You are here:
គ្រឹះដែលត្រឹមត្រូវ

មានពេលមួយ ខ្ញុំបានឲ្យគេជួសជុលផ្ទះចាស់មួយខ្នង ដែលខ្ញុំបានទទួលជាកេរមរតក។ ជាងសំណង់បានប្រាប់ដំណឹងអាក្រក់ថា ពេលដែលគ្នាគាត់ចាប់ផ្តើមកែបន្ទប់ដាក់ឡានមួយចំហៀង ធ្វើជាការិយាល័យឲ្យខ្ញុំ ពួកគាត់បានរកឃើញថា ជញ្ញាំងរបស់បន្ទប់នោះ ស្ទើរតែគ្មានគ្រឹះនៅពីក្រោម។ ពួកគាត់ត្រូវរុះជញ្ជាំងទាំងនោះចោល រួចសង់គ្រឹះថ្មីមួយ ដើម្បីសង់ជញ្ជាំងឡើងវិញ។ ខ្ញុំក៏បានគិតអំពីលុយដែលត្រូវចំណាយបន្ថែម តែក្នុងចិត្តម្នាក់ឯង ហើយក៏បានប្រាប់គាត់ឲ្យ គ្រាន់តែជួសជុលជញ្ជាំងនោះបានហើយ។ តែគាត់នៅតែមិនយល់ស្របនឹងមតិរបស់ខ្ញុំ ហើយប្រាប់ថា គាត់ត្រូវជីកគ្រឹះ ឲ្យមានជម្រៅដែលត្រឹមត្រូវ ពុំនោះទេ មន្ត្រីត្រួតពិនិត្យសំណង់ នឹងមិនព្រមឲ្យយើងធ្វើការសាងសង់ឡើយ ព្រោះការសង់គ្រឹះឲ្យបានត្រឹមត្រូវ ពិតជាសំខាន់ណាស់។ គ្រឹះដ៏រឹងមាំ នាំឲ្យមានភាពស្ថិតស្ថេរគង់វង្ស។ ព្រះយេស៊ូវទ្រង់ជ្រាបថា ទោះបីជាគេមិនអាចមើលឃើញគ្រឹះដែលកប់នៅក្រោមដីក៏ដោយ ក៏គ្រឹះពិតជាសំខាន់ ចំពោះភាពរឹងមាំ និងស្ថេរភាពរបស់ផ្ទះ(ម៉ាថាយ ៧:២៤-២៥) ជាពិសេស នៅពេលដែលមានព្យុះភ្លៀង។   ព្រះអង្គក៏ជ្រាបអំពីចិត្តរបស់អ្នកស្តាប់ព្រះបន្ទូលព្រះអង្គផងដែរ។   ពួកគេងាយនឹងទទួលរងការល្បួង ឲ្យរកវិធីងាយៗ ដោយប្រើផ្លូវកាត់  ឬធ្វើអ្វីតែពាក់កណ្តាល ដើម្បីសម្រេចគោលបំណងរបស់ខ្លួន។ ម្យ៉ាងទៀត ការសាងសង់គ្រឹះខ្លះអាចចំណាចពេលតិចជាង និងមានភាពងាយស្រួលជាង។ ប៉ុន្តែ ដើម្បីការសង់ជីវិតរបស់យើង នៅលើគ្រឹះដែលត្រឹមត្រូវ យើងចាំបាច់ត្រូវមានការខិតខំ ដោយសង់នៅលើសេចក្តីពិតរបស់ព្រះ ដែលជាថ្មដាដ៏រឹងមាំ ដែលសមនឹងឲ្យយើងកសាងជីវិតពីលើ។ ពេលព្យុះនៃជីវិតបក់បោកមក ផ្ទះដែលសង់នៅលើព្រះអង្គ ហើយមានព្រះអង្គជាជំហរ អាចឈរយ៉ាងមាំមួន។-Marion…

Read article
មិត្តសំឡាញ់ពិត

រឿងសេន ជារឿងប្រលោមលោក ដែលនិយាយ អំពីមិត្តភាពរវាងលោកចូ ស្តារេត(Joe Starrett) និងលោកសេន(Shane)។ លោកស្តារេត ជាកសិករ ដែលរស់នៅក្នុងតំបន់ខាងលិចនៃអាមេរិក ដែលប្រជាជនទើបចូលមកតាំងទីលំនៅ នៅសម័យមុន ហើយលោកស្តារេត ជាបុរសអាថ៌កំបាំង ដែលបានសំចត និងចូលសម្រាកក្នុងផ្ទះរបស់លោកស្តារេត។ ចំណងមិត្តភាពរបស់អ្នកទាំងពីរ ចាប់ផ្តើមកើតមាន ពេលដែលពួកគេរួមគ្នាគាស់គល់ឈើដ៏ធំសម្បើមមួយ នៅក្នុងដីស្រែរបស់លោកស្តារេត។ ទំនាក់ទំនងរបស់ពួកគេកាន់តែមានភាពរឹងមាំ ពេលដែលលោកស្តារេតជួយសង្រ្គោះលោកសេន ក្នុងការវាយតប់គ្នា ហើយលោកសេនក៏បានជួយធ្វើស្រែលោកស្តារេត ឲ្យកាន់តែរីកចម្រើន ហើយក៏បានការពារដីស្រែរបស់គាត់ផង។ អ្នកទាំងពីរមានការគោរពគ្នាទៅវិញទៅមក និងមានភាពស្មោះត្រង់ចំពោះគ្នា គឺដូចដែលមានបទគម្ពីរបានចែងថា “មានគ្នា២នាក់ នោះវិសេសជាងនៅតែឯង ពីព្រោះគេមានរង្វាន់យ៉ាងល្អកើតពីការនឿយហត់របស់ខ្លួន។ ដ្បិតបើដួល នោះម្នាក់នឹងជ្រោងគ្នាឡើងវិញ”(សាស្តា ៤:៩-១០)។ យ៉ូណាថាន និងដាវីឌក៏បានធ្វើជាគំរូ នៃគោលការណ៍នេះផងដែរ។ មិត្តភាពរបស់ពួកគេបានឆ្លងកាត់ការល្បងល តាមរយៈកាលៈទេសៈដ៏ពិបាកៗ គឺនៅពេលដែលដាវីឌមានការសង្ស័យថា ស្តេចសូលចង់សម្លាប់គាត់។ យ៉ូណាថានមិនជឿថា ស្តេចសូលចង់សម្លាប់ដាវីឌទេ តែដាវីឌជឿថា នោះជាការពិតមែន(១សាំយ៉ូអែល ២០:២-៣)។ ទីបំផុត អ្នកទាំងពីរក៏បានស្របគំនិតគ្នា ដោយឲ្យដាវីឌលាក់ខ្លួន នៅទីវាល ខណៈពេលដែលយ៉ូណាថានសួរបិតារបស់ខ្លួន អំពីរឿងនេះ។ ពេលដែលមិត្តសំឡាញ់ទាំងពីរដឹងពីព្រះទ័យរបស់ស្តេចសូលច្បាស់ហើយ ពួកគេក៏បានយំជាមួយគ្នា…

Read article
បទចម្រៀងកំសត់

ថ្ងៃមួយ ក្នុងខែវិច្ឆិការ ឆ្នាំ១៩៦៣ លោកប្រាយអិន វីលសិន(Brian Wilson) និងម៉ៃ ឡោ(Mike Love) ដែលជាសមាជិកក្រុមចម្រៀងដឺប៊ីជ ប៊យ(the Beach Boys)  បាននិពន្ធបទចម្រៀងមួយបទ ដែលមានលក្ខណៈខុសពីបទចម្រៀងមុខៗរបស់ក្រុមនេះ ដែលច្រើនតែមានចង្វាក់លឿន។ បទចម្រៀងនោះ ជាបទសោកសង្រេង ដែលរៀបរាប់អំពីស្នេហាដែលបានបាត់បង់ទៅ។ ក្រោយមក លោកម៉ៃបានមានប្រសាសន៍ថា “ការបាត់បង់ស្នេហា គឺនាំឲ្យមានការឈឺចាប់ណាស់។ ទំនាក់ទំនងនោះមានចំណុចល្អតែនៅពេលដំបូង ដែលអ្នកទាំងពីរបានទទួលសេចក្តីស្រឡាញ់ពីគ្នា”។ ពួកគេក៏បានដាក់ចំណងជើងឲ្យបទចម្រៀងនេះថា “កម្តៅព្រះអាទិត្យ”។ តាំងពីសម័យបុរាណមក ទុក្ខព្រួយបានធើ្វជាកត្តាដែលនាំឲ្យអ្នកនិពន្ធតែងបទចម្រៀងកំសត់ៗ។ ស្តេចដាវីឌបាននិពន្ធទំនុកដំកើងជាច្រើនបទ ដែលក្នុងចំណោមនោះ ទ្រង់បានតែងទំនុកដំកើងមួយចំនួន នៅពេលដែលទ្រង់មានការបាត់បង់ដ៏ឈឺចាប់។ បទទំនុកដំកើង ជំពូក៦  មិនបានប្រាប់យើង  អំពីហេតុការណ៍ដែលបានបណ្តាលចិត្តទ្រង់ ឲ្យតែងទំនុកមួយនេះទេ តែបាននិយាយអំពីទុក្ខសោកជាច្រើន។ គឺដូចដែលទ្រង់បានរៀបរាប់ថា “ទូលបង្គំអស់កំឡាំង ដោយថ្ងូរ ដំណេកទូលបង្គំត្រូវទទឹកជោកទាល់ភ្លឺ ទឹកភ្នែកទូលបង្គំហូរស្រោចដាបគ្រែ។ ភ្នែកទូលបង្គំស្រវាំងទៅ ដោយថប់ព្រួយ ក៏ទៅជាចាស់ ដោយព្រោះពួកដែលតតាំងនឹងទូលបង្គំ”(ខ.៦-៧)។ តែទំនុកមួយនេះ មិនទាន់ចប់តែត្រឹមប៉ុណ្ណេះទេ។ ស្តេចដាវីឌស្គាល់ការឈឺចាប់ និងការបាត់បង់ តែទ្រង់ក៏ស្គាល់ការកម្សាន្តចិត្តរបស់ព្រះផងដែរ។ បានជាទ្រង់ពោលថា ព្រះអម្ចាស់បានស្តាប់ពាក្យដែលទ្រង់ទូលអង្វរហើយ…

Read article
ផ្លាស់ប្រែពីអ្នកលាក់ខ្លួន ទៅជាអ្នកស្វែងរក

ពេលដែលខាត់ធ្រីន(Kathryn) កូនស្រីរបស់ខ្ញុំនៅតូច មិនទាន់ចេះដើរឬវា នាងបានរកវិធីលាក់ខ្លួនពីមនុស្សម្នា ពេលដែលនាងចង់នៅម្នាក់ឯង ឬចង់ធ្វើអ្វីតាមចិត្តរបស់ខ្លួន។ នាងបានលាក់ខ្លួន ដោយគ្រាន់តែបិទភ្នែក។ នាងគិតថា ពេលនាងមើលគេមិនឃើញ នោះគេក៏មើលនាងមិនឃើញដែរ។ នាងបានបិទភ្នែក នៅក្នុងកៅអីរបស់នាងក្នុងឡាន ពេលដែលមាននរណាម្នាក់ព្យាយាមនិយាយរកនាង។ ពេលនាងមិនចូលចិត្តអាហារ ដែលយើងចញ្ចុក នាងបានបិទភ្នែកក្នុងកៅអីសម្រាប់កូនក្មេងអង្គុយញាំអាហារ។ ហើយនាងថែមទាំងបិទភ្នែក ពេលដែលយើងប្រាប់នាងថា ដល់ពេលចូលគេងហើយ។ លោកយ៉ូណាសក៏មានវិធីសាស្រ្តលាក់ខ្លួន តាមបែបមនុស្សធំផងដែរ ប៉ុន្តែ មិនមានប្រសិទ្ធិភាពជាងវិធីសាស្រ្តរបស់កូនស្រីខ្ញុំទេ។ ពេលព្រះទ្រង់ត្រាសហៅគាត់ ឲ្យធ្វើអ្វីដែលគាត់មិនចង់ធ្វើ គាត់ក៏បានរត់គេច ទៅកន្លែងផ្សេង។ ប៉ុន្តែ មិនយូរប៉ុន្មានគាត់ក៏បានដឹងថា គ្មានកន្លែងណាដែលព្រះមិនអាចរកគាត់ឃើញនោះឡើយ។ តាមពិត ព្រះគម្ពីរបានចែងអំពីរឿងជាច្រើន ដែលនិយាយអំពីការដែលព្រះរកឃើញអ្នកដែលមិនចង់ឲ្យគេតាមរក(និក្ខមនំ ២:១១-៣:៦ ១ពង្សាវតាក្សត្រ ១៩:១-៧ កិច្ចការ ៩:១-១៩)។ អ្នកប្រហែលជាព្យាយាមលាក់ខ្លួន មិនឲ្យព្រះអង្គឃើញ ឬគិតថា ព្រះអង្គមិនអាចមើលអ្នកឃើញ។ តែយើងត្រូវដឹងថា ព្រះទ្រង់អាចទតឃើញ និងស្តាប់ឮពាក្យអធិស្ឋានរបស់ហោរាដែលមិនស្តាប់បង្គាប់ នៅក្នុងពោះត្រីធំ ដូចនេះ ព្រះអង្គនៅតែទតឃើញ និងស្តាប់ឮសម្លេងរបស់យើង ទោះយើងនៅទីណា ហើយកំពុងធ្វើអ្វីក៏ដោយ។  ប៉ុន្តែ  យើងមិនត្រូវខ្លាចព្រះអង្គទត  ឬស្តាប់យើងឮឡើយ។ …

Read article
ផ្លូវវាងដ៏អាថ៌កំបាំង

មុនពេលខ្ញុំ និងភរិយាខ្ញុំចាប់ផ្តើមការធ្វើដំណើរ ដែលមានចម្ងាយផ្លូវ ៦៤៣គីឡូម៉ែត្រ ខ្ញុំបានបើកផែនទីជីភីអេស ដើម្បីគូសចំណាំទីតាំងផ្ទះរបស់កូនស្រីខ្ញុំ នៅរដ្ឋមីសូរី ដែលជាគោលដៅនៃការធ្វើដំណើររបស់យើង។ ពេលដែលយើងកំពុងធ្វើដំណើរកាត់តាមរដ្ឋអ៊ីលីនណយ ផែនទីជីភីអេស ក៏បានប្រាប់យើងឲ្យបើកឡានចេញពីផ្លូវធំ កាត់តាមរដ្ឋទាំងពីរ ហើយបើកចូលតាមផ្លូវវាង កាត់តាមទីក្រុងហាវេយវិញ។   បន្ទាប់មក  ផែនទីជីភីអេសក៏បានឲ្យយើងបត់ចូលតាមផ្លូវធំនោះវិញ។ ពេលនោះ ខ្ញុំក៏មានការងឿងឆ្ងល់ថា ហេតុអ្វីបានជាម៉ាស៊ីននាំផ្លូវនោះ មិនឲ្យយើងធ្វើដំណើរតាមផ្លូវធំដ៏ល្អ ដែលមានភាពងាយស្រួលជាង? ខ្ញុំក៏មិនដឹងថា មូលហេតុអ្វីដែរ។ យើងក៏បានបន្តដំណើរទៀត ហើយយើងជឿជាក់ថា ផែនទីជីភីអេស នឹងនាំយើងទៅដល់គោលដៅដូចមុនទៀត។ ការនេះបានធ្វើឲ្យខ្ញុំគិត អំពីការធ្វើដំណើរតាមផ្លូវវាង ក្នុងជីវិតខាងវិញ្ញាណរបស់យើង។ យើងប្រហែលជាគិតថា ខ្លួនកំពុងធ្វើដំណើរតាមផ្លូវត្រង់។ បន្ទាប់មក ព្រះក៏បានដឹកនាំយើងឲ្យចូលតាមផ្លូវវាង ដែលយើងមិនធ្លាប់ធ្វើដំណើរ។ ផ្លូវនោះអាចជាជម្ងឺ ឬវិបត្តិនៅកន្លែងធ្វើការ ឬសាលារៀន ឬជាសោកនាដកម្ម ដែលបានកើតឡើង ដោយមិនបានឲ្យដំណឹងជាមុន។ ពេលនោះ យើងមិនដឹងថា ហេតុអ្វីបានជាព្រះអង្គឲ្យបញ្ហានោះកើតឡើងទេ។ ជាក់ស្តែង លោកអ័ប្រាហាំបានជួបប្រទះនឹងផ្លូវវាងដ៏អាថ៌កំបាំង ដែលព្រះបានប្រាប់ឲ្យគាត់ធ្វើដំណើរ។ គឺដូចដែលព្រះអង្គបានមានបន្ទូលមកកាន់គាត់ថា “ចូរឯងចេញពីស្រុក ពីញាតិសន្តាន និងពីផ្ទះឪពុកឯង ទៅនៅឯស្រុកដែលអញនឹងបង្ហាញឯងចុះ”(លោកុប្បត្តិ ១២:១)។  ជាការពិតណាស់ លោកអ័ប្រាហាំប្រាកដជាឆ្ងល់ថា…

Read article
មើលឃើញតម្រូវការរបស់លោកិយ

កាលខ្ញុំនៅប្រទេសឥណ្ឌា ខ្ញុំបានថ្វាយបង្គំព្រះជាមួយអ្នកជម្ងឺឃ្លង់។ ភាពច្រើននៃភាពជឿនលឿនផ្នែកវេជ្ជសាស្រ្ត ក្នុងការព្យាបាលជម្ងឺឃ្លង់ គឺកើតមានឡើង ដោយសារវេជ្ជបណ្ឌិតដែលជាបេសកជន  ដែលបានស្ម័គ្រចិត្តរស់នៅ  ក្នុងកណ្តាលចំណោមអ្នកជម្ងឺ  ដោយមិនខ្លាចឆ្លងជម្ងឺដ៏គួរឲ្យភ័យខ្លាចនេះ។ ជាលទ្ធផល មានពួកជំនុំជាច្រើនកន្លែងបានរីកដុះដាល ក្នុងតំបន់ដែលមានអ្នកជម្ងឺឃ្លង់ច្រើន នៅប្រទេសឥណ្ឌា។ រីឯនៅប្រទេសមីយ៉ាន់ម៉ាវិញ ខ្ញុំបានទៅសួរសុខទុក្ខនៅផ្ទះរបស់ក្មេងកំព្រាដោយសារជម្ងឺអេដស៍ ដែលនៅទីនោះ អ្នកស្ម័គ្រចិត្តដែលជាគ្រីស្ទបរិស័ទ បានព្យាយាមផ្តល់ឲ្យក្មេងៗទាំងនោះ នូវក្តីស្រឡាញ់ ដូចឪពុកម្តាយបង្កើតរបស់ពួកគេ ដែលជម្ងឺអេដស៍បានឆក់យកចេញពីពួកគេ។ ខ្ញុំក៏បានទៅចូលរួមកម្មវិធីថ្វាយបង្គំព្រះដែលឆេះឆួលបំផុត នៅក្នុងមន្ទីរឃុំឃាំង នៅប្រទេសឈីលី និងប្រទេសពេរូ។ ដូចនេះ សរុបមក នគរព្រះបានចាក់ឫសចូលក្នុង កន្លែងរបស់មនុស្សទន់ទាប កំសត់ និងត្រូវគេសង្កត់សង្កិន ដែលលោកិយមិនរាប់រក។ ដើម្បីឲ្យយើងអាចបំពេញកិច្ចការ ដែលព្រះបានត្រាសហៅឲ្យយើងធ្វើឲ្យបានល្អ យើងត្រូវតែមើលឃើញតម្រូវការរបស់លោកិយ ដូចដែលព្រះយេស៊ូវបានទតឃើញដែរ។ យើងត្រូវស្វែងរកមនុស្ស ដែលមានធនធានបន្តិចបន្តួច ជាជាងស្វែងរកមនុស្សដែលមានធនធានច្រើន ដែលអាចជួយយើង។ យើងត្រូវស្វែងរកមនុស្សទន់ខ្សោយ ជាជាងស្វែងរកមនុស្សខ្លាំង។ យើងត្រូវស្វែងរកមនុស្សដែលមានបាប ជាជាងស្វែងរកមនុស្សដែលមានជំនឿខ្លាំង។ តើនេះមិនមែនជារបៀបដែលព្រះទ្រង់បានផ្សះផ្សាលោកិយ ឲ្យជានឹងព្រះអង្គទេឬ? គឺដូចដែលព្រះយេស៊ូវបានមានបន្ទូលថា “ពួកអ្នកដែលជាសុខសប្បាយ មិនត្រូវការនឹងគ្រូពេទ្យទេ គឺជាពួកដែលមានជំងឺវិញទេតើ … ពីព្រោះខ្ញុំមិនបានមក ដើម្បីនឹងហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សមានបាប ឲ្យប្រែចិត្តវិញ”(ម៉ាថាយ…

Read article