You are here:
តើយើងមើលឃើញនរណា?

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំម​កហើយ ដែល​កម្ម​វិធី​ទូរ​ទ-ស្សន៍ រូប​ថត​ដោយ​មិន​ដឹង​ខ្លួន របស់​លោក​អាលែន ហ្វុន​(Allen Funt) បាន​ផ្តល់​ការ​កម្សាន្ត​សប្បាយដ​ល់ទ​ស្សនិក​ជន ដោយ​ប្រើ​កាំមី​រ៉ាប​ង្កប់ ដើម្បី​ផ្តិត​យក​រូប​ភាព​កំប្លែង​ៗ ដែល​កើត​មាន​ពេល​មនុស្ស​ទូទៅមា​ន​ប្រតិ​កម្ម​ឆ្លើយ​តប ចំពោះ​ស្ថាន​ភាព​ដែល​កើត​ឡើង​ដោយ​មិន​ដឹងខ្លួ​ន។ កូន​របស់គា​ត់ គឺ​លោក​ភីធ័រ(Peter)បាន​បក​ស្រាយអំ​ពីវិ​ធី​សាស្រ្ត​របស់​ពួក​គេថា​ “យើង​ជឿ​ថា មនុស្ស​មាន​ភាព​អស្ចារ្យ ហើយ​យើង​បាន​ចេញ​ទៅ​ថត​រូប​ភាព ដើម្បីបញ្ជា​ក់​ថា ពួក​គេ​ពិត​ជា​អស្ចារ្យ​មែន”។ នៅ​ក្នុង​កម្ម​វិធី​ដែល​ស្រដៀង​គ្នា​ដទៃ​ទៀត លោក​ភីធ័រ​យល់​ថា “មនុស្ស​មាន​ភាព​ល្ងីល្ងើ ហើយ​យើង​នឹង​ស្វែង​រក​វិធី​បង្ហាញ​ថា ពួក​គេពិ​ត​ជា​ល្ងីល្ងើ​មែន”។ ការ​អត្ថា​ធិប្បាយ​របស់​គាត់ បាន​បង្អុល​បង្ហាញ​ថា ដែល​យើង​មាន​ទស្សនៈ​យ៉ាង​ណាចំ​ពោះអ្ន​ក​ដទៃ នោះ​យើ​ង​ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​គេ​​យ៉ាង​នេះ​ដែរ។ ប្រជា​ជន​នៅក្រុ​ងយេ​រីខូ មាន​ការ​រវាត​ចិត្ត ពេល​ព្រះ​យេស៊ូវ​យាង​ចូល​ក្នុ​ងផ្ទះ​រប​ស់លោ​ក​សាខេ ដែល​ជា​អ្នក​យក​ពន្ធ។ “កាល​មនុស្ស​ទាំង​អស់​បាន​ឃើញ​ដូច្នោះ នោះ​គេ​រទូរទាំ​ថា លោក​បាន​ចូល​ទៅ​ស្នាក់​នៅ ក្នុង​ផ្ទះ​របស់​មនុស្ស​មាន​បាប” (លូកា ១៩:៧)។ ប៉ុន្តែ ពេលលោកសាខេមានការប្រែចិត្ត ដ៏ស៊ីជម្រៅ(ខ.៨) ព្រះយេស៊ូវមានមានបន្ទូលប្រាប់គាត់ថា “ថ្ងៃ​នេះ សេចក្តី​សង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ… ដ្បិត​កូន​មនុស្ស​បាន​មក ដើម្បី​នឹង​រក ហើយ​ជួយ​សង្គ្រោះ​ដល់​មនុស្ស​បាត់បង់”(ខ.៩-១០)។ មិត្ត​ភ័ក្រ​រប​ស់​ខ្ញុំ គឺ​លោក​បប់ ហ៊នន័រ(Bob Horner) បាន​ប្រាប់​ខ្ញុំ​ថា “ពេល​យើង​យល់​ថា អ្នក​ដទៃ​គឺ​ជា​មនុស្ស​ចោល​ម្សៀត នោះ​យើង​ក៏​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ដោយ​ការ​មើល​ងាយ។…

Read article
ចូរទុកចិត្តខ្ញុំ

ពេល​មីង និ​ងពូ​រ​បស់​ខ្ញុំបា​ននាំ​ខ្ញុំទៅ​បឹង​មី​ឈីហ្គិន(​Michigan) ខ្ញុំ​គ្រាន់​តែ​ជា​ក្មេង​ស្រី​ដ៏​តូច​ម្នាក់​ប៉ុណ្ណោះ។ ពេល​ដែល​បង​ប្អូ​នជី​ដូន​មួយ​របស់​ខ្ញុំមួ​យចំ​នួន បាន​ចូល​ជ្រៅទៅ​​ក្នុ​ងទឹ​ក​រលក ដោយ​មិន​ខ្លាច​គ្រោះថ្នា​ក់ ខ្ញុំ​កំពុ​ង​តែ​លេង​នៅ​ក្បែរ​មាត់​ច្រាំង។ បន្ទាប់​មក​ពូនម(Norm) ក៏​បាន​សួរ​ខ្ញុំ​ថា “តើ​ក្មួយ​ចេះហែ​ល​ទឹក​ទេ?”​ ខ្ញុំ​ក៏​ឆ្លើយ​ថា “ក្មួយ​មិន​ចេះ​ទេ”។ គាត់​ក៏​ប្រាប់​ថា “កុំ​ភ័យ​អី ពូនឹ​ង​នាំក្មួ​យ​ទៅ​ក្នុង​ទឹក”។ ខ្ញុំ​ក៏​បដិសេធ​ថា​ “​តែ​ទឹក​ជ្រៅ​ណាស់”។ គាត់​ក៏បា​ន​ផ្តល់កា​រធា​នាថា​ “សូមគ្រាន់​តែ​តោង​ពូ​ឲ្យ​ជាប់​ទៅ​បាន​ហើយ។ តើ​ក្មួយ​ទុក​ចិត្ត​ពូទេ?” បន្ទាប់​មក ខ្ញុំ​ក៏​បាន​កាន់​ដៃ​គាត់ ហើយ​យើង​ក៏​ចាប់​ផ្តើម​ដើរ​​​​ឆ្ពោះ​ទៅ​​រក​ទឹក​បឹង​នោះ។ ពេល​ជើង​រប​ស់ខ្ញុំ​បា​ន​ផុត​ពី​បាត​បឹង​ហើយ ពូនម​ក៏បា​ន​ពរ​ខ្ញុំ​ឡើង ហើយ​និយាយ​បញ្ជាក់​ថា “ពូ​ចាប់​ក្មួយ​ជាប់​ហើយ ពូ​ចាប់​ក្មួយ​ជាប់​ហើយ”។ បន្ទាប់ម​ក គាត់​ប្រាប់​ខ្ញុំ​ថា “មិន​អី​ទេ ចូរ​ក្មួយ​ដាក់​ជើង​ចុះ​ក្រោម។ ក្មួយ​អាច​ឈរ​​នៅក​ន្លែង​នេះ​បានហើយ​”។ ខ្ញុំ​មានកា​រភ័​យខ្លា​ច ព្រោះ​ខ្ញុំនៅ​តែ​យ​ល់ថា ខ្លួន​ឯង​កំពុង​នៅ​ក្នុង​ទឹកជ្រៅ តែខ្ញុំ​បានទុ​កចិ​ត្ត​គាត់ ហើយ​ខ្ញុំ​ក៏​អសប្បាយ ពេល​បាន​ដឹង​ថា ខ្ញុំ​កំពុ​ងឈរ​នៅ​លើ​ដីខ្សា​ច់បា​ត​បឹង។ តើអ្នក​​ធ្លាប់​ស្ថិត​នៅក្នុ​ង​ភា​ពអ​សង្ឃឹ​ម​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យអ្ន​កមា​ន​អារម្ម​ណ៍ថា​ ហាក់​ដូច​ជា​កំពុង​លិច​ចូល​ទៅ​ក្នុង​ទឹក​ជ្រៅ​ឬ​ទេ? ការ​លំបាក​នៅក្នុ​ងជី​វិត អាច​ធ្វើ​ឲ្យ​យើង​មានអា​រម្មណ៍​ថា កំពុង​ទទួល​រង​ការ​គៀប​សង្កត់។ ព្រះ​មិន​បានសន្យាថា​ យើង​នឹង​បាន​គេច​ផុត​ពី​សមុទ្រ​នៃ​ជីវិត​ដែល​រំជួល​នោះ​ឡើយ តែ​ទ្រង់​បាន​សន្យាថា​ “អញ​​នឹ​ង​​មិន​​​ចាក​​​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ”(ហេព្រើ ១៣:៥)។ យើង​អាច​ជឿជាក់​ថា ព្រះ​ដ៏​ស្មោះត្រ​ង់​របស់​យើង​នឹង​រង់​ចាំ​ជួយ​យើង​ជា​និច្ច ពេល​យើង​មាន​ទុក​លំបាក​។…

Read article
ពេលដ៏ល្អ

មាន​រូប​ភាព​មួយ​ត្រូវ​បា​ន​ថ​តទុ​ក ហើយ​មាន​ពេល​វេលាដ៏​ល្អ​មួយ ត្រូវ​បាក​ថត​ទុក នៅ​ក្នុង​ពេល​ដ៏​អស់​កល្ប​ជា​និច្ច។ ពន្លឺ​ថ្ងៃ​រៀប​លិច​នៅ​រដូវ​ក្តៅ បាន​ចែង​ចាំង​ទឹក​រលក ធ្វើ​ឲ្យ​ទឹក​នោះមា​នល​ក្ខណៈដូ​ច​ទឹ​ក​មាស ​ដែលកំពុ​ងរសាត់​​បោ​ក​ច្រាំង។ បើ​សិន​ជា​មិត្ត​ភ័ក្រ​រប​ស់​ខ្ញុំ មិន​បាន​យក​កាំមីរ៉ារ​បស់​គាត់​ទៅ​ជា​មួយ នៅ​ពេល​នោះ​ទេ ទឹក​រលក​នោះ​មុខ​ជារ​សាត់​បោក​ច្រាំង ដោយ​គ្មាន​នរណាថ​ត​រូប​វា​ទុក​ឡើយ គឺ​មិន​ខុស​ពីទឹ​ករ​លក​ជា​ច្រើន​ទៀត ដែល​បក់​មក ហើយ​ក៏​បាត់​ទៅវិ​ញ ដោយ​មាន​តែ​ព្រះ​ប៉ុណ្ណោះ ដែល​បាន​ទត​ឃើញ។ តើ​មាន​នរណា​អា​ចដឹងថា​ មាន​ទឹក​រលក​ប៉ុន្មាន ដែល​បានរ​សាត់​បោក​ច្រាំង នៅ​បឹង​មីឈីហ្គិន? ប៉ុន្តែ ​ទឹក​រលក​ នីមួ​យៗ​សុទ្ធ​តែ​មាន​ភាព​ពិសេស។ ព្រះ​ទ្រង់​បាន​ប្រទាន​ព​រឲ្យ វត្ថុ​ក្នុង​លោកិយ​មាន​សោភ័ន​ភាព​ស្រស់​បំព្រង គឺ​ដូ​ច​ដែល​យើង​ឃើ​ញ​មាន​នៅក្នុ​ងទឹ​ករលក​នីមួ​យ​ៗ។​ ទ្រង់​បាន​ប្រើ​ទឹក និង​ខ្យល់ ដើម្បី​ប​ង្កើត​ជា​ស្នាដៃ​សិ​ល្បៈដ៏អ​ស្ចារ្យ។ ទ្រង់​មាន​អំណរ ចំពោះផ្ទាំ​ង​ទស្សនីយ​ភាព នៅ​លើ​ផ្ទៃ​មេ​ឃ​ និង​នៅ​លើ​ដី និង​នៅ​ក្នុង​សមុទ្រ។ ប៉ុន្តែ យើង​នៅ​តែ​មិន​អាច​មើល​ឃើញ ភាគ​ច្រើន​នៃ​​សម្រស់​របស់​ផែន​ដី​នេះ ពោល​គឺ​មាន​តែ​ព្រះ​ទេ ដែល​បាន​ទត​ឃើញ។ មនុស្ស​គឺ​ជារូ​បភា​ព​លម្អ​មួយ​ទៀត ដែល​ព្រះបា​ន​ប្រើ​ដើម្បី​បង្ហាញ​សិរីល្អ​របស់​ទ្រង់។ ដី​គឺ​ជា​វត្ថុ​ដ៏​សាមញ្ញ ដែល​ព្រះបា​ន​ប្រើ ដើម្បី​បង្កើត​យើង​មក​ជា​មនុ​ស្ស(​លោកុប្បត្តិ ២:៧)។ ប៉ុន្តែ ទ្រង់​បាន​បន្ថែម​គ្រឿង​ផ្សំ​ដ៏​អស្ចារ្យ​មួយ គឺ​ខ្យល់​ដង្ហើម​របស់​ទ្រង់​(ខ.៧)។ ជីវិត​របស់​យើង​មាន​រយៈ​ពេល​ខ្លី ហើយ​មាន​មនុស្ស​តិច​ណាស់​ដែល​បាន​ឃើញ គឺ​មិន​ខុស​ពីទឹ​ករ​លក នៅ​ក្នុង​សមុទ្រ និង​ផ្កា​នៅ​ទីវាល​ឡើយ​(អេសាយ…

Read article
ភាពពិតប្រាកដ

ពួក​ជំនុំមួ​យក​ន្លែង ក្នុង​ក្រុង​នេភ័រវីល(Naperville) រដ្ឋ​អីលីណយ(Illinois) មាន​ចិត្ត​រំភើប​រីក​រាយ ចំពោះ​ជួង​ថ្មី​ៗ ​ដែល​គេបា​នដា​ក់​នៅ​ក្នុ​ងប៉ម នៅ​លើ​ដំបូល​ព្រះ​វិហារ។ ពេល​ព្រះវិ​ហារ​មួយ​នេះត្រូ​វ​បាន​សាង​សង់ឡើង កាល​ពី ច្រើ​នឆ្នាំ​កន្ល​ងទៅ​ ពួក​គេ​មិន​មាន​ប្រាក់​គ្រប់​គ្រាន់ សម្រាប់​ទិញ​ជួង ដាក់​ព្រះ​វិហារ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅក្នុ​ង​ពិធីរំ​ឭក​ខួប​លើកទី​២៥​ ​នៃកា​រសា​ងស​ង់​ព្រះវិហា​រ​នេះ ពួក​គេ​ក៏អា​ចរ៉ៃ​អ​ង្គាស​បាន​ប្រាក់ ដើម្បី​ទិញ​ជួ​ង​៣គ្រឿ​ង សម្រាប់​ព្យួរ​នៅ​ពីលើ​ដំ​បូង​ព្រះវិ​ហារ។ ទោះ​បី​ជា​ជួ​ងទាំ​ង​នោះមា​នភា​ព​ស្រស់​ស្អាត​ក៏ដោយ ក៏​ពួក​វា​មាន​ប​ញ្ហាមួ​យគឺ​ : ពួក​ជំនុំ​​មិន​ដែល​បាន​ស្តាប់ឮ​ស​ម្លេង​ជួង​ទាំងនោះ​​រោទ៍ទេ។ជួង​ទាំងនោះ​មាន​រូប​រាង​ដូច​ជួង​ពិ​ត​ៗ តែ​ពួក​វា​គ្រាន់​តែ​ជា​ជួ​ងសប្ប​និម្មិត​ប៉ុណ្ណោះ។ សាវ័ក​យ៉ូហាន​បាន​សរសេរ​សំបុត្រ​ទី​មួយ​របស់​គាត់ ផ្ញើ​ទៅ​អ្នក​ជឿ​ព្រះ ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ​បង្ហាញ​ថា ខ្លួន​ជា​គ្រីស្ទ​បិរស័ទ​ពិត​ប្រាកដ តាម​រយៈ​របៀប​នៃ​ការ​រស់​នៅ​ រប​ស់ខ្លួ​ន គឺ​មិន​មែ​ន​គ្រាន់តែ​មាន​​លក្ខណៈ​ខា​ង​ក្រៅ ដូច​ គ្រីស្ទ​បរិ​ស័ទ​ពិត​ប្រាកដ​នោះឡើ​យ។ ភស្តុតាងដែលបញ្ជាក់ថា មនុស្សម្នាក់មានជំនឿពិត គឺមិនត្រូវបានរកឃើញ នៅ​ក្នុង​ការ​មានបទពិសោធន៍​អាថ៌កំ​បាំង​ណាមួ​យ ជា​មួយ​ព្រះឡើ​យ។ ភស្តុតាង​ដែល​បញ្ជាក់​ថា មនុស្សម្នា​ក់ពិត​ជា​បាន​ស្គាល់ និង​ស្រឡាញ់​ព្រះមែន គឺ​ត្រូវ​បាន​រក​ឃើ​ញ​នៅក្នុ​ងកា​រ​ចុះចូ​ល​ចំពោះ​អំណាច និង​ព្រះប​ន្ទូល​ទ្រង់។ សាវ័ក​យ៉ូហាន​បាន​ចែង​ថា “តែ​​អ្ន​ក​ណា​ដែល​កាន់​តាម​ព្រះបន្ទូល​ទ្រង់​វិញ នោះ​បា្រកដ​ជា​សេចក្តី​ស្រឡាញ់​នៃ​ព្រះ​បាន​ពេញ​ខ្នាត នៅ​ក្នុង​អ្នក​នោះ​ហើយ គឺ​ដោយ​សេចក្តី​នោះ​ឯង ដែល​យើង​ដឹង​ថា យើង​នៅ​ក្នុង​ទ្រង់ អ្នក​ណា​ដែល​ថា​ខ្លួន​នៅ​ក្នុង​ទ្រង់ នោះ​ត្រូវ​តែ​ប្រព្រឹត្ត​ដូច​ជា​ទ្រង់​ដែរ”(១យ៉ូហាន ២:៥-៦)។ បើ​យើង​អះអា​ង​ថា…

Read article
ផ្លូវឆ្ពោះទៅរកកម្លាំង

ពេលនាង​​តារ៉ា(Tarah) កំពុង​សិក្សានៅវិ​ទ្យាល័យ នាង​បាន​កើត​មាន​ចិត្ត​ភ័យ​ខ្លាច​ថា ថ្ងៃ​ណាមួ​យ នាង​នឹង​កើត​មាន​ជម្ងឺ​ជា​ទម្ងន់​មួយ។ ហេតុនេះ​ហើ​យ នាង​ក៏បា​ន​ចាប់​ផ្តើម​អធិស្ឋាន ដោយទូ​លសូ​ម​ឲ្យ​ព្រះ បញ្ជៀស​នាង​ឲ្យផុត​ពី​ជម្ងឺ​ដែល​នាង​បាន​ស្រម៉ៃ​ឃើញ​នោះ។ បន្ទាប់​មក នាង​ក៏​បាន​ឈាន​ទៅ​ដ​ល់កា​រ​ផ្លាស់​ប្តូរ នៅ​ក្នុង​ការ​គិត​របស់​ខ្លួន ហើយ​នាង​ក៏បា​នថ្វា​យ​អនាគត​របស់​ខ្លួ​នដ​ល់​ព្រះ ទោះ​បី​ជា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ។ ជា​ច្រើន​ឆ្នាំក្រោ​យ​មក វេជ្ជ​បណ្ឌិត​ក៏​ពិនិត្យ​ឃើញ​ថា នាង​មាង​ដុំសាច់​មហា រី​កមួ​យ ហើយ​ក៏​បាន​ព្យាបាល​យ៉ាង​ជោគ​ជ័យ ដោយ​គីមី​​សាស្រ្ត។ តារ៉ា​ក៏​បាន​និយាយ​ថា ដោយសា​រ​នាង​បាន​ថ្វាយ​អនាគត​របស់​នាង​ដល់​ព្រះ នោះ​នាង​ក៏​បាន​ត្រៀម​ខ្លួន​ជាស្រេ​ច ពេលជ​ម្ងឺនោះ​បា​នកើ​តមា​នចំ​ពោះ​នាង។ ដូច​នេះ នាង​ក៏​ទទួល​បាន​នូវ​កម្លាំង​ពី​ព្រះ តា​ម​រយៈប​ញ្ហារ​បស់​នាង។ យើង​សង្កេត​ឃើញ​ថា ក្នុង​ជីវិត​របស់​សាវ័ក​ប៉ុល ក៏​មាន​ការ​ថ្វាយ​ដាច់​ដល់​ព្រះផ​ង​ដែរ។ គាត់​បាន​ថ្វាយ​ដាច់​ដល់​ព្រះ បន្ទាប់​ពី​គាត់​បាន​ជួប​បញ្ហា “បន្លា​នៅក្នុ​ងសា​ច់”​(២កូរិនថូស ១២:៧)។ សាវ័ក​ប៉ុល​បាន​អធិស្ឋាន​ម្តង​ហើយ​ម្តង​ទៀត អំពី​ទុក្ខ​លំបាក​របស់​គាត់ ដោយអ​ង្វរ​ព្រះ​អម្ចាស់ ឲ្យ​ដក​យក​បន្លា​នោះ​ចេញ​ពី​គាត់​។ ប៉ុន្តែ ព្រះ​បាន​ឆ្លើយ​តប​ថា “គុណ​​របស់​​អ​ញ​​ល្មម​​ដ​ល់​​ឯង​​ហើយ ដ្បិត​​កំឡាំង​​អញ​​បាន​​ពេញ​​ខ្នាត ដោយ​​សេចក្តី​ កំសោយ”(ខ.៩)។ ពេល​សាវ័​ក​ប៉ុលបាន​យល់អំ​ពីសេច​ក្តីនេះ ​គាត់​ក៏​បាន​ជ្រើស​រើស​គំនិត​វិជ្ជ​មាន គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​នឹង​ស៊ូ​អួត​ពី​សេចក្តី​កំសោយ​របស់​ខ្ញុំ ដោយ​អំណរ​ជា​ខ្លាំង ដើម្បី​ឲ្យ​ព្រះចេស្តា​នៃ​ព្រះគ្រីស្ទ​បាន​សណ្ឋិត​នៅ​នឹង​ខ្ញុំ … ដ្បិត​កាល​ណា​ខ្ញុំ​ខ្សោយ នោះ​ខ្ញុំ​មាន​កំឡាំង​យ៉ាង​ចំណាន​វិញ”(ខ.៩-១០)។ ពេល​យើង​ជួប​ការ​ភ័យ​ខ្លាច និង​ការ​លំបាក…

Read article
ការចែកកន្លែងធ្វើការ

មាន​មនុស្ស​រាប់​លាន​នាក់ កំពុង​ធ្វើ​មុខ​ជំនួញ​នៅ​តាម​ផ្ទះ។ ប៉ុន្តែ អ្នក​ខ្លះយ​ល់​ថា ការ​ធ្វើ​ការ​ម្នាក់​ឯង អា​ច​នាំ​ឲ្យ​មាន​ភាព​ឯក​កោ​ខ្លាំង​ពេក។ ដើម្បី​ជួយ​អ្នក​ដែល​មាន​អារម្មណ៍​ឯក​កោ ឲ្យ​មាន​ភាព​ជាសហគមន៍ គេ​ក៏​បាន​រៀប​ចំ​កន្លែង ឲ្យ​អាច​“ធ្វើ​កា​រជា​មួយ​គ្នា”​បាន។ គឺ​គេ បា​នបើ​កអា​គារ​ធំ​ៗ ដែល​មាន​តូប​សម្រាប់​ឲ្យ​អ្នក​ប្រកប​អា​ជីវ​កម្ម​នីមួ​យ​ៗ ជួល​នៅ​ក្បែរ​ៗ​គ្នា ដើម្បីឲ្យ​ពួ​កគេ​អា​ចធ្វើ​ការ​នៅ​ក្នុង​កន្លែង​តែ​មួយ​។ ពួក​គេមា​ន​ទីតាំង​សម្រាប់​ធ្វើកា​រ​រៀង​ៗ​ខ្លួន តែ​អាច​ប្តូ​រ​យោបល​គ្នា​បាន។ ការ​រៀប​ចំ​នេះ គឺ​សម្រាប់​អ្នក​ដែល​យល់​ថា ពេល​ពួក​គេ​ធ្វើ​ការ​នៃ​ក្បែរ​គ្នា ការ​ងារ​រប​ស់​ពួកគេអាចមានភាព​ល្អប្រ​សើរ​ជាង​ពេល ​ដែល​ពួក​គេ​ធ្វើការ​តែ​ឯង។ ជួន​កាល គ្រីស្ទប​រិស័​ទយ​ល់​ថា ពួក​គេ​អាច​ធ្វើ​ការ​បាន​ល្អជា​ង ពេល​ពួក​គេ​ធ្វើកា​រ​ម្នាក់​ឯង។ តែ​យើង​ត្រូវ​បាន​រៀប​ចំ​មក សម្រាប់​ឲ្យ​ធ្វើ​ការ​រួម​គ្នា ជា​មួយ​អ្នក​ដទៃ​ក្នុង​ពួក​ជំនុំ។ គ្រីស្ទ​បរិស័ទ​នីមួយ​ៗ ត្រូវ​បាន​ដាក់​នៅក្នុង “រូប​កាយ​ព្រះគ្រី​ស្ទ”(១កូរិនថូស ១២:២៧)។ ហើយ​ព្រះ​អម្ចាស់​សព្វ​ព្រះ​ទ័យ ឲ្យ​យើង​ចូល​រួម នៅ​ក្នុង​ការ​ប្រកប​គ្នាជា​មួ​យអ្ន​កជឿ​ព្រះ ក្នុង​សហគមន៍​ប្រចាំ​តំបន់ ដោយ​ប្រើ​អំណោយ​ទាន​ខាង​វិញ្ញាណ​របស់​យើង ហើយ​ធ្វើ​ការ​ងា​បម្រើ​ទ្រង់​ជាមួ​យ​គ្នា។ តែ​អ្នក​ខ្លះមិ​នអា​ច​ចូល​រួម​បាន ដោយ​សារ​មូល​ហេតុ​ផ្សេង​ៗ។ ដោយសារ​បញ្ហាសុ​ខភាព ពួកគេ​ប្រហែល​ជា​ត្រូវ​សង្ងំ​នៅ​ក្នុង​ផ្ទះ ឬ​ប្រហែល​ជា​មិន​ដឹង​អំពី​របៀប​ចូល​រួម​ក្នុ​ង​ពួក​ជំនុំ​ឡើយ។ តែ​ពួក​គេ​ម្នាក់​ៗ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​រូប​កាយ​ព្រះ​គ្រីស្ទ(ខ.២២-២៥)។ គឺនៅ​ពេ​ល​នោះ ហើ​យ ដែល​អ្នក​ដទៃ​អាច​បំពេញ​សេចក្តី​ត្រូវ​ការ ឲ្យ​មា​នភា​ព​រួម​គ្នា។ ចូរយើ​ងបំ​ពេញ​ផ្នែក​របស់​យើង ដើម្បី​ឲ្យ​អ្នក​ដទៃ​មាន​អារម្មណ៍​ថា ពួក​គេ​ជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​សហគមន៍​នៃ​សេចក្តី​ជំនឿ​។ ពេល​យើង​ធ្វើ​ការ​រួម​គ្នា យើង​ធ្វើ​ការ​បាន​ល្អជា​ង​ពេលយើង​ធ្វើ​ការ​តែ​ម្នាក់​ឯង។-Anne…

Read article
ខ្ញុំនឹងយកវាទៅចិញ្ចឹមហើយ

ជា​ច្រើន​ឆ្នាំ​កន្ល​ងទៅ ពេល​ខ្ញុំ​កំពុង​សិក្សា នៅ​សកល​វិទ្យាល័យ​កាលី​ហ្វូញ៉ា នៅ​ក្រុង​ប៊ើខេលី(Berke-ley) ខ្ញុំ​បាន​ចង​មិត្ត​ភាព​ជាមួ​យមិ​ត្ត​រួម​ថ្នាក់​ម្នាក់ ដែល​បាន​ទទួលរ​ង​ការ​បាត់​ប​ង់​ដ៏​ធ្ងន់​ធ្ងរ។ កូន​រ​បស់គា​ត់​បាន​លាចាក​លោក ហើយ​ភរិយា​របស់​គាត់​បាន​ចាក​ចេញ​ពី​គាត់ ដោយ​សារ​នាង​មិន​អាច​ទ្រាំ​ទ្រនឹ​ង​ការ​ឈឺ​ចាប់។ ថ្ងៃ​មួយ ពេល​ដែល​មិត្ត​ភ័ក្រ​របស់​ខ្ញុំម្នា​ក់​នេះ កំពុង​ដើរ​ជា​មួយ​ខ្ញុំ នៅតាមដ​ង​ផ្លូវ មា​ន​ស្រ្តីម្នា​ក់មា​នសក់​កន្ទ្រើង កំពុង​ពរ​កូន​តូច​មួយ ដែល​មាន​រូប​កាយ​កខ្វក់ នៅ​ពីមុខ​យើង​។ នាង​កំពុង​ខឹង​នឹង​កូន​តូ​ច​នោះ ហើយ​បាន​ដើរ​លឿន​ស្លេវ ដោយ​រលាក់​កូន​នោះ យ៉ាង​ញាប់​ធ្វើ​ឲ្យ​ជើង​ដ៏តូ​ច​រប​ស់វាមិ​នអា​ចតោង​ជាប់បាន​។ ពេល​យើង​ដើរ​ទៅ​ដល់​ផ្លូវ​ប្រសព្វ​ដែល​មាន​មនុស្ស​ដើ​រ​ទៅម​ក​យ៉ាង​មមា​ញឹក កូន​នោះក៏​បាន​ឈប់​តោង​ម្តាយ​វា​ភ្លាម ហើយ​ក៏​របួត​​ធ្លាក់ចេញ​​ពី​ដែរ​ម្តាយ​​វា។ នាង​ក៏​ងាយ​​​ក្រោយ​​​មក​រក​វា ហើយ​ប្រទេច​ផ្តាសា​វា រួច​ដើរ​ដោ​យជើ​ង​ធ្ងន់​ៗ ​ទៅ​មុខ​ទៀត។ កូន​ប្រុស​ដ៏​តូច​នោះ បាន​អង្គុយ​ចុះ​ ហើយ​ស្រែក​យំ ទាំង​ទឹក​ភ្នែក​រហាម។ មិត្ត​ភ័ក្ររ​បស់​ខ្ញុំ​ក៏បា​នអ​ង្គុយ​ក្បែរ​វា ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ ហើយ​ដាក់​កូន​តូច​នេះនៅ​ក្នុង​រង្វ​ង់ដៃ​​គាត់។ ស្រ្តី​នោះក៏​បា​នបែ​រ​ក្រោយ ហើយ​សម្លឹ​ងមើ​លទៅ​កូ​ននោះ រួម​ចាប់​ផ្តើម​ជេរ​ប្រទេច​វា​ទៀត។ មិត្ត​ភ័ក្រ​រប​ស់​ខ្ញុំ​ក៏បា​នដក​ដង្ហើម​ធំ ហើយ​ងើប​មុខ​មើ​លទៅ​នាង។ គាត់​និយា​យយ៉ា​ង​ស្រទ​ន់ថា​ “អ្ន​ក​ស្រី បើ​អ្នក​មិន​ចង់មាន​កូន​នេះ​ទេ ខ្ញុំ​នឹង​យក​វា​ទៅចិ​ញ្ចឹម​ហើយ”។ ព្រះ​វរ​បិតា​នៃយើ​ង ដែល​គង់​នៅ​ស្ថាន​សួគ៌ ទ្រង់​ក៏​នឹង​ធ្វើ​យ៉ាង​ដូច​នេះ​ដែរ។ ទ្រង់​ក៏​បាន​ស្គាល់​ការ​បាត់​បង់​ដ៏​ធ្ងន់​ធ្ងរ ហើយ​បាន​ស្រឡាញ់​យើង​ ដោយ​ភាព​ស្រទ​ន់។ ទោះ​បី​ជាមិ​ត្ត​ភ័ក្រ និង​គ្រួសារ​យើង​បោះ​បង់​យើង​ក៏ដោ​យ ក៏​ព្រះ​នៃយើ​ង​នឹង​មិន​បោះប​ង់ចោ​ល​យើង​ឡើយ​(ទំនុកតម្កើង ២៧:១០)។ ទ្រង់​តែង​យ​ក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​ជា​និច្ច។-David…

Read article
ការអ្វីដែលត្រូវប្រកាស់

នៅ​ក្នុង​ការ​ត្រួត​ពិនិត្យ​ឥ​វ៉ាន់​​រប​ស់អ្ន​កដំ​ណើរ​ជាប្រ​ចាំ ភ្នាក់​ងា​គយ​នៃប្រ​ទេស​ស្វីស​បាន​រក​ឃើញ​ថា ឥវ៉ាន់​នៅ​ក្នុង​វ៉ាលី​​មួយ​នោះ មិន​មែន​ជា​របស់​ធម្មតា​ឡើយ ព្រោះ​វា​ជា​រូប​គំនូរ​ដើម ទាំង​១៤​សន្លឹក ដែល​លោក​ប៉ាប្លូ ពីកាសូ(Pablo Picasso)បាន​គូរ។ ស្នាដៃ​សិល្បះ ដែល​មាន​ក្នុង​សៀវ​ភៅគំ​នូរ ត្រូ​វ​បា​ន​គេប៉ា​ន់ប្រម៉ាណ​ថា មាន​តម្លៃ១,៥ លាន​ដុល្លា តែអ្ន​កដំ​ណើររូ​ប​នោះ បានប​ង្ហាញ​ថា គាត់ “គ្មាន​ពាក្យ​អ្វី​ដើម្បី​ប្រកាស់” ប្រាប់​អជ្ញាធរ​គយ​ឡើយ​។ យើង​ពិបាក​នឹង​យល់​អំពី​របៀប ដែល​នរណា​ម្នាក់​លាក់​សៀវ​ភៅ​គំនូរ​របស់​លោក​ពី​កាសូ ​ក្នុង​អាវ​រងា ហើយ​ឆ្លង​កាត់​អាកាស​យាន្ត​ដ្ឋាន​ ដោយ​សង្ឃឹម​ថា នឹង​គ្មាន​នរណា​ម្នាក់​ដឹង​ឡើយ។ បុរស​ម្នាក់​នោះ គឺ​ពិត​ជាអ្នក​គេច​ពន្ធ​រូប​គំនូ​​នោះ​មែន។ ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ យើង​មាន​ការ​ប្រកាស់ ដែល​មាន​តម្លៃជាង ការប្រកាស់​អំពី​រូប​គំនូ​រ​របស់លោក​ពីកាសូ​ទៅ​ទៀត! តែ​ជួន​កាល យើង​លាក់​ទុក​រតនៈ​សម្បត្តិ​នៃ​សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ នៅ​ក្នុង​ចិត្ត​របស់​យើង ជា​ជាង​ប្រកាស់​ប្រាប់​អ្នក​ដទៃ ដែល​នៅ​ជុំវិ​ញខ្លួ​ន​យើង។ ព្រះ​យេស៊ូវ​បាន​រំឭក​យើង​ថា “ អ្នក​​រាល់​​គ្នា​​ជា​​ពន្លឺ​​​នៃ​​លោកីយ៍”(ម៉ាថាយ ៥:១៤)។ យើង​ក៏​ត្រូវ​មាន​បំណ​ងឆ្លុះ​ប​ញ្ចាំង​ឲ្យ​គេ ឃើ​ញសិ​រីល្អ​ព្រះ ដើម្បី​ឲ្យ​អ្នក​ដទៃ​បាន​ដឹង​ថា ពួក​គេ​ត្រូវ​ការ​ទ្រង់។ ទ្រង់​ក៏បា​ន​ត្រាស​ហៅ​យើង​ឲ្យ ប​ញ្ចេញ​ពន្លឺ ដើម្បី​ឲ្យពួ​ក​គេ​មើល​ឃើញ​ការ​ល្អរ​បស់​យើង ហើយ​សរសើរ​តម្កើង​ព្រះ​វរបិតា ដែល​គង់​នៅស្ថា​នសួ​គ៌(ខ.១៦)។ ពេល​យើង​លាក់​ទុក​សេចក្តីជំ​នឿលើ​ព្រះគ្រីស្ទ នោះ​មាន​ន័យ​ថា យើង​កំពុង​ប្រថុ​យ​នឹង​ការ​ធ្វើ​ជា​អ្នក​គេច​ពន្ធ​ខាង​វិញ្ញាណ​ហើយ។ ផ្ទុយ​ទៅ​វិញ សូម​យើង​បើក “វ៉ាលី”ខាង​វិញ្ញាណ ដើម្បី…

Read article
“យកខ្លួនឯងជាទីមួយ”

មាន​ពេល​មួយ បុរ​សម្នា​ក់​បាន​សួរ​ខ្ញុំថា​ “តើ​អ្នក​មានបញ្ហា​អ្វី​ដែល​ធំ​បំផុត?” ខ្ញុំក៏បា​នឆ្លើ​យ​ថា “ខ្ញុំ​មើល​ឃើញ​បញ្ហា​ធំ​បំផុត​របស់​ខ្ញុំ នៅ​ក្នុ​ង​កញ្ចក់​ឆ្លុះ​មុខ ជា​រៀង​រាល់​ថ្ងៃ”។ គឺ​ខ្ញុំកំ​ពុង​និយាយ​សំដៅ​ទៅ​លើ សេចក្តី​ប៉ង​ប្រាថ្នា ​ដែល “យក​ខ្លូន​ឯង​ជា​ទី​មួយ” ដែល​កំពុង​រង់​ចាំ​ឆ្មក់ នៅ​ក្នុង​ចិត្ត​ខ្ញុំ។ បទ​គម្ពីរ​យ៉ាកុប ៤:១ បានចែ​ងថា​ “ឯ​សេចក្តី​ទាស់ទែង និង​សេចក្តី​ឈ្លោះ​ប្រកែក ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​មក​ពី​ណា តើ​មិន​មែន​មក​ពី​សេចក្តី​សំរើប ដែល​ច្បាំង​ក្នុង​អវយវៈ​របស់​អ្នក​រាល់​គ្នាទេ​អី?” ពាក្យ “សេចក្តីសំរើប” គឺ​សំដៅទៅ​លើ​សេ​ចក្តី​ប៉ង​ប្រាថ្នា​អាត្មា​និយម។​ ហេតុ​នេះ​ហើយ​បា​ន​ជា ក្នុ​ង​បទ​គម្ពីរ​យ៉ាកុប ១:១៤ យើ​ង​​បា​នទទួលកា​រ បង្រៀន​ថា “តែ​​ដែល​​គ្រប់​​គ្នា​​កើត​មាន​សេចក្តី​ល្បួង នោះ​គឺ​ដោយសារ​តែ​សេចក្តី​ប៉ងប្រាថ្នា​របស់​ខ្លួន​នាំ​ប្រទាញ ហើយ​លួងលោម​ទេ”។ លោកយ៉ាកុបបានដាស់តឿនយើងថា សេចក្តីប៉ងប្រាថ្នា ដែល “យកខ្លួនឯងជាទីមួយ” នឹង​បំផ្លាញ​​ចំណង​មិត្ត​ភាព​ដែល​យើង​មាន​ជាមួ​យព្រះ​(៤:៤) ហើយ​នាំ​ឲ្យ​មាន​ការ​បែក​បាក់​គ្នា សង្រ្គាម និងជម្លោះ(ខ.១-២)។ ដូ​ចនេះ ព្រះ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ឈប់​មាន​គំ​និត “យក​ខ្លួន​ឯង​ជា​ទីមួ​យ”។ តើ​ដោយ​របៀប​ណា? ទី​មួយ គឺ​ដោយ “ចុះ​ចូល​ព្រះ”(៤:៧)។​ យើង​ចាំបា​ច់ត្រូវ​ដាក់​ខ្លួន​ឯ​ង​ឲ្យ​ត្រូវ​លេខ​រៀង ព្រោះ​ព្រះ​ទ្រង់​ជា​ព្រះ ហើយ​យើង​ត្រូវ​យក​ទ្រង់​ជា​ទី​មួយ។ ទីពីរ ដោយ “ចូល​ទៅជិ​ត​ទ្រង់”(ខ.៨)។ ចូរ​បំបាត់​សេចក្តី​ប៉ង​ប្រាថ្នា…

Read article
ជីវប្រវត្តិរបស់អ្នក

ខណៈ​ពេល​ដែល​ខ្ញុំកំ​ពុង​ស្វែង​រ​ក​វិធី​សាស្រ្តដ៏​គួ​រ​ឲ្យចា​ប់អា​រម្មណ៍ ដើម្បី​បង្រៀន​សិស្ស នៅ​ក្នុ​ង​មុខ​វិជ្ជា​ជំនាញ​សរសេរ​កម្រឹត​ម​ហា​វិទ្យាល័យ អំពី​ទ្រឹស្តី​នៃកា​រស​រសេ​រ​ជីវ​ប្រវត្តិ​សង្ខេប ខ្ញុំ​ក៏​មាន​យោបល​មួយ គឺ​ឲ្យពួ​ក​គេ​សរសេរ​​ជីវ​ប្រវត្តិ​ក្នុង​រយៈពេ​ល៦​ស​ប្តាហ៍។ ពេល​ខ្ញុំ​ឲ្យពួ​ក​គេ​ធ្វើ​កិច្ចការ​មួយ​នេះ អ្នក​ស្រី​អឺនែស ហ៊ែមីង​វេយ(Ernest Memingway) ដែល​ជា​អ្នក​ទទួល​ជ័យ​លាភី​នៃកា​រប្រ​កួត​ភូលីហ្ស័រ(Pulitzer) បាន​សរសេរ​ជីវ​ប្រវត្តិ​ដ៏​កំសត់​មួយ ដោយ​គ្រាន់​តែ​សរសេ​រ​ពាក្យ​ប៉ុន្មា​នម៉ា​ត់​ប៉ុណ្ណោះ​​ថា “មានល​ក់ ស្បែក​ជើង​កូន​ងែត​ដែល​គេ​មិន​ទាន់​ប្រើ​​”។ សូម​ស្រម៉ៃ​អំពី​រឿង​កំ សត់​មួយ​ ដែល​នៅពី​ខា​ងក្រោ​យ​ពាក្យ​ទាំង​ដប់​ម៉ាត់​នេះ​ចុះ។ ពេល​ដែល​ខ្ញុំ​គិត​អំពី​​អត្ថន័យ​នៃ​រឿង​នេះ ខ្ញុំ​​ក៏ច​ង់ដឹ​ង​ថា​ តើ​ក្នុង​ព្រះគម្ពីរ មាន​ជីវ​ប្រវត្តិ​សង្ខេប​ណាមួ​យ ដែល​ត្រូវ​បាន​គេ​សរសេរ​ដោយ​ពាក្យ​តែដ​ប់ម៉ា​ត់ដូ​ច​នេះដែ​រ​ឬទេ។ ក្រោយ​មក ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ​ពេលខ្ញុំ​ រក​ឃើញ​ថា នៅ​ក្នុង​ព្រះគ​ម្ពីរ មាន​វីរបុរ​ស​ជា​ច្រើន ត្រូវ​បាន​គេ​លើក​មក​រៀប​រាប់​តាម​របៀប​នេះ​ផង​ដែរ​។ ឧទាហរណ៍ ព្រះ​បាន​មាន​បន្ទូល​ថា ដាវីឌ​គឺ​ជា “​អ្ន​កដែ​លធ្វើ​​​តាម​​ចិត្ត​ទ្រង់​គ្រប់​ជំពូក”(១សាំយ៉ូ-អែល ១៣:១៤ កិច្ចការ ១៣:២២)។ សាវ័​ប៉ុ​ល​ក៏បា​នពិ​ពណ៌នាអំ​ពី​ខ្លួន​ឯង​ថា “​ប៉ុល​ខ្ញុំ ជា​សាវ័ក​របស់​ផង​ព្រះយេស៊ូវគ្រីស្ទ”(អេភេសូ ១:១)។ ម្យ៉ាង​ទៀត គាត់​ក៏​បាន​បក​ស្រាយ​អំពី​លោក​ធីម៉ូ-ថេ​ថា “​អ្នក​ធីម៉ូថេ ជា​កូន​ពិត​ក្នុង​សេចក្តី​ជំនឿ”(១ធីម៉ូថេ ១:២)។ ហើយ​ក៏សូ​ម​ពិចារណ៍​អំពី​ពា​ក្យ​ពិពណ៌នាអំ​ពីនា​ង​ម៉ារា​ថា “នាង​ព្រហ្មចារី​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១”(ម៉ាថាយ ១:២៣) និងអំពីព្រះយេស៊ូវថា “​ព្រះបន្ទូលក៏​ត្រឡប់​ជា​សាច់​ឈាម ហើយ​បាន​ស្នាក់​នៅជា​មួយ​នឹង​យើង​រាល់​គ្នា”(យ៉ូហាន ១:១៤)។ ពេល​យើង​បាន​ដឹង​ថាមា​នកា​រ​បក​ស្រាយអំ​ពីម​នុស្ស​នៃ​សេចក្តី​ជំនឿ ដោយ​ប្រើពា​ក្យ​ដ៏​ខ្លី​ដូច​នេះ…

Read article