You are here:
ការផ្តល់ឲ្យនូវសេចក្តីស្រឡាញ់

លោក​ណា​ប៊ីល គូរេស៊ី (Nabeel Qureshi) បាន​ប្រែ​ចិត្ត​ទទួល​ជឿ​ព្រះយេស៊ូវ ហើយ​ក្រោយ​មក គាត់​ក៏​បាន​និពន្ធ​សៀវភៅ​ជា​ច្រើន​ ដើម្បី​ជួយ​ឲ្យ​អ្នក​អាន​យល់​ដឹង អំពី​មនុស្ស នៅ​ក្នុង​សាសនា ដែល​គាត់​ធ្លាប់​បាន​ជឿ​កាល​ពី​មុន។ សំណេរ​របស់​គាត់​មាន​ពេញ​ដោយ​ការ​គោរព ហើយ​លោក គូរេស៊ី តែង​តែ​បង្ហាញ​ចេញ​នូវ​ចិត្ត​ដែល​ពោរ​ពេញ​ដោយ​ក្តី​ស្រឡាញ់​ ចំពោះ​ ជន​រួម​ជាតិ​របស់​គាត់។ នៅ​ទំព័រ​ដើម ក្នុង​សៀវភៅ ដែល​លោក គូរេស៊ី​បាន​និពន្ធ គាត់​បាន​សរសេរ​ថ្លែង​ជូន​ចំពោះ ប្អូន​ស្រី​របស់​គាត់ ដែល​មិន​ទាន់​បាន​បើក​ចិត្ត​ទទួល​ជឿ​ព្រះ​យេ​ស៊ូវ​នៅ​ឡើយ​។ ក្នុងទំព័រ​​នៃ​ការ​ថ្លែង​ជូន​ចំពោះ​នោះ សំណេរ​របស់​គាត់​ខ្លី​ទេ តែ​មាន​ពេញ​ដោយ​ព្រះ​ចេស្តា​របស់​ព្រះ​ជា​ម្ចាស់។ គាត់​បាន​ថ្លែង​យ៉ាង​ខ្លី​ថា “ខ្ញុំ​ ទូល​អង្វរ សូម​ព្រះ​ជាម្ចាស់ ប្រទាន​ពរ​ឲ្យ យើង មាន​ពេល​ថ្វាយ​បង្គំ​ព្រះ​អង្គ​ទាំង​អស់​គ្នា នៅ​ថ្ងៃ​ណា​មួយ”។ យើង​អាច​យល់​អំពី​ប្រភេទ​នៃ​សេចក្តី​ស្រឡាញ់​នេះ​ នៅ​ពេលដែល​យើង​អាន​សំបុត្រ​របស់​សាវ័ក​ប៉ុល ដែល​បាន​ផ្ញើ​ទៅ​កាន់​ពួកជំនុំ​នៅ​ទី​ក្រុង​រ៉ូម។ លោក​បាន​ថ្លែង​ថា “ខ្ញុំ​មាន​សេចក្តី​ទុក្ខ​សោក​ជា​ខ្លាំង​ និង​សេចក្តី​ព្រួយ​លំបាក​ជា​និច្ច។​​ខ្ញុំ​ស្ទើរ​តែ​នឹង​សូម​ឲ្យ​ព្រះគ្រីស្ទ ដាក់​បណ្តាសា​ខ្ញុំ​វិញ ជំនួស​បង​ប្អូន​ជា​ញាត្តិ​សន្តាន​ខ្ញុំ ខាង​ឯ​សាច់​ឈាម”(រ៉ូម ៩:២-៣)។ សាវ័ក​ប៉ុល​មាន​សេចក្តី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ ចំពោះ​សាសន៍​យូដា ដែល​ជា​ជន​រួម​ជាតិ​របស់​គាត់​ បាន​ជា​គាត់​ស្ទើរ​តែ​នឹង​សូម​ព្រះ​ជាម្ចាស់ ឲ្យ​ដាក់​បណ្តាសា​គាត់ ជំនួស​ពួក​គេ​រាល់​គ្នា ឲ្យ​តែ​ពួក​គេ​ទទួល​ជឿ​ទ្រង់។ គាត់​ដឹង​ថា ការ​ដែល​សាសន៍​យូដា​បដិសេធ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ស្មើ​នឹង​បដិសេធ​ព្រះ​ដ៏​ពិត។…

Read article
ការធ្លាក់ដល់បាត

នៅ​ក្នុង​អំឡុង​ពេល​នៃ​វិបត្តិ​សេដ្ធ​កិច្ច​នៅ​អាស៊ី នៅ​ឆ្នាំ១៩៩៧ មាន​មនុស្ស​ជា​ច្រើន​ស្វែង​រក​ការងារ​ធ្វើ លើស​ចំនួន​ការងារ ដែល​មាន​ស្រាប់។ ហើយ​ខ្ញុំ​ជា​ម្នាក់ ក្នុង​ចំណោម​ពួក​គេ​។ ​បន្ទាប់​ពី​ខ្ញុំ​បាន​ព្យាយាម​ស្វែង​រក​ការងារ អស់​រយៈ​ពេល​៩​ខែ ដោយ​ចិត្ត​ថប់​បារម្ភ ខ្ញុំ​ក៏​រក​បាន​ការងារ​មួយ ធ្វើ​ជា​អ្នក​និពន្ធ សម្រាប់​ការ​ផ្សាយ​ពាណិជ្ជ​កម្ម។ ប៉ុន្តែ មិន​បាន​ប៉ុន្មាន​ផង ក្រុម​ហ៊ុន​នោះ​ក៏​បាន​ជួប​បញ្ហា ហើយ​ខ្ញុំ​ក៏​អត់​ការងារ​ធ្វើ​ទៀត។ តើ​អ្នក​ធ្លាប់​ជួប​រឿង​បែប​នេះ​ទេ? ពេល​នោះ អ្នក​មាន​អារម្មណ៍​ថា រឿង​អាក្រក់​បំផុត​ហាក់​ដូច​ជា បាន​កន្លង​ផុត​ហើយ ប៉ុន្តែ អ្នក​ស្រាប់​តែ​ជួប​បញ្ហា​ថ្មី​មួយ​ទៀត​ ធ្វើ​ឲ្យ​ធ្លាក់​ដល់​បាត​តែ​ម្តង។ ស្រ្តី​មេ​ម៉ាយ​នៅ​ក្រុង​សា​រិបតា​ក៏​មាន​បទ​ពិ​សោធន៍​ដូច​នេះ​ដែរ (១ពង្សាវ​តារ​ក្សត្រ ១៧:១២)។ ក្នុង​ពេល​ដែល​មាន​អំណត់​ នៅ​ក្នុង​ស្រុក ស្រ្តី​មេម៉ាយ​នោះ​បាន​រៀប​ចំ​អាហារ​ ចុង​ក្រោយ​សម្រាប់​រូប​នាង និង​កូន​របស់​នាង។ តែ​នៅ​ពេល​នោះ ហោ​រា​អេលីយា ក៏បាន​សុំ​ទទួល​ទាន​អាហារ​ជា​មួយ​ដែរ។ ស្រ្តី​មេ​ម៉ាយ​បាន​ព្រមឲ្យ​នំបុ័ង ដល់​ហោរា​អេលីយ៉ា ទាំង​ស្ទាក់​ស្ទើរ ហើយ​ព្រះ​ជា​ម្ចាស់ក៏​បាន​បន្តរ​ផ្គត់​ផ្គង់ ម្សៅ និង​ប្រេង​អូលីវ​រហូត សម្រាប់​នាង និង​កូន​របស់​នាង (ខ.១០-១៦)។ ក្រោយ​នោះ​មក កូន​ប្រុស​របស់​នាង ក៏​ចាប់​មាន​ជម្ងឺ។ ជំងឺ​នោះ​ធ្ងន់​ណាស់ ដល់​ម៉្លេះ​បាន​ជា​គ្មាន​ដង្ហើម​ក្នុង​ខ្លួន​ឡើយ។ ដូច្នេះ នាង​ក៏​និយាយ​ទៅ​អេលីយ៉ា​ថា “ឱ​អ្នក​សំណប់​របស់​ព្រះ​អើយ តើ​ខ្ញុំ និង​លោក…

Read article
អំណរក្នុងការចែកទាន ឬការឲ្យ

មាន​ពេល​មួយ ខ្ញុំ​ជួប​រឿង​ក្រៀម​ក្រំ ពេញ​មួយ​សប្ដាហ៍។ ខ្ញុំ​មាន​អារម្មណ៍​ល្វើយ មិន​ចង់​ធ្វើ​ការ​ងារ​អ្វី​ទាំង​អស់​ ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ថា មក​ពី​មូល​ហេតុ​អ្វី​ដែរ។ ជិត​ដល់​ចុង​សប្តាហ៍ ខ្ញុំ​ក៏​បាន​ទទួល​ដំណឹង​ថា អ៊ុំ​ស្រី​របស់​ខ្ញុំ​ម្នាក់ មាន​ជំងឺ​ខូច​តម្រង​នោម។​ ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវ​តែ​ទៅ​សួរ​សុខ​ទុក្ខ​គាត់​ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បែរ​ជា​មាន​អារម្មណ៍​ថា ចង់​ពន្យា​ពេល​ទៅ​សួរ​សុខ​ទុក្ខ​គាត់​ទៅ​វិញ។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ខ្ញុំ​ក៏ ​បាន​ព្យាយាម​ទៅ​ផ្ទះ​គាត់​ឲ្យ​ខាន​តែ​បាន ដែល​នៅ​ទីនោះ យើង​ក៏​បាន​បរិភោគ​អាហារ ជជែក​គ្នា​លេង ហើយ​អធិស្ឋាន​ជា​មួយ​គ្នា។ មួយ​ម៉ោង​ក្រោយ​មក ខ្ញុំ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​គាត់ ដោយ​ទទួល​អាម្មណ៍​ស្រស់​ស្រាយ  ​ជា​លើក​ដំបូង ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​នោះ​។ តាម​ពិត ការ​ផ្តោត​ទៅ​លើ​សុខ​ទុក្ខ​របស់​អ្នក​ដទៃ ជា​ជាង​ផ្តោត​ទៅ​លើ​ខ្លួន​ឯង បាន​ជួយ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ប្រសើរ​ឡើង។ អ្នកជំនាញ​ផ្នែក​ចិត្ត​សាស្រ្ត​បាន​រក​ឃើញ​ថា ការ​ធ្វើ​ទាន ឬ​ការ​ឲ្យ អាច​បង្កើត​ឲ្យ​មាន​ការ​ស្កប់​ចិត្ត ពេល​ដែល​អ្នក​ឲ្យ បាន​មើល​ឃើញ​ថា អ្នក​ទទួល​មាន​ការ​ដឹង​គុណ​ចំពោះ​ការ​ឲ្យ​នោះ។ អ្នក​ជំនាញ​មួយ​ចំនួន ថែម​ទាំង​បាន​ជឿ​ថា​ មនុស្ស​មាន ចិត្ត​សប្បុរស តាំង​ពី​កំណើត​មក! ប្រហែល​មក​ពី​ហេតុ​នេះ​ហើយ នៅ​ពេល​ដែល​សាវ័ក​ប៉ុល​លើក​ទឹក​ចិត្ត​ដល់​ពួក​ជំនុំ នៅ​ទីក្រុង​ថែស្សាឡូនីច ឲ្យ​កសាង​សហគមន៍​នៃ​សេចក្តី​ជំនឿ គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ជួយ​អ្នក​ដែល​ទន់​ខ្សោយ(១ថែស្សាឡូនីច ៥:១៤)។ មុន​នោះ គាត់​បាន​ដក​ស្រង់​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ​ ដែល​បាន​មាន​បន្ទូល​ថា “​ដែល​ឲ្យ…

Read article
សេចក្តីអាថ៌កំបាំងដ៏ពិបាក

នៅ​ពេល​ដែល​ខ្ញុំ និង​មិត្ត​ភក្តិ​របស់​ខ្ញុំ​ចេញ​ដើរ​លេង យើង​ក៏​បាន​ជជែក​គ្នា អំពី​ការ​ស្រឡាញ់​ព្រះ​គម្ពីរ។ មិត្ត​របស់​ខ្ញុំ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល នៅ​ពេល​ដែល​គាត់​បាន​និយាយ​ថា គាត់​មិន​សូវ​ចូល​ចិត្ត​អាន​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ប៉ុន្មាន​ទេ ព្រោះ​ព្រះគម្ពីរ​សញ្ញា​ចាស់​បាន​ចែង​អំពី​រឿង​ដែល​ពិបាក​អាន និង​និយាយ​អំពី​ការ​សង​សឹក។ គាត់​ចង់​អាន តែ​រឿង​ព្រះ​យេស៊ូវ​ប៉ុណ្ណោះ។ យើង​ប្រហែល​ជា​យល់​ស្រប​នឹង​ពាក្យ​ដែល​នាង​បាន​និយាយ ពេល​ដែល​យើង​បាន​អាន​ ព្រះគម្ពីរ​ណាហ៊ុម គឺដែល​បាន​ចែង​ថា “ព្រះយេហូវ៉ា​ទ្រង់​សង​សឹក ហើយ​ទ្រង់​រក្សា​នូវ​សេចក្តី​ក្រោធ” (ណាហ៊ុម ១:២)។ ប៉ុន្តែ ​យើង​ក៏​មាន​សង្ឃឹម​ឡើង ពេល​ដែល​បាន​អាន​ខបន្ទាប់ ដែល​បាន​ចែង​ថា​ “ព្រះយេហូវ៉ា​ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ​ចេស្តា​យ៉ាង​ធំ” (ខ.៣)។ នៅ​ពេល​ដែល​យើង​ស្វែង​យល់​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ អំពី​សេចក្តី​ក្រោធ​របស់​ព្រះ នោះ​យើង​នឹង​បាន​ដឹង​ថា ​ពេល​ដែល​ទ្រង់​មាន​សេចក្តី​ក្រោធ​ម្ដង​ៗ នោះ​ច្រើន​តែ​ដោយសារ​ទ្រង់​ការពារ​រាស្រ្ត​របស់​ទ្រង់ ឬ​ការពារ​ព្រះ​នាម​របស់​ទ្រង់​ផ្ទាល់។ ដោយ​សារ​តែ​ព្រះ​ទ្រង់​មាន​សេចក្តី​ស្រឡាញ់​ហូរ​ហៀរ ព្រះ​អង្គ​ត្រូវ​តែ​ស្វែង​រក​យុត្តិ​ធម៌ ហើយ​កាត់​ទោស​រាល់​ទាំង​សេចក្តី​កំហុស ប៉ុន្តែ ទ្រង់​នឹង​សង្រ្គោះ​ដល់​អស់​អ្នក​ណា ដែល​ត្រឡប់​មក​រក​ទ្រង់​វិញ។ យើង​ឃើញ​ថា​ទ្រង់​មិន​គ្រាន់​តែ​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់ នៅ​ក្នុង​គ្រា​សញ្ញា​ចាស់ ដោយ​ត្រាស់​ហៅ​រាស្រ្ត​របស់​ទ្រង់​ ឲ្យ​វិល​មក​រក​ទ្រង់​វិញ​ប៉ុណ្ណោះ​ឡើយ ប៉ុន្តែ ទ្រង់​ថែម​ទាំង​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​ទ្រង់ នៅ​ក្នុង​គ្រា​សញ្ញា​ថ្មី​ផង​ដែរ ដោយ​ចាត់​ព្រះ​រាជ​បុត្រា​តែ​១ របស់​ទ្រង់ ឲ្យ​សុគត​នៅ​លើ​ឈើ​ឆ្កាង ជំនួស​បាប​យើង​រាល់​គ្នា។ យើង​មិន​អាច​យល់​បាន​ទាំង​ស្រុង អំពី​អាថ៌​កំបាំង នៃ​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​ជា​ម្ចាស់​ ប៉ុន្តែ យើង​អាច​ជឿ​ទុក​ចិត្ត​ថា…

Read article
សេចក្តីស្រឡាញ់ដ៏ប្ដូរផ្ដាច់

នៅ​សល់​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ  សារ៉ា​នឹង​រៀប​អាពាហ៍​ពិពាហ៍​ហើយ តែ​នាង និង​គូ​ដណ្ដឹង​របស់​នាង បាន​សម្រេច​ចិត្ត​ផ្ដាច់​ពាក្យ​។ ថ្វី​បើ​សារ៉ា​បាន​កើត​ទុក្ខ និង​ខូច​ចិត្ត​យ៉ាង​ណា​ក្តី នាង​បាន​សម្រេច​ចិត្ត​ថា នឹង​មិន​ធ្វើ​ឲ្យ​ខាត​ម្ហូប ដែល​នាង​កក់​ទុក សម្រាប់​ថ្ងៃ​មង្គល​ការ​របស់​នាង​ឡើយ។ ដូច្នេះ សារ៉ា​បាន​សម្រេច​ចិត្ត​កែ​ពិធី​មង្គលការ​របស់​នាង ទៅ​ជា​កម្ម​វិ​ធី​ជប់​លៀង​​ផ្សេង​វិញ។ នាង​បាន​រើ​តុ​ចំណង​ដៃ​ចេញ ហើយ​ប្តូរ​បញ្ជី​ឈ្មោះ​ភ្ញៀវ​ដែល​ត្រូវ​អញ្ជើញ។ នាង​ក៏​បាន​អញ្ជើញ​ជន​អនាថា ដែល​គ្មាន​ទី​ជម្រក ឲ្យ​ចូល​រូម​កម្ម​វិធី​ជប់​លៀង​របស់​នាង​វិញ។ កាល​ព្រះ​យេស៊ូវ​មាន​បន្ទូល​ទៅ​កាន់​ពួក​ផារិស៊ី ទ្រង់​បាន​បង្រៀន​ឲ្យ​គេ​ធ្វើ​អំពើ​សប្បុរស ដោយ​ឥត​លក្ខ​ខណ្ឌ​យ៉ាង​ដូច​នេះ​ផង​ដែរ។ គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា “បើ​កាល​ណា​អ្នក​រៀប​លៀង​ភ្ញៀវ នោះ​ចូរ​អញ្ជើញ​ពួក​អ្នក​ក្រ អ្នក​ពិការ អ្នក​ខ្ញើច និង អ្នក​ខ្វាក់​វិញ នោះ​អ្នក​នឹង​ទទួល​បាន​ព្រះ​ពរ (លូកា ១៤:១៣-១៤)។ ព្រះ​យេស៊ូវ​បាន​កត់​សំគាល់​ថា យើង​នឹង​ទទួល​បាន​ព្រះ​ពរ​ពី​ព្រះ​ជា​ម្ចាស់ ពី​ព្រោះ​ភ្ញៀវ​ក្រី​ក្រ​ទាំង​​នោះ ពុំ​មាន​លទ្ធភាព​តប​ស្នង​សង​គុណ​ម្ចាស់​ពិធី​ជប់​លៀង​បាន​ឡើយ។ ព្រះ​យេស៊ូវ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង ជួយ​មនុស្ស​ដែល​ទុរគត  មនុស្ស​មិន​ពូកែ​សម្តី និងមនុស្ស​ឯកកោ។ កាល​នោះ ព្រះ​យេ​ស៊ូវ​បាន​មាន​បន្ទូល អំពី​សេចក្តី​ទាំង​នេះ ទៅ​កាន់​ពួក​អាចារ្យ​ផារីស៊ី នៅ​ពេល​ដែល​ទ្រង់​ធ្វើ​ជា​ភ្ញៀវ​ដែល​មក​សោយ​អាហារ​នៅ​ផ្ទះ​ពួក​គេ។ ដូច​នេះ ព្រះ​បន្ទូល​របស់​ទ្រង់ ហាក់​ដូច​ជា​មាន​ភាព​ចាក់​ដោត និង​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង។ តាម​ការ​ពិត សេចក្តី​ស្រឡាញ់ តម្រូវ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ។ ​ខ្ញុំ​ធ្លាប់​ឮ​គេ​និយាយ​ថា សេចក្តី​ស្រឡាញ់ គឺ​ជា​ការ​ផ្តល់​ឲ្យ​…

Read article
ជូនចំពោះមិត្តជាទីស្រឡាញ់

ការ​អ្វី​ដែល​សាវ័ក​យ៉ូហាន បាន​ធ្វើ សម្រាប់​សំឡាញ់​របស់​គាត់ គឺ​លោក​កៃយុស នៅ​សតវត្សរ៍​ទី​១​ គឺ​ជា​សិល្បៈ​នៃ​ការ​ទំ​នាក់​ទំនង ដែល​កំពុង​សាប​រលាប នៅ​ក្នុង​សតវត្ស​ទី​២១​នេះ។ កាល​នោះ​លោក​យ៉ូហាន​បាន​ទំនាក់​ទំនង​ដោយ​សរ​សេរ​សំបុត្រ​ ផ្ញើ​ទៅ​លោក​កៃ​យុស។ អ្នកស្រី ខែតធើរីន ហ្វៀល (Catherine Field)​ ដែល​ជា​អ្នក​និពន្ធ នៃ​កាសែត New York Times​ បាន​មាន​ប្រសាសន៍​ថា “ការ​សរ​សេរ​សំបុត្រ ស្ថិត​ក្នុង​ចំណោម​សិល្បៈ​ដ៏​ចំណាស់​ជាង​គេ”។​ ឧទាហរណ៍ យើង​អាច​មើល​គំរូ​សំបុត្រ និង​ការ​គិត​របស់​សា​វ័ក​ប៉ុល​ ដែល​ជា​អ្នក​ស្រុក​តើសុស។​ ហើយ​យើង​ក៏​អាច​រាប់​បញ្ចូល​សាវ័ក​យ៉ូហាន​ផង​ដែរ។ នៅ​ក្នុង​សំបុត្រ​ដែល​លោក​យ៉ូហាន​បាន​សរសេរ​ផ្ញើ លោក​កៃយុស គាត់​បាន​ទូល​សូម​ឲ្យ លោក​កៃយ៉ូស​មាន​សុខ​ភាព​ល្អ ខាង​សាច់​ឈាម និង​ខាង​ព្រលឹង​វិញ្ញាណ ព្រម​ទាំង​ប្រើ​ពាក្យ​លើក​ទឹក​ចិត្ត អំពី​ភាព​ស្មោះ​ត្រង់​របស់​លោក​កៃយុស និង​ការ​កត់​សំគាល់ អំពី​សេចក្តី​ស្រឡាញ់​ដែល​គាត់​មាន ចំពោះ​ពួក​ជំនុំ។ លោក​យ៉ូហាន ក៏​បាន​និយាយ អំពី​បញ្ហា​នៅ​ក្នុង​ពួក​ជំនុំ ​ដែល​គាត់​សន្យា​ថា នឹង​លើក​មក​និយាយ ដោយ​ឡែក​ពី​គ្នា នៅ​ពេល​ក្រោយ។ គាត់​ក៏​បាន​សរសេរ អំពី​តម្លៃ​នៃ​ការ​ប្រព្រឹត្ត​ការ​ល្អ ថ្វាយ​សិរីល្អ​ដល់​ព្រះ​ជា​ម្ចាស់។ និយាយ​រួម សំបុត្រ​របស់​លោក​យ៉ូហាន​ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ផង​ និង​ការ​ជំរុញ​ចិត្ត​ដល់​មិត្ត​សំឡាញ់​របស់​គាត់​។ ការ​ទំនាក់​ទំនង​តាម​ប្រព័ន្ធ​ឌីជីធល ក្នុង​សម័យ​បច្ចុប្បន្ន…

Read article
ជំនន់នៃការផ្លាស់ប្រែ

កាល​ខ្ញុំ​នៅ​ពី​ក្មេង ខ្ញុំ​ចូល​ចិត្ត​លេង​ទឹក​ភ្លៀង ​នៅ​ពេល​ដែល​មាន​ព្យុះ​ភ្លៀង លាយ​ឡំ​ដោយ​ផ្គរ​រន្ទះ។​ ពេល​ណា​ មាន​ភ្លៀង​ធ្លាក់​ខ្លំាង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ដោយ​សម្លេង​ផ្គរ​លាន់​កក្រើក​ដី ហើយ​ទឹក​ភ្លៀង​ធ្លាក់​ដូច​ចាក់​ទឹក ខ្ញុំ​និង​បង​ប្អូន​ខ្ញុំ ក៏​បាន​នាំ​គ្នា​រត់​លេង​គ្មាន​សណ្តាប់​ធ្នាប់ ជុំវិញ​ផ្ទះ​របស់​យើង ព្រម​ទាំង​ធ្វើ​រំអិល​លេង​ផង​ដែរ។ ទំរាំ​តែ​ដល់​ពេល​ដែល​យើង​ត្រូវ​ត្រឡប់​ចូល​ក្នុង​ផ្ទះ​វិញ យើង​បាន​ទទឹក​ជោក​អស់។ វា​គឺ​ជា​បទ​ពិសោធន៍​ដ៏​រំភើប​រីក​រាយ​ណាស់ ទោះ​មួយ​លើក​ៗ មាន​រយៈ​ពេល​តែ​ពីរ​បី​នាទី​ក៏​ដោយ។ កាល​នោះ យើង​បាន​លង់​ខ្លួន សប្បាយ​នៅ​ក្នុង​ព្យុះ​ភ្លៀង​ដែល​មាន​អំ​ណាច​ខ្លាំង​ បាន​ជា​យើង​ពិបាក​ពិពណ៌នា​ថា តើ​យើង​កំពុង​តែ​សប្បាយ​រីក​រាយ ឬ​កំពុង​តែ​ភ័យ​ខ្លាច។ រូប​ភាព​នេះ បាន​លេច​ឡើងនៅ​ក្នុង​គំនិត​របស់​ខ្ញុំ នៅ​ពេល​ដែល​ខ្ញុំ​បាន​អាន​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក ១0៧។ តាម​បទ​គម្ពីរ​នេះ​ ការ​ស្អាង​ឡើង​វិញ​របស់​ព្រះ​ជា​ម្ចាស់ គឺ​ប្រៀប​បាន​នឹង​ការ​ផ្លាស់​ប្រែ​ទីហួត​ហែង ឲ្យ​ក្លាយ​ទៅ​ជា “ស្រះ​ទឹក” វិញ (ខ.​៣៥)។ ពីព្រោះ ភ្លៀង​ធម្មតា មិន​អាច​ផ្លាស់​ទីរហោស្ថាន ឲ្យ​ទៅ​ជា​វាល​ស្មៅ​បាន​ទេ។ ភ្លៀង​នោះ ត្រូវ​តែ​ជា​ភ្លៀង​ដែល​ខ្លាំង រហូត​ក្លាយ​ជា​ជំនន់ ដែល​ស្រោច​ស្រព្វ​ជោក​ជាំ ពេញ​ប្រឡោះ​ប្រេះ​ក្រហែង ទើប​ធ្វើ​ឲ្យ​ដី​នោះ ដុះ​ដាល​ជា​ជីវិត​ថ្មី​ឡើង។ តើ​នេះ​មិន​មែន​ជា​ការ​ស្តារ​ឡើង​វិញ ដែល​យើង​រំពឹង​ចង់​បាន​ទេ​ឬ? នៅ​ពេល​ដែល​ឆាក​ជីវិត​របស់​យើង ហាក់​ដូច​ជា​​ ការ​ធ្វើ​ដំណើរ​វិលវល់ គ្មាន​គោល​ដៅ​ច្បាស់​លាស់ ដោយ​យើង “ស្រេក​ឃ្លាន”…

Read article
សេចក្តីស្រឡាញ់ដែលឥតលក្ខខណ្ឌ

ខ្ញុំ​មាន​មិត្រ​ភក្តិ​ដ៏​ឆ្លាត​វៃ​ម្នាក់ ដែល​បាន​ឲ្យ​យោបល​ខ្ញុំ​ថា នៅ​ពេល​ដែល​មាន​ជម្លោះ​កើត​ឡើង ជា​ពិសេស​នៅ​ក្នុង​គ្រួសារ ខ្ញុំ​គួរ​ជៀស​វាង​ការ​ប្រើ​ពាក្យ​ថា “​អ្នក​តែង​តែ” និង​ពាក្យ​ថា “អ្នក​មិ​នដែល”។ មនុស្ស​យើង​ងាយ​នឹង​រិះ​គន់​អ្នក​ដទៃ ដែល​នៅ​ជុំវិញ​ខ្លួន ហើយ​ងាយ​នឹង​មាន​អារម្មណ៍​ថា លែង​ស្រឡាញ់​មនុស្ស ដែល​ខ្លួន​ស្រឡាញ់។ ប៉ុន្តែ សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ ដែល​ព្រះ​ទ្រង់​មាន ចំពោះ​យើង​រាល់​គ្នា នោះ​គឺ​មិន​ដែល​ប្រែ​ប្រួល​ឡើយ។ បទ​គម្ពី ទំនុកដំកើង ជំពូក ១៤៥ បាន​ប្រើ​ពាក្យ ទាំង​អស់ យ៉ាង​ទូលំ​ទូលាយ។ ខ.៩ បាន​ចែង​ថា ”ព្រះយេហូវ៉ា​ទ្រង់​ល្អ ដល់​មនុស្ស​ទាំង​អស់ ហើយ​​ព្រះ​ទ័យ​ទន់​សន្តោស​របស់​ទ្រង់ ក៏​គ្រប​លើ​កិច្ចការ​របស់​ទ្រង់​ទាំង​ប៉ុន្មាន។ ហើយ ខ.១៣-១៤ ចែង​ថា “​ព្រះ​ទ្រង់​ស្មោះ​ត្រង់ ហើយ​ទ្រង់​នឹង​សំរេច​រាល់​ទាំង​សេចក្តី​ដែល​ទ្រង់​បាន​សន្យា។ ព្រះយេហូវ៉ា​ទ្រង់​នឹង​ទ្រ​អស់​អ្នក​ដែល​ដួល ក៏លើក​ពួក​អ្នក​​ដែល​ត្រូវ​ឱន ឡើង​វិញ”។​ ខ.២០ ចែង​ថា​ “​ព្រះយេហូវ៉ា​ទ្រង់​រមែង​ការពារ​អស់​អ្នក ដែល​ស្រឡាញ់​ទ្រង់”។ នៅ​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង​នេះ មាន​ការ​រំឭក​ជា​ច្រើន​ដង ដល់​យើង​ថា សេចក្តី​ស្រឡាញ់​ដ៏​ឥត​លក្ខ​ខណ្ឌ​របស់​ព្រះ ​នោះ​ឥត​ព្រំដែន ហើយ​ក៏​ឥត​រើស​មុខ​ផង។ ​រីឯ​ព្រះ​គម្ពីរ​សញ្ញាថ្មី​វិញ ក៏​បាន​បើក​សំដែង​សេចក្តី​ស្រឡាញ់​ដ៏​ធំធេង​របស់​ព្រះ​ជា​ម្ចាស់ ឲ្យ​យើង​រាល់​គ្នា​បាន​ឃើញ​ច្បាស់ នៅ​ក្នុង​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា “ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​…

Read article
មនុស្សមានបាបដូចយើង

ខ្ញុំ​មាន​មិត្ត​ភក្តិ​ម្នាក់ ឈ្មោះ អេឌីត(Edith)។ គាត់​បាន​និយាយ​ប្រាប់​ខ្ញុំ អំពី​ថ្ងៃ​ដែល​គាត់​បាន​សម្រេច​ចិត្ត​ដើរ​តាម​ព្រះយេស៊ូវ យ៉ាង​ដូច​នេះ​ថា: កាល​ពី​មុន អេឌីត​មិន​ខ្វល់​អំពី​រឿង​ជំនឿ​សាសនា​ឡើយ។ ប៉ុន្តែ នៅ​ពេល​ព្រឹក ថ្ងៃ​អាទិត្យ​មួយ​ គាត់​បាន​ដើរ​ចូល​ព្រះវិហារ នៅ​ក្បែរ​អាផាតមិន​របស់​គាត់ ដើម្បី​ស្វែង​រក​អ្វី​មួយ ដែល​អាច​ធ្វើ​ឲ្យ​វិញ្ញាណ​ស្រេក​ឃ្លាន​របស់​គាត់ មាន​ភាព​ស្កប់​ស្កល់។ នៅ​ថ្ងៃ​នោះ លោក​គ្រូ​គង្វាល​ក៏​បាន​អាន​បទ​គម្ពីរ លូកា ១៥:១-២ ដែល​បាន​ចែង​ដូច​នេះ​ថា “អស់​ទាំង​អ្នក​យក​ពន្ធ និង​អ្នក​មាន​បាប គេ​ក៏​ចូល​មក​ជិត ដើម្បី​ស្តាប់​ទ្រង់។ នោះ​ពួក​ផារិស៊ី និង​ពួក​អាចារ្យ​គេ​ឌុកដាន់​ថា អ្នក​នេះ​ទទួល​មនុស្ស​បាប ហើយ​ក៏​ស៊ី​ជា​មួយ​នឹង​គេ​ផង”។ បទ​គម្ពីរ​នោះ​បាន​ចែង​យ៉ាង​ដូច​នេះ ប៉ុន្តែ ពេល​នោះ នាង​បាន​ស្តាប់​ឮ​លោកគ្រូ​គង្វាល​អាន​ថា “អ្នក​នោះ​ទទួល​មនុស្ស​មាន​បាប ហើយ​អេឌីត​ក៏​នៅ​ជា​មួយ​នឹង​គេ​ផង​ដែរ”។ នាង​ក៏​បាន​ក្រោក​ឈរ​ទាំង​ហួស​ចិត្ត។ ទី​បំផុត នាង​ក៏​បាន​ដឹង​ថា ខ្លួន​មាន​កំហុស ប៉ុន្តែ គំនិត​របស់​នាង នៅ​តែ​គិត អំពី​ការ​ដែល​ព្រះ​យេស៊ូវ​ទទួល​ស្វាគមន៍​មនុស្ស​មាន​បាប ដែល​រាប់​បញ្ចូល​ទាំង​អេឌីត​ផង​ដែរ។ នៅ​ពេល​រសៀល​ថ្ងៃ​នេះ នាង​ក៏​បាន​សម្រេច​ចិត្ត “ចូល​ទៅ​ជិត” ព្រះ​យេស៊ូវ ហើយ​ក៏​បាន​ស្តាប់​ព្រះ​បន្ទូល​ទ្រង់។ នាង​ក៏​បាន​ចាប់​ផ្តើម​អាន​ដំណឹង​ល្អ ហើយ​មិន​យូរ​ប៉ុន្មាន​ នាង​ក៏​បាន​សម្រេច​ចិត្ត​ទទួល​ជឿ ​ហើយ​ដើរ​តាម​ទ្រង់។ ពួក​អ្នក​កាន់​សាសនា​នៅ​សម័យ​ព្រះ​យេស៊ូវ មាន​ការ​មិន​ពេញ​ចិត្ត…

Read article
ការជម្នះឧបស័គ្គ

ខ្ញុំ និង​មិត្ត​ភ័ក្ត​របស់​ខ្ញុំ​បាន​ជួប​ជុំ​គ្នា​ជា​រៀង​រាល់​ខែ​ ដើម្បី​ឲ្យ​គ្នាយើង​ទទួល​ខុស​ត្រូវ ចំពោះ​គោល​ដៅ​របស់​យើង​ផ្ទាល់​ៗ​ខ្លួន​។ ម៉ារី(Mary) មិត្ត​ភក្តិ​របស់​ខ្ញុំ​ ចង់​ផ្លាស់​ប្តូរ​កម្រាល​កៅ​អី នៅ​ក្នុង​ផ្ទះ​បាយ​របស់​នាង មុន​ពេល​ឆ្នាំ​ថ្មី​មក​ដល់។ នៅ​ក្នុង​ការ​ប្រជុំ​របស់​យើង ក្នុង​ខែ​វិច្ឆិការ នាង​ក៏​បាន​ធ្វើ​ការ​រាយ​ការណ៍ យ៉ាង​ឆ្លាត​វ័យ អំពី​ការ​រីក​ចម្រើន​របស់​នាង ចាប់​តាំង​ពី​ខែ​ធ្នូ​មក។ នាង​ប្រាប់​យើង​ថា នាង​បាន​ចំណាយ​ពេល​១០​ខែ និង​ពីរ​ម៉ោង ដើម្បី​ផ្លាស់​ប្តូរ​កម្រាល​កៅ​អី​របស់​នាង​។ នាង​បាន​ចំណាយ​ពេល​ជា​ច្រើន​ខែ ទំរាំ​តែ​រក​បាន​កម្រាល​ដែល​នាង​ត្រូវ​ការ ឬ​រក​បាន​ពេល​ដ៏​ស្ងាត់​ស្ងៀម នៅ​ឆ្ងាយ​ពី​ការ​ទាម​ទា​នៃ​ការងារ​របស់​នាង និង​តម្រូវ​ការ​របស់​កូន​តូច​របស់​នាង ហើយ​បន្ទាប់​ពី​នោះ គម្រោង​ផ្លាស់​ប្តូរ​កម្រាលកៅអី​នេះ​ចំណាយ​ពេល​ធ្វើ​ការ​តែ​ពីរ​ម៉ោង​ប៉ុណ្ណោះ ដើម្បី​សម្រេច​បាន​ជោគ​ជ័យ ដោយ​ការ​ប្តេជ្ញា​ចិត្ត។ ព្រះ​អម្ចាស់​បាន​ត្រាស​ហៅ​លោក​នេហេមា ឲ្យ​បំពេញ​កិច្ច​ការ ដែល​ធំ​ជាង​កិច្ចការ​នេះ គឺ​នាំ​មក​នូវ​ការ​ជួស​ជុល​ទីក្រុង​យេរូសាឡិម​ឡើង​វិញ បន្ទាប់​ពី​កំផែង​នៃ​ទីក្រុង​នេះ បាន​ខូច​អស់​រយៈ​ពេល​១៥០​ឆ្នាំ​(នេហេមា ២:៣-៥,១២)។ ខណៈ​ពេល​ដែល​គាត់​កំពុង​ដឹក​នាំ​ពួក​បណ្តា​ជន ឲ្យ​ធ្វើ​កិច្ចការ​នេះ ពួក​គេ​ក៏​បាន​ជួប​ការ​សើច​ចម្អក ការ​វាយ​ប្រហារ ការ​រំខាន និង​ការ​ល្បួង​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​(៤:៣,៨ ៦:១០-១២)។​ ប៉ុន្តែ ព្រះ​ទ្រង់​បាន​បំពាក់​សមត្ថ​ភាព​ពួក​គេ ឲ្យ​ឈរ​យ៉ាង​មាំមួន ដោយ​ការប្តេជ្ញា​ចិត្ត នៅ​ក្នុង​ការ​ប្រឹង​ប្រែង សម្រេច​កិច្ចការ​ដ៏​សំខាន់​នេះ ក្នុង​រយៈ​ពេល​តែ​៥២​ថ្ងៃ។ ដើម្បី​ជម្នះ​ឧបស័គ្គ​ទាំង​អស់​នេះ លោក​នេហេមា​មិន​គ្រាន់​តែ​ចាំ​បាច់​ត្រូវ​មាន​បំណង​ចិត្ត ឬ​គោលដៅ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ឡើយ ប៉ុន្តែ គាត់​ថែម​ទាំង​បាន​ទទួល​ការ​ជម្រុញ​ចិត្ត ដោយ​ដឹង​ថា…

Read article