You are here:
ល្អជាងមុន

កាលកូនៗរបស់ខ្ញុំ នៅជាទារក ស្បែករបស់ពួកគេស្ទើរតែល្អឥតខ្ចោះ។ សាច់របស់ពួកគេទន់  ដោយកែងដៃពួកគេមិនទាន់មានស្បែកក្រិន  ហើយកែងជើងក៏មិនទាន់ប្រេះបែកដែរ។ ស្បែកពួកគេខ្ចី ហើយរលោង ខុសពីស្បែកខ្ញុំ ដែលមានស្នាមសម្លាកច្រើន ដោយសារមិនបានថែទាំឲ្យបានដិតដល់។ ក្នុងនាមជាអ្នកប្រយុទ្ធ និងមេទ័ពដ៏ខ្លាំងក្លានៃកងទ័ពស៊ីរី លោកណាម៉ានមានស្នាមឆ្កូត និងសម្លាកជាច្រើននៅលើស្បែក ដោយសារការធ្វើសឹកសង្រ្គាម ប៉ុន្តែ ទន្ទឹមនឹងនោះ គាត់ថែមទាំងមានជម្ងឺឃ្លង់ ដែលជាជម្ងឺសើរស្បើកដ៏ធ្ងន់ធ្ងរ។ ពេលដែលអ្នកបម្រើគាត់ជម្រាប់គាត់ថា លោកហោរាអេលីសេអាចជួយឲ្យគាត់ជាពីជម្ងឺបាន គាត់ក៏បានទៅជួបលោកហោរា។ គាត់ក៏បានធ្វើតាមការណែនាំរបស់លោកអេលីសេ ហើយស្បែកដែលមានជម្ងឺរបស់គាត់ “ក៏បានដុះឡើងជាថ្មី ដូចជាសាច់របស់ក្មេង”(២ពង្សាវតាក្សត្រ ៥:១៤)។ ការជាសះស្បើយនេះ បានជួយឲ្យរូបកាយ និងវិញ្ញាណគាត់មានភាពល្អប្រសើរឡើង។ បន្ទាប់ពីបានទទួលការប្រោសឲ្យជា គាត់ក៏បានប្រកាស់ថា “មើលឥឡូវនេះខ្ញុំដឹងថា នៅផែនដីទាំងមូល គ្មានព្រះឯណាសោះ វៀរតែព្រះនៃសាសន៍អ៊ីស្រាអែល១ប៉ុណ្ណោះ”(ខ.១៥)។ តាមរយៈបទពិសោធន៍នៃការអស្ចារ្យនេះ គាត់ក៏បានដឹងថា ព្រះពិតគឺមានតែមួយ(១កូរិនថូស ៨:៦)។ យើងក៏អាចស្គាល់ព្រះកាន់តែច្បាស់ តាមរយៈបទពិសោធន៍នៃជីវិតរបស់យើង ដូចលោកណាម៉ានផងដែរ។ ការទទួលព្រះពរអាចបង្ហាញឲ្យយើងស្គាល់សេចក្តីមេត្តាករុណា និងសេចក្តីល្អរបស់ព្រះអង្គ(ម៉ាថាយ ៧:១១)។ ការឆ្លងផុត ឬទ្រាំអត់នៅក្នុងទុក្ខលំបាក អាចជួយឲ្យយើងស្គាល់ជំនួយ និងការមើលថែររបស់ព្រះ។ ការស្គាល់ព្រះអង្គកាន់តែច្បាស់ ហើយមានការលូតលាស់(២ពេត្រុស ៣:១៨) តែងតែជួយឲ្យយើងមានការលូតលាស់ខាងវិញ្ញាណ…

Read article
ការប្រើមនុស្សដូចកូនអុក

ល្បែងអុក ឬចត្រង្គ គឺជាល្បែងយុទ្ធសាស្រ្តតាំងពីសម័យបុរាណ។ អ្នកលេងទាំងពីរនាក់ចាប់ផ្តើមលេង ដោយមានគ្រាប់អុក១៦គ្រាប់ម្នាក់ នៅលើក្តាអុក ដោយមានគោលដៅតាមព័ទ្ធចាប់ស្តេចរបស់គូប្រកួតខ្លួនឲ្យបាន។ នៅសម័យក្រោយមក គេក៏បានបង្កើតជាទម្រង់ផ្សេងៗនៃល្បែងអុក ដែលក្នុងនោះ មានល្បែងអុកមួយប្រភេទ ដែលឲ្យមនុស្សធ្វើជាគ្រាប់អុក។ លោកឆាល ម៉ាទែល(Charles Martel) ដែលជាចៅហ្វាយខេត្តអូស្រាសៀ បាននាំគេលេងអុកប្រភេទនេះមុខគេ នៅឆ្នាំ៧៣៥នៃគ្រីស្ទសគរាជ។ គាត់បានឲ្យមនុស្សម្នាក់ៗដែលធ្វើជាកូនអុក ស្លៀកពាក់ឯកសណ្ឋាន  ដើម្បីបញ្ជាក់ថា  ខ្លួនជាគ្រាប់អុកអ្វី  នៅលើក្តាអុក។ គាត់បានលេងអុក ដោយឲ្យមនុស្សឈរតម្រៀបគ្នា ជាកូនអុកនៅលើក្តាអុកយក្ស ហើយឲ្យដើរពីក្រឡាមួយទៅក្រឡាមួយទៀត តាមបញ្ជា និងតាមចិត្តរបស់អ្នកលេងអុក។ ក្នុងជីវិតពិត តើមានមនុស្សដែលត្រូវគេប្រើដូចកូនអុក ដើម្បីសម្រេចបំណង ឬគោលដៅរបស់គេឬទេ? មានពេលខ្លះ យើងងាយនឹងមានការងប់ងល់នឹងគោលដៅរបស់យើងណាស់ បានជាយើងចង់ប្រើអ្នកដទៃ ដូចជាកូនអុក ដើម្បីសម្រេចបំណងយើង។ ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីរបានបង្រៀនយើង ឲ្យមានទស្សនៈផ្សេងពីនេះ ចំពោះអ្នកដែលនៅជុំវិញយើង។ យើងត្រូវយល់ថា មនុស្សជាស្នារព្រះហស្តដែលព្រះអង្គបានបង្កើតឲ្យមានរូបភាពដូចព្រះអង្គ(លោកុប្បត្តិ ១:២៦)។ ព្រះអង្គស្រឡាញ់មនុស្សទាំងអស់(យ៉ូហាន ៣:១៦) ហើយយើងក៏ត្រូវស្រឡាញ់ពួកគេផងដែរ។ គឺដូចដែលសាវ័កយ៉ូហានបានមានប្រសាសន៍ថា “ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្តីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្តីស្រឡាញ់ នោះឈ្មោះថាមកពីព្រះ ហើយក៏ស្គាល់ទ្រង់ដែរ”(១យ៉ូហាន…

Read article
ព្រះអង្គ​ហៅចំឈ្មោះយើង

នៅដើមឆ្នាំសិក្សារបស់សាលារៀនមួយកន្លែង ក្នុងទីក្រុងរបស់ខ្ញុំ លោកនាយកសាលាបានសន្យាថា គាត់នឹងរៀនស្គាល់ឈ្មោះរបស់សិស្សទាំង៦០០នាក់ក្នុងសាលារបស់គាត់ ឲ្យចាំទាំងអស់។ បើសិនជាមិនជឿគាត់ទេ គេអាចពិនិត្យមើលកំណត់ត្រារបស់គាត់កាលពីមុន។ កាលពីឆ្នាំមុន គាត់បានចាំឈ្មោះសិស្ស៧០០នាក់ នៅសាលារបស់គាត់ ហើយមុនឆ្នាំនោះ គាត់ក៏បានចាំឈ្មោះក្មេង៤០០នាក់ នៅសាលាផ្សេងទៀត។ ដូចនេះ សូមយើងគិតមើល តើការនេះមានន័យយ៉ាងណា ចំពោះសិស្សទាំងនេះ ដែលនាយកសាលាបានស្គាល់ឈ្មោះគេម្នាក់ៗ ហើយទទួលស្វាគមន៍ ដោយហៅចំឈ្មោះពួកគេ។ នៅក្នុងរឿងលោកសាខេជួបព្រះយេស៊ូវ(លូកា ១៩:១-១០) លោកសាខេក៏មានចិត្តរំភើបផងដែរ ពេលដែលព្រះយេស៊ូវហៅឈ្មោះគាត់។ ពេលដែលព្រះយេស៊ូវយាងកាត់តាមទីក្រុងយេរីខូ មានអ្នកយកពន្ធដែលមានស្តុកស្តម្ភម្នាក់ ឈ្មោះសាខេ បានឡើងដើមឈើ ដើម្បីឲ្យបានឃើញព្រះអង្គ។ “កាលព្រះយេស៊ូវយាងមកដល់ នោះទ្រង់ងើបព្រះនេត្រឡើងឃើញ ហើយមានព្រះបន្ទូលទៅគាត់ថា សាខេ ចូរអ្នកចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះអ្នក”(ខ.៥)។ ត្រង់ចំណុចនេះ ព្រះអង្គមិនបានធ្វើព្រងើយ ដាក់លោកសាខេ ហើយក៏មិនបានមានបន្ទូលដាក់គាត់ថា “នែ អ្នកនៅលើដើមឈើ” ផ្ទុយទៅវិញ ព្រះអង្គបានហៅឈ្មោះគាត់។ ចាប់តាំងពីពេលនោះមក ជីវិតរបស់គាត់ក៏ចាប់ផ្តើមផ្លាស់ប្រែ។ ពេលដែលយើងមានអារម្មណ៍ថា ហាក់ដូចជាគ្មាននរណាម្នាក់ស្គាល់យើង ឬយកចិត្តទុកដាក់ចំពោះយើង នោះសូមនឹកចាំអំពីព្រះយេស៊ូវចុះ។ ព្រះអង្គស្គាល់ឈ្មោះយើង ហើយសព្វព្រះទ័យឲ្យយើងស្គាល់ព្រះអង្គ ហើយប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ ដោយផ្ទាល់ៗខ្លួន។ ព្រះវរបិតាដែលគង់នៅស្ថានសួគ៌…

Read article
តើអ្នកកាន់ខាងណា?

ក្នុងអំឡុងពេលសង្រ្គាមស៊ីវិលដ៏ក្តៅគគុក នៅសហរដ្ឋអាមេរិក ទីប្រឹក្សាម្នាក់ ក្នុងចំណោមទីប្រឹក្សាជាច្រើនរបស់លោកប្រធានាធិបតីលីនខិន(Lincoln) បានមានប្រសាសន៍ថា គាត់អរព្រះគុណព្រះខ្លាំងណាស់ ដែលព្រះអង្គបានកាន់ខាងកងទ័ពរបស់គាត់។ ពេលនោះ  លោកលីនខិនបានឆ្លើយតបថា “លោក ខ្ញុំមិនខ្វល់ថា ព្រះកាន់ខាងយើងឬក៏អត់ទេ តែអ្វីដែលខ្ញុំខ្វល់បំផុតនោះគឺ តើយើងនៅកាន់ខាងព្រះអង្គឬអត់? ដ្បិតព្រះទ្រង់តែងតែកាន់ខាងមនុស្សត្រូវជានិច្ច”។ យើងប្រហែលជាគិតថា ព្រះអង្គគំាទ្រផែនការ ទស្សនវិស័យ ការសម្រេចចិត្ត និងសេចក្តីប៉ងប្រាថ្នារបស់យើង។ ប៉ុន្តែ វាមិនងាយស្រួលដូចយើងគិតទេ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសាសន៍របស់លោកលីនខិន បានរំឭកយើងថា សូម្បីតែផែនការដ៏ល្អបំផុតរបស់យើង ក៏ប្រហែលជាមិនបានធ្វើឲ្យព្រះសព្វព្រះទ័យសូម្បីតែបន្តិច។ ជាការពិតណាស់ អ្នកនិពន្ធទំនុកដំកើងចង់កាន់នៅខាងព្រះ បានជាគាត់ទូលអង្វរព្រះអង្គថា “ឱព្រះអង្គអើយ សូមពិនិត្យមើល ឲ្យបានស្គាល់ចិត្តទូលបង្គំផង សូមល្បងលឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំចុះ សូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំ ហើយនាំទូលបង្គំតាមផ្លូវដ៏នៅអស់កល្បជានិច្ច”(ទំនុកដំកើង ១៣៩:២៣-២៤)។ ពេលដែលយើងយកគំរូតាមអ្នកនិពន្ធទំនុកដំកើង ដោយ “ចូលទៅជិតព្រះអង្គ”(៧៣:២៨) នោះយើងអាចដឹងច្បាស់ថា ព្រះអង្គកាន់ខាងយើង ដោយព្រះវិញ្ញាណព្រះអង្គជួយឲ្យយើង ថ្លឹងថ្លែងចិត្តគំនិត និងសកម្មភាពរបស់ខ្លួនឯង ឲ្យត្រូវតាមផ្លូវព្រះអង្គ ដែលតែងតែត្រឹមត្រូវជានិច្ច។ ដូចនេះ សូមយើងសួរខ្លួនឯងថា តើយើងកាន់នៅខាងព្រះអង្គទេ? ការកាន់នៅខាងព្រះអង្គ គឺមានន័យថា យើងនឹងបង្ហាញចេញនូវសេចក្តីស្រឡាញ់របស់ព្រះអង្គ ដល់លោកិយដែលនៅជុំវិញខ្លួនយើង នៅក្នុងទំនាក់ទំនងជាមួយអ្នកដទៃ។…

Read article
វង្វេងចេញពីសេចក្តីពិត

មានក្រុមហ៊ុនមេធាវីមួយ នៅទីក្រុងញូយ៉កបានធ្វើការស្ទង់មតិ តាមប្រព័ន្ធអ៊ីនធឺណែត ហើយបានរកឃើញថា ៥២ភាគរយ នៃអ្នកជំនួញវលស្ទ្រីត ឈ្មួញកណ្តាល ធនាគាវិនិយោក និងពួកអ្នកអជីពផ្នែកហិរញ្ញវត្ថុដទៃទៀត បានប្រព្រឹត្តអំពើខុសច្បាប់ ឬយល់ថា ខ្លួនប្រហែលជាចាំបាច់ត្រូវប្រព្រឹត្តខុសច្បាប់នោះ ដើម្បីឲ្យមានជោគជ័យក្នុងមុខជំនួញ។ ការស្ទង់មតិនេះបានសន្និដ្ឋានថា អ្នកដឹកនាំផ្នែកហិរញ្ញវត្ថុទាំងនេះ “បានធ្វើហួសព្រំដែននៃក្រមសីលធម៌” ឬបាន “យល់ឃើញថា ទង្វើខុសឆ្គងរបស់ក្រុមហ៊ុន ជាអំពើអាក្រក់ដែលគេចាំបាច់ត្រូវធ្វើ”។ ពេលដែលសាវ័កប៉ុល កំពុងបណ្តុះបណ្តាលលោកធីម៉ូថេ ដែលជាយុវជន គាត់បានដាស់តឿនលោកធីម៉ូថេថា ការស្រឡាញ់លុយ និងការចង់ក្លាយជាអ្នកមាន បានបណ្តាលឲ្យអ្នកខ្លះវង្វេងចេញពីសេចក្តីពិត។ ពួកគេបានចាញ់ការល្បួង ហើយបានឱបក្រសោបយកសេចក្តីប៉ងប្រាថ្នា “ដ៏ល្ងង់ល្ងើ និងគ្រោះថ្នាក់”ជាច្រើន(១ធីម៉ូថេ ៦:៩)។ សាវ័កប៉ុលបានដឹងថា “ការស្រឡាញ់លុយ” ជាប្រភពនៃ “ការអាក្រក់គ្រប់យ៉ាង”(ខ.១០) ជាពិសេស គឺការទុកចិត្តលើលុយ ជាជាងពឹងផ្អែកលើព្រះគ្រីស្ទ។ ពេលដែលយើងរៀនទទួលស្គាល់ថា ព្រះគ្រីស្ទជាប្រភពនៃអ្វីៗគ្រប់យ៉ាងដែលយើងមាន យើងនឹងរកបានការស្កប់ចិត្តក្នុងព្រះអង្គ ជាជាងស្កប់ចិត្ត នៅក្នុងការមានរបស់ទ្រព្យសម្បត្តិ ជាកម្មសិទ្ធិ។ ពេលដែលយើងស្វែងរកការគោរពប្រតិបត្តិព្រះ ជាជាងស្វែងរកភាពមានបាន យើងនឹងមានចិត្តដែលចង់ស្មោះត្រង់ ចំពោះរបស់អ្វីដែលយើងបានទទួល។ ចូរយើងរៀនស្កប់ចិត្ត នៅក្នុងព្រះ ហើយចុះចូលចំពោះព្រះអង្គ ដោយចិត្តស្មោះត្រង់ ដ្បិតព្រះអង្គ នឹងផ្គត់ផ្គង់…

Read article
ការតយុទ្ធនឹងការញៀន

មានពេលមួយ លោកអេរិក(Eric)បានតយុទ្ធនឹងការញៀនថ្នាំ។ មិត្តភ័ក្តិ និងក្រុមគ្រួសារគាត់ ក៏បានលើកទឹកចិត្តគាត់ឲ្យផ្តាច់គ្រឿងញៀន។ ពេលនោះ គាត់បានទទួលស្គាល់ថា ការផ្តាច់គ្រឿងញៀនមានប្រយោជន៍បំផុតសម្រាប់សុខភាព និងទំនាក់ទំនងដែលគាត់មានជាមួយអ្នកដទៃ ប៉ុន្តែ គាត់មានអារម្មណ៍ថា មិនអាចផ្តាច់វាបានទេ។ ពេលដែលអ្នកដទៃប្រាប់គាត់ ពីរបៀបដែលពួកគេបញ្ឈប់ការញៀន គាត់ក៏បានឆ្លើយតបថា “អ្នកអាចបញ្ឈប់វាបាន ខ្ញុំសូមជួយអរ តែខ្ញុំហាក់ដូចជាមិនអាចផ្តាច់វាបានសោះ! បើសិនជាខ្ញុំមិនដែលត្រូវល្បួង ឲ្យប្រើគ្រឿងញៀនតាំងពីដំបូងមក នោះខ្ញុំក៏មិនធ្លាក់ខ្លួនញៀនថ្នាំដែរ។ ខ្ញុំចង់ឲ្យព្រះដកការញៀនថ្នាំ ចេញពីជីវិតខ្ញុំ ក្នុងពេលឥឡូវនេះតែម្តង”។ អ្នកខ្លះបានរួចពីចំណងអ្វីមួយភ្លាមៗ តែមនុស្សភាគច្រើនត្រូវមានការតយុទ្ធជារៀងរាល់ថ្ងៃ ទំរាំតែអាចមានសេរីភាព។ យើងប្រហែលជាឆ្ងល់ថា ហេតុអ្វីបានជាការល្បួងមិនចេញឆ្ងាយពីយើង ប៉ុន្តែ ទន្ទឹមនឹងនោះ យើងក៏ត្រូវដឹងផងដែរថា យើងអាចងាកបែរទៅរកព្រះបានគ្រប់ពេល ទោះជាយើងកំពុងដើរតាមផ្លូវខុសយ៉ាងណាក៏ដោយ។ ហើយការនេះអាចជាផ្នែកដ៏សំខាន់បំផុត នៃការតយុទ្ធរបស់យើង។ យើងត្រូវរៀនលះបង់ការពឹងផ្អែកលើកម្លាំងខ្លួនឯង ហើយងាកមករកការពឹងផ្អែកទាំងស្រុងទៅលើព្រះវិញ។ ព្រះយេស៊ូវក៏ធ្លាប់ត្រូវល្បួងផងដែរ គឺមិនខុសពីយើងទេ ដូចនេះ ព្រះអង្គយល់ពីអារម្មណ៍របស់យើង(ម៉ាកុស ១:១៣)។ ព្រះអង្គអាណិតដល់សេចក្តីកម្សោយរបស់យើង(ហេព្រើ ៤:១៥) បានជាយើងអាច “ចូលមកបល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការ”(ខ.១៦)។ ព្រះអង្គក៏ប្រើអ្នកដទៃ ឲ្យជួយយើង តាមអំណោយទានរបស់ពួកគេផងដែរ។ ទោះថ្ងៃនេះ យើងកំពុងតយុទ្ធនឹងការអ្វីក៏ដោយ សូមយើងចាំថា…

Read article
ព្រះអង្គបានបង់ថ្លែ

មានផ្ទះមួយខ្នង ត្រូវបានគេដាក់លក់ ដោយមានការសរសេរអក្សរបញ្ជាក់ថា “ម្ចាស់ផ្ទះនេះមិនអាច ឬមិនចង់ចំណាយលុយ ទៅលើការជួសជុលផ្ទះនោះទេ។ ការជួសជុល ឬការកែផ្ទះនោះ ជាការទទួលខុសត្រូវរបស់អ្នកទិញ បន្ទាប់ពីគាត់បានទិញរួចរាល់ហើយ”។ ការបញ្ជាក់ដូចនេះ គឺមិនខុសពីការនិយាយថា “អ្នកទិញផ្ទះ សូមប្រុងប្រយ័ត្ន។ ផ្ទះនេះ ប្រហែលជាត្រូវការការជួសជុល ឬកែលម្អរដ៏ចាំបាច់”។ សម្រាប់ជីវិតខាងឯវិញ្ញាណវិញ អ្វីដែលគួរឲ្យកត់សំគាល់នោះ គឺថា ព្រះយេស៊ូវបានសុគត ដែលជាការបង់ថ្លៃដ៏ខ្ពស់បំផុត ដើម្បីលោះយើងម្នាក់ៗ ឲ្យរួចពីបាប ទោះយើងមានសណ្ឋានបែបណាក្តី។ បទគម្ពីរវិវរណៈ ជំពូក៥ បានរៀបរាប់ អំពីព្រឹត្តិការណ៍នៅនគរស្ថានសួគ៌ ដែលព្រះយេស៊ូវទ្រង់ជា “សត្វសិង្ហដែលកើតពីពូជអំបូរយូដា គឺជាឫសកែវនៃហ្លួងដាវីឌ” ដែលមានតែទ្រង់ទេដែលអាចបើកក្រាំង(ខ.៣-៥)។ ទ្រង់បានបង្ហាញព្រះអង្គទ្រង់ ដូចកូនចៀម ហើយក៏បានទទួលការសរសើរដំកើង ក្នុងទំនុកដំកើងថ្មី គឺដូចដែលមានសេចក្តីចែងថា “ទ្រង់បានត្រូវគេធ្វើគុត ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់ ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ ថ្វាយដល់ព្រះ។ ក៏តាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃ ថ្វាយដល់ព្រះនៃយើងរាល់គ្នា ឲ្យយើងបានសោយរាជ្យលើផែនដី”(ខ.៩-១០)។ ព្រះយេស៊ូវគ្រីស្ទ បានស្ម័គ្រព្រះទ័យបង់ថ្លៃទិញយើងថ្វាយព្រះ ដោយព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ ព្រះអង្គបានទិញយើង  ពេលដែលជីវិតយើងបានខូច …

Read article
ការបញ្ចប់ដ៏រីករាយ

ព្រះគម្ពីរបរិសុទ្ធមានការចាប់ផ្តើម និងការបញ្ចប់ទៅវិញ ដែលគួរឲ្យកត់សំគាល់ណាស់។ ព្រះនិងមនុស្សជាតិ មានការកាត់ផ្តាច់ទំនាក់ទំនង បន្ទាប់ពីមនុស្សដំបូងមិនស្តាប់បង្គាប់ព្រះអង្គ តែនៅទីបំផុត ការផ្សះផ្សាក៏កើតមានឡើង តាមរយៈអង្គព្រះយេស៊ូវគ្រីស្ទ ហើយបណ្តាសាក្នុងបទគម្ពីរ លោកុប្បត្តិ ជំពូក៣ ក៏ព្រះអង្គបានដកចេញផងដែរ។ ព្រះគម្ពីរលោកុប្បត្តិបានពិពណ៌នាអំពីសួនច្បារអេដែន ហើយទន្ទឹមនឹងនោះ ព្រះគម្ពីរវិវរណៈក៏បានលើកឡើង អំពីទន្លេ និងដើមជីវិត(វិវរណៈ ២២:១-២)។ ប៉ុន្តែ ព្រះគម្ពីរវិវរណៈបានលើកឡើង អំពីទីក្រុងដ៏អស្ចារ្យ ជំនួសឲ្យការនិយាយអំពីសួនច្បារអេដែន គឺទីក្រុងដែលមានពេញដោយអ្នកថ្វាយបង្គំព្រះ។ នៅទីនោះ ផ្ទៃមេឃនឹងមិនប្រែជាងងឹត ដោយសារសេចក្តីស្លាប់ ឬទុក្ខព្រួយឡើយ។ ពេលដែលយើងភ្ញាក់ដឹងខ្លួនឡើង ឃើញផ្ទៃមេឃ និងផែនដីថ្មី យើងនឹងបានស្គាល់សុភមង្គលដែលគ្មានទីបញ្ចប់។ នគរស្ថានសួគ៌មិនគ្រាន់តែជាអ្វីដែលមនុស្សមាន ក្នុងគំនិត ឬក្នុងជំនឿរបស់ខ្លួនប៉ុណ្ណោះឡើយ។ តែនគរស្ថានសួគ៌ ជាគោលដៅចុងក្រោយ របស់អ្នកជឿព្រះ ដែលព្រះអង្គបានរាប់ជាសុច្ចរិត។ ព្រះគម្ពីរបរិសុទ្ធមិនបាននិយាយ ដោយលាក់លាម អំពីសោកនាដកម្ម និងការខកចិត្តរបស់មនុស្សឡើយ។  តើមានសៀវភៅណា  ដែលបាននិយាយអំពីសេចក្តីទុក្ខរបស់មនុស្សជាតិ ដោយភាពស្មោះត្រង់ ដូចព្រះគម្ពីរឬទេ? ប៉ុន្តែ ព្រះគម្ពីរពិតជាបានបញ្ជាក់ថា ទុក្ខវេទនារបស់មនុស្សនៅលើផែនដី គឺជាការឈឺចាប់បណ្តោះអាសន្ន។ ទុក្ខលំបាកដែលយើងមាន ក្នុងពេលបច្ចុប្បន្ន មិនស្ថិតស្ថេរនៅជារហូតទេ។ នៅទីបញ្ចប់…

Read article
ភាពសុខសាន្ត

មានកូនឆ្កែមួយក្បាលឈ្មោះ អាម៉ានី(Amani) ដែលក្នុងភាសាស្វាហ៊ីលី គឺមានន័យថា “សន្តិភាព”។  វាជាពូជឆ្កែប្រម៉ាញ់របស់ស្រុកឡាប្រាដូ   ប្រទេសកាណាដា។  វាមានមិត្តភ័ក្តិពិសេសៗមួយចំនួន។ វារស់នៅជាមួយកូនខ្លារខិនឈីតាសពីរក្បាល ក្នុងសួនសត្វ នៅក្រុងដាឡាស រដ្ឋតិចសាស់។ អ្នកសត្វសាស្រ្តបានដាក់សត្វទាំងបីរក្បាលនេះ ឲ្យនៅជាមួយគ្នា ដើម្បីឲ្យកូនខ្លារខិនឈីតាស អាចរៀនរស់នៅ ដោយភាពសម្លូតដូចអាម៉ានីដែរ។ ដោយសារជាទូទៅ សត្វឆ្កែស្រុកមិនមានភាពតានតឹង នៅទីសាធារណៈទេ នោះអ្នកឯកទេសយល់ថា អាម៉ានីនឹង “ជះឥទ្ធិពលនៃភាពសម្លូត” ដល់សត្វខ្លារខិនឈីតាស ខណៈពេលដែលពួកគេរស់នៅជាមួយគ្នា។ ដាវីឌក៏បានជះឥទ្ធិពលនៃភាពសុខសាន្ត ដល់ជីវិតរបស់ស្តេចសូលផងដែរ នៅពេលដែល “វិញ្ញាណអាក្រក់” បានចូលមកបំភ័យទ្រង់(១សំាយ៉ូអែល ១៦:១៤)។ ពេលដែលអ្នកបម្រើរបស់ស្តេចសូលបានដឹងថា ទ្រង់មានបញ្ហានេះ ពួកគេយល់ថា តន្ត្រីនឹងជួយឲ្យទ្រង់ធូរព្រះទ័យ។ មានអ្នកបម្រើម្នាក់បានទៅហៅដាវីឌ ដែលជាអ្នកជំនាញខាងលេងស៊ុង ឲ្យចូលមកលេងថ្វាយស្តេច។ កាលណាវិញ្ញាណអាក្រក់ពីព្រះបានមកសណ្ឋិតលើសូល  នោះដាវីឌក៏យកស៊ុងមកចាប់លេងថ្វាយ រួចសូលទ្រង់បានធូរ ហើយស្រួលឡើងវិញ វិញ្ញាណអាក្រក់ក៏ថយចេញពីទ្រង់ទៅ(ខ.២៣)។ យើងស្រេកឃ្លានចង់បានភាពស្រស់ស្រាយ និងសេចក្តីសុខឡើងវិញ ពេលដែលយើងមានកំហឹង ការភ័យខ្លាច ឬទុក្ខព្រួយ។ ព្រះនៃព្រះគម្ពីរបរិសុទ្ធ ទ្រង់ជា “ព្រះនៃសេចក្តីសុខសាន្ត ឬសន្តិភាព”(ហេព្រើ ១៣:២០-២១) ជាព្រះដែលបានប្រទានព្រះវិញ្ញាណបរិសុទ្ធ ដល់អស់អ្នក ដែលជឿលើព្រះអង្គ។…

Read article
មេរៀនអំពីការសរសើរដំកើង

បទគម្ពីរទំនុកដំកើង ជំពូក១៥០ មិនគ្រាន់តែបានបង្ហាញចេញ នូវការសរសើរដំកើង តាមរបៀបដ៏ប្រសើរប៉ុណ្ណោះទេ តែក៏បានបង្រៀនយើង  អំពីការសរសើរដំកើងព្រះអម្ចាស់ផងដែរ។ បទគម្ពីរនេះបានប្រាប់យើង អំពីទីកន្លែងដែលយើងត្រូវសរសើរដំកើង មូលហេតុដែលត្រូវសរសើរដំកើង របៀបដែលត្រូវសរសើរដំកើង និងអ្នកដែលយើងត្រូវសរសើរដំកើង។ យើងត្រូវសរសើរដំកើងព្រះ នៅទីណា? គឺនៅក្នុង “ទីបរិសុទ្ធ”របស់ទ្រង់ និង “នៅចន្លោះអាកាស”(ខ.១)។ ទោះយើងនៅកន្លែងណាក៏ដោយ ក៏យើងនៅតែអាចសរសើរដំកើងព្រះ ដែលបានបង្កើតអ្វីៗគ្រប់យ៉ាង។ ហេតុអ្វីបានជាយើងត្រូវសរសើរដំកើងព្រះ? ទីមួយ ដោយសារការអ្វីដែលព្រះអង្គបានធ្វើ ដោយ “ការឥទ្ធិឫទ្ធិរបស់ទ្រង់”។ ទីពីរ គឺដោយសារលក្ខណៈសម្បត្តិរបស់ព្រះ។ ជាក់ស្តែង អ្នកនិពន្ធទំនុកដំកើងបានសរសើរដំកើងព្រះ  ដែលមាន  “សណ្ឋានដ៏ធំប្រសើរ”(ខ.២)។ ព្រះអាទិករដ៏មានគ្រប់ចេស្តា ជាអ្នកទ្រទ្រង់ចក្រវាលទាំងមូល ឲ្យបន្តមានវត្តមាន។ តើយើងគួរសរសើរដំកើងដោយរបៀបណា? គឺដោយបន្លឺសម្លេង ដោយភាពស្រគត់ស្រគុំ ដោយភាពទន់ភ្លន់ ដោយភាពក្លៀវក្លា ដោយភាពស៊ីសង្វាក់ ដោយចិត្តក្លាហាន ដោយមិនបានត្រៀមទុកជាមុន ដោយគ្មានការភ័យខ្លាច។ និយាយរួម យើងអាចសរសើរដំកើងព្រះ តាមរបៀបជាច្រើន និងនៅគ្រប់កាលៈទេសៈ(ខ.៣-៥)។ តើនរណាគួរសរសើរដំកើងព្រះ? គឺ “ជីវិតទាំងឡាយដែលមានដង្ហើម”(ខ.៦)។ មនុស្សទាំងក្មេងចាស់ ទាំងអ្នកក្រ និងអ្នកមាន ទាំងអ្នកទន់ខ្សោយ…

Read article