ការអាណិតដ៏ឥតខ្ចោះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ហេតុនោះបានជាគួរឲ្យទ្រង់ បានដូចបងប្អូនទ្រង់គ្រប់ជំពូកដែរ ដើម្បីឲ្យបានធ្វើជាសំដេចសង្ឃ ដែលមានព្រះទ័យមេត្តាករុណា ហើយក៏ស្មោះត្រង់ក្នុងការទាំងប៉ុន្មានខាងឯព្រះ ប្រយោជន៍នឹងថ្វាយដង្វាយ ឲ្យធួននឹងបាបរបស់ប្រជាជនទាំងឡាយ ដ្បិតដែលទ្រង់បានរងទុក្ខលំបាក ទាំងត្រូវសេចក្តីល្បួង នោះទ្រង់ក៏អាចនឹងជួយដល់អស់អ្នក ដែលត្រូវសេចក្តីល្បួងបានដែរ» (ហេព្រើរ ២:១៧-១៨)។ មនុស្សជាច្រើនមានការបាក់ទឹកចិត្ត ដោយសារភាពទៀងទាត់នៃការល្បួងដែលពួកគេជួបប្រទះ។ យើងអាចមានអារម្មណ៍ខ្មាស ចំពោះការទាញនាំនៃការល្បួង ក្នុងជីវិតយើង។ វាអាចធ្វើឲ្យយើងមានអារម្មណ៍ពិបាកពេក។ ក្នុងពេលបែបនោះ យើងចាំបាច់ត្រូវចាំថា ការដកពិសោធន៍ជាមួយនឹងការល្បួង មិនមែនជាបាបទេ ព្រោះព្រះគ្រីស្ទ ដែលគ្មានបាបសោះ ក៏បានស៊ូទ្រាំនឹងការល្បួងផងដែរ។ តែដោយសារព្រះអង្គមិនបានចាញ់ការល្បួង ខុសពីយើង ដែលចាញ់ល្បួងជាញឹកញាប់ ហើយព្រះអង្គបានធ្វើជាគំរូ ខណៈពេលដែលយើងព្យាយាមរស់នៅ ដោយសេចក្តីសុចរិត។ កាលព្រះយេស៊ូវយកកំណើតជាមនុស្ស ព្រះអង្គក៏បានទទួលយកដែនកំណត់ និងទុក្ខលំបាកនៃភាពជាមនុស្សផងដែរ។ ដូចនេះ ទោះព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ និងជាសម្ដេចសង្ឃមកពីស្ថានសួគ៌ មិនមែនជាមនុស្សធម្មតាក៏ដោយ ក៏យើងអាចមានការកម្សាន្តចិត្ត ដោយដឹងថា ព្រះអង្គអាចមានព្រះទ័យអាណិត ចំពោះទុក្ខលំបាករបស់យើង។ ព្រះទ័យអាណិតរបស់ព្រះគ្រីស្ទចំពោះទុក្ខលំបាក ដែលយើងជួប មិនមែនផ្អែកទៅលើការដកពិសោធន៍ជាមួយបាប តែផ្អែកទៅលើការដកពិសោធន៍ជាមួយការល្បួង ឲ្យប្រព្រឹត្តបាប ដែលមានតែអង្គបុគ្គលមិនមានបាបសោះ ដែលអាចយល់ច្បាស់អំពីការល្បួងនោះយ៉ាងពេញលេញ។ ព្រះយេស៊ូវមិនបានបង្ហាញព្រះទ័យអាណិតពីចម្ងាយនោះទេ តែព្រះអង្គបានស្គាល់ការឈឺចាប់ និងបញ្ហាប្រឈមនៃការស៊ូទ្រាំនឹងការល្បួង ដោយផ្ទាល់។ ព្រះអង្គបានដើរតាមផ្លូវនៅលើផែនដី…
Read article