You are here:
ដៃស្អាត

សព្វ​ថ្ងៃនេះ​ យើង​សង្កេត​ឃើញ​ថា មាន​ការ​ប្រកាស​ជាច្រើ​ន ដែល​លើក​ទឹក​ចិ​ត្តប្រជា​ពល​រដ្ឋ​ឲ្យ​លៀង​ដៃឲ្យ​ស្អា​ត។ ដោយសារ​កា​ររី​ក​រាល​ដាល​នៃមេ​រោគ និង​វី​រូស ក្នុងចំ​ណោម​សាធារណៈ​ជន កំពុង​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​នោះ​មន្រ្តី​សុខា​ភិបាល​បាន​រំឭ​កយើ​ងម្ត​ង​ហើយ​ម្តង​ទៀ​ត​ថា ដៃ​ដែល​មិន​ស្អាត​ អាច​ជា​ភ្នាក់​ងារ​ដែ​ល​ចម្ល​ងមេ​រោគ ដ៏​គ្រោះ​ថ្នាក់។ ដូច​នេះ ក្រៅពី​ការ​ដាក់​ផ្លាក​សញ្ញាដា​ស់​តឿន​ឲ្យ​លៀង​ដៃ យ៉ាង​ប្រុង​ប្រយ័ត្ន ជា​ញឹក​ញាប់ នៅ​ទី​សា​ធា​​រ​ណៈ ក្នុង​ប្រទេស​ជឿន​លឿន គេ​បាន​ផ្តល់​ឲ្យនូ​វ​ទឹក​សាប៊ូ​លាង​ដៃ ​សម្រាប់​លាង​ជម្រះ​មេ​រោគ​ និង​បាក់​តេរី។ ស្តេច​ដាវី​ឌក៏​បា​ន​មាន​បន្ទូល​ អំពី​សារៈ​សំខាន់​នៃ “ការ​លាង​ដៃ​ឲ្យស្អា​ត”ផង​ដែរ ប៉ុន្តែ ការ​លាង​ដៃ​នោះ គឺ​​សំខាន់​ដោយ​សារ​មូល​ហេតុផ្សេ​ង​មួយ​ទៀត។ ទ្រង់​មាន​បន្ទូល​ថា ដៃ​ដែល​បាន​លាង​ស្អាត គឺ​ជាគ​ន្លឹះដែ​ល​ធ្វើ​ឲ្យ​យើង​ អាច​ចូល​ក្នុង​ព្រះវ​ត្តមា​ន​ព្រះ ដើម្បី​ថ្វាយ​បង្គំ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា : “តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះយេហូវ៉ា តើ​អ្នក​ណា​នឹង​ឈរ​ នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ទ្រង់​បាន គឺ​ជា​អ្នក​ដែល​មាន​ដៃ​ស្អាត និង​ចិត្ត​បរិសុទ្ធ”(ទំនុកដំកើង ២៤:៣-៤)។ ត្រង់​ចំណុច​នេះ ពាក្យ “ដៃ​ស្អាត” មិ​នសំ​ដៅទៅ​លើ​ដៃដែល​មាន​អនាម័​យឡើយ ប៉ុន្តែ តាម​ន័យ​ធៀប ពាក្យ​នេះ​គឺ​សំដៅ​ទៅ​លើ​ស្ថាន​ភាព​ខាង​វិញ្ញាណរបស់​យើង ដែល​ត្រូវ​លាង​សម្អាត​អំពើបា​បចេ​ញ(១យ៉ូហាន ១:៩)។ ពាក្យ​នេះ​បង្រៀន​យើង ​ឲ្យរ​ស់​នៅ​ ដោយ​ការ​ប្តេជ្ញា​ចិត្ត​ថានឹង​ធ្វើ​កា​រអ្វី​ដែ​ល​ត្រឹ​ម​ត្រូវ​ និង​គោរព​ប្រតិ​បត្តិ​ព្រះ ដើម្បី​ឲ្យ​យើង​អាច​ឈរ​ ដោយ​គ្មាន​កន្លែង​បន្ទោស​បាន​នៅចំ​ពោះ​ព្រះ ដោយ​អភ័យ​ឯក​សិទ្ធិ​…

Read article
ពេលដែលប្រកប ដោយព្រះគុណ

ជា​រៀង​រាល់​ឆ្នាំ ខ្ញុំ​ចូល​ចិត្ត​ស្តាប់​កា​រផ្សាយ​បន្ត​ផ្ទាល់​ ជា​អន្តរ​ជាតិ​របស់វិ​ទ្យុ​ប៊ីប៊ីស៊ី(BBC) អំពី​កម្ម​វិធី​បុណ្យអូណែល​ នៅ​ពេ​លល្ងា​យ​ថ្ងៃ​បុណ្យ​ណូ​អែល ដែល​បាន​ប្រារព្ធ​ឡើង នៅក្នុ​ង​ព្រះវិ​ហារ​ឃីង ខូលីជ(King’s College Chapel) ក្នុង​ក្រុង​ខេម​ប្រ៊ីជ ប្រទេស​អង់គ្លេ​ស។ កម្ម​វិធី​បុណ្យ​នេះ​មាន​ការ​អាន​បទ​គម្ពីរ​៩ខ និង​ច្រៀងទំ​នុក​សរសើរ​ចំនួន​៩ប​ទ និង​បូក​រួម​ជាមួ​យនឹ​ង​ការអ​ធិស្ឋាន ​ភ្លេងបុណ្យ​​​ណូអែ​ល ក្នុង​កម្ម​វីធី​ថ្វាយ​បង្គំ​ដែល​ធ្វើ​ឲ្យ​ខ្ញុំប៉ះពា​ល់ចិត្ត។ មាន​ពេល​​មួយ ខ្ញុំ​មាន​ការ​​ភ្ញាក់​​ផ្អើល ពេល​បាន​ឮអ្ន​កប្រកាស់​កម្ម​វិធី​នេះ​អត្ថា​ធិប្បាយ​ អំពីដំ​ណើរ​របស់​ពួក​ជំនុំ ចាក​ចេញ​ពី​ព្រះ​វិហារ​ដ៏​ធំ​ស្កឹម​ស្កៃនោះ​ថា​ ពួក​គេបាន​ “​បោះ​ជំហាន​ចេញ​ពីពិ​ធីដែ​លប្រ​កប​ដោយ​ព្រះគុណ ហើយ​ចូល​ទៅ​ក្នុង​លោកិយ​ដ៏​ពិត”។ តើ​នេះ​មិន​មែន​ជា​អ្វីដែ​ល​បាន​កើត​ឡើង នៅ​ថ្ងៃ​បុណ្យ​ណូអែល​ដំបូង​បំផុ​តផ​ងដែ​រ​ទេ​ឬ? កាល​នោះ ពួក​អ្នក​គង្វាល​បាន​ឮ​ទេវតា​ប្រកាស អំពី​ការ​ប្រសូត្រ​នៃ​ព្រះ​ស​ង្គ្រោះ ​គឺព្រះ​គ្រីស្ទ​ជា​អម្ចាស់​(លូកា ២:១១) បន្ទាប់​មក “​មាន​​ពួក​ពល​​បរិវារ​​ក​កកុ​ញ​​ពី​​ស្ថានសួ​គ៌ មក​​​នៅ​ជា​មួយ​នឹង​ទេវតា​នោះ ក៏​ពោល​សរសើរ​ដល់​ព្រះ”(ខ.១៣-១៤)។ បន្ទាប់​ពី​ពួក​គេបា​ន​រក​ឃើញ​នាង​ម៉ារា លោក​យ៉ូសែប និង​បុត្រ​តូច នៅ​ភូមិ​បេថ្លេ​ហិម ពួក​អ្នក​គង្វាល​ក៏​បាន​ចេញ​ទៅ​ប្រាប់​អ្នកដ​ទៃទៀ​ត ឲ្យ​ដឹង​អំពី​ការ​ប្រសូត្រ​នៃ​ព្រះ​ឱរ​ស ដោយ​មិន​បង្អង់​យូរ​ឡើយ(ខ.១៧)។ គឺ​ដូច​ដែល​មាន​សេ​ចក្តី​ចែង​ថា “ឯ​​ពួក​អ្នក​​គង្វាល ក៏​​វិ​ល​ត្រឡប់​ទៅ​វិញ ទាំង​សរសើរដំកើង​ដល់​ព្រះ ដោយ​ព្រោះ​គ្រប់​ទាំង​ការ ដែល​គេ​បាន​ឮ ហើយ​ឃើញ​នោះ ដូច​ជា​ទេវតា​បាន​ប្រាប់​មក”(ខ.២០)។ ពួក​គេ​មាន​ការ​ផ្លាស់​ប្រែ ដោយ​សារ “បុ​ណ្យណូ​អែល​ប្រកប​ដោយ​ព្រះគុណ” ដែល​ពួក​គេបាន​អប​អរ​សាទរ​នោះ។…

Read article
ពិធីបុណ្យណូអែល នៃនង្គ័ល

លោក​ម៉ាធូ លីត(Mathew Litt) ជា​អ្នក​និពន្ធ​សៀវ​ភៅ ​ដែល​មាន​ចំណង​ជើង​ថា បុណ្យណូអែល ឆ្នាំ​១៩៤៥ ដែល​ក្នុង​សៀវ​ភៅនោះ​ គាត់​បាននិយាយ ​អំពី​ការ​អប​អរសាទរពិធី​​បុណ្យ​ណូអែល ក្នុង​ពេល​មាន​សន្តិ​ភាព​ជា​លើក​ដំបូង នៅ​សហ​រដ្ឋ​អាមេរិក បន្ទាប់​ពី​សង្គ្រាម​​លោក​លើក​ទី២​បាន​បញ្ចប់។ ទន្ទឹម​នឹង​នោះ ដើម្បី​ជម្រាប​អ្នក​អាន ឲ្យ​ទន្ទឹង​រង់​ចាំ​ទស្សនានា​វា​ចម្បាំង​មួយ​កង នៅ​កំពង់​ផែ​ក្រុង​ញូយ៉ក កាសែត ញូយ៉ក ដេលី(The New York Daily) បាន​ជូន​​ដំណឹ​ង​​​ថា “នៅ​ថ្ងៃបុណ្យ​ណូ​អែល យើង​នឹង​បាន​ឃើញ​កង​នា​វា​ដ៏​ជាញ​ជ័យ ដែល​រួម​មា​ន នា​វា​ចម្បាំង​៤​គ្រឿង នា​វា​ផ្ទុក​យន្ត​ហោះ៦​គ្រឿង នាវា​ល្បាត​៧​គ្រឿង និង​នាវា​ពិឃា​ដ​២៤​គ្រឿ​ង”។ ប៉ុន្តែ នាវា​ទាំង​នោះ​មិន​មែន​មក​ធ្វើ​សង្រ្គា​មទេ​ ផ្ទុយ​ទៅវិ​ញ ពួក​គេ​បាន​ទ​ទួល​កុមារ​ក្រីក្រ​១​ពាន់​នាក់ នៅក្នុង​នាវា​ទាំង​នោះ​។ គេ​បា​នវ៉ាស់​ខ្នាត​កុមារ​ទាំង​នោះទុ​ក​ជា​មុន ដើម្បី​ឲ្យ​ពួក​គេម្នា​ក់​ៗ​អាច​ពាក់​អា​វព​ណ៌ខៀ​វ​របស់​កង​ទ័ព​ជើ​ង​ទឹក និង​ពាក់​មួក​កាតិប​ធ្វើ​ពីរ៉ោម​ចៀម នៅ​លើ​នាវា​បាន​យ៉ា​ង​សម​សួន​។ អាវ​នឹង​មួក​ទាំង​នេះ ត្រូវ​បាន​គេ​វេច​ខ្ចប់​ជា​អំណោយ​ទុក​ជា​ស្រេច សម្រា​ប់​ត្រៀម​ចែក​កុមារ​ទាំង​នោះ​ នៅ​លើ​នា​វា។ គេ​បាន​ធ្វើ​ឲ្យ​នាវា​ចម្បាំង​ទាំង​អស់​នេះ​ ក្លាយ​ជា​នាវាដែ​ល​នាំ​សេចក្តី​អាណិត។ ហោរា​អេសាយ​បាន​ថ្លែង​ទំនាយ អំពី​ថ្ងៃដែ​លព្រះ​គ្រីស្ទ​នឹង​យាង​មក​គ្រប់​គ្រ​ង​ផែន​ដី​នេះ ដោយ​សុខ​សាន្ត ​គឺ​ដូច​ដែល​មា​នសេ​ចក្តី​ចែ​ងថា​ “​គេ​​​នឹង​​យក​ដាវ​របស់​ខ្លួន​ដំ​ធ្វើ​ជា​ផាលនង្គ័ល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ នគរ​១​នឹង​មិន​លើក​ដាវ​ទាស់​នឹង​នគរ​១​ទៀត​ឡើយ ក៏​មិន​ហាត់​រៀន​ធ្វើ​សឹក​សង្គ្រាម​ទៀត​ដែរ”(២:៤)។ ថ្ងៃ​បុណ្យ​ណូអែ​ល…

Read article
ផ្ទៃមេឃប្រកាស

ពេល​ដែ​ល​អ្នក​បាន​គយ​គន់​មើល​ផ្ទៃ​មេឃ​ពេល​រាត្រី​បាន​តែប​ន្តិច នោះ​អ្នក​​អាច​ស្ញើច​សរសើរ​ភាព​អស្ចារ្យនៃ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ។ កញ្ចំ​ផ្កាយ​កា​ឡាក់​ស៊ី​ដ៏​ច្រើន​សណ្ឋិត ដែល​លាត​សន្ធឹ​ងក្នុ​ង​ផ្ទៃ​មេឃ​ដ៏​ធំ​ល្វឹង​ល្វើយ ​និង​រូប​ធាតុ​ពពក​នៃ​កញ្ចំ​ផ្កាយ​មីលគីវេ(Milky Way)​ របស់យើង បានរំឭកយើង អំពីស្នាព្រះហស្តដែលគួរឲ្យពិចពិលរមិលមើល និងអំ​ពីព្រះ​រា​ជ​កិច្ច​​ ដែល​​ព្រះ​យេស៊ូវទ្រង់​បាន​ធ្វើ ដើម្បី​ទ្រទ្រង់​របស់​ទាំង​អស់​នោះ​​ ឲ្យ​​ស្ថិត​ស្ថេរ​នៅ​(កូល៉ុស ១:១៦-១៧)។ ពេល​យើង​គយ​គន់​ស្នា​ព្រះ​ហស្ថ​ទ្រង់ យើង​ហាក់​ដូច​ជា​ទស្ស​និក​ជន ដែល​កំពុង​អង្គុ​យ​នៅ​កៅ​អី​ជួរ​ខាងមុខ ក្នុង​រោង​មហោ​ស្រព​នៃ​អំណាច​ចេស្តា​ ដ៏​ប៉ិន​ប្រសប់​របស់​ព្រះ។ ប៉ុន្តែ ផ្ទាំង​ទស្ស​នីយ​ភាព​នៅ​ពេ​លយ​ប់ ដែល​យើង​បាន​ឃើញ មិន​អាច​ប្រៀបផ្ទឹ​ម​នឹង​សិរីល្អ ដែល​ព្រះ​ទ្រង់​បាន​បង្ហាញ ពេល​ដែល​ទ្រង់​បាន​ចាត់​ព្រះ​រាជ​បុត្រា​ទ្រង់ ឲ្យ​ចុះ​មក​ស្ថាន​មនុ​ស្ស​លោកឡើ​យ។ ពេល​ដែល​ពួក​អ្នក​គង្វាល​ចៀម​ កំពុង​យាម​ហ្វូ​ង​ចៀម​រប​ស់​ខ្លួន​​ ផ្ទៃ​មេឃ​ស្រាប់​តែ​មាន​ពន្លឺ​ភ្លឺ​ផ្លេក ដោយ​សារ​មាន​ពួក​ទេវ​តា​លេច​មក​សរសើរ​ដំកើ​ងព្រះ​ ដោយ​ពាក្យថា​ “សួស្តី​​ដ​ល់​​​ព្រះ​​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត”(លូកា ២:១៤)។ សូម្បី​តែ​ពួក​ហោរា​ដែល​មក​ពី​បរទេស ក៏​បាន​មក​ ហើយ​ថ្វាយ​បង្គំ​ព្រះដ៏ជា​ម​​ហា​ក្សត្រ ពេល​ដែល​ព្រះទ្រ​ង់បាន​ដាក់​ផ្កាយ​ដ៏​ភ្លឺ​ចិញ្ចាច​នៅ​ទិស​ខាង​កើត សម្រាប់​នាំ​ផ្លូវ​ពួ​ក​គេ​ឲ្យ​មក​ភូមិ​បេថ្លេ​ហិម។ “ផ្ទៃ​មេឃ​សម្តែង​ពី​សិរីល្អ​នៃ​ព្រះ” នាពេលរាត្រី(ទំនុកដំកើង ១៩:១) ប៉ុន្តែ មិន​ដែល​ធ្លាប់​បាន​សម្តែង​បាន​ច្បាស់ ដូច​ពេល​ដែល​មាន​សេចក្តី​ប្រកា​ស​ថា ព្រះ​អទិក​រ​នៃ​សក​លោក​នេះ​ទ្រង់​ស្រឡាញ់​យើងដ៏ម្ល៉េះ បាន​ជា​​ទ្រង់​យាង​ចុះម​ក​ក្នុង​ភព​ផែនដី​នេះ ដើម្បីជួយ​សង្គ្រោះយើ​ង​ឲ្យ​រួច​ពី​បា​​ប​​។ ថ្ងៃ​ក្រោយ ពេល​អ្នក​មាន​ការស្ងើ​ច​សរសើរ​ ចំពោះ​ហ្វូង​ផ្កាយ​លើ​មេឃ សូម​នឹក​ចាំ​ អំពី​ការ​នេះចុះ​!—Joe Stowell

Read article
ពាក្យផ្អែមល្ហែម

លោក​ស្កុត(Scott) តែង​តែ​កោត​សរសើរ​ទំនាក់​ទំនង​រវាង​លោក​ឃែន(Ken) និង​អ្នក​ស្រី​ហ្វីលីស(Phyllis) ដែល​ជា​ឪពុក​ម្តាយ​ក្មេក​របស់​គាត់។ ហេតុ​នេះហើ​យ​បាន​ជា នៅថ្ងៃ​មួ​យ គាត់​ក៏​បាន​សួរ​ពួក​គា​ត់ អំពី​​ កក្តា​​ដែល​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​របស់​អ្នក​ទាំង​ពីរ មាន​ភាព​​ល្អ​​ប្រសើរ​​ដូ​ច​​នេះ។ លោក​ឃែន​ក៏បា​ន​ប្រាប់​គាត់​ថា “ទំនាក់​ទំនង​ប្តី​ប្រពន្ធ​ចាំ​បាច់​ត្រូវ​មាន​ភាព​ផ្អែម​ល្ហែម​ជា​និច្ច!” មិត្ត​ភ័ក្ររ​បស់​ខ្ញុំ​ម្នាក់​ បាន​សរសេរ​សំបុត្រ​មក​កា​ន់​ខ្ញុំ និង​ប្តី​របស់​ខ្ញុំ ព្រមទាំង​មិ​ត្ត​ភ័ក្រ​ដទៃ​ទៀត ហើយ​គាត់​ចូល​ចិត្ត​សរសេរ​នៅចុ​ងប​ញ្ចប់​នៃសំ​បុត្រ​ថា “សូម​កុំភ្លេច​ធ្វើ​ល្អចំ​ពោះ​គ្នា​ទៅ​វិញ​ទៅ​មក”។ យោបល់​ដ៏ប្រ​សើររ​បស់​អ្ន​ក​ទាំង​ពី​រ គឺ​សុទ្ធ​តែ​បាន​លើក​ទឹក​ចិត្ត​ប្តី​ប្រពន្ធ ឲ្យ​ធ្វើ​ល្អចំ​ពោះគ្នា​ទៅ​វិញ​ទៅ​​មក​ជា​និច្ច។ ភាព​តប់​ប្រមល់​ដែល​មា​ន​ជាប្រ​ចាំ​ថ្ងៃ ងាយ​នឹ​ង​ធ្វើ​ឲ្យ​យើង​មាន​ការ​ធុញ​ទ្រា​ន់ ឬ​ខឹង​នឹ​ងប្តីប្រ​ពន្ធរ​បស់​យើ​ង ​និង​អ្នក​ដទៃ។ ពោល​គឺ​យើង​ងាយ​នឹង​​មាន​អារម្មណ៍​រំខាន ឬ​រិះ​គន់​កំហុស​តូ​ចៗ​។ យើង​ងាយ​នឹង​និយាយ​ពាក្យ​សម្តី​កាច​ៗ ឬ​ពាក្យ​វាយ​ប្រហារ ដោ​យគ្មា​ន​ការ​ពិចារ​ណា​។ កណ្ឌ​សុភា​សិត​បាន​បង្រៀន​យើង អំពី​របៀប​ប្រើពា​ក្យ​សម្តី​ទៅ​កាន់​អ្ន​ក​ដទៃ។ បទ​គម្ពី​រ​នេះ​បាន​ចែង​ថា “អ្នក​ណា​ដែល​រក្សា​មាត់​នឹង​អណ្តាត​ខ្លួន នោះ​ក៏​រក្សា​ព្រលឹង​ខ្លួន​ឲ្យ​រួច​ពី​ទុក្ខ​ព្រួយ​ដែរ”(២១:២៣)។ ហើយ​មាន​កា​រដា​ស់​តឿន​ដូច​ជា “ទោះ​ទាំង​សេចក្តី​ស្លាប់ ហើយ​នឹង​ជីវិត​ក៏​នៅ​ក្នុង​អំណាច​នៃ​អណ្តាត​ដែរ”(១៨:២១) ហើយ “មាន​គេ​ដែល​ពោល​ពាក្យ​ឥត​បើ​គិត ដូច​ជា​ចាក់​ដោយ​ដាវ តែ​សំដី​របស់​មនុស្ស​ប្រាជ្ញ​ជា​ថ្នាំ​ផ្សះ​វិញ”(១២:១៨)។ ពេល​ដែ​ល​លោក​ឃែន​ឲ្យ​យោបល់​​ទៅ​លោក​ស្កត់​ថា “ត្រូ​វ​មាន​ភាព​ផ្អែ​មល្ហែម​ជានិ​ច្ច” នោះ​ខ្ញុំក៏​បាន​នឹក​ឃើ​ញប​ទគ​ម្ពីរ​សុភា​សិត ១៦:២៤ ដែល​ចែង​ថា “ពាក្យ​​សំដី​ពីរោះ នោះ​ធៀប​ដូច​ជា​សំណុំ​ឃ្មុំ ក៏​ផ្អែម​ដល់​ព្រលឹង ហើយ​ជា​ថ្នាំ​ផ្សះ​ដល់​ឆ្អឹង​ផង”។ ឱ​ព្រះអ​ម្ចាស់​អើ​យ សូម​បំពេញ​ចិត្ត​ទូល​ប​ង្គំ ដោយ​ពាក្យ​សម្តី​ដែល​នឹ​ងនាំ​ព្រះ​​ពរ ដល់​អ្នក​ដទៃ​នៅ​ថ្ងៃនេះ​។—Anne…

Read article
អំណោយ

យើង​បាន​ហៅ​ណូអែល​ថា រដូវ​កាល​នៃ​ការ​​ឲ្យ​​។ ភាគ​ច្រើន យើង​​ខំរ​កនឹ​ក ថា​តើ​មិត្ត​ភ័ក្រ និង​ក្រុម​គ្រួសារ​យើង​ចង់​បាន​អំណោយ​អ្វី​ខ្លះ ប៉ុន្តែ អំណោយ​ទាំង​អស់​ដែល​យើង​ជូន​ទៅ​ពួក​គេ មិន​សុទ្ធ​តែ​មាន​តម្លៃ​ស្មើ​គ្នា​ឡើយ​។ មាន​អំណោយ​ខ្លះ យើង​ឲ្យ​ទៅ​គេ ដើម្បី​បំពេញ​តាម​សេចក្តី​ត្រូវ​ការ ឬ​ការ​ចង់​បាន​របស់​គេ។ អំណោយ​ទាំងនោះ​មា​​នដូចជា ឧបករណ៍​សម្រាប់​ហាត់​ប្រាណ ឬ​សៀវ​ភៅ​ដែល​និយាយអំ​ពី​ការ​សម្រក​ទម្ង​ន់​ជា​ដើម។ អំណោយ​ដទៃ​ទៀត ជា​អំណោយដែ​ល​អ្នក​ឲ្យ​ចង់​បាន​សម្រាប់​ខ្លួន​ឯង។ ប៉ុន្តែ អំណោយ​ដែល​ល្អ​បំផុត ជា​អំណោយ​ដែល​ទទួល​បានពី​អ្នក​ដែល​ស្រឡាញ់​យើង ហើយ​ដឹង​ថា​យើង​ចង់​បាន​អ្វី។ ក្នុង​ពិធី​បុណ្យ​ណូអែល​ឆ្នាំ​មុន គ្រូគ​ង្វាល​រ​បស់​ខ្ញុំ គឺលោក​ជីម សេមរ៉ា(Jim Samra) បាន​លើក​ទឹក​ចិត្ត​យើង ​ឲ្យគិ​ត​អំពី​ការ​យាងម​កនៃ​ព្រះ​គ្រី​ស្ទ​ តាម​របៀប​មួយ​ទៀត។ យើង​ដឹង​ថា ព្រះ​យេស៊ូវ​ជា​អំណោយ​ដ៏​គ្រប់​លក្ខណ៍​ដែល​ព្រះ​ប្រ​ទាន​មក​យើង​(រ៉ូម ៦:២៣) ប៉ុន្តែ មាន​ការ​មួយ​ទៀត​ដែល​លោក​គ្រូជី​ម​ចង់​ឲ្យ​យើង​គិត។ គាត់​មាន​​ប្រសាសន៍​ថា ការ​យាង​ចុះម​ករ​បស់ទ្រ​ង់​ ក៏​អាច​មាន​លក្ខណៈដូ​ចជា អំ​ណោយ​ដែល​ទ្រង់​ថ្វា​យ​ទៅ​ព្រះ​វរ​បិតាផ​ង​ដែរ។ ព្រះ​យេ​ស៊ូវ​​​ស្រឡាញ់ព្រះវ​របិតា​ទ្រង់ ហើយ​ជ្រាប​ថា សម្រាប់​​យើង​ដែល​ជាស្នា​ព្រះហ​ស្តទ្រង់​ ការ​អ្វី​ដែ​លព្រះ​​បិតា​ចង់​បាន​បំផុត គឺកា​រផ្សៈ​ផ្សាឲ្យ​យើង​បាន​ជានឹង​ទ្រង់​ឡើង​វិញ។ ដោយសារព្រះ​​យេស៊ូវ​ បាន​យាង​ម​ក​យក​កំណើ​តជា​មនុស្ស នោះ​យើង​អាច​ក្លា​យ​ជា​ដង្វាយ​​បរិសុទ្ធ ឥ​ត​​​សៅ​ហ្មង ហើយ​​ឥ​ត​កន្លែង​ប​ន្ទោស​​បាន នៅ​​ចំពោះ​​ទ្រង់(កូល៉ុស ១:២២)។ ពេល​ណាយើ​ងគិ​ត​ថា ខ្លួន​យើង​ជា​អំណោយ​​សម្រាប់​​ព្រះ ពេល​នោះ​យើង​ក៏​ចង់​ក្លាយ​ជា​អំណោយ​ដ៏​មាន​តម្លៃ “ដើម្បី​ឲ្យ​បាន​ដើរ​បែប​គួរ​នឹង​ព្រះអម្ចាស់…

Read article
អធិស្ឋានចំចំណុច

ថ្ងៃមួយ មុន​ពេល​ការ​វះ​កាត់​កម្រឹត​ធ្ងន់​ចាប់​ផ្តើម ខ្ញុំ​បានប្រាប់ អាននេ(Anne) ដែល​មិត្ត​ភ័​ក្រ​​របស់​ខ្ញុំ​ថា ខ្ញុំពិត​ជា​មាន​កា​រ​ភ័យ​ខ្លាច​ចំពោះ​ការ​វះ​កាត់​នេះ​ណាស់។ ពេល​នោះនាង​ក៏​បាន​សួ​រខ្ញុំ​ថា “តើ​អ្នក​ភ័យ​ខ្លា​ច ត្រ​ង់​ចំណុច​ណា?” ខ្ញុំ​ក៏​តប​ថា “ខ្ញុំពិត​ជាខ្លា​ច​លែង​ដឹង​ខ្លួន​ជា​​រៀង​រហូត បន្ទាប់​ពី​គេចា​ក់ថ្នាំ​ស​ន្លប់​ឲ្យ​ខ្ញុំ​ហើយ”។ ភ្លាម​នោះ​ នាង​ក៏​អធិស្ឋាន​ថា “ឱ​ព្រះវ​របិតា​អើយ ទ្រង់​ជ្រាប​អំពី​ការ​ភ័យ​ខ្លាចរបស់​ស៊ីន​ឌី។ សូម​ទ្រង់​កម្សាន្ត​ចិត្ត​នាង ហើយ​សូម​ឲ្យ​នាង​មាន​សន្តិ​ភាព​ក្នុង​ចិត្ត។ ​ឱ​ព្រះ​អម្ចាស់​អើយ សូម​ដាស់​នាង​ឲ្យភ្ញាក់​ឡើង បន្ទាប់​ពី​ការ​វះកា​ត់​ចប់”។ ខ្ញុំយល់​ថា​ ពេល​ដែល​យើង​និយាយ​ទៅ​កាន់​ព្រះ ទ្រង់​សព្វ​ព្រះទ័​យ​នឹង​ការ​អធិស្ឋាន​ ដែល​ច្បា​ស់​ៗ​ចំ​ចំណុចយ៉ាង​ដូចនេះ​​ឯង ។ ពេល​លោក​បារទីមេ ដែល​ជាអ្ន​ក​សុំទា​នដែ​លពិ​ការ​ភ្នែក បាន​ស្រែក​ដង្ហើយ​ឲ្យ​ព្រះ​យេស៊ូវ​ជួយ ទ្រង់​ក៏​បាន​សួរ​គាត់​ថា “តើ​​ច​ង់​​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?” ហើយ​គាត់​ក៏​ទូល​ទ្រ​ង់ថា​ “លោក​គ្រូ​អើយ សូម​ប្រោស​ភ្នែក​ទូលបង្គំ​ឲ្យ​បាន​ភ្លឺ​ឡើង!” ព្រះ​យេស៊ូវ​ក៏​មាន​បន្ទូល​ថា “ទៅ​ចុះ​សេចក្តី​ជំនឿ​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ”(ម៉ាកុស ១០:៥១-៥២)។ យើង​មិន​ត្រូវ​អធិស្ឋាន​ព្រាវ​ៗ មិន​ចំចំ​ណុច​នោះឡើ​យ។ មាន​ពេល​ខ្លះ​យើង​អាច​អធិស្ឋាន​រៀប​រាប់ តាម​របៀ​បកំ​ណាព្យ​ដូច​ស្តេចដាវីឌ តែ​ក៏មា​ន​ពេល​ដែល​យើង​ត្រូវ​អធិស្ឋាន​ត្រង់​ចំ​ចំណុច​​ៗ​តែ​ម្តង​។ ឧទាហរណ៍ យើង​អាច​អធិស្ឋាន​ថា “ឱ​ព្រះ​​អង្គ​អើយ សូម​អត់​ទោស​ទូល​បង្គំ ចំ​ពោះ​​ពាក្យ​អ្វី​ដែល​ទូល​បង្គំ​ទើប​តែនិ​យាយ” ឬ​គ្រាន់​តែនិយា​យ​ថា “ឱ​ព្រះយេ​ស៊ូវ​អើយ ទូល​បង្គំស្រឡាញ់​ទ្រង់ ព្រោះ…”។ ការ​អធិស្ឋាន​ចំ​ចំណុច ថែម​ទាំង​អា​ចជា​សញ្ញា​បញ្ជាក់ ​ពី​សេចក្តី​ជំនឿ​រ​បស់​យើង​ផង​ដែរ ព្រោះ​កាល​ណាយើ​ងអ​ធិស្ឋាន​យ៉ាង​ដូច​នេះ…

Read article
ត្រចៀកដែលបើក

ថ្មីៗ​​នេះ ​ខ្ញុំ​មាន​បញ្ហា​ត្រ​ចៀក ហើយ​ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​សាក​ល្បង​ព្យា​បាល តាម​របៀ​ប​ដ៏ចម្រូង​ចម្រាស​មួយ​។ ការ​ព្យាបាល​របៀប​នោះ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​រំលាយអាចម៍​ត្រចៀក ក្នុង​រន្ធ​ត្រចៀក ហើយ​ដើម្បី​សម្អា​តអ្វី ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះការ​ឮស​ម្លេង។ ខ្ញុំ​ត្រូ​វ​តែ​ទទួល​ស្គាល់​ថា ការ​ព្យា​បាល​នេះ​ហាក់​ដូច​ជា​ចម្លែក។ ប៉ុន្តែ ដោយ​សារ​ខ្ញុំ​មាន​ចិត្ត​ស្រេកឃ្លាន​ចង់​ឲ្យត្រ​ចៀក​ខ្ញុំ​ស្តាប់​ឮ ខ្ញុំ​​ក៏​ព្រម​ឲ្យ​គេ​សាក​ល្បង​ព្យា​បាល​តាម​របៀប​នេះ​តែ​ម្តង។ ការ​ស្តាប់​សម្លេ​ង​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​រស់​នៅ​របស់​យើង ប៉ុន្តែ ការ​ស្តាប់​សម្លេង​ខាង​វិញ្ញាណ មាន​​សារៈ​សំខាន់​​កាន់​​តែ​​ខ្លាំង ចំពោះ​​ការ​​ដើ​រ​​ជា​មួយ​ព្រះ។ ក្នុង​​បទ​​ទំនុក​​ដំកើង ៤០:៦ ស្តេច​ដាវី​ឌ​បាន​ប្រកាស​ថា “ឯ​​យញ្ញ​បូជា ហើយ​​នឹ​ង​ដង្វាយ នោះ​ទ្រង់​មិនសព្វ​ព្រះហឫទ័យ​ទេ ទ្រង់​បាន​បើក​ត្រចៀក​ឲ្យ​ទូលបង្គំ​ស្តាប់​តាម ទ្រង់​មិន​ចង់​បាន​ដង្វាយ​ដុត ឬ​យញ្ញបូជា​លោះ​បាប​នោះ​ទេ”។ ពាក្យ បើក ក្នុង​ខនេះ​ អាច​ប្រែថា​ “សម្អាត​ឲ្យ​ស្រឡះ” ហើយ​ពាក្យនេះ​និយាយ​អំពី​ការ​អ្វី ​ដែល​ព្រះ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើ​ង​ធ្វើ។ ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​បើក​ត្រចៀក ហើយ​ត្រៀម​ខ្លួន​ស្តាប់​ទ្រង់​​មាន​បន្ទូល​មក​កាន់​យើង តាម​រយៈ​​ព្រះ​​បន្ទូល​​ទ្រង់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជួន​កាល ត្រ​ចៀក​ខាង​វិញ្ញាណ​រប​ស់​យើង អាច​ស្ទះ​ ដោយ​សារសម្លេង​រំខាន​នៃ​វប្បធម៌ ឬ​សម្លេ​ងច​ម្រៀង​នៃកា​រ​ល្បួង និង​អំពើ​បាប ដែល​ធ្វើ​ឲ្យ​យើង​កន្រ្ទាក់​អារម្មណ៍។ ចូរ​យើង​បង្វែរ​ចិត្ត​របស់​យើង ឲ្យ​ងាក​មក​រក​ព្រះ​អម្ចាស់​វិញ ដោយ​កា​រផ្តោត​ចិត្ត​គំនិតទាំង​ស្រុង ចំពោះ​ទ្រង់ ដោយ​បើក​ត្រចៀក​យើង​ចំហរ ដើម្បី​ឲ្យ​យើង​ងាយ​នឹង​ស្តាប់​ឮព្រះ​សូ​រ​សៀង​ទ្រង់​។ ពេល​ទ្រង់​មា​នប​ន្ទូល ទ្រង់​នឹង​ដាក់​ព្រះប​ន្ទូល​ទ្រង់…

Read article
សមនឹងឲ្យយើងហ៊ានប្រថុយ

តើគេ​ហ៊ាន​លៈប​ង់​អ្វីខ្លះ​ ដើម្បី​ទទួល​បាន​នូវ​ឧបករណ៍អាយ​ភែត​មួយ​គ្រឿង(iPad)? ជា​ការ​ពិត​ណាស់ មាន​ក្មេង​ប្រុស​អាយុ​១៧​ឆ្នាំម្នា​ក់ បា​ន​លៈ​ប​ង់ក្រ​លៀន​របស់​ខ្លួន​មួយ​ចំហៀង ដើម្បី​ឲ្យ​បាន​ឧបករណ៍​អាយ​ភែត​មួយគ្រឿង​! គេ​ជឿថា​ គាត់​គ្មាន​លទ្ធ​ភាព​ទិញអា​យ​ភែត​ឡើយ ហើយ​គាត់​ចង់​បាន​វាខ្លាំ​ង​ណាស់ បាន​ជាគា​ត់ហ៊ា​ន​ប្រថុយនឹង​ការ​វះ​កាត់​នោះ។ យ៉ាង​ណាមិ​ញ ក្នុង​បទ​គម្ពីរ​កិច្ច​ការ​ជំពូក​៧ លោក​ស្ទេផាន​ក៏​ហ៊ាន​ប្រឈម​នឹង​គ្រោះថ្នាក់​ដ៏​ធ្ងន់​ធ្ងរ​មួយ​ផង​ដែរ ប៉ុន្តែ ​គាត់​បាន​ធ្វើ​ ដើម្បី​ប្រកាស​ដំណឹងល្អ អំពីព្រះយេស៊ូវតែប៉ុណ្ណោះ។ ពេល​គាត់​កំពុង​ធ្វើ​ការ​អស្ចារ្យ គេ​បាន​មក​ចាប់ខ្លួន​គាត់ ដោយ​ការ​មួលប​ង្កាច់​ថា គាត់​បាន​ប្រមាថ​ព្រះ និង​បំពាន​ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ ហើយ​គេ​ក៏​បាន​នាំ​ខ្លួន​គាត់ ម​ក​កាត់​ក្តីនៅ​​​ចំពោះស​ម្តេច​សង្ឃ(៦:៨-១៤)។ ពេល​​សម្តេច​​សង្ឃ​ចោទ​សួរ​គាត់​(៧:១) លោកស្ទេផានហ៊ាន​ប្រ​ឈម​នឹង​គ្រោះ​ថ្នា​ក់ ដោយ​ការ​អធិប្បាយ​ព្រះ​បន្ទូល ទោះ​គាត់​ដឹង​ថា មនុស្ស​ដែលមា​ន​វត្ត​មាន​នៅ​ទីនោះ​មិន​ចង់​ស្តាប់​​ក៏ដោយ។ គាត់​បាន​មាន​ប្រសាស​ន៍​ថា នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​នៃ​សាសន៍​អ៊ី​ស្រាអែល សាស​ន៍​មួយ​នេះ​បាន​ប​ដិសេធ​អ្នកនាំ​ព្រះ​រាជសា​រ​​ព្រះ ម្តង​ហើយ​ម្តង​ទៀត។ ហើ​យ​ពេ​ល​នេះ ពួក​គេ​កំពុង​បដិសេធ​ព្រះ​មែស៊ី​ទៀត។ ការ​អធិប្បាយ​ព្រះ​បន្ទូល​របស់​គាត់ បាន​​បណ្តា​ល​​ឲ្យ​មាន​​​ប្រតិ​កម្ម​តប​ដ៏​ខ្លាំង​ក្លា​មួយ។ គឺដូច​ដែល​មាន​សេចក្តី​ចែង​ថា “នោះ​គេ​ក៏​ស្រែក​ឡើង​ជា​ខ្លាំង ទាំង​ចុក​ត្រចៀក ហើយ​ស្ទុះ​ចូល​ព្រម​គ្នា​ទៅ​លើ​គាត់ គេ​កញ្ឆក់​នាំ​គាត់​ចេញ​ទៅ​ខាង​ក្រៅ​ទី​ក្រុង រួច​ចោល​នឹង​ថ្ម”(ខ.៥៧-៥៨)។ ហេតុ​អ្វី​បាន​ជា​លោក​ស្ទេផាន​ហ៊ាន​ប្រថុយ​ជីវិត ដើម្បី​ផ្សព្វ​ផ្សាយ​អំ​ពីព្រះ​យេស៊ូ​វ? តាម​ពិត គាត់​មាន​ចិត្ត​​ឆេះឆួ​​ល​ចង់​ឲ្យ​អ្នក​ស្តាប់​របស់​គាត់​ដឹង​ថា ដោយ​សារ​ការ​សុគត និង​ការ​រស់​ឡើ​ង​វិញ​នៃ​ព្រះ​យេស៊ូវ នោះពួ​ក​គេ​មិន​ចាំបា​ច់​ត្រូវ​រស់​នៅ​ ក្រោម​ក្រឹត្យវិ​ន័យ​ទៀ​ត​ឡើយ ប៉ុន្តែ អាច​រស់​នៅ​ក្រោម​ព្រះគុ​ណ និង​ការ​អត់​ទោស​បាប(៦:១៣-១៥ អេភេសូរ…

Read article
សេចក្តីអំណរ

បន្ទាប់​ពី​អ័ដាំម និង​នាង​អេវ៉ា​មិន​ស្តាប់​បង្គាប់​ព្រះ សេច​ក្តី​អំណរ​ក៏​បាន​បាត់​បង់។ ព្រះបា​ន​បណ្តេញ​ពួក​គេចេញ​ពី​សួន​ច្បារ​ ដែល​ជា​ទីលំ​នៅរ​បស់ពួ​ក​គេ ដើម្បី​ការពារ​មិន​ឲ្យ​មាន​ហេតុ​ការណ៍​កាន់​តែអាក្រក់​ កើត​ឡើង​នៅ​ទីនោះ។ ព្រោះ​ថា ពួក​គេ​​បាន​ញាំ​ផ្លែ​នៃ​ដើម​ដឹង​ខុស​ត្រូវ​ហើយ ដូចនេះ​បើ​ពួក​គេ​ញាំ​ផ្លែនៃ​ដើម​ជីវិត​ទៀត​នោះ នោះ​​ពួ​ក​​គេនឹង​​ត្រូវ​​រ​​ស់​​នៅ​ ក្នុង​សេចក្តី​​ទុ​ក្ខ​វេទ​នា​​ជា​រៀង​​រហូត។ ការ​មាន​ជីវិត​រស់​នៅ​ ខាង​ក្រៅសួ​ន​ច្បារ គឺ​មិន​មាន​ភាព​ងាយ​ស្រួល​ទេ ព្រោះ​អ័ដាំម និ​ងនា​ង​អេវ៉ា​ត្រូវ​ខិត​ខំ​ធ្វើ​ការ ដើម្បី​ចិ​ញ្ចឹម​ជី​វិត។ ម្យ៉ាង​ទៀត សេចក្តី​ស្លាប់​កើត​មាន​គ្រប់​ទីកន្លែង ហើយមា​ន​សត្វ​សាហាវ​ដែល​ចាប់​សត្វ​ដទៃ​ទៀត​ជា​អាហារ។ ពួក​គេជួបហេ​តុកា​រណ៍​កាន់​តែអា​ក្រក់ ពេល​ដែល​កូន​ប្រុស​ច្បងរ​បស់ខ្លួន​ បាន​សម្លាប់​កូន​ប្រុស​ប្អូន។ តើ​មាន​អ្វីដែល​អាក្រ​ក់ជា​ងនេះ​ទៀត​? អំពើ​បាប​បាន​ចាក់​ទំលុះ​ជីវិត​របស់​ពួក​គេ ហើយ​អ្នក​ទាំង​ពីរ​មិន​អាច​ឃាត់​សេចក្តី​អំណរ​មិន​ឲ្យ​រីង​ស្ងួត​បាន​ឡើយ។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​រៀប​ផែនការ ដើម្បី​ស្អាង​ឲ្យ​មាន​សេ​ចក្តីអំណ​រ​ឡើង​វិ​ញ។ សេចក្តី​អំណរ​បាន​បាត់​បង់ នៅ​ក្នុង​សួន​ច្បារ ពេល​ដែល​សេចក្តីស្លា​ប់​បាន​ចូល​មក ប៉ុន្តែ សេចក្តី​អំណរ​បាន​វិលត្រឡប់​មក​វិញ តាម​រយៈ​ការ​ចាប់​កំណើត​នៃ​ព្រះ​រាជ​បុត្រា​របស់​ព្រះ។ គឺ​ដូច​ដែល​មាន​សេ​ច​ក្តីចែង​ថា “ខ្ញុំ​​ម​ក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​សេចក្តី​អំណរ​យ៉ាង​អស្ចារ្យ ដែល​សំរាប់​បណ្តាជន​ទាំង​អស់​គ្នា”(លូកា ២:១០)។ ពេល​ព្រះ​យេស៊ូវ​ទ្រង់​ពេញ​វ័យ ទ្រង់​បាន​ប្រោស​មនុស្ស​ឈឺ​ឲ្យ​ជា និង​​​មនុស្ស​ខ្វាក់​ឲ្យមើ​ល​ឃើញ ហើយ​បាន​ប្រោស​មនុ​ស្សស្លា​ប់ឲ្យ​រស់​ឡើង​វិញ​ ប៉ុន្តែ នេះគ្រាន់​តែ​ជាដើ​ម​ចម​នៃ​ការ​ដែល​ត្រូ​វម​ក​ប៉ុណ្ណោះ។ ព្រះ​ទ្រង់​​បាន​យា​ងចូ​ល​ម​ក ក្នុង​លោកិយ​នេះ ទ្រង់​បាន​ជ្រាប​អំពី​ទុក្ខ​សោករ​បស់​យើង ទ្រង់​បាន​ឈ្នះសេ​ចក្តី​ស្លាប់ ទ្រង់​បាន​ប្រទាន​សេចក្តី​សង្ឃឹម​ថា ទ្រង់​នឹង​បញ្ចប់​ការ​ឈឺចា​ប់ តាម​បន្ទូល​សន្យារ​បស់​ទ្រ​ង់ ហើយ​លប់​បំបាត់​ទុក្ខ​សោក…

Read article