You are here:
កុំព្រួយបារម្ភ!

លោក​ចច បឺន(George Burns) ជា​សីល្បៈក​រ​ជនជាតិអា​មេរិក និង​អ្នកនិពន្ធ​រឿងកំប្លែង បាន​មាន​ប្រសាសន៍​ថា “បើ​អ្នក​សួរ​ថា​ តើ​អ្វី​ជា​គន្លឹះ​សំខាន់​បំផុត ដើម្បី​ឲ្យមានអា​យុវែ​ង? ខ្ញុំ​នឹង​ឆ្លើយប្រាប់ថា ដើម្បី​ឲ្យ​មាន​អា​យុ​វែ​ង​ យើងត្រូ​វ​ជៀ​សវា​ងកា​រ​ព្រួយ​បារ​ម្ភ ភាពតប់​ប្រមល់ និង​ភាព​តាន​តឹង​ក្នុងចិ​ត្ត។ ហើយ​ទោះ​អ្ន​​កមិន​សួ​រខ្ញុំ​ ក៏ខ្ញុំ​នៅតែ​​ឆ្លើយ​ប្រាប់​​ដូច​នេះ”។ លោក​​បឺន​បាន​រស់​នៅ​ដ​ល់អាយុ​១០០​ឆ្នាំ។ គាត់​ចូល​ចិត្ត​ធ្វើ​ឲ្យ​គេសើ​ច ហើយ​ធ្វើ​តាម​យោបល​គាត់​។ ប៉ុន្តែ តើធ្វើដូចម្តេចឲ្យយើងអាចជៀសវាងការព្រួ​យបា​រម្ភ​បាន នៅពេល​ដែ​លជីវិតយើងមានភាពមិនច្បាស់លាស់ មានបញ្ហា និង​មាន​តម្រូវ​ការជាច្រើនយ៉ាងនេះ? សាវ័ក​ពេត្រុសបានលើក​ទឹកចិត្ត ឲ្យអ្ន​ក​ដើរ​តាម​ព្រះយេស៊ូវ​ឈប់​មាន​ការ​ព្រួយ​បារម្ភ ខណៈ​ពេល​ដែល​ពួក​គេរស់​នៅរា​យ​ប៉ាយ ដោយ​សារ​ការ​បៀត​បៀន ក្នុង​តំបន់​អាស៊ី ក្នុង​សត​វត្សរ៍​ទី​១។ គឺដូច​ដែល​គាត់មាន​ប្រសាសន៍​ថា “ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន នៅ​ក្រោម​ព្រះហស្ត​ដ៏​ពូកែ​របស់​ព្រះ​ចុះ ដើម្បី​ឲ្យ​ទ្រង់​បាន​ដំកើង​អ្នក​រាល់​គ្នា​ឡើង នៅ​វេលា​កំណត់  ហើយ​ចូរ​ផ្ទេរ​គ្រប់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ទ្រង់ ដ្បិត​ទ្រង់​តែង​យក​ព្រះទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា”(១ពេត្រុស ៥:៦-៧)។ ត្រង់​ចំណុច​នេះ សាវ័ក​ពេត្រុ​ស​មិន​បាន​បង្រៀន​គេ​ ឲ្យ​ខំជៀសចេញ​ពី​សេចក្តី​ទុក្ខនោះឡើ​យ(ខ.៩) ផ្ទុយ​ទៅវិញ គាត់​បា​នបង្រៀន​គេ​ឲ្យរ​ក​ឃើញ​សន្តិ​ភាព និងកម្លាំង ដើម្បី​ឈ្នះកា​រ​វាយ​ប្រហារ​របស់​សាតាំង​(ខ.៨-១០)។ យើងមិន​ត្រូវបណ្តោយ​ខ្លួន​ឲ្យមា​ន​ការ​ថប់​បារម្ភ និងភ័​យព្រួយ​ឡើយ ព្រោះព្រះទ្រង់បានប្រោស​យើងឲ្យរួ​ច ដើម្បី​ឲ្យបា​ន​អរស​ប្បាយនឹងសេចក្តី​ស្រឡា​ញ់ ដែល​ទ្រង់​មាន​ចំពោះយើង ហើយ​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដ​ល់គ្នា​ទៅវិញ​ទៅម​ក​។ យើង​មិន​ត្រូវ​ដាក់​គោលដៅថា ​យើង​នឹង​រស់​នៅ​ឲ្យបានប៉ុន្មាន​ឆ្នាំឡើ​យ…

Read article
យកការអធិស្ឋានជាទីមួយ

ពេល​ដែល​ខ្ញុំ និង​ស្វាមី​ខ្ញុំ ​មើល​កូន​ប្រុសរបស់​យើង​ ហាត់​លេង​​ព្យាណូ​តាម​មេរៀន យើង​ក៏បានអ​ធិស្ឋាន​សូម​ឲ្យព្រះទ្រ​ង់​ជួយ​យើង។ យើង​បាន​អធិស្ឋាន​ជាមុន ព្រោះ​ខ្ញុំ និង​ស្វាមីខ្ញុំ​សុទ្ធ​តែមិនចេះរៀន​ព្យាណូដូ​ចគ្នា។ យើងទាំ​ង​បីនាក់ក៏បានយល់ អំពី​អត្ថន័យ​នៃ​​​សម្លេង​ដាច់ និង​សម្លេង​ជាប់​ ហើយ​ក៏​បាន​ដឹង​ថា ពេល​ណាយើ​ងត្រូវ​ចុចខ្ទង់​ព​ណ៌​ខ្មៅ​។ យើង​យក​កា​រ​អធិស្ឋាន​ជាអាទិភា​ព ជាពិ​សេស នៅពេ​​លដែ​​លយើង​ដឹ​ង​ថា យើង​​ត្រូវ​ការជំនួយ​​របស់​​ព្រះ។ ស្តេច​ដាវីឌត្រូវកា​រ​ជំនួយ​របស់​ព្រះ ក្នុង​ស្ថាន​ភាព​ដ៏គ្រោះថ្នា​ក់​ ពេ​លដែ​ល​ទ្រង់ពិចារណា អំពី​ការ​ប្រយុទ្ធ​នឹងពួកភីលីស្ទីន ក្នុង​ក្រុងកៃឡា។ មុនពេល​ចូល​ប្រ​យុទ្ធ ស្តេច​ដាវីឌ​​​​ទូល​សួរ​ព្រះយេហូវ៉ា​​ថា “តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ទៅ​វាយ​ពួក​ភីលីស្ទីន​នោះ​ឬ​ទេ?”(១សាំយ៉ូអែល ២៣:២)។  ព្រះ​ទ្រង់​ក៏បា​នយ​ល់ព្រ​ម​តាមសេ​ចក្តី​សំណូម​របស់​ស្តេចដា​វីឌ។   ទោះ​ជា​យ៉ាង​ណា​ក៏ដោយ កងទ​ព័​របស់​ស្តេចដាវីឌ​មានការភ័យខ្លាចចំពោះពួកភីលីស្ទីន។ ស្តេច​ដាវីឌ​ក៏​បានអធិស្ឋាន​ម្តងទៀ​ត មុន​ពេល​ការប្រយុទ្ធ​ចាប់ផ្តើ​ម។ ព្រះទ្រ​ង់ក៏​បានសន្យា​ថា នឹងប្រ​ទាន​ជ័យ​ជ​ម្នះ ហើយ​ក្រោយ​មក​ទ្រង់ក៏បាន​ឈ្នះពួ​កស​ត្រូវ​(ខ.៤)។ តើកា​រ​អធិស្ឋាន​ដឹក​នាំជីវិតយើងជារៀង​រាល់​ថ្ងៃ ឬយើ​ងគ្រា​ន់តែអធិស្ឋា​ន នៅពេ​លដែ​លមានប​ញ្ហា​? ជួន​កាល យើង​មាន​ទ​ម្លាប់​ធ្វើផែនការហើយ រួច​សិម​អធិស្ឋា​នសូមឲ្យ​ព្រះទ្រង់ប្រ​ទានព​រ ផែន​ការ​យើង​ជាក្រោយ​ ឬ​មាន​ទម្លាប់អធិស្ឋា​ន តែ​នៅពេលទាល់ច្រ​ក។ ព្រះទ្រ​ង់​ពិ​តជា​សព្វព្រះ​ទ័​យ​ឲ្យ​យើ​ង ងាក​មក​រក​ទ្រ​ង់ ពេល​ដែលយើង​មាន​ប​ញ្ហា ប៉ុន្តែ ទ្រង់​ក៏សព្វ​ព្រះ​ទ័យ​ឲ្យយើង​នឹក​ចាំថា​ យើង​ត្រូវ​ការ​ទ្រ​ង់គ្រ​ប់​ពេលទាំ​ង​អស់(សុភាសិត ៣:៥-៦)។-Jennifer Benson Schuldt

Read article
ប្រភពនៃអ្វីៗគ្រប់យ៉ាង

ទន្លេ​នីល ស្ថិត​នៅ​ទ្វីបអា​ហ្វ្រិក លាត​​សន្ធឹ​ង​ប្រវែង​៦​៦៥០​គីឡូម៉ែ​ត្រ ហើយ​ហូរ​ពី​ត្បូង​ទៅ​ជើង កាត់​ប្រទេស​មួយ​ចំនួន ក្នុង​ភាគ​ខាង​ជើងនៃ​ទ្វីប​អាហ្វ្រិក។ អស់​រយៈ​ពេលជា​ច្រើនស​តវត្សរ៍មក​ហើយ ដែលទ​ន្លេនីល​បានផ្តល់​ឲ្យនូ​វការទ្រទ្រង់​ជីវិត និង​ជីវភាព ដល់​ប្រជាពល​រដ្ឋរា​ប់លាននាក់ ក្នុ​ងប្រ​ទេស​ដែលទន្លេនេះ​​ហូរ​កា​ត់។ ថ្មីៗ​នេះ ប្រទេស​អេធីយ៉ូពី​កំពុង​សា​ង​សង់ទំនប់​វារី​អគ្គីសនី​ធំ​ជាង​គេ​បំផុតរបស់​ទ្វី​បអាហ្រ្វិក តាម​បណ្តោយ​ទន្លេ​នីល។ ទំនប់​វារី​អគ្គី​សនី​នេះនឹ​ង​ក្លាយ​ជាធនធាន​ដ៏សំខាន់ សម្រាប់​តំបន់នោះ។ កាលពី​សម័យ​ដើម ស្តេច​ផារ៉ោន​នៃនគរ​អេស៊ីព្ទ បាន​អៈ​អាងថា ខ្លួន​ជា​ម្ចាស់ និង​ជា​អ្នក​បង្កើត​ទន្លេ​នីល។ ស្តេច​អង្គនេះ និង​ប្រជាជន​​អេស៊ីព្ទ​​​បាន​អួត​ថា “ទន្លេ​នេះ​ជា​របស់​ផង​អញ អញ​បាន​បង្កើត​សំរាប់​តែ​ខ្លួន​អញ​ទេ”(អេសេគាល ២៩:៣,៩)។ ពួកគេ​មិ​ន​បាន​ទទួល​ស្គាល់​ថា មាន​តែព្រះ​​មួយអ​ង្គ​គត់ ដែល​បាន​ប្រទាន​នូវធនធា​ន​ធម្មជាតិ​ទាំង​អស់។ ហេតុ​នេះហើ​យ បាន​ជា​ទ្រង់​សន្យា​ថា នឹង​ដាក់ទោ​ស​នគរ​អេស៊ីព្ទ​(ខ.៨-៩)។ យើងត្រូ​វ​ថែរ​រក្សា​ស្នាព្រះ​ហ​ស្ត​របស់​ព្រះ ហើយ​មិន​ត្រូវ​ភ្លេច​ទេថា អ្វីៗ​ដែលយើងមាន សុទ្ធ​តែមា​ន​ប្រភព​ម​ក​ពីព្រះអម្ចាស់។ បទគម្ពីរ​រ៉ូម ១១:៣៦ បាន​ចែង​ថា​ “ដ្បិត​រ​បស់​​សព្វ​សារពើ​បាន​កើត​មក​ពី​ទ្រង់ ដោយសារ​ទ្រង់ ហើយ​សំរាប់​ទ្រង់ សូម​ឲ្យ​ទ្រង់​បាន​សិរីល្អ​នៅ​អស់​កល្ប​ជានិច្ច”។ ទ្រង់​ក៏​ជាអ្នកដែល​បាន​ប្រទាន​ឲ្យម​នុស្ស​ជាតិ មាន​សមត្ថ​ភាព​ផលិត និង​ឆ្នែបង្កើត​នូវ​ធនធា​ន ដែល​ជាស្នា​ដៃម​នុស្ស​។ ពេល​ណាយើ​ង​ជ​ជែក​អំពី​ការ​ល្អ ដែល​យើងបានទ​ទួល ឬ​អំពី​កិច្ច​ការ​ដែល​យើង​បាន​សម្រេច យើង​ចាំបា​ច់ត្រូវចាំ​ព្រះបន្ទូ​លព្រះ​ ក្នុង​បទ​គម្ពីរ អេសាយ ៤២:៨ ដែល​បានចែ​ង​ថា…

Read article
ពេលគេបោះបង់យើងចោល

នៅថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៩១ នាវាដឹកអ្នកដឹកដំណើរខ្នាតធំ MTS Oceanos បានជួបខ្យល់ព្យុះដ៏អាក្រក់ នៅតំបន់ឆ្នេរសមុទ្រនៃប្រទេសអាហ្វ្រិកខាងត្បូង។ ពេលនាវានោះ ចាប់ផ្តើមលិច នាយនាវាក៏បានសម្រេចចិត្តបោះបង់នាវា ហើយចាកចេញជាមួយពួកនាវិករបស់គាត់ ដោយមិនបានប្រកាសអាសន្នដល់អ្នកដំណើរនៅលើនាវា។ មានអ្នកដំណើរម្នាក់ ឈ្មោះ ម៉ូស ហ៊ីល(Moss Hills) ដែលជាតន្រ្តីករជនជាតិអង់គ្លេស បានកត់សំគាល់ដឹងថា មានរឿងអ្វីកំពុងកើតឡើង ហើយក៏បានទាក់ទងទៅកងទ័ពការពារសមុទ្ររបស់ប្រទេសអាហ្វ្រិកខាងត្បូង ឲ្យមកជួយ។ បន្ទាប់មក លោកម៉ូស និងភរិយាឈ្មោះ ត្រេស៊ី(Tracy) ព្រមទាំងសីល្បៈករដទៃទៀត ដែលនៅលើនាវានោះ ក៏បានជួយរៀបចំការជំលាសអ្នកដំណើរទាំងអស់ចេញពីនាវា ដោយជួយនាំពួកគេឡើងឧទ្ធម្ភាចក្រ។ ជួនកាល អ្នកដែលយើងចង់ឲ្យដឹកនាំយើង អាចបោះបង់យើងចោល។ ពេលដែលស្តេចសូល និងមន្ត្រីរបស់ទ្រង់ ទទួលរងនូវការជេរប្រមាថ ពីកូលីយ៉ាតដែលជាយក្សរបស់សាសន៍ភីលីស្ទីន ពួកគេបានឆ្លើយតប ដោយការភ័យខ្លាច និងភាពអាម៉ាស(១សាំយ៉ូអែល ១៧:១១)។ ប៉ុន្តែ មានតន្រ្តីករវ័យក្មេងម្នាក់ ដែលជាក្មេងគង្វាល  ឈ្មោះដាវីឌ  មានជំនឿថា  ព្រះទ្រង់អាចជួយដោះស្រាយបញ្ហានេះបាន។ ដាវីឌក៏បាននិយាយទៅកូលីយ៉ាតថា “ចំណែកឯង បានមកឯអញ ទាំងកាន់ដាវកាន់លំពែង ហើយនឹងដែកពួយផង តែឯអញវិញ អញមកឯឯងដោយនូវព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ”(ខ.៤៥)។…

Read article
ការចែករំលែកនំបឺរហ្គឺរ

លោកលី ហ្គេយប៊ីគ(Lee Geysbeek) ដែលជាប្រធាននៃអង្គការសេចក្តីអាណិតអន្តរជាតិ បានរៀបរាប់អំពីជីវិតរបស់ស្ត្រីម្នាក់ ដែលមានឱកាសធ្វើដំណើរទៅកាន់ទឹកដីដែលនៅឆ្ងាយ ដើម្បីទៅលេងក្មេងម្នាក់ ដែលនាងបានជួយឧបត្ថម្ភ។ នាងបានសម្រេចចិត្តនាំក្មេងទុរគតម្នាក់នោះ ទៅភោជ្ជនីយដ្ឋានមួយ។ ក្មេងប្រុសនោះក៏បានហៅនំហ៊ែមបឺរហ្គឺរមួយមក ហើយអ្នកឧបត្ថម្ភបានហៅម្ហូបសាឡាត់។ ពេលគេលើកអាហារនោះមកដាក់លើតុ ក្មេងប្រុសម្នាក់នោះ ក៏បានពិនិត្យមើលនំបឺរហ្គឺរនោះ ដោយគេមិនដែលបានញាំអាហារដូចនេះក្នុងជីវិតឡើយ។ វាក៏បានមើលទៅនំបឺរហ្គឺរដ៏ធំរបស់វា ហើយក៏បានមើលទៅម្ហូបសាឡាត់ដ៏តិចតួចរបស់អ្នកឧបត្ថម្ភ។ បន្ទាប់មក វាក៏បានយកកាំបិតមកកាត់នំបឺរហ្គឺរនោះជាពីរ ហើយក៏ចែកឲ្យអ្នកឧបត្ថម្ភនោះពាក់កណ្តាល រួចយកដៃអង្អែលក្បាលពោះខ្លួនឯង ហើយសួរគាត់ថា“អ្នកឃ្លានទេ?” កុមារម្នាក់ដែលស្ទើរតែគ្មានអ្វីសោះក្នុងជីវិត មានចិត្តចង់ចែករំលែករបស់ដែលវាមាន ឲ្យទៅគេពាក់កណ្តាល ដោយគិតថាគេប្រហែលជាត្រូវការចំណែកនោះ។ សូមយើងនឹកចាំអំពីក្មេងប្រុសម្នាក់នេះ ពេលយើងជួបនរណាម្នាក់ ដែលកំពុងមានសេចក្តីត្រូវការផ្លូវកាយ ផ្លូវចិត្ត ឬផ្លូវវិញ្ញាណ។ ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ ក្តីជំនឿដែលយើងមានចំពោះទ្រង់ គួរតែបង្ហាញចេញមក តាមរយៈសកម្មភាពរបស់យើង(យ៉ាកុប ២:១៧)។ ជារៀងរាល់ថ្ងៃ យើងប្រហែលជាជួបមនុស្សដែលមានតម្រូវការផ្សេងៗ ទោះពួកគេកំពុងនៅតំបន់ផ្សេងៗ ក្នុងពិភពលោក ឬក៏កំពុងនៅក្បែរផ្ទះយើងក្តី។ អ្នកខ្លះកំពុងត្រូវការអាហារក្តៅៗ ខ្លះទៀតត្រូវការពាក្យសម្តីដ៏ពិរោះ។ ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ ដែលបានស្គាល់សេចក្តីស្រឡាញ់ទ្រង់ តើយើងអាចនាំឲ្យមានការផ្លាស់ប្តូរប៉ុណ្ណា ពេលដែលយើងធ្វើការល្អ ហើយចែករំលែកដល់អ្នកដទៃ(ហេព្រើ ១៣:១៦)។-Dave Branon

Read article
ថ្លុកភក់

មានពេលមួយ មិត្តភក្តិខ្ញុំម្នាក់ ឈ្មោះ អេឌ(Ed) បាននិយាយប្រាប់ខ្ញុំ អំពីរឿងកូនប្រុសដ៏តូចច្រម៉ក់របស់គាត់។ វាបានទៅឈរលេងក្នុងទឹកថ្លុក ហើយលោកអេឌក៏បានប្រាប់ឲ្យវាដើរចេញ។ តែកូនប្រុសគាត់មិនស្តាប់គាត់ ផ្ទុយទៅវិញ វាបានរត់ចុះឡើង ក្នុងថ្លុកនោះ។ គាត់ក៏ប្រាប់ឲ្យវាឈប់រត់លេង។ ក្មេងប្រុសនោះក៏បានចាប់ផ្តើមដើរក្នុងថ្លុកនោះម្តង។ ពេលលោកអេឌប្រាប់វា មិនឲ្យដើរ វាក៏ឈរចំទើតជើង ក្នុងថ្លុក ដោយធ្វើមុខឌឺដាក់គាត់ទៀត។ ក្មេងម្នាក់នេះដឹងថា ឪពុកវាចង់ឲ្យវាធ្វើអី តែវាមិនចង់ធ្វើតាមគាត់។ ជួនកាល ខ្ញុំក៏ក្បាលរឹង មិនខុសពីក្មេងប្រុសម្នាក់នេះឡើយ។ ខ្ញុំដឹងថា អ្វីដែលខ្ញុំកំពុងធ្វើ មិនបានធ្វើឲ្យព្រះទ្រង់សព្វព្រះទ័យទេ តែខ្ញុំនៅតែធ្វើវា។  ព្រះទ្រង់បានប្រាប់ពួកកូនចៅអ៊ីស្រាអែល  ឲ្យស្តាប់បង្គាប់តាមព្រះអម្ចាស់ជាព្រះនៃពួកគេ ដោយប្រុងប្រយ័ត្ន(ចោទិយកថា ២៨:១) តែពួកគេបានធ្វើខុសនឹងទ្រង់ម្តងហើយម្តងទៀត។ ក្នុងទំនុកដំកើង ជំពូក១១៩ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ក៏បានទទួលស្គាល់ការពិត នៅក្នុងការស្តាប់បង្គាប់ព្រះថា “ឱបើសិនណាជាផ្លូវទាំងប៉ុន្មានរបស់ទូលបង្គំ បានរៀបចំទៅអេះ ដើម្បីឲ្យបានកាន់តាមច្បាប់ទ្រង់”(ខ.៥)។ ការច្រណែន ការស្អប់ និងការមិនស្តាប់បង្គាប់ បានកើតមានជាញឹកញាប់ពេកហើយ។ តែព្រះទ្រង់បានប្រទានដល់យើង នូវការប្រោសលោះ តាមរយៈការលះបង់របស់ព្រះរាជបុត្រាទ្រង់ ព្រះនាមយេស៊ូវគ្រីស្ទ។ ព្រះវិញ្ញាណបរិសុទ្ធជួយយើង ពេលដែលយើងត្រូវល្បួង(១កូរិនថូស ១០:១៣) ហើយពេលដែលយើងសារភាពកំហុសរបស់យើង ព្រះទ្រង់បានសន្យាថា…

Read article
ដើមឈើបង្ហាញផ្លូវ

ក្នុងរយៈពេលពីរបីឆ្នាំនេះ កូនស្រីខ្ញុំមានការជក់ចិត្តនឹងប្រវត្តិសាស្រ្តនៃជនជាតិដើម ដែលរស់នៅប៉ែកខាងជើងនៃរដ្ឋមីឈីហ្គិន ជាតំបន់ដែលនាងរស់នៅ។ នៅពេលរសៀលថ្ងៃមួយ នារដូវក្តៅ ពេលខ្ញុំទៅលេងនាង នាងបានបង្ហាញឲ្យខ្ញុំស្គាល់ផ្លូវមួយ ដែលមានផ្លាកសញ្ញា ដែលគេសរសេរថា “ដើមឈើបង្ហាញផ្លូវ”។ នាងក៏បានពន្យល់ខ្ញុំថា កាលពីយូរមកហើយ គេជឿថា ជនជាតិដើមអាមេរិក បានពត់ដើមឈើឲ្យចង្អុលទៅរកទិសដៅណាមួយ ពេលពួកវានៅតូច បានជាដើមឈើទាំងនោះលូតលាស់ទៅជាមានរូបរាង្គចម្លែកៗ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំថា ព្រះគម្ពីរសញ្ញាចាស់ក៏មានតួនាទីនាំផ្លូវមនុស្សផងដែរ។ មានក្រឹត្យវិន័យ និងសេចក្តីបង្រៀនជាច្រើន ក្នុងព្រះគម្ពីរ បានដឹកនាំចិត្តយើង ឲ្យទៅតាមផ្លូវ និងទិសដៅ ដែលព្រះទ្រង់សព្វព្រះទ័យឲ្យយើងរស់នៅ។ ជាក់ស្តែង ក្រឹត្យវិន័យដប់ប្រការ ជាការបង្ហាញផ្លូវដ៏អស្ចារ្យ សម្រាប់ឲ្យគេរស់នៅតាម។ ម្យ៉ាងទៀត ពួកហោរានៅគ្រាសញ្ញាចាស់ បានចង្អុលបង្ហាញផ្លូវ ទៅរកការយាងមកនៃព្រះមែស៊ី។ រយៈពេលរាប់ពាន់ឆ្នាំ មុនពេលព្រះយេស៊ូវយាងមក   ពួកហោរាបានថ្លែងទំនាយថា   ព្រះយេស៊ូវនឹងយាងមកប្រសូត្រនៅភូមិបេថ្លេហិម(មើលមីកា ៥:២ និងម៉ាថាយ ២:១-៦)។ ពួកគេក៏បានថ្លែងទំនាយ ដោយពិពណ៌នាជាលម្អឹត អំពីការសុគតរបស់ព្រះយេស៊ូវ(មើល ទំនុកដំកើង ២២:១៤-១៨ និងយ៉ូហាន ១៩:២៣-២៤)។  ហើយបទគម្ពីរអេសាយ ៥៣:១-១២ ក៏បានចែងទុកជាមុន អំពីការលះបង់ ដែលព្រះយេស៊ូវទ្រង់នឹងធ្វើ នៅពេលដែលទ្រង់បានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើអង្គទ្រង់(ខ.៦…

Read article
ការក្លែងសម្លេង

នៅសម័យដំបូង នៃវិស័យខ្សែភាពយន្ត ក្រុមសីល្បៈករហ្វូលេយ(Foley)បានរកឃើញវិធីបង្កើតសម្លេង ដើម្បីបញ្ចូលក្នុងខ្សែភាពយន្ត។ ពួកគេបានយកថង់ស្បែកច្រកម្សៅពោត ហើយច្របាច់ថង់នោះ បង្កើតជាសម្លេងព្រឹល ដែលលាន់ប្រឹបៗ ហើយពួកគេយកស្រោមដៃមួយគូមករលាស់ ធ្វើជាសម្លេងបក្សីរលាស់ស្លាបហើរ។ ម្យ៉ាងទៀត ពួកគេបានយករំពាត់មកគ្រវាត់ចុះឡើង បង្កើតសម្លេង វូហ វូហ។ ដើម្បីឲ្យខ្សែភាពយន្តមើលទៅមានលក្ខណៈធម្មជាតិពិតៗ សីល្បៈករទាំងនេះបានប្រើបច្ចេកទេសដ៏ប៉ិនប្រសប់ ដើម្បីបង្កើតសម្លេងឲ្យដូចធម្មជាតិ។ គេក៏អាចក្លែងសារ ឲ្យមានលក្ខណៈដូចសារដើមផងដែរ គឺមិនខុសពីការធ្វើសម្លេង សម្រាប់បញ្ចូលក្នុងកុនឡើយ។ វិធីសាស្រ្តមួយ ក្នុងចំណោមវីធីសាស្រ្តដែលសាតាំងបានប្រើញឹកញាប់បំផុត ដើម្បីបោកបញ្ឆោតយើង គឺវាបានក្លែងព្រះរាជសារព្រះ តាមរបៀបដែលនាំឲ្យគ្រោះថ្នាក់ខាងវិញ្ញាណ។ បានជាសាវ័កប៉ុលបានដាស់តឿនពួកជំនុំ ក្នុងបទគម្ពីរ ២កូរិនថូស ១១:១៣-១៤ ថា “ដ្បិតមនុស្សយ៉ាងនោះជាសាវ័កក្លែងក្លាយជាអ្នកឆបោក ដែលក្លែងខ្លួនធ្វើជាសាវ័កនៃព្រះគ្រីស្ទទេ ហើយសេចក្តីនោះមិនជាអស្ចារ្យឡើយ ព្រោះអារក្សសាតាំងក៏ក្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរ”។ សាវ័កប៉ុលបានដាស់តឿនយើង អំពីពួកគ្រូបង្រៀនក្លែងក្លាយ ដែលនាំឲ្យយើងវង្វេងចេញពីព្រះយេស៊ូវគ្រីស្ទ និងចេញពីព្រះរាជសារនៃព្រះគុណរបស់ទ្រង់។ ព្រះយេស៊ូវបានមានបន្ទូលថា គោលបំណងដែលព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងយើង គឺដើម្បី “កាលណាព្រះអង្គនោះ គឺជាព្រះវិញ្ញាណនៃសេចក្តីពិតបានមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្តីពិត”(យ៉ូហាន ១៦:១៣)។ ដោយមានជំនួយ និងការដឹកនាំនៃព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចរកឃើញសេចក្តីពិត ក្នុងលោកិយ ដែលមានពេញដោយការក្លែងបន្លំសារ។-Bill Crowder

Read article
ការសម្រេចចិត្តច្បាស់លាស់

ឪពុករបស់ខ្ញុំជាអ្នកធ្លាប់ឲ្យតម្លៃ ចំពោះព្រះរបស់បុព្វបុរសគាត់។ ពេលគាត់មានអាយុ៩០ ជិតដល់ពេលបញ្ចប់នៃជីវិតគាត់ គាត់បានប្រឹងមានប្រសាសន៍ដ៏គួរឲ្យកត់សំគាល់ថា “ពេលខ្ញុំស្លាប់ សូមឲ្យពួកជំនុំជាអ្នកចាត់ចែងពិធីបុណ្យសពខ្ញុំ គឺមិនត្រូវប្រគល់កិច្ចការនេះ ឲ្យអ្នកផ្សេងទៀតធ្វើឡើយ។ កុំរកគ្រូទាយ កុំសែនអីឲ្យខ្ញុំ កុំធ្វើបុណ្យបែបសាសនា។ ជីវិតខ្ញុំនៅក្នុងព្រះហស្តព្រះយេស៊ូវគ្រីស្ទហើយ ដូចនេះ ការស្លាប់របស់ខ្ញុំក៏ស្ថិតក្នុងព្រះហស្តទ្រង់ផងដែរ”។ ឪពុកខ្ញុំបានសម្រេចចិត្តជ្រើសរើសផ្លូវរបស់ព្រះគ្រីស្ទ ក្នុងវ័យចាស់ ដោយយាងព្រះយេស៊ូវឲ្យចូលគង់ក្នុងជីវិតគាត់ ជាព្រះអម្ចាស់ និងជាព្រះសង្រ្គោះ។ ចាស់ៗជំនាន់គាត់បានចំអកឲ្យគាត់ថា “មនុស្សចាស់ដូចឯង មិនគួរទៅព្រះវិហារទេ!” តែឪពុកខ្ញុំបានសម្រេចចិត្តយ៉ាងច្បាស់ថា នឹងដើរតាម និងថ្វាយបង្គំព្រះដ៏ពិត ដូចពួកបណ្តាជន នៅគ្រាសញ្ញាចាស់ នៅពេលដែលយ៉ូស្វេបានលើកទឹកចិត្តពួកគេថា “ចូររើសយកព្រះណា ដែលអ្នករាល់គ្នាចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះ តែឯខ្ញុំ និងគ្រួសារខ្ញុំ យើងទាំងអស់គ្នានឹងគោរពប្រតិបត្តិដល់ព្រះអម្ចាស់តែមួយប៉ុណ្ណោះ”(យ៉ូស្វេ ២៤:១៥)។ ពួកគេក៏បានឆ្លើយតប ដោយការប្តេជ្ញាចិត្តថា នឹងថ្វាយបង្គំព្រះអម្ចាស់តែមួយប៉ុណ្ណោះ។ ទោះបីជាលោកយ៉ូស្វេបានដាស់តឿនពួកគាត់ ឲ្យដឹងអំពីការលៈបង់ ក្នុងការដើរតាមទ្រង់ក៏ដោយ(ខ.១៩-២០) ក៏ពួកគេនៅតែប្តេជ្ញាចិត្តថា នឹងដើរតាមព្រះអម្ចាស់ ដោយនឹកចាំ អំពីពេលដែលទ្រង់បានរំដោះពួកគេឲ្យរួចពីនគរអេស៊ីព្ទ ទ្រង់បានផ្គត់ផ្គង់ ហើយការពារពួកគេ(ខ.១៦-១៧,២១)។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តដ៏ច្បាស់លាស់នេះ តម្រូវឲ្យមានការប្រព្រឹត្តតាម ដ៏ច្បាស់លាស់ផងដែរ គឺដូចដែលលោកយ៉ូស្វេបានរំឭកគេ ដោយនិយាយសង្កត់ធ្ងន់ថា “ដូច្នេះចូរឯងរាល់គ្នាលះចោលអស់ទាំងព្រះដទៃ ដែលមាននៅក្នុងពួកឯងចេញទៅ…

Read article
នាឡិការរបស់ព្រះ

ខ្ញុំបានទៅសួរសុខទុក្ខស្រ្តីចំណាស់ពីរនាក់ យូរៗម្តង។ លោកយាយទីមួយមិនមានការព្រួយបារម្ភអំពីរឿងលុយកាក់ទេ ហើយគាត់កំពុងរស់នៅក្នុងផ្ទះខ្លួនឯង។ តែគាត់អាចនិយាយចេញនូវពាក្យសម្តីអវិជ្ជមាន មកកាន់ខ្ញុំជានិច្ច។ លោកយាយម្នាក់ទៀត មិនអាចទៅណារួច ដោយសារមានជម្ងឺសន្លាក់ធ្ងន់ធ្ងរ ហើយក៏ភ្លេចភ្លាំងខ្លាំងផង។ គាត់រស់នៅក្នុងកន្លែងស្នាក់នៅដ៏សាមញ្ញ ហើយគាត់មានក្រដាស់សម្រាប់សរសេរបិទលើជញ្ជាំង       ដើម្បីកុំឲ្យគាត់ភ្លេចការណាត់ជួបជាមួយអ្នកដទៃ។ ប៉ុន្តែ ពេលណាមានគេមកលេងគាត់ គាត់តែងតែចាប់ផ្តើមនិយាយទៅកាន់គេ ដោយពាក្យថា    ព្រះទ្រង់ល្អចំពោះគាត់ណាស់។   ខ្ញុំបានមើលក្រដាសកត់ត្រារបស់គាត់ ឃើញគាត់សរសេរ អំពីការមកសួរសុខទុក្ខរបស់ខ្ញុំថា “ថ្ងៃស្អែក ខ្ញុំនឹងបានចេញទៅញាំអាហារថ្ងៃត្រង់ហើយ! ពិតជាអស្ចារ្យណាស់! ខ្ញុំមានថ្ងៃដ៏សប្បាយរីករាយ មួយថ្ងៃទៀតហើយ”។ អ្នកស្រីអាណ ជាហោរាស្រីម្នាក់ ក្នុងសម័យដែលព្រះយេស៊ូវប្រសូត្រជាមនុស្ស ហើយគាត់កំពុងរស់នៅក្នុងស្ថានភាពដ៏ពិបាក(លូកា ២:៣៦-៣៧)។ គាត់ក្លាយជាស្រ្តីមេមាយ ក្នុងវ័យក្មេង ហើយប្រហែលមិនមានកូនទៀត ដូចនេះ គាត់ប្រហែលជាមានអារម្មណ៍ថា គ្មានគោលដៅ និងក្រតោកយ៉ាកណាស់។ ប៉ុន្តែ គាត់បានផ្តោតទៅលើព្រះ និងផ្តោតទៅលើការបម្រើទ្រង់។ គាត់បានទន្ទឹងរង់ចាំព្រះមែស៊ី តែទន្ទឹមនឹងនោះ គាត់ក៏ជាប់រវល់ធ្វើការបម្រើព្រះ ដោយអធិស្ឋាន តមអត់ និងបង្រៀនអ្នកដទៃ អំពីអ្វីដែលគាត់អាចរៀនពីទ្រង់។ ទីបំផុត ថ្ងៃនោះក៏បានមកដល់ ពេលដែលគាត់មានអាយុជាង៨០ឆ្នាំហើយ គាត់ក៏បានឃើញព្រះឱរស ដែលជាព្រះមែស៊ី នៅក្នុងដៃមាតាទ្រង់។ ការរង់ចាំរបស់គាត់…

Read article