You are here:
ភាពល្វីងជូរចត់

ពេល​ដែល​​ស្វាមីរ​បស់​អ្ន​កស្រី​ជែ​ននី​(Jenny) ចាកចោ​ល​គា​ត់ ទៅរួ​មរ​ស់​ជា​មួយ​ស្ត្រី​ម្នាក់​ អ្នក​ស្រី​ជែន​នី​បាន​ស្បថ​ថា គាត់នឹ​ងមិ​ន​ជួ​ប​ប្រព​ន្ធក្រោ​យរ​បស់ប្តី​គាត់​ជា​ដាច់​ខា​ត។ ប៉ុន្តែ ​ក្រោយម​ក គាត់ក៏​បាន​ដឹ​ង​ថា ភាពល្វី​ង​ជូរ​ច​ត់​ដែល​ដ​ក់​ជាប់​ក្នុង​ចិ​ត្តគា​ត់​ កំពុង​តែ​បំផ្លាញ​ទំនាក់​ទំនង​ដែ​ល​កូន​​ៗ​របស់គាត់​ មាន​ជាមួ​យឪ​ពុក​របស់​ពួក​គេ​ បាន​ជាគាត់​ទូ​លសូម​ឲ្យ​ព្រះ​អង្គ​ជួ​យ ឲ្យ​គាត់​អាចបោះ​ជំ​ហាន​ ឆ្ពោះទៅ​រ​កកា​រ​ជ​ម្នះភា​ព​ល្វីង​ជូរ​ចត់ ក្នុង​ស្ថាន​ភាព​ដែល​គាត់​មិន​អាចកែ​ប្រែ​បាន។ បទ​គម្ពី​រ​លោកុ​ប្បត្តិ ជំពូក១​៦ បានចែ​ង​អំពី​ប្តី​ប្រពន្ធ​មួយ​គូ ដែល​ព្រះទ្រ​ង់​បាន​ស​ន្យាប្រ​ទា​ន ឲ្យ​ពួក​គេ​មាន​កូ​នប្រុស​ម្នាក់​។ ពេល​នោះ​ នាងសា​រ៉ាយ​មិន​បាន​ទុ​ក​ចិ​ត្តទាំ​ង​ស្រុ​ង​ថា ព្រះទ្រ​ង់​នឹង​ប្រទាន​កូន​នោះ​ តាម​ព្រះ​បន្ទូល​សន្យា​​​ទេ បាន​ជា​នាង​ក៏​បា​​ន​ឲ្យ​ប្តី​នាងមា​ន​កូន​ជា​មួ​យនា​ងហាការ  ដែល​ស្រី​បម្រើ​។  ពេល​កូន​នោះកើ​ត​​ម​ក នាង​ហាការ​ក៏បា​ន​មើល​ងា​យ​នាង​សា​រ៉ាយ(លោកុប្បត្តិ ១៦:៣-៤) ហើ​យនា​ង​សារ៉ា​យ​ក៏មាន​ចិត្ត​ល្វីង​ជូ​រចត់(ខ.៥-៦)។ នាងហា​ការ​ធ្លាប់​តែ​ធ្វើជា​ទាសករ ដែ​លគ្មា​ន​សិទ្ធិ​សេរីភាព តែ​នាងស្រា​ប់​តែក្លា​យ​ជាម​នុស្សពិ​សេស​។ តើនា​ងសា​រ៉ាយ​បាន​ឆ្លើយ​តប​យ៉ាង​ដូ​ចម្តេ​ចខ្លះ​? គឺនា​ង​បាន​ឆ្លើ​យត​ប ដោយ​ស្តីប​ន្ទោស​អ្នក​ដទៃ ​រួម​ទាំង​លោ​កអាប់រ៉ា​មជាប្តីផ​ងដែរ​​(ខ.៥)។ តែ​ក្រោយ​ម​ក ព្រះ​បន្ទូ​លស​ន្យារ​បស់​ព្រះក៏​បាន​សម្រេច ពេល​អ៊ីសា​ក់ចា​ប់កំ​ណើត ១៤ឆ្នាំ​ក្រោ​យម​ក។​ សូម្បី​តែ ពិធី​ជប់​លៀង​អប​អ​រអ៊ី​សាក់ក៏ត្រូ​វធ្វើឲ្យ​ខូច ដោយសា​រ​អាកប្ប​កិរិយ៉ារ​បស់​នាង​សា​រ៉ាយ ដែល​មាន​ចិ​ត្តល្វី​ងជូ​រ​ចត់​នោះផ​ង​ដែរ(២១:៨-១០)។ នាងស៉ា​រ៉ាយ​មាន​ការ​ពិ​បា​ក ក្នុង​ការ​ទទួ​ល​យក​ផ​ល​វិបា​ក​នៃ​ការ​ស​ម្រេច​ចិត្ត ឲ្យ​លោក​អាប់រ៉ាម​មា​នកូ​ន​ជាមួ​យ​នាង​ហា​កា​រ មុន​ពេល​ព្រះទ្រ​ង់​ស​ម្រេចព្រះ​ប​ន្ទូលស​ន្យា​។​​ មា​នតែ​កា​រអស្ចារ្យ​នៃ​ព្រះគុ​ណព្រះ​ប៉ុ​ណ្ណោះ​ ដែលអា​ច​កែប្រែ​អត្តច​រិក​របស់​នា​ង​បា​ន ហើយ​អ្វីៗ​ក៏​នឹ​ងមា​ន​ការផ្លា​ស់​ប្តូរ​ទន្ទឹម​នឹង​នោះ​ផ​ងដែ​រ​។ នាង​សារ៉ាយ​បា​ន​សម្រេច​ចិត្ត​ជ្រុល​ហួស​ទៅ​ហើយ​ គឺមិ​ន​អាច​ប​ក​ក្រោយ​បានទេ​ ប៉ុន្តែ…

Read article
ឱព្រះយេស៊ូវដ៏សុភាព

លោក​ឆាល វេសលី(Charles Wesley ឆ្នាំ១៧០៧-១៧៨៨) ជា​អ្នក​ផ្សា​យ​ដំ​ណឹង​ល្អរ​បស់ពួ​កជំ​នុំ​មេតូឌីស ​ដែលបា​ននិ​ព​ន្ធបទ​ច​ម្រៀ​ង​ទំនុ​ក​ដំ​កើង និង​កំណាព្យ​បរិ​សុទ្ធ  ជាង​៩​ពាន់​បទ  ដែល​មាន​ដូច​ជាប​ទ​  “ឱ ខ្ញុំ​ចង់​បាន​​អណ្តាត​មួ​យ​ពាន់​” ជាដើ​ម។  បទ​ទំនុ​ក​ដំ​កើ​ង​​​ទាំ​ង​នោះ ជា​បទ​ចម្រៀងដ៏​ល្អ​ក្រៃ​លែង សម្រាប់​ច្រៀង​ស​រសើរ​ដំកើ​ងព្រះ​។ ប៉ុន្តែ កំណាព្យ​រប​ស់​គា​ត់ ដែល​មាន​ចំណង​ជើ​ងថា​ “ឱ ព្រះយេស៊ូវ​ដ៏សុ​ភា​ព ដ៏​ស្លូត​ត្រ​ង់” ដែល​​បា​ន​បោះពុ​ម្ភ​ផ្សា​យ​លើ​ក​ទី​មួ​យ ក្នុងឆ្នាំ១៧​៤២ ជាសេ​ចក្តី​អ​ធិស្ឋាន​ដ៏​ស្ងាត់​ស្ងៀ​ម​រប​ស់​ក្មេង​ម្នា​ក់​ ដែល​ឆ្លុះ​ប​ញ្ចាំង​អំ​ពី​របៀ​ប​ដែល​​យើងគ្រប់គ្នា​  គួរចូ​ល​ទៅ​រ​ក​ព្រះអ​ម្ចា​ស់  ដោយ​ចិ​ត្ត​ស្មោះត្រ​​ង់ និ​ង​ដោយ​ជំនឿ​ដ៏សា​ម​ញ្ញ។ កំណាព្យនេះ​ មា​នខ្លឹ​ម​សា​រ​ដូច​ត​ទៅ ទូល​បង្គំ​ស្រ​ឡា​ញ់​ព្រះយេស៊ូ​វ​ ទ្រង់​ជាកូ​ន​ចៀ​ម​ដ៏​សុភាព ទូល​បង្គំ​នៅ​ក្នុ​ង​ព្រះ​ហស្ត​រ​បស់​ព្រះ​អ​ង្គ​ ដែលពេ​ញ​ដោយ​ព្រះ​គុណ ឱព្រះ​សង្រ្គោះ​ សូម​កែប្រែ​ជី​វិ​ត​ទូ​ល​បង្គំ ឲ្យ​បា​ន​ល្អដូ​ច​ព្រះ​អង្គ សូម​គ​ង់នៅ​ក្នុ​ង​ចិ​ត្តទូ​ល​បង្គំ។ ពេលដែ​លពួ​កសា​វ័ក​រ​ប​ស់ព្រះ​យេ​ស៊ូវ​មួ​យ​ចំនួ​ន បាន​ប្រកែក​គ្នា អំពី​មុ​ខ​តំណែងដែ​ល​ពួក​គេ​នឹ​ង​ទ​ទួល ក្នុង​នគរព្រះ ព្រះអង្គ​ក៏​បាន ​ហៅ​​​កូន​​​ក្មេង​​​តូច​​​១​​មក ដាក់​​នៅ​​កណ្តាល​ពួក​គេ រួច​មាន​ព្រះបន្ទូល​ថា “ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​មិន​ផ្លាស់​គំនិត ហើយ​ត្រឡប់​ដូច​ជា​កូន​តូច​នេះ នោះ​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​ពុំ​បាន​ឡើយ”(ម៉ាថាយ ១៨:២-៣)។ កម្រមា​ន​ក្មេ​ងណា​ ​ដែលស្វែ​ង​រ​កមុ​ខ​តំ​ណែង ឬ​អំណា​ច​ណា​ស់។ ផ្ទុយ​ទៅ​វិ​ញ…

Read article
ឈប់គិតពីពួកគេតទៅទៀត

ពេល​ដែល​ខ្ញុំ​ទើ​ប​តែ​ទ​ទួល​ជឿ​ព្រះ​ ​ខ្ញុំនៅមា​ន​កា​រ​ភ័យ​ខ្លា​ច​ជា​ច្រើន។ ខ្ញុំ​ខ្លាច​ពេ​ល​ដែល​ព្រះ​យេស៊ូវយា​ង​មក​វិ​ញ   ព្រះអ​ង្គនឹ​ង​បើ​ក​បង្ហាញ​ឲ្យគេ​គ្រ​ប់​គ្នា​   ឃើញ​អំពើ​បាប​ទាំង​អ​ស់ដែ​ល​ខ្ញុំបា​នប្រ​ព្រឹត្ត។  ប៉ុន្តែ  សព្វ​ថ្ងៃ ខ្ញុំ​ដឹង​ថា​  ព្រះ​​អង្គ​បា​ន​សម្រេ​ច​ព្រះទ័​យ​មិ​ននឹ​ក​ចាំ​អំពើ​បាប​ណាមួ​យ ​របស់​ខ្ញុំ​ទៀ​ត​ទេ​។ ព្រះអ​ង្គបា​ន​ក​ប់អំ​ពើ​បាប​រ​ប​ស់ខ្ញុំ​ នៅក្នុ​ងបាទ​សមុទ្រ​ដ៏​ជ្រៅ ​ហើយនឹ​ង​មិ​នបើកកកាយ យ​​កម​ក​ពិនិ​ត្យសើរើ​ឡើង​វិ​ញ​ឡើយ។ អ្នក​ស្រីអេមី ខាម៉ៃឃល(Amy Carmichael) បានស​រ​សេ​រ​នៅក្នុ​ង​សៀ​វ​ភៅរ​ប​ស់​គា​ត់​ថា “កាល​ពីពីរ​បីថ្ងៃ​មុន​ ខ្ញុំបា​ន​សញ្ជឹ​ងគិ​ត​ អំពីអ​តីត​កា​ល ដោយ​ទុក្ខ​ព្រួយ​ក្នុ​ងចិ​ត្ត​ ដោយសា​រខ្ញុំ​មា​ន​អំ​ពើបា​ប និង​កំហុ​ស​ជាច្រើ​ន​រា​ប់​មិន​អស់។ ខ្ញុំក៏​បា​ន​អា​នប​ទគ​ម្ពីរ អេសាយ ជំពូក៤៣ ហើយក្នុងខ.២៤ និង២៥ ខ្ញុំក៏​បាន​ដឹ​ង​ខ្លួ​ន​ថា​ “ព្រះអង្គ​បា​នផ្ទុ​ក​អំពើបា​ប​រ​ប​ស់​ខ្ញុំ ​ហើយព្រះ​អ​ង្គ​​នេះ​​​ហើយ ​ជា​​​អ្ន​ក​​ដែល​លុប​អំពើ​រំលង​របស់ខ្ញុំ​ចេញ ដោយ​យល់​ដល់​ព្រះអង្គទ្រង់ ហើយព្រះអង្គមិន​នឹក​ចាំ​អំពើ​បាប​របស់ខ្ញុំ​ទៀត​ឡើយ”។ ជា​ការ​ពិ​ត​ណា​ស់ ពេល​ព្រះ​អម្ចា​ស់​យើ​ង​ទ្រង់​យា​ង​ម​ក​​វិញ ព្រះ​​អង្គ “នឹងយ​ក​​អ​ស់​​ទាំង​អំពើ​លា​ក់​កំ​បាំង ដែល​​ធ្វើ​នៅ​​ទី​ងងឹត មក​ដាក់​នៅ​ទី​ភ្លឺ​វិញ ហើយ​និង​បើក​សំដែង ឲ្យ​ឃើញ​អស់​ទាំង​គំនិត ក្នុង​ចិត្ត​របស់​មនុស្ស​ផង នោះ​គ្រប់​គ្នា​នឹង​បាន​សេចក្តី​សរសើរ​ពី​ព្រះ​រៀង​ខ្លួន”(១កូរិនថូស ៤:៥)។ នៅ​ថ្ងៃនោះ ​ភ្លើង​​នឹ​ង​សាក​មើល​ការ​ដែល​ម្នាក់​ៗ​ ធ្វើឲ្យ​ដឹង​ជា​យ៉ាង​ណា ហើយយើងនឹង​បានរង្វាន់ ឬ​មាន​ការ​ខូចខាត តែយើង​ដែល​ជា​អ្ន​ក​ជឿ​ព្រះ​ នឹងមិនទទួ​លកា​រជំ​នុំជ​ម្រះ ស​ម្រា​ប់អំ​ពើបា​បរ​បស់​យើ​ងឡើ​យ​(៣:១១-១៥)។ ព្រះ​ទ្រង់​​ជ្រា​ប​ថា…

Read article
យក្សតូចតាច

មាន​ពេ​លមួ​យ ពួក​កង​ទ័​ព​អ៊ី​ស្រាអែ​លមា​ន​កា​រ​ភ័​យ​ខ្លាចខ្មាំង​​សត្រូ​​​វ​ម្នា​ក់ ដែល​មាន​មា​ឌ​​ធំខ្ពស់​ដូច​យ​ក្ស​ កំពុង​បោះ​ជំ​ហានវែ​ងៗ ​ចូល​ក្នុ​ងជ្រ​ល​ង​ភ្នំ​អេឡា។ គាត់​មា​ន​កម្ព​ស់ជិ​ត​៣ម៉ែត្រ ហើយ​ពា​ក់​អាវ​ក្រោះ​ដែ​លធ្វើ​ពី​បន្ទះល​ង្ហិន​តូ​ច​ៗជា​ច្រើន​ស​ន្លឹក​ ដែល​​​ចាំងពន្លឺថ្ងៃ​យ៉ាងភ្លឺរលោង​​។ ​ដងលំ​ពែង​រប​ស់​គា​ត់ មាន​រំទៅ​ដោយ​ខ្សែ ​ដើម្បីកា​លណា​គា​ត់​ចោល​វា​ទៅរ​កស​ត្រូ​វ នោះ​វាវិ​ល​កាត់​តាម​ខ្យល់ ទៅកា​ន់​តែឆ្ងាយ ហើយ​ចំគោ​ល​ដៅបា​នល្អ។​ ​ដូច​នេះ មើល​ទៅ​កូលី​យ៉ាត ដូច​ជា​គ្មាននរណាអា​ច​ប្រ​យុទ្ធ​ឈ្នះ​គា​ត់បា​ន​ឡើ​យ។ ប៉ុន្តែ ដាវី​ឌដឹ​ង​ថា នរណា​ខ្លាំង​ជា​ង​កូលី​យ៉ាត។ ថ្វី​ដ្បិត​តែ​កូលី​យ៉ាតមា​ន​មា​ឌធំ​ដូ​ចយ​ក្ស​ ហើយ​ធ្វើ​កា​យ​វិកា​រ​ដូច​យ​ក្ស​ក៏ដោ​​យ ក៏គា​ត់នៅ​តែ​មាន​ភា​ពតូ​ច​ទៀប​ណា​ស់ បើធៀ​ប​នឹង​ព្រះ​ដ៏​មា​ន​ព្រះជន្មរ​ស់​។ ដាវីឌ​មាន​កា​រ​យល់​ដឹ​ង​ដ៏ត្រឹ​ម​ត្រូ​វ អំពី​ព្រះ និង​អំពី​ស្ថាន​ភាព​ពេល​នោះ​។​   គាត់ដឹ​ងថា  កូលីយ៉ាត​ជា​អ្នក​ដែ​ល​ប​ន្ទាប​បន្ថោក​កង​ទ័​ព​​រប​ស់​ព្រះ​ដ៏​មា​ន​ព្រះជ​ន្ម​រ​ស់​(១សាំយ៉ូអែល ១៧:២៦)។ គាត់​ក៏បា​ន​ចេ​ញ​ទៅ​ត​ទល់​នឹ​ង​កូ​លី​យ៉ា​ត ដោយ​មា​នជំ​នឿ​ចិត្ត ដោយស្លៀ​កខោ​អា​វពួ​កគ​ង្វា​ល  ហើយអា​វុធ​រប​ស់គា​ត់​  គឺមា​ន​​តែដំបង​មួយ គ្រួស​​៥គ្រា​ប់​ និង​ដ​ង្ហក់​មួ​យ​។​ គាត់​មិន​បា​ន​ទុក​ចិ​ត្ត​លើ​របស់អ្វី​ដែ​ល​គាត់​មា​ន​ទេ ​តែបា​នទុ​ក​ចិ​ត្ត​លើ​ព្រះដែល​គ​ង់​នៅជា​មួយ​គាត់​​(ខ.៤៥)។ តើពេ​ល​នេះ​អ្ន​ក​កំពុ​ង​ប្រ​ឈម​មុ​ខ​ដា​ក់​បញ្ហា​ ដែល​ធំ​ហើយ​ពិ​បាក​ដូ​ច​កូលីយ៉ាត​ឬ​? អ្នក​ប្រហែលជា​កំ​ពុង​ជួ​ប​ស្ថាន​ភា​ព​ដែល​មិ​ន​អា​ចដោះ​ស្រា​យ​បា​ន នៅក​ន្លែ​ង​ធ្វើ​កា​រ ឬ​មាន​កា​រ​ពិបាក​ផ្នែកហិ​រញ្ញវត្ថុ ឬ​មួ​យ​មា​នទំ​នា​ក់ទំ​ន​ង​ដែល​បែ​ក​បា​ក់។​ ​ប៉ុន្តែ កាល​ណាយើ​ង​មា​ន​ព្រះហើ​យ នោះបញ្ហាគ្រ​ប់​យ៉ា​ងសុ​ទ្ធ​តែ​តូ​ចតា​ច បើ​ធៀប​ជាមួ​យ​នឹង​ព្រះ​អង្គ​​។ គ្មានការអ្វីដែលធំពេក ដែលព្រះអង្គមិនអាចជួយបាននោះឡើយ។ ពាក្យលើកទឹកចិត្តរបស់លោកឆាល វេសលី ដែលជាអ្នកនិពន្ធបទចម្រៀងទំនុកបរិសុទ្ធបានរំឭកយើងថា “សេចក្តីជំនឿ…

Read article
កើតមកសម្រាប់ជួយសង្រ្គោះ

បន្ទា​ប់ពី​ពួ​ក​ភារវករ​ បាន​វា​យ​ប្រហារ​ធ្វើ​ឲ្យ​អាគារ​ភ្លោះដួ​លរ​លំ នៅ​ទីក្រុង​ញូយ៉ក នៅ​ថ្ងៃ​ទី​១១ ​ខែកញ្ញា​ ឆ្នាំ២​០០១ អ្នក​ស្រី​ស៊ីនធា អូតតូ(Cynthia Otta) បាន​ដឹក​នាំ​ក្រុ​ម​ឆ្កែ​ស្វែង​រក និង​ជួយស​ង្រ្គោះម​នុ​ស្ស ដែល​បាត់​ខ្លួ​ន​ក្នុង​ហេតុការណ៍​នោះ​។ ជាច្រើ​ន​ឆ្នាំក្រោ​យ​ម​ក នាង​ក៏​បាន​បង្កើត​មជ្ឈ​ម​ណ្ឌល​ហ្វឹក​ហ្វឺន​សុ​នក​បម្រើ​ការ​ ដែល​នៅ​ទី​នោះ គេបា​ន​យក​កូ​ន​ឆ្កែ​ម​កបង្រៀនជំនាញ​ពិសេ​ស ដើម្បី​ត្រៀម​ពួ​ក​គេ​ស​ម្រាប់​ជួ​យ​ជន​រ​ងគ្រោះ​នៃ​គ្រោះមហន្ត​រាយ​ណា​មួ​យ​។ អ្នក​ស្រី​ស៊ីនធា​ក៏បា​ន​មា​ន​ប្រសា​សន៍ អំពី​ស​ត្វឆ្កែ​ជួ​យ​ស​ង្រ្គោះទាំ​ង​នោះ​ថា​ ​“មានកិ​ច្ចកា​រ​ជា​ច្រើន ដែល​យើងបា​ន​ប្រើ​ស​ត្វឆ្កែ​ឲ្យធ្វើ​ … ហើយ​ពួក​វា​អា​ច​ជួ​យ​សង្រ្គោះជីវិតមនុស្ស​បាន​”​។ គាត់​បា​នមា​ន​ប្រសា​សន៍ទៀ​ត​ថា​ ថ្ងៃ​ណាមួ​​យ កូន​ឆ្កែទាំ​ងនេះ​ ​នឹង​ក្លា​យ​ជាជំ​នួ​យ​ដ៏​សំ​ខាន់  សម្រាប់មនុស្ស  ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​ដែ​ល​គំ​រាម​កំ​ហែ​​ងដ​ល់​ជី​វិត។ ពួក​វា “បាន​កើត​មក” ​សម្រាប់​ជួ​យ​អ្ន​កដ​ទៃ។ យ៉ាង​ណាមិ​ញ​ ព្រះគ​ម្ពីរ​បា​ន​ចែ​ង​អំ​ពី​ព្រះមែ​ស៊ី​ ដែល​បាន​ប្រសូត្រ​មក​ ដើ​ម្បីជួ​យ​ស​ង្រ្គោះម​នុស្ស​ជាតិ​ ឲ្យ​រួច​អំ​ពី​ទោ​ស​នៃ​អំពើ​បាប​។ ព្រះ​អ​ង្គ​​ល្អ​លើ​សអ្វី​​ៗទាំ​ង​អ​ស់ ​នៅ​លើ​លោ​កិយ​នេះ។​ កាល​ពី​ជាង​២​ពាន់​ឆ្នាំ​មុ​ន​ ព្រះទ្រ​ង់បា​ន​យា​ង​មក​យ​ក​កំ​ណើត​ជា​ម​នុស្ស ដើម្បី​ជួយ​ស​ង្រ្គោះ​យើ​ង​ ព្រោះយើ​ង​មិន​អា​ច​ជួ​យស​ង្រ្គោះខ្លួ​ន​ឯង​​បានឡើយ។ ពេ​លព្រះ​យេ​ស៊ូវ​យ​កកំ​ណើ​តជា​ម​នុ​ស្ស ព្រះអ​ង្គបា​ន​ជ្រា​ប ហើយ​បាន​ប្រកាស​ថា ព្រះ​អង្គ​បាន​ប្រសូ​ត្រម​ក​ ដើម្បី​ជួយ​សង្រ្គោះម​នុស្សជា​តិ​(​យ៉ូហាន ១២:២៧)។ គឺដូ​ច​​មា​ន​សេចក្តី​ចែងថា​ ​“ដ្បិត​​កូ​ន​​​ម​នុ​ស្ស​​ក៏​​បាន​មក មិន​មែន​ឲ្យ​គេ​បម្រើ​​ដែរ គឺ​ដើម្បី​នឹង​បម្រើ​គេ​វិញ ហើយ​និង​ឲ្យ​ជីវិត​ខ្លួន​ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង”(ម៉ាកុស ១០:៤៥)។…

Read article
សំបុត្រដ៏អស្ចារ្យ

យូរៗ​ម្តង ខ្ញុំ​និ​ងភ​រិយារ​ប​ស់​ខ្ញុំ​បើ​កមើ​ល​ប្រ​អប់​សំបុត្រ ឃើញ​ស្រោម​សំបុត្រ​មួយ​ដែល​គេ​មិន​បាន​សរសេរ​អ្វី​ពី​លើ។​ ពេល​យើង​បើក​ស្រោម​សំ​បុត្រ​នោះ​ យើង​ឃើញ “សំបុត្រ” មួយ​ច្បាប់ ​ដែល​មិន​មាន​ស​រសេរ​អ​ក្ស​រ​អ្វី ក្រៅពី​គំ​នូស​ពណ៌​ចម្រុះ ដែល​គេបា​នគូ​ស​ដោ​យ​ប្រើប៊ិច​ពណ៌។ “សំបុត្រ”​ទាំងនោះ បានធ្វើ​ឲ្យ​យើ​ងទាំ​ងពី​រ​មានអា​រម្មណ៍​កក់​ក្តៅណា​ស់​ ព្រោះជា​​សំបុត្ររ​បស់​ខេធី(Katie) ចៅ​ស្រីរ​ប​ស់​យើង​ ដែលជា​សិស្ស​សាលា​ម​ត្តេយ្យ កំពុង​រស់​នៅក្នុ​ង​រ​ដ្ឋ​ផ្សេង។ ទោះ​បីជា​នាង​មិន​បា​ន​សរសេរ​អ្វី​ក៏ដោយ ក៏​សំបុត្រ​នេះ​បា​នប្រា​ប់​យើ​ងថា​ នាង​ស្រឡាញ់យើ​ង ហើយ​កំពុង​គិតអំ​ពី​យើ​ង​​ផង។​ យើង​គ្រប់​គ្នា​សុ​ទ្ធតែ​ឲ្យ​តម្លៃ និង​ចូល​ចិត្ត​សំ​បុត្រ​ដែល​​មនុស្ស​ជាទី​ស្រឡាញ់​រប​ស់​យើង​ បាន​ផ្ញើម​ក។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​មាន​ការ​លើ​ក​ទឹក​ចិ​ត្ត​យ៉ាង​ខ្លាំ​ង ពេល​ដែល​បា​ន​ដឹង​ថា​ ព្រះ​វរ​បិតានៃ​យើ​ង ដែល​គង់​នៅ​ស្ថានសួ​គ៌ បា​ន​ផ្ញើ​សំបុត្រ​មួយ​មក​យើ​ង​រាល់​​គ្នា ដែល​យើង​បា​ន​ហៅ​សំបុ​ត្រនោះ​ថា​ ​ព្រះ​គម្ពីរ​បរិ​សុទ្ធ​។ ព្រះ​គម្ពី​រមិ​ន​គ្រាន់​តែ​មា​នតម្លៃ​ ដោយ​សារ​មាន​​ពាក្យពេចន៍​ដ៏​មា​ន​អំណាច ការប្រៀ​នប្រ​ដៅ ​និ​ងប្រា​ជ្ញាប៉ុ​ណ្ណោះឡើ​យ​។ នៅក្នុ​ងចំណោម​​រឿង​ទាំងអ​ស់ ការប​ង្រៀន និង​ការ​នាំ​ផ្លូ​វ​ ដែល​មាន​ចែ​ង​ក្នុង​ព្រះ​គម្ពីរ អ្វី​ដែល​សំខា​ន់បំ​ផុ​ត​នោះ​ គឺ​ព្រះ​រាជ​សារ​ដែល​បាន​ចែ​ង​ថា​ ព្រះ​ទ្រង់ស្រឡាញ់យើ​ង ហើយមា​ន​ផែន​កា​រដ៏​អ​ស្ចារ្យស​ម្រាប់​ជី​វិត​យើ​ង។ ព្រះ​គម្ពី​រ​បា​ន​ប្រាប់​​យើង អំពី​សេចក្តី​ស្រឡាញ់រ​ប​ស់ព្រះ​អ​ង្គ​ នៅក្នុ​ង​ការ​មើ​ល​ថែរ​ជី​វិត​រ​បស់​យើ​​ង(ទំនុកដំកើង ១៣៩)  បំពេញ​សេចក្តីត្រូ​វ​ការ​រ​បស់​យើ​ង(ម៉ាថាយ ៦:៣១-៣៤) លើក​ទឹក​ចិ​ត្ត​យើង(២កូរិនថូស ១:៣-៤) ហើយសង្រ្គោះ​យើ​ង តាម​រ​យៈកា​រ​លះ​ប​ង់ព្រះ​រា​ជបុត្រាព្រះអ​ង្គ​ ព្រះនា​មយេ​ស៊ូវ(រ៉ូម ១:១៦-១៧)។ ព្រះ​អង្គ​បា​ន​ស្រឡា​ញ់​យើ​ង…

Read article
កិច្ចការនៃសន្តិភាព

គេមិន​នឹក​ស្មា​ន​ថា​ ព្រះវិ​ហារដ៏​តូ​ចមួយ ក្នុង​ក្រុង​អ៊ុមបាហ្គ័រ រដ្ឋ​តិចសាស់ ជាក​ន្លែ​ងដែ​ល​មាន​ស្នាដៃ​សិល្បៈអ​ន្តរជា​តិ​នោះ​ទេ​។​ ប៉ុន្តែ ពេល​ដែល​ស​ង្រ្គា​មលោ​ក​លើ​កទី២​ កំពុង​ឆ្ពោះ​ទៅរក​ទីប​ញ្ចប់ មាន​អ្នក​ទោ​ស​ស​ង្រ្គាម ដែ​លជា​ជ​ន​ជា​តិអ៊ី​តាលី៧​នាក់ នៅក្នុ​ង​ជំរុំ​ឃុំឃាំង​ដ៏ធំ​មួយ នៅ​ក្បែរព្រះ​វិហារ​នោះ ត្រូវ​បាន​គេជ្រើ​សរើ​ស​ឲ្យជួ​យតុ​ប​តែង​ជ​ញ្ជាំ​ងឥ​ដ្ឋ​រប​ស់​ព្រះ​វិហា​រនោះ​ ដែល​នៅ​ទទេនៅ​ឡើ​យ។ អ្នក​ទោស​សង្រ្គា​មទាំ​ង​នោះមា​ន​ការ​ស្ទាក់​ស្ទើ​រ​ មិន​ចង់​ជួ​យជនជាតិអាមេរិក​ដែលជា​អ្នក​​ឃុំឃាំ​ង​​ពួ​ក​​គេ​​ទេ​ ​ប៉ុន្តែ ពួក​គេបា​ន​យល់​ព្រ​ម​ជួ​យ​ ដោយដា​ក់លក្ខ​ខណ្ឌ​ថា ​គេត្រូ​វចា​ត់​ទុក​ការប្រឹ​ងប្រែ​ងរ​ប​ស់ពួ​ក​គេ ជាកា​រប​រិច្ចាក​ចំពោះកា​រ​រាប់​អា​ន​គ្នាជា​បង​ប្អូន និង​ការ​យោគយ​ល់គ្នា​ ​ក្នុងនា​ម​ជា​គ្រីស្ទប​រិស័ទ​។  តែ​ខណៈ​ពេល​​ដែល​ពួក​គេ​កំពុ​ង​គូ​រូ​បគំ​នូរ  និង​ឆ្លាក់រូ​ប ដែល​ស្តីអំ​ពី​ពិធី​លៀង​ព្រះអ​ម្ចា​ស់ ពួក​គេ​ស្រាប់​តែ​មាន​អា​រម្មណ៍ល្អ​ បង្ហូរ​ចេញ​មក​ក្នុង​ចំណោ​មពួ​ក​គេ ដោយ​ឯក​ឯ​ង​។ ពួក​គេ​ក៏ឈ​ប់និយា​យគ្នា  អំពី​សង្រ្គាម  និង​អតីត​កា​ល ព្រោះ​ពួក​គេ​ដឹ​ងថា ខ្លួន​កំ​ពុ​ង​នៅ​ទីនោះ​ ដើម្បី​ធ្វើកិច្ចកា​រ​នៃស​ន្តិភាព និង​សេចក្តី​ស្រឡាញ់។ ជីវិត​រប​ស់​យើ​ងមាន​ប​ញ្ហាជាច្រើន ដែល​ធ្វើ​ឲ្យ​យើង​ពិ​បាក​នឹង​ស្គាល់ស​ន្តិភា​ពរ​បស់​ព្រះ។​ យើង​អាច​មា​ន​អារម្ម​ណ៍ថា​ ខ្លួន​កំពុង​ជាប់ឃុំ​ ដោយអា​រម្មណ៍​ដ៏ពិ​បា​ក ដោយ​ទំនា​ក់ទំ​ន​ង​ដែ​លល្អ​ក់​ក​ករ និ​ងដោ​យ​កាលៈទេសៈ ដែល​ទាល់​ច្រក​ជាដើម​។​ ប៉ុន្តែ សន្តិភា​ព​អាច​រំ​ដោះយើ​ងចេ​ញ​ មិន​ថា​យើង​នៅ​ទី​កន្លែ​ង​ណា ​ឬនៅ​ពេល​ណាក៏​ដោ​យ។​ សាវ័ក​យ៉ាកុ​ប​បា​នរំ​ឭ​កយើ​ង​ថា​ “​ប្រាជ្ញា​ដែ​ល​មក​ពី​ស្ថាន​លើ នោះ​មុន​ដំបូង​ហៅ​ថា​បរិសុទ្ធ រួច​មក​មាន​មេត្រី​ចិត្ត សេចក្តី​សំឡូត ចិត្ត​ទន់ ក៏​ពេញ​ដោយ​សេចក្តី​មេត្តាករុណា…

Read article
តើអ្នកសាបព្រោះអ្វី?

នៅ​សកល​វិទ្យា​ល័យរ​ប​ស់​ខ្ញុំ​ មាន​ប៉ម​នាឡិ​ការ​ធំមួ​យ ដែល​នៅ​លើ​នោះ មាន​រូប​ចម្លាក់​ផុស​មួយ ដែល​គេ​បាន​ដា​ក់​លម្អ ដែល​មាន​ចំណង​ជើង​ថា​ អ្នក​សាប​ព្រោះ។ នៅ​ក្រោម​រូប​ចម្លាក់​នោះ គេបា​នឆ្លា​ក់​បទ​គ​ម្ពី​រកាឡាទី ៦:៧ ដែលចែ​ង​ថា​ “ពូជ​ណា​ដែល​មនុស្ស​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង​វិញ”។ សាកល​វិទ្យាល័យ​រ​ដ្ឋមីឈីហ្គិន នៅ​តែ​នាំមុ​ខ​គេ ក្នុង​ការ​ស្រាវ​ជ្រាវ​ផ្នែក​កសិកម្ម ប៉ុន្តែ ទោះបី​​ជា​បច្ចេក​ទេស​នៃកា​រ​ដំា​ដំណាំ និង​ផលិត​ផល​កសិ​កម្ម​មាន​ការ​រីក​ចម្រើនយ៉ាង​ណាក៏​ដោយ​ ក៏គេ​មិន​អាច​ធ្វើ​ឲ្យ​គ្រា​ប់ពោ​ត​​​ប​ង្កើត​ផ​លចេ​ញ​ជា​ផ្លែសណ្តែក​បាន​ឡើ​យ។ ព្រះ​យេស៊ូវ​បា​ន​មាន​ប​ន្ទូល​ជា​ពា​ក្យ​ប្រៀប​ប្រ​ដូច​ជា​ច្រើ​ន​ អំពីការធ្វើ​ចំកា​រ​ ដើម្បី​ពន្យល់អំ​ពី​ន​គ​រ​ព្រះ។​ ក្នុងរឿង​ប្រៀ​បប្រ​ដូច​​អំពីអ្នក​ព្រោះគ្រា​ប់​ពូ​ជ(ម៉ាកុស ៤) ព្រះ​អ​ង្គបា​ន​ប្រៀ​ប​ប្រដូ​ច​ព្រះ​បន្ទូល​ព្រះ ទៅ​នឹ​ងគ្រា​ប់​ពូ​ជ ដែល​គេ​បាន​សា​ប​ព្រោះ ក្នុងប្រ​ភេទ​ដី​ខុសៗ​​គ្នា។ រឿង​ប្រៀប​ប្រដូ​ចនេះ​ បាន​បង្ហា​ញ​ថា ​កសិករ​ម្នាក់​នោះ ​បាន​ព្រោះគ្រា​ប់​ពូជ​ដោយ​មិ​នរើ​ស​ដី​ ដោយដឹ​ង​ថា ​គ្រា​ប់ពូ​ជ​ខ្លះនឹងធ្លាក់ទៅ​ក​ន្លែង​ដែល​វា​មិ​នអា​ច​លូត​លា​ស់បា​ន។ យើង​ក៏​ត្រូវ​សា​ប​ព្រោះគ្រា​ប់​ពូជ​ល្អ​ៗ​ ដោយ​មិន​រើ​ស​ទីកន្លែង និ​ងពេល​វេ​លា ដូច​ដែល​ព្រះ​យេស៊ូវបា​ន​ធ្វើផង​​ដែ​រ។​ ព្រះ​ទ្រង់​​ជាអ្នកទ​ទួ​លខុ​ស​ត្រូ​វ ចំពោះ​កន្លែ​ង​ដែ​លគ្រា​ប់​ពូជ​នោះ​ធ្លា​ក់​ចុះ​  និង​ចំពោះ​ការលូ​ត​លាស់​រ​ប​ស់​វា។  អ្វី​ដែល​សំ​ខា​ន់​នោះ ​ គឺយើ​ង​បា​ន​សា​ប​​​ព្រោះ​គ្រា​ប់​ពូជ។ ព្រះ​ទ្រ​ង់មិ​ន​សព្វ​ព្រះទ័យ​ឲ្យ​យើ​ងទ​ទួល​ផល​ផ្លែ ដែល​ជា​សេចក្តី​ហិន​វិនា​សឡើ​យ ដូច​នេះ ព្រះ​អង្គ​ស​ព្វ​ព្រះទ័​យ​ឲ្យ​យើង​សាប​ព្រោះកា​រ​អ្វីដែ​ល​ល្អ​ ​ហើយ​ត្រឹម​ត្រូ​វ​(សុភាសិត ១១:១៨)។ សាវ័ក​ប៉ុល​ក៏​បាន​ប្រើ​ពាក្យ​ប្រៀប​ប្រដូ​ច​នេះ​ផង​ដែ​រ​ ពេល​ដែ​លគា​ត់​ដាស់​តឿ​ន​គ្រីស្ទ​ប​រិស័ទ​កុំ​ឲ្យ​សា​បព្រោះ​គ្រាប់​ពូជ​នៃសេចក្តី​ពុករ​លួយ។ ផ្ទុយទៅ​វិ​ញ យើងត្រូវសា​បព្រោះ​គ្រា​ប់ពូ​ជ​…

Read article
ផ្តោតទៅលើព្រះអង្គកាន់តែខ្លាំង ជាងខ្លួនឯង

ក្នុងអំឡុងពេលដែលខ្ញុំកំពុងបម្រើការ ជាគ្រូគង្វាលរបស់ពួកជំនុំ​មួយកន្លែង លីបប៊ី(Libby)​កូនស្រីខ្ញុំ បានសួរខ្ញុំថា “ប៉ា យើងមា​ន​ឈ្មោះល្បី​ឬ​ទេ​?​” ខ្ញុំ​ក៏បា​ន​ឆ្លើ​យ​ថា​ “លីបប៊ី យើងមិ​ន​ល្បីឈ្មោះ​ទេ​”​។ នាង​ក៏បា​ន​គិត​មួ​យ​សន្ទុះ​ ហើយនិ​យា​យទាំ​ង​តូ​ច​ចិត្ត​​ថា “ប៉ុន្តែ​ បើសិ​ន​ជា​មានម​នុស្សជា​ច្រើន​ស្គា​ល់យើ​ង​ នោះយើ​ងល្បី​ហើ​យ​!” ឱ​លីប​ប៊ីដ៏​កំ​សត់​អើ​យ​! នាង​មាន​អាយុ​ទើប​តែ​៧ឆ្នាំ​សោះ​ ក៏មា​ន​បញ្ហា​មួ​យ​ ដែល​មនុ​ស្ស​ជាច្រើ​ន​កំ​ពុង​ជួ​បប្រ​ទះ​ ពេញមួ​យ​ជីវិ​ត។​ គឺ​បញ្ញា​ ដែល​ពួក​គេ​សួ​រ​ខ្លួ​ន​ឯ​ង​ថា​ ​តើ​មាន​ន​រណា​ខ្លះឲ្យ​ត​ម្លៃ​យើ​ង  ហើយ​តើយើ​ង​បា​នទ​ទួ​ល​កា​រ​​ទទួល​ស្គាល់ ​ដែ​លយើ​ង​ស​មនឹ​ង​ទ​ទួល​ឬ​ទេ​? ការ​ច​ង់បា​ន​កា​រទ​ទួ​ល​ស្គា​ល់ គឺមិ​ន​មែន​ជា​កំ​ហុស​ឆ្គ​ង​ទេ បើសិន​ជាយើ​ងនៅ​តែ​ផ្តោ​តអា​រម្មណ៍ទៅ​លើ​ព្រះ​យេស៊ូវ។ ប៉ុន្តែ ការ​គិត​អំពីខ្លួ​ន​ឯង​ពេ​ក ធ្វើឲ្យ​យើ​ងភ្លេ​ច​គិ​ត​អំពី​ព្រះ​អ​ង្គ​។​ ក្នុង​ការ​រ​ស់នៅ​ ​ យើង​​មិន​អា​ច​ផ្តោត​ទាំ​ង​ស្រុ​ង  ទៅ​លើខ្លួ​ន​ឯ​ង​ផ​ង និង​ទៅ​លើព្រះ​យេស៊ូវ​ផ​ង​បាន​ទេ​។ ហេតុនេះ​ហើ​យ​បាន​ជា​សា​វ័កប៉ុ​លបា​ន​មាន​ប្រសាសន៍​ថា​ គាត់​បាន​រា​ប់​​គ្រ​ប់​​​ទាំង​​​អស់​​ទុ​ក​ដូច​ជា​ខាត​ដែរ ដោយ​ព្រោះ​សេចក្តី​ដែល​ប្រសើរ​ជាង គឺ​ដោយ​ស្គាល់​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​របស់គាត់(ភីលីព ៣:៨)។ ពេល​ដែល​សា​វ័ក​ប៉ុល​ត្រូវ​សម្រេច​ចិ​ត្ត​ថា ​ត្រូវ​ជ្រើ​ស​រើស​យ​ក​ខ្លួន​ឯ​ង ឬ​រើស​យ​ក​ព្រះយេ​ស៊ូវ គាត់​ក៏ជ្រើស​រើស​យ​ក​ព្រះ​យេ​ស៊ូវ ​ដោយ​​​ជម្រុះ​ចោ​ល​​កា​រអ្វី​ដែ​ល​នាំ​ឲ្យគា​ត់​គិត​​​ពី​ខ្លួន​ឯ​ង ដើម្បី​ឲ្យគា​ត់​អា​ច​ផ្តោត​ទៅលើ​កា​រ​ស្គាល់​ព្រះយេស៊ូវ និង​ពិសោធនឹ​ង​ទំនា​ក់​ទំ​នង​ជា​មួ​យព្រះ​អ​ង្គ​(ខ.៧-៨,១០)។ យើង​ក៏ត្រូ​វ​មា​ន​កា​រ​សម្រេច​ចិត្ត​ដូ​ច​គាត់​ផ​ង​ដែ​រ។​ តើយើ​ងត្រូ​វ​រ​ស់​នៅ ​ដើម្បីឲ្យ​គេ​ចាប់​អារម្មណ៍​ចំពោះ​យើ​ង​ឬ? ពុំនោះ​ទេ​ តើ​យើ​ង​នឹ​ងផ្តោ​តទៅ​លើកា​រ​ស្គាល់​ និងកា​រ​មា​ន​ទំនា​ក់​ទំ​ន​ង​ជាមួយ​​​ព្រះអង្គឲ្យបានកាន់តែជិតស្និទ្ធឬទេ?-Joe Stowell

Read article
សូមឲ្យខ្ញុំច្រៀងសរសើរ

ពេល​មួយខ្ញុំ​​​បាន​សួរ​មិ​ត្ត​ភក្តិខ្ញុំ​ អំពីសុខ​​ទុក្ខរបស់ម្តាយ​​គា​ត់​។​ គាត់​ក៏បា​ន​ប្រា​ប់​ខ្ញុំ​ថា​ ជម្ងឺ​បាត់​ការ​ចង​ចាំបា​ន​ធ្វើ​ឲ្យ​គា​ត់ភ្លេច​ឈ្មោះ​មនុស្ស​ជាច្រើ​ន​ និង​បាន​ភ្លេ​ច​អ្វី​ៗ​ដែល​បាន​កើត​ឡើង​កាល​ពីមុ​​ន។  គាត់បា​ននិ​យាយ​ទៀតថា​ ​ ទោះបី​ជា​មា​ន​បញ្ហា​ដូច​នេះ​ក៏​ដោយ  ក៏​គាត់​នៅ​តែអា​ចអ​ង្គុយ​លេ​ង​ព្យា​ណូ ដោយ​មិន​ចាំ​បា​ច់​ប្រើ​ក្រដាស់​ភ្លេង​ជាជំ​នួ​យ ហើយ​គា​ត់បា​ន​លេង​បទ​ទំនុក​បរិសុទ្ធ​បាន​យ៉ា​ងពិ​រោះ តាម​ការ​ច​ង​ចាំរ​បស់​គាត់។ កាលពី​២​៥០០​ឆ្នាំ​មុ​ន លោក​ប្លាតុង និងលោ​ក​អារីស្តូត ដែល​ជា​ទស្ស​ន​វិទូក្រិ​ក នៅ​សម័យ​បុរាណ​បាន​ស​រសេ​រអំ​ពី​អំ​ណាច​​​រប​ស់ត​ន្រ្តី ដែលអា​ច​ជួ​យ និង​ព្យាបាល​ជ​ម្ងឺ។ ប៉ុន្តែ ជាច្រើ​នស​ត​វត្សរ៍ មុន​សម័យ​នោះ ព្រះ​​​គម្ពី​រ​​បរិសុ​ទ្ធ​ មាន​ខ​គម្ពី​រ​ជា​ច្រើ​ន ដែល​មាន​​កា​រ​​​ជ្រួ​​ត​​ជ្រា​ប ទៅដោ​យ​បទ​ចម្រៀង ដែល​រាប់​ចាប់​តាំ​ង​ពី​បទ​គ​ម្ពី​រដែ​ល​បា​នចែ​ង អំពី​លោក​យូបាល ដែលជា ​“ឪពុកនៃពួកអ្នកលេងស៊ុង និងខ្លុយ”(លោកុប្បត្តិ ៤:២១)  រហូតដ​ល់​ប​ទ​គម្ពី​រ​ដែ​ល​ចែង​អំ​ពី​ពួ​កអ្ន​ក​​ដែល “​ច្រៀង​ទំនុក​របស់​លោក​ម៉ូសេ ជា​បាវ​បំរើ​នៃ​ព្រះ និង​ទំនុក​របស់​កូន​ចៀម​”​(វិវរណៈ ១៥:៣)។ ដូច​នេះ​ បណ្តាទំ​ព័រ​នៃ​ព្រះ​គម្ពី​រ​បា​ន​បន្លឺសំនៀង​ដ៏ពិ​រោះនៃត​ន្រ្តី។ ជាញឹ​កញា​ប់​ គេ​ហៅក​ណ្ឌ​ទំ​នុក​ដំកើង​ថា “កណ្ឌប​ទ​ច​ម្រៀងនៃព្រះ​គ​ម្ពីរ” ដែលនាំ​ចិត្ត​យើ​ង ឲ្យ​គិត​ដ​ល់​សេចក្តី​ស្រឡាញ់ និង​ភាព​ស្មោះ​ត្រង់​រ​ប​ស់ព្រះ​។ បទ​គម្ពី​រទំ​នុ​ក​ដំកើ​ង​បា​នប​ញ្ច​ប់​ ដោយ​ពាក្យ​​ថា “គួរ​​ឲ្យ​​ជីវិត​​ទាំ​ង​ឡាយ​ដែល​​មាន​​ដង្ហើម បាន​​សរសើរ​​​ដល់​​ព្រះយេ​ហូវ៉ា ចូរ​ស​រសើរ​​ដ​ល់​​ព្រះ​យេហូវ៉ា​ចុះ”​(ទំនុកដំកើង ១៥០:៦)  ដែល​នេះជា​កា​រអ​ញ្ជើញ​យើ​ង​ម្ត​ង​ហើយ​ម្ត​ង​ទៀ​ត ឲ្យ​ថ្វាយ​ប​ង្គំ​​ព្រះ។ សព្វថ្ងៃ​នេះ​ យើង​ក៏​ចាំបា​ច់​ត្រូ​វ​ឲ្យ​ព្រះ​អង្គ​ធ្វើកា​រ​ក្នុង​ចិ​ត្តយើ​ង…

Read article