You are here:
ហូរហៀរ

មាន​ពេល​មួយ​ បង្គន់​ផ្ទះ​ខ្ញុំ​បាន​ស្ទះ។ ដំណោះ​ស្រាយ​របស់​ខ្ញុំ គឺ​កាច់​ទឹក​បន្ថែម​ទៀត ដើម្បី​ឲ្យ​បាត់​ស្ទះ តែ​បែរ​ជា​ទទួលលិទ្ធ​ផល​ផ្ទុយ​ទៅ​ការ​រំពឹង​ទុក។ ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ធ្វើ​ខុស នៅ​វិនាទី​ដែល​ខ្ញុំ​បាន​កាច់​ទឹក​បង្គន់។ ខ្ញុំ​ក៏​ស្រែក​ឡើង​ថា “ទេ!ទេ!ទេ!”។ វា​គ្មាន​ប្រយោជន៍​ទេ។ គឺ​គ្មាន​ប្រយោជន៍​សូម្បី​តែ​បន្តិច។ ខ្ញុំ​ក៏​បាន​ឈរ​មើល​ទឹក​ហូរ​ហៀរ ដោយ​មិន​ដឹង​ថា ត្រូវ​ធ្វើ​យ៉ាង​ណា។ តើ​មាន​ពេល​ប៉ុន្មាន​ដង ដែល​ក្មេង​ៗ​ព្យាយាម​ចាក់​ទឹក​លេង ដោយ​ការ​ស្មាន​ខុស ធ្វើ​ឲ្យ​ទឹក​ហូរ​ហៀរ។ ពុំ​នោះ​ទេ យើងប្រហែល​ជា​ធ្លាប់​ភ្លេច​ចាក់​សាំង​ម៉ូតូ ហើយ​ម៉ូតូ​យើង​ក៏​អស់​សាំង​ពាក់​កណ្តាល​ផ្លូវ។ ការ​ហៀរ ឬ​កំពប់​ទឹក​ច្រើន​តែ​ជា​រឿង​មិន​ល្អ ស្ទើរ​តែ​រាល់​ពេល។ ប៉ុន្តែ មាន​ករណី​លើក​លែង​មួយ។ សាវ័ក​ប៉ុល​បាន​ប្រើន័យ​ធៀប អំពីការ​ហូរ​ហៀរ ដោយ​រៀប​រាប់​អំពី​មនុស្ស ដែល​ពេល​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ គឺ​ពេញ​យ៉ាង​ខ្លាំង​បាន​ជាសេចក្តី​សង្ឃឹម ក៏​បាន​ហៀរ​ចេញ​ពី​ពួក​គេ(រ៉ូម ១៥:១៣)។ ខ្ញុំ​ចូល​ចិត្ត​គិត​អំពី​រូប​ភាព​នៃ​ការ​ពេញ​ហៀរ នូវ​ក្តី​អំណរ ​សន្តិ​ភាព និង​សេចក្តី​ជំនឿ ដោយ​សារ​ព្រះ​វត្ត​មាន​ដ៏​មាន​អំណាច​របស់​ទ្រង់ ក្នុង​ជីវិត​យើង។ ជា​ការ​ពិត​ណាស់ ពេល​ដែល​យើង​មាន​ភាព​ពេញ​ហៀរ​បែប​នេះ ហើយ​មិន​អាច​ឃាត់​ខ្លួន​ឯង មិន​ឲ្យ​បង្ហាញ​ចេញ​នូវ​ទំនុក​ចិត្ត​ដឺ​រឹង​មាំ ចំពោះ​ព្រះ​វរ​បិតា ដែល​គង់​នៅ​ស្ថាន​សួគ៌​បាន​ឡើយ។​ ពេល​នោះ ​អាច​ជា​រដូវ​កាល​ដ៏​ស្រស់​ស្អាត ដែល​មាន​ពន្លឺ​ចែង​ចាំង ក្នុង​ជីវិត​យើង។ ពុំ​នោះ​ទេ ពែង​នៃ​ជីវិត​យើង​ដែល​ពេញ​ស្រាប់ ក៏​ត្រូវ​រង្គើរ ហើយ​ហៀរ​ចេញ​មក​នូវ​សេចក្តី​សង្ឃឹម​ដែល​មក​ពី​ព្រះ…

Read article
ការសរសើរដំកើងសេចក្តីល្អរបស់ព្រះ

មាន​គ្នា​យើង​ម្នាក់ នៅ​ក្នុង​ក្រុម​សិក្សា​ព្រះ​គម្ពីរ បាន​ឲ្យ​យោបល​ថា យើង​គួរ​តែ​នាំ​គ្នា​និពន្ធ​បទ​ច្រៀង​ទំនុក​ដំកើង ដោយ​ខ្លួន​ឯង។ ពី​ដំបូង គ្នា​យើង​ខ្លះបាន​ប្រកែក​ថា ពួក​គេ​មិន​មាន​អំណោយ​ទាន​និពន្ធ​បទ​ចម្រៀង​ទេ ប៉ុន្តែ បន្ទាប់​ពី​មាន​ការ​លើក​ទឹក​ចិត្ត ម្នាក់​ៗ​ក៏​បាន​និពន្ធ​បទ​ចម្រៀង​បែប​កំណាព្យ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចិត្ត ដែល​និយាយ​អំពី​របៀប​ដែល​ព្រះទ្រង់​កំពុង​ធ្វើ​ការ​ក្នុង​ជីវិត​ពួក​គេ។ យើង​បាន​ធ្វើ​ការ​និពន្ធ ចេញ​ពី​ទុក្ខ​លំបាក ការ​ការពារ និង​ផ្គត់​ផ្គង់​របស់​ព្រះ ព្រមទាំង​ការ​ឈឺ​ចាប់ និង​ទឹក​ភ្នែក ធ្វើ​ឲ្យ​បទ​ចម្រៀង​ទំនុក​ដំកើង​របស់​យើង មាន​ខ្លឹម​សារ​ដ៏​គួរ​ឲ្យ​ចាប់​ចិត្ត។ បទ​ចម្រៀងទំនុក​ដំកើង​របស់​យើង បាន​បង្ហាញ​សេចក្តី​ពិត គឺ​ថា សេចក្តី​ស្រឡាញ់​របស់​ព្រះ​ស្ថិត​ស្ថេរ​នៅ​ជា​ដរាប គឺ​មិន​ខុស​ពី​បទ​គម្ពីរ​ទំនុក​ដំកើង ១៣៦​ឡើយ។ យើង​រាល់​គ្នា សុទ្ធ​តែ​មាន​រឿង ដើម្បី​រៀប​រាប់​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ មិន​ថា​តែ​យើង​ពិពណ៌​នា​ តាម​រយៈ​ការ​និពន្ធ ឬ​ច្រៀង​បទ​ទំនុក​ដំកើង ឬ​ក៏​និយាយ​ប្រាប់​គេ​ក៏​ដោយ។ សម្រាប់​អ្នក​ខ្លះ បទ​ពិសោធន៍​របស់​ពួក​គេ​មាន​លក្ខណៈ​រំភើប​រីក​រាយ ឬ​មាន​ភាព​ធ្ងន់​ធ្ងរ ដូច​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១៣៦ ដែល​បាន​និយាយ​រំឭក​អំពី​ការ​ដែល​ព្រះ​ទ្រង់​បាន​រំដោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​ការ​ជាប់​ចំណង ហើយ​បង្រ្កាប​ខ្មាំង​សត្រូវ​របស់​ទ្រង់(ខ.១០-១៥)។ អ្នក​ខ្លះប្រហែល​ជា​គ្រាន់​តែ​ពិពណ៌នា អំពី​ស្នា​ព្រះហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ យ៉ាង​ដូច​នេះ​ថា “គឺ​ដល់​ទ្រង់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ដោយ​ប្រាជ្ញា … ​ដែល​បាន​ក្រាល​ផែនដី​នៅ​លើ​ទឹក … ​ដែល​បាន​បង្កើត​តួ​ពន្លឺ​យ៉ាង​ធំ​ទាំង​ប៉ុន្មាន … គឺ​ព្រះអាទិត្យ សំរាប់​បំភ្លឺ​នៅ​ពេល​ថ្ងៃ … និង​ព្រះចន្ទ…

Read article
ការដើរតាម ដែលនាំឲ្យមានសេរីភាព

កាល​រៀន​នៅ​វិទ្យា​ល័យ គ្រូ​បង្វឹក​កីឡា​ថ្នាក់​ជាតិ​របស់​ខ្ញុំ ធ្លាប់​បាន​ឲ្យ​យោបល​ខ្ញុំ មុន​ពេល​ការ​ប្រកួត​រត់​ប្រណាំង​ថា “កុំព្យាយាម​រត់​នាំ​មុខ​គេ។ អ្នក​រត់​នាំ​មុខ​គេ​ឆាប់​អស់​កម្លាំង ស្ទើរ​តែ​គ្រប់​ពេល”។ ផ្ទុយ​ទៅ​វិញ គាត់​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ ឲ្យរត់​ប្រគិត​ពី​ក្រោយ​អ្នក​ដែល​រត់​លឿន​ជាង​គេ។ កាល​ណា​ខ្ញុំ​ឲ្យ​អ្នក​នោះ នាំ​មុខ​ខ្ញុំ ខ្ញុំ​អាច​សន្សំ​កម្លាំង​កាយ និង​ចិត្ត សម្រាប់​រត់​ឲ្យ​ដល់​ទីមុន​គេ ពេល​ជិត​ដល់​ទី។ ការ​នាំ​មុខ​អាច​មាន​ការ​នឿយ​ហត់ ហើយ​ការ​តាម​ពី​ក្រោយ​គេ អាច​មាន​សេរីភាព​ច្រើន​ជាង។ ការ​យល់​អំពី​ទ្រឹស្តី​នេះ ជួយ​ឲ្យ​ការ​រត់​ប្រណាំ​របស់​ខ្ញុំ មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន។ ប៉ុន្តែ ការ​បង្កើត​សិស្ស តាម​ទ្រឹស្តី​នេះ មាន​ការ​ពិបាក​ជាងការ​រត់​ប្រណាំង។ ក្នុង​ជីវិត​របស់​ខ្ញុំ ខ្ញុំ​ងាយ​នឹង​គិត​ថា ការ​ធ្វើ​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ គឺ​មាន​ន័យ​ថា ខ្ញុំ​ត្រូវ​ប្រឹង​ប្រែងឲ្យ​បាន​ខ្លាំង​មែន​ទែន ។ ប៉ុន្តែ ការ​ដេញ​តាម​ការ​រំពឹង​គិត​បែប​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​បាត់​ឱកាស​ពិសោធន៍​នឹង​ក្តី​អំណរ និង​សេរី​ភាព ដែល​ខ្ញុំ​អាច​រក​បាន នៅ​ក្នុង​ការ​ដើរ​តាម​ទ្រង់(យ៉ូហាន ៨:៣២,៣៦)។ ប៉ុន្តែ ព្រះ​យេស៊ូវ​មិន​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ដឹក​នាំ​ជីវិត​ខ្លួន​ឯង​ឡើយ ហើយ​ទ្រង់​ក៏​មិន​បាន​បង្កើត​កម្ម​វិធី​សម្រាប់​ឲ្យ​យើងជួយ​ខ្លួន​ឯង​ឲ្យ​មាន​ការ​រីក​ចម្រើន​ឡើយ​។ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​សន្យា​ថា​ ពេល​យើង​ស្វែង​រក​ទ្រង់ យើង​នឹង​រក​ឃើញ​ការ​សម្រាក ដែល​យើង​ចង់​បាន(ម៉ាថាយ ១១:២៥-២៨)។ គ្រូ​បង្រៀន​ជា​ច្រើន របស់​សាសនា​ដទៃ បាន​សង្កត់​ធ្ងន់​ទៅ​លើការ​សិក្សា​គម្ពីរ​សាសនា​ឲ្យ​បាន​តឹង​រ៉ឹង ឬ​ខំ​កាន់​តាម​វិន័យ​សាសនា​ណា​មួយ ប៉ុន្តែ ព្រះ​យេស៊ូវ​មិន​ដូច្នោះ​ទេ។ ទ្រង់​បាន​បង្រៀន​ថា…

Read article
ព្រះ​ទ្រង់​កំពុង​ធ្វើ​ការ​ទ្រង់

មាន​ពេល​មួយ ខ្ញុំ​បាន​សួរ​មិត្ត​ភក្តិ​មួយ​ចំនួន​ថា “តើ​អ្នក​បាន​ឃើញ​ព្រះ​ទ្រង់​ធ្វើ​ការ​យ៉ាង​ដូច​ម្តេច​ខ្លះ នៅ​ពេល​ថ្មី​ៗ​នេះ?” មាន​ម្នាក់​ឆ្លើយ​ថា គាត់​ឃើញ​ទ្រង់​កំពុង​ធ្វើ​ការ​របស់​ទ្រង់ ពេល​ដែល​គាត់​អាន​ខគម្ពីរ រៀង​រាល់​ពេល​ព្រឹក។ គាត់​ឃើញ​ទ្រង់​កំពុង​ធ្វើ​ការ​ទ្រង់ ខណៈ​ពេល​ដែល​ទ្រង់​ជួយ​គាត់​ឲ្យ​ប្រឈម​មុខ​នឹង​ថ្ងៃ​ថ្មី ។ គាត់​ឃើញ​ទ្រង់​កំពុង​ធ្វើ​ការ​របស់​ទ្រង់ ពេល​ដែល​គាត់​ដឹង​ថា ទ្រង់​បាន​គង់​នៅ​ជា​មួយ​គាត់ គ្រប់​ជំហាន និយាយ​រួម គាត់​ដឹង​ពី​របៀប​ដែល​ទ្រង់​បាន​ជួយ​គាត់ ឲ្យ​ប្រឈម​មុននឹង​ឧបស័គ្គ ហើយ​ទន្ទឹម​នឹង​នោះ ទ្រង់​ប្រទាន​ឲ្យ​គាត់​មាន​ក្តីអំណរ។ ខ្ញុំ​ពេញ​ចិត្ត​នឹង​ចម្លើយ​មួយ​នេះ ព្រោះ​វា​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​យើង​ដឹង​ថា ព្រះ​ទ្រង់​គង់​នៅ​ក្បែរ និង​ធ្វើ​ការ​នៅ​ក្នុង​អ្នក​ដែល​ស្រឡាញ់​ទ្រង់ តាម​រយៈ​ព្រះ​បន្ទូល​ទ្រង់ និង​ព្រះ​វត្ត​មាន​នៃ​ព្រះ​វិញ្ញាណ​ដែល​គង់​នៅ​ក្នុង​អ្នក​នោះ។ ការ​ដែល​ព្រះ​ទ្រង់​ធ្វើ​ការ​នៅ​ក្នុង​អ្នក​ដើរ​តាម​ទ្រង់ គឺ​ជា​សេចក្តី​អាថ៌​កំបំាង​ដ៏​អស្ចារ្យ ដែល​អ្នក​និពន្ធ​ព្រះ​គម្ពីរ​ហេព្រើរ​បាន​បក​ស្រាយ ខណៈ​ពេល​ដែល​គាត់​បាន​បញ្ចប់​សំបុត្រ​របស់​គាត់ ដោយ​សូម​ឲ្យ “​ទ្រង់​ធ្វើ​ការ​ក្នុង​ពួកគេ ដែល​គាប់​ដល់​ព្រះហឫទ័យ​នៃ​ទ្រង់ ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ(ហេព្រើរ ១៣:២១)។ នៅ​ក្នុង​សេចក្តី​បញ្ចប់​នៃ​សំបុត្រ​នេះ អ្នក​និពន្ធ​បាន​និយាយ​សង្កត់​ធ្ងន់ អំពី​អត្ថ​ន័យ​ដ៏​សំខាន់​នៃ​សំបុត្រ​នេះ​ថា ព្រះ​ទ្រង់​នឹង​បំពាក់​សមត្ថ​ភាព​រាស្រ្ត​ទ្រង់ ដើម្បី​ឲ្យ​ដើរ​តាម​ទ្រង់ ហើយ​ថា ព្រះ​ទ្រង់​នឹង​ធ្វើ​ការ​ក្នុង និង​តាម​រយៈ​ពួក​គេ ដើម្បី​ជា​សិរីល្អ​ដល់​ទ្រង់។ ការ​ដែល​ព្រះ​ទ្រង់​ធ្វើ​ការ​ក្នុង​យើង គឺ​ជា​អំណោយ ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​ការ​ភ្ញាក់​ផ្អើល ដូច​ជា នៅ​ពេល​យើង​អត់​ទោស​ឲ្យ​នរណា​ម្នាក់ ដែល​បាន​ធ្វើ​ខុស​មក​លើ​យើង ឬ​នៅ​ពេល​ដែល​យើង​បង្ហាញ​ភាព​អត់​ធ្មត់ ដល់​អ្នក​ដែល​ធ្វើ​ឲ្យយើង​មាន​ការ​ពិបាក​ជា​ដើម។ ព្រះ​នៃ​យើង “ជា​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត”(ខ.២០) ទ្រង់​បាន​បំពេញ​យើង​ដោយ​សេចក្តី​ស្រឡាញ់…

Read article
ខុស​ពី​ការ​ស្មាន

មាន​ពេល​មួយ ភរិយា​ខ្ញុំ​បាន​ទូរស័ព្ទ​ប្រាប់​ខ្ញុំ​ថា មាន​សត្វ​ស្វា​មួយ​ក្បាល នៅ​ក្នុង​ទី​ធ្លា​ផ្ទះ​យើង! នាង​ក៏​បាន​បន្ត​បើក​ទូរ​ស័ព្ទ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ស្តាប់​ឮ​សម្លេង​វា។ ជា​ការ​ពិត​ណាស់ ស្តាប់​មើល​ទៅ ដូច​ជាសម្លេង​សត្វ​ស្វា​មួយ​ក្បាល​មែន។ តែ​វា​ចម្លែក ព្រោះ​សត្វ​ស្វា​ព្រៃ មាន​នៅ​តំបន់ ដែល​នៅ​ឆ្ងាយ​ពី​យើង ប្រហែល​៣២០០​គឺឡូ​ម៉ែត្រ។ ក្រោយ​មក ឪពុក​ក្មេក​ខ្ញុំ​ក៏​បាន​បំបាត់​ចម្ងល់​របស់​យើង។ គាត់​បាន​ពន្យល់​ថា តាម​ពិត វា​គឺ​ជា​សត្វ​ទីទុយ​ពូជ​ធំ ដែល​ចូល​ចិត្ត​យំ។ ដូច​នេះ ការ​ពិត មិន​ដូច​ជា​អ្វី​ដែល​យើង​ស្មាន​ឡើយ។ ពេល​ដែល​កង​ទ័ព​របស់​ស្តេច​សាន​ហេរីប បាន​លោម​ព័ទ​ស្តេច​ហេសេគា​នៃ​នគរ​យូដា ឲ្យ​ជាប់​នៅ​ក្នុង​កំផែង​ក្រុង ពួកសាសន៍​អាសស៊ើរ​គិត​ថា ខ្លួន​មាន​ជ័យ​ជម្នះ​ហើយ។ ប៉ុន្តែ ការ​ពិត មិន​ដូច​ជា​អ្វី​ដែល​ពួក​គេ​ស្មាន​ឡើយ។ ទោះ​បី​ជា​មេទ័ព​របស់​សាសន៍​អាសស៊ើ​បាន​ប្រើ​ពាក្យ​សម្តី​យ៉ាង​ប៉ិន​ប្រសប់ ហើយ​តាំង​ខ្លួន​ជា​អ្នក​នាំ​ព្រះ​រាជ​សារ​របស់​ព្រះ​ក៏​ដោយ ក៏​ព្រះ​អម្ចាស់​ទ្រង់​នៅ​តែ​ឃុំ​គ្រង​រាស្រ្ត​ទ្រង់ ដោយ​ព្រះ​ហស្ត​ទ្រង់។ គឺដូច​ដែល​មេទ័ព​នោះ​បាន​សួរ​ថា “តើ​អញ​បាន​ឡើង​មក ដើម្បី​ច្បាំង​បំផ្លាញ​ទី​នេះ ដោយ​ឥត​ព្រះយេហូវ៉ា​ឬ​អី គឺ​ព្រះយេហូវ៉ា​ទេ​តើ ដែល​ទ្រង់​បាន​មាន​ព្រះបន្ទូល​បង្គាប់​អញ​ថា ចូរ​ឡើង​ទៅ​ច្បាំង​បំផ្លាញ​ស្រុក​នេះ​ចុះ”(២ពង្សាតាក្សត្រ ១៨:២៥)។ ហើយ​គាត់​ថែម​ទាំង​បាន​ប្រាប់​ពួក​គេ​ថា គាត់​ចង់​ឲ្យ​ពួក​គេ​បាន​រស់​នៅ ឥត​ស្លាប់​ឡើយ(ខ.៣២)។ ស្តាប់​សម្តី​របស់​គាត់​ទៅ ដូច​ជា​ព្រះ​រាជ​សា​របស់​ព្រះ។ ប៉ុន្តែ ហោរា​អេសាយ​ក៏​បាន​ប្រាប់​ព្រះ​បន្ទូល​ដ៏​ពិត​របស់​ព្រះ​អម្ចាស់ ដល់​ពួក​អ៊ីស្រាអែល​ថា ព្រះ​អម្ចាស់​បាន​មាន​បន្ទូល​ថា ស្តេច​សានហេរីប​នឹង​មិន​បាន​ចូល​ក្នុង​ទីក្រុង ឬ​បាញ់​ព្រួញ​សូម្បី​តែ​មួយ​គ្រាប់​នៅ​ទីនេះ​ឡើយ ព្រោះ​ព្រះ​អម្ចាស់…

Read article
ទ្រព្យ​សម្បត្តិ​នៅ​នគរស្ថាន​សួគ៌

ពេល​ខ្ញុំ​កំពុង​ចម្រើន​វ័យ​ធំ​ឡើង ខ្ញុំ​និង​បង​ប្អូន​ស្រី​ៗ​ទាំង​ពីរ​នាក់​របស់​ខ្ញុំ ចូល​ចិត្ត​អង្គុយ​ទន្ទឹម​គ្នា នៅ​លើ​ហិប​ធំ​មួយ របស់​ម្តាយ​ខ្ញុំ ដែល​ធ្វើ​ពី​ឈើ​សេដា។ ម្តាយ​ខ្ញុំ​បាន​ទុក​អាវ​រងា​ធ្វើ​ពីរោម​ចៀម នៅ​ក្នុង​ហិប​នោះ ជា​មួយ​នឹង​គ្រឿង​ក្រណាត់ ដែល​ជី​ដូន​ខ្ញុំ​បាន​ប៉ាក់ ឬ​ចាក់​នឹង​អំបោះ។ គាត់​បាន​ឲ្យ​តម្លៃ​វត្ថុ​អ្វី​ដែល​មាន​នៅ​ក្នុង​ហិប​នោះ ហើយ​បាន​ពឹង​ផ្អែក​ទៅ​លើ​ក្លិន​ឈួល​របស់​ឈើសេដា ដើម្បី​ការពារ​មិន​ឲ្យ​សត្វ​ល្អិត​កាត់​ខោអាវ​ដែល​នៅ​ខាង​ក្នុង​ហិប។ របស់​ទ្រព្យ​ភាគ​ច្រើន នៅ​លើ​ផែន​ដី​នេះ ងាយ​នឹង​ទទួល​រង​ការ​បំផ្លាញ ដោយ​សារ​សត្វ​ល្អិត ឬ​ច្រេះ​ចាប់ ឬ​អាច​ត្រូវ​គេលួច។ បទ​គម្ពីរ​ម៉ាថាយ ជំពូក​៦ បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ផ្តោត​ចិត្ត​ជា​ពិសេស មិន​មែន​ទៅ​លើ​របស់​អ្វី ដែល​មិន​ស្ថិត​ស្ថេរ​នោះ​ឡើយ តែ​ឲ្យ​ផ្តោត​ទៅ​លើ​អ្វី​ដែល​មាន​តម្លៃ​ដ៏អស់​កល្ប​ជា​និច្ច ។ ពេល​ម្តាយ​ខ្ញុំ​លាចាក​លោក នៅ​អាយុ​៥៧​ឆ្នាំ គាត់​មិន​បាន​បង្គរ​ទុក​ទ្រព្យ​សម្បត្តិ​នៅ​ផែន​ដី​ច្រើន​ឡើយ ប៉ុន្តែ ខ្ញុំ​ចូល​ចិត្ត​គិត​អំពី​ទ្រព្យ​សម្បត្តិ ដែល​គាត់​បាន​សន្សំ​នៅ​នគរស្ថាន​សួគ៌(ខ.១៩-២០)។ ខ្ញុំ​នឹក​ចាំ​ថា គាត់​បាន​ស្រឡាញ់​ព្រះ​ខ្លាំង​ប៉ុណ្ណា ហើយ​បាន​បម្រើ​ទ្រង់ តាម​របៀប​ដ៏​ស្ងាត់​ស្ងៀម ដោយ​មើល​ការ​ខុស​ត្រូវ​ក្រុម​គ្រួសារ​របស់​គាត់ ដោយ​ចិត្ត​ស្មោះ​ត្រង់ និង​បង្រៀន​ក្មេង​ៗ នៅ​សាលា​រៀន​ថ្ងៃ​អាទិត្យ ហើយ​រាប់​អាន​ស្រ្តី​ម្នាក់ ដែល​ប្តី​របស់​នាង​បាន​បោះ​បង់​ចោល ព្រម​ទាំង​កម្សាន្ត​ចិត្ត​ម្តាយ​ដែល​មាន​វ័យ​ក្មេង ដែល​បាន​បាត់​បង់​កូន​តូច​របស់​ខ្លួន។ ហើយ​គាត់​បានអធិ​ស្ឋាន … សូម្បី​តែ​នៅ​ពេល​ដែល​ភ្នែក​គាត់​មើល​លែង​ឃើញ ហើយ​ត្រូវ​អង្គុយ​នៅ​លើ​រទេះ​រុញ​ក៏​ដោយ ក៏​គាត់​នៅ​តែ​បន្ត​ស្រឡាញ់ និង​អធិស្ឋាន​ឲ្យ​អ្នក​ដទៃ។ ទ្រព្យ​សម្បត្តិ​ដ៏​ពិត​របស់​យើង មិន​ត្រូវ​បាន​វាស់ នៅ​ក្នុង​អ្វី​ដែល​យើង​បាន​បង្គរ​ទុក​នោះ​ឡើយ…

Read article
ការ​ញែក​ពេល

អ្នក​ស្រី​រីម៉ា(Rima) ជា​ជនជាតិ​ស៊ីរី ដែល​សព្វ​ថ្ងៃ​នេះ បាន​ផ្លាស់​មក​រស់​នៅ ក្នុង​ទឹក​ដី​សហ​រដ្ឋ​អាមេរិក។ នាង​បាន​ធ្វើចលនា​ដៃ និង​និយាយ​ភាសា​អង់​គ្លេស​បន្តិច​បន្តួច ដើម្បី​ពន្យល់​គ្រូ​បង្រៀន​របស់​នាង អំពី​មូល​ហេតុ​ដែល​នាង​មិន​សប្បាយ​ចិត្ត។ ទឹក​ភ្នែក​របស់​នាង​បាន​ធ្លាក់​ចុះ​ពី​លើ​ថ្ពាល់​នាង ខណៈ​ពេល​ដែល​យើង​លើក​នំគាវ​ហ្វាតាយើរ(នំ​ធ្វើ​ពីសាច់ ប្រូម៉ា និង​ស្ពៃ​ខ្មៅ) ដែល​នាង​បាន​ធ្វើ ហើយ​តម្រៀម​យ៉ាង​ស្រស់​ស្អាត​នៅ​លើ​ថាស។ បន្ទាប់​មក នាង​ក៏​បាន​និយាយ​ថា “មាន​បុរស​ម្នាក់” ហើយ​នាង​ក៏​ធ្វើ​សម្លេង​វឺត​ៗ ដោយ​ចង្អុល​ពីទ្វារ​ រហូត​មក​ដល់​បន្ទប់​ទទួលភ្ញៀវ ហើយ​ក៏​ចង្អុល​រហូត​ទៅ​ដល់ ទ្វារ​វិញ។ គ្រូ​បង្រៀន​រូប​នោះ​ក៏​បាន​កាត់​ន័យ​យល់ ហើយ​ក៏​បាន​ដឹង​ថា មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​ពួក​ជំនុំ នៅ​តំបន់​ជិត​ខាង គួរ​តែ​មក​សួរ​សុខ​ទុក្ខ​ក្រុម​គ្រួសារ​របស់​អ្នក​ស្រី​រីម៉ា ដោយ​នាំ​អំណោយ​ខ្លះ​មក​ជា​មួយ​ផង។ ប៉ុន្តែ មាន​បុរស​ម្នាក់​ប៉ុណ្ណោះ ដែល​បាន​មក​ផ្ទះ​គាត់។ គាត់​បាន​ចូល​ក្នុង​ផ្ទះ​គាត់​ទាំង​ប្រញាប់​ប្រញាល់ រួច​ដាក់​ប្រអប់​មួយ​ចុះ។ ប្រអប់​នោះ​មាន​របស់​នៅ​ខាង​ក្នុង ហើយ​គាត់​ក៏​ទៅ​វិញ​យ៉ាង​រហ័ស។ បុរស​នោះ​មាន​ការ​រវល់​នឹង​កិច្ច​ការ​ដែល​គាត់​ត្រូវ​ទទួល​ខុស​ត្រូវ ខណៈ​ពេល​ដែល​អ្នក​ស្រី​រីម៉ា និង​គ្រួសារ​របស់​គាត់ កំពុង​តែ​មាន​ភាព​ឯក​កោ ហើយ​ចង់​បាន​ការ​រស់​នៅ​ជា​សហគមន៍ ហើយ​ចែក​រំលែក​នំគាវ​ហ្វាតាយើរ​ជា​មួយ​មិត្ត​ភក្តិ​ថ្មី​របស់​ពួក​គេ។ ព្រះ​យេស៊ូវ​ចូល​ចិត្ត​ចំណាយ​ពេល​ជា​មួយ​ជន​ទាំង​ឡាយ ដោយ​មិន​រើស​អើង។ ទ្រង់​បាន​ចូល​រួម​ក្នុង​ពិធី​ញាំ​អាហារ​ពេល​ល្ងាច និង​ចូល​ក្នុង​ហ្វូង​មនុស្ស​ដ៏​ពិបាក ហើយ​ចំណាយ​ពេល​ទំនាក់​ទំនង​ជា​មួយ​បុគ្គល​ម្នាក់​ៗ​ផង​ដែរ។ ទ្រង់​ថែម​ទាំង​បាន​ចូល​ក្នុង​ផ្ទះ​បុរស​ម្នាក់​ ដែល​មនុស្ស​ជា​ច្រើន​ស្អប់។ លោក​សាខេ ដែល​ជា​អ្នក​យក​ពន្ធ បាន​ឡើង​ដើម​ឈើ ដើម្បី​ឲ្យ​បាន​ឃើញ​ទ្រង់ ហើយ​ពេល​ព្រះយេស៊ូវ​ទត​មើល​ទៅ​គាត់ ទ្រង់​ក៏​មាន​បន្ទូល​ថា…

Read article
ការអត់ទ្រាំ ដោយសន្តិភាពក្នុងចិត្ត

ខ្ញុំ​បាន​បន្ត​ទុក​ចិត្ត​ព្រះ តាម​រយៈ​ការ​តយុទ្ធ​របស់​ខ្ញុំ ជា​មួយ​នឹង​ការ​ឈឺ​ចាប់​ដ៏​រាំរ៉ៃ ព្រោះការ​អន់​ថយ​ដ៏​សាមញ្ញ ក៏​អាច​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​កំពុង​តែ​ត្រូវ​ខ្មាំង​សត្រូវ​ វាយ​ប្រហារ​យ៉ាង​សាហាវ​មក​លើ​ខ្ញុំ។ បញ្ហា​ទី​មួយ​បាន​ចាក់​ខ្ញុំ ពី​ខាង​ស្តាំ។ បញ្ហា​ទី​២ បាន​ច្រាន​ខ្ញុំ​ពី​ខាង​ក្រោយ។ បញ្ហា​ទី​៣ បាន​ដាល់​ចំ​ច្រមុះ​ខ្ញុំ។ ក្នុង​អំឡុង​ពេល​នោះ ពេល​ដែល​កម្លាំង​របស់​ខ្ញុំ​បាន​អន់​ថយ​ទៅ ហើយ​ភាព​ធូរ​ស្បើយ​តែ​មួយ​ភ្លែត បាន​រត់​ចោល​ខ្ញុំ ខ្ញុំ​ក៏​បាន​គិត​ថា ការ​រត់​ទៅ​ពួន​ហាក់​ដូច​ជា​គំនិត​ដ៏​ល្អ។ ប៉ុន្តែ ដោយ​សារ​ខ្ញុំ​មិន​អាច​រត់​គេច​ពី​ការ​ឈឺ​ចាប់​របស់​ខ្ញុំ ឬ​ផ្លាស់​ប្តូរ​កាលៈ​ទេសៈ​របស់​ខ្ញុំ ឬ​មួយ​មិន​អើពើរ​ចំពោះ​អារម្មណ៍​របស់​ខ្លួន​ឯង​បាន ខ្ញុំ​ក៏​បាន​រៀន​ពឹង​ផ្អែក​លើ​ព្រះ​បន្តិច​ម្តង​ៗ ដោយ​ជឿ​ថា ទ្រង់​នឹង​បី​ខ្ញុំ​ឆ្លង​កាត់​បញ្ហា​ទាំង​នោះ។ ពេល​ខ្ញុំ​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត ការ​កម្សាន្ត​ចិត្ត និង​សេចក្តី​ក្លាហាន ខ្ញុំ​ក៏​បាន​មើល​បទ​ចម្រៀង របស់​អ្នក​និពន្ធ​ព្រះ​គម្ពីរ​ទំនុក​ដំកើង ដែល​បាន​នាំ​បញ្ហា​របស់​ខ្លួន ថ្វាយ​ដល់​ព្រះ។ ក្នុង​ចំណោម​បទ​គម្ពីរ​ទំនុក​ដំកើង ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ មាន​បទ​គម្ពីរ​ទំនុក​ដំកើង ដែល​និយាយ អំពី​ការ​ដែល​ស្តេច​ដាវីឌ​រត់​គេច​ពី​អាប់​សាឡំម ដែល​ជា​បុត្រា​ទ្រង់ ដែល​ចង់​ធ្វើគត់​ទ្រង់ ដើម្បី​ដណ្តើម​នគរ​ពី​ទ្រង់។ ទោះ​ស្តេច​ដាវីឌ​បាន​ពោល​ទំនួញ អំពី​ស្ថាន​ភាព​ដ៏​ឈឺ​ចាប់​នេះ​ក៏​ដោយ(ទំនុក​ដំកើង ៣:១-២) ក៏​ទ្រង់​នៅ​តែ​ទុក​ចិត្ត​ការ​ការ​ពារ​របស់​ព្រះ ហើយ​រំពឹង​ថា ទ្រង់​នឹង​ឆ្លើយ​តប​សេចក្តី​អធិ​ស្ឋាន​របស់​ទ្រង់(ខ.៣-៤)។ ស្តេច​អង្គ​នេះ​មិន​បាន​បាត់​ដំណេក ដោយ​សារ​ការ​ព្រួយ​បារម្ភ ​ឬ​ភ័យ​ខ្លាច​ការ​អ្វី​ដែល​អាច​កើត​ឡើង​នោះឡើយ ព្រោះ​ទ្រង់​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​នឹង​ទ្រទ្រង់ ហើយ​ជួយ​សង្រ្គោះ​ទ្រង់(ខ.៥-៨)។ ជា​ញឹក​ញាប់ ការ​ឈឺ​ចាប់​ផ្លូវ​កាយ…

Read article
ទឹក​ដី​ដែល​នៅ​ឆ្ងាយ

អ្នក​ស្រី​អេមី ខាមៃឃល(Amy Carmichael ឆ្នាំ ១៨៦៧ ដល់ ១៩៥១) មាន​ឈ្មោះ​ល្បី​ល្បាញ ដោយ​សារ​ការ​ងារ​ដែល​នាង​បាន​ធ្វើ ដើម្បី​ជួយ​សង្រ្គោះ​ក្មេង​ស្រី​កំព្រា នៅ​ក្នុង​ប្រទេស​ឥណ្ឌា ហើយ​បាន​ផ្តល់​ឲ្យ​ពួក​គេ​មាន​ជីវិត​ថ្មី។ នៅ​ក្នុង​ពេល ដែល​នាង​ធ្វើ​ការងារ​ដ៏​ហត់​នឿយ​នេះ មាន​ពេល ដែល​នាង​ហៅ​ថា “ពេល​នៃ​ចក្ខុ​វិស័យ”។ នៅ​ក្នុង​សៀវភៅ​ ដែល​នាង​បាន​និពន្ធ​មាន​ចំណង​ជើង​ថា ពណ៌​មាស ដោយ​សារ​ពន្លឺ​ដួង​ច័ន្ទ នាង​បាន​សរសេរ​ថា “នៅ​ក្នុង​ថ្ងៃ ដែល​មាន​ការងារ​ដ៏​មមា​ញឹក យើង​ស្ទើរ​តែ​អាច​មើល​ឃើញ ទឹក​ដី​ដែល​នៅ​ឆ្ងាយ តែ​មួយ​ភ្លែត ហើយ​យើង​ក៏​ឈរ​នៅ​ស្ងៀម​ នៅលើ​ផ្លូវ​ថ្នល់ ដោយ​ភ្នែក និង​ចិត្ត​ផ្ចង់​ទៅ​រក​ទឹក​ដី​នោះ”។ យ៉ាង​ណា​មិញ ហោរា​អេសាយ បាន​មាន​ប្រសាសន៍ អំ​ពី​ពេល​មួយ ដែល​រាស្រ្ត​របស់​ព្រះ ដែល​បះបោរ​ទាស់​នឹង​ទ្រង់ នឹង​វិល​ត្រឡប់​មក​រក​ទ្រង់​វិញ។ គាត់​ថា​ “ភ្នែក​ឯង​នឹង​បាន​ឃើញ​មហាក្សត្រ​មាន​ទាំង​សេចក្តី​លំអ​រុងរឿង​របស់​ទ្រង់ គេ​នឹង​មើល​ទៅ​ឃើញ​ស្រុក ដល់​ទី​ឆ្ងាយ​បំផុត”(អេសាយ ៣៣:១៧)។ ដើម្បី​មើល​ឃើញ​ “ទឹក​ដី​ដ៏​ឆ្ងាយ​នោះ” យើង​ត្រូវ​អនុញ្ញាត​ឲ្យ​ព្រះ​ទ្រង់​លើក​យើង​ឡើង ឲ្យ​ខ្ពស់​ជាង​បញ្ហា ដែល​យើង​មាន ក្នុង​ពេល​បច្ចុប្បន្ន ហើយ​ទទួល​ចក្ខុ​វិស័យ ដែល​ផ្តោត​ទៅ​លើ​ភាព​អស់​កល្ប​ជា​និច្ច។ ក្នុង​អំឡុង​ពេល​ដ៏​ពិបាក ព្រះ​អម្ចាស់​ជួយ​ឲ្យ​យើង​អាច មើល​មក​ជីវិត​យើង តាម​ទស្សនៈ​របស់​ទ្រង់…

Read article
ដល់​ចំណុច​ដែល​មិន​អាច​បក​ក្រោយ​វិញ​បាន

រឿង​នោះ​មិន​សាមញ្ញ ដូច​ការ​ឆ្លង​ទន្លេ​ឡើយ។ តាម​ច្បាប់ គ្មាន​មេទ័ព​នៃ​ចក្រ​ភព​រ៉ូម៉ាំង​ណា ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ ដឹក​នាំ​ទ័ព​ដែល​ប្រដាប់​ដោយ​អាវុធ​ចូល ទៅ​ក្នុង​ទីក្រុង​រ៉ូម​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា នៅ​ពេល​ដែល​ស្តេច​ជូលា ​សេសារ(Julius Caesar)ដឹក​នាំ​កង​ពល​ទី​១៣​របស់​ទ្រង់ ឆ្លង​កាត់​ទន្លេ​រូប៊ីខុន ហើយ​ចូល​ទៅ​ក្នុង​ទឹក​ដី​អ៊ីតាលី ក្នុង​ឆ្នាំ៤៩ មុន​គ្រីស្ទ​សក​រាជ គេ​ក៏​បាន​ចាត់​ទុក​ទង្វើរ​នេះ ជា​ការ​ក្បត់​ជាតិ។ ឥទ្ធិ​ពល​នៃ​ការ​សម្រេច​ចិត្ត​របស់​ស្តេច​សេសា​នៅពេល​នោះ មិន​អាច​បក​មក​ក្រោយ​វិញ​បាន​ឡើយ ដោយ​បណ្តាល​ឲ្យ​មាន​សង្រ្គាម​ស៊ីវិល​អស់​ជា​ច្រើន​ឆ្នាំ មុន​ពេល​ដែល​មេទ័ព​ដ៏​អស្ចារ្យ​រូប​នេះ ក្លាយ​ជា​អធិ​រាជ​នៃ​ចក្រ​ភព​រ៉ូម៉ាំង។ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ​ក្នុង​ភាសា​អង់​គ្លេស គេ​បាន​ប្រើ​ពាក្យ “ឆ្លង​កាត់​ទន្លេ​រូប៊ីខុន” ក្នុង​ន័យ​ធៀប​ថា “គេ​បាន​ដល់​ចំណុច​ដែល​មិន​អាច​បក​ក្រោយ​វិញ​បាន​ទេ”។ ជួន​កាល ពាក្យ​សម្តី​ដែល​យើង​និយាយ​ជ្រុល​ហើយ មិន​ខុស​ពី​ការ​ដែល​ស្តេច​សេសារ​បាន​ឆ្លង​ទន្លេ​រូប៊ីខុស​នោះ​ឡើយ ពោល​គឺ​មិន​អាច​បក​ក្រោយ​វិញ​បាន​ទេ។ ពេល​ដែល​ពាក្យ​សម្តី​ទាំង​នោះ បាន​ចេញ​ពី​បបូរ​មាត់​យើង​ហើយ វា​អាច​ជួយ​គេ ហើយ​កម្សាន្ត​ចិត្ត​គេ ឬ​អាច​នាំ​ឲ្យ​មាន​ការ​ខូច​ខាត ដែល​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ថា មិន​អាច​បក​ក្រោយ​វិញ​បាន ដូច​ការ​ដែល​ស្តេច​សេសារ​ដឹក​នាំ​ទ័ព​ចូល​ទីក្រុង​រ៉ូម​យ៉ាង​ដូច្នោះ​ដែរ។ លោក​យ៉ាកុប​បាន​ធ្វើ​ការ​ពិពណ៌នា​ក្នុង​ន័យ​ប្រៀបធៀប យ៉ាង​ដូច​នេះ​ថា “អណ្តាត​ក៏​ជា​ភ្លើង​ដែរ គឺ​ជា​លោកីយ៍​ដ៏​ពេញ​ដោយ​សេចក្តី​ទុច្ចរិត ជា​គ្រឿង​រាប់​បញ្ចូល​ជា​១​នឹង​អវយវៈ​ឯ​ទៀត​របស់​យើង ជា​របស់​ដែល​ធ្វើ​ឲ្យ​រូបកាយ​ទាំង​មូល​ស្មោកគ្រោក ក៏​បញ្ឆេះ​ទាំង​ផ្លូវ​ជីវិត​ផង ហើយ​ភ្លើង​ឆេះ​នោះ​មក​ពី​ស្ថាន​នរក​ដែរ”(យ៉ាកុប ៣:៦)។ ពេល​ដែល​យើង​បាន​ធ្វើ ឬ​និយាយ​អ្វី ចំពោះ​នរណា​ម្នាក់ ហើយ​ខ្លាច​ដល់​ចំណុច​ដែល​មិន​អាច​បក​ក្រោយ​វិញ​បាន យើង​អាច​សូម​ការ​អត់​ឱន​ទោស​ពី​ពួក​គេ និង​ពី​ព្រះ(ម៉ាថាយ…

Read article