You are here:
កន្លែងដ៏សុខសាន្តរបស់យើង

ខ្ញុំ​មាន​ការងារ​ដំបូង​បំផុត នៅ​ភោជនីយ​ដ្ឋាន​អាហារ​រហ័ស។ នៅ​ពេល​ល្ងាច​ថ្ងៃ​សៅរ៍ មាន​បុរស​ម្នាក់​បាន​នៅ​ក្នុង​ភោជនីដ្ឋាន​នោះ​មិន​ឃើញ​ទៅ​ណា ហើយ​ក៏​បាន​សួរ​ខ្ញុំ​ថា ខ្ញុំ​ចេញ​ពី​ធ្វើការ​នៅ​ម៉ោង​ប៉ុន្មាន។ ពេល​នោះ ខ្ញុំ​មាន​អារម្មណ៍​មិន​ស្រួល។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក គាត់​ក៏​បាន​ហៅ​ដំឡូង​ចៀន​មួយ​ចាន បន្ទាប់​មក គាត់​ក៏​បាន​ហៅ​ភេស​ជ្ជះ​មួយ​កំប៉ុង ដូច​នេះ អ្នក​គ្រប់​គ្រង​ភោជ្ជនីយ​ដ្ឋាន​ក៏​មិន​បាន​បណ្តេញ​គាត់​ទេ។ ទោះ​បី​ជា​ខ្ញុំ​មិន​រស់​នៅ​ឆ្ងាយ​ពី​ភោជនីដ្ឋាន ក៏​ខ្ញុំ​នៅ​តែ​មិន​ហ៊ាន​ដើរ​ទៅ​ផ្ទះ​តែ​ម្នាក់​ឯង កាត់​តាម​កន្លែង​ចត​រថ​យន្ត ហើយ​កាត់​តាម​វាល​ខ្សាច់។ ទី​បំផុត ដល់​ពេល​ពាក់​កណ្តាល​អាធ្រាត ខ្ញុំ​ក៏​បាន​ចូល​ទៅ​ក្នុង​ការិយ៉ាល័យ ដើម្បី​ទូរ​ស័ព្ទ។ ហើយ​ប៉ា​របស់​ខ្ញុំ​ក៏​បាន​លើក​ទូរស័ព្ទ ហើយ​ក៏​បាន​ងើប​ចេញ​ពី​ដំណេក​ដ៏​កក់​ក្តៅ​របស់​គាត់ ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ ។​ ៥​នាទី​ក្រោយ​មក គាត់​ក៏​បាន​មក​ដល់ ហើយ​ក៏​បាន​ជូន​ខ្ញុំ​ទៅ​ផ្ទះ។ កាល​នោះ​ខ្ញុំ​ដឹង​ច្បាស់​ថា ប៉ា​ខ្ញុំ​នឹង​មក​ជួយ​ខ្ញុំ នៅ​ពេល​យប់​នោះ ហើយ​ការ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ធានា ​ដែល​មាន​ចែង នៅ​ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក​៩១។ ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌ តែង​តែ​គង់​នៅជា​មួយ​យើង​ជា​និច្ច ដោយ​ការពារ និង​ថែរក្សា​យើង ពេល​ដែល​យើង​មាន​ការ​ច្របូក​ច្របល់ ឬ​មាន​ការ​ភ័យ​ខ្លាច ឬ​ក៏​មាន​ការ​ខ្វះ​ខាត។ ទ្រង់​បាន​ប្រកាស​ថា ពេល​ដែល​ពួក​គេ​អំពាវ​រក​ទ្រង់ ទ្រង់​នឹង​ឆ្លើយ​តប(ទំនុកដំកើង ៩១:១៥)។ ទ្រង់​មិន​គ្រាន់​តែ​ជាកន្លែង ដែល​យើង​អាច​រត់​ទៅ​រក ដើម្បី​ទទួល​បាន​នូវ​ភាព​សុខ​សាន្ត​ប៉ុណ្ណោះ​ទេ។ ទ្រង់ ជា ជម្រក​របស់​យើង(ខ.១)។…

Read article
មិនដូចការផ្សាយពាណិជ្ជកម្ម

ក្នុង​អំឡុង​ពេល​វិស្សម​កាល ខ្ញុំ និង​ស្វាមី​ខ្ញុំ​បាន​ចុះ​ឈ្មោះ ចូល​រួម​ការ​ជិះ​ទូក​កម្សាន្ត ចុះ​តាម​ខ្សែ​ទឹក​ទន្លេ​ឆាតា​ហ៊ូឈី នៅ​រដ្ឋ​ចចជា។ ដោយសារ​ខ្ញុំ​បាន​ពាក់​ស្បែក​ជើង​សង្រែក រ៉ូប​សម្រាប់​រដូវ​ក្តៅ និង​មួក​ដែល​មាន​ហាម​ធំ ខ្ញុំ​ក៏​បាន​លាន់​មាត់ ពេល​ដែល​យើង​ដឹង​ថា ការ​ធ្វើ​ដំណើរ​នោះ មាន​រាប់​បញ្ចូល​ការ​ជិះ​ទូក​ចុះ​តាម​ល្បាក់​ទឹក ដែល​មាន​ទឹក​ហូរ​ខ្លាំង គឺខុស​ពី​ការ​ផ្សាយ​ពាណិជ្ជ​កម្ម។ តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​យើង​បាន​ជិះ​ទូក​នោះ ជា​មួយ​ប្តី​ប្រពន្ធ​មួយ​គូរ ដែល​មាន​បទ​ពិសោធន៍​នៅ​ក្នុង​ការ​ជិះ​ទូក​ចុះ​តាម​ល្បាក់​ទឹក។ ពួក​គេ​ក៏​បាន​បង្រៀន​ស្វាមី​ខ្ញុំ អំពី​មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​អ៊ំ​ទូក ហើយ​ក៏​បាន​សន្យា​ថា​ នឹង​នាំ​យើង​ទៅ​ដល់​គោល​ដៅ ដោយ​សុវត្ថិ​ភាព។ ខ្ញុំ​ក៏​បាន​អរ​ព្រះ​គុណ​ព្រះអង្គ​ ដែល​ពេល​នោះ​ខ្ញុំ​មាន​អាវ​សុវត្ថិ​ភាព។ ខ្ញុំ​ក៏​បាន​ស្រែក ហើយ​តោង​ដៃ​ជ័រ​របស់​ទូក​នោះ ទាល់​តែ​យើង​បាន​ទៅ​ដល់​ត្រើយ ដែល​មាន​សុទ្ធ​តែភក់ ដែល​នៅ​ខ្សែ​ទឹក​ខាង​ក្រោម។ ខ្ញុំ​ក៏​បាន​បោះ​ជំហាន​ទៅ​លើ​ឆ្នេរ ហើយ​ក៏​បាន​ចាក់​ទឹក​ចេញ​ពី​ការ​បូប​យួរ​ដៃ​របស់​ខ្ញុំ ខណៈ​ពេល​ដែល​ស្វាមី​ខ្ញុំ​បាន​ជួយពូត​ជាយ​រូប​របស់​ខ្ញុំ ដែល​បាន​ទទឹក​ជោគ។ យើង​ក៏​បាន​អស់​សំណើច​យ៉ាង​សប្បាយ ទោះ​ការ​ធ្វើ​ដំណើរ​នេះ មិន​មាន​ភាព​ងាយ​ស្រួល ដូច​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ក៏​ដោយ។ យ៉ាង​ណា​មិញ ព្រះ​យេស៊ូវ​បាន​ដាស់​តឿន​ពួក​សាវ័ក​ទ្រង់​យ៉ាង​ច្បាស់ អំពី​ការ​ធ្វើ​ដំណើរ​ដ៏​ពិបាក ដែល​ពួក​គេ​នឹង​ជួប​នៅ​ពេល​ខាង​មុខ គឺ​ខុស​ពី​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​អំពី​ការ​ធ្វើ​ដំណើរ​នោះ ដែល​មិន​បាន​រៀប​រាប់​ជា​លម្អិត អំពី​ចំណុច​ដ៏សំខាន់​មួយ នៃ​ការ​ធ្វើ​ដំណើរ​នោះ។ ទ្រង់​បាន​ប្រាប់​ពួក​គេ​ថា ពួក​គេ​នឹង​ជួប​ការ​បៀត​បៀន ហើយ​ស្លាប់​ដោយ​សារ​ជំនឿ ហើយ​ទ្រង់​នឹង​សុគត ហើយ​ក្រោយ​មក ទ្រង់​ក៏​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ ទ្រង់​ក៏​បាន​ធានា​ដល់​ពួក​គេ​ថា ពួក​គេ​អាច​ទុក​ចិត្ត​ទ្រង់​បាន…

Read article
“គួរឲ្យស្រឡាញ់!”

នៅ​ពេល​ព្រឹក​ថ្ងៃ​មួយ ពេល​ដែល​កូន​ស្រី​ខ្ញុំ​បាន​រៀប​ចំ​ខ្លួន​រួច​រាល់​ហើយ នាង​ក៏​បាន​និយាយ​ឮ​ៗ​ថា “គួរ​ឲ្យ​ស្រឡាញ់”។​ ខ្ញុំ​មិន​ដឹង​ថា នាង​ចង់​និយាយ​ពី​អ្វី​ទេ។ បន្ទាប់​មក នាង​ក៏​បាន​ទះ​ថ្មម​ៗ ពី​លើ​អាវ​របស់​នាង ដែល​បង​ប្អួន​ជី​ដូន​មួយរបស់​នាង​បាន​ឲ្យ។ នៅ​ពី​មុខ​អាវ​នោះ ខ្ញុំ​ឃើញ​ពាក្យ “គួរ​ឲ្យ​ស្រឡាញ់”។ ខ្ញុំ​ក៏​បាន​ឱប​នាង​យ៉ាង​ណែន ហើយ​ក៏​បាន​ញញឹម ដោយ​ក្តី​អំណរ។ ខ្ញុំ​ក៏​បាន​ប្រាប់​នាង​ថា “កូន​គួរ​ឲ្យ​ស្រឡាញ់​ណាស់!” នាង​ក៏​បាន​ញញឹម​កាន់​តែ​ខ្លាំង​ ដោយ​និយាយ​ពាក្យ​នោះ​ម្តង​ហើយ​ម្តង​ទៀត។ ខ្ញុំ​មិន​មែន​ជា​ឪពុក​ដែល​ល្អ​ឥត​ខ្ចោះ​ទេ។ ប៉ុន្តែ ពេល​នោះ ជា​ពេល​ដ៏​ល្អ​ឥត​ខ្ចោះ។​ នៅ​ក្នុង​ការ​ឆ្លើយ​ឆ្លង​ដ៏​មាន​ន័យ​នោះ ខ្ញុំ​បាន​ឃើញ​ទឹក​មុខ​របស់​កូន​ស្រី​ខ្ញុំ បញ្ចេញ​រស្មី ដោយ​សារ​នាង​បាន​ទទួល​សេចក្តី​ស្រឡាញ់​ដោយ​ឥត​លក្ខ​ខ័ណ្ឌ ពោល​គឺ​នាង​បាន​បញ្ចេញ​ទឹក​មុខ​នៃ​ក្តី​អំណរ។ នាង​ដឹង​ថា ពាក្យ​ដែល​នៅ​ពី​ខាង​មុខ​អាវ​របស់​នាង គឺ​ត្រូវ​នឹង​អារម្មណ៍​ដ៏ពិត ដែល​ឪពុក​របស់​នាង​មាន ចំពោះ​នាង។ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​ដឹង​ច្បាស់ ក្នុង​ចិត្ត​ថា ព្រះ​វរបិតា​បាន​ស្រឡាញ់​យើង ដោយ​សេចក្តី​ស្រឡាញ់​ដែល​គ្មាន​ព្រំដែន? ជួន​កាល យើង​ពិបាក​នឹង​យល់ អំពី​សេចក្តី​ពិត​នេះ។ ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​សម័យ​ដើម ក៏​មាន​បញ្ហា​នេះ​ផង​ដែរ។ ពួក​គេ​ឆ្ងល់​ថា តើ​ទុក្ខ​លំបាក​របស់​ពួក​គេ គឺ​ជា​សញ្ញា​បញ្ជាក់​ថា ព្រះ​ទ្រង់​លែង​ស្រឡាញ់​ពួក​គេ​ឬ​យ៉ាង​ណា? ប៉ុន្តែ ក្នុង​បទ​គម្ពីរ យេរេមា ៣១:៣ ហោរា​យេរេមា​បាន​រំឭក​ពួក​គេ​ថា កាល​ពី​មុន ព្រះ​ទ្រង់​ធ្លាប់​មាន​បន្ទូល​ប្រាប់​ពួក​គេ​ថា…

Read article
ការឆ្លើយតប ចំពោះការរិះគន់

ខ្ញុំ​ធ្វើ​ការ​ជា​មួយ​ក្រុម​ការងារ ដែល​រៀប​ចំ​ពិធី​ប្រចំា​ឆ្នាំ​របស់​សហ​គមន៍។ យើង​បាន​ចំណាយ​ពេល​១១​ខែ ដើម្បី​រៀប​គម្រោង​លម្អឹត​ជា​ច្រើន ដើម្បី​ធ្វើ​យ៉ាង​ណា ឲ្យ​មាន​ជោគ​ជ័យ នៅ​ក្នុង​ការ​ប្រារព្ធ​ពិធី។ យើង​បាន​ជ្រើស​រើស​កាល​បរិច្ឆេទ​ និង​ទីកន្លែង​ដ៏​ល្អ។ យើង​កំណត់​តម្លៃ​សំបុត្រ​ចូល​រួម។ យើង​បាន​ជ្រើស​រើស​អ្វី​ៗ​គ្រប់​យ៉ាង រាប់​ចាប់​ពី​អ្នក​លក់​អាហារ​ ដល់​អ្នក​បច្ចេក​ទេស​ផ្នែក​សម្លេង។ ខណៈ​ពេល​ដែល​ពិធី​កាន់​តែ​ជិត​ចូល​មក​ដល់ យើង​ក៏​បាន​ឆ្លើយ​តប សំណួរ​របស់​សាធារណៈ​ជន ហើយ​ក៏​បាន​ផ្តល់​ឲ្យ​នូវ​ការណែនាំ។ ក្រោយ​មក យើង​ក៏​បាន​ប្រមូល​មតិ​របស់​អ្នក​ចូល​រួម។ មតិ​ខ្លះ​ល្អ។ មតិ​ខ្លះ​ទៀត មិន​ពិរោះ​ស្តាប់។ ក្រុម​ការងារ​របស់​យើង​បាន​ឮ​ថា​ អ្នក​ចូល​រួម​មាន​ចិត្ត​រំភើប​រីក​រាយ ហើយ​ក៏​បាន​ឮ​ពាក្យរអ៊ូ​រទាំ​ផង​ដែរ។ ការ​ឆ្លើយ​តប​អវិជ្ជ​មាន អាច​ធ្វើ​ឲ្យ​យើង​បាក់​ទឹក​ចិត្ត ហើយ​ជួន​កាល ធ្វើ​ឲ្យ​យើង​ចង់​បោះ​បង់​ចោល​ការងារ​យើង។ យ៉ាង​ណា​មិញ លោក​នេហេមា ក៏​មាន​អ្នក​រិះ​គន់​ផង​ដែរ ខណៈ​ពេល​ដែល​គាត់​ដឹក​នាំ​ក្រុម​ការងារ សាង​សង់​កំផែង​ក្រុង​យេរូសាឡិម​ឡើង​វិញ។ គេ​ពិត​ជា​បាន​សើច​ចម្អក​ឲ្យ​លោក​នេហេមា និង​អ្នក​ដែល​ធ្វើ​ការ​ជា​មួយ​គាត់ ដោយ​និយាយ​ថា “បើ​គ្រាន់​តែ​មាន​ចចក​មួយ​ឡើង​ទៅ​លើ​កំផែង​ថ្ម ដែល​គេ​កំពុង​តែ​ធ្វើ​នោះ​ឲ្យ​រលំ​ទៅ​ហើយ”(នេហេមា ៤:៣)។ ពេល​ដែល​ខ្ញុំ​បាន​រៀន​សូត្រ​អំពី​របៀប​ដែល​គាត់​ឆ្លើយ​តប ចំពោះ​អ្នក​រិះ​គន់ ខ្ញុំ​ក៏​ចេះ​ឆ្លើយ​តប ចំពោះ​អ្នក​រិះ​គន់​របស់​ខ្ញុំ។ គឺគាត់​បាន​ឆ្លើយ​តប​ ដោយ​ងាក​បែរ​ទៅ​រក​ព្រះ ដើម្បី​ទទួល​ជំនួយ​ពី​ទ្រង់ ជា​ជាង​មាន​អារម្មណ៍​ពិបាក​ចិត្ត ឬ​ខំ​តបត​ចំពោះ​ពាក្យ​សម្តី​របស់​គេ។ គាត់​មិន​បាន​ឆ្លើយ​តប ដោយ​ត្រង់​ៗ​តែ​ម្តង​ទេ ផ្ទុយ​ទៅ​វិញ គាត់​បាន​ទូល​ដល់​ព្រះ​ថា គេកំពុង​តែ​ប្រព្រឹត្ត​មក​លើ​រាស្រ្ត​របស់​ទ្រង់ យ៉ាង​ដូច​ម្តេច​ខ្លះ​(ខ.៤)។​…

Read article
សេចក្តីស្រឡាញ់ ដែលមានការបន្ទាបខ្លួន

កាល​លោក​បេនយ៉ាមីន ហ្វ្រែងគ្លីន(Benjamin Franklin) នៅ​ជា​យុវជន គាត់​បាន​កត់​ត្រា អំពី​គុណ​ធម៌​ទាំង​១២ ដែល​គាត់​ចង់ ឲ្យ​កើត​មាន ក្នុង​ជីវិត​គាត់។ គាត់​ក៏​បាន​បង្ហាញ​ការ​កត់​ត្រា​នោះ ដល់​មិត្ត​ភក្តិ​គាត់​ម្នាក់ ហើយ​មិត្ត​ភក្តិ​នោះ​ក៏​បាន​ឲ្យ​យោបល​ថា គាត់​គួរ​តែ​បន្ថែម “ការ​បន្ទាប​ខ្លួន” នៅ​ក្នុង​ចំណោម​គុណ​ធម៌​ទាំង​នោះ​ផង​ដែរ។ លោក​ហ្វ្រែងគ្លីន​ពេញ​ចិត្ត​នឹង​យោបល​នេះ។ បន្ទាប់​មក គាត់​ក៏​បាន​ធ្វើ​ការ​ណែ​នាំ​មួយ​ចំនួន នៅ​ក្នុង​ការ​កត់​ត្រា​នោះ ដើម្បី​ជួយ​ខ្លួន​គាត់ សម្រេច​ឲ្យ​បាន​គុណធម៌​នីមួយ​ៗ ក្នុង​ជីវិត​គាត់។ នៅ​ក្នុង​ការ​គិត​ហ្វឹក​ហាត់​ឲ្យ​បាន​ការ​បន្ទាប​ខ្លួន លោកហ្វែ្រងគ្លីន ក៏​បាន​លើក​ឡើង​ថា ព្រះ​យេស៊ូវ​ជា​គំរូ​ដ៏​ល្អ សម្រាប់​ឲ្យ​គាត់​យក​តម្រាប់​តាម។ ព្រះយេស៊ូវ​បាន​បង្ហាញ​ដល់​យើង នូវ​គំរូ​ដ៏​ល្អ​បំផុត នៃ​ការ​បន្ទាប​ខ្លួន។ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា “ត្រូវ​តែ​មាន​គំនិត​គិត​ដូច​ជា​ព្រះគ្រីស្ទយេស៊ូវ​វិញ ដែល​ទោះ​បើ​ទ្រង់​មាន​រូប​អង្គ​ជា​ព្រះ​ក៏​ដោយ គង់​តែ​មិន​បាន​រាប់​សេចក្តី​ស្មើ​នឹង​ព្រះ​នោះ ទុក​ជា​សេចក្តី​ដែល​គួរ​កាន់​ខ្ជាប់​ឡើយ គឺ​ទ្រង់​បាន​លះបង់​ព្រះអង្គ​ទ្រង់ មក​យក​រូបភាព​ជា​បាវ​បំរើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​រូប​ជា​មនុស្ស​ផង”(ភីលីព ២:៥-៧)។ ព្រះ​យេស៊ូវ​បាន​បង្ហាញ​ចេញ នូវ​ការ​បន្ទាប​ខ្លួន ដែល​ល្អ​ប្រសើរ​បំផុត។ ទោះ​ទ្រង់​បាន​គង់​នៅ​ជា​មួយ​ព្រះ​វរ​​បិតា​អស់​កល្ប​ជានិច្ច​ក៏​ដោយ ក៏​ទ្រង់​នៅ​តែ​សម្រេច​ព្រះ​ទ័យ​បន្ទាប​ខ្លួន នៅ​ក្រោយ​ឈើ​ឆ្កាង ដោយ​សេចក្តី​ស្រឡាញ់ ដើម្បី​ឲ្យ​ទ្រង់​អាច​លើក​អ្នក​ដែល​ជឿ​ទ្រង់ ឲ្យ​ចូល​ទៅ​ក្នុង​ក្តី​អំណរ​នៃ​ព្រះ​វត្ត​មាន​ទ្រង់​ តាម​រយៈ​ការ​សុគ​របស់​ទ្រង់។ យើង​យក​តម្រាប់​តាម​ការ​បន្ទាប​ខ្លួន​របស់​ព្រះ​យេស៊ូវ ពេល​ដែល​យើង​ខិត​ខំ​បម្រើ​ព្រះ​វរបិតា​នៃ​យើង ដែល​គង់​នៅ​ស្ថាន​សួគ៌ ដោយ​បម្រើ​អ្នក​ដទៃ។ ព្រះ​ទ័យ​សប្បុរស​របស់​ព្រះ​យេស៊ូវ​ ជួយ​ឲ្យ​យើង​មើល​ឃើញ​សម្រស់…

Read article
ហៅយើងចំឈ្មោះ

អ្នក​ផ្សាយ​ពាណិជ្ជ​កម្ម​បាន​ធ្វើ​ការ​សន្និ​ដ្ឋាន​ថា ពាក្យ​សម្តី​ដែល​ទាក់​ទាញ​អារម្មណ៍​ទស្ស​និក​ជន​បំផុត​ គឺ​ឈ្មោះ​របស់​ពួក​គេ។ ហេតុ​នេះ​ហើយ ប៉ុស្ទ​ទូរទស្សន៍​មួយ នៅ​ចក្រ​ភព​អង់​គ្លេស ក៏​បាន​ចាប់​ផ្តើម​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន ជា​លើក​ដំបូង តាម​រយៈ​សេវ៉ា​កម្ម​ចាក់​ផ្សាយ​តាម​បណ្តាញ​អ៊ីន​ធើណិត​របស់​ខ្លួន។ យើង​ប្រហែល​ជា​សប្បាយ​ចិត្ត ពេល​បាន​ឮ​ឈ្មោះ​យើង នៅ​ក្នុង​ការ​ផ្សាយ​ក្នុង​ទូរទស្សន៍ ប៉ុន្តែ វា​មិន​សូវ​មាន​ន័យសម្រាប់​យើង​ទេ បើ​សិន​ជា​អ្នក​ដែល​បាន​ហៅ​ឈ្មោះ​យើង​នោះ មិន​បាន​ស្រឡាញ់​យើង​ទេ​នោះ​។ នាង​ម៉ារា ដែល​ជា​អ្នក​ស្រុក​ម៉ាក់ដាឡា បាន​ទៅ​មើល​ផ្នូរ​ដែល​គេ​បាន​បញ្ចុះ​ព្រះ​សព​ព្រះ​យេស៊ូវ បន្ទាប់​ពី​ទ្រង់​បានសុគត​នៅ​លើ​ឈើ​ឆ្កាង។ ពេល​នោះ នាង​មាន​អំណរ​យ៉ាង​ខ្លាំង ដោយ​បាន​ឮ​ទ្រង់​មាន​បន្ទូល​ហៅ​ឈ្មោះ​នាង (យ៉ូហាន ២០:១៦)។ គ្រាន់​តែ​បាន​ឮ​ឈ្មោះ​នាង នាង​ក៏​បាន​ងាក​ទៅ​រក​គ្រូ ដែល​នាង​បាន​ស្រឡាញ់ និង​ដើរ​តាម។ ពេល​នោះ ​នាង​ប្រាកដ​ជា​មាន​ការ​ភ្ញាក់​ផ្អើល ហើយ​មាន​អំណរ​ជា​ខ្លាំង​ណាស់។ ការ​ដែល​ទ្រង់​បាន​ហៅ​ឈ្មោះ​នាង ដោយ​ភាព​ស្និទ្ធ​ស្នាល​ដូច​នេះ គឺ​បាន​ផ្តល់​ឲ្យ​នូវ​ការ​បញ្ជាក់ ដល់​នាង​ថា ព្រះ​ដែល​បាន​ស្គាល់​នាង គ្មាន​កន្លែង​ចន្លោះ ទ្រង់​នៅ​មាន​ព្រះ​ជន្ម​រស់ ហើយ​សុគត​ទៀត​ទេ។ នាង​ម៉ារា​បាន​ឃើញ និង​បាន​ឮ​ព្រះ​យេស៊ូវ​មាន​បន្ទូល​ដោយ​ផ្ទាល់ ក្នុង​ពេល​ដ៏​ពិសេស​នោះ ប៉ុន្តែ ព្រះ​ទ្រង់​ក៏​បាន​ស្រឡាញ់​យើង​ផ្ទាល់​ៗ​ខ្លួន​ផង​ដែរ។ ព្រះយេស៊ូវ​បាន​ប្រាប់​នាង​ម៉ារា​ថា ទ្រង់​នឹង​យាង​ឡើង​ទៅ​ព្រះ​វរបិតា​ទ្រង់​វិញ(ខ.១៧) ប៉ុន្តែ ទ្រង់​បាន​ប្រាប់​ពួក​សិស្ស​ទ្រង់​ផង​ដែរ​ថា ទ្រង់​នឹង​មិន​ទុក​ឲ្យ​ពួក​គេ​ឯក​កោ​ឡើយ​(យ៉ូហាន ១៤:១៥-១៨)។ ព្រះ​ទ្រង់​នឹង​ចាត់​ព្រះ​វិញ្ញាណ​បរិសុទ្ធ ឲ្យ​គង់​នៅ ក្នុង​ចិត្ត​កូន​របស់​ទ្រង់(កិច្ចការ ២:១-១៣)។…

Read article
ការប្រឹក្សា ពីលោកឪពុករបស់ខ្ញុំ

បន្ទាប់​ពី​ខ្ញុំ​បាន​បាត់​បង់​ការងារ​ជា​អ្នក​កែ​សម្រួល​អត្ថបទ ខ្ញុំ​ក៏​បាន​អធិស្ឋាន សូម​ព្រះ​ទ្រង់​ជួយ​ខ្ញុំ ឲ្យ​រក​បាន​ការងារ​ថ្មី។ ប៉ុន្តែ ជា​ច្រើន​សប្តាហ៍​បាន​កន្លង​ផុត​ទៅ ហើយ​ខ្ញុំ​ក៏​មិន​បាន​ព្យាយាម​ស្វែង​រក​បណ្តាញ និង​បំពេញ​ពាក្យ​សុំ​ការងារ​ឡើយ​។ ពេល​នោះ​ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​រអ៊ូរទាំ។ ខ្ញុំ​ក៏​បាន​ឱប​ដៃ ដោយ​ការ​មិន​សប្បាយ​ចិត្ត ចំពោះ​ការ​អធិស្ឋាន ដែល​មិន​បាន​ទទួល​ការ​ឆ្លើយ​តប ហើយ​ក៏​បាន​ទូល​សួរ​ព្រះ​អង្គ​ថា “តើ​ព្រះ​អង្គ​ជ្រាប​ទេ ថា​ការងារ មាន​សារៈ​សំខាន់​ប៉ុណ្ណា​ចំពោះ​ទូល​បង្គំ?” លោក​ឪពុក​របស់​ខ្ញុំ ច្រើន​តែ​បាន​រំឭក​ខ្ញុំ ឲ្យ​ទុក​ចិត្ត​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អម្ចាស់ អំពី​ស្ថាន​ភាព​នៃ​ការងារ​របស់​ខ្ញុំ។ ពេល​ដែល​ខ្ញុំ​បាន​ជជែក​គ្នា​ជា​មួយ​គាត់ គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ថា “ប៉ា​ចង់​ឲ្យ​កូន​ឈាន​ទៅ​ដល់​ចំណុច​ ដែល​កូន​ទុក​ចិត្ត​អ្វី​ដែល​ព្រះ​អង្គ​បាន​មាន​បន្ទូល”។ ពាក្យ​ណែនាំ​របស់​ឪពុក​ខ្ញុំ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បទ​គម្ពីរ​សុភាសិត ជំពូក​៣ ដែល​បាន​ចែង​អំពី​ការ​ប្រឹក្សា​ប្រកប​ដោយ​ប្រាជ្ញា ពី​ឪពុក​ម្តាយ ទៅ​កាន់​កូន​ជា​ទីស្រឡាញ់​របស់​ខ្លួន។​ ជា​ពិសេស បទ​គម្ពីរ​នេះ​ត្រូវ​នឹង​ស្ថាន​ភាពរបស់​ខ្ញុំ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ចូរ​ទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ។ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង”(សុភាសិត ៣:៥-៦)។ ព្រះ​ទ្រង់​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​របស់​យើង គឺ​មាន​ន័យ​ថា ព្រះ​ទ្រង់​នឹង​នាំ​ផ្លូវ​យើង​ ឆ្ពោះ​ទៅ​រក​គោល​ដៅ​របស់​ទ្រង់ ដើម្បី​ការ​លូត​លាស់​របស់​យើង។ គោល​ដៅ​សំខាន់​បំផុត​របស់​ទ្រង់ គឺ​ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្លាស់​ប្រែ កាន់​តែ​មាន​លក្ខណៈ​ដូច​ទ្រង់។ ការ​នេះ​មិន​មាន​ន័យ​ថា ផ្លូវ​ដែល​ទ្រង់​បាន​ជ្រើស​រើស​ឲ្យ​យើង នឹង​មាន​ភាព​ងាយ​ស្រួល​សម្រាប់​យើង​នោះ​ទេ។ ប៉ុន្តែ ខ្ញុំ​អាច​ទុក​ចិត្ត​ថា ការ​ដឹក​នាំ និង​ការ​រៀប​ចំ​ពេល​វេលា​របស់​ទ្រង់…

Read article
ការស្វាគមន៍ដ៏កក់ក្តៅ

តើ​បាន​នរណា​ឱប​គេ​រាល់​គ្នា​ទៀត?” នេះ​ជា​សំណួរ​មួយ ក្នុង​ចំណោម​សំណួរ​ដែល​មិត្ត​ភក្តិ​របស់​យើង​ម្នាក់ បាន​សួរ​យើង បន្ទាប់​ពី​គាត់​បាន​ទទួល​ដំណឹង​ថា គាត់​មាន​ជម្ងឺ​មហារីក ហើយ​គាត់​ដឹង​ថា គាត់​នឹង​នៅ​ឆ្ងាយ​ពី​ពួក​ជំនុំ​របស់​យើង​មួយ​រយៈ។ លោក​ស្ទីវ​បាន​ធ្វើ​ឲ្យ​គេ​រាល់​គ្នា មាន​អារម្មណ៍​ថា បាន​ទទួល​ការ​ស្វាគមន៍​ដ៏​កក់​ក្តៅ ដោយ​ភាព​ចៅ​រ៉ៅ ការ​ចាប់​ដៃ​ដ៏​កក់​ក្តៅ ហើយ​ថែម​ទាំង “ការ​ឱប ​ដ៏​បរិសុទ្ធ”​ សម្រាប់​អ្នក​ខ្លះ ដើម្បី​អនុវត្ត​តាម​បទ​គម្ពីរ រ៉ូម ១៦:១៦ ដែលបាន​ប្រាប់ “ឲ្យ​ជំរាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​ថើប​យ៉ាង​បរិសុទ្ធ”។ ហើយ​សព្វ​ថ្ងៃ​នេះ ពេល​យើង​បាន​អធិស្ឋាន​ឲ្យ​លោក​ស្ទីវ សូម​ឲ្យ​ព្រះ​ទ្រង់​ប្រោស​ជម្ងឺ​គាត់ គាត់​មាន​ការបារម្ភ​ថា យើង​នឹង​នឹក​ការ​ស្វាគមន៍ ដ៏​កក់​ក្តៅ​របស់​គាត់ ខណៈ​ពេល​ដែល​គាត់​ត្រូវ​ឆ្លង​កាត់​ការ​វះ​កាត់ និង​ការ​ព្យាបាល ហើយ​ត្រូវ​នៅឆ្ងាយ​ពី​ពួក​ជំនុំ​របស់​យើង មួយ​រយៈ ។ យើង​រាល់​គ្នា ប្រហែល​ជា​មិន​សុទ្ធ​តែ​បាត់​បង់​ឱកាស​ស្វាគម៍​គ្នា​ទៅ​វិញ​ទៅម​ក ដូច​លោក​ស្ទីវ​ឡើយ ប៉ុន្តែ ការ​ដែល​គាត់​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ បាន​ធ្វើ​ជា​គំរូ​ដ៏​ល្អ ដែល​បាន​ជួយ​ក្រើន​រំឭក​យើង។ ចូរ​កត់​សំគាល់​ការ​បង្រៀន​របស់​សាវ័ក​ពេត្រុស ដែល​បាន​ប្រាប់​យើង​ឲ្យ “ប្រព្រឹត្ត​នឹង​គ្នា​ដោយ​សេចក្តី​ចៅរ៉ៅ ឥត​មាន​ត្អូញ​ត្អែរ” ឬ​ប្រព្រឹត្ត ដោយ​ផ្តោត​ទៅ​លើ​សេចក្តី​ស្រឡាញ់(១ពេត្រុស ៤:៩ មើល ភីលីព ២:១៤)។ បដិសណ្ឋារ​កិច្ច​របស់​ពួក​ជំនុំ នៅ​សតវត្សរ៍​ទី១ បាន​រាប់​បញ្ចូល​ការ​ផ្តល់​កន្លែង​ស្នាក់​អាស្រ័យ ដល់​អ្នក​ដំណើរ…

Read article
ឪពុកដែលល្អដ៏ឥតខ្ចោះ

មាន​ពេល​មួយ ខ្ញុំ​បាន​ឈរ​នៅ​ក្នុង​ផ្លូវ​ដើរ នៅ​ចន្លោះ​ធ្នើ​ដាក់​ទំនិញ ក្នុង​ហាង​ទំនិញ។ ខ្ញុំ​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ស្វែង​រក​កាត​ប៉ូស្តាល់​ដ៏​ល្អ​ឥត​ខ្ចោះ សម្រាប់​ទិវា​លោក​ឪពុក។ ទោះ​បី​ជា​ខ្ញុំ និង​ឪពុក​ខ្ញុំ​បាន​ផ្សះផ្សា​គ្នា បន្ទាប់​ពី​យើង​មានទំនាក់​ទំនង​ដ៏​ពិបាក​ជា​ច្រើន​ឆ្នាំ​ហើយ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​មិន​មាន​អារម្មណ៍​ថា មាន​ភាព​ស្និទ្ធ​ស្នាល​ជា​មួយ​ប៉ា​របស់​ខ្ញុំ​ទេ។ នៅ​ថ្ងៃ​នោះ ស្រ្តី​ម្នាក់​ដែល​ឈរ​នៅ​ក្បែរ​ខ្ញុំ​បាន​បញ្ចេញ​សម្លេង​រអ៊ូ ខណៈ​ពេល​ដែល​នាង​កំពុង​តែ​ដាក់​កាត​ប៉ូស្តាល់​ដែល​នាង​បាន​អាន​ហើយ ចូល​ទៅ​ក្នុង​កន្លែង​ដាក់​តាំង​វិញ។ នាង​ក៏​បាន​រអ៊ូ​ថា “ហេតុ​អ្វី​បាន​ជា​គេ មិន​ផលិត​កាត​ប៉ូស្តាល់ សម្រាប់​អ្នក​ដែល​មិន​មាន​ទំនាក់​ទំនង​ល្អ ជា​មួយ​ឪពុក​របស់​ខ្លួន ប៉ុន្តែ កំពុង​តែ​ព្យាយាម​ធ្វើ​នូវ​កិច្ចការ​ដ៏​ត្រឹម​ត្រូវ​ សម្រាប់​គាត់?” នាង​ក៏​បាន​ប្រញាប់​ចេញ​ទៅ​ក្រៅ​បាត់។ ខ្ញុំ​រក​ឆ្លើយ​ប្រាប់​នាង​មិន​ទាន់ ដូច​នេះ ខ្ញុំ​ក៏​បាន​អធិស្ឋាន​ឲ្យ​នាង។ ខ្ញុំ​ក៏​បាន​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់ ដ្បិត​មាន​តែ​ទ្រង់​ទេ ដែល​អាច​ធ្វើ​ជា​ឪពុក​ដែល​ល្អ​ឥត​ខ្ចោះ ហើយ​ខ្ញុំ​ក៏​បាន​ទូល​សូម​ទ្រង់​ពង្រឹងទំនាក់​ទំនង ដែល​ខ្ញុំ​មាន​ជា​មួយ​ឪពុក​ខ្ញុំ។ ខ្ញុំ​ក៏​ស្រេក​ឃ្លាន​ចង់​បាន​ទំនាក់​ទំនង​កាន់​តែ​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​វរ​បិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​សួគ៌​ផង​ដែរ។ ខ្ញុំ​ចង់​មាន​ទំនុក​ចិត្ត ចំពោះ​ព្រះ​វត្ត​មាន អំណាច​ចេស្តា និង​ការ​ការ​ពារ​របស់​ទ្រង់ ដូច​ស្តេចដាវីឌ​ដែរ​(ទំនុកដំកើង ២៧:១-៦)។ ពេល​ស្តេច​ដាវីឌ​ស្រែក​រក​ជំនួយ ទ្រង់​រំពឹង​ថា ព្រះ​ទ្រង់​នឹង​ឆ្លើយ​តប(ខ.៧-៩)។ ទោះ​ឪពុក​ម្តាយ​នៅ​ផែន​ដី​អាចបដិសេធន៍ បោះ​បង់​ចោល ឬ​មិន​អើពើរ​ចំពោះ​កូន​ខ្លួន​ក៏​ដោយ ក៏​ស្តេច​ដាវីឌ​នៅ​តែ​ប្រកាស​ថា ព្រះ​ទ្រង់​នឹង​ទទួល​យកយើង ដោយ​គ្មាន​លក្ខខ័ណ្ឌ(ខ.១០)។ ទ្រង់​បាន​រស់​នៅ ដោយ​មាន​ការ​ជឿ​ជាក់​លើ សេចក្តី​ល្អ​របស់​ព្រះ(ខ.១១-១៣)។ ជួន​កាល ស្តេចដាវីឌ​មាន​ការ​ពិបាក…

Read article
អត្ថន័យនៃទឹកមុខ

កាល​សារ៉ា​ចៅ​ស្រី​របស់​ខ្ញុំ នៅ​តូច នាង​បាន​ពន្យល់​ខ្ញុំ​ថា មាន​រឿង​អ្វី​កើត​ឡើង ពេល​ដែល​មនុស្ស​ស្លាប់​ទៅ។ នាង​ថា ពេល​មនុស្ស​ស្លាប់​ទៅ មាន​តែ​មុខ​របស់​ពួក​គេ​ប៉ុណ្ណោះ ដែល​នឹង​ទៅ​នៅ​នគរ​ស្ថាន​សួគ៌ តែ​រូប​កាយ​នឹង​មិន​បាន​ឡើងនគរ​ស្ថាន​សួគ៌​ឡើយ ព្រោះ​ពួក​គេ​នឹង​មាន​រូប​កាយ​ថ្មី ប៉ុន្តែ មុខ​នៅ​តែ​ដូច​ដើម។ ជា​ការ​ពិត​ណាស់ ទ្រឹស្តី​របស់​សារ៉ា អំពី​ជីវិត​អស់​កល្ប​ជា​និច្ច គឺ​ជា​ការ​យល់​ដឹង​តាម​បែប​ក្មេង​ៗ  ប៉ុន្តែ នាង​ពិត​ជា​មាន​ការ​យល់​ដឹង​ខ្លះ​ៗ អំពី​សេចក្តី​ពិត​ដ៏​សំខាន់។ តាម​ន័យ​ធៀប មុខ​របស់​យើង គឺ​ជា​អ្វី​ដែល​យើង​អាច​មើល​ឃើញ ដែល​ឆ្លុះ​បញ្ចាំង​អំពី​វិញ្ញាណ​ដែល​យើង​មើល​មិន​ឃើញ។ ម្តាយ​ខ្ញុំ​ធ្លាប់​និយាយ​ប្រាប់​ខ្ញុំ​ថា ទឹក​មុខ​ក្រមូវ​អាច​នៅ​ជាប់​នៅ​លើ​ផ្ទៃ​មុខ​ខ្ញុំ នៅ​ថ្ងៃ​ណា​មួយ។ គាត់​និយាយ​ត្រូវ​។ ការ​ព្រួយ​បារម្ភ​ធ្វើ​ឲ្យ​យើង​រួញ​ចិញ្ចើម ហើយ​កំហឹង​ក៏​បាន​នៅ​ជាប់​នឹង​មាត់​យើង។ កែវ​ភ្នែក​របស់​យើង អាច​បង្ហា​ញឲ្យ​គេ​ដឹង អំពី​វិញ្ញាណ​ដ៏​វេទនា​របស់​យើង។ ម្យ៉ាង​វិញ​ទៀត កែវ​ភ្នែក​ដែល​សប្បុរស ស្នាម​ញញឹម​ដ៏​សុភាព កក់​ក្តៅ និង​ស្វាគមន៍ គឺ​ជា​សញ្ញា​សំគាល់ អំពី​ការ​ផ្លាស់​ប្រែ​នៅ​ខាង​ក្នុង ទោះ​មុខ​របស់​យើង​មាន​ស្នាម​ជ្រួញ ស្នាម​អុច​ៗ ឬ​ការ​បាត់​បង់​សម្រស់​ដទៃ​ទៀត​ក៏​ដោយ។ យើង​មិន​អាច​ធ្វើ​អ្វី​បាន​ច្រើន សម្រាប់​ផ្ទៃ​មុខ ដែល​យើង​មាន​ពី​កំណើត​ទេ ប៉ុន្តែ យើង​អាច​ធ្វើ​អ្វី​ម្យ៉ាង ដើម្បី​កែ​ប្រែ​ជីវិត​យើង។ យើង​អាច​អធិ​ស្ឋាន សូម​ការ​បន្ទាប​ខ្លួន ការ​អត់​ធ្មត់ ភាព​សប្បុរស ការ​ទ្រំា​ទ្រ ការ​ដឹង​គុណ…

Read article