You are here:
ទ្រព្យសម្បត្តិដ៏ពិតប្រាកដ

ប្រាក់​ជា​អំណាច​មួយ​ ។ យើង​ខំ​ធ្វើ​ការ​រក​ប្រាក់ សន្សំ​ប្រាក់ ចំណាយ​ប្រាក់ និង​ប្រើ​វា​បំពេញ​សេចក្តី​ត្រូវ​ការ​នៅ​ផែន​ដី​នេះ រួច​យើង​ប្រាថ្នា​ចង់​បាន​ ហើយ​ចង់​បាន​ទៀត​មិន​ចេះ​ចប់។ ព្រះ​យេស៊ូ​បង្រៀន​យើង​អោយ​យល់​ដឹង​ ពី​ប្រាក់​ជាង​រឿង​អ្វី​ផ្សេង​ទៀត។ នោះ​យើង​នឹង​ដឹង​ថា ទ្រង់​មិន​បាន​ស្វែង​រក​ប្រាក់​ដើម្បី​ប្រយោជន៍​ខ្លួន​ឯង​ឡើយ។ ច្បាស់​ណាស់​ថា ទ្រង់​មិន​បាន​បង្រៀន​ដើម្បី​រក​ប្រាក់​ដាក់​ហោ​ប៉ៅ​ទ្រង់​ឡើយ។ ព្រះ​យេស៊ូ​ព្រមាន​ថា ការ​ទុក​ចិត្ត​ទ្រព្យ​សម្បត្តិ និង​​ប្រើ​វា​ដើម្បី​អំណាច​ខ្លួន​ឯង នឹង​ធ្វើ​ឲ្យ​រាំង​ស្ទះ​ការ​អភិវឌ្ឍន៍​ខាង​វិញ្ញណ​ជាង​អ្វី​ផ្សេង​ទៀត។ ព្រះ​យេស៊ូ​និទាន​រឿង​អំពី​«អ្នក​មាន​ឆោត​ល្ងង់​ម្នាក់» ហើយ​ទ្រង់​អោយ​គេ​ស្វែង​រក​សម្បត្តិ​សួគ៌​វិញ (លូកា ១២:១៣-២១) ដោយ​បញ្ជាក់​ថា ទ្រង់​អោយ​និយម​ន័យ​ទ្រព្យ​សម្បត្តិ​ច្រើ​ន​ជាង​យើង​គិត​ដល់។ តើ​សម្បត្តិ​សួគ៌​មាន​ន័យ​យ៉ាង​ដូច​ម្តេច? លោក​ប៉ូល​ប្រាប់​ថា កុំ​អោយ​អ្នក​នៅ​លោកីយ៍​នេះ​អួត​ពី​ទ្រព្យ​គេ ដែល​មិន​ទៀង​នោះ​ឡើយ (១ធីម៉ូថេ ៦:១៧) តែ​ចូរ​បង្គាប់​អោយ​គេ​ធ្វើ​គុណ និង​ការ​ល្អ​ជា​បរិបូរ ព្រម​ទាំង​ចែក​ទាន​ដោយ​សទ្ធា ហើយ​ប្រុង​ប្រយ័ត្ន​នឹង​ជួយ​គេ​ផង (១ធីម៉ូថេ ៦:១៨)។ តើ​គួ​រអោយ​ចាប់​អារម្មណ៍​ទេ? ព្រះ​ជា​ម្ចាស់​វាល់​ទ្រព្យ​សម្បត្តិ​យើង​ ដោយ​គុណភាព​នៃ​ជីវិត និង​ការ​ចែក​ទាន​របស់​យើង​ ដើម្បី​អោយ​ពរ​ដល់​អ្នក​ដទៃ មិន​មែន​ដោយ​បទ​ដ្ឋាន​នៃហិរញ្ញ​វត្ថុ​យើង​ឡើយ តែ​ជា​ដំបូន្មាន​ដ៏ល្អ​សម្រាប់​អ្នក​ណា​ដែល​គិត​ថា សន្តិសុខ និង កេរ្តិ៍​ឈ្មោះ​យើង​ផ្សា​ភ្ជាប់​ជា​មួយ​នឹង​គណនី​ធនាគារ​យើង ។ Joe Stowell

Read article
យើងបានសង្រ្គោះហើយ

ក្រោយ​ពី​ការ​រញ្ជួយ​ដី ​ដែល​បាន​បំផ្លិច​បំផ្លាញ​ប្រទេស​ហៃទី​ បានបញ្ចប់​កាលពី​ខែ​មករា​ឆ្នាំ​២០១០ ទិដ្ឋ​ភាព​នៃ​ការ​បំផ្លិច​បំផ្លាញ និង​ចំនួន​មនុស្ស​បាត់​បង់​ជីវិត ត្រូវ​បាន​ស្តែង​ចេញ​ពី​ការ​ទាញ​មនុស្ស​ទាំង​រស់ ពី​កំទេច​ថ្ម ទោះ​បី​ជា​អ្វី​ៗ​ហាក់​បី​ដូច​ជា​គ្មាន​សង្ឃឹម​ក្តី។ ជំនួយ​លាយ​នឹង​ទឹក​ភ្នែក​បាន​សម្តែង​ពី​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​​ជ្រៅ អស់​អ្នក​ដែល​ធ្វើ​ការ​២៤​ម៉ោង ទោះ​ជា​ត្រូវ​ប្រថុយ​ជីវិត​ខ្លួ​នឯង​ក៏ដោយ គឺ​ធ្វើ​យ៉ាង​ណា​ផ្តល់​ឱកាស​ អោយអ្ន​កដ​ទៃមា​ន​ឱកាស​​រស់​រាន​មាន​ជីវិត។ តើ​អ្នក​គិត​យ៉ាង​ណា បើ​វា​កើត​ឡើង​ចំពោះ​រូប​អ្ន​កផ្ទាល់? តើ​មាន​គេ​ធ្លាប់​ជួយ​សង្រ្គោះ​អ្នក​ដែរ​ឬ​ទេ? នៅ​ក្នុង​គម្ពី​រកូល៉ុស ជំពូក១ លោក​ប៉ូល​បាន​សរសេរ​ទៅ​កាន់​អ្ន​កជឿ​ព្រះ​យេស៊ូគ្រិស្ត ហើយ​ពួក​គេ​រស់​នៅ​ដោយ​បង្ហាញ​ពី​ភ័ស្តុតាង​នៃ​ជំនឿ​របស់​ពួក​គេ។ គាត់​បាន​អធិស្ឋាន​អោយ​ពួក​គេ​ស្គាល់​បំណង​ព្រះ​ហប្ញទ័យ​ព្រះ​ជាម្ចាស់ និង​​ផ្គាប់​ព្រះ​ទ័យ​ព្រះ​ជា​ម្ចាស់ បន្ទាប់​មក​លោក​ប៉ូល​បាន​ប្រើ​រូបភាព​ដ៏​មាន​អំណាច​មួយ​ក្នុង​ការ​ពិព៌ណនានូ​វ​អ្វី ដែល​ព្រះ​ជា​ម្ចាស់​បាន​ធ្វើ​សម្រា​ប់​ពួក​គេ «ទ្រង់​បាន​ប្រោស​យើង​រួច​ពី​អំណាច​នៃសេចក្តី​ងងឹត ហើយ​ផ្លាស់​យើង​មក​ក្នុង​នគរ​របស់​ព្រះ​រាជ​បុត្រា​ស្ងួន​ភ្ងា​នៃ​ទ្រង់។ យើង​រាល់​គ្នា​បាន​សេចក្តី​ប្រោស​លោះ​ក្នុ​ងព្រះ​រាជ​បុត្រា​នោះ គឺ​ជាសេ​ចក្តី​ផ្តាច់​បាប ដោយ​សារ​ព្រះ​លោហិត​ទ្រង់» (កូល៉ុស ១:១៣-១៤)។ ដោយសារ​លោហិត​ព្រះ​គ្រិស្ត យើង​បាន​សង្រ្គោះ! ទ្រង់​បាន​រំដោះ​យើង​ពី​គ្រោះ​ថ្នាក់ ដាក់​យើង​នៅ​​កន្លែង​មាន​សុវត្ថិភាព រំដោះ​​ពី​អំណាច​អារក្ស ស្ថិត​ក្រោ​ម​អំណាច​ទ្រង់​វិញ និង ពី​សេចក្តី​ស្លាប់​នំា​ទៅ​រក​ជីវិត។ បើ​មនុស្ស​ទាំង​អស់​គិត​ពី​សេចក្តី​សង្រ្គោះ​របស់​ទ្រង់​ ពិត​ជា​មាន​តម្លៃ​ណាស់ កាល​ណា​យើង​ចេះ​អរ​ព្រះ​គុណ​ដល់​ព្រះ​ជា​ម្ចាស់​ដែល​បាន​ផ្តល់​ព្រះគុណ និង​ព្រះ​ចេស្តា​មក​យើង ។ David McCasland

Read article
តើខ្ញុំត្រូវអានគម្ពីរលេវីវិន័យដែរ

តើ​ខ្ញុំ​ត្រូវ​តែ​អាន​គម្ពីរ​លេវីវិន័យ​ដែរ​ឬ​ទេ? នាយក​ប្រតិ​បត្តិ​វ័យ​ក្មេង​ម្នាក់​សួរ​ខ្ញុំ​នូវ​សំណួរ​នេះ​ ចេញ​ពី​ចិត្ត ខណៈ​ពេល​ពួក​យើង​ពិភាក្សា​គ្នា​ អំពី​តម្លៃ​នៃ​ការ​ចំណាយ​ពេល​អាន​ព្រះ​គម្ពីរ។ គាត់​មាន​ប្រសាសន៍​ថា៖ «គម្ពីរ​សញ្ញា​ចាស់​ពិបាក​អាន​ និង​គួរ​អោយ​ធុញ​ទ្រាន់​ណាស់»។ មាន​​គ្រិស្ត​បរិស័ទ​ជាច្រើន​ក៏​មាន​អារម្មណ៍​បែប​នេះ​ដែរ។ តាម​ពិត​ទៅ គម្ពីរ​សញ្ញាចាស់​រួម​ទាំង​គម្ពីរ​លេវីវិន័យ​ផងដែរ បាន​ប្រាប់​យើង​ពី​ពង្សា​វតា ពិសេស​ផ្ទុយ​ពី​អ្វី​ដែល​មាន​ក្នុង​គម្ពីរ​សញ្ញា​ថ្មី។ តែ​លោក​អេសាយ​ដាស់​តឿន​យើង​ អោយ​ស្វែង​រក​ព្រះ​ជា​ម្ចាស់ (អេសាយ ៥៥:៦) ហើយ​លោក​ក៏​បាន​សន្យា​ថា ព្រះ​បន្ទូល​ព្រះ​ជាម្ចាស់​នឹង​សំរេច​ តាម​សេចក្តី​ប៉​ង​ប្រាថ្នា​របស់​ព្រះ​ជាម្ចាស់(ខ១១) ហើយ​មាន​ប្រយោជន៍​សម្រាប់​បង្រៀន ការ​រំព្ញក​អោយ​ដឹង​ខ្លួន និង​ការ​ប្រដៅ​ដំរង់ (២ធីម៉ូថេ ៣:១៦)។ ព្រះ​បន្ទូល​ព្រះ​ជា​ម្ចាស់​មិន​ដែល​វិល​មក​វិញ​ ឥត​កើត​ផល​នោះ​ឡើយ(អេសាយ ៥៥:៨-១១) តែ​ជួន​កាល​ព្រះ​បន្ទូល​មិន​ទាន់​កើត​ផល ដរាប​ណា​ចូល​មក​ក្នុង​ចិត្ត​យើង ពេល​យើង​ត្រូវ​ការ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​ប្រើ​សេចក្តី​ពិត ដែល​យើង​ចង​ចាំ​ពី​ការ​អាន​ព្រះ​បន្ទូល ហើយ​ទ្រង់​នឹង​ជួយ​អោយ​យើង​យក​ទៅ​អនុវត្ត​ចំ​ពេល​ត្រូវ​ការ។ ឧទាហរណ៍ គម្ពីរ​លេវីវិន័យ ១៩:១០-១១ និយាយ​អំពី​ការ​ប្រកួត​ប្រជែង​ក្នុង​មុខជំ​នួញ និង​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ទុគ៌ត​ជន។ ព្រះ​វិញ្ញាណ​អាច​ក្រើន​រំព្ញក​យើង​អំពី​គំនិត​ទាំង​អស់​នេះ យើង​នឹ​ង​ចេះ​ប្រើ​ព្រះ​បន្ទូល​នេះ បើ​យើង​ចំណាយ​ពេល​អាន​ព្រះ​បន្ទូល​ព្រះ។ ការ​​អាន​​ព្រះ​បន្ទូល​ផ្លាស់​ប្តូរ​គំនិត​យើង​អោយ​ចេះ​រក្សា​ទុក​ព្រះ​បន្ទូល ហើយ​ព្រះ​វិញ្ញាណ​នឹង​ធ្វើ​ការ។ នេះ​ជា​ហេតុ​ផល​ល្អ​ជាង​គេ​ សម្រា​ប់​អោយ​យើង​អាន​គម្ពីរ​លេវីវិន័យ និង​​គម្ពីរ​៦៥​កណ្ឌ​ទៀត Randy Kilgore ។

Read article
នៅក្រោមបង្គាប់របស់ព្រះជាម្ចាស់

គ្រប់​ឪពុក​ម្តាយ​ទាំង​អស់ ដឹង​ពី​ភាព​ខុស​គ្នា​រវាង​ច្បាប់​ទម្លាប់​តាក់​តែង​ឡើង​មាន​គោល​បំណង​សម្រាប់​ប្រយោជ​ន៍​ឪពុក​ម្តាយ និង​ប្រយោជន៍​របស់​កូន។ ចំពោះ​បញ្ញត្ត​របស់​ព្រះ​ជា​ម្ចាស់​វិញ​បែង​ចែក​តាម​របៀប​ដូច​ខាង​​ក្រោម​នេះ។ ព្រះ​អាទិករ​ឈ្វេង​យល់​អំពី​របៀប​ប្រព្រឹត្ត​ទៅ​នៃ​សង្គម​នី​មួយ​ៗ​។ យើង​ចាប់​ផ្តើម​ពិនិត្យ​មើល​បញ្ញត្ត​១០​ប្រការ​ជា​មុន​សិន។ ច្បាប់​នេះ​តាក់​តែង​ឡើង​សម្រាប់​ប្រយោជន៍​របស់​យើង។ ព្រះ​យេស៊ូ​គូស​បញ្ជាក់​ពី​គោល​ការណ៍​នេះ ដោយ​មាន​បន្ទូល​ថា៖ «ថ្ងៃ​ឈប់​សម្រា​ក​បាន​តាំង​សម្រាប់​អោយ​មនុស្ស មិន​មែន​ជា​មនុស្ស​សម្រាប់​ថ្ងៃ​ឈប់​សម្រា​ក​ទេ» (ម៉ាកុស ២:២៧)។ ព្រះ​គម្ពីរ​ជា​សៀវ​ភៅ​ដែល​ជាក់​លាក់​ជាង​គេ។ ព្រោះ​វា​អាច​ប៉ាន់​ប្រមាណ​ថា មនុស្ស​លោក​ត្រូវ​រង​ការ​ល្បួង​លោភ​ចង់​បាន​ទ្រព្យ​អ្ន​ក​ដទៃ​ ត្រូវ​ធ្វើ​ការ​ដោយ​លំបាក បញ្ចេញ​កំហឹង​ដាក់​មនុស្ស​ធ្វើ​ខុសនឹ​ងខ្លួន។ ហើយ​មនុស្ស​លោក​នឹង​បង្ក​ភាព​គ្មាន​សណ្តាប់​ធ្នាប់​ដល់​កន្លែង​ណា​គេ​ទៅ​ដល់។ បញ្ញត្ត​នីមួយ​ៗ​នៅ​ក្នុង​បញ្ញត្ត​ដប់​ប្រការ​ជា​ខែល​ការពារ​អោយ​មាន​សណ្តាប់​ធ្នាប់​។ យើង​អាច​បដិសេធ​ថា​ទេ ចំពោះ​អំពើ​បាប​ទាំង​ឡាយ​បាន។ បើ​ធ្វើ​ដូច្នេះ​មែន យើង​ជៀស​វាង​បាន​ការ​ឈឺចាប់​ណា​មួយ។ បញ្ញត្ត​ដប់​ប្រការ​ត្បាញ​ជីវិត​មនុស្ស​រស់​នៅ​លើ​ផែនដី​អោយ​កាន់​តែមា​ន​ន័យ ផ្គុំ​គ្នា​បាន​ជា​រចនា​សម្ព័ន្ធ​ពេញ​លេញ ជា​ប្រយោជន៍​អោយ​យើង​រស់​នៅ​ប្រកប​ដោយ​សុខ​ស​ន្តិភាព និង​មាន​សុខភាព​ល្អ​ក្រោម​បង្គាប់​ព្រះ​ជា​ម្ចាស់ ។ Philip Yancey

Read article
បំពង់បង្ហូរខាងវិញ្ញាណរបស់អ្នក

បំពង់​បង្ហូរ​ឧស្ម័ន​ត្រន​អាឡាស្កា លាត​សន្ធឹ​ង​ប្រវែង​៨០០​ម៉ាយ​ កាត់​តាម​រដ្ឋ​អាឡាស្កា ហើយ​ដោយ​សារ​តែ​គេ​សង់​វា​ កាត់​តាម​តំបន់​មាន​រញ្ជួយ​ដី វិស្វករ​ត្រូវ​តែ​ប្រាកដ​ថា បំពង់​នេះ​អាច​ទប់​ទល់​នឹង​ការ​រញ្ជួយបា​ន។ ពួក​គេ​ត្រូវ​សង់​បណ្តាញ​រំអិល​ថេឡុន​ដើម្បី​កាត់​បន្ថយ​រំញ័រ ពេល​មាន​ការ​រញ្ជួយ​នៅ​ក្រោម​បំពង់។ វិស្វករ​សប្បា​យ​ចិត្ត​ណាស់ ពេល​ធ្វើ​ការ​សាក​ល្បង​លើក​ទីមួយ​បាន​ជោគ​ជ័យ។ កាល​ពី​ឆ្នាំ​២០០២ មាន​ការ​រញ្ជួយ​ដី​ធំ​មួយ​កើត​ឡើង បណ្តាល​អោយ​ស្រទាប់​ដី​ញែក​១៨​ហ្វ៊ីត។ ពេល​នោះ​បណ្តាញ​រំអិល​ធ្វើ​ចលនា​យឺត​ៗ សម្រប​តាម​ការ​រញ្ជួយ​ ដោយ​មិន​បណ្តាល​អោយ​មាន​ការ​ខូច​ខាត​ដល់​បំពង់​ឡើយ។ ចំនុច​ពិសេស​របស់​វា​ គឺ​ការ​បត់​បែន។ បំពង់​​បង្ហូ​រ​ខាង​វិញ្ញាណ​របស់​អ្ន​ក​ជឿ​ដែល​នាំ​ទៅ​រក​ស្ថាន​សួគ៌ បាន​សង់​គ្រឹះ​យ៉ាង​មាំ​នៅ​លើ​ព្រះ​ជា​ម្ចាស់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​យើង​ចេះ​បត់​បែន​តាម​របៀប​ដែល​ព្រះ​ជា​ម្ចាស់​ធ្វើ​ការ យើង​អាច​ឆ្ល​ង​កាត់​បញ្ហា​បាន។ នៅ​ពេល​មាន​វិបត្តិ​កើត​ឡើង យើង​យល់​ច្រឡំ​ដោយ​ផ្លាស់​ប្តូ​រ​ពី​ការ​ទុក​ចិត្ត​លើ​ព្រះ​ជា​ម្ចាស់ មក​មើល​កាលៈ​ទេសៈ​ឈឺ​ចាប់​វិញ ។ យើង​គួរ​តែ​អធិស្ឋាន​បែប​នេះ​វិញ៖ «ព្រះ​អង្គ​អើយ ខ្ញុំ​មិន​យល់​សោះ​ថា​តើ​ហេតុ​អ្វី​បាន​ជា​មាន​ការ​ឈឺចាប់​កើត​ឡើង​ ចំពោះ​រូប​ខ្ញុំ តែ​ខ្ញុំ​ទុក​ចិត្ត​ថា ទ្រង់​អាច​រំដោះ​ខ្ញុំ​ចេញ​ពី​បញ្ហា​បាន ទោះ​ជា​បញ្ហា​នៅ​ជុំ​ជិត​ខ្ញុំ​ក៏​ដោយ»។ អ្នក​និពន្ធ​គម្ពី​រទំ​នុក​ដំកើង​បាន​សរសេរ​ថា៖ «ព្រលឹង​ទូល​បង្គំ​ពឹង​នៅ​ក្នុង​ទ្រង់…ដរាប​ដល់​សេចក្តី​អន្ត​រាយ​ទាំង​នេះ​បាន​បាត់​ទៅ»​(ទំនុក​ដំកើង ៥៧:១)។ ពេល​ផែន​ដី​រំកិល​នៅ​ក្រោម​យើង ចូរ​យើង​ចេះ​បត់​បែន​តាម​កាលៈ​ទេសៈ ប៉ុន្តែ​ចូរ​ទុក​ចិត្ត​លើ​សេចក្តី​ស្រឡាញ់ និង​ការ​ថែ​ទាំ​ដែល​គ្មាន​កា​រប្រែ​ប្រួល​របស់​ព្រះ​ជាម្ចាស់​វិញ Dennis Fisher ។

Read article
ការចម្រើនឡើងដូចដើមវិញ

យើង​ចូល​ចិត្ត​អាន​ប្រវត្តិ​មនុស្ស ឬ​ក្រុម​ហ៊ុន​ដែល​ជិត​នឹង​ក្ស័យទុន មាន​ឱកាស​រីក​ចម្រើន​ឡើង​ ដូច​ដើម​វិញ​បាន​ ដូច​ជា​ក្រុម​ហ៊ុន​ហ្វត​ម៉ូទ័​រ​ជា​ដើម។ កាល​ពី​ទសវត្ស​ឆ្នាំ​១៩៤០ ការ​ស្ទាក់​ស្ទើរ​របស់​ថ្នាក់​ដឹក​នាំ​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​ស្ទើរ​តែ​ធ្វើ​អោយ​ក្រុម​ហ៊ុន​ហ្វត ត្រូវ​រលាយ​អស់។ ជា​ការ​ពិត​ រដ្ឋាភិបាល​អាមេរិក​ស្ទើរ​តែ​កាន់​កាប់​ក្រុម​ហ៊ុន ព្រោះ​តែ​ការ​បាត់​បង់​របស់​​ក្រុម​​ហ៊ុន​ បាន​​គំរាម​​កំហែង​​ដល់​​កិច្ច​​ខិត​​ខំ​​ប្រឹង​ ក្នុង​​សង្រ្គាម​​របស់​​អាមេរិក។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​លោក​ហេនរី ហ្វតធូ​​បាន​បញ្ចប់​កាតព្វ​កិច្ច​យោធា ហើយ​លោក​ក៏​ចាប់​ផ្តើម​ដឹក​នាំ​ក្រុម​ហ៊ុន​នេះ​ឡើ​ង​វិញ អ្វី​ៗ​បាន​ផ្លាស់​ប្តូរ​ទាំង​អស់។ ហ្វត​ក្លាយ​ជា​សាជីវ​កម្ម​ធំជាង​គេ​មួយ​លើ​ពិភព​លោក​។ យូរ​ៗ​ម្ត​ង​យើង​ត្រូវ​ការ​រីក​ចម្រើន​ដូច​ដើម​វិញ។ យើង​ចាំ​បាច់​ត្រូវ​តែ​តម្រូវ​អោយ​ចំ​ទិស​ដៅ​ឡើង​វិញ ឬ​សង​ជំងឺ​ចិត្ត​នូវ​ការ​សម្រេច​ចិត្ត​ខុស។ នៅ​ក្នុង​ពេល​វេលា​បែប​នោះ យើង​មាន​ឧទាហរណ៍​លោក​ពេត្រុស។ បរាជ័យ​នៅ​ជុំវិញ​ខ្លួន​គាត់។ ទី​មួយ គាត់​ភ័យ​ខ្លាំង​ណាស់ ហើយ​ចាប់​ផ្តើម​លិច​ទៅ​ក្នុង​ទឹក។ រួច​មក ពេល​គាត់​និយាយ​ខុស ព្រះ​យេស៊ូ​ហៅ​គាត់​ថា​៖​«នែ មារ​សាតាំង​អើយ!» (ម៉ាថាយ ១៦:២២-២៣)។ ទីបី ពេល​ព្រះ​យេស៊ូ​ត្រូវ​ការ​គាត់ គាត់​បដិសេធ​មិន​ស្គាល់​ទ្រង់​សោះ (ម៉ាថាយ ២៦:៧៤)។ យ៉ាង​ណា​ក៏​ដោយ រឿង​នេះ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ ដោយសារ​អំណាច​ព្រះ​វិញ្ញាណ​បរិសុទ្ធ លោក​ពេត្រុស​ល្អ​ដូច​ដើម​វិញ។ នៅ​ថ្ងៃ​បុណ្យ​ទី​៥០ លោក​ពេត្រុស​ប្រកាស​ដំណឹង​ល្អ​មាន​មនុស្ស​បី​ពាន់​នាក់​ជឿ​ព្រះ​អង្គ​ (កិច្ចការ ២:១៤,៤១)។ លោក​ពេត្រុស​ត្រឡប់​ជា​មនុស្ស​មាន​ឥទ្ធិពល​ឡើង​វិញ ដោយ​សារ​ជំនឿ​គាត់​បាន​កែ​ប្រែ​ជា​ថ្មី គាត់​ការពារ​នូវ​អ្វី​គាត់​ប្រកាស និង​ក្រោក​ឈរ​ឡើង​ដើម្បី​ព្រះ​យេស៊ូ។ តើ​អ្នក​កំពុងតែតស៊ូ​ឬ​? ប្រសិន​លោក​ពេត្រុស​អាច​ត្រឡប់​មក​វិញ​បាន អ្នក​ក៏​ធ្វើ​បាន​ដែរ។ Dave…

Read article
វិវាហមង្គលការរបស់កូនចៀម

ពិធីមង្គលការគឺជាឱកាសមួយបង្ហាញភាពហ៊ឺហា។ មង្គលការនាសម័យថ្មីនេះបានក្លាយជាឱកាសមួយសម្រាប់ស្ត្រីវ័យក្មេងបង្ហាញម៉ូថសម្លៀកបំពាក់ឡូយឆាយថាពួកគេជាម្ចាស់ក្សត្រីស្អាតជាងគេនៅថ្ងៃនោះ។ សម្លៀកបំពាក់ស្អាតៗ ចម្រុះព៌ណ រួមជាមួយនឹងម៉ូថសក់ ប្លែកៗ ផ្ការស្រស់ និង ម្ហូបអាហារសំបូរបែបញ៉ាំងអោយមិត្តសំឡាញ់ និង​សមាជិកគ្រួសាររីករាយនឹងបរិយាកាសនៅថ្ងៃនោះ។ ឪពុកម្តាយជាច្រើនចាប់ផ្តើមសន្សំលុយកាក់ពីចម្ងាយ ដើម្បីអោយពួកគេអាចទិញសម្លៀកបំពាក់ថ្លៃៗក្នុងក្តីស្រមៃនៃកូនស្រីពួកគេ។ ចំណែកឯវិវាហមង្គលការរបស់រាជវង្សវិញ យើងជាមនុស្សសាមញ្ញកម្រនឹងឃើញណាស់។ ទោះជាយ៉ាងនេះក្តី កាលពីឆ្នាំ១៩៨១ យើងបានឈានឡើងដល់កំពូល ដោយបានឃើញការចាក់ផ្សាយពេញពិភពលោកនូវ ពិធីមង្គលការបស់ព្រះអម្ចាស់ ឆាល និង ម្ចាស់ក្សត្រីដាយអាណា។ មានវិវាហមង្គលការមួយទៀតគ្រោងនឹងរៀបចំឡើងពិសេសជាងគេទាំងអស់។ នៅក្នុងពិធីនោះ កូនកម្លោះជាមនុស្សពិសេសគឺជាព្រះគ្រិស្ត និង ក្រុមជំនុំទាំងអស់ជាកូនក្រមុំ ដែលជាអ្នកជឿទាំងអស់។ នៅក្នុងគម្ពីរវិវរណៈរបស់លោកយ៉ូហានប្រាប់យើងថា កូនក្រមុំបានតែងខ្លួនរួចជាស្រេចរង់ចាំកូនកម្លោះ(១៩:៧)ហើយសម្លៀកបំពាក់មង្គលការរបស់យើងគឺជាសេចក្តីសុចរិតរបស់ព្រះជាម្ចាស់(ខ៨) ទោះជាពិធីមង្គលការនៅផែនដីនេះស្ថិតស្ថេរនៅតែមួយរយៈខ្លីក្តី តែកូនក្រមុំទាំងអស់ខិតខំធ្វើការដើម្បីធ្វើអោយពិធីមង្គលការល្អឥតខ្ចោះ។ តើយើងជាកូនក្រមុំរបស់ព្រះគ្រិស្តនឹងត្រៀមខ្លួនយ៉ាងណាទៀត ដើម្បីចូលមង្គលការអស់កល្បជានិច្ច ដោយជូលៀ អាកឃ័រមែន លីង (Julie Ackerman Link)។

Read article
នាមប័ណ្ណ

នៅ ក្នុងវប្បធម៌ខ្លះ​ មុខតំណាងដែលដាក់ខាងក្រោមឈ្មោះរបស់អ្នកសំខាន់ណាស់ ព្រោះវាកំណត់អំពីឋានៈរបស់អ្នក។ មនុស្សម្នាគោរពអ្នករាល់គ្នាអាស្រ័យលើឋានៈរបស់អ្នកប្រៀបធៀបជាមួយមនុស្សនៅជុំវិញអ្នក។ បើសិនជានៅសម័យនោះ លោកប៉ូលមាននាមប័ណ្ណដែរ គាត់ប្រាកដជាមានឋានៈជាសាវក(១ធីម៉ូថេ ១:១)មានន័យថា មនុស្សម្នាក់ដែលព្រះជាម្ចាស់ចាត់បញ្ជូនមក។ គាត់មិនអាងឋានៈនោះទេ តែវាជាការអស្ចារ្យមកពីព្រះអម្ចាស់។ ឋានៈនេះបានមកមិនមែនដោយសារគាត់ខំប្រព្រឹត្តទេ តែគាត់បានទទួលមកពីព្រះយេស៊ូគ្រិស្តជាព្រះអង្គសង្រ្គោះនៃយើងវិញទេតើ។ ម្យ៉ាងវិញទៀត ឋានៈនេះមិនមែន​មកពីមនុស្សទេ គឺជាការតែងតាំងមកពីព្រះជាម្ចាស់ កាលដើមឡើយលោកប៉ូលធ្លាប់ប្រមាថ បៀតបៀន និង ប្រព្រឹត្តអំពើឃោរឃៅ(ខ១៣)។ គាត់ចាត់ទុកខ្លួនឯងថាជាអ្នកប្រព្រឹត្តអំពើបាបលេខមួយ(ខ១៥)។ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់ ឥឡូវនេះគាត់ក្លាយជាសាវករបស់មហាក្សត្រគង់នៅអស់កល្បជានិច្ច (ខ១៧) ដែលបានបញ្ជូនគាត់អោយប្រកាសដំណឹងល្អដ៏មានសិរីរុងរឿង។ តែអ្វីដែលអស្ចារ្យជាងនេះគឺថា យើងមិនខុសពីសាវកប៉ូលទេ ដែលត្រូវបានចាត់បញ្ជូនទៅប្រកាសដំណឹងល្អគ្រប់ជាតិសាសន៍ដោយមហាក្សត្រលើអស់ទាំងមហាក្សត្រ (ម៉ាថាយ​ ២៨:១៨-២០ និង កិច្ចការ ១:៨)។ ចូរទទួលមហាបេសកកម្មដោយចិត្តទន់ទាប ដែលយើងមិនសក្តិសមសោះ។ យើងមានឯកសិទ្ធិបានធ្វើជាតំណាងព្រះអង្គ និង សេចក្តីពិតរបស់ទ្រង់តាមរយៈពាក្យសម្តី និង​កាយវិការជារៀងរាល់ថ្ងៃជាមួយមនុស្សនៅជុំវិញយើង ដោយស៊ី ភី ហៃ (C.P. Hia)។

Read article
គំនិតដែលត្រូវគេលួចបាត់

ខណៈពេលប្រពន្ធខ្ញុំនិងខ្ញុំកំពុងធ្វើដំណើរកម្សាន្ត មានចោរចូលលួចឥវ៉ាន់ក្នុងឡានខ្ញុំ​ ក្រោយពេលអាហារថ្ងៃត្រង់រួច។ ដោយមើលទៅឃើញកញ្ចក់បែក យើងដឹងថាយើងភ្លេចបើកជីភីអេស ពេលយើងមើលឡានមិនឃើញ។ ដោយគ្រាន់តែឆែកកៅអីក្រោយភ្លាម​ ខ្ញុំសន្និដ្ឋានថា ចោរបានលួចកុំព្យូទ័រយួរដៃ លិខិតឆ្លងដែន និង សៀវភៅសែកបាត់អស់ហើយ។ វារឹតតែធ្វើអោយខ្ញុំភ្ញាក់ផ្អើលទៅទៀតគឺថា យប់បន្តិច បន្ទាប់ពីនិយាយទូរស័ព្ទចប់ យើងនៅតែខ្វល់ខ្វាយ​ ស្រាប់តែមានរឿងមួយកើតឡើង។ ពេលខ្ញុំបើកវ៉ាលី​ នៅចន្លោះខោអាវនោះរកឃើញអ្វីដែលខ្ញុំគិតថាបាត់ វានៅទីនោះ។ ខ្ញុំមិនជឿនឹងភ្នែកសោះ។ រួចខ្ញុំរកនឹកឡើងវិញ ខ្ញុំមិនបានដាក់វានៅកៅអីក្រោយទេ។ តែខ្ញុំបានដាក់វានៅក្នុងវ៉ាលីវិញ ដែលខ្ញុំបានដាក់វានៅក្នុងគូថឡាន។ ជួនកាល ការគិតមួយភ្លែកធ្វើអោយយើងភាន់ច្រឡំ។ យើងគិតថា យើងបាត់បង់ច្រើនណាស់។ ហើយយើងក៏គិតថា ព្រះបាទដាវីឌដែលតែងបទគម្ពីរទំនុកដំកើង១៣ក៏ភាន់ច្រឡំមួយភ្លែតដែរថា ព្រះជាម្ចាស់ភ្លេចគាត់បាត់ហើយ។ តែពេលព្រះបាទដាវីឌគិតម្តងទៀត ទ្រង់ជ្រាបច្រើនជាងការភ័យខ្លាច រួចទ្រង់បានតែងបទគម្ពីរទំនុកដំកើង១៣:៥-៦ជាបទសរសើរដល់ព្រះជាម្ចាស់វិញ។ អំណរទ្រង់ដែលកើតជាថ្មី បានគ្របដណ្តប់ការនឹកគិតរបស់យើងដែលថា គ្មានអ្វីមួយអាចលួចអ្វីៗដែលសំខាន់ចេញពីជីវិតយើង«ដែលលាក់ទុកក្នុងព្រះ ជាមួយព្រះគ្រីស្ទ» បានឡើយ (កូឡូស ៣:៣) ដោយម៉ាត ឌី ហាន (Mart De Haan)។

Read article
ទោះជាល្អយ៉ាងណាក៏គ្មានប្រយោជន៍ដែរ

ប្រ ពន្ធរបស់ខ្ញុំឈ្មោះម៉ាទីជាចុងភៅដ៏ចំណាន។ បន្ទាប់ពីធ្វើការនឿយហត់ពេញមួយថ្ងៃមក ខ្ញុំរីករាយនឹងញ៉ាំម្ហូបប្រពន្ធខ្ញុំណាស់។ ជួនកាលក្រោយអាហារពេញល្ងាចរួច គាត់អោយខ្ញុំរើសការងារមួយ តើត្រូវសំអាតផ្ទះបាយ ឬ កាន់តេឡេទូរទស្សន៍។ ពេលខ្ញុំមានអារម្មណ៍ល្អ ខ្ញុំមូរដៃអាវឡើងលើកចានចេញពីម៉ាស៊ីន ជូតឆ្នាំងខ្ទះ ខ្ញុំសប្បាយចិត្តនឹងធ្វើការងារទាំងនេះ ព្រោះតែចង់ឮសម្តីប្រពន្ធខ្ញុំនិយាយមករកខ្ញុំដូចជាពាក្យ៖ «អូហ៍ លោកប្តីបងមិនចាំបាច់សំអាតផ្ទះបាយដល់ម្លឹងទេ»។ វាក៏ផ្តល់ឱកាសអោយខ្ញុំឆ្លើយតបនឹងគាត់វិញថា ៖ «បើមិនធ្វើអញ្ចឹង ធ្វើម្តេចដឹងថា បងស្រឡាញ់អូនប៉ិនណា»។ ពេលព្រះយេស៊ូបង្ហាញពីក្រុមជំនុំនៅអេភេសូរ ដែលបានបោះបង់ចោលសេចក្តីដើមចេញ (វិវរណៈ ២:៤) តាមពិតទៅក្រុមជំនុំបានប្រព្រឹត្តការល្អជាច្រើន មិនមែនពួកគេមិនស្រឡាញ់ទ្រង់ឡើយ។ ទោះជាលោកប៉ូលសរសើរពួកគេនូវការស៊ូទ្រាំ​ អត់ធ្មត់ក៏ដោយ តែនៅចំពោះទ្រង់វិញ ការល្អទាំងនោះគ្មានប្រយោជន៍ឡើយ។ ការប្រព្រឹត្តល្អគឺជាការបង្ហាញនូវការថ្វាយបង្គំ​។ ការមិនព្រមចុះចាញ់នឹងសេចក្តីល្បួង ការអត់ទោស ការបម្រើ និង​ការស្រឡាញ់គ្នាទៅវិញទៅមកគឺជា ឱកាសដែលយើងឆ្លើយតបនឹងទ្រង់វិញដោយក្តីស្រឡាញ់ យើងធ្វើដូច្នេះមិនមែនចង់បានការកោតសរសើរមកពីទ្រង់ទេ។ តើអ្នកបានឆ្លើយតបនឹងសេចក្តីស្រឡាញ់ទ្រង់វិញចុងក្រោយពេលណា? ដោយចូ ស្តូវែល (Joe Stowell)។

Read article