You are here:
អាថ៌កំបាំង នៃសន្តិភាព

អ្នកស្រីហ្គ្រេស(Grace) ជា​ស្រ្តី​ម្នាក់ ដែល​មាន​លក្ខណៈ​ពិសេស​ណាស់។ ពេល​ខ្ញុំ​គិត​ដល់​គាត់ មាន​ពាក្យ​មួយ​ដែលលេច​ឡើង​ក្នុង​គំនិត​ខ្ញុំ គឺ​ពាក្យ សន្តិ​ភាព ។ ភាព​ស្ងាត់​ស្ងៀម និង​ស្ងប់​សុខ ដែល​បាន​បង្ហាញ​ចេញ​នៅ​ទឹក​មុខ​គាត់ កម្រ​នឹង​ប្រែ​ប្រួល​ណាស់ ក្នុង​រយៈ​ពេល​៦​ខែ ដែល​ខ្ញុំ​បាន​ស្គាល់​គាត់ ទោះ​ជា​ស្វាមី​គាត់ បាន​ពិនិត្យ​សុខ​ភាព រក​ឃើញជម្ងឺ​ដ៏​កម្រ ហើយ​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក៏​ដោយ។ ពេល​ខ្ញុំ​សួរ​អ្នក​ស្រី​ហ្គ្រេស អំពី​អាថ៌​កំបាំង​នៃ​សន្តិ​ភាព ដែល​មាន​ក្នុង​ចិត្ត​គាត់ គាត់​ក៏​បាន​ប្រាប់​ថា គ្មាន​អ្វី​អាថ៌​កំបាំង​ទេ។ គឺ​ដោយ​សារ​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​គង់​នៅ​ក្នុង​ជីវិត​គាត់។  គាត់​មាន​ភាព​ស្ងប់​សុខ នៅ​ក្នុង​ពេល​មាន​ព្យុះភ្លៀង​ដ៏​ខ្លាំង​យ៉ាង​នេះ គឺ​ដោយ​សារ​ព្រះ​វត្ត​មាន​ព្រះ​យេស៊ូវ ក្នុង​ជីវិត​គាត់។ អាថ៌​កំបាំង​នៃ​សន្តិ​ភាព ឬ​សេចក្តី​សុខ​សាន្ត នៅ​ក្នុង​ចិត្ត​យើង គឺ​ជា​ទំនាក់​ទំនង ដែល​យើង​មាន​ជា​មួយ​ព្រះ​យេស៊ូវ​គ្រីស្ទ។ ទ្រង់​ជា​សន្តិ​ភាព​របស់​យើង។ ពេល​ដែល​ព្រះ​យេស៊ូវ​ក្លាយ​ជា​ព្រះ​អង្គ​សង្រ្គោះ និង​ព្រះ​អម្ចាស់ ហើយ​យើង​ផ្លាស់ប្រែ​កាន់​តែ​មាន​លក្ខណៈ​ដូច​ទ្រង់ សន្តិ​ភាព​ក៏​បាន​កើត​មាន​ពិត​មែន។ ការ​អាក្រក់ ដូច​ជា ជម្ងឺ ការ​លំបាក​ផ្នែក​ហិរញ្ញ​វត្ថុ ឬ​គ្រោះ​ថ្នាក់​អាច​កើត​មាន ប៉ុន្តែ សន្តិ​ភាព​ដែល​យើង​នឹង​ទទួល គឺ​ជា​ការ​ធានា​ថា ព្រះ​ទ្រង់​បាន​ដាក់​ជីវិត​យើង​ក្នុង​ព្រះ​ហស្ត​ទ្រង់​(ដានីយ៉ែល ៥:២៣) ហើយ​យើង​អាច​ទុក​ចិត្ត​ថា ការ​គ្រប់​យ៉ាង​នឹង​ផ្សំ​គ្នា​មក ដើម្បី​ជា​ប្រយោជន៍​យើង។ តើ​យើង​បាន​ពិសោធន៍​នឹង​សន្តិ​ភាព ដែល​ហួស​ពី​ការ​យល់​ដឹង និង​ការ​វិភាគ​រក​ហេតុ​ផល​ដែរ​ឬ​ទេ?…

Read article
ព្រះ និងភាពលម្អិត

ឆ្កែ​របស់​ខ្ញុំ​ជា​ពូជ​ឆ្កែ​ប្រម៉ាញ់​ឡាប្រាឌ័រ ដែល​មាន​សម្បុរ​ក្រម៉ៅ​ដូច​ស្ករ​សូកូឡា​។​ ពេល​វា​មាន​អាយុ​៣​ខែ ខ្ញុំ​ក៏​បាន​នាំ​វាទៅ​ការិយ៉ាល័យ​ពេទ្យ​សត្វ ដើម្បី​ចាក់​ថ្នាំ​បង្ការ និង​ពិនិត្យ​សុខ​ភាព។ ខណៈ​ពេល​ដែល​ពេទ្យ​សត្វ​កំពុង​ពិនិត្យ​មើល​វា គាត់​ក៏​បាន​កត់​សំគាល់​ឃើញ​រោម​ពណ៌​សរ​មួយ​ដុំ​តូច នៅ​លើ​ក្រញាំ​ជើង​ខាង​ក្រោយ​របស់​វា។ គាត់​ក៏​បាន​ញញឹម​ហើយ និយាយ​ទៅ​កាន់​វា​ថា “ជើង​ដែល​មាន​រោម​ពណ៌​សរ​នឹង គឺ​ជា​កន្លែង​ដែល​ព្រះ​បាន​យូរ​ឯង ពេល​ទ្រង់​ជ្រមុជ​ពណ៌ឯង ចូល​ទៅ​ក្នុង​ស្ករ​សូកូឡា”។ ខ្ញុំ​ក៏​ទប់​សំណើច​មិន​បាន។ ប៉ុន្តែ ត្រង់​ចំណុច​នេះ ទោះ​ជា​គាត់​មិន​មាន​ចេតនា​ក៏​ដោយ ក៏​អ្វី​ដែល​គាត់​បាន​និយាយ គឺ​កំពុង​តែ​បង្ហាញ អំពី​ចំណាច់​អារម្មណ៍​ដ៏​ជ្រាល​ជ្រៅ ​ដែល​ព្រះ​ទ្រង់​មាន ចំពោះ​ភាព​លម្អិត​នៃ​ស្នា​ព្រះ​ហស្ត​ទ្រង់។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល ក្នុង​បទ​គម្ពីរ​ម៉ាថាយ ១០:៣០ ថា “សូម្បី​តែ​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ”។ ព្រះ​ទ្រង់​ពិត​ជា​អស្ចារ្យ​ណាស់ បាន​ជា​ទ្រង់​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ផ្នែក​ដ៏​តូច​ល្អិត​បំផុត នៃ​ជីវិត​យើង​។ គ្មាន​ការ​អ្វី​ដែល​តូច​ខ្លាំង​ពេក ដែល​ទ្រង់​មិន​អាច​ទត​ឃើញ ហើយ​មិន​ចាប់​អារម្មណ៍​នោះ​ឡើយ ហើយ​គ្មាន​ទុក្ខ​លំបាក​អ្វី ដែល​ធ្ងន់​ពេក ដែល​យើង​មិន​អាច​ថ្វាយ​ទៅ​ទ្រង់​នោះ​ដែរ។ និយាយ​ឲ្យ​ខ្លី ទ្រង់​ពិត​ជា​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង​ណាស់។​ ព្រះ​ទ្រង់​មិន​គ្រាន់​តែ​បាន​បង្កើត​យើង​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​ថែម​ទាំង​បាន​ទ្រ​ទ្រង់ និង​ថែរក្សា​យើង នៅ​គ្រប់​នាទី។ មាន​មតិ​មួយ​ពោល​ថា ការ​គិត​ច្រើន​ពេក អំពី​ភាព​លម្អិត គឺ​មិន​ល្អ​ទេ។ ប៉ុន្តែ យើង​គួរ​តែ​ដឹង​ថា ព្រះ​ទ្រង់​គង់​នៅ​ក្នុង​ភាព​លម្អិត​ទាំង​អស់ ហើយ​ក៏​បាន​ទត​ឃើញ​ការ​អ្វី ដែល​គេច​ផុត​ពី​ការ​ចាប់​អារម្មណ៍​របស់​យើង។ យើង​ពិត​ជា​មាន​ការ​កម្សាន្ត​ចិត្ត​ណាស់…

Read article
ទោះទៅទីណាក៏ដោយ

ពេល​ដែល​ខ្ញុំ​កំពុង​បើក​ទំព័រ​អាល់​ប៊ុម​រូប​ថត​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ ម្រាម​ដៃ​របស់​ខ្ញុំ​ក៏​បាន​ឈប់​បើក នៅ​ត្រង់​រូប​ថត​ខ្ញុំ​ថត​ជា​មួយ​​ស្វាមី​របស់​ខ្ញុំ ដែល​កាល​នោះ យើង​ទើប​តែ​បាន​ទទួល​ការ​ប្រកាស​ជា​ប្តី​និង​ប្រពន្ធ។ កាល​នោះ ខ្ញុំ​បាន​បង្ហាញ​ចេញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្ញុំ យ៉ាង​ច្បាស់​លាស់​ចំពោះ​គាត់។ ខ្ញុំ​ព្រម​ទៅ​ជា​មួយ​គាត់ ទោះ​គាត់​នាំ​ខ្ញុំ​ទៅ​ទី​ណា​ក៏​ដោយ ។ ជិត​៤​ទសវត្សរ៍​ក្រោយ​មក ទំនាក់​ទំនង​ប្តី​ប្រពន្ធ​យើង ក៏​បាន​ចង​ភ្ជាប់​គ្នា​យ៉ាង​ជាប់ ដោយ​ចំណង​នៃ​សេចក្តី​ស្រឡាញ់ និង​ការ​ប្តេជ្ញា​ចិត្ត ដែល​បាន​ចម្លង​យើង ឲ្យ​ឆ្លង​កាត់​ពេល​ដែល​យើង​ជួប​រឿង​អាក្រក់ និង​ពេល​ដែល​យើង​ជួប​រឿង​ល្អ។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ខ្ញុំ​បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ជា​ថ្មី​ថា ខ្ញុំ​ព្រម​ទៅ​ជា​មួយ​គាត់ ទោះ​គាត់​នាំ​ខ្ញុំ​ទៅ​ទីណា​ក៏​ដោយ ។ ក្នុង​បទ​គម្ពីរ​យេរេមា ២:២ ព្រះ​ទ្រង់​បាន​នឹក​ចាំ អំពី​រាស្រ្ត​អ៊ីស្រាអែល ជា​ទី​ស្រឡាញ់​របស់​ទ្រង់ ដែល​បាន​ដើរ​ផ្លូវ​ខុស។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “គឺ​អញ​នឹក​ចាំ​ពី​ឯង​កាល​នៅ​ក្មេង ដែល​ឯង​មាន​ចិត្ត​កួច​ចំពោះ​អញ ហើយ​ពី​សេចក្តី​ស្រឡាញ់​របស់​ឯង កាល​ទើប​នឹង​បាន​គ្នា គឺ​ដែល​ឯង​បាន​ដើរ​តាម​អញ នៅ​ក្នុង​ទី​រហោស្ថាន”។ ចំពោះ​ពាក្យ ចិត្ត​គួច ព្រះ​គម្ពីរ​ដើម​ជា​ភាសា​ហេព្រើរ បាន​ប្រើ​ពាក្យ​ដែល​សំដៅ​ទៅ​លើ ភាព​ស្មោះ​ត្រង់ និង​ការ​ប្តេជ្ញា​ចិត្ត ក្នុង​កំរិត​ខ្ពស់​បំផុត ​ដែល​អាច​ធ្វើ​ទៅ​បាន។ ពី​ដំបូង ពួក​អ៊ីស្រាអែល​បាន​បង្ហាញ​ចេញ​នូវ​ការ​ប្តូរ​ផ្តាច់​ឥត​ងាក​រេ​ ចំពោះ​ព្រះ ប៉ុន្តែ ក្រោយ​មក ​ពួក​គេ​ក៏​បាន​ងាក​បែរ​ចេញ​ពី​ទ្រង់​បន្តិច​ម្តង​ៗ​។ ពួក​គេ​មាន​ការ​ប្តូរ​ផ្តាច់​ដ៏​មុត​មាំ នៅ​គ្រា​ដំបូង ប៉ុន្តែ ការ​សប្បាយ​ភ្លេច​ខ្លួន…

Read article
សីល្បៈនៃការអត់ឱនទោស

កាល​ពី​ពេល​រសៀល​ថ្ងៃ​មួយ ខ្ញុំ​បាន​ចំណាយ​ពេល​២​ម៉ោង នៅ​ពិធី​តាំង​ពិពណ៌​សិល្បៈ ក្រោម​ចំណង​ជើង​ថា ឪពុក និងកូន​ប្រុស​ទាំង​ពីរ​របស់​គាត់ : សិល្បៈ​នៃ​ការ​អត់​ឱន​ទោស ។ នៅ​ទី​នោះ ស្នា​ដៃ​សីល្បៈ​នីមួយ​ៗ​ផ្តោត​ទៅ​លើ​ រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូវ អំពី​កូន​ពៅ​វង្វេង (មើល​លូកា ១៥:១១-៣១)។ ខ្ញុំ​​​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​ផ្ទាំង​គំនូរ​របស់​លោក​អេវើត រ៉ូចាស(Edward Rojas) ស្តី​អំពី​កូន​ពៅ​វង្វេង។ ខ្ញុំ​ឃើញ​ផ្ទាំង​គំនូរ​នេះ​មាន​អត្ថ​ន័យ​ដ៏​មាន​អំណាច។ ផ្ទាំង​គំនូរ​នេះ ពិពណ៌​នា អំពី​កូន​ប្រុស​ដែល​បាន​ដើរ​ផ្លូវ​ខុស វិល​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​សម្លៀក​បំពាក់​កណ្តាច ហើយ​ដើរ​ឈ្ងោក​មុខ។ គាត់​បាន​ចាក​ចេញ​ពី​ទឹក​ដី​នៃ​សេចក្តី​ស្លាប់ ហើយ​បោះ​ជំហាន​ចូល​ទៅ​ក្នុង​ផ្លូវ​មួយ  ​ដែល​ឪពុក​របស់​គាត់​កំពុង​រត់​មក​រក​គាត់។ នៅ​ផ្នែក​ខាង​ក្រោម​នៃ​ផ្ទាំង​គំនូរ​នោះ មាន​សរសេរ​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ​ថា “លុះ​ឪពុក​ឃើញ​ពី​ចំងាយ​ហើយ ក៏​មាន​ចិត្ត​អាណិត​មេត្តា ហើយ​រត់​ទៅ​ឱប​ថើប​វា”(ខ.២០)។ គ្រាន់​តែ​បាន​ឃើញ​ផ្ទាំង​គំនូរ​នោះ ខ្ញុំ​ក៏​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ដោយ​នឹក​ចាំ​ជា​ថ្មី​ម្តង​ទៀត អំពី​របៀប​ដែល​សេចក្តី​ស្រឡាញ់​ដែល​មិន​ចេះ​ប្រែ​ប្រួល​របស់​ព្រះ បាន​កែរ​ប្រែ​ជីវិត​ខ្ញុំ។ ពេល​ខ្ញុំ​ដើរ​ចេញ​ពី​ទ្រង់ ទ្រង់​មិន​បាន​បែរ​ខ្នង​ដាក់​ខ្ញុំវិញ​ទេ ប៉ុន្តែ នៅ​តែ​តាម​មើល និង​រង់​ចាំ​ខ្ញុំ​វិល​ត្រឡប់​មក​រក​ទ្រង់​វិញ​។ ខ្ញុំ​មិន​សក្តិ​សម​នឹង​ទទួល​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ទេ តែ​សេចក្តី​ស្រឡាញ់​ទ្រង់​មិន​ចេះ​ប្រែ​ប្រួល។ ​ខ្ញុំ​ច្រើន​តែ​មិន​អើពើរ ​ចំពោះ​ក្តី​ស្រឡាញ់​ទ្រង់ តែ​ទ្រង់​មិន​ដែល​ដក​សេចក្តី​ស្រឡាញ់​ទ្រង់​ចេញ​ពី​ខ្ញុំ​ឡើយ។​ យើង​រាល់​គ្នា​សុទ្ធ​តែ​មាន​បាប តែ​ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌ បាន​ឈោង​ព្រះ​ហស្ត​មក​ទទួល​ស្វាគមន៍​យើង គឺ​មិន​ខុស​ពី​ឪពុក នៅ​ក្នុង​រឿង​កូន​ពៅ​វង្វេង…

Read article
កុំទាន់ប្រញាប់

លោកគ្រូ​ដាឡាស វីឡាត(Dallas Willard)ធ្លាប់​មាន​ប្រសាសន៍ នៅ​ក្នុង​សេចក្តី​បង្រៀន​របស់​គាត់​ថា “អ្នក​ត្រូវ​តែ​កំចាត់​ភាព​ប្រញាប់​ប្រញាល់ ដោយ​មិន​បន្ធូរ​ដៃ”។ ពេល​ដែល​មិត្ត​ភក្តិ​របស់​ខ្ញុំ​ពីរ​នាក់ បាន​ដក​ស្រង់​សម្តី​នេះ មក​ប្រាប់​ខ្ញុំ ម្តង​ហើយ​ម្តង​ទៀត ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​ចាំ​បាច់​ត្រូវ​យក​វា​មក​ពិចារ​ណា។ តើ​ខ្ញុំ​កំពុង​តែ​ខ្ជះ​ខ្ជាយ​ពេល​វេលា និង​កម្លាំង ត្រង់​ចំណុច​ណា​ខ្លះ? ដែល​សំខាន់​ជាង​នេះ​ទៀត​នោះ តើ​ខ្ញុំ​កំពុង​តែ​ប្រញាប់​ប្រញាល់​ទៅ​ណា ដោយ​មិន​បាន​ស្វែង​រក​ការ​ដឹក​នាំ និង​ជំនួយ​មក​ពី​ព្រះ? ជា​ច្រើន​សប្តាហ៍ ជា​ច្រើន​ខែ​ក្រោយ​មក ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ពាក្យ​សម្តី​ទាំង​នោះ ហើយ​ក៏​បាន​រៀប​ចំ​ខ្លួន ឲ្យ​ងាក​បែរ​មក​រក​ព្រះ​អម្ចាស់ និង​ប្រាជ្ញា​របស់​ទ្រង់​វិញ។​ ខ្ញុំ​ក៏​បាន​រំឭក​ខ្លួន​ឯង ឲ្យ​ទុក​ចិត្ត​ទ្រង់ ជា​ជាង​ពឹង​ផ្អែក​ទៅ​លើ​គំនិត​ខ្លួន​ឯង។ សរុប​មក ការ​ប្រញាប់​ប្រញាល់ យ៉ាង​វឹក​វរ ហាក់​ដូច​ជា ផ្ទុយ​នឹង “សេចក្តី​សុខ​ ឬ​សន្តិ​ភាព​ដ៏​ពេញ​ខ្នាត” ដែល​ហោរា​អេសាយ បាន​មាន​ប្រសាសន៍។ ព្រះ​អម្ចាស់​ប្រទាន​អំណោយ​នៃ​សេចក្តី​សុខ​សាន្ត​ដ៏​ពេញ​ខ្នាត ដល់ “អ្នក​ដែល​មាន​គំនិត​ជាប់​តាម​ទ្រង់” ព្រោះ​ពួក​គេ​បាន​ទុក​ចិត្ត​ទ្រង់ (ខ.៣)។ ហើយ​ទ្រង់​សក្តិ​សម​នឹង​ឲ្យ​យើង​ទុក​ចិត្ត នៅ​ថ្ងៃ​នេះ ថ្ងៃ​ស្អែក ​និង​ជា​រៀង​រហូត “ដ្បិត​ព្រះ​ដ៏​ជា​ព្រះយេហូវ៉ា​ទ្រង់​ជា​ថ្មដា​ដ៏​នៅ​អស់​កល្ប​ជានិច្ច”(ខ.៤)។ ការ​ទុក​ចិត្ត​ព្រះ ដោយ​មាន​គំនិត​​​ជាប់​តាម​ទ្រង់ គឺ​ជា​ថ្នាំ​ព្យា​បាល​ជីវិត​ដែល​មាន​ភាព​ប្រញាប់​ប្រញាល់។​ ចុះ​ចំណែក​យើង​វិញ? តើ​យើង​មាន​អារម្មណ៍​ថា យើង​មាន​ភាព​ប្រញាប់​ប្រញាល់ ឬ​តក់​ក្រហល់​ឬ​ទេ?…

Read article
បញ្ហានៃដើមកំណើត

ក្នុង​វប្ប​ធម៌​អឺរ៉ុប តាម​ធម្មតា គេ​សួរ​គ្នា​ថា “តើ​អ្នក​មក​ពីណា?” យើង​ច្រើន​តែ​ប្រើ​សំណួរ​នេះ ដើម្បី​ឲ្យ​បាន​ស្គាល់​នរណា​ម្នាក់  ជា​បន្ថែម​ទៀត។ ប៉ុន្តែ មនុស្ស​ជា​ច្រើន មាន​ការ​ពិបាក នៅ​ក្នុង​ការ​ឆ្លើយ​សំណួរ​នេះ។ ជួន​កាល យើង​មិន​ចង់​ផ្តល់​ពត៌​មាន​លម្អឹត​អំពី​ខ្លួន​យើង​ទេ។ ក្នុង​កណ្ឌ​គម្ពីរ​ពួក​ចៅ​ហ្វាយ​ លោក​យែបថា ប្រហែល​ជា​មិន​ចង់​ឆ្លើយ​សំណួរ​នេះ​ ទាល់​តែ​សោះ។ បង​ប្អួន​ចុង​របស់​គាត់ ​បាន​បណ្តេញ​គាត់​ចេញ​ពី​ស្រុក​កំណើត​របស់​គាត់ នៅ​ស្រុក​កាឡាត ដោយ​សារ​គាត់​មាន​ដើម​កំណើត​ដ៏​គួរ​ឲ្យ​សង្ស័យ​។ ពួក​គេ​បាន​ស្រែក​ដាក់​គាត់​ថា “​ឯង​ជា​កូន​ខាង​ក្រៅ”(ពួកចៅហ្វាយ ១១:២)។ ជាក់​ស្តែង បទ​គម្ពីរ​បាន​ចែង​យ៉ាង​ច្បាស់​ថា ម្តាយ​របស់​គាត់ គឺ​ជា​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ(ខ.១)។ ប៉ុន្តែ លោក​យែប​ថា មាន​លក្ខណៈ​ជា​អ្នក​ដឹក​នាំ​ពី​កំណើត ហើយ​នៅ​ពេល​ដែល​ពួក​សាសន៍​ដទៃ​បាន​លើក​គ្នា​មក​វាយ​ស្រុក​កាឡាត ពួក​អ្នក​ដែល​បាន​ឲ្យ​គាត់​វេច​បង្វេច ចង់​ឲ្យ​គាត់​វិល​ត្រឡប់​មក​វិញ​ភ្លាម។ ពួក​គេ​ប្រាប់​គាត់​ថា “សូម​មក​ធ្វើ​ជា​មេទ័ព លើ​យើង​រាល់​គ្នា”(ខ.៦)។ លោក​យែបថា ក៏​បាន​សួរ​គេ​ថា “តើ​អ្នក​រាល់​គ្នា​មិន​បាន​ស្អប់​ខ្ញុំ ហើយ​បណ្តេញ​ចេញ​ពី​ផ្ទះ​ឪពុក​ខ្ញុំ​ទេ​ឬ​អី?”(ខ.៧)។ បន្ទាប់​ពី​គាត់​បាន​ទទួល​ការ​ធានា​ថា ពួក​គេ​នឹង​មិន​ប្រព្រឹត្ត​ចំពោះ​គាត់​ដូច​មុន​ទៀត​ទេ គាត់​ក៏​បាន​យល់​ព្រម​ដឹក​នាំ​ពួក​គេ។ ព្រះ​គម្ពីរ​បាន​ចែង​ថា “ព្រះ​វិញ្ញាណ​នៃ​ព្រះយេហូវ៉ា ទ្រង់​ក៏​មក​សណ្ឋិត​លើ​យែបថា”(ខ.២៩)។ គាត់​ក៏​បាន​ដឹក​នាំ​ពួក​គេ ដោយ​សេចក្តី​ជំនឿ ឆ្ពោះ​ទៅ​រក​ជ័យ​ជម្នះ​ដ៏​អស្ចារ្យ។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ក៏បាន​លើក​ឡើង​អំពី​គាត់ នៅ​ក្នុង​បញ្ជី​ឈ្មោះ​វីរៈ​បុរស​នៃ​សេចក្តី​ជំនឿ​ផង​ដែរ(ហេព្រើ ១១:៣២)។ ជា​ញឹក​ញាប់ ព្រះ​ទ្រង់​បាន​ជ្រើស​រើស​មនុស្ស​ដែល​មិន​សម​ទំនង…

Read article
ការរៀនស្គាល់ព្រះ

ខ្ញុំ​នៅ​ចាំ​ថា កាល​ពី​មុន ខ្ញុំ​ចង់​ក្លាយ​ជា​ម្តាយ​ម្នាក់។ ខ្ញុំ​បាន​ស្រមៃ​ថា ខ្ញុំ​នឹង​រៀប​ការ ហើយ​មាន​កូន​ពរ​នៅ​ក្នុង​ដៃ​ជា​លើក​ទី​មួយ។ ទី​បំផុត ពេល​ខ្ញុំ​បាន​រៀប​ការ ស្វាមី​ខ្ញុំ ហើយ​និង​ខ្ញុំ មិន​ដែល​គិត​ថា យើង​នឹង​រង់​ចាំ​ពង្រីក​គ្រួសារ​យើង នៅ​ពេល​ក្រោយ​ឡើយ។ ប៉ុន្តែ រៀង​រាល់​លើក​ដែល​ខ្ញុំ​បាន​ធ្វើ​តេស ដើម្បី​ឲ្យ​ដឹង​ថា ខ្ញុំ​មាន​ផ្ទៃ​ពោះ​ឬ​អត់ យើង​ក៏​បាន​ទទួល​លទ្ធ​ផល​អវិជ្ជ​មាន បាន​ជា​យើង​ដឹង​ថា យើង​កំពុង​តែ​មាន​បញ្ហា​អត់​កូន។ អស់​រយៈ​ពេល​ជា​ច្រើន​ខែ ដែល​យើង​បាន​ទៅ​ជួប​វេជ្ជ​បណ្ឌិត រួច​ក៏​បាន​ធ្វើ​តេស ហើយ​យើង​ទទួល​បាន​តែ​ទឹក​ភ្នែក។ យើង​កំពុង​ស្ថិត​នៅ​ក្នុង​កណ្តាល​ខ្យល់​ព្យុះ។ ការ​អត់​កូន​គឺ​ប្រៀប​បាន​នឹង​គ្រាប់​ថ្នាំ​ដ៏​សែន​ល្វីង ដែល​យើង​ត្រូវ​លេប ហើយ​ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្ងល់ អំពី​សេចក្តី​ល្អ និង​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ។ ពេល​ខ្ញុំ​និយាយ​អំពី​ដំណើរ​ជីវិត​ដ៏​ពិបាក​កាល​នោះ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​រឿង​ពួក​សិស្ស​របស់​ព្រះ​យេស៊ូវ ដែល​បាន​ជាប់​នៅ​ក្នុង​ខ្យល់​ព្យុះ នៅ​ក្នុង​សមុទ្រ ក្នុង​បទ​គម្ពីរ យ៉ូហាន ជំពូក ៦។ ខណៈ​ពេល​ដែល​ពួក​គេ​ជួប​ទុក្ខ​ធំ ដោយ​សារ​ទឹក​រលក​ធំ​ៗ និង​ភាព​ងងឹត នៅ​ក្នុង​ខ្យល់​ព្យុះ ព្រះ​យេស៊ូវ​ក៏​បាន​យាង​មក​រក​ពួក​គេ ដោយ​ដើរ​នៅ​លើ​ទឹក​រលក​ដែល​កំពុង​បក់​បោក​ខ្លាំង ដោយ​សារ​ខ្យល់​ព្យុះ។ ទ្រង់​ក៏​បាន​ជួយ​ឲ្យ​ពួក​គេ​មាន​ចិត្ត​ស្ងប់ ដោយ​ព្រះ​វត្ត​មាន​ទ្រង់ ព្រម​ទាំង​មានបន្ទូល​ថា “កុំ​ភ័យ​អី គឺ​ខ្ញុំ​ទេ​តើ”(ខ.២០)។ ខ្ញុំ និង​ស្វាមី​ខ្ញុំ​មិន​ដឹង​ថា មាន​អ្វី​កំពុង​តែ​មក​រក​យើង នៅ​ក្នុង​ពេល​ដែល​យើង​ជួប​ខ្យល់​ព្យុះ​នៃ​ជីវិត​ឡើយ…

Read article
គ្រាន់តែ១វិនាទីប៉ុណ្ណោះ

អ្នក​វិទ្យា​សាស្រ្ត​មិន​សូវ​ជា​មាន​ការ​ស្កប់​ចិត្ត​ចំពោះ​ពេល​វេលា​ឡើយ។ នៅ​ចុង​ឆ្នាំ​២០១៦ អ្នក​វិទ្យា​សាស្រ្ត នៅមជ្ឈ​មណ្ឌល​អាវកាស​ហ្គោដាត នៅ​រដ្ឋ​មារីលែន បាន​រាប់​បន្ថែម​ពេល​១​វិនាទី ពី​លើ​រយៈ​ពេល​សរុប​ក្នុង​មួយ​ឆ្នាំ។ ដូច​នេះ បើ​អ្នក​មាន​អាម្មណ៍​ថា ឆ្នាំ​នោះ​មាន​រយៈ​ពេល​យូរ​ជាង​មុន​បន្តិច នោះ​អ្នក​គិត​ត្រូវ​ហើយ។ ហេតុអ្វី​បាន​ជា​ពួក​គេ​រាប់​បន្ថែម​រយៈ​ពេល​១​វិនាទី​យ៉ាង​ដូច​នេះ? ដោយ​សារ​ផែន​ដី​បាន​វិល​យឺត​ជាង​មុន​បន្តិច នោះ​រយៈ​ពេល​មួយ​ឆ្នាំ​ក៏​បាន​ប្រែ​ជា​យូរ​ជាង​មុន​បន្តិច។ ពេល​អ្នក​វិទ្យា​សាស្រ្ត​តាម​ដាន​វត្ថុ​ដែល​មនុស្ស​បង្កើត បាញ់​ឡើង​ទៅ​ក្នុង​អវកាស ពួក​គេ​ត្រូវ​តែ​ផ្ទៀង​ពេល​វេលា​ឲ្យ​ត្រូវ។ ការ​ធ្វើ​ដូច​នេះ គឺ​ដើម្បី​ឲ្យ​កម្ម​វិធី​បញ្ជៀស​ការ​បុក​គ្នា​ មាន​ភាព​ត្រឹម​ត្រូវ នោះ​បើ​យោង​តាម​អ្នក​វិទ្យា​សាស្រ្ត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សម្រាប់​មនុស្ស​ភាគ​ច្រើន ការ​កើន​ឡើង ឬ​ការ​បាត់​បង់​រយៈ​ពេល​មួយ​វិនាទី គឺ​មិន​មាន​អ្វីខុស​ប្លែក​ទេ។ តែ​តាម​ព្រះ​គម្ពីរ ពេល​វេលា​របស់​យើង និង​របៀប​ដែល​យើង​ប្រើ​ពេល​វេលា គឺ​សំខាន់​ណាស់។ ឧទាហរណ៍ សាវ័ក​ប៉ុល​បាន​រំឭក​យើង ក្នុង​បទ​គម្ពីរ ១កូរិនថូស ៧:២៩ ថា “ពេល​វេលា​ខ្លី​ណាស់”។ ពេល​វេលា​សម្រាប់​ឲ្យ​យើង​ធ្វើ​ការ​បម្រើ​ព្រះ គឺ​មាន​កំណត់ ដូច​នេះ យើង​ត្រូវ​ប្រើ​វា ដោយ​ភាព​ឆ្លាត​វ័យ។ គាត់​បាន​ជំរុញ​យើង ឲ្យ “​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង ពី​ព្រោះ​សម័យ​នេះ​អាក្រក់​ណាស់”(អេភេសូរ ៥:១៦)។ ការ​នេះ​មិន​មាន​ន័យ​ថា យើង​ត្រូវ​តែ​រាប់​វិនាទី​នីមួយ​ៗ ដូច​អ្នក​វិទ្យា​សាស្រ្ត​ឡើយ តែ​ពេល​ដែល​យើង​ពិចារណា​ អំពី​ភាព​រួញ​ខ្លី​នៃ​ជីវិត(ទំនុកដំកើង ៣៩:៤) យើង​អាច​នឹក​ចាំ អំពី​សារៈ​សំខាន់​នៃ​ការ​ប្រើ​ប្រាស់​ពេល​វេលា…

Read article
មូលហេតុដែលត្រូវច្រៀង

កាល​ខ្ញុំ​មាន​អាយុ​១៣​ឆ្នំា សាលា​រៀន​របស់​ខ្ញុំ បាន​តម្រូវ​ឲ្យ​សិស្ស​រៀន​មុខ​វិជ្ជា​បួន ដែល​មាន​ការ​រុក​រក ដូច​ជា​សេដ្ឋ​កិច្ចក្នុង​ផ្ទះ សីល្បៈ ចម្រៀង​ជា​ក្រុម និង​ជាង​ឈើ។ នៅ​ថ្ងៃ​ដំបូង ដែល​ខ្ញុំ​រៀន​មុខ​វិជ្ជា​ចម្រៀង​ជា​ក្រុម គ្រូ​បង្រៀន​បាន​ឲ្យ​សិស្ស ទៅ​ច្រៀង​ជា​មួយ​ព្យាណូ​ម្តង​ម្នាក់​ៗ ដើម្បី​ស្តាប់​សម្លេង​ច្រៀង​របស់​ពួក​គេ ហើយ​ក៏​បាន​ដាក់​ពួក​គេ​នៅ​ក្នុង​បន្ទប់ តាម​កំរិត​នៃ​សម្លេង​របស់​ពួក​គេ។ ​ដល់​វេណ​ដែល​ខ្ញុំ​ត្រូវ​ច្រៀង​ជា​មួយ​ព្យាណូ ខ្ញុំ​ក៏​បាន​ច្រៀង​តាម​ណោត ដែល​គាត់​បាន​លេង​ជា​ច្រើន​ដង ប៉ុន្តែ ក្រោយ​មក គាត់​មិន​បាន​នាំ​ខ្ញុំ​ចូល​ក្នុង​បន្ទប់​នោះ​ជា​មួយ​គេ​ទេ។ ផ្ទុយ​ទៅ​វិញ បន្ទាប់​ពីការ​ព្យាយាម​ជា​ច្រើន​លើក គាត់​ក៏​បាន​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅ​ការិយ៉ាល័យ​ប្រឹក្សា​យោបល​ ដើម្បី​ឲ្យ​ខ្ញុំ​ទៅ​រៀន​មុខ​វិជ្ជា​ផ្សេង​វិញ។ ចាប់​តាំង​ពី​ពេល​នោះ​មក ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​គួរ​ច្រៀង​សោះ​ឡើយ ព្រោះ​សម្លេង​ខ្ញុំ​មិន​សម​នឹង​បទ​ចម្រៀង​ណា​មួយ​ទេ។ ខ្ញុំ​ក៏​បាន​បន្ត​មាន​គំនិត​ដូច​នេះ ជាង​១​ទសវត្សរ៍ ទាល់​តែ​ខ្ញុំ​បាន​អាន​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក ៩៨ ក្នុង​នាម​ជា​យុវ​ជន​ដ៏​ក្មេង​វ័យ​ម្នាក់។ អ្នក​និពន្ធ​ទំនុក​ដំកើង​មួយ​នេះ បាន​ធ្វើ​ការ​អញ្ជើញ​ឲ្យ​យើង “ច្រៀង​ថ្វាយ​ព្រះ​អម្ចាស់”(ទំនុកដំកើង ៩៨:១)។ គាត់​មិន​បាន​ឲ្យ​យើង​ច្រៀង ដោយ​ផ្អែក​ទៅ​លើ​គុណ​ភាព​នៃ​សម្លេង​របស់​យើង​ឡើយ។ ព្រះ​ទ្រង់​អរ​សប្បាយ នឹង​ចម្រៀង​អរ​ព្រះ​គុណ និង​សរសើរ​ដំកើង​ទាំង​អស់ របស់​កូន​ទ្រង់​ម្នាក់​ៗ។ គាត់​បាន​អញ្ជើញ​យើង​ឲ្យ​ច្រៀង ​ដោយ​សារ​ព្រះ​ទ្រង់ “បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ”(ខ.១)។ អ្នក​និពន្ធ​ទំនុក​ដំកើង បាន​លើក​ឡើង អំពី​មូល​ហេតុ​ដ៏​អស្ចារ្យ​ពីរ ដែល​ត្រូវ​សរសើរ​ដំកើង​ព្រះ​ដោយ​អរ​សប្បាយ ដោយ​បទ​ចម្រៀង និង​អាកប្ប​កិរិយ៉ា​របស់​យើង។…

Read article
ចូលទៅក្នុងខ្យល់ព្យុះរបស់យើង

ខ្យល់​ថ្ងួច​ថ្ងូរ ផ្លេក​បន្ទោរ​ព្រាក​ៗ ទឹក​រលក​គ្រាំ​គ្រេង។ ខ្ញុំ​គិត​ថា ខ្ញុំ​មុខ​ជា​ស្លាប់​ហើយ។ ខ្ញុំ​បាន​ទៅ​ស្ទូច​ត្រី​ជា​មួយ​យាយ​តា​ខ្ញុំ នៅ​ក្នុង​បឹង​មួយ ប៉ុន្តែ យើង​បាន​នៅ​ទីនោះ​ជ្រុល​ម៉ោង​ហើយ។ ពេល​ថ្ងៃ​លិច ខ្យល់​កន្ត្រាក់​បាន​បក់​មក​យ៉ាង​លឿន មក​លើ​ទូក​ដ៏​តូច​របស់​យើង។ ជីតា​ខ្ញុំ​ក៏​បាន​ប្រាប់​ខ្ញុំ ឲ្យ​ទៅ​អង្គុយ​នៅ​ក្បាល​ទូក ដើម្បី​កុំ​ឲ្យ​វា​ក្រឡាប់។ ចិត្ត​ខ្ញុំ​ពេល​នោះ មាន​ពេញ​ដោយ​ការ​ភ័យ​ខ្លាច។ ប៉ុន្តែ ខ្ញុំ​ក៏​ចាប់​ផ្តើម​អធិស្ឋាន។ កាល​នោះ ខ្ញុំ​មាន​អាយុ​១៤​ឆ្នាំ​ទេ។ ​ខ្ញុំបាន​​អធិ​ស្ឋាន សូម​ព្រះ​ទ្រង់​ប្រទាន​ការ​ធានា និង​ការ​ការ​ពារ​សម្រាប់​យើង។ ខ្យល់​ព្យុះ​មិន​ព្រម​ថម​ថយ​កម្លាំង​សោះ ប៉ុន្តែ យើង​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ច្រាំង​ដោយ​សុវត្ថិ​ភាព។ រហូត​មក​ដល់​ថ្ងៃ​នេះ ខ្ញុំ​មិន​ដឹង​ថា មាន​ពេល​ណា ដែល​ខ្ញុំ​បាន​ពិសោធន៍​នឹង​ព្រះ​វត្ត​មាន​ព្រះ យ៉ាង​ច្បាស់​លាស់ ដូច​កាល​យប់ ដែល​យើង​ជួប​ខ្យល់​ព្យុះ​នោះ​ឡើយ។ ព្រះ​យេស៊ូវ​ក៏​ធ្លាប់​ជួប​ខ្យល់​ព្យុះ​ផង​ដែរ។ ក្នុង​បទ​គម្ពីរ ម៉ាកុស ៤​:៣៥-៤១ ទ្រង់​បាន​ប្រាប់​សិស្ស​ទ្រង់ ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​ទឹក​បឹង ទៅ​ត្រើយ​ម្ខាង ដែល​មិន​យូរ​ប៉ុន្មាន ខ្យល់​ក៏​ចាប់​ផ្តើម​បក់​មក​ខ្លាំង។  ខ្យល់​ព្យុះ​នៅ​យប់​នោះ បាន​ល្បងល​អ្នក​នេសាទ​ដ៏​មាំទាំ​ទាំង​នោះ។ ពួក​គេ​ក៏​បាន​គិត​ថា ពួក​គេ​​នឹង​ស្លាប់​មិន​ខាន។ ប៉ុន្តែ ព្រះ​យេស៊ូវ​ក៏​បាន​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ​ស្ងប់ ហើយ​ទឹក​រលក​ក៏​លែង​បក់​បោក​ខ្លាំង​ទៀត ហើយ​បន្ទាប់​មក ទ្រង់​ក៏​បាន​នាំ​ពួក​សិស្ស​ទ្រង់ ឲ្យ​មាន​ជំនឿ​កាន់​តែ​ខ្លាំង។​ យ៉ាង​ណា​មិញ ព្រះ​យេស៊ូវ​បាន​ឲ្យ​យើង​ទុក​ចិត្ត​ទ្រង់…

Read article