ការល្បងលដែលងាយស្រួល និងពិបាក
និក្ខមនំ ១៤:៥-១៤ ដ្បិតព្រះទ្រង់មានព្រះបន្ទូលថា ខ្លាចក្រែងគេឃើញចំបាំង ហើយរសាយចិត្ត រួចត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ។ និក្ខមនំ ១៣:១៧ លោកម៉ាក(Mark) គឺជាគ្រូគង្វាលវ័យក្មេងដែលមានសក្ដានុពល។ នៅពេលព្រឹកមួយនោះ កូនប្រុសរបស់គាត់ស្រាប់តែដួលនៅលើដី បាត់បង់ជីវិតភ្លាមៗ នៅពេលលេងបាល់ទាត់។ លោកម៉ាកបានចិត្តរន្ធត់យ៉ាងខ្លាំង ហើយបានសោកសង្រេងចំពោះការបាត់បង់នេះ រហូតមកដល់ពេលសព្វថ្ងៃ។ ប៉ុន្តែ តាមរយៈការឈឺចាប់របស់គាត់ គាត់បានក្លាយជាគ្រូគង្វាលដែលមានចិត្តអាណិតចំពោះអ្នកដទៃកាន់តែខ្លាំង។ ខ្ញុំបានសោកសង្រេងជាមួយលោកគ្រូម៉ាក ហើយទុក្ខលំបាករបស់គាត់ បានធ្វើឲ្យខ្ញុំនឹកចាំសម្តីរបស់លោក អេ ដាបប៊លយូ ថូហ្ស័រ(A. W. Tozer) ដែលបានកត់សំគាល់ឃើញថា “ព្រះទ្រង់ច្រើនតែប្រទានពរដល់នរណាម្នាក់យ៉ាងជ្រាលជ្រៅ បន្ទាប់ពីពួកគេបានស៊ូទ្រាំទុក្ខលំបាកដ៏ធ្ងន់ធ្ងរ”។ ខ្ញុំគិតថា នេះជាការពិតមែន។ ប៉ុន្តែ រឿងនេះប្រហែលមិនសាមញ្ញដូចនេះទេ។ យើងអាចរៀនសូត្រអំពីផ្លូវដែលព្រះអម្ចាស់ប្រើ ដោយសង្កេតមើលការធ្វើដំណើររបស់ប្រជាជនអ៊ីស្រាអែល ចេញពីទឹកដីអេស៊ីព្ទ។ ព្រះអម្ចាស់បានដឹកនាំប្រជាជាតិដ៏ក្មេងខ្ចីមួយនេះ ចេញពីទឹកដីអេស៊ីព្ទ ទៅតាមផ្លូវដែលងាយស្រួលធ្វើដំណើរ តែព្រះអង្គក៏បានមានព្រះបន្ទូលថា ពេលណាពួកគេគេឃើញចំបាំង ពួកគេនឹងរសាយចិត្ត រួចត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ(និក្ខមនំ ១៣:១៧)។ បន្ទាប់មក ព្រះអង្គក៏បានប្រាប់លោកម៉ូសេឲ្យដឹកនាំពួកគេទៅតាមផ្លូវវាងវិញ ដើម្បីឲ្យស្តេចផារ៉ោនដឹកនាំទ័ពមកប្រយុទ្ធនឹងពួកគេ(១៤:១-៤)។ ស្តេចផារ៉ោនក៏បានលើកទ័ពមកមែន។ ពួកអ៊ីស្រាអែល “មានសេចក្តីតក់ស្លុតជាខ្លាំង ហើយស្រែកអំពាវនាវដល់ព្រះយេហូវ៉ា”(ខ.១០)។ លោកម៉ូសេក៏បានលើកទឹកចិត្តពួកគេថា “ព្រះយេហូវ៉ាទ្រង់នឹងច្បាំងជំនួសអ្នករាល់គ្នា…
Read article