You are here:
នៅជាប់ក្នុងសេចក្តីពិត

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​ចូល​រួម​ពិធី​មង្គល​ការ​មួយ ដែល​ក្នុង​នោះ មនុស្ស​ពីរ​នាក់ មក​ពី​ប្រទេស​ផ្សេង​គ្នា​បាន​រៀប​ការ​ជា​មួយ​គ្នា។ ការ​ចម្រុះ​វប្បធម៌​យ៉ាង​ដូច​នេះ អាច​ជា​ការ​ប្រសើរ​ណាស់ ប៉ុន្តែ ពិធី​មង្គល​ការ​នេះ បាន​បូក​បញ្ចូ​លប្រពៃណីយ៍​គ្រីស្ទ​បរិសទ ជា​មួយ​នឹង​ប្រពៃណី​នៃ​ជំនឿ​ដែល​ថ្វាយ​បង្គំ​ព្រះ​ក្លែង​ក្លាយ​ជា​ច្រើន​អង្គ។ លោក​សេផានា ជា​ហោរា​ដែល​បាន​ថ្កោល​ទោស ដោយ​ច្បាស់​ៗ ចំពោះ​ការ​បូក​បញ្ចូល​សាសនា​ដទៃ ជា​មួយ​នឹង​ជំនឿ​លើ​ព្រះ​ដ៏​ពិត។ ពូជ​អំបូរ​យូដា​បាន​ក្លាយ​ជា​ក្រុម​មនុស្ស​ដែល​ថ្វាយ​បង្គំ​ព្រះ​ដ៏ពិ​ត ប៉ុន្តែ ក៏​បាន​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​ម៉ូឡុក(សេផានា ១:៥)។ លោក​សេផានា​បាន​រៀប​រាប់​ថា ពួក​គេ​បាន​ដាក់​បញ្ចូល​វប្បធម៌​របស់​សាសន៍ដទៃ(ខ.៨) ហើយ​ក៏បាន​ព្រមាន​ពួក​គេ​ថា ដោយ​សារ​តែ​រឿង​នេះ ព្រះ​ទ្រង់​នឹង​បណ្តេញ​ប្រជាជន​យូដា ចេញ​ពី​ស្រុក​កំណើត​របស់​ខ្លួន​មិន​ខាន។ ប៉ុន្តែ ព្រះ​ទ្រង់​មិន​ដែល​ឈប់​ស្រឡាញ់​រាស្រ្ត​ទ្រង់​ឡើយ។ ទ្រង់​បាន​ជំនុំ​ជម្រះ​ពួក​គេ ដើម្បី​បង្ហាញ​ពួក​គេ​ឲ្យ​ដឹង​ខ្លួន​ថា ពួក​គេ​ចាំ​បាច់​ត្រូវ​ងាក​បែរ​ទៅ​រក​ទ្រង់​វិញ។ ដូច​នេះ លោក​សេផានា​ក៏​បាន​លើក​ទឹក​ចិត្ត​ប្រជាជន​យូដា ឲ្យ “ស្វែង​រក​សេចក្តី​សុចរិត និង​សេចក្តី​សុភាព(ឬ​ការ​បន្ទាប​ខ្លួន)”(២:៣)។ បន្ទាប់​មក ព្រះ​អម្ចាស់ ក៏​បាន​ប្រទាន​ពួក​គេនូវ​ព្រះ​បន្ទូល​ដ៏​ស្រទន់ ដោយ​សន្យា​ថា នឹង​ស្អាង​ពួក​គេ​ឡើង​វិញ នៅ​ពេល​អនា​គត។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា ទ្រង់​នឹង​ប្រមូល​ពួក​គេ​ឲ្យ​មូល​មក​រក​ទ្រង់​វិញ ហើយ​នៅ​ពេល​នោះ ទ្រង់​នឹង​នាំ​ពួក​គេ​ឲ្យ​ត្រឡប់​មក​ស្រុក​កំណើត​វិញ(៣:២០)។ គេ​ងាយ​នឹង​ថ្កោល​ទោស ចំពោះ​ការ​បូក​បញ្ចូល​ជំនឿ​គ្រីស្ទ​បរិស័ទ ជា​មួយ​ជំនឿ​សាសនា​ដទៃ ដូច​នៅ​ក្នុង​ពិធី​មង្គល​ការ ដែល​ខ្ញុំ​បាន​ចូល​រួម។ ប៉ុន្តែ តាម​ពិត យើង​រាល់​គ្នា​សុទ្ធ​តែ​ងាយ​នឹង​ច្របល់​សេចក្តី​ពិត​របស់​ព្រះ ជា​មួយ​វប្បធម៌​របស់​យើង​។…

Read article
ធ្វើការទន្ទឹមគ្នា

នៅ​សម័យ​បុរាណ ទី​ក្រុង​ដែល​មាន​កំផែង​បាក់​បែក ធ្វើ​ឲ្យ​គេ​ដឹង​ថា ប្រជា​ជន​ដែល​នៅ​ក្នុង​ក្រុង ជា​មនុស្ស​បរាជ័យ ដែល​ងាយ​នឹង​ជួប​គ្រោះ​ថ្នាក់ និង​ភាព​អាម៉ាស់។ ហេតុ​នេះ​ហើយ ពួក​សាសន៍​យ៉ូដា​ក៏​បាន​សាង​សង់​ទីក្រុង​យេរូសាឡិមឡើង​វិញ។ តើ​សង់​ដោយ​របៀប​ណា? គឺ​ដោយ​ធ្វើ​ការ​ប្រកៀក​ស្មា​គ្នា ដូច​ដែល​បាន​ពិពណ៌នា​យ៉ាង​ក្បោះ​ក្បាយ នៅ​ក្នុង​បទ​គម្ពីរ​នេហេមា ជំពូក​៣។ មើលពី​ដំបូង ជំពូក​៣ ហាក់​ដូច​ជា​ការ​ពិពណ៌នា​ដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់ អំពី​មនុស្ស​ដែល​ធ្វើ​កិច្ចការ​ផ្សេង​ៗ នៅ​ក្នុង​ការ​សាង​សង់​កំផែង​ក្រុង។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​បើ​យើង​មើល​ឲ្យ​ជិត យើង​នឹង​បាន​ដឹង​ថា បទ​គម្ពីរ​នេះ​កំពុង​តែ​និយាយ​សង្កត់​ធ្ងន់​ជា​ពិសេស អំពី​របៀប​ដែល​មនុស្ស​ធ្វើ​ការ​រួម​គ្នា។ ពួក​សង្ឃ​កំពុង​តែ​ធ្វើ​ការ​នៅ​ទន្ទឹម​នឹង​អ្នក​គ្រប់​គ្រង។ អ្នក​ផលិត​ទឹក​អប់ និង​ជាង​មាស​ក៏​រួម​ចំណែក​ក្នុង​ការ​ងារ​ផង​ដែរ។ មាន​អ្នក​ខ្លះ​កំពុង​តែ​រស់​នៅ​ក្នុង​ក្រុង​ជិត​ខាង ក៏​បាន​មក​ជួយ​ទៀត។ អ្នក​ដទៃ​ទៀត​ក៏​បាន​ធ្វើ​ការ​ជួស​ជុល​កំផែង ដែល​នៅ​ពី​មុខ​ផ្ទះ​ពួក​គេ។ នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ លោក​សាលូម និង​ពួក​កូន​ស្រី​របស់​គាត់ ក៏​បាន​ធ្វើ​ការ​ជា​មួយ​នឹង​ពួក​ប្រុស​ៗ នៅ​ក្នុង​ការជួស​ជុល​ផង​ដែរ​(៣:១២) អ្នក​ខ្លះ​ក៏​បាន​ជួស​ជុល​កំផែង​ពី​ផ្ទាំង ដែល​មាន​ដូច​ជា​ពួក​ត្កូអា​ជា​ដើម(ខ.៥,២៧)។ បទ​គម្ពីរ​មួយ​ជំពូក​នេះ មាន​ចំណុច​សំខាន់​ពីរ​យ៉ាង ដែល​គួរ​ឲ្យ​កត់​សំគាល់។ ទីមួយ ពួកគេ​ទាំង​អស់​គ្នា បាន​ធ្វើ​ការ​រួម​គ្នា ដើម្បី​សម្រេច​គោលដៅ​តែ​មួយ។ ទីពីរ ពួក​គេ​រាល់​គ្នា​សុទ្ធ​តែ​បាន​ទទួល​ការ​សរសើរ ដោយ​សារ​ការ​រួម​ចំណែក​នៅ​ក្នុង​ការងារ​នោះ គឺ​មិន​មែន​ដោយ​សារ​បរិម៉ាណ​នៃ​ការងារ ដែល​ពួក​គេ​បាន​ធ្វើ​តិច​ឬ​ច្រើន ដោយ​ប្រៀបធៀប​ជា​មួយ​អ្នក​ដទៃ​នោះ​ទេ។ សព្វ​ថ្ងៃ​នេះ យើង​សង្កេត​ឃើញ​មាន​ក្រុម​គ្រួសារ និង​សង្គម​ជា​ច្រើន ដែល​មាន​ការ​បាក់​បែក។…

Read article
ការអង្វររបស់បុរសពិការភ្នែក

កាល​ពីប៉ុន្មាន​ឆ្នាំ​មុន អ្នក​រួម​ដំណើរ​ម្នាក់ បាន​កត់​សំគាល់​ឃើញ​ថា ខ្ញុំ​កំពុង​តែ​មាន​ការ​ពិបាក នៅ​ក្នុង​ការ​មើល​វត្ថុ ដែល​នៅ​ឆ្ងាយ។ ការ​អ្វី​ដែល​គាត់​ធ្វើ​បន្ទាប់ គឺ​សាមញ្ញ​ទេ ប៉ុន្តែ បាន​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​ជីវិត​ខ្ញុំ។ គាត់​បាន​ដោះ​វែន​តា​របស់​គាត់​ចេញ ហើយ​ប្រាប់​ខ្ញុំ ឲ្យ​ល​វែន​តា​របស់​គាត់។​ ពេល​ខ្ញុំ​ពាក់​វែន​តា​របស់​គាត់ ភ្លាម​ៗ​នោះ ខ្ញុំ​ក៏​លែង​ព្រិល​ភ្នែក​ទៀត។​ ទី​បំផុត ខ្ញុំ​ក៏​បាន​ទៅ​ជួប​អ្នក​ឯក​ទេស​ភ្នែក ហើយ​គាត់​ក៏​បាន​ឲ្យ​ខ្ញុំ​កាត់​វែន​តា ដើម្បី​ជួយ​កែ​សម្រួល​បញ្ហា​ភ្នែករបស់​ខ្ញុំ។ បទ​គម្ពីរ​លូកា ជំពូក១៨ បាន​ចែង​អំពី​បុរស​ម្នាក់ ដែល​ពិការ​ភ្នែក មិន​អាច​មើល​ឃើញ​អ្វី​បាន ហើយ​កំពុង​រស់​នៅ ក្នុង​ភាព​ងងឹត បាន​ជា​គាត់​ត្រូវ​បង្ខំ​ចិត្ត​សុំ​ទាន​គេ ដើម្បី​ចិញ្ចឹម​ជីវិត។ ពេល​គាត់​បាន​ទទួល​ដំណឹង អំពី​ព្រះ​យេស៊ូវ ដែល​គេ​ឮ​ល្បី​ថា ទ្រង់​ជា​គ្រូ​បង្រៀន និង​អ្នក​ធ្វើ​ការ​អស្ចារ្យ​ដ៏​ល្បី​ល្បាញ។ ដូច​នេះ ពេល​ដែល​ព្រះ​យេស៊ូវ​កំពុង​តែ​យាង​កាត់​ពី​មុខ​អ្នក​សុំទាន​ពិការ​ភ្នែក​រូប​នេះ ដែល​កំពុង​តែ​អង្គុយ​សុំ​ទាន គាត់​ក៏​មាន​សង្ឃឹម​ឡើង។ គាត់​ក៏​បាន​ស្រែក​ឡើង​ថា “ឱព្រះយេស៊ូវ ជា​ព្រះ​វង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ដល់​ទូល​បង្គំ​ផង”(ខ.៣៨)។ ទោះ​គាត់​ខ្វាក់​ខាង​រូប​កាយ​មែន គាត់​មាន​ការ​យល់​ដឹង​ខាង​វិញ្ញាណ ដោយ​ស្គាល់​អត្ត​សញ្ញាណ​ពិត​របស់​ទ្រង់ ហើយ​ក៏​មាន​ជំនឿ​ថា ទ្រង់​នឹង​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​គាត់។ ដោយ​មាន​ការ​ជំរុញ​ពី​សេចក្តី​ជំនឿ ​គាត់​ក៏​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា “ឱ​ព្រះវង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ​ផង”(ខ.៣៩)។ ជា​លទ្ធ​ផល ព្រះ​យេស៊ូវ​ក៏​បាន​បណ្តេញ​ភាព​ខ្វាក់​របស់​គាត់​ចេញ ហើយ​គាត់​ក៏​បាន​ចាក​ចេញ​ពី​ការ​សុំទាន​គេ ហើយ​ងាក​មក​សរសើរ​ដំកើង​ព្រះ…

Read article
សូមបើកភ្នែកទូលបង្គំ

កាល​ខ្ញុំ​បាន​ទៅ​ទស្សនា​ព្រះវិហារ​ឆូរ៉ា​ដ៏​ស្រស់​ស្អាត ក្នុង​ទីក្រុង​អ៊ីស្តាន​ប៊ូល​ ជា​លើក​ដំបូង ខ្ញុំ​បាន​មើល​ផ្ទាំង​គំនូរ​លើ​ជញ្ជាំង និង​ផ្ទាំង​គំនូរ​ការ៉ូ​បិទ​របស់​ចក្រ​ភព​ប៊ីហ្សានធីន នៅ​លើ​ពិដាន ហើយ​ក៏​អាច​ស្វែង​យល់​អំពី​សាច់​រឿង​មួយ​ចំនួន ក្នុង​ព្រះ​គម្ពីរ តាម​រូប​គំនូរ​ទំាង​នោះ។ ប៉ុន្តែ មាន​ចំណុច​ជា​ច្រើន ដែល​ខ្ញុំ​បាន​មើល​រំលង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​នៅ​លើក​ទីពីរ ខ្ញុំ​មាន​អ្នក​នាំ​ដើរ​ទស្សនា​ម្នាក់ ទៅ​ជា​មួយ។​ គាត់​បាន​ចង្អុល​បង្ហាញ អំពី​ភាព​លម្អិត​ទាំង​អស់ ដែល​ខ្ញុំ​បាន​មើល​រំលង កាល​ពី​មុន ហើយ​ភ្លាម​ៗ​នោះ ខ្ញុំ​ក៏​បាន​យល់​ច្បាស់​អំពី​សាច់​រឿង នៅ​លើ​ផ្ទាំង​គំនូរ។ ឧទាហរណ៍ ផ្ទាំងគំនូរ​ទី​មួយ បាន​ពិពណ៌​នា អំពី​ដំណើរ​ជីវិត​របស់​ព្រះ​យេស៊ូវ ដូច​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ​ដំណឹង​ល្អ​លូកា។ ជួន​កាល ពេល​យើង​អាន​ព្រះ​គម្ពីរ យើង​មាន​ការ​យល់​ដឹង អំពី​រឿង​ដែល​ជា​មូល​ដ្ឋាន​គ្រឹះ ប៉ុន្តែ តើ​យើង​យល់អំពី​ទំនាក់​ទំនង ដែល​ជា​ភាព​លម្អិត​នៅ​ក្នុង​សាច់​រឿង ដែល​បាន​ចាក់​ស្រេស បង្កើត​ជា​សាច់​រឿង​ទាំង​មូល​ឬ​ទេ? យើង​អាច​ស្វែង​យល់​អំពី​ចំណុច​លម្អិត​ទាំង​នោះ ដោយ​ប្រើ​សៀវភៅ​ដែល​ពន្យល់​បទ​គម្ពីរ និង​ឧបករណ៍​សម្រាប់​សិក្សា​ព្រះគម្ពីរ​ដទៃ​ទៀត ប៉ុន្តែ យើង​ក៏​ត្រូវ​ការ​អ្នក​នាំ​ផ្លូវ ដែល​បើក​ភ្នែក​យើង ហើយ​ជួយ​ឲ្យ​យើង​មើល​ឃើញ​ភាព​អស្ចារ្យ​នៃ​ការ​បើក​សម្តែង​របស់​ព្រះ ដែល​មាន​ចែង​នៅ​ក្នុង​ព្រះ​គម្ពីរ។ អ្នក​នាំ​ផ្លូវ​របស់​យើង គឺ​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​បង្រៀនយើង “នូវ​គ្រប់​សេចក្តី​ទាំង​អស់”(យ៉ូហាន ១៤:២៦)។ សាវ័ក​ប៉ុល​បាន​មានប្រសាសន៍​ផង​ដែរ​ថា ព្រះវិញ្ញាណ​ក៏ “​ផ្ទឹម​ពន្យល់​សេចក្តី​ខាង​វិញ្ញាណ ដោយ​សារ​សេចក្តី​ខាង​ឯ​វិញ្ញាណ​”(១កូរិនថូស ២:១៣)។…

Read article
នាឡិការ និងប្រតិទិន

លោក​ឪពុក​ខ្ញុំ​បាន​លា​ចាក​លោក នៅ​វ័យ​៥៨​ឆ្នាំ។ ចាប់​តាំង​ពី​ពេល​នោះ​មក ជា​រៀង​រាល់​ឆ្នាំ ពេល​ដែល​ខួប​នៃ​មរណៈ​ភាព​របស់​គាត់​មក​ដល់ ខ្ញុំ​បាន​នៅ​ស្ងៀម​មួយ​រយៈ​ពេល ដើម្បី​នឹក​ចាំ​អំពី​គាត់  និង​អំពី​ឥទ្ធិ​ពល​ដែល​គាត់​មាន​មក​លើ​ជីវិត​ខ្ញុំ។ ពេល​ដែល​ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​រស់​នៅ​ដោយ​គ្មាន​ឪពុក​ខ្ញុំ ច្រើន​ជាង​រស់​នៅ​ដោយ​មាន​គាត់ ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​ជញ្ជឹង​គិត អំពី​ភាព​រួញ​ខ្លី​នៃ​ជីវិត​ខ្ញុំ។ យើង​អាច​មាន​ការ​ពិបាក ដោយ​សារ​ហេតុ​ការណ៍ ដែល​កើត​ឡើង​នៅ​ពេល​ណា​មួយ ក៏​ដូច​ជា​ពិបាក ដោយ​សារ​អារម្មណ៍ ដែល​ទទួល​បាន​ពី​ហេតុ​ការណ៍​នោះ។ យើង វាស់​ស្ទង់ ពេល​វេលា ដោយ​ប្រើ​នាឡិការ និង​ប្រតិ​ទិន ប៉ុន្តែ យើង ចង​ចាំ អំពី​ពេល​វេលា ដោយ​សារ​តែ​ហេតុការណ៍​ដែល​បាន​កើត​ឡើង។ ក្នុង​កាលៈ​ទេសៈ​នៃ​ជីវិត​យើង ដែល​បាន​បណ្តាល​ឲ្យ​យើង​មាន​អារម្មណ៍​ដ៏​ជ្រាល​ជ្រៅ​បំផុត  យើង​អាច​ពិសោធន៍​នឹង​ក្តី​អំណរ ការ​បាត់​បង់ ព្រះ​ពរ ការ​ឈឺ​ចាប់ ជោគ​ជ័យ និង​បរាជ័យ។ ព្រះគម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង​ថា “ជន​ទាំងឡាយ​អើយ ចូរ​ទុក​ចិត្ត​នឹង​ទ្រង់​ជានិច្ច ចូរ​អ្នក​រាល់​គ្នា​ប្លុង​ចិត្ត​នៅ​ចំពោះ​ទ្រង់ ព្រះ​ទ្រង់​ជា​ទី​ពឹង​ជ្រក​សំរាប់​យើង​ខ្ញុំ”(ទំនុកដំកើង ៦២:៨)។ ស្តេច​ដាវីឌ​មិន​បាន​ពោល​ពាក្យ​ដ៏​មាន​ទំនុក​ចិត្ត​នេះ  នៅ​ពេល​សុខ​ស្រួល​នោះ​ឡើយ។ កាល​នោះ ទ្រង់​កំពុង​តែ​ត្រូវ​ពួក​ខ្មាំង​សត្រូវ​ឡោម​ព័ទ្ធ(ខ.៣-៤)។ ប៉ុន្តែ ទ្រង់នៅ​តែ​ចង់​ចាំ ដោយ​ស្ងាត់​ស្ងៀម នៅ​ចំពោះ​ព្រះ(ខ.១,៥) ដោយ​រំឭក​យើង​ថា សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះ (ខ.១២) ធំ​ជាង​ពេល​ដែល​យើង​មាន​ការ​ពិបាក។…

Read article
វ័យទំពារ

កាល​ពី​ពេល​ថ្មី​ៗ​នេះ ភរិយា​ខ្ញុំ​បាន​ឲ្យ​កូន​ឆ្កែ​មួយ​ក្បាល មក​ខ្ញុំ។ វា​ជា​ពូជ​ឆ្កែ​ប្រម៉ាញ់​ឡាប្រាឌរ។ យើង​បាន​ដាក់​ឈ្មោះឲ្យ​វា​ថា ម៉ាក(Mark)។ ថ្ងៃ​មួយ ពេល​ដែល​វា​កំពុង​តែ​ចំណាយ​ពេល នៅ​ក្នុង​បន្ទប់​សិក្សា​របស់​ខ្ញុំ ខ្ញុំ​កំពុង​តែ​ផ្តោត​អារម្មណ៍​ទៅ​លើ​កិច្ចការ​នៅ​លើ​តុ​របស់​ខ្ញុំ ហើយ​ក៏​បាន​ឮ​សម្លេង​គេ​ហែក​ក្រដាស់ ពី​ក្រោយ​ខ្នង​ខ្ញុំ។  ខ្ញុំ​ក៏​បាន​ងាក​ទៅ​ក្រោយ ឃើញ​កូន​ឆ្កែ​មួយ​ក្បាល​នោះ កំពុង​មាន​ទឹក​មុខ​ដឹង​ថា​ខ្លួន​ខុស នៅ​ពី​មុខ​សៀវភៅ​ដែល​កំពុង​បើក ហើយ​មាន​សន្លឹក​សៀវភៅ​មួយ​សន្លឹក​កំពុង​តែ​យោល​ជាប់​នឹង​មាត់​វា។ ពេទ្យ​សត្វ​បាន​ប្រាប់​យើង​ថា ម៉ាក​កំពុង​តែ​ឆ្លង​កាត់ “វ័យ​ទំពារ”។ ពេល​ដែល​កូន​ឆ្កែ​ជ្រុះ​ធ្មេញ​ទឹក​ដោះ​របស់​វា ធ្មេញ​អចិន្ត្រៃ​របស់​វា​ក៏​បាន​ដុះ​ឡើង ធ្វើ​ឲ្យ​វា​ឈឺ​ជើង​ធ្មេញ ។ វា​ក៏​បាន​ព្យាយាម​បំបាត់​ការ​ឈឺ​ចាប់ ដោយ​ទំពារ​របស់​របរ​ស្ទើរ​គ្រប់​មុខ។ ដូច​នេះ យើង​ត្រូវ​តែ​ឃ្លាំ​មើល​ម៉ាក ដោយ​ប្រុង​ប្រ​យ័ត្ន ដើម្បី​កុំ​ឲ្យ​វា​ទំពារ​អ្វី ដែល​អាច​គ្រោះ​ថ្នាក់​ដល់​ខ្លួន​វា​បាន ហើយ​យើង​ក៏​បាន​នាំ​វា ឲ្យ​ទៅ​ទំពារ​របស់​ដែល​នាំ​ឲ្យ​វា​មាន​សុខ​ភាព​ល្អ​វិញ។ ម៉ាក​ចេះ​តែ​ចង់​ទំពារ​នេះ​ទំពារ​នោះ​ជា​និច្ច បាន​ខ្ញុំ​ត្រូវ​ឧស្សាហ៍​មើល​វា។ ការ​នេះ បាន​នាំ​ឲ្យ​ខ្ញុំ​នឹក​គិត​ថា តើ​សព្វ​ថ្ងៃ​នេះ ​យើង “ទំពារ” អ្វី​ខ្លះ នៅ​ក្នុង​ចិត្ត និង​គំនិត​របស់​យើង។ តើ​យើង​មាន​ការ​ប្រុង​ប្រយ័ត្ន នៅ​ក្នុង​ផ្តល់​អាហារ ឲ្យ​វិញ្ញាណ​ដ៏អស់​កល្ប​ដែរ​ឬ​ទេ ពេល​ដែល​យើង​អាន ឬ​បើក​មើល​អ៊ីន​ធើណែត ឬ​ក៏​មើល​ទូរទស្សន៍? ព្រះ​គម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង “​ឲ្យ​សង្វាត​រក​ទឹក​ដោះ​សុទ្ធ ខាង​ឯ​ព្រលឹង​វិញ្ញាណ​វិញ ដូច​ជា​ទារក​ដែល​ទើប​នឹង​កើត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចំរើន​ធំ​ឡើង ដរាប​ដល់​បាន​សង្គ្រោះ…

Read article
ចូរឈប់បង្អង់សិន

មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​អង្គុយ​លេង​ជា​មួយ​មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ នៅ​មាត់​សមុទ្រ ដែល​មាន​ភាព​ស៊ី​សង្វាក់​បែប​ធម្មជាតិ​ឥត​ឈប់​ឈរ។ ពេល​ដែល​ថ្ងៃ​លិច នៅ​ឯ​នាយ​ជើង​មេឃ ទឹក​រលក​បាន​បក់​មក​ឆ្នេរ មួយ​ហើយ​មួយ​ទៀត ដោយ​ចំកោង​ខ្លួន​ឡើង​ទៅ​លើ ហើយ​ក៏​រលា​ខ្លួន​ចុះ​មក​ក្រោម​វិញ មក​រក​ម្រាម​ជើង​របស់​យើង ដោយ​ការ​ផ្អាក​តែ​បន្តិច​ប៉ុណ្ណោះ នៅ​ចន្លោះ​រលក​នីមួយ​ៗ។ នាង​ក៏​បាន​និយាយ​ទាំង​ញញឹម​ថា “ខ្ញុំ​ស្រឡាញ់​សមុទ្រ​ណាស់។ វា​មាន​ចលនា​ឥត​ឈប់​ឈរ ធ្វើ​ឲ្យ​ខ្ញុំ​អាច​ឈប់​សម្រាក”។ មនុស្ស​ជា​ច្រើន​ព្យាយាម​ឈប់​សម្រាក ទំាង​ពិបាក។​ យើង​ធ្វើ​នេះ ធ្វើ​នោះ ទៅ​នេះ ទៅ​នោះ​ឥត​ឈប់​ឈរ ​ដោយ​ការ​ភ័យ​ខ្លាច​ថា យើង​នឹង​បាត់​បង់​អ្វី​ម្យ៉ាង បើ​សិន​ជា​យើង​បញ្ឈប់​ការ​ប្រឹង​ប្រែង​របស់​យើង។ ពុំ​នោះ​ទេ យើង​ខ្លាច​មិន​ហ៊ាន​ប្រឈម​មុន​នឹង​ការ​ពិត នៅ​ពេល​បច្ចុប្បន្ន ដែល​យើង​បាន​ព្យាយាម​ធ្វើ​ការ​គេច​វេស ដោយ​ការ​ប្រឹង​ប្រែង​របស់​យើង។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ៤៦:៨-៩ ព្រះ​ទ្រង់​បាន​បង្ហាញ​អំណាច​ដ៏​ខ្ពស់​បំផុត​របស់​ទ្រង់។ ដូច​មាន​សេចក្តី​ចែង​ថា “ចូរ​មក​ពិចារណា​មើល​អស់​ទាំង​ការ​នៃ​ព្រះយេហូវ៉ា ជា​ការ​ហិនវិនាស ដែល​ទ្រង់​បាន​ធ្វើ​នៅ​ផែនដី ទ្រង់​បណ្តាល​ឲ្យ​ការ​សង្គ្រាម​ស្ងប់​រំងាប់ រហូត​ដល់​ចុង​ផែនដី ទ្រង់​បំបាក់​ធ្នូ ហើយ​កាច់​លំពែង ក៏​ដុត​អស់​ទាំង​រទេះ​ចំបាំង​នៅ​ក្នុង​ភ្លើង”។ ព្រះ​នៃ​យើង​ទ្រង់​ជា​ព្រះ​ដែល​សកម្ម​ជា​និច្ច ដែល​បាន​ធ្វើ​ការ​របស់​ទ្រង់ ដើម្បី​បង្កើត​ភាព​ស្ងប់​សុខ នៅ​ក្នុង​ភាព​វឹក​វរ នៅ​ក្នុង​ជីវិត​យើង។ ហើយ​នៅ​ក្នុង ខ.១០ ទ្រង់​បាន​មាន​បន្ទូល​ថា “ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា អញ​ជា​ព្រះ”។ ជា​ការ​ពិត​ណាស់…

Read article
ទំនាក់ទំនងដែលបានកាត់ផ្តាច់

សម្លេង​ស្រែក​យំ​ដ៏​សង្វែក បាន​លាន់​ឮ​ខ្លាំង ពុះ​ជ្រែក​អាកាស នៅ​ពេល​រសៀល ដែល​ត្រូវ​បាន​គ្រប​ដណ្តប់ ដោយ​ភាព​ងងឹត។ ខ្ញុំ​ក៏​បាន​ស្រមៃ​ថា សម្លេង​នោះបាន​លាន់​ឮ​ខ្លាំង ជាង​សម្លេង​មិត្ត​ភក្តិ និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​ព្រះ​យេស៊ូវ ដែល​នៅ​ជុំ​គ្នា ក្រោម​ព្រះ​បាទ​ទ្រង់​ពេល​ទ្រង់​កំពុង​ជាប់​លើ​ឈើ​ឆ្កាង។ សម្លេង​នោះ​ក៏​ប្រាកដ​ជា​បាន​លប់​លើ​សម្លេង​ទួញថ្ងូរ​របស់​ចោរ​ដែល​ជិត​ស្លាប់ នៅ​សង្ខាង​ព្រះ​យេស៊ូវ​ហើយ។ ជា​ការ​ពិត​ណាស់ សម្លេង​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​ដែល​បាន​ស្តាប់​ឮ មាន​ភាព​តក់​ស្លត់​នៅ​ថ្ងៃ​នោះ។ នៅ​ពេល​រសៀល​ថ្ងៃ​នោះ ព្រះ​យេស៊ូវ​បាន​ស្រែក​ឡើង​ថា “អេលីៗ​ល៉ាម៉ាសាបាច់ថានី?” ជា​សម្លេង​ស្រែក ដោយ​ការ​ឈឺ​ចាប់​ជា​ទី​បំផុត ខណៈ​ពេល​ដែល​ទ្រង់​កំពុង​តែ​ជាប់​នៅ​លើ​ឈើ​ឆ្កាង​នៃ​សេចក្តី​អាម៉ាស់​ នៅ​លើ​ភ្នំ​កុលកូថា ឬភ្នំ​រលា​ក្បាល(ម៉ាថាយ ២៧:៤៥-៤៦)។ ទ្រង់​ស្រែក​ថា “ឱ​ព្រះអង្គៗ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ចោល​ទូលបង្គំ?” ខ្ញុំ​គិត​ថា គ្មាន​ពាក្យ​សម្តី​អ្វី ដែល​ធ្វើ​ឲ្យ​អ្នក​ស្តាប់​ស្លុត​ចិត្ត ជាង​ព្រះ​បន្ទូល​នេះ​ឡើយ។ ចាប់​តាំង​ពី​ពេល​អស់​កល្ប​ជា​និច្ច​រៀង​មក ព្រះយេ​ស៊ូវ​មាន​ការ​ប្រកប​ដ៏​ល្អ​ឥត​ខ្ចោះ​ជា​មួយ​ព្រះ​វរ​បិតា។ ព្រះ​ដ៏​ជា​ព្រះ​ត្រៃ​ឯក បី​អង្គ​រួម​មក​តែ​មួយ បាន​បង្កើត​ចក្រ​វាល ហើយ​ក៏​បាន​បង្កើត​មនុស្ស​មក ឲ្យ​មាន​រូប​ភាព​ដូច​ទ្រង់ ហើយ​ក៏​មាន​ផែន​ការ​ជួយ​សង្រ្គោះ​ពួក​គេ បន្ទាប់​ពី​ពួក​គេ​បាន​ធ្លាក់​ចូល​ក្នុង​អំពើ​បាប។ ក្នុង​រយៈ​ពេល​ដ៏​វែង​អស់​កល្ប​ជា​និច្ច មុន​ពេល​ទ្រង់​ជាប់​ឆ្កាង គ្មាន​ពេល​ណា ដែល​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា មិន​បាន​មាន​ការ​ប្រកប​ដ៏​ពេញ​លេញ​ជា​មួយ​គ្នា​នោះ​ឡើយ។ តែ​នៅ​ថ្ងៃ​នោះ ខណៈ​ពេល​ដែល​ទារុណ​កម្ម នៅ​លើ​ឈើ​ឆ្កាង កំពុង​តែ​បន្ត​ធ្វើ​ឲ្យ​ព្រះយស៊ូវ​មាន​ការ​ឈឺ​ចាប់ ទ្រង់​ក៏​បានដាច់​ចេញ​ពី​ព្រះ​វត្ត​មាន​នៃ​ព្រះ​វរ​បិតា ជា​លើក​ទី​មួយ ទន្ទឹម​នឹង​ពេល​ដែល​ទ្រង់​កំពុង​តែ​ទទួល​បន្ទុក​នៃ​អំពើ​បាប​ទាំង​អស់…

Read article
ពេលដែលយើងប្រើពាក្យសម្តីខុស

កាល​ពី​ពេល​កន្លង​ទៅ ខ្ញុំ​បាន​ផ្ញើរ​សារ​មួយ ទៅ​ខារី(Cari) ភរិយា​របស់​ខ្ញុំ ដោយ​ប្រើ​សារ​សម្លេង ដែល​ទូរស័ព្ទ​ប្រែ​វា​ទៅជា​សារ​អក្សរ។ ខ្ញុំ​កំពុង​តែ​ដើរ​ចេញ​ទៅ​ក្រៅ ដើម្បី​ទៅ​ទទួល​គាត់ ចេញ​ពី​ធ្វើ​ការ ហើយ​ចង់​ផ្ញើរ​សារ​ប្រាប់​គាត់​ថា “តើ​អូន​ចង់​ឲ្យ​បង​ទៅ​ទទួល​អូន នៅ​កន្លែង​ណា ស្រី​ចាស់?” ខារី​មិន​ប្រកាន់​ទេ ពេល​ដែល​ខ្ញុំ​ហៅ​គាត់ “ស្រី​ចាស់” ព្រោះ​វា​ជា​ឈ្មោះ​សម្រាប់​ហៅ​ក្រៅ ដោយ​ក្តី​ស្រឡាញ់​ដែល​យើង​ប្រើ​នៅ​ក្នុង​ផ្ទះ​យើង។ ប៉ុន្តែ ទូរ​ស័ព្ទ​ខ្ញុំ​ចាប់​មិន​បាន​ពាក្យ​ដែល​ខ្ញុំ​និយាយ ហើយ​បែរ​ជា​ផ្ញើរ​ពាក្យ “គោចាស់” ទៅ​គាត់។ តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ ខារី​ឆាប់​យល់​អំពី​បញ្ហា ដែល​ទើប​កើត​ឡើង ហើយ​ក៏​គិត​ថា វា​ជា​រឿង​ដែល​គួរ​ឲ្យ​អស់​សំណើច​។ ក្រោយ​មក គាត់​ក៏​បាន​បង្ហោះ​សារ​នោះ នៅ​ក្នុង​បណ្តាញ​សង្គម ហើយ​ក៏​សួរ​គេ​ថា តើ​គាត់​គួរ​តែ​អន់​ចិត្ត​ឬ​ទេ? យើងក៏​បាន​អស់​សំណើច​ទាំង​អស់​គ្នា ដោយ​សារ​រឿង​នេះ។ ការ​ឆ្លើយ​តប​របស់​ភរិយា​ខ្ញុំ ដោយ​សេចក្តី​ស្រឡាញ់ ចំពោះ​ពាក្យ​ដែល​ឆ្គាំ​ឆ្គង នៅ​ថ្ងៃ​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះ ដែល​ទ្រង់​ជ្រាប​អំពី​សេចក្តី​កម្សោយ​របស់​យើង ដោយ​សេចក្តី​ស្រឡាញ់ ពេល​ដែល​យើង​អធិស្ឋាន​ទៅ​រក​ទ្រង់។ យើង​ប្រហែល​ជា​មិន​ដឹង​ថា ត្រូវ​និយាយ​អ្វី​ទេ ពេល​ដែល​យើង​អធិ​ស្ឋាន ឬ​មិន​ដឹង​ថា ត្រូវ​ទូល​សូម​អ្វី​ផង ប៉ុន្តែ ពេល​ដែល​យើង​ក្លាយ​ជា​កម្ម​សិទ្ធិ​របស់​ព្រះ​គ្រីស្ទ​ហើយ​ ព្រះ​វិញ្ញាណ​ដែល​គង់​នៅ​ក្នុង​យើង “​ទ្រង់​ជួយ​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន​វិញ”(រ៉ូម ៨:២៦)…

Read article
មើលទៅឯនាយជើងមេឃ

ពេល​ដែល​សាឡាង​ហៀប​នឹង​ចេញ​ដំណើរ​ទៅ​មុខ កូន​ស្រី​ដ៏​តូច​ល្អិត​របស់​ខ្ញុំ បាន​និយាយ​ថា នាង​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន។ នាង​បាន​ចាប់​ផ្តើម​ពុល​រលក​ហើយ។ មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា ចង់​ក្អួត​ផង​ដែរ។ ខ្ញុំ​ក៏​បាន​រំឭក​ខ្លួន​ឯង “ឲ្យ​មើល​ទៅ​ឯ​នាយ​ជើង​មេឃ”។ អ្នក​ធ្វើ​ការ​នៅ​លើក​ប៉ាល់​ បាន​និយាយ​ថា ការ​ធ្វើ​ដូច​នេះ អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរ​ស្បើយ​ឡើង​វិញ។ ព្រះ​ដែល​បាន​បង្កើត​ជើង​មេឃ(យ៉ូប ២៦:១០) ជ្រាប​ថា ជួន​កាល ក្នុង​ជីវិត​យើង យើង​អាច​មាន​ការ​ភ័យ​ខ្លាច និង​នឿយ​ហត់។ យើង​អាច​មាន​អារម្មណ៍​ធូរ​ស្បើយ​ឡើង​វិញ ដោយ​ផ្តោត​ទៅ​លើ​អ្វី​មួយ ដែល​នៅ​ឆ្ងាយ តែ​ស្ថិត​ស្ថេរ ដែល​ជា​កន្លែង​ចុង​ក្រោយ ដែល​យើង​នឹង​ទៅ​ដល់ នៅ​ចុង​បញ្ចប់​នៃ​ជីវិត​យើង នៅ​លើ​ផែន​ដី។ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ បាន​យល់​អំពី​បញ្ហា​នេះ។ គាត់​ដឹង​ថា អ្នក​អាន​សំបុត្រ​របស់​គាត់​កំពុង​តែ​មាន​ការ​បាក់​ទឹកចិត្ត​។ ការ​បៀត​បៀន​បាន​ធ្វើ​ឲ្យ​ពួក​គេ​ជា​ច្រើន​នាក់ ភាស​ខ្លួន​ចេញ​ពី​ទី​លំនៅ។ ដូច​នេះ គាត់​ក៏​បាន​រំឭក​ពួក​គេ​ថា មនុស្ស​នៃ​សេចក្តី​ជំនឿ​ដទៃ​ទៀត ក៏​បាន​អត់​ទ្រាំ​នឹង​ទុក​លំបាក​ក្រៃ​លែង ហើយ​ក៏​បាត់​បង់​ទីលំនៅ​ផង​ដែរ។ ពួក​គេ​បាន​អត់​ទ្រាំ​នឹង​ការ​លំបាក​គ្រប់​យ៉ាង ព្រោះ​ពួក​គេ​កំពុង​តែ​ទន្ទឹង​រង់​ចាំ ការ​អ្វី​ដែល​ល្អ​ប្រសើរ​ជាង​នោះ។ ក្នុង​នាម​ជា​ជន​ភាស​ខ្លួន អ្នក​អាន​សំបុត្រ​របស់​គាត់ អាច​សម្លឹង​មើល​ទៅ​ទី​ក្រុង ដែល​ព្រះ​ទ្រង់​ជា​អ្នក​សង់ គឺ​ទីក្រុង​នៃនគរ​ស្ថាន​សួគ៌ ដែល​ព្រះ​ទ្រង់​បាន​ត្រៀម​ទុក​សម្រាប់​ពួក​គេ(ហេព្រើរ ១១:១០,១៤,១៦)។ ដូច​នេះ ជា​ចុង​ក្រោយ អ្នក​និពន្ធ​ក៏​បាន​លើក​ទឹក​ចិត្ត​អ្នក​អាន​កណ្ឌ​សំបុត្រ​ហេព្រើរ ឲ្យ​ផ្តោត​ចិត្ត​ទៅ​លើ​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ។ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា…

Read article