You are here:
ការលាដៃជួយអ្នកដទៃ

មាន​បុរស​អនាថា​ម្នាក់ បាន​ចូល​មក​ចំណាយ​​ពេល នៅ​ក្នុង​បណ្ណា​ល័យ​ប្រចាំ​តំបន់​របស់​យើង។ នៅ​ពេល​រសៀល​ថ្ងៃ​មួយ ខ្ញុំ​ក៏​បាន​ទៅ​​អង្គុយ​និពន្ធ​សៀវភៅ ក្នុង​បណ្ណាល័​យនោះ​ដែ​រ។ ដ​ល់ពេ​លស​ម្រាក​ញាំ​អាហារ​ថ្ងៃ​ត្រង់ ខ្ញុំ​ក៏បា​ន​យក​នំប៉័​ងសាំ​ងវិ​ច ដាក់​សាច់​មាន់​ទ័រ​គី លាង​នឹង​​ប្រូម៉ា​ស្វីស​មក​ញាំ។ បន្ទាប់ពី​ញាំ​អ​ស់​កំណាត់​ទី​មួយ​ហើយ ខ្ញុំក៏បាន​ស្រម៉ៃ​ឃើញ​ទឹក​មុខ​​រប​ស់​​បុរ​សកំសត់​នោះ​។ ពីរ​បី​នាទី​ក្រោយ​មក ខ្ញុំ​ក៏​បាន​យក​ចំណែក​មួយ​កំណាត់​ទៀត នៃ​អាហារ​ថ្ងៃ​ត្រង់​របស់​ខ្ញុំ ដែល​ខ្ញុំ​មិន​ទាន់​បាន​ប៉ះ​ពាល់ ទៅ​ចែក​ឲ្យ​គាត់។ គាត់​ក៏​បាន​ទទួល​យក ដោយ​អំណរ​។ ការ​ជួប​គ្នា​ដ៏​ខ្លី​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំដឹ​ង​​ថា យើង​ចាំ​បាច់​ត្រូវ​ធ្វើកិច្ចការ​បន្ថែម​ទៀត ដើម្បី​ជួយ​អ្នក​ដែល​មាន​ការ​លំបាក​ជាងយើង ដោយ​​ប្រើ​​អ្វី​​​ៗ​ដែល​ព្រះទ្រង់​​បាន​ប្រទាន​យើង។ ក្រោយ​មក ពេល​ខ្ញុំ​កំពុង​គិត​អំពី​កា​រ​នេះ​ ខ្ញុំ​ក៏​បាន​អា​ន​សេចក្តី​បង្រៀន​របស់​លោក​ម៉ូសេ អំពី​ការ​ជួ​យ​ផ្គត់​ផ្គ​ង់ដល់​​អ្នក​ក្រ។ គាត់​បាន​ប្រាប់​ពួក​អ៊ី​ស្រាអែល​ថា “​មិន​​ត្រូវ​​ឲ្យ​ឯ​ង​តាំង​​ចិត្ត​​របឹង ឬ​ក្តាប់​ដៃ​នឹង​បង​ប្អូន​ជា​អ្នក​ក្រ​នោះ​ឡើយ​ គឺ​ត្រូវ​ឲ្យ​លា​ដៃ​ដល់​គេ​វិញ​ជា​កុំ​ខាន”(ចោទិយកថា ១៥:៧-៨)។ ការ​លាដៃ​ ​ជា​និមិត្ត​រូប​តំណាងឲ្យ​ការ​ផ្គត់​ផ្គង់​ការ​ខ្វះខា​ត​រ​បស់​អ្ន​ក​ក្រ ដោយ​ស្ម័គ្រ​ពី​ចិត្ត និ​ង​ដោយ​ចិ​ត្ត​ជ្រះ​ថ្លា តាម​បំណង​ព្រះទ័យ​ព្រះ។ ត្រង់​ចំណុច​នេះ យើង​​មិន​​ត្រូវ​​យក​​លេស ឬ​មាន​ការ​ស្ទាក់​ស្ទើរ​​ឡើយ(ខ.៩)។ ព្រះ​ទ្រ​​ង់​បា​ន​ប្រទា​នដ​ល់​ពួក​គេ ហើយ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​ពួក​គេ​មាន​ចិត្ត​សប្បុ​រស ​ល្មម​នឹង​អាចផ្គត់​ផ្គង់​ឲ្យ “ល្មម” ដល់​គ្រា​ទាល់​ក្រ(ខ.៨)។ ពេល​យើង​លាដៃជួ​យ​អ្នក​ក្រ ព្រះទ្រ​ង់នឹ​ង​ប្រទាន​ពរ​យើង សម្រាប់​សេចក្តី​សប្បុរស​របស់​យើង(ទំនុកដំកើង ៤១:១-៣ សុភាសិត ១៩:១៧)។ ចូរ​យើង​ពិចារ​ណាអំ​ពី​របៀប​ដែល​យើង​គួរ “ចម្អែត​​ចិត្ត​​នៃ​អ្នក​ដែល​មាន​ទុក្ខ​វេទនា”(អេសាយ ៥៨:១០)…

Read article
ព្រលឹងនៃសម័យនេះ

ក្នុង​សម័យកាល​នីមួយ​ៗ មាន​ទស្សន​វិជ្ជា គោល​គំនិត​និង​គោល​តម្លៃ​របស់​ខ្លួន ដែល​​ជះ​ឥទ្ធិ​ពល​មក​លើ​វប្ប​ធម៌ ​ដែល​ជា​ “ព្រលឹង​នៃ​សម័យ​កាល​នោះ”។ ទន្ទឹម​នឹង​នោះ ​មាន​មនុស្ស​កាន់​តែ​ច្រើន​ឡើ​ង​ៗ ទទួល​យក​នូវ​ទ​ស្សន​វិជ្ជា គោល​គំនិត និង​គោល​តម្លៃ​នៃ​សម័​យ​កាល​​​នោះ ហើយ​វា​ក៏​បាន​បំពេរ​ឲ្យ​យើង​លង់​លក់ ជា​មួយ​ពួក​គេ តាម​ផ្លូវ​សីល​ធម៌ ជា​ហេតុ​​បណ្តាល​​ឲ្យ​យើង​ទទួ​លយ​ក​​​គោល​តម្លៃ​រ​បស់​សង្គមនោះ បន្តិ​ច​ម្ត​ង​ៗ​។ សាវ័ក​ប៉ុល​បាន​ហៅ​បរិយាកាស​សង្គម​ដែល​ពុក​រលួយនេះ​ថា “របៀប​របស់​​លោកិយ”។ ក្នុង​ការ​បក​ស្រាយ​អំ​ពី​ជីវិត ​ដែលគ្រី​ស្ទ​បរិស័ទ​នៅ​ក្រុងអេ​ភេសូរ​មាន មុន​ពេល​ពួក​គេ​ទទួល​ជឿព្រះ​គ្រី​ស្ទ សាវ័ក​ប៉ុល​សរសេរ​ថា ពី​​ដើម ពួក​គេ​ “ក៏​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​អំពើ​បាប​ដែរ” ជា​ការ​ដែល​ពួកគេ “​បាន​ប្រព្រឹត្ត តាម​របៀប​លោកិយ​នេះ”(អេភេសូរ ២:១-២)។ ការ​ប្រព្រឹត្ត​តាម​របៀប​លោកិយ ជាការ​ប្រព្រឹត្ត​តាម​ការ​លួង​លោម ឬ​តាម​គំនាប​របស់​លោកិយ ដែល​ជា​ប្រព័ន្ធ​នៃគោល​តម្លៃ និង​គោល​គំនិត ដែល​អារ​ក្ស​សាតាំ​ង​បាន​បណ្តា​ចិត្ត ដើម្បី​កុំឲ្យ​មនុ​ស្ស​​រស់​នៅ ដោយ​​ពឹ​ងផ្អែ​ក​ទៅ​លើ​ព្រះ។ ព្រះ​យេស៊ូវ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​រស់​នៅ​ក្នុង​លោ​កិយ(យ៉ូហាន ១៧:១៥) ដូច​នេះ យើង​ស្ទើរតែ​មិ​ន​អាច​គេច​ចេញ​ពី​ឥទ្ធិ​ពល​របស់​លោ​កិយ​បា​នឡើ​យ។ តែ​ទ្រង់​បា​ន​ប្រទាន​នូវ​ព្រះ​បន្ទូល​ទ្រង់ ដល់​យើង​រាល់​គ្នា ដើម្បី​ឲ្យ​បាន​ជ្រួត​ជ្រា​ប​ចូល​ ក្នុង​ផ្នត់​គំនិ​តរបស់​យើង ប្រយោជន៍​កុំ​ឲ្យ​យើង​ត្រាប់​តាម​លោកិយ​ឡើយ​(រ៉ូម ១២:១-២)។ ផ្ទុយ​ទៅវិ​ញ ព្រះទ្រ​ង់​ជួយ​ឲ្យ​យើ​ង​ដើរ​ក្នុង​ពន្លឺ​ទ្រង់​(អេភេសូរ ៥:៨)​ ក្នុង​ព្រះ​វិញ្ញាណ​(កាឡាទី ៥:២៥) ក្នុង​សេចក្តី​ស្រឡាញ់​(អេភេសូរ ៥:២)…

Read article
យើងត្រូវការសេចក្តីសង្ឃឹម

កាល​ពី​​ដើម​ឡើយ អ័ដាំម និង​នាងអេវ៉ា មិន​ត្រូវ​ការ​សេចក្តី​សង្ឃឹម​ទេ ព្រោះពួ​ក​គេ​មិន​មាន​ការ​ខ្វះ​ខាត​អ្វី​ទាំង​អស់។​ ហើយ​ពួក​គេ​មាន​ហេតុ​នឹ​ងគិ​ត​ថា ជីវិត​នឹង​បន្ត​ទៅមុ​ខទៀ​ត យ៉ាង​មាន​សុភ​មង្គល ដូច​​ពេល​​កាល​ពី​ដើម​ដោយ​សា​រ​​ព្រះ​​ទ្រង់​​ប្រទាន​នូ​វ​របស់​ល្អ​គ្រ​ប់​យ៉ាង សម្រាប់​ឲ្យ​ពួក​គេអ​រស​ប្បាយ។ ប៉ុន្តែ ក្រោយ​មក សត្វ​ពស់​ក៏​បាន​មក​ប្រាប់​ពួក​គេថា​ មាន​រប​ស់​មួយ​ដែ​ល​ព្រះបា​ន​បង្ខាំង​ទុកមិន​ឲ្យ​ពួក​គេ​មាន​​គឺ ​“ការ​ដឹង​ខុស​ត្រូវ”។ ពេល​នោះ​ពួក​គេ​ក៏​ហ៊ាន​ប្រថុយ​នឹង​កា​រ​បាត់​​បង់​អ្វី​ៗ​គ្រ​ប់យ៉ាង ដើម្បី​ឲ្យ​បា​ន​​ដឹង​​​​​ខុស​​​​ត្រូវ​(លោកុប្បត្តិ ២:១៧ ៣:៥)។ ដូច​នេះ គ្រាន់​តែ​បាន​ស្តាប់​ឮ​សត្វ​ពស់​និយាយ​ដូច​នេះ នាង​អេវ៉ា​ក៏​មាន​ចិត្ត​ចង់​បាន​ញាំ​ផ្លែ​ដឹង​ខុស​​ត្រូ​វ​នោះ​ភ្លាម ហើយ​អ័ដាំម​ក៏​ឆាប់​ធ្វើ​​តាម​នាង​ដែរ(៣:៦)។ ពួក​គេ​ក៏​បា​នទ​ទួ​​លបា​ន​នូវ​ការ​ដឹងខុស​ត្រូវ ដូច​ចិត្ត​ប៉ង តែ​ពួក​គេ​បាន​បាត់​បង់​ភាព​ស្អាត​ស្អំដែល​ខ្លួន​មាន​ពី​មុន។ ដោយសា​រ​ពួ​កគេ​បា​ត់​បង់​ភា​ពស្អា​ត​ស្អំ នោះពួ​ក​គេត្រូ​វ​កា​រ​សេចក្តី​សង្ឃឹម ​គឺស​ង្ឃឹម​ថា ពួក​គេ​នឹង​អា​ចដ​កសេ​ចក្តី​កំហុស និង​ភាព​អាម៉ាស់​ចេញ ហើយ​ស្អាង​ខ្លួ​ន​ឲ្យ​មាន​ភាព​ត្រឹម​ត្រូវ​ឡើ​ង​វិញ។ រដូវ​កាល​នៃ​ពិធី​បុណ្យណូ​អែល​ ជារ​ដូវ​កា​លនៃ​សេ​ចក្តី​សង្ឃឹម។ វា​ជា​ពេល​ដែល​ក្មេ​ង​ៗ​សង្ឃឹម​ថា នឹង​ទទួល​បា​ននូ​វ​គ្រឿង​លេង ឬ​ល្បែង​កម្សាន្តដែ​ល​កំពុង​ពេញ​និយម​។ ក្រុម​គ្រួសារ​ទាំង​ឡាយ​សង្ឃឹម​ថា សមា​ជិក​ម្នាក់​ៗ​ក្នុង​គ្រួសារ​នឹង​មក​ជួប​ជុំ​គ្នាក្នុ​ង​ផ្ទះ ក្នុង​ថ្ងៃ​ឈប់​សម្រាក​នោះ។ ប៉ុន្តែ ពិធី​បុណ្យ​ណូអែល​បាន​នាំ​មក​នូវ​សេចក្តី​សង្ឃឹម ​លើស​ពីអ្វី​ដែល​យើ​ងចង់​បាន នៅថ្ងៃ​​ឈ​ប់ស​ម្រាក​ទៅ​ទៀត។ ព្រះ​យេ​ស៊ូវ​ទ្រង់​ជា “ទីគាប់​ចិត្ត​របស់​ជាតិសា​សន៍​ទាំង​អស់”(ហាកាយ ២:៧) ហើយ​ទ្រង់​បាន​យាង​មក​ហើយ! ទ្រង់​បាន “រំដោះ​យើង ឲ្យ​រួច​ពី​អំណាច​នៃ​ភាព​ងងឹត” ទ្រង់​បាន​ស​ង​ថ្លៃ​លោះបា​បយើ​ង ហើយ​បាន​អត់​ទោស​បាប​ឲ្យ​យើង​(កូល៉ុស ១:១៣-១៤)។ ទ្រង់​ថែម​ទាំង​បា​ន​ធ្វើ​ឲ្យយើ​ងមា​នប្រា​ជ្ញាខា​ង​ឯសេ​ចក្តី​ល្អ​…

Read article
តើយើងសំខាន់ចំពោះព្រះទេ?

អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ បាន​ពោល​ថា​ “កាល​​ណា​​ទូលបង្គំ​ពិចារណា​មើល​ផ្ទៃ​មេឃ ជា​ការ​ដែល​ព្រះហស្ត​ទ្រង់​បាន​ធ្វើ … នោះ​តើ​មនុស្ស​ជា​អ្វី ដែល​ទ្រង់​នឹក​រឭក​ដល់​គេ?”(ទំនុកដំកើង ៨:៣-៤)។ ​សំណួរ​ដ៏​សំ​ខាន់​ដែល​គាត់​ចោទ​ឡើង​នេះ មាន​ទំនាក់​ទំនង​នឹង​បទគម្ពី​រ​ជាច្រើ​ន ក្នុង​ព្រះ​គ​ម្ពីរ​សញ្ញា​ចាស់។ ពេល​សាសន៍​ហេព្រើរកំ​ពុង​រស់​នៅ​​ជា​ទាស​ករ​ដ៏​វេទ​នា ក្នុង​នគរ​អេ​ស៊ីព្ទ ពួក​គេ​ស្ទើរ​តែ​មិន​អាច​ជឿ​ត្រចៀក​ខ្លួន​ឯង ពេ​ល​ឮលោ​ក​ម៉ូសេ​ប្រាប់​ថា ព្រះ​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ពួក​គេ។ ម្យ៉ាង​ទៀត អ្នកនិ​ព​ន្ធនៃ​​ព្រះ​គ​ម្ពី​រ​សាស្តា​បាន​ប្រើពា​ក្យកា​ន់​តែ​ស៊ី​ជម្រៅ ដោយ​ចោទ​សួ​រ​ថា “តើអ្វីៗគ្រប់យ៉ាង មានប្រយោជន៍ឬទេ?” មាន​ពេល​មួយ​ខ្ញុំ​មាន​អំណរ​​ណាស់ ពេល​ដែល​មាន​អ្នក​ខ្លះ​មាន​​ចោទ​សួរ​​ខ្ញុំ ពេលដែ​លខ្ញុំចែកចាយព្រះបន្ទូល តាម​ការ​អញ្ជើញ នៅ​ឯសន្និសិតមួយ ដោយផ្អែកលើបទគម្ពីរ ដែលចែងថា​ “អញ​​បា​ន​ចារឹក​​ឯ​ង​​ទុក​​នៅ​​ផ្ទៃ​បាត​ដៃ​របស់​អញ​​ហើយ អស់​ទាំង​កំផែង​ឯង ​នៅ​ចំពោះ​ភ្នែក​អញ​ជានិច្ច”(អេសាយ ៤៩:១៦)។ បទ​គម្ពី​រ​នេះ និយាយ​អំពី​ការ​ប្រកាស​របស់​ព្រះ​អម្ចាស់ ដើម្បី​លើក​ទឹក​ចិត្ត​រាស្រ្ត​របស់​ទ្រង់ ដែល​កំពុង​រង​ទុក្ខ ក្នុង​ដំណាក់​កាល​ដ៏​យ៉ាប់​យ៉ឺន ​នៃ​ប្រវត្តិសាស្រ្ត​របស់​ខ្លួន ខណៈពេល​ដែល​លោក​អេសាយ​បាន​ថ្លែង​ទំនា​យ​ថា ពួក​គេនឹ​ងជា​ប់​ជា​ឈ្លើយ​នៃ​ចក្រ​ភព​បាប៊ីឡូន ដែល​ជា​ហេតុ​នាំ​ឲ្យពួ​កគេ​ទួ​ញសោ​ក គឺ​ដូ​ច​ដែល​មាន​សេចក្តីចែ​ងថា “ព្រះ​យេហូវ៉ា​ទ្រង់​បាន​បោះបង់​ចោល​ខ្ញុំ​ទេ គឺ​ព្រះអម្ចាស់​ទ្រង់​បាន​ភ្លេច​ខ្ញុំ​ហើយ”(អេសាយ ៤៩:១៤)។ ចំពោះ​ការ​ទួញ​សោក​នេះ ព្រះ​ទ្រង់​បាន​មា​នប​ន្ទូល​សន្យា​ជាប​ន្ត​ប​ន្ទាប់ គឺ​ដូច​ដែល​មាន​ចែ​ងក្នុ​ងប​ទ​ចម្រៀងអ្នក​បម្រើ(អេសាយ ៤២-៥៣) ដែល​ក្នុង​នោះ ទ្រង់​បាន​ប្រ​ទាន​នូ​វ​សេចក្តី​សង្ឃឹម ដោយ​ការ​សន្យា​ថា ពួក​គេ​នឹង​ត្រូ​វ​បា​នរំ​ដោះឲ្យ​រួ​ច​ពី​ខ្មាំង​សត្រូវ។ ត្រង់​ចំណុ​ចនេះ ទ្រង់​បាន​ថ្លែង​ទំនាយអំពី​ការ​យាង​មក​ចាប់​កំណើត…

Read article
ការអធិស្ឋានរបស់យើងនិងបំណងព្រះទ័យព្រះ

មាន​ពេល​មួយ ខ្ញុំ​បាន​អាន​សំណូម​ពរ​អធិ​ស្ថាន ដ៏​គូ​រ​ឲ្យស​ង្វែក​ចិត្ត​រប​ស់ស្រ្តី​ម្នា​ក់ ដែល​កំពុង​មាន​សភាព​ដ៏​ធ្ងន់​ធ្ងរ។ គាត់​បាន​សរសេរ​ថា “សូ​មជួយ​អធិ​ស្នាន​ឲ្យខ្ញុំ ខ្ញុំ​មាន​រោគ​រឹង​សារ​ពាង្គកា​យជា​ច្រើ​នក​ន្លែង សាច់​ដុំ​របស់​ខ្ញុំ​ខ្សោយ ខ្ញុំ​ពិបាកលេ​ប​អាហារ ការ​ឈឺចា​ប់កា​ន់​តែ​ខ្លាំង​ឡើង ភ្នែក​ក៏​កាន់​តែស្រ​វាំង​ទៀត”។ ដូច​នេះ រាង​កាយ​របស់​គាត់ ​កំពុង​តែ​ទ្រុឌ​ទ្រោម ហើយ​ពាក្យ​ពេចន៍​ទាំង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​យល់​ថា គាត់​កំពុង​តែ​អស់​សង្ឃឹម​ហើយ។ ប៉ុន្តែ នៅ​ក្នុង​ឃ្លាបន្ទាប់ គាត់​បាន​បង្ហាញ​ពី​សេច​ក្តី​សង្ឃឹម ដែល​ជា​កម្លាំ​ង​ជម្នះការ​ខូ​ចខា​ត និង​ភាព​ទ្រុឌទ្រោមនៃរូបកាយ ដោយពា​ក្យដូ​ច​នេះ​ថា​ “ខ្ញុំដឹ​ង​ថា ព្រះ​អង្គសង្រ្គោះដែលប្រកបដោ​យ​ព្រះ​ពរ ទ្រង់គ្រ​ប់គ្រ​ង​លើ​ស្ថាន​ការណ៍​នេះទាំ​ង​ស្រុង។ បំណង​ព្រះ​ហឫ​ទ័យ​របស់​ទ្រង់ គឺសំខាន់​បំផុត​សម្រាប់​ខ្ញុំ”។ ស្រ្តី​ម្នាក់​នេះត្រូ​វការ​សេចក្តី​អធិស្ថានរ​បស់​ខ្ញុំ ប៉ុន្តែ គាត់ក៏​មា​នអ្វី​ម្យ៉ា​ង ដែល​ខ្ញុំ​​ចាំ​បា​ច់ត្រូវ​មាន​ផង​ដែរ គឺ​ការ​ទុក​ចិត្ត​ព្រះ ដោយ​គ្មាន​រារេ។ សំណូម​ព​​រ​អធិ​ស្ឋាន​​របស់​គាត់ បាន​​ធ្វើ​​ឲ្យ​​ខ្ញុំ​នឹ​ក​ចាំអំ​ពី​​សេចក្តី​​បង្រៀន​​ដែ​ល​​ព្រះមា​ន ចំពោះសា​វ័ក​ប៉ុល ពេ​លដែ​លគា​ត់ទូ​លសូ​ម​ឲ្យ​ទ្រង់​ជួយ ឲ្យ​គាត់ធូរស្បើ​យពី​កា​រលំ​បាក ដែល​គាត់​បា​នប្រ​ដូច​ទៅ​នឹង “បន្លា​នៅក្នុ​ង​សាច់”(២កូរិនថូស ១២:​​​​​​៧)។ ព្រះទ្រ​ង់មិ​នបា​ន​ឆ្លើយ​ត​ប តាម​ពាក្យ​ទូល​អង្វរ​រប​ស់គា​ត់​ទេ​ ព្រោះទ្រ​ង់​សព្វ​ព្រះ​ទ័យ​ឲ្យ​គាត់ដឹ​ង​ថា គុណ​​រប​ស់​ទ្រង់​បា​ន​​ល្មម​​​ដ​ល់គា​ត់​ ហើយ​គេនឹ​ងបា​នឃើ​ញកំ​ឡាំង​​ទ្រង់​​បា​ន​​ពេញ​ខ្នាត តាម​រយៈ​​សេចក្តី​​កម្សោយ​របស់​គាត់ ដូច្នេះ គាត់​​​ស៊ូ​​អួត​​ពី​​សេចក្តី​​កំសោយ​​របស់​​គាត់ ដោយ​​អំណរ​​ជា​​ខ្លាំង ដើម្បី​​​ឲ្យ​ព្រះចេស្តា​​នៃ​​​ព្រះគ្រី​ស្ទ​​បាន​​សណ្ឋិត​​នៅ​​នឹ​ង​​គាត់(ខ.៩)។ នេះ​ជាមេ​រៀន​ដ៏​មានត​ម្លៃ​សម្រាប់​យើង​រាល់​គ្នា។ ក្នុងខ​ណៈពេ​ល​ដែល​យើង​បើក​ចំ​ហរ​ចិត្ត ទៅ​ចំពោះ​ព្រះ…

Read article
ជីវិតដែលគាប់ ព្រះទ័យព្រះ

ក្នុង​ឆ្នាំ ២០១០ ខ្ញុំ និងប​ង​ប្អូន​ប្រុស​របស់​ខ្ញុំ បាន​ធ្វើ​ពិធី​ខួប​កំណើត​ទី​៩០ ជូន​លោកឪ​ពុក​យើង។ យើង​បាន​បើក​ចំហរ​ឲ្យ​មនុស្ស​គ្រប់​គ្នាចូ​លរួ​ម ដោយ​មាន​ភោជនីយ​ហារ​ដ៏​ឆ្ងាញ់​ពិសារ និង​ការ​ប្រ​កប​គ្នាផ​ង។ នៅក្នុ​ង​បន្ទប់​ទទួល​ភ្ញៀវ ក្រុម​គ្រួសារ និង​មិត្ត​ភ័ក្រ​ទាំង​ឡាយ​បាន​យក​ឧបករណ៍​ភ្លេង​ផ្សេង​ៗ​មក​ប្រគុំ​ត​ន្រ្តី ដោយ​ខ្លះ​លេង​បង់​ហ្សូ ​ខ្លះដេ​ញហ្គី​តា​ ខ្លះដេ​ញ​ម៉ង់​ដូលីន ខ្លះ​កូត​វីយ៉ូឡុង ខ្លះ​លេង​បាស់ ​ខ្លះទះ​​ស្គរ​អៀរ​ឡង់ ហើយ​ច្រៀងស​ប្បាយ ពេញ​មួយ​ពេលរ​សៀល​ថ្ងៃនោះ​។ យើង​បាន​រៀប​ចំ​នំខួបកំ​ណើត​យ៉ាង​ធំ ដែល​មាន​ស​រសេរ​អក្សរ​ពី​លើថា​ “​​ចូរ​​សរសើរ​ដល់​ព្រះយេហូវ៉ា មាន​ពរ​ហើយ អ្នក​ណា​ដែល​កោតខ្លាច ដល់​ព្រះយេហូវ៉ា(ទំនុកដំកើង ១១២:១)។ រីក​រាយ​ថ្ងៃខួប​កំណើត​លើក​ទី ​៩០ លោក​ប៉ា”។ ក្រោយម​ក នៅ​ពេល​ដែល​ខ្ញុំ​ស្វែង​យល់​អំពី​អត្ថ​ន័យ​នៃ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១១២ ខ្ញុំ​មាន​ចិត្ត​រំភើ​ប​រីក​រាយ​យ៉ាង​​ខ្លាំង ព្រោះប​ទ​គម្ពីរ​នេះ ហាក់​ដូច​ជា​បាន​ពណ៌នា​អំពី​ឪពុក​របស់​ខ្ញុំ ដែលបា​នដើ​រ​ជា​មួ​យ​ព្រះរ​យៈពេ​ល​ជាង ៥០​ឆ្នាំ ហើយ​ឥឡូវ​នេះ បាន​ទៅ​សម្រាក​នៅ​ជា​មួ​​យ​​ទ្រង់។ ឪពុក​របស់​ខ្ញុំ​ក៏​ធ្លាប់​មាន​ការឈឺចិ​ត្ត និង​មានកំ​ហុស​ផ្សេង​ៗ​ផង​ដែរ ប៉ុន្តែ ជំនឿ​ដ៏រឹ​ង​មាំរ​បស់​គាត់ បាន​នាំ​ឲ្យ​គា​ត់ទ​ទួល​ព្រះ​ពរ​ជា​ច្រើន។ បទ​ទំនុក​ដំកើង​នេះ បាន​ប្រាប់​យើង​ថា ​ព្រះព​រ​នឹង​ធ្លា​ក់​ម​កលើ​​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ ហើយ​ត្រេក​អរ​នឹ​ងក្រឹត្យ​វិន័យ​របស់​ទ្រង់។ ​ពេល​ដែល​យើង​មា​ន​ភាព​ស្មោះ​ត្រ​ង់ និង​ជំនឿ​យ៉ាង​ដូ​ច​នេះ ព្រះ​ទ្រង់​នឹ​ង​ប្រទាន​ពរ​ដល់​យើង ​ហើយ​ថែម​ទាំ​ងប្រ​ទាន​ពរ​ដ​ល់កូ​ន​ចៅរ​ប​ស់​យើង​ទៀ​ត​​ផង(ខ.២)។…

Read article
បណ្ណាល័យចល័ត

កាលនៅ​ពី​ក្មេង ខ្ញុំ​បាន​កម្សាន្ត​សប្បាយ នឹង​ការ​អានសៀវភៅ នៅ​ក្នុង​បណ្ណា​ល័យ​ចល័ត ដែល​​មក​ដល់​តំបន់​ខ្ញុំ​ជា​រៀង​រាល់​សប្តាហ៍ នា​​រដូវ​​ក្តៅ​​​​ដ៏​យូរ។ កាល​នោះ គេ​មិនទា​ន់ផ​លិត​ឧបករណ៍​អេឡិ​ចត្រូ​​និក​តូច​ៗ សម្រាប់​ដាក់​​តាម​ខ្លួន និង​មិន​ទាន់​មាន​គ្រឿ​ងរំខា​​ន ដូច​នៅ​​សម័យ​នេះ​ទេ។ បណ្តា​ល័យ​​ចល័​ត​​នោះ គឺ​​​ជា​ឡាន​ក្រុ​ង​​មួយ​​គ្រឿង ដែល​ដឹក​​ជញ្ជូន​​សៀ​វ​ភៅជា​ច្រើន​ក្បាល​ចេញពីបណ្ណា​ល័យ​ភូមិ​ភាគ មកកា​ន់​តំបន់​ជិត​ខាង ដើម្បី​ឲ្យ​អ្នក​ដែល​គ្មាន​លទ្ធ​ភាព​ធ្វើដំ​ណើរ​ផ្លូវ​ឆ្ងាយ អាច​អាន​​សៀវ​ភៅដែល​​គេ​​បាន​តម្រៀប​​ជា​​ស្រេច​ ក្នុង​ឡា​ន​ក្រុង​នោះ។ ដូច​នេះ ខ្ញុំ​អាច​ចំណាយពេ​ល​ជា​ច្រើន​ថ្ងៃ ដើម្បី​អាន​សៀវ​ភៅ ក្នុង​រដូវ​ក្តៅ​នោះ។ បើ​​គ្មានបណ្តា​ល័យ​ចល័ត​នៅ​សម័យ​នោះ​ទេ ​ខ្ញុំក៏មិ​ន​បាន​អាន​សៀវភៅ​​ទាំង​នោះដែ​រ។ រហូត​មក​ដល់​ថ្ងៃ​នេះ ខ្ញុំ​នៅ​តែ​អរ​ព្រះគុណ​ព្រះ​ ដែល​បានបណ្តាល​ចិត្ត​ខ្ញុំ​ឲ្យ​​ចូល​ចិត្ត​ការ​អាន​សៀ​វភៅ តាម​រយៈ​បណ្តា​ល័យ​ចល័ត​នោះ។ អ្នក​​ប្រាជ្ញ​​ព្រះ​​គម្ពីរ​មួ​យ​​ចំនួន បាន​មាន​ប្រសាសន៍​ថា​​សាវ័ក​ប៉ុល​ស្រ​ឡាញ់កា​រអាន​សៀវ​ភៅ​ណា​ស់ ហើយ​បាន​រៀន​សូត្រ​ពី​សៀវភៅ​រ​បស់គា​ត់ រហូត​ដល់​ចុ​ង​ប​ញ្ចប់នៃ​ជីវិត​គាត់​។ ក្នុ​ង​សំបុត្រ​ចុង​ក្រោ​យ​របស់​គាត់ គាត់​បាន​សរសេរ​ថា “ដល់​​កា​ល​​ណា​​អ្នក​ទៅ​ឯ​ខ្ញុំ នោះ​សូម​យក​អាវ​ធំ ដែល​ខ្ញុំ​ផ្ញើ​ទុក​នឹង​អ្នក​កាប៉ុស នៅ​ក្រុង​ទ្រអាស​ទៅ​ផង និង​សៀវភៅ​ទាំង​ប៉ុន្មាន​ដែរ តែ​សូម​យក​ក្រាំង​ស្បែក​ជា​ដើម”(២ធីម៉ូថេ ៤:១៣)។ ត្រង់​ចំណុច​នេះ សៀវ​ភៅ និង​ក្រាំង​ស្បែក​ទាំង​នោះ​អាច​ជា​ព្រះ​គម្ពីរ​សញ្ញា​ចាស់ និង​សៀវ​ភៅ​ដែល​គាត់​បាន​សរ​សេរ​ដោយផ្ទាល់ដៃ។ ខ្ញុំ​ជឿ​ជាក់​ថា មូល​ហេតុ​ដែល​លោក​ប៉ុល​ស្វែង​រក​ចំណេះ​ដឹង គឺមិន​គ្រាន់​តែ​ដើម្បី​ឲ្យ​មាន​ប្រា​ជ្ញា ឬ​មាន​ការ​កម្សាន្ត​សប្បាយ​ប៉ុណ្ណោះឡើ​យ ប៉ុន្តែ គឺដើម្បីឲ្យ​ស្គាល់​ព្រះ​គ្រីស្ទ​កាន់​តែ​ច្បាស់។ គោល​ដៅរ​បស់​គាត់​ គឺ“ដើម្បី​​​ឲ្យគា​ត់​​បាន​​ស្គាល់​ទ្រង់ និង​​​​ព្រះចេ​ស្តា​​នៃ​​ដំណើរ​​ដែ​ល​ទ្រង់​​រ​ស់​​ឡើង​វិញ ហើយ​​និង​​សេចក្តី​​ប្រកប​​ក្នុ​ង​​ការ​​រង​​ទុក្ខ​​របស់​​ទ្រង់…

Read article
ថែមហើយ ថែមទៀត

សព្វ​ថ្ងៃ​នេះ ពេល​យើង​ឃើញ​គេ​ធ្វើ​បាតុក​ម្ម ក្នុ​ង​ពិភព​លោកដែ​ល​មា​នវិ​បត្តិ​សេដ្ឋកិច្ច​ ជាញឹ​ក​ញាប់ យើង​ច្រើន​តែ​ឮ​គេ​ស្រែក​ទាម​ទារ​ឲ្យ​ “កា​ត់ប​ន្ថយ​ផ្នែ​កនេះ​ ឬកា​ត់ប​ន្ថយ​ផ្នែក​នោះ”។ ឧទាហរណ៍ គេ​បាន​អំពា​វនា​វ​រដ្ឋា​បាល ​ឲ្យកា​ត់ប​ន្ថយ​កា​រចំ​ណាយថ​វិកា​រជាតិ ឲ្យ​មាន​តុល្យ​ភាព។ គេក៏​បាន​ជំ​រុញ​ប្រ​ជាជន ឲ្យ​មាន​កា​រ​កាត់​បន្ថ​យ​កា​រ​ប្រើ​ប្រាស់​ថាម​ពល​អគ្គី​សនី ហើយកា​ត់​បន្ថយ​ការ​ប្រើ​ប្រាស់​ផ្សេង​ៗ ​ព្រោះធន​ធា​នធ​ម្ម​ជាតិ​មា​នចំ​នួនកំ​ណត់។ ទាំង​នេះសុ​ទ្ធ​តែ​ជាយោ​បល​ល្អៗ​ ដែលយើ​ងគ្រ​ប់​គ្នាគួ​រ​តែ​អនុ​វត្ត​តា​ម។ ទោះ​ជា​យ៉ាង​ណាក៏​ដោ​យ នៅក្នុ​ងពិ​ភ​ពនៃ​សេ​ចក្តីជំ​នឿវិ​ញ សេច​ក្តីស្រ​ឡាញ់ ព្រះគុ​ណ និង​កម្លាំង មិន​ដែល​មា​ន​ចំនួន​កំណត់​ឡើយ។ ដូច្នេះ ក្នុង​នាម​ជា​អ្នក​ដើ​រ​តាម​ព្រះ​គ្រីស្ទ យើង​ត្រូវ​បា​ន​ជំរុ​ញ​ ឲ្យប​ង្ហាញសេ​ចក្តី​ស្រឡាញ់​របស់​ព្រះ ក្នុង​ជីវិត​របស់​យើង ឲ្យកាន់តែ​ច្រើនឡើ​ង​ៗ​ជានិច្ច។ ក្នុង​សំបុត្រ​ទី​មួយ​ ដែលសា​វ​ក​ប៉ុល​បា​ន​សរ​សេរ​ផ្ញើ​អ្ន​ក​ជឿ​ព្រះ នៅ​ទី​ក្រុង​ថែស្សា​ឡូនីច គាត់​បាន​ជំរុញ​ពួក​គេ​ឲ្យ​​ដើរ​​តា​ម​​បែប​​ដែល​​គួរ​​គប្បី ដើម្បី​​ឲ្យ​​​​គា​ប់​ដល់​ព្រះហឫទ័យ​ព្រះ​ “កាន់​​តែ​ខ្លាំង​ឡើង”(៤:១)។ លោក​ក៏បា​ន​បង្គាប់​ពួ​ក​គេ ឲ្យ​បង្ហា​ញ​នូវ​សេ​ចក្តី​ស្រឡាញ់ចំពោះគ្នា​ទៅវិ​ញទៅ​ម​ក ហើយ​មា​ន​សេចក្តី​ស្រឡាញ់​ជា​បង​ប្អូន “កា​ន់​តែ​ខ្លាំ​ង​ឡើង”(ខ.១០)​។ សេច​ក្តីស្រ​ឡា​ញ់​អាច​កើ​ន​ឡើ​ងជា​និ​ច្ច​បាន ដោយ​សារ​សេ​ចក្តី​ស្រ​ឡាញ់​នោះ កើត​ចេ​ញ​ពី​ប្រភ​ព​ដ៏​មិ​នចេះ​រី​ង​ស្ងួត​រ​ប​ស់​ព្រះ គឺមិ​ន​មែ​នកើ​តចេ​ញពី​ប្រ​ភព​រ​ប​ស់​យើង ដែល​ចេះ​តែ​ថ​យចុះ​នោះឡើយ។ កវី អេនី ចនសិន ផ្លីន(Annie Johnson Flint) បាន​តែងបទ​កំណាព្យ​ថា : សេចក្តី​ស្រឡាញ់រ​ប​ស់​ទ្រង់​គ្មា​ន​ដែន​កំ​ណត់ គេមិ​ន​អាច​វា​ស់ស្ទ​ង់​ព្រះ​គុណ​ទ្រ​ង់​បាន អំណាច​រប​ស់​ទ្រ​ង់​គ្មា​នព្រំ​ដែ​ន…

Read article
សេចក្តីស្រឡាញ់ រកឃើញច្រកចូល

កាល​ពី​បី​បួន​ឆ្នាំមុ​ន ខ្ញុំ​បា​​នមើ​ល​រឿង​គំនូរ​ជីវ​ចល ដែលនិ​យាយ​អំពី​បុរស​​ចំណាស់​ម្នាក់​ស្លៀករ៉ូប​ដ៏​ញក់​​ញី​ កំពុង​ឈ​​រទាំ​ង​ក្តៅក្រ​ហា​យម្នា​ក់ឯ​ង នៅមាត់​ទ្វារ​ផ្ទះគា​ត់​។ គាត់​ទើប​តែបា​ន​បិ​ទ​ទ្វារ​ផ្ទះរ​បស់​គាត់​ឲ្យ​ជិត កុំ​ឲ្យ​នរណា​ចូល​រួ​ច ដោយ​យក​មេសោរ​៤​មក​ចាក់ រួច​ចាក់​គន្លឹះ​ទ្វារ​អស់​ពីរ ហើយ​ថែម​ទាំ​ងចា​ក់​សោរ​ច្រវ៉ា​ក់មួ​យ​ខ្សែ​ថែម​ទៀត។ ក្រោយម​ក​គាត់​បា​នក​ត់​សំគា​ល់​ឃើញ​​ថា មាន​ស្រោមសំ​បុត្រ​ព​ណ៌​សរ​មួ​យ កំពុង​គៀប​ជាប់​ពី​ក្រោ​ម​ទ្វារ​នោះ។ នៅលើ​ស្រោម​សំ​បុត្រ​នោះ មាន​ស្ទីក​គ័រ​ដ៏​ធំ​មួយ ​ដែល​មាន​រាង​បេះ​ដូ​ង។ វា​ជា​កាត​ប៉ុស្តាល់ សម្រាប់​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ ដែល​គេ​បាន​យ​ក​មក​ជួន​​គាត់។ ដូច​នេះ សេចក្តី​ស្រឡាញ់​នៅ​តែអា​ច​ចូ​លក្នុ​ង​ផ្ទះ​គាត់​រួ​ចដដែល​។ មាន​តែសេ​ច​ក្តីស្រ​ឡា​ញ់ប៉ុ​ណ្ណោះ ដែលអា​ច​កែប្រែ​ចិត្ត​មនុស្សបា​ន។ លោក​ដូសតូស្គី(Dostoevsky) គឺជាជ​​នជាតិ​រូស្ស៊ី ដែល​បាន​និព​ន្ធ​សៀវ​ភៅរឿ​ង “បង​ប្អូន​ត្រកូល​ការ៉ា​ម៉ាហ្សូវ(Karamazov)”។ ក្នុង​រឿង​នោះ ​គាត់​បាន​និយា​យ​អំ​ពីលោ​កអា​យវិន(Ivan) ដែល​គិ​តថា មនុស្សសុ​ទ្ធ​តែ​អា​ត្មា​និយម ហើយ​គាត់​បាន​បដិសេ​ធសេ​ច​ក្តីស្រ​ឡា​ញ់រ​ប​ស់​ព្រះ។ ពេល​មួយ ប្អូន​ប្រុស​រ​ប​ស់គា​ត់​ គឺលោកអា​លីយ៉ូសា(Alyosha) ដែល​ជាបុ​រ​សដែ​លមា​ន​ជំនឿ​ខ្លាំ​ង មាន​កា​រទើ​ស​ទាល់ ពេល​ដែល​ដឹ​ង​ថា អាយ​វិន​បដិ​សេ​ធនឹ​ង​សេច​ក្តីស្រ​ឡា​ញ់រ​​ប​​ស់ព្រះ​។ គាត់​ក៏​បាន​ឱន​ក្បា​ល​ចុះ ហើយ​បាន​ថើប​អាយវ៉ាន។ ប្រហែល​ជា អ្ន​កក៏​មា​នមិ​ត្តភ័​ក្រ ដែលប​ដិសេ​ធ​មិ​នព្រ​ម​ទទួ​ល​សេច​ក្តីស្រ​ឡាញ់រ​បស់​ព្រះ ​ផងដែ​រ។ ចូរ​បង្ហា​ញសេ​ច​ក្តី​ស្រឡា​ញ់​រប​ស់​ទ្រ​ង់ ឲ្យ​គាត់​បា​ន​ស្គាល់​ គឺ​ដូច​ដែ​ល​​​ព្រះ​បាន​ប​ង្ហាញ​ក្តី​ស្រឡាញ់រ​ប​ស់​ទ្រង់​ដ​ល់យើ​ង ដោយ​នាំ​សេច​ក្តី​សង្រ្គោះ ចូល​ក្នុង​ពិ​ភព​លោក​នេះ តាម​រយៈ​អង្គ​ព្រះយេស៊ូ​វ។​ សូម​ចាក់​បង្ហូរ​សេច​ក្តីស្រ​ឡាញ់ មកលើ​អ្នក​ដ​ទៃ គឺសេចក្តី​ស្រឡា​ញ់ដែ​​ល​ត្រូវបា​នពិ​ព​ណ៌នា ក្នុង​បទ​គម្ពីរ…

Read article
ពេលការភ័យខ្លាច ចូលមកក្នុងជីវិត

នៅ​ពេល​ដែ​លកូ​ន​ស្រី​រ​បស់ខ្ញុំ​ស្រែ​ក​ថា “ម៉ាក់ ​សត្វ!” ខ្ញុំក៏​មើល​ទៅ​ក​ន្លែ​ង​ដែល​នា​ង​ចង្អុ​ល ហើយ​ក៏​បាន​ឃើញ​ពី​ង​ពា​ង​ដ៏​ធំមួ​យ។ ពីមុ​ន​ម​ក ខ្ញុំ​មិ​នធ្លា​ប់​ឃើញ​ពីង​ពាង​ធំ​ដូ​ចនេះ នៅ​ក្រៅក​ន្លែ​ងល​ក់​សត្វ​ចិ​ញ្ចឹម​ទេ។ ​ខ្ញុំ​​ដឹងថា​ ខ្ញុំ​មិ​នអា​ច​​ឲ្យវាចូ​ល​នៅ​ក្នុង​ផ្ទះរ​ប​ស់​ខ្ញុំ​បា​ន​ទេ ហើយ​វា​ក៏​ដឹង​ដែរ។ ប៉ុន្តែ ខ​ណៈពេ​ល​​ដែល​ខ្ញុំ​ប្រ​ឈម​​មុខ​ដាក់​វា​ ខ្ញុំ​រ​ក​ឃើញ​ថា​​ ខ្ញុំ​​មិន​​អាច​ឈាន​ជើង​ទៅមុខ​មួ​យជំ​ហា​ន​ទៀត ដើម្បី​​ចូល​ទៅ​ជិ​ត​វាបា​ន​ឡើ​យ។ ជីពចរ​រប​ស់ខ្ញុំ​លោ​តកា​ន់​តែ​ញាប់។ ខ្ញុំ​បា​ន​លេប​ទឹក​មា​ត់មួ​យ​ក្អឿក ហើយ​និយាយ​ផ្តល់​កំលាំង​ចិត្ត​ឲ្យ​ខ្លួ​ន​ឯង តែ​កា​រភ័យ​ខ្លាច​នៅ​តែ​​​ធ្វើឲ្យ​ខ្ញុំ​គាំ​ង​នៅ​មួយក​ន្លែង។ ការ​ភ័យ​ខ្លាច​មាន​អំណា​ច​ណាស់។ វា​អាច​ធ្វើឲ្យ​យើ​ងគិ​ត ឬ​បញ្ចេ​ញ​អាកប្ប​កិរិយា​ណា ដែល​មិន​សម​ហេតុផ​ល។ តែ​សូម​អរ​ព្រះគុ​ណ​ព្រះ ដែល​ក្នុង​នាម​ជាគ្រី​ស្ទ​បរិស័ទ ​​យើង​​មិ​ន​​ត្រូវ​អនុញ្ញាត​​ឲ្យ​​ការ​​ភ័យ​ខ្លាច គ្រប់​​គ្រង​​សកម្ម​ភា​ព​​របស់​​យើ​ង​​ឡើង ទោះ​វា​ជាការខ្លា​ច​មនុស្ស ស្ថាន​ការណ៍ ឬ​សូ​ម្បី​តែកា​រខ្លា​ច​ពីង​ពាង​ក៏​ដោយ។​ យើង​អាច​ប្រកាស​ថា “តែ​វេលា​​ណា​​ដែល​​​ទូ​លប​ង្គំ​​ភ័យ នោះ​​ទូ​ល​បង្គំ​​​នឹង​​ទុក​​ចិ​ត្ត​​ដ​ល់​ទ្រង់”(ទំនុកដំកើង ៥៦:៣)។ ការ​កាន់​គោល​ជំហ​រទា​ស់​ប្រ​ឆាំង​នឹ​ង​ការ​ភ័​យ​ខ្លាច គឺស​មស្រ​ប​តាម​ប​ទ​គម្ពីរ ដែល​បាន​បង្រៀន​យើង​ឲ្យ​ “​​ទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ”(សុភាសិត ៣:៥)។ ​ចំណេះ​ដឹង​រប​ស់​យើង អាច​នាំ​ឲ្យ​យើ​ង​មា​នកា​រ​ភ័​យខ្លា​ច​​ហួស​ហេតុ​ពេក ហើយ​មើល​ស្រាល​អំណា​ចរ​បស់ព្រះ​។​ នៅ​ពេល​ដែល​យើ​ងភ័​យ​ខ្លា​ច យើង​អាច​ទុ​ក​ចិ​ត្ត​ទៅ​លើយោបល​រប​ស់ព្រះ​អ​ម្ចាស់(អេសាយ ៤០:២៨)​ ហើយ​ទុក​ចិ​ត្តលើ​សេ​ចក្តី​ស្រ​ឡាញ់រ​បស់ទ្រង់​ ដែល​អាចប​ណ្តេញ “សេចក្តី​ភ័​យខ្លា​ច”​បាន(១យ៉ូហាន ៤:១៨)។ បើនៅ​ពេល​ក្រោ​យ ការ​ភ័យខ្លា​ច​ចូល​ក្នុង​ជី​វិត​រ​បស់​អ្នក នោះសូ​ម​កុំត​ក់​ស្ល​ត់ឡើ​យ​។ ដ្បិតយើ​ង​នៅ​តែអា​ចទុ​ក​ចិត្ត​ព្រះ…

Read article