You are here:
មាន​ការ​ជំរុញ​ចិត្ត​ឲ្យ​ផ្សាយ​ដំណឹង​ល្អ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

កិច្ចការ ២០:១៧-២៤ ដ្បិត​ខ្ញុំ​គ្មាន​សេចក្តី​ខ្មាស ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ​ទេ ពីព្រោះ​ជា​ព្រះ​ចេស្តា​នៃ​ព្រះ សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នកណា​ដែល​ជឿ គឺ​ដល់​ទាំង​សាសន៍​យូដា​ជាដើម និង​សាសន៍​ក្រេក​ផង​។ រ៉ូម ១:១៦ “តើ​អ្នក​ដឹង​ទេ​ថា ព្រះយេស៊ូវ​ស្រឡាញ់​អ្នក​។ ព្រះអង្គ​ពិតជា​ស្រឡាញ់​អ្នក​ណាស់”។ នេះ​ជា​ពាក្យ​សម្តី​ចុង​ក្រោយ របស់​លោក​ចន ដានីយ៉ែល(John Daniels)។ បន្ទាប់ពី​គាត់​បាន​ឲ្យ​លុយ​ខ្លះ ដល់​បុរស​ម្នាក់​ជា​ជន​អនាថា​ម្នាក់ គាត់​ក៏​បាន​និយាយ​លា​គ្នា ដោយ​ពាក្យ​ពេចន៍​នេះ ហើយ​ប៉ុន្មាន​វិនាទី​ក្រោយមក មាន​ឡាន​មួយ​បាន​បុក​គាត់ បណ្តាល​ឲ្យ​គាត់​បាត់បង់​ជីវិត​ភ្លាមៗ​។ នៅ​ក្នុង​ក្រដាស​កម្ម​វិធី​បុណ្យសព​របស់​លោក​ចន មាន​អត្ថបទ​ខ្លី​មួយ​ដែល​មាន​ខ្លឹមសារ​យ៉ាង​ដូច​នេះ​ថា “លោក​ចន ចង់​ស្វែងរក​វិធី​ឈោង​ចាប់​មនុស្ស​ឲ្យ​កាន់តែ​ច្រើន ដូច​នេះ នៅពេល​រសៀល​ថ្ងៃ​អា​ទិត្យ គាត់​បាន​ព្យាយាម​ជួយ​យក​អសារ​បុរស​ម្នាក់​។ ព្រះអម្ចាស់​ក៏បាន​ប្រទាន​មធ្យោបាយ​មួយ ដើម្បី​ឲ្យ​គាត់​ឈោង​ចាប់​ពិភពលោក​។ នៅ​ថ្ងៃ​នោះ ប៉ុស្តិ៍​ទូរទស្សន៍​ជា​ច្រើន​បាន​ចាក់​ផ្សាយ​ដំណឹង​អំពី​អំពើ​សប្បុរស​ធម៌ និង​របៀប​ដែល​គាត់​ចែក​ចាយ​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​យេស៊ូវ​ដល់​ជន​អនាថា​។ ដំណឹង​នេះ​ក៏​បានឮ​ទៅដល់​ញាតិ​មិត្ត ក្រុម​គ្រួសារ និង​មនុស្ស​ជា​ច្រើន​ទៀត នៅ​ទូ​ទាំង​ប្រទេស”។ ទោះ​លោក​ចន ដានីយ៉ែល មិនមែន​ជា​គ្រូ​អធិប្បាយ​ក៏ដោយ គាត់​ទទួល​បាន​ការ​បណ្តាល​ចិត្ត​ឲ្យ​និយាយ​ប្រាប់​អ្នក​ដទៃ អំពី​ព្រះយេស៊ូវ​។ សាវ័ក​ប៉ុល​ក៏បាន​ទទួល​ការ​បណ្តាល​ចិត្ត​ផង​ដែរ​។ ក្នុង​បទ​គម្ពីរ​កិច្ចការ ជំពូក២០ គាត់​បាន​បង្ហាញ​អំពី​ភាព​ឆេះឆួល​របស់​គាត់ នៅ​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ ដោយ​និយាយ​ពាក្យ​ផ្តាំ​ផ្ញើ​ដល់​អ្នក​ដឹកនាំ​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ​ថា “ខ្ញុំ​ក៏​មិន​រាប់​ជីវិត​នេះ ទុកជា​របស់​វិសេស​ដល់​ខ្ញុំ​ដែរ ឲ្យតែ​ខ្ញុំ​បាន​បង្ហើយ​ការ​រត់​ប្រណាំង​របស់​ខ្ញុំ ដោយ​អំណរ​ចុះ…

Read article
ទទួល​ការពារ​ពី​ព្រះ​វត្ត​មាន​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

“ព្រះយេហូវ៉ា​ទ្រង់​ក៏​គង់នៅ​ជា​មួយ​នឹង​យ៉ូសែប ហើយ​គាត់​ចេះតែ​ចំរើន​ឡើង​គាត់​នៅ​ក្នុង​ផ្ទះ​របស់​ចៅហ្វាយ​ខ្លួន ជា​សាសន៍​អេស៊ីព្ទ​នោះ”។ លោកុប្បត្តិ ៣៩:២ កន្លែង​ល្អ​បំផុត សម្រាប់​បម្រើ​ព្រះ គឺជា​កន្លែង​ដែល​ព្រះអង្គ​បាន​ដាក់​អ្នក ឲ្យ​ធ្វើ​ការ​បម្រើ​ព្រះអង្គ​។ គ្មាន​ការងារ​ណា​ដែល​ល្អ​ឥត​ខ្ចោះ គ្មាន​គ្រួ​សារណា​ដែល​គ្មាន​កំហុស ឬ​កាលៈទេសៈ​ណា​ដែល​គ្មាន​បញ្ហាឡើយ​។ អ្នក​ដែល​តែងតែ​ស្វែងរក​ជីវិត​ដែល​មានន័យ បាន​ភ្លេច​ថា ភាព​ល្អ​ឥត​ខ្ចោះ​មានតែ​នៅ​នគរ​ស្ថាន​សួគ៌​ប៉ុណ្ណោះ ហេតុ​នេះ​ហើយ យើង​មាន​ការ​ខក​ចិត្ត​ជា​ញឹក​ញាប់​។ យើង​មិន​អាច​និយាយ​ថា លោក​យ៉ូសែប​គួរតែ​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ជាង​នេះ​។ បន្ទាប់ពី​គាត់​ចាប់​ផ្តើម​ជីវិត​ជា​កូន​សំណប់​របស់​ឪពុក​គាត់ គាត់​ក៏បាន​ក្លាយ​ជា​ទាសករ​ដែល​គេ​ជួញដូរ​។ ភាព​សុខ​ស្រួល ដែល​គាត់​មាន​ក្នុង​គ្រួសារ ក៏បាន​ជំនួស​ដោយ​ច្រវាក់​នៃ​ភាពជា​ទាសករ​។ យើង​ក៏​ឃើញ​កាលៈទេសៈ​របស់​យើង​មាន​ការ​ផ្លាស់​ប្តូរ ពី​ពេល​មួយ​ទៅ​ពេល​មួយ ដូច​លោក​យ៉ូសែប​ផង​ដែរ​។ យើង​ប្រហែល​ជា​ផ្លាស់ទី​លំនៅ​ចេញពី​ផ្ទះ​ដែល​យើង​បាន​រស់នៅ​ជា​យូរ​ឆ្នាំ ឬ​មនុស្ស​ជាទី​ស្រឡាញ់​របស់​យើង​កើត​ដុំ​គីស ឬ​មួយ​យើង​មាន​បញ្ហា​ហិរញ្ញ​វត្ថុ ពុំ​នោះ​ទេ​បញ្ហា​សុខ​ភាព​ស្រាប់តែ​វាយ​ប្រហារ​ដោយ​មិន​ដឹង​ខ្លួន​។ ទោះជា​យ៉ាងណា​ក៏ដោយ មាន​មនុស្ស​តិច​ទេ ដែល​បាន​ជួប​ការ​ធ្លាក់​ខ្លួន​ធ្ងន់ធ្ងរ​ដូច​លោក​យ៉ូសែប​។ (ហើយ​បើ​អ្នក​បាន​ជួប​រឿង​ដូច​គាត់ នោះ​អ្នក​អាច​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​ដឹង​ថា ព្រះ​គម្ពីរ​បាន​ចែង​អំពី​រឿង​ដែល​ព្រះ​ទ្រង់​បាន​ជួយ​មនុស្ស​ដូច​អ្នកផង​ដែរ!) យើង​ប្រហែល​គិតថា លោក​យ៉ូសែប​មាន​ហេតុផល​គ្រប់​យ៉ាង ដែល​ត្រូវ​រត់​គេច លាក់​ខ្លួន បោះបង់​ការ​តស៊ូ កើត​មាន​ចិត្ត​ស្អប់ តែ​ព្រះ​វត្ត​មាន​របស់​ព្រះ បាន​នាំ​គាត់​ឆ្លង​កាត់​ជ្រលង​នៃ​ទុក្ខ​លំបាក​នីមួយៗ​។ ព្រះ​មិន​បាន​ការពារ​គាត់​ឲ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក​ភ្លាមៗ តែ​ព្រះអង្គ​បាន​ការពារ​គាត់ នៅ​ក្នុង​ទុក្ខ​លំបាក​ទាំង​នោះ​។ គាត់​បាន​ទទួល​ការ​ការពារ​ពី​ព្រះ​វត្ត​មាន​ព្រះអង្គ​។ រឿង​នេះ​បាន​បង្រៀន​យើង​ថា ការ​តស៊ូ ចំណេះ​ដឹង ឬ​ប្រាជ្ញា​របស់​អ្នកជឿ មិន​បាន​ការពារ​ពួកគេ​ឡើយ​។…

Read article
តើ​អ្នក​នឹង​ទូល​សួរ​ព្រះយេស៊ូវ​ដូច​ម្តេច​ខ្លះ? (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

លូកា ១៨:៩-១៧ ទុក​ឲ្យ​កូន​តូច​មក​ឯ​ខ្ញុំ​ឯណេះ កុំ​ឃាត់​វា​ឡើយ ព្រោះ​នគរ​ព្រះ​មាន​សុទ្ធតែ​មនុស្ស​ដូច​វា​រាល់​គ្នា​ដែរ​។ លូកា ១៨:១៦ មាន​ពេល​មួយ លោក​ចូ(Joe) បាន​សួរ​កូនៗ​របស់​គាត់ ក្នុង​ពេល​បរិភោគ​អាហារ​ពេល​ព្រឹក​ថា “បើ​ព្រះ​យេស៊ូវ​កំពុង​គង់ នៅ​តុ​ជាមួយ​យើង នៅពេល​ព្រឹក​នេះ តើ​កូន​ចង់​សួរ​ព្រះអង្គ​ដូច​ម្តេច​ខ្លះ? កូន​ប្រុស​របស់​គាត់​បាន​គិត​អំពី​សំណួរ​ដ៏​ពិបាក​នេះ​។ ពួកគេ​ក៏បាន​សម្រេច​ចិត្ត​ថា ពួក​គេ​នឹង​សុំ​ឲ្យ​ព្រះ​យេស៊ូវ​ជួយ​ពួក​គេ​ធ្វើ​លំ​ហាត់​គណិត​វិទ្យា​ដែល​ពិបាក​បំផុត ហើយ​សូម​ឲ្យ​ព្រះអង្គ​ប្រាប់​ពួក​គេ​ថា ចក្រ​វាល​មាន​ទំហំ​ធំ​ប៉ុណ្ណា​។ បន្ទាប់មក កូន​ស្រី​របស់​គាត់​ក៏​បាន​ឆ្លើយ​ថា នាង​នឹង​សូម​ឲ្យ​ព្រះ​អង្គ​ឱប​នាង​។ តើ​អ្នក​អាច​ស្រមៃ​ថា ព្រះ​យេស៊ូវ​បាន​ទត​មក​ក្មេងៗ​ទាំង​នេះ ដោយ​សេចក្តី​ស្រឡាញ់​ខ្លាំង​ប៉ុណ្ណា​ទេ? ខ្ញុំ​យល់​ឃើញថា ព្រះអង្គ​នឹង​មាន​ព្រះទ័យ​រីករាយ ក្នុង​ការ​ឆ្លើយតប​ចំពោះ​សំណូមពរ​របស់​ពួកគេ​។ ព្រះអង្គ​អាច​សព្វ​ព្រះទ័យ​ជា​ពិសេស ចំពោះ​កូន​ស្រី​របស់​លោក​ចូ ដែល​បាន​សូម​ឲ្យ​ព្រះ​អង្គ​ឱប​នាង ដែល​ហាក់​ដូចជា​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះអង្គ និង​បង្ហាញ​ចិត្ត​ដែល​ចង់​ឲ្យ​ព្រះ​អង្គ​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​នាង​។ ក្មេងៗ​ចិត្ត​ស្វែងរក​ខ្នង​បង្អែក ហើយ​ពួក​គេ​ដឹង​ថា ព្រះយេស៊ូវ​មាន​គ្រប់​ចេស្តា និង​មាន​សេចក្តី​ស្រឡាញ់​។ ព្រះអង្គ​មាន​បន្ទូល​ថា “អ្នកណា​ដែល​មិន​ទទួល​នគរ​ព្រះ ដូចជា​កូន​តូចៗ នោះ​មិន​បាន​ចូល​ទៅ​ក្នុង​នគរ​នោះ​ឡើយ”(លូកា ១៨:១៧)។ ព្រះគ្រីស្ទ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ទទួល​ស្គាល់​ថា យើង​ត្រូវ​ការ​ព្រះគុណ ការ​អត់​ទោស​បាប និង​សេចក្តី​សង្រ្គោះ​របស់​ព្រះអង្គ​។ ព្រះអង្គ​សព្វ​ព្រះទ័យ​នឹង​ចិត្ត​ដែល​បន្ទាប​ខ្លួន ចិត្ត​ដែល​ចង់​នៅ​ក្បែរ​ព្រះអង្គ​។ តើ​អ្នក​មាន​អ្វី​ចង់​ទូល​សួរ​ព្រះយេស៊ូវ​ទេ? យើង​ម្នាក់ៗ​សុទ្ធតែ​មាន​សំណួរ សម្រាប់​ព្រះអង្គ! ពុំ​នោះ​ទេ អ្នក​ប្រហែល​ជា​គ្រាន់តែ​ចង់​នៅ​ក្បែរ​ព្រះអង្គ? ចូរ​រត់​ទៅ​រក​ព្រះអង្គ​ក្នុង​ពេល​ឥឡូវ​នេះ…

Read article
បាន​សម្រេច​សេចក្តី​យុត្តិ​ធម៌ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

“ដ្បិត​កាល​យើង​ជា​ខ្មាំង​សត្រូវ បើ​យើង​បានជា​មេ​ត្រី​នឹង​ព្រះ​វិញ​ទៅ​ហើយ ដោយ​ព្រះរាជបុត្រា​ទ្រង់​សុគត ដូច្នេះ ដែល​យើង​បាន ជា​មេ​ត្រី​ហើយ នោះ​ប្រាកដ​ជា​យើង​នឹង​បាន​សង្គ្រោះ​ជា​មិន​ខាន​លើស​ទៅទៀត ដោយ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ”។ រ៉ូម ៥:‌១០ ព្រះអម្ចាស់​មិនមែន​ជាតា​ចាស់​ដែល​មាន​ចិត្ត​ល្អ ឬ​ជាតា​ណូអែល​ចុះ​ពីលើ​មេឃ​មក ដើម្បី​ចែក​អំណោយ​ដល់​មនុស្ស ហើយ​មិន​ខ្វល់​អំពី​រឿង​អ្វី​ផ្សេង​ទៀត​នោះ​ទេ​។ ព្រះអង្គ​បរិសុទ្ធ ហើយ​ព្រះ​អង្គ​សុ​ចរិត​។ ហេតុ​នេះ​ហើយ ដោយសារ​បាប​របស់​យើង​ជា​មនុស្ស យើង​ក៏បាន​ដាច់​ចេញពី​ព្រះ​។ ភាពជា​សត្រូវ​បាន​កើត​មាន រវាង​មនុស្ស​ជាតិ និង​ព្រះអាទិករ​របស់​យើង​។ នេះ​មិនមែន​ជា​សារ​ដែល​អ្នក​ឮ​ជា​ញឹក​ញាប់​ទេ ហើយក៏​ពិបាក​ទទួលយក​ផង​ដែរ​។ ប៉ុន្តែ ព្រះ​ទ្រង់​មិន​បាន​មើល​រំលង​ភាពជា​ខ្មាំង​សត្រូវ​នេះ​ឡើយ​។ ព្រះ​គម្ពីរ​បាន​ចែង​យ៉ាង​ច្បាស់ អំពី​គោល​ជំហរ​ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​បាប​របស់​មនុស្ស​។ ជា​ការ​ពិត​ណាស់ សាវ័ក​ប៉ុល​បាន​ពិពណ៌នា​ថា មនុស្ស​គឺជា​ខ្មាំង​សត្រូវ​របស់​ព្រះ ដោយ​លើក​ឡើង​យ៉ាង​ច្បាស់​ថា បាប​បាន​ធ្វើ​ឲ្យ​យើង​ដាច់​ចេញពី​ព្រះអង្គ​។ ពាក្យ​ពេចន៍​របស់​សាវ័ក​ប៉ុល​ក៏បាន​រំឭក​យើង អំពី​ពាក្យ​ពេចន៍​របស់​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ដែល​បាន​ពោល​ថា “ទ្រង់​ក៏​ស្អប់​បណ្តា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត”(ទំនុក​ដំកើង ៥:៥) ជា​សារ​ដែល​ពិបាក​អាន ហើយក៏​ពិបាក​យល់​ដែរ បើ​យើង​មើល​មួយ​ភ្លែត​។ ដូច​នេះ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​អាច​មាន​ក្តី​សង្ឃឹម​បាន? តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​អាច​ផ្សះ​ផ្សា​ឲ្យ​ជា​នឹង​ព្រះ? តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ព្រះ​ទ្រង់​អាច​ដាក់​ទោស​មនុស្ស​មាន​បាប តាម​ដែល​ស័ក្តិសម តែ​នៅតែ​អត់​ទោស​ឲ្យ​មនុស្ស​មាន​បាប? ឱ​ប្រាជ្ញា​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​របស់​យើង! ពេល​ដែល​មនុស្ស​ទាំង​អស់​សុទ្ធតែ​មាន​បាប និង​សេចក្តី​ខ្មាស អ័ដាមទី២បាន​ប្រយុទ្ធ​ឈ្នះ ហើយ​សេចក្តី​សង្គ្រោះ​ក៏បាន​កើត​មាន​។ តាមរយៈ​ការ​សុគត​របស់​ព្រះ​យេស៊ូវ​នៅ​លើ​ឈើ​ឆ្កាង ព្រះអង្គ​បាន​សម្រេច​តាម​សេចក្តី​យុត្តិ​ធម៌​របស់​ព្រះវរបិតា​។ ព្រះអង្គ​បាន​ទទួល​រ៉ាប់រង​កាតព្វកិច្ច​របស់​យើង…

Read article
ស្តង់ដារ​នៃ​សេចក្តី​បរិសុទ្ធ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

លេវី​វិន័យ ២២:១-៩ អញ​នេះ ជា​ព្រះយេហូវ៉ា​ដែល​ញែក​គេ​ចេញ​ជា​បរិសុទ្ធ​។ លេវី​វិន័យ ២២:៩ បន្ទាប់ពី​ខ្ញុំ​បាន​ទៅ​ទស្សនា​រូប​ចម្លាក់​សេរ៉ាមិច លំ​ដាក់​ពិភពលោក នៅ​ក្នុង​សារ​មន្ទីរ​សិល្បៈ គេ​ក៏បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​សូន​ក្អម​តូច​មួយ ពី​ដី​ឥដ្ឋ​ដែល​អាច​រឹង នៅពេល​ត្រូវ​ខ្យល់​។ ខ្ញុំ​ក៏បាន​ចំណាយ​ពេល២ម៉ោង នៅ​ក្នុង​ការ​សូន​ក្អម​តូច​មួយ ដោយ​មាន​ឆ្លាក់​រូប និង​ដាក់​ពណ៌​ពី​លើ​ផង​។ លទ្ធផល​ដែល​ខ្ញុំ​ទទួល​បាន​ពី​ការ​ប្រឹង​ប្រែង​នោះ គឺ​មិន​មាន​អ្វី​គួរ​ឲ្យ​ស្ញប់​ស្ញែង​ទេ ដោយ​ខ្ញុំ​សូន​បាន​ក្អម​តូច​មួយ ខូច​ទ្រង់ទ្រាយ និង​មាន​ពណ៌​មិន​ស្មើ​។ គេ​មិន​យក​ក្អម​នេះ ទៅ​ដាក់​ក្នុង​សារមន្ទីរ​ឡើយ​។ ការ​រស់នៅ ដោយ​ខំ​ប្រឹង​ធ្វើ​ឲ្យ​ដល់​ស្តង់ដារ​ខ្ពស់​ណាមួយ អាច​មាន​ការ​ពិបាក​ខ្លាំង​។ ពួក​សង្ឃ​របស់​សាសន៍​អ៊ីស្រាអែល​បាន​ជួប​រឿង​នេះ ខណៈ​ពេល​ដែល​ពួកគេ​ព្យាយាម ធ្វើ​តាម​បង្គាប់​របស់​ព្រះ ឲ្យ​សម្អាត​ខ្លួន​តាម​ក្រឹត្យ​វិន័យ(លេវី​វិន័យ ២២:១-៨) និង​ធ្វើ​តាម​ការ​បង្គាប់​ជា​បន្ថែម​ទៀត ទាក់ទង​នឹង​ការ​ថ្វាយ​យញ្ញ​បូជា(ខ.១០-៣៣)។ ការងារ​របស់​ពួក​សង្ឃ​ត្រូវតែ​មាន​ភាព​បរិសុទ្ធ ដោយ​ការ​ញែក​ចេញ តែ​ទោះ​ពួកគេ​បាន​ខិតខំ​យ៉ាងណា ក៏​ពួកគេ​នៅតែ​មាន​ចំណុច​ខ្វះខាត​ជា​ញឹក​ញាប់​។ ហេតុ​នេះ​ហើយ ទី​បំផុត ព្រះ​ទ្រង់​ក៏បាន​ដាក់​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​សេចក្តី​សុ​ចរិត​របស់​ពួកគេ មក​លើ​ស្មា​របស់​ព្រះអង្គ​។ គឺ​ដូច​ដែល​ព្រះអង្គ​បាន​ប្រាប់​លោក​ម៉ូសេ​ថា ព្រះអង្គ​គឺជា​ព្រះយេហូវ៉ា គឺជា​ព្រះ​ដែល​ញែក​ពួកគេ​ចេញ​ជា​បរិសុទ្ធ(២២:៩,១៦,៣២)។ ព្រះ​យេស៊ូវ​គឺជា​ស​ម្តេច​សង្ឃ​របស់​យើង ហើយ​មានតែ​ព្រះអង្គ​ទេ ដែល​អាច​ថ្វាយ​ដង្វាយ​លោះ​បាប​ដែល​បរិសុទ្ធ និង​អាច​ទទួលយក​បាន ត្រូវ​តាម​ស្តង់ដារ​របស់​ព្រះ​មួយរយ​ភាគរយ តាមរយៈ​ការ​សុគត​របស់​ព្រះ​អង្គ នៅ​លើ​ឈើ​ឆ្កាង​។ ព្រះ​អង្គ​បាន​អធិស្ឋាន​ថា “ឯ​ទូល​បង្គំ​ក៏​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ដោយ​យល់​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ដោយសារ​សេចក្តី​ពិត​ដែរ”(យ៉ូហាន…

Read article
ព្រះ​នាម​ដ៏​លើស​លប់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ម៉ូសេ​ថា «អញ​ជា​ព្រះ​ដ៏​ជា​ព្រះ» រួច​ទ្រង់​មាន​ព្រះ​បន្ទូល​ទៀត​ថា ឯង​ត្រូវ​ឆ្លើយ​ប្រាប់​ដល់​ពួក​កូនចៅ​អ៊ីស្រាអែល​ដូច្នេះ​ថា ព្រះ​ដ៏​ជា​ព្រះ​ទ្រង់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា​។ និក្ខមនំ ៣:‌១៤ ក្នុង​វប្បធម៌​ខ្លះ អត្ថន័យ​របស់​ឈ្មោះ មិន​សូវ​សំខាន់​ទេ​។ យើង​ជ្រើសរើស​ឈ្មោះ​ដាក់​ឲ្យ​កូន ដោយសារ​ឈ្មោះ​នោះ​ស្តាប់​ទៅ​ពីរោះ ទោះ​អត្ថន័យ​របស់​ឈ្មោះ​នីមួយៗ មាន​សារៈសំខាន់​ក៏ដោយ​។ អត្ថន័យ​របស់​ឈ្មោះ​អាច​ធ្វើ​ឲ្យ​ម្ចាស់​ឈ្មោះ​មាន​ចរិត​លក្ខណៈ​បែប​ណាមួយ ឬ​នាំមក​នូវ​ក្តី​សង្ឃឹម​ដល់​អ្នក​ដែល​បានឮ​ឈ្មោះ​នោះ​។ កាល​លោក​ម៉ូសេ​ជួប​ព្រះអម្ចាស់ ក្នុង​គុម្ព​បន្លា គាត់​បាន​ទូល​សួរ​ព្រះ​អង្គ​ថា “កាល​ណា​ទូល​បង្គំ​ទៅ​ប្រាប់​ពួក​កូនចៅ​អ៊ីស្រាអែល​ថា ព្រះ​នៃ​ឰយុកោ​អ្នក​រាល់​គ្នា​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា ហើយ​គេ​សួរ​ទូល​បង្គំ​ថា តើ​ព្រះ​ទ្រង់​ព្រះ​នាម​ជា​អ្វី នោះ​តើ​ត្រូវ​ឲ្យ​ទូល​បង្គំ​ប្រាប់​គេ​ថា​ដូច​ម្តេច?”(និក្ខមនំ ៣:១៣)។ ព្រះ​នាម​ដែល​ព្រះ​ទ្រង់​បាន​ប្រាប់​លោក​ម៉ូសេ គឺ YHWH(ប្រែ​ម​កថា “អញ​ជា​ព្រះ​ដ៏​ជា​ព្រះ”) មាន​ព្យញ្ជនៈ៤ តែ​គ្មាន​ស្រះ​ទេ​។ ដូច​នេះ យើង​ឃើញថា យើង​ស្ទើរតែ​មិន​អាច​អាន​ពាក្យ YHWH បាន។ ព្រះ​នាម​ព្រះអង្គ​ជា​ឈ្មោះ​ដែល​យើង​មិន​អាច​និយាយ​ចេញ​មក​បាន​។ ហេតុ​អ្វី​ព្រះ​អង្គ​ឆ្លើយតប​លោក​ម៉ូសេ​យ៉ាង​ដូច​នេះ? លោក​ម៉ូសេ​កំពុង​ទូល​សូម​ព្រះ​នាម​ដ៏​មាន​អំណាច ដើម្បី​យក​ទៅ​ប្រាប់​រាស្រ្ត​អ៊ីស្រាអែល និង​ស្តេច​ផារ៉ោន ហើយ​ព្រះអង្គ​បាន​ប្រទាន​ព្រះ​នាម​ដែល​គាត់​មិន​អាច​អាន​ដាច់​។ ព្រះអង្គ​ហាក់​ដូច​ជា​កំពុងតែ​ប្រាប់​គាត់​ថា “គ្មាន​ឈ្មោះ​ណា ដែល​អាច​បក​ស្រាយ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ថា អញ​ជា​នរណា​នោះ​ឡើយ​។ ដូច​នេះ ឯង​ត្រូវ​ប្រាប់​គេ​ថា អញ​ជា​ព្រះ​ដ៏​ជា​ព្រះ ដែល​បាន​ចាត់​ឯង​ឲ្យ​មក​ឯពួក​គេ​។ ចូរ​ប្រាប់​ស្តេច​ផារ៉ោន​ឲ្យ​មើល​ការ​អ្វី​ដែល​អញ​នឹង​ធ្វើ ជំនួស​រាស្រ្ត​អង្គ​។ នោះ​វា​នឹង​ដឹង​ថា អញ​ជា​នរណា​។ ព្រះ​គម្ពីរ​ជា​រឿង​ដែល​មិន​គ្រាន់តែ​និយាយ​អំពី​ព្រះ​រាជ​កិច្ច​នៃ​ការ​ជួយ​សង្គ្រោះ​របស់​ព្រះ…

Read article
ព្រះអម្ចាស់ គឺជា​គ្រឹះ​ដ៏​រឹងមាំ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

អេសាយ ៣៣:២-៦ នឹង​មាន​សេចក្តី​សុខ​ស្រួល​នៅ​ក្នុង​គ្រា​ឯង ព្រម​ទាំង​សេចក្តីសង្គ្រោះ​ប្រាជ្ញា និង​ដំរិះ​ជា​បរិបូរ​ដែរ សេចក្តី​កោត​ខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​នឹង​បានជា​ឃ្លាំង​របស់​ឯង​។ អេសាយ ៣៣:៦ ផ្ទះ​របស់​ខ្ញុំ​មាន​ផ្ទះ​បាយ​ចាស់​ទ្រុឌ​ទ្រោម និង​មាន​រនាប​បាក់​ស្រុត ដូច​នេះ យើង​ចាំបាច់​ត្រូវ​ជួស​ជុល​វា​។ បន្ទាប់ពី​ជាង​សំណង់​បាន​វាយ​កំទេច​ផ្ទះ​នោះ​មួយ​ផ្នែក​ធំ ពួកគេ​ក៏បាន​ចាប់​ផ្តើម​ជីកដី ដើម្បី​សង់​គ្រឹះ​ថ្មី​។ ពេល​នោះ រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក៏បាន​កើត​ឡើង​។ ខណៈ​ពេល​ដែល​ជាង​កំពុង​ជីកដី ពួកគេ​កាយ​បាន​បំណែក​ឥដ្ឋ​ការ៉ូ​ជា​ច្រើន រួម​ទាំង​ដប​សូដា​ពី​ទសវត្សរ៍​ឆ្នាំ១៨៥០ ហើយ​ថែម​ទាំង​រក​ឃើញ​កាំបិត​ចាស់ៗ​ទៀត​ផង​។ តើ​គេ​បាន​សង់ផ្ទះ​នេះ​នៅ​លើ​កន្លែង​ចាក់​សំរាម​ចាស់​ឬ? គ្មាន​នរណា​ដឹង​ទេ ហេតុ​នេះ​ហើយ វិស្វករ​ក៏បាន​ប្រាប់​យើង​ថា ពួក​គេ​ត្រូវ​ជីក​គ្រឹះ​ឲ្យ​បាន​ជ្រៅ​ជាង​មុន ពុំ​នោះ​ទេ ជញ្ជាំង​ផ្ទះ​របស់​យើង​នឹង​ចេញ​ស្នាម​ប្រេះ​មិនខាន​។ គេ​សង់​គ្រឹះ​ឲ្យ​បាន​រឹងមាំ ដើម្បី​ឲ្យ​ផ្ទះ​មាន​ភាព​រឹងមាំ​។ ជីវិត​យើង​ក៏​មាន​លក្ខណៈ​ដូច​នេះ​ដែរ​។ កាល​ពួក​អ៊ីស្រាអែល​​រង្គោះរង្គើ​ដោយសារ​ខ្មាំង​សត្រូវ ហោរា​អេសាយ​បាន​អធិស្ឋាន​សូម​ឲ្យ​ពួកគេ​បន្ត​មាន​ភាព​រឹងមាំ(អេសាយ ៣៣:២-៤)។ ប៉ុន្តែ ភាព​រឹងមាំ​របស់​ពួកគេ​មិន​កើត​ចេញពី​ភាព​ក្លាហាន ឬ​អាវុធ​នោះ​ទេ តែ​ដោយសារ​ពួក​គេ​បាន​សង់​ជីវិត​របស់​ពួកគេ នៅ​លើ​ព្រះ​។ គឺ​ដូច​ដែល​លោក​ហោរា​បាន​មាន​ប្រសាសន៍​ថា “ព្រះ​អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ​បន្ទូល​ថា មើល អញ​ដាក់ថ្ម១នៅ​ក្រុង​ស៊ីយ៉ូន ទុកជា​ជើង​ជញ្ជាំង ជា​ថ្ម​ដែល​បាន​ល្បង​ហើយ ជា​ថ្ម​ជ្រុង​ទី​ដ៏​មាន​ដំឡៃ​ដែល​បាន ដាក់​យ៉ាង មាំមួន ឯ​អ្នកណា​ដែល​ជឿ នោះ​មិន​ត្រូវ​រួសរាន់​ឡើយ”(២៨:១៦)។ ព្រះយេស៊ូវ​ក៏បាន​មាន​បន្ទូល​ស្រដៀង​នេះ​ផង​ដែរ ដោយ​បង្រៀន​ថា អស់​អ្នក​ដែល​សង់​ជីវិត​របស់​ខ្លួន នៅ​លើ​ប្រាជ្ញា​របស់​ព្រះអង្គ​ដែល​ជា​គ្រឹះ​ដ៏​រឹងមាំ…

Read article
ព្រះ​អង្គ​បាន​យាង​មក​ប្រោស​ដើម​ត្រែង​ដែល​បាក់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

“ទ្រង់​នឹង​មិន​ផ្តាច់​ដើម​ត្រែង​ដែល​បាក់​ទេ ក៏​មិន​លត់​ប្រឆេះ​ដែល​នៅ​ហុយ​ដែរ ទ្រង់​នឹង​សំដែង​ចេញ​នូវ​សេចក្តី​យុត្តិធម៌ ដោយ​សេចក្តី​ពិត”។ អេសាយ ៤២:៣ អ្នក​ដឹកនាំ​នយោបាយ​ដ៏​អស្ចារ្យ នៅ​សម័យ​បុរាណ ពឹង​ផ្អែក​លើ​កម្លាំងទ័ព​ដើម្បី​គ្រប់​គ្រង​ទឹកដី​។(សព្វថ្ងៃ អ្នក​ដឹកនាំ​ជា​ច្រើន នៅ​បន្ត​ធ្វើ​ដូច​នេះ​ទៀត)។ ព្រះ​គម្ពីរ​បាន​ពិពណ៌នា​ថា ស្តេច​ស៊ីរូស​នៃ​ចក្រភព​ពើរស៊ី នឹង​ជាន់​ឈ្លី​ប្រជាជន ដូចជា​គេ​ជាន់​បាយអ ហើយ​ដូចជា​ជាង​ស្មូន​ជាន់​ដី​ឥដ្ឋ(អេសាយ ៤១:២៥)។ តែ​ទន្ទឹម​នឹង​នោះ ហោរា​អេសាយ​ក៏បាន​ថ្លែង​ទំនាយ អំពី​ព្រះ​ដ៏​ជា​អ្នក​បម្រើ ដែល​នឹង​យា​ងមក ទ្រង់​មាន​លក្ខណៈ​ផ្ទុយ​គ្នា​ស្រឡះ​ពី​អ្នក​ដឹកនាំ​នៅ​សម័យ​នោះ​។ ព្រះយេស៊ូវ​ជា​អ្នក​បម្រើ ព្រះអង្គ​សុភាព មាន​ព្រះទ័យ​ស្រទន់ និង​សប្បុរស​។ មនុស្ស​ដែល​អ្នក​ដទៃ​ចង់​បដិសេធ ឬ​បោះបង់ចោល ព្រះអង្គ​ស្ម័គ្រ​ព្រះទ័យ​ប្រើ​ពួកគេ​។ យើង​អាច​មាន​ការ​លើក​ទឹក​ចិត្ត​ណាស់ ពេល​បានឮ​ដូច​នេះ! ពាក្យ​ប្រៀប​ប្រដូច​អំពី​ដើម​ត្រែង​ដែល​បាក់ គឺ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ភាព​ស្រទន់ ដែល​ព្រះយេស៊ូវ​មាន​ចំពោះ​យើង​។ យើង​មិន​អាច​ផ្អែក​ទៅលើ​ដើម​ត្រែង​ដែល​បាក់ ហើយក៏​មិន​អាច​យក​វា​ទៅ​ធ្វើ​ប៉ី​សម្រាប់​ផ្លុំ​បាន​ដែរ​។ តែ​ព្រះ​យេស៊ូវ​បាន​រើស​មនុស្ស​ដែល​គេ​បោះបង់ចោល ហើយ​បាន​បង្កើត​ភ្លេង​ដ៏​ពីរោះ នៅ​ក្នុង និង​តាមរយៈ​ជីវិត​ពួកគេ​។ សព្វថ្ងៃ​នេះ អ្នក​ប្រហែល​មាន​អារម្មណ៍​ថា គេ​កំពុង​ជាន់​ឈ្លី និង​មាន​ភាព​ខ្ទេច​ខ្ទាំ ដោយសារ​ការ​អ្វី​ដែល​អ្នក​ដទៃ​បាន​ធ្វើ​មក​លើ​អ្នក ឬ​មាន​របួស​ស្នាម ដោយសារ​កំហុស​ពី​អតីត​កាល​។ អ្នក​ប្រហែល​ជា​ចង់​ជឿ​ថា អ្នក​មាន​ភាព​ប្រេះ​បែក និង​គ្មាន​តម្លៃ​។ តែ​មាន​ដំណឹង​ដ៏​រុងរឿង​មួយ​សម្រាប់​អ្នក : ព្រះ​ដ៏​ជា​អ្នក​បម្រើ​លើក​ដើម​ត្រែង​ដែល​បាក់ យ៉ាង​ប្រុង​ប្រយ័ត្ន​។ ព្រះយេស៊ូវ​ក៏​ប្រើ​ប្រឆេះ​ដែល​នៅ​ហុយ​។…

Read article
បាន​ទទួល​ព្រះពរ ដើម្បី​ធ្វើ​ជា​ព្រះពរ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

២ពង្សាវតាក្សត្រ ៤:១-៧ កូន​ទាំង២ក៏ហុច​ភាជនៈ​មក​ឲ្យ​ម្តាយ ហើយ​ម្តាយ​ក៏​ចាក់​ប្រេង​ដាក់​។ ២ពង្សាវតាក្សត្រ ៤:៥ ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ ដែល​ខ្ញុំ​ធ្វើ​ការ​ជា​អ្នក​កាសែត ខ្ញុំ​ចូល​ចិត្ត​សរសេរ​រឿង​របស់​អ្នក​ដទៃ នៅ​ក្នុង​ទំព័រ​កាសែត ប៉ុន្តែ គេ​បាន​បណ្ដុះ​បណ្តាល​ខ្ញុំ មិន​ឲ្យ​ចែក​ចាយ​ទស្សនៈ​របស់​ខ្ញុំ​ទេ​។ ដូច​នេះ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ បន្ទាប់ពី​ខ្ញុំ​ដឹង​ថា ព្រះ​បាន​ត្រាស់ហៅ​ខ្ញុំ ឲ្យ​ចាក​ចេញពី​អាជីព​ជា​អ្នក​កាសែត ខ្ញុំ​ក៏បាន​ទទួល​ការ​ដឹកនាំ​ពី​ព្រះអង្គ ឲ្យ​សរសេរ​អត្ថបទ​បង្ហោះ​នៅ​តាម​បណ្ដាញ​អ៊ីនធឺណិត ហើយ​ចែកចាយ​អំពី​ព្រះអង្គ​។ ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​បន្តិច​បន្តួច នៅ​ក្នុង​ការ​ចែកចាយ​អំពី​ទស្សនៈ​របស់​ខ្ញុំ និង​ជា​ពិសេស​អំពី​សេចក្តី​ជំនឿ​របស់​ខ្ញុំ​។ ខណៈ​ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​សរសេរ​អត្ថបទ​បង្ហោះ​តាម​បណ្ដាញ​អ៊ីនធឺណិត ខ្ញុំ​មាន​ការ​បារម្ភ​ថា ថ្ងៃ​ណាមួយ​ខ្ញុំ​នឹង​មិន​មាន​ប្រធានបទ សម្រាប់​សរសេរ​ទៀត​ទេ​។ ប៉ុន្តែ ពី​មួយ​សប្តាហ៍ ទៅ​មួយ​សប្តាហ៍​ទៀត ខ្ញុំ​រកបាន​ពាក្យ​លើក​ទឹក​ចិត្ត និង​ការ​បង្រៀន​សម្រាប់​ចែក​ចាយ​។ ខ្ញុំ​សរសេរ​កាន់តែ​ច្រើន នោះ​គំនិត​កាន់តែ​ច្រើន​ក៏​បាន​ហូរ​ចេញ​មក​ដូច​ទឹក​ រហូត​មកដល់​ពេល​សព្វថ្ងៃ​។ ខ្ញុំ​បាន​ឃើញ​ព្រះ​ទ្រង់​ធ្វើ​ការ​ក្នុង​ជីវិត​ខ្ញុំ ដោយ​បំពេញ​ខ្ញុំ នូវ​ក្តី​អំណរ និង​ការ​បណ្តាល​ចិត្ត ពេលណា​ខ្ញុំ​ប្រើ​អំណោយ​ទាន និង​ទេព​កោសល្យ​របស់​ខ្ញុំ ដើម្បី​បម្រើ​អ្នក​ដទៃ ដោយ​ចិត្ត​ស្មោះ​ត្រង់​។ ក្នុង​បទ​គម្ពីរ ២ពង្សាវតាក្សត្រ យើង​ឃើញថា មាន​ស្រ្តី​មេម៉ាយ​ម្នាក់ បាន​ទៅ​សុំ​ឲ្យ​ហោរា​អេលីសេ​ជួយ​។ បន្ទាប់ពី​ស្វាមី​របស់​នាង​បាន​ស្លាប់ ម្ចាស់​បំណុល​ចង់​មក​ចាប់​កូន​ប្រុស​ទាំង​ពីរ​របស់​នាង ឲ្យ​ធ្វើ​ជា​បាវ​បម្រើ​របស់​ខ្លួន​។ នៅ​ផ្ទះ​របស់​នាង​មាន​តែ​ដប​ប្រេង​អូលីវ១ដប​តូច​ប៉ុណ្ណោះ​។ លោក​ហោរា​ក៏បាន​បង្គាប់​នាង ឲ្យ​ទៅ​ខ្ចី​ភាជនៈ​ទទេ​ពី​អ្នក​ជិត​ខាង…

Read article
ពេលណា​អ្វីៗ​មិន​កើត​ឡើង ដូច​ដែល​អ្នក​ចង់​បាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

“ចូរ​ខំ​ដក​គ្រប់​ទាំង​សេចក្តី​ជូរ​ល្វីង ក្តៅ​ក្រហាយ កំហឹង ឡូឡា ជេរ​ប្រមាថ និង​គ្រប់​ទាំង​សេចក្តី​អាក្រក់ ចេញពី​ពួក​អ្នក​រាល់​គ្នា​ទៅ”។ អេភេសូរ ៤:៣១ មនុស្ស​ភាគ​ច្រើន​យល់​ពី​អារម្មណ៍ នៅពេល​យើង​ក្រោក​ពី​គេង យើង​គិតថា ជីវិត​យើង​មិន​បាន​ទៅដល់​គោលដៅ ដែល​យើង​ចង់​បាន​។ អ្នក​ប្រហែល​មាន​អារម្មណ៍​ដូច​នេះ ពេល​អ្នក​ក្រោក​ពី​គេង​នៅ​ថ្ងៃ​នេះ​។ យើង​ប្រហែល​កំពុង​ប្រឈម​មុខ​ដាក់​ថ្ងៃ​ដ៏​ពិបាក ទាំង​ខាង​ផ្លូវ​កាយ ផ្លូវ​អារម្មណ៍ ផ្លូវ​ហេតុផល ផ្លូវ​ហិរញ្ញ​វត្ថុ និង​ថែម​ទាំង​ផ្លូវ​វិញ្ញាណ​ផង​ដែរ ជា​ហេតុ​នាំ​ឲ្យ​យើង​ជួប​ការ​ល្បួង​ឲ្យ​យើង​មាន​ចិត្ត​រវើរវាយ​។ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច? ពេល​នោះ យើង​គួរតែ​ចាប់​ផ្តើម​ទូល​សូម​ព្រះអង្គ​ការពារ​យើង ឲ្យ​រួច​ផុត​ពី​ប្រភព​ដ៏​គ្រោះ​ថ្នាក់ នៃ​បញ្ហា​ខាង​វិញ្ញាណ “ជា​ឃាតករ​លាក់​មុខ” ដែល​មាន​ដូចជា សេចក្តី​ជូរ​ល្វីង ការ​ស្អប់ និង​ការ​អាណិត​ខ្លួនឯង​។ សេចក្តី​អាក្រក់​ទាំង​បី​នេះ នឹង​រឹត​រួត​ជំនឿ​យើង​ឲ្យ​ដាច់​ខ្យល់​ស្លាប់​បន្តិច​ម្តងៗ ហើយ​ហៀរ​ចេញ​ជា​ការ​ច្រណែន​ឈ្នានីស និង​សម្អប់​ចំពោះ​អ្នក​ដែល​មាន​អ្វី ដែល​យើង​ចង់​បាន​។ ដូច​នេះ យើង​ត្រូវ​ការ​ជំនួយ​របស់​ព្រះអម្ចាស់ ដើម្បី​ឆ្លើយតប​ដោយ​ចិត្ត​ដែល​សុភាព មិនមែន​ដោយ​វិញ្ញាណ​ក្តៅ​ក្រហាយ ក្នុង​ស្ថានភាព​ដែល​យើង​ជួប​ប្រទះ ដែល​ប្រហែល​មានតែ​ព្រះ និង​យើង​ទេ​ដែល​ដឹង​។ ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ គាត់​បាន​លើក​ទឹក​ចិត្ត​ក៏​ដូចជា​បង្គាប់​ពួកគេ ឲ្យ​ដក​ចេញ​នូវភាព​ជូរ​ល្វីង ភាព​ក្តៅ​ក្រហាយ និង​កំហឹង​។ ការ​និយាយ​ងាយ​ស្រួល​ជា​ការ​អនុវត្ត តែ​សាវ័ក​ប៉ុល​បាន​បង្គាប់​ត្រង់​ៗ​តែ​ម្តង​។ តាម​ពិត គ្មាន​ព្រះ​រាជ​បញ្ជា​មួយ​ណា ក្នុង​ព្រះ​គម្ពីរ…

Read article