You are here:
អំណាចដែលធ្វើឲ្យផ្លាស់ប្រែ

មាន​មនុស្ស​ជា​ច្រើ​ន​ចូ​ល​ចិ​ត្ត​លេ​ងល្បែ​ង​ក​ម្សាន្ត ដែល​សាក​ល្បង​ចំ​ណេះ​ដឹ​ងរ​ប​ស់ខ្លួ​ន។ ថ្មី​ៗនេះ​ មា​នមិ​ត្ត​រួ​ម​កា​រងាររ​បស់​ខ្ញុំ​ម្នា​ក់ បាន​លេង​ល្បែង​កំសាន្តល្ប​ង​ចំណេះដឹ​ង​ព្រះ​គម្ពីរ​ជាមួយ​ខ្ញុំ​។​ ដោយសា​រ​យើង​កំ​ពុង​អ​ង្គុយ​ក្នុ​ងក​ន្លែង​បើក​ចំហ​រ ក្នុង​ការិយ៉ាល័យ​រប​ស់​យើ​ង នោះ​មនុស្ស​ដែល​នៅ​ក្បែរនោះ​ អាច​ស្តាប់​ឮ​យើង​និយា​យគ្នា​។​ មិន​យូរ​ប៉ុ​ន្មាន យើង​ក៏​​ចា​ប់ផ្តើ​មសួ​រគ្នា​ទៅ​វិញទៅ​ម​ក​ ដោយ​រាប់​ចា​ប់​តាំង​ពី​សំណួរ​អំពី​ទូ​ក​រប​ស់លោ​ក​ណូអេ​ រហូត​ដ​ល់​សំណួ​រអំ​ពី​ស្ត្រី​នៅ​មាត់​អ​ណ្តូង​។​ ពេល​នោះ​អ្ន​ក​ដទៃ​ទៀតដែ​លនៅ​ក្បែ​រនោះ​ ក៏បា​ន​ចូល​រួម​ឆ្លើយ​ ពេល​ឮ​យើង​សួរ​​គ្នា។ ខ្ញុំ​មាន​កា​រ​ស​ប្បាយ​ចិត្ត​ណា​ស់ ពេល​បាន​ដឹ​ងថា មាន​បុគ្គលិក​​ការិ​យ៉ាល័យ​របស់​យើង​ជា​ច្រើ​ន​ បាន​ស្ម័គ្រ​ចិ​ត្ត​ឆ្លើយ​សំណួរ​ព្រះ​គ​ម្ពីរ​។ ចំណេះ​ដឹ​ងផ្នែ​ក​ព្រះ​គ​ម្ពី​រ គឺ​សំខាន់​ណា​ស់ ប៉ុន្តែ ព្រះស​ព្វ​ព្រះ​ទ័យឲ្យ​ព្រះប​ន្ទូល​ព្រះអ​ង្គ​បា​ន​ជ្រួត​ជ្រាប​វិ​ញ្ញាណយើ​ង ហើយ​ដិត​ជាប់​នៅក្នុ​ង​ចិ​ត្ត និង​គំនិ​ត​រប​ស់​យើ​ង ដើម្បី​ឲ្យ​យើង​អាច​លូត​​លាស់ ​ក្នុង​ទំនា​ក់ទំ​ន​ង​ជា​មួយព្រះ​អ​ង្គ​។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ប្រើ​ព្រះ​បន្ទូល ​ដើម្បី​ធ្វើ​ឲ្យយើ​ង​ផ្លាស់​ប្រែកា​ន់​តែ​ដូចព្រះ​គ្រី​ស្ទ​(អេភេសូរ ៤:២០-២៤)។ ចូរ​ពិចារណា​អំ​ពី​អត្ថ​ប្រយោជន៍ ដែល​ទទួល​បាន​ពីកា​រ​ដែ​ល​ព្រះ​បន្ទូល​ដិតជាប់ក្នុ​ងចិ​ត្ត​គំ​និ​​តយើ​ង​ ដែលមា​ន​ដូ​ច​ជា : សេចក្តី​​អំ​ណរ និង​ភាព​រី​ក​រាយ(យេរេមា ១៥:១៦) ជ័យ​ជម្នះ​ខាង​វិ​ញ្ញា​ណ(យ៉ូស្វេ ១:៨) ឧបករណ៍សម្រាប់ប្រើក្នុង​សង្រ្គាម​ខាង​វិញ្ញាណ​(ម៉ា​ថាយ ៤:១-១១) ការកែ​តម្រ​ង់(​២ធីម៉ូថេ ៣:១៥-១៦) ពន្លឺ​បំភ្លឺ​ផ្លូវ​យើ​ង(ទំនុកដំកើង ១១៩:១០៥) ប្រា​ជ្ញា​ក្នុង​​ការ​ដោះ​ស្រាយ​ប​ញ្ហា(សុភាសិត ១:១-២) និង​នាំ​ឲ្យ​មាន​ជំ​នឿ(រ៉ូម ១០:១៧)។ យ៉ាង​ណា​មិញ​ ការ​រៀន​ព្រះ​គ​ម្ពី​រ ដែល​គ្រាន់​តែ​ដើម្បីប​ង្កើន​ចំពោះ​ដឹង អាច​នាំ​ឲ្យ​យើ​ង​មាន​សេចក្តី​អំណួ​តខា​ង​វិ​ញ្ញាណ(១កូរិនថូស ៨:១)។…

Read article
មិនបាត់ន័យនៅក្នុងការបកប្រែ

ជាច្រើ​នឆ្នាំ​ម​កហើ​យ ខ្ញុំមា​ន​ឱកា​ស បង្រៀ​ន​ព្រះ​គម្ពីរ​ដល់ម​នុស្ស​ជា​ច្រើ​ន នៅ​ទូទាំង​ពិភព​លោក។ ដោយ​សារ​​ខ្ញុំ​ចេះនិ​យាយ​តែភា​សាអ​ង់គ្លេ​ស​ ខ្ញុំច្រើ​ន​តែ​មាន​អ្នក​បក​ប្រែជួ​យ​ប្រែសម្រួលពា​ក្យ​ពេច​ន៍​ដែ​ល​ចេញ​ពី​ចិ​ត្តរ​ប​ស់​ខ្ញុំ ទៅជា​ភា​សារប​ស់គា​ត់​។ ការ​បង្រៀន​របស់​ខ្ញុំ​​មាន​ប្រសិទ្ធិ​ភាព គឺ​អាស្រ័យ​ទៅ​លើជំ​នាញ និង​អំណោយ​ទាន​របស់​អ្ន​ក​បក​ប្រែទាំ​ងនោះ​។ អ្នក​បក​​ប្រែទាំងនោះ​ មានដូ​ច​ជា​កញ្ញា​អ៊ីណាវ៉ាទី នៅ​ប្រទេ​សឥ​ណ្ឌូនេ​ស៊ី​ កញ្ញា​អេននី នៅ​ប្រទេស​ម៉ាឡេស៊ី និង​លោ​កជីន នៅ​ប្រទេស​ប្រេ​ស៊ី​លជា​ដើ​ម។ ពួក​គេសុ​ទ្ធ​តែ​ខិ​ត​ខំធ្វើ​យ៉ា​ងណា​ ឲ្យ​​អ្ន​កស្តាប់​យល់ច្បា​ស់ អំពី​អ្វីដែ​ល​ខ្ញុំ​កំ​ពុង​និ​យាយ។​ យើង​អាច​ប្រ​ដូច​ការ​ងា​រ​បក​ប្រែ ទៅនឹ​ងកិ​ច្ចកា​រមួ​យ ដែ​ល​ព្រះ​វិញ្ញាណប​រិសុទ្ធ​បា​ន​ធ្វើ ក្នុងជី​វិតរ​ប​ស់​រាស្រ្ត​រ​បស់​​ព្រះ។ ពេល​យើង​អធិស្ឋាន យើង​មិន​តែ​ង​តែដឹ​ង​ថា​ ជាគួ​រ​អធិស្ឋាន​យ៉ាង​ណា​ទេ(រ៉ូម ​៨:២៦) ហើយ​ខ.២៧ បាន​លើក​ទឹ​ក​ចិត្ត​យើ​ង​ថា “ព្រះ​អង្គ​​ដែល​​ស្ទង់​​ចិត្ត ទ្រង់​ជ្រាប​នូវ​គំនិត​នៃ​ព្រះវិញ្ញាណ ដ្បិត​ព្រះវិញ្ញាណ​ជួយ​អង្វរ​ជួស​ពួក​បរិសុទ្ធ ឲ្យ​ត្រូវ​នឹង​ព្រះហឫទ័យ​ព្រះ”។ ពេល​យើង​ចូល​ទៅចំ​ពោះព្រះ​វរបិតា​ដែ​លគ​ង់នៅ​ស្ថា​ន​សួគ៌ ដោយ​អធិ​ស្ឋាន ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទ្រង់​ជួ​យ​យើង ដោយ​ប្រែ​សម្រួល​ពាក្យ​អធិ​ស្ឋាន​របស់​យើង តាម​បំណង​ព្រះ​ទ័យ​ដ៏​ល្អ ដែល​ព្រះ​មាន​សម្រាប់​ជីវិ​ត​យើង។​ នេះពិ​ត​ជា​ជំនួយ​ដ៏​អស្ចារ្យ​ណាស់​។ ព្រះមិ​ន​គ្រា​ន់តែ​សព្វ​ព្រះទ័​យនឹ​ង​​ជ្រា​បអំ​ពីអ្វី​ដែ​ល​យើង​ចង់​បង្ហាញ​ចេញ​ពី​ក្នុង​ចិត្តយើ​ងប៉ុ​ណ្ណោះ​ទេ​     តែថែ​មទាំ​ង​បាន​ប្រ​ទាន​ឲ្យយើ​ងមា​នអ្ន​ក​បក​ប្រែ​ដ៏​អស្ចារ្យ​មួយ​អ​ង្គសម្រាប់​ជួយ ពេល​យើង​អ​ធិស្ឋា​ន។ យើង​អាច​មាន​ទំ​នុក​ចិ​ត្ត​ថា ពាក្យ​អធិស្ឋា​ន​របស់​យើងនឹ​ងមិ​ន​ដែ​ល​បាត់​ នៅ​​ក្នុ​ងកា​រ​បក​ប្រែរបស់​ព្រះ​វិញ្ញាណ​​ឡើ​យ។-Bill Crowder

Read article
ការភ័យខ្លាចក្លែងក្លាយ

មាន​ឪពុក​ម្តា​យ​ជា​ច្រើ​ន ចូល​ចិត្ត​លេង​ល្បែង​ពញ្ញាក់​កូន​តូច​រ​បស់​​ខ្លួន ជា​ការ​​កម្សាន្ត​សប្បាយ​ទាំង​អ​ស់​គ្នា​ ដែល​ក្នុង​នោះ​ ឪពុក​ឬម្តាយយ​ក​បា​ត​ដៃ​មក​បិ​ទ​មុខ​រ​បស់​ខ្លួ​ន ពី​មុខ​​កូន​តូច រួច​​ក៏ដ​ក​ដៃនោះ​ចេ​ញ​វិញ​ភ្លាម ដើម្បី​បង្ហាញមុ​ខ​ខ្លួន​ ឲ្យ​កូន​តូ​ច​មើ​ល ហើយ​ស្រែក​ថា “​វ៉ាក់​អឺ!” ពេល​នោះ កូនតូ​ច​ក៏​ភ្លា​ក់​ខ្លួ​ន​ព្រើត ហើយ​ក៏សើ​ច​ក្អឹក​ៗ​ តាម​ភាព​​​ឡេះ​ឡោះ​​​​រ​បស់​គាត់​។ ការ​លេង​ពញ្ញាក់​នេះ ​គ្រាន់​តែ​ជាកា​រ​បន្លា​ចក្លែ​ង​ក្លា​យ ដែល​នាំ​ឲ្យ​មាន​ភាព​សប្បាយ​រីក​​រាយ។ តែ​ក្រោយ​មក កូន​នោះ​ក៏​បា​នជួ​ប​រឿង​ដែល​ពិ​តជា​ធ្វើ​ឲ្យ​​ខ្លាច​មែ​ន ដែល​មិន​​អាច​លេង​សើច​បាន​ឡើ​យ។ ការ​ភ័យ​ខ្លាច​ពិ​ត​ប្រា​កដ​ដំបូ​ង​បំ​ផុត ច្រើន​តែ​កើ​តមា​ន ពេល​ដែល​​ក្មេង​វង្វេង​ឪពុ​ក​ម្តាយ។ ពេល​នោះ ក្មេង​ដើរ​បែ​ក​ពី​ឪពុក​ម្តាយ​ដោ​យ​មិន​ដឹង​ខ្លួន ពី​កន្លែង​មួ​យ​ទៅ​កន្លែង​មួ​យ​ទៀ​ត។ តែពេ​ល​ដែល​វា​ដឹង​ថា ​វាបា​នវ​ង្វេ​ង​ឪពុ​កម្តា​យហើ​យ វាក៏​ចា​ប់ផ្តើ​ម​មាន​ការ​តក់ស្ល​ត់ ហើយ​ស្រែកយំ​ភ្លា​ម។ ឪពុ​កម្តា​យ​វា​ក៏​​ប្រញាប់​រត់​មក​រក​វា​ ដែល​ជា​ការ​ធានាថា​ ពួ​កគា​ត់​មិ​នបា​ន​ទុក​វា​ចោលម្នា​ក់ឯ​ង​ទេ។​ ពេល​យើង​ធំ​ឡើ​ង យើង​អាច​រ​ក​បា​ន​ការ​ភ័យខ្លា​ច​ក្លែង​ក្លាយ ដែលមា​ន​ល​ក្ខណៈ​ទំ​នើប​ជា​ង​មុ​ន ដូច​ជា សៀវភៅរឿ​ង និង​ខ្សែភាពយ​ន្ត​បែប​ភ័យ​រន្ធត់ និង​ការ​​ជិះ​គ្រឿង​យន្ត ដែល​ធ្វើ​ឲ្យភ័​យ​ខ្លា​ច ក្នុង​សួន​កម្សាន្ត​ជា​ដើម។ ការ​ភ័យ​ខ្លាច​បែប​នេះ​ ពិត​ជា​មាន​ការ​ពេញ​និយម​ណាស់ បាន​ជា​មាន​អ្ន​កខ្លះ​បាន​ហ៊ាន​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​កាន់​តែ​ធំ​ជាង​មុ​ន ដើម្បី​ទទួ​ល​បាន​នូវការ​រំភើប​ចិត្ត​កាន់​តែ​ខ្លាំ​ង។ ប៉ុន្តែ ពេល​ដែ​លកា​រ​ភ័យ​ខ្លាច​ពិត​ប្រាកដម​ក​ដល់ យើង​ប្រហែល​ជា​ដឹង​ខ្លួ​ន​ថា យើង​បាន​វង្វេង​ចេញ​ពី​ព្រះដែ​លបា​នស្រ​ឡាញ់ និងយ​ក​ព្រះ​ទ័យ​ទុ​ក​ដាក់​ចំពោះ​យើ​ង គឺ​មិន​ខុស​ពី​សាសន៍​អ៊ីស្រាអែល​សម័​យដើ​ម​ឡើ​យ(អេសាយ ៣០)។ ពេល​យើង​ដឹ​ង​ថា…

Read article
ខ្ញុំនិងឪពុករបស់ខ្ញុំ

មានពេ​ល​មួយ​ មិត្ត​ភ័ក្ត​រ​ប​ស់ខ្ញុំ​ម្នា​ក់បា​នចំ​ណាយ​ពេល​ពេ​ញមួ​យ​ថ្ងៃ​ ដើម្បី​តម្រៀប​ថ្មជា​ជួរ ​ធ្វើផ្លូវ​ដើ​រ​​ក្រោយ​ផ្ទះរ​បស់​គាត់​។ ពេលដែ​ល​កូ​ន​ស្រី​អាយុ​៥​ឆ្នាំរ​បស់គា​ត់ ចង់​ជួយ​គាត់​ ​គាត់​ក៏បា​ន​ប្រា​ប់នា​ង​ឲ្យគ្រា​ន់តែ​ច្រៀង​បាន​ហើ​យ ដើម្បីលើ​ក​ទឹ​កចិ​ត្ត​គា​ត់ ក្នុង​ពេល​ធ្វើ​ការ​​។ ​​​​តែ​នាងមិ​ន​ព្រ​មទេ ព្រោះ​នាង​ចង់ ជួយ គាត់។ ក្រោយ​មក គាត់ក៏បា​ន​ឲ្យនា​ងជួ​យគា​ត់​ ដោយ​ប្រយ័ត្ន​ប្រយែង ដោយ​គ្រាន់​តែ​ឲ្យ​នាង​ដា​ក់​ដៃលើ​ថ្មដែ​ល​គាត់​កំពុ​ងផ្លា​ស់​ទី​។ ត្រង់​ចំណុច​នេះ​ គាត់​អាច​សង់​ផ្លូវដើរ​​នោះ​ហើ​យ​លឿន​ជាង​នេះ​ បើសិ​ន​ជា​នា​ង​មិ​នបា​នរំ​ខានគា​ត់​ទេ​នោះ​។​ តែទោះ​ជា​យ៉ា​ងណាក៏ដោ​យ​ នៅ​ចុ​ង​ប​ញ្ចប់ គាត់មិន​គ្រាន់​តែបា​ន​ស​ង់បា​ន​ផ្លូវដើរ​​មួយ​ប៉ុណ្ណោះ​ឡើ​យ តែថែ​ម​ទាំ​ងនាំ​​ឲ្យកូ​ន​ស្រី​​គាត់​មា​នមោ​ទន​ភាព​ផង​ដែរ​។ ក្នុង​ពេល​ញាំ​អា​ហារពេ​ល​ល្ងាច​​ថ្ងៃ​នោះ​ នាង​ក៏​បាន​ប្រកាស​ថា ​“កូន និងប៉ាប៉ា បានតម្រៀ​បថ្ម​ធ្វើ​ផ្លូវ​ដើរ”។ តាំង​ពីដើ​ម​ដំ​បូ​ង​មក​ ព្រះបា​ន​ប្រើ​រាស្រ្ត​របស់​ព្រះ​អង្គ​ ឲ្យ​សម្រច​កិច្ចការ​រប​ស់​ព្រះ​អង្គ​។ បន្ទាប់​ពី​ព្រះ​អង្គ​បាន​ប្រទាន​សមត្ថ​ភាព​ ឲ្យ​​អ័ដាំម​ធ្វើកា​រ​ក្នុង​សួ​​ន​​ច្បា​រ​​អេ​ដែ​ន និង​មើល​ថែ​រ​ស​ត្វ​ទំាង​ឡាយ ព្រះអង្គ​បាន​ប្រ​គល់​កិច្ច​កា​រសួ​ន​​ច្បារ​នោះ ទៅ​ក្នុង​ដៃគា​​ត់(លោកុប្បត្តិ ២:១៥-២០)។ ក្រោយ​មក​ព្រះ​អ​ង្គ​ក៏​បា​ន​បន្ត​អនុវត្ត​យ៉ាង​ដូ​ច​នេះ ជាមួ​យ​មនុ​ស្ស​ជា​ច្រើ​ន​ទៀត។ ពេល​ដែល​ព្រះ​សព្វ​ព្រះ​ទ័យ​នឹង​មា​ន​ដំ​ណាក់ នៅ​លើ​ផែ​ន​ដី ព្រះអ​ង្គ​មិ​នបា​ន​ឲ្យ​រោង​ឧបោសថ ឬ​ព្រះ​វិហារ​ធ្លា​ក់​ចុះ​ពីលើ​ស្ថានសួ​គ៌ម​ក​ឡើ​យ តែ​ព្រះ​អ​ង្គបា​ន​ឲ្យ​សិល្បៈ​ក​រ​ និ​ង​ពួ​ក​ជា​ង​រា​ប់ពា​ន់​នាក់​ចូល​រួម ក្នុង​ការ​សា​ង​ស​ង់​នោះ​(និក្ខមនំ ៣៥-៣៨ ១ពង្សាវតាក្សត្រ ៦)។ ពេល​ព្រះ​យេស៊ូវ​ប្រកាស​អំពី​កា​រ​ដែល​ព្រះ​​តាំង​រា​ជ្យ​ថ្មី​ នៅ​លើ​ផែ​ន​ដី​នេះ ព្រះ​អង្គ​បា​ន​អ​ញ្ជើញ​មនុស្ស​ឲ្យ​រួម​ចំ​ណែកក្នុ​ង​ព្រះ​រាជ​កិច្ច​របស់​ព្រះ​អង្គ​។ ព្រះ​​អ​ង្គ​​បា​ន​​ប្រា​ប់​ពួ​ក​សិ​ស្សរ​ប​ស់​ព្រះអ​ង្គ​ថា​ “ចូរ​សូម​អង្វរ​ដល់​ព្រះអម្ចាស់​នៃ​ចម្រូត…

Read article
គ្មានភាពលំអៀងទៀតឡើយ

ការ​សែត​ញូស៍វីក បាន​ធ្វើ​ការ​ស្ទ​ង់​មតិ​ក្នុង​ឆ្នាំ​២០​១០ ហើយ​បា​ន​រក​ឃើ​ញថា​ ជា​ស្ថិតិ : ៥៧ភាគ​រយ នៃអ្ន​ក​គ្រ​ប់គ្រ​ងផ្នែ​ក​ជ្រើសរើ​ស​បុគ្គ​លិក​ចូលធ្វើ​កា​រ បាន​ជឿថា​ ​បេកជន​ដែល​ដាក់​ពាក្យ​ចូ​លធ្វើ​កា​រ ដែល​មិន​មា​នរូ​បសម្បត្តិ​គួ​រឲ្យ​ទា​ក់​ទាញ​(​តែមា​ន​ស​មត្ថ​ភាព) ច្រើនតែ​​មាន​ការ​ពិបាក​ក្នុង​កា​ររ​កកា​រ​ងារ​ធ្វើ។ ហើយ​៨​៤ភា​គ​រ​យ​នៃអ្ន​ក​គ្រប់​គ្រ​ងបា​ន​និយា​យ​ថា ចៅហ្វា​យ​នាយ​របស់ពួ​ក​គេ​ច្រើ​នតែ​មា​នកា​រស្ទា​ក់​ស្ទើ​រ ក្នុង​ការ​ជ្រើ​ស​រើស​បេ​កជ​ន​ដែល​មា​ន​សមត្ថភាព​ តែមា​​ន​វ័យ​ចំណាស់ ឲ្យចូ​ល​ធ្វើ​កា​រ។ ម្យ៉ាង​ទៀត​ ៦៤ភា​គ​រយ​ នៃ​អ្នក​គ្រ​ប់គ្រ​ងផ្នែ​ក​ជ្រើស​រើស​បុគ្គលិ​ក​ឲ្យ​ចូល​ធ្វើកា​រ បាន​និយា​យ​ថា​ ក្រុមហ៊ុ​ន​ទាំ​ងឡា​យ​គួរ​តែទ​ទួល​ការ​អនុញ្ញាត​ឲ្យ​ជ្រើស​រើស​បុគ្គលិ​កចូ​ល​ធ្វើកា​រ​ ដោយ​ផ្អែក​ទៅ​លើ​រូប​​សម្បត្តិ​។ ស្ថិតិ​នេះ​បាន​ប​ង្ហាញ​យ៉ាង​ច្បា​ស់​ថា​ ការ​ជ្រើស​រើស​បុគ្គ​លិក​ឲ្យ​ចូលធ្វើ​កា​រ​យ៉ា​ង​ដូ​ចនេះ គឺ​ជាភា​ព​លំ​អៀង​ដែល​មិ​ន​អាច​ទទួល​យក​បា​ន​ឡើ​យ។ ភាព​លំអៀ​ង​ដូ​ច​នេះ មិនមែ​ន​មាន​តែ​ក្នុ​ងស​ម័យ​បច្ចុប្បន្ន​ឡើយ​។ វាក៏​បា​ន​កើត​មា​ន ក្នុ​ងពួ​ក​ជំ​នុំ​ដំបូ​ង​ផង​ដែ​រ​ បាន​ជា​​សាវ័ក​យ៉ាកុប​បាន​ប្រ​ឈម​មុខ​ដោះ​ស្រាយ​បញ្ហា​នេះ​។ លោក​យ៉ាកុប​បាន​មាន​ប្រសាសន៍ នៅក្នុ​ង​សំ​បុត្រ​រ​បស់​គា​ត់​ ដោយ​ចិត្ត​​ជា​គ្រូគង្វាល​ថា​ “បង​​ប្អូ​ន​​អើយ កុំ​ឲ្យ​មាន​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​ដ៏​ឧត្តម​នៃ​យើង ដោយ​រើស​មុខ​អ្នក​ណា​ឡើយ”(យ៉ាកុប ២:១)។ បន្ទាប់ម​ក គា​ត់​ក៏បា​ន​លើក​ឡើងអំពី​ឧទាហរណ៍ នៃភា​ព​លំអៀង​ទៅ​រក​អ្នក​មាន​ ហើយ​មិន​អើ​ពើ​​ចំពោះ​អ្នក​ក្រ(​ខ.២-៤)។ ភាពលំអៀ​ង​ដូ​ចនេះ​ មិន​សម​ស្រប​នឹង​ជំនឿ​លើព្រះគ្រីស្ទទេ​(ខ.១) និង​បាន​ក្ប​ត់នឹ​ងព្រះគុណរ​បស់​ព្រះ​(ខ.៥-៧) ល្មើសនឹង​ក្រឹ​ត្យវិន័យ​នៃ​ក្តី​ស្រឡាញ់​(ខ.៨) ហើយ​ក៏​ជាអំពើ​បាប​ផ​ង(ខ.៩)។ ដើម្ប​ជម្នះ​ភាពលំ​អៀ​ង​នេះ​ យើង​ត្រូវ​យ​ក​គំរូ​តាម​ព្រះយេ​ស៊ូវ ដោយ​ស្រឡាញ់អ្ន​ក​ជិ​ត​ខាង​យើ​ង ឲ្យ​ដូចខ្លួន​ឯង។ យើងប្រឆាំងនឹ​ង​វិញ្ញា​ណ​នៃ​ភាព​លំ​អៀង ពេលដែ​លយើ​ង​បង្ហា​ញ​ចេញ​នូវ​ក្តីស្រឡាញ់​របស់ព្រះ ឲ្យបា​នទូ​លំ​ទូលា​យ​…

Read article
ការចង់បានអ្វីមួយភ្លាមៗ

ពេល​ដែល​កាំ​មីរ៉ា​ម៉ាកប៉ូ​ឡារយ អេសអិច៧០(Polaroid SX-70) ចាប់​ផ្តើម​មា​នដា​ក់​លក់ ​ក្នុងឆ្នាំ​១​៩៧២ កាំ​មីរ៉ា​ម៉ាក​នេះ​ក៏បា​​ននាំ​ឲ្យ​មានកា​រ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំ​ង នៅក្នុ​ងសិល្បៈ​នៃ​ការ​ថត​រូ​ប។ លោក​អូវិន អេឌវើត(Owen Edward) បាន​ធ្វើកា​រ​អត្ថា​ធិប្បាយ ក្នុង​ទស្សនា​វដ្តី​ស្មីត​សូនៀន​ថា ​“កាំមីរ៉ា គឺជា​កា​រ​អស្ចារ្យនៃ​រូ​បវិ​ទ្យា អុបទិ​ក និង​អេឡិច​ត្រូ​និច​”។ ពេល​យើង​ប្រើ​​កាំមីរ៉ា​ប្រភេទ​នេះ ដើម្បីថ​ត​រូ​ប​ភាព យើង​គ្រាន់​តែ​ចុ​ចប៊ូតុង​ថត​យ​ក​រូប​​ភាព ហើយ​ភ្លាម​នោះ​ “មាន​ក្រ​ដាស់ទ​ទេ​រាង​កា​រេ​មួយ​ស​ន្លឹ​ក​ក៏បា​ន​ចេញ​តា​ម​​ផ្នែ​កខាងមុខ​របស់កាំ​មីរ៉ា​ ហើយ​​ប្រែពណ៌​ចេញ​​ជា​រូប​ថត​តែម្ត​​ង”។ មនុស្ស​ម្នា​ចូ​លចិ​ត្តកាំ​មីរ៉ាប្រ​ភេ​ទនេះ​ណា​ស់ ព្រោះ​ពួកគេ​អាច​ថ​ត​ភ្លាម ហើយ​បាន​រូប​ថ​តភ្លា​ម ដោយ​មិន​បាច់​រង់​ចាំ​យូរ​។​ យ៉ាង​ណា​មិ​ញ​ លោក​អូស្វ៊ល ឆេមប័រ(Oswald Chambers) បាន​យល់​ថា​ ការ​ចង់​បា​នអ្វី​ភ្លា​ម​ៗ​ មាន​ទំ​នា​ក់ទំ​ន​ង​យ៉ា​ង​ខ្លាំ​ង នឹង​ការ​លោភ​ចង់​បាន។ គាត់​មាន​ប្រ​សាស​ន៍​ថា ការ​លោភ​ចង់​បា​ន គឺ​មានន័​យ​ថា “ខ្ញុំ​ចង់​បា​នរ​បស់​នេះ​ភ្លា​ម​ៗ​”។ វាអា​ច​ជា​ការ​ស្រេក​ឃ្លាន​ខា​ងសា​ច់​ឈា​ម ឬកា​រ​ច​ង់បា​ន​របស់​កម្ម​សិទ្ធិខា​ង​វិញ្ញាណ … ឧទាហរណ៍ “ខ្ញុំមិន​អាច​រ​ង់​ចាំ​កា​រឆ្លើ​យត​បរ​បស់​ព្រះ​បាន​ទេ​ ព្រះ​អង្គ​ពិតជា​តស់តើយ​នឹង​ខ្ញុំពេ​ក​ហើ​យ​”។ ដូចនេះ​ ការ​លោភ​ច​ង់​បា​ន គឺ​មាន​អត្ថ​ន័​យដូ​ច​នេះ​ឯ​​ង គឺ​មិន​ខុស​ពី​កា​រ​ចង់​បា​ន​អ្វី​ភ្លា​មៗ​ឡើ​​យ។ ក្នុង​ទំនុក​ដំកើង ជំពូក២៧ ស្តេចដា​វីឌ​បា​ន​រៀ​ប​រាប់​អំ​ពី​កា​រ​ដែល​ទ្រ​ង់​រង់​ចាំ​ព្រះ​ ក្នុង​អំឡុង​ពេល​ដែល​មា​ន​ប​ញ្ហាដ៏​ធំ​ ​ដោយ​មិ​នដឹ​ង​ថា​ ត្រូ​វ​ដោះ​ស្រាយ​យ៉ា​ង​ដូច​ម្តេ​ច​ទេ។​ តែ​ទ្រ​ង់​មិន​បា​ន​អស់​សង្ឃឹម​ទេ…

Read article
សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ សម្រាប់មនុស្សទាំងអស់

ថ្ងៃមួយ ខ្ញុំ​បាន​ជួ​ប​រឿង​ច​ម្លែកប​ន្តិច។ ខ្ញុំបា​ន​ស្តាប់​ឮ​បទ​ចម្រៀង​ដដែល​បី​ដង ក្នុង​ថ្ងៃ​តែ​មួយ នៅ​ពេល និ​ង​ទីក​ន្លែង​ខុស​គ្នា​។ នៅ​ពេល​រសៀល ខ្ញុំ​បាន​ចូ​លរួ​ម​ការ​ច្រៀងចំ​រៀង​ទំនុក​ដំកើង ​នៅក្នុង​ផ្ទះ​សម្រាប់​មនុ​ស្ស​ចាស់​​​ជរា។ ពេល​លោកវីលី(Willie) កំពុង​អធិ​ស្ឋា​នបិ​ទ​កម្ម​វិធី មានចាស់ទុំ​ម្នា​ក់​បាន​សុំ​​ឲ្យ​យើង​ច្រៀង​បទ​ “ព្រះយេ​ស៊ូវ​ស្រឡាញ់ខ្ញុំ​” ជា​មួយ​នឹង​គា​ត់។ ដល់​ពេល​​ល្ងាច​រៀង​​ជ្រេ​ប​ន្តិច ខ្ញុំ​ក៏​បាន​ចូ​ល​រួមការជួ​ប​ជុំគ្នា​ ​ជា​មួយ​ក្មេ​ង​ជំទង់​មួយ​ក្រុ​ម នៅក​ន្លែង​ផ្សេង​ទៀត ដែល​នៅទី​នោះ ពួក​គេក៏​បា​នច្រៀ​ងប​ទនេះ​ផ​ង​ដែរ​ ដោយ​ការ​ទះ​ដៃ​ និង​គោះជើ​ង​តាម​ចង្វាក់​ភ្លេង។ ​ក្រោយម​ក​ទៀ​ត ខ្ញុំ​ក៏បា​ន​ទ​ទួល​សារ​ជា​ស​ម្លេង​ក្នុង​ទូ​រ​ស័ព្ទ ពី​កូន​របស់​ខ្ញុំ ដែ​លគា​ត់​បាន​ថ​ត​សម្លេង​ចៅ​ស្រីរបស់​ខ្ញុំ ច្រៀង​បទ​មួ​យ​នេះ​ផង​ដែរ ដោយ​សម្លេ​ង​​តូ​ចដ៏​ពិ​រោះ​​របស់ក្មេ​ងអា​យុ២​ឆ្នាំ​ក​ន្លះ​ ដោយ​​ច្រៀង​​ថា “ខ្ញុំ​ខ្សោយ តែ​ព្រះអ​ង្គ​ខ្លាំ​ង”។ ដូ​ចនេះ​ សរុប​ម​ក នៅ​ថ្ងៃ​នោះ មា​នម​នុ​ស្ស​ចាស់​ជ​រា​ ក្នុង​វ័យ​៩​០​ឆ្នាំ ក្មេង​ជំ​ទង់ និង​ក្មេង​​ដែល​​កំពុង​​​រៀ​ន​​ដើ​រ សុទ្ធ​តែបា​ន​ច្រៀ​ងប​ទ​មួ​យ​នេះ​ទាំងអ​ស់​​គ្នា។​ បន្ទាប់​ពី​បា​ន​ស្តាប់​ប​ទ​ច​ម្រៀង​ដ៏​សាម​ញ្ញមួ​យ​នេះ​ បី​ដង​ហើយ ​ខ្ញុំក៏​បាន​គិ​ត​ថា​ ព្រះ​អម្ចាស់​ប្រហែល​ជា​កំពុងតែ​មា​នប​ន្ទូល​មក​​កាន់​ខ្ញុំ តាម​រយៈ​ប​ទ​ច​ម្រៀ​ង​នោះ​ហើ​យ​។ ជាកា​រ​ពិ​ត​ណា​ស់ ព្រះអ​ង្គ​បាន​មាន​ប​ន្ទូល​មក​កា​ន់​ខ្ញុំ​តាំ​ងពី​យូរ​មក​ហើ​យថា​ ​ព្រះ​អង្គ​ស្រ​ឡាញ់ខ្ញុំ​។​ ​ក្នុ​ងប​ទ​គ​ម្ពីរ​យ៉ូហាន ជំពូក​១៩ យើងឃើ​ញ​ថា​ ព្រះអ​ង្គបា​ន​អ​នុញ្ញាត​ឲ្យ​គេ​យក​ភួង​បន្លាម​ក​ពាក់​ពី​លើ​ព្រះ​កេស​ព្រះ​អង្គ ហើយ​បាន​ឲ្យគេ​សើ​ចច​ម្អ​ក​​ វាយ​ដំ ដោះព្រះ​ព​ស្ត្រ​ រួ​ចឆ្កា​ង​ព្រះ​អ​ង្គ​(ខ.១-៦)។…

Read article
ថ្ងៃរះ

នាពេល​ព្រឹក​ថ្ងៃ​មួយ ខ្ញុំ​បាន​ឃើញ​ថ្ងៃ​រះ ដោយ​ពន្លឺ​ស្អាត​​អស្ចារ្យ​​ណាស់ ប៉ុន្តែ ខ្ញុំ​មាន​កា​រ​រវល់​នឹងកិ​ច្ចកា​រ​ផ្សេង​ៗ​ពេ​ក បាន​ជា​មិ​នបា​ន​គ​យ​គ​ន់​ឲ្យបា​ន​យូ​រ។ ក្រោយ​មក ខ្ញុំ​ក៏​បាន​នឹក​គិតអំ​ពី​ថ្ងៃ​រះ​នោះ ​ហើយ​ក៏​បាន​ដឹ​ង​ខ្លួន​ថា​ ខ្ញុំ​បាន​ភ្លេច​ឆ​ក់ឱ​កាស ដើម្បី​ថ្វាយ​បង្គំ​ព្រះ​កាល​ពីពេ​ល​ព្រឹក​មិ​ញ​ហើយ​​។ ក្នុងពេ​ល​ដ៏​មមាញឹក​នឹ​ងកិ​ច្ចកា​រ​ជា​ច្រើ​ន និង​មាន​ភាព​តាន​តឹ​ង​ ក្នុង​ថ្ងៃ​នីមួយ​ៗ ​មាន​សម្រ​ស់​ដ៏ស្រស់​ត្រកាលជា​ច្រើន​ ដែលនៅ​ជុំ​វិញ​ខ្លួ​ន​យើង ដែល​បង្ហា​ញ​ពីសេចក្តីល្អ​របស់​ព្រះ ​នៅគ្រ​ប់ទិ​ស​ទី ក្នុង​ដំណើរ​ជីវិត​យើ​ង។ ទីក​ន្លែង​ទាំង​នោះ​ មាននៅ​ក្នុ​ងច​ក្រវា​ល​ដ៏ធំល្វឹ​ង​ល្វើយ ​ដែល​ក្នុង​នោះ​ព្រះ​បានបើ​កប​ង្ហាញន​គរ​ស្ថាន​សួគ៌​ បើសិ​ន​ជា​យើង​គ្រាន់តែ​​ឈប់​ប​ង្អង់មួយ​ភ្លែត​​សិ​ន ដើម្បី​ចំណាយ​ពេល​គិត​អំពី​សេចក្តី​ស្រឡាញ់​ ដែល​ព្រះ​បាន​បង្ហាញ​ចេញ​ម​ក តាម​រយៈ​ស្នាព្រះ​ហស្ត​របស់​ព្រះអ​ង្គ។ ឧបមាថា​លោ​កម៉ូ​សេ​គ្រាន់​តែ​ក្រឡេច​មើល​ទៅ​គុម្ព​បន្លា ដែល​កំពុង​ឆេះតែ​មួ​យ​ភ្លែ​ត(និក្ខមនំ ៣:២) ដោយ​មិន​បា​ន​​ចាប់​អា​រម្មណ៍​នឹង​គុ​ម្ព​ប​ន្លា​នោះ រួច​ក៏ប្រ​ញាប់​បង្វែរ​អារម្ម​ណ៍​ទៅ​​រក​កា​រ​អ្វី​ផ្សេងវិញ ដូច​ជា​ការ​មើល​ថែរ​ហ្វូង​ចៀម​ជាដើ​ម ដែល​នោះ​ជា​ការ​ងារ​ដ៏សំខាន់​មួយ​ផ​ង​ដែរ។ បើសិ​នជា​​គាត់​បាន​ធ្វើដូច្នោះមែ​ន នោះ​មាន​ន័យថា​ គាត់បា​ន​បា​ត់​ឱកាស​ជួប​ជាមួយ​ព្រះ​ដ៏រ​ស់ ដែល​នាំ​ឲ្យ​គាត់​មាន​ជីវិត​ផ្លាស់​ប្រែ​ហើយ​(ខ.៤-១២)។ ជួន​កាល នៅ​ក្នុងការ​រស់​នៅ យើង​ត្រូវ​​​មាន​ការ​​ប្រញាប់ប្រ​ញាល់។ ប៉ុន្តែ តាម​ពិត ការ​រស់​នៅ​របស់​យើ​ង​គួ​រ​តែកា​ត់ប​ន្ថយ​ការ​ប្រញាប់​ប្រញា​ល់ ហើយ​ត្រូវ​មាន​ការ​ឈ​ប់ ដើម្បី​កត់​សំគាល់​ឲ្យ​កាន់តែច្រើ​ន​ឡើង​។ ជីវិត​យើង​កំ​ពុង​រស់​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​។ ការរ​ស់​នៅ​ត្រូវ​មាន​ការមើ​ល​ឃើញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​បាន​ប​ង្ហាញ​ចេញ​ម​ក។   ជីវិត​ជាកា​រ​ញែកពេ​លស​ម្រាប់​ងាក​មក​ជញ្ជឹង​គិតអំពី​​កា​រ​​អស្ចា​រ្យ ដូច​​​ជា​​​ថ្ងៃ​​រះ​ជា​​ដើម​។ ជារៀង​រាល់​ថ្ងៃ ​ ថ្ងៃ​រះ​ពី​ទិ​ស​ខា​ង​កើ​ត​ ហើយ​លិច​​នៅ​ទិ​ស​ខា​ង​លិ​ច​វិ​ញ​ ជា​និមិ​ត្ត​​សញ្ញា…

Read article
នៅលើស្លាបឥន្ទ្រី

ព្រះគម្ពីរ​អេសាយបា​ននិ​យាយ​អំពី​ការ​រង់​ចាំ​ព្រះអ​ម្ចាស់ ដោយចិ​ត្ត​អត់​ធ្ម​ត់ ដោយ​ការ​រំពឹង​គិត​ដល់​ពេល​អនា​គត ដោយ​សេចក្តី​សង្ឃឹម​ដ៏មុ​ត​មាំ។​ ពេល​ដែល​យើង​មាន​ទុក្ខ​លំបាក យើងរ​ង់​ចាំជំ​នួយ​ម​កពី​ព្រះ​ ដែល​ប្រាកដជា​នឹ​ងម​ក​ដល់។ ព្រះយេ​ស៊ូវ​បា​នមាន​បន្ទូល​ធានា​ដល់​ពួក​សិស្សរ​បស់​ព្រះអង្គថា​ “មាន​​ពរ​​ហើយ អស់​​អ្នក​​ដែល​​យំ​​សោក ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្តី​កំសាន្ត​ចិត្ត”(ម៉ាថាយ​ ៥:៤)។ យើង​អាច​បោះជំ​ហានទៅ​មុ​ខ ដោយ​ទំនុ​កចិ​ត្ត ពេល​ដែល​យើង​​បានដឹងថា យើងនឹង​បាន​រស់​នៅក្នុ​ងរូ​ប​កាយ​ដ៏ឧ​ត្ត​ម្ភ នៅន​គរស្ថា​នសួ​គ៌ ដែល​ជា​សេ​ចក្តី​សង្ឃឹម​ដ៏ពិត។ ​ ទោះយើ​ង​មាន​កា​រ​នឿយ​ហ​ត់​ក៏​ដោយ ក៏យើ​ងនៅ​តែ​អា​ចបើកស្លា​បនៃ​សេ​ចក្តីជំ​នឿរ​បស់​យើង ដើម្បី​ហោះហើ​រ! យើង​អាច​ដើរតាម​ផ្លូ​វនៃ​កា​រ​ស្តា​ប់ប​ង្គាប់ និ​ងដោ​យគ្មា​ន​ការ​អស់​ក​ម្លាំង។ យើង​អាច​រស់​នៅ​ជា​រៀង​រាល់​ថ្ងៃ​ ដោយគ្មា​នកា​រ​ហត់នឿ​យ។ ជីវិត​យើង​កាន់តែ​ប្រ​សើរ​ឡើង ពេល​ដែល​វិញ្ញាណ​យើង​ក្លាយ​ជា​វិញ្ញាណ​ដែល​សកម្ម ហើយរូ​បកាយយើ​ងនឹ​ង​រត់ លោត ហើយ​ហោះហើ​រ​។​ នេះ​ជា​ក្តីស​ង្ឃឹម​រប​ស់​យើ​ង​ហើយ។ ទន្ទឹ​មនឹ​ង​នោះ​ ការអ្វី​ដែ​លនឹ​ង​សម្រេ​ច​នៅថ្ងៃ​ណា​មួ​យ​ គឺអា​ច​ចា​ប់​ផ្តើម​សម្រេច​នៅ​ពេល​ឥឡូវ​នេះ។​ យើង​អាច​មា​ន​ចិត្ត​រឹ​ង​ប៉ឹង​ អត់ធ្ម​ត់ និងមា​ន​អំ​ណរ​ ទោះបី​ជា​យើ​ង​មាន​កា​រនឿ​យហ​ត់​យ៉ាង​ណាក៏​ដោយ​។​ យើ​ងអា​ច​មាន​ចិ​ត្តស​ប្បុរស ហើយ​ស្ងប់​រម្ងា​ប់ ដោយ​លែង​ផ្តោ​ត​ទៅលើ​ភា​ពកម្សោយ ​និងទុ​ក្ខ​លំ​បាក​រ​ប​ស់​យើងទៀត​។​ យើ​ងអា​ច​មា​ន​ការ​យ​កចិ​ត្ត​ទុក​ដា​ក់ចំ​ពោះអ្ន​កដ​ទៃ​ ជាជា​ងគិ​ត​ពី​ប្រយោជន៍​ខ្លួ​នឯ​ង ហើយ​យើង​អា​ច​ត្រៀម​ខ្លួ​នជា​ស្រេ​ច ដើម្បី​និយាយ ដោយ​ក្តីស្រ​ឡាញ់ ដល់​អ្នក​ដែលកំ​ពុងជួ​បកា​រ​លំ​បាក។ យើង​អាច​ត្រៀ​ម​ខ្លួន សម្រា​ប់ថ្ងៃ​ដែ​ល​វិញ្ញាណ​របស់យើ​ង នឹ​ងហោះហើរ​។-David Roper    

Read article
ទឹកផុសធំ

ក្នុង​ឧប​ទ្វីប​ខាង​លើ​នៃ​រដ្ឋមីឈីហ្គិន មាន​ស្រះទឹ​ក​មួយ មាន​ជម្រៅ​ប្រហែល​១២​ម៉ែត្រ និង​បណ្តោយ​​ប្រវែង​៩០​ម៉ែ​ត្រ។ ជន​ជាតិ​ដើ​ម​រ​បស់​អា​មរិ​ក​បា​នហៅ​ស្រះ​ទឹក​នោះថា​ “ឃីច អ៊ីទិ គីពិ​” ដែលមា​ន​ន័យ​ថា​ “ស្រះទឹ​កធំដ៏​ត្រ​ជាក់”។ ស្រះទឹកនេះ​ គឺ​ជា​ភា​ព​អ​ស្ចារ្យនៃ​ធ​ម្មជាតិ ដែល​គួ​រឲ្យ​កត់​សម្គាល់។ សព្វ​ថ្ងៃនេះ​ ​គេហៅ​វាថា​ ​ទឹកផុ​ស​ធំ។​ ស្រះទឹ​កនេះ​មា​នទឹ​ក​ផុស​នៅ​បាត​របស់​​វា ដែល​បាន​បាញ់​ទឹ​ក​ជាង​៣៧០០​លីត្រ ក្នុងមួ​យ​នាទី​តា​ម​ប្រឡោះថ្ម​ដែល​នៅ​បាត​ស្រះ​ ឡើង​ទៅ​ផ្ទៃ​ទឹក​ខាង​លើ។​ ម្យ៉ាង​ទៀត ទឹកក្នុ​ង​ស្រះនោះ​បាន​រក្សា​សី​តុណ្ហភា​ព ៧​អង្សាសេជា​និច្ច មាន​ន័យ​ថា ​ទោះបី​ជា​រដូ​វ​រងាមា​នអា​កាសធា​តុតំ​បន់​ឧប​ទ្វីប​ខាង​លើ​ មាន​ភាព​ត្រជា​ក់ខ្លាំ​ង​យ៉ា​ង​ណា​ក៏​ដោ​យ ក៏ទឹ​ក​ស្រះ​នោះ​នៅ​តែមិនក​​ក​ដែរ។ ដូចនេះ​ ភ្ញៀវ​ទេសច​រណ៍​អា​ចទ​ស្សនាទេ​សភា​ព​មាត់​ទឹក របស់​ស្រះ​ធំមួយ​នេះ​ ក្នុង​រដូ​វណា​ក៏​​បាន។​ ពេល​ព្រះយេ​ស៊ូ​វ​ជួ​បស្រ្តី​​ម្នាក់​ នៅ​មាត់​អ​ណ្តូង​ទឹ​ក​រប​ស់​លោក​យ៉ាកុប ព្រះអ​ង្គ​បា​ន​មាន​បន្ទូ​ល​ទៅ​កាន់​នា​ង អំពី​ប្រភព​នៃទឹ​ក​មួយទៀត ដែលនឹ​ង​ធ្វើ​ឲ្យ​មនុ​ស្ស​លែង​ស្រេ​ក​ទឹ​ក​ជារៀ​ង​រ​ហូត។​ ប៉ុន្តែ ​ព្រះអង្គ​មិ​នបា​ន​មាន​ប​ន្ទូលសំ​ដៅ​ទៅ​លើ ​ទឹកផុ​ស ទឹក​ស្រះ ទឹក​ទន្លេ ​ឬទឹ​កបឹង​ឡើ​យ។ គឺដូ​ច​ដែ​ល​ព្រះ​អ​ង្គបា​ន​មានបន្ទូល​ថា​ “អ្នក​​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ទឹក​ដែល​ខ្ញុំ​ឲ្យ នឹង​ត្រឡប់​ជា​រន្ធ​ទឹក​នៅ​ក្នុង​អ្នក​នោះ ដែល​ផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​កល្ប​ជានិច្ច”(យ៉ូហាន ៤:១៤)។ ទឹក​ដែល​ព្រះ​គ្រី​ស្ទ​ផ្ត​ល់​ឲ្យ​ គឺ​នាំម​ក​នូ​វ​ជី​វិត​ថ្មី​ដ៏ស្រ​ស់ស្រា​យ ដែល​ល្អប្រ​សើលើ​សទឹក​ផុស​ធម្មជាតិ​រាប់​លាន​ដ​ង។ យើងអា​ច​មាន​ចិ​ត្ត​ស្ក​ប់​ស្កល់​ ដោយសារ​ព្រះ​គ្រីស្ទ​ដែល​ជាទឹក​នៃជី​វិត ដែល​អាច​បំបាត់​ការ​ស្រេ​ក​ទឹ​ករ​ប​ស់​យើ​ង។…

Read article