You are here:
ការក្រឡេកមកក្រោយ

លោក​ចច ម៉ាដេសិន(George Matheson) គឺជា​អ្នក​និពន្ធ​ដែល​មាន​ឈ្មោះល្បី​ ដោយ​សារ​បទ​ទំនុកប​រិសុទ្ធ ដែល​មាន​ចំណង​ជើង​ថា “ឱ​សេចក្តី​ស្រឡាញ់ ដែល​នឹង​មិន​បោះប​ង់ខ្ញុំ​ចោល​ឡើ​យ”។ គាត់​ក៏បាន​​និពន្ធទំ​នុក​មួយ​បទ​ទៀត ដែល​មាន​ចំណង​ជើង​ថា ​“ព្រះ​ពរ​ដែល​គេ​មិនអើ​ពើរ” ដែ​លនៅ​ក្នុ​ងនោះ​ គាត់​បាន​ងាក​បែរ​មក​ក្រោយ​មើល “ផ្លូវ​ដែល​បាន​ហួស​ទៅ​ហើ​យ”។ គឺ​ដោយ​សារ​ការ​ងាក​បែរ​មក​ក្រោយ​នេះហើ​យ ដែល​បាន​ធ្វើ​ឲ្យ​គាត់​អាច​មើល​ដឹង​ថា ព្រះ​វរបិតារបស់​​គាត់​ដែ​ល​គង់​នៅ​ស្ថាន​សួគ៌​ បាន​ដឹក​នាំ​គាត់​ចាប់​តាំង​ពី​ដើម​ផ្លូវ​រៀង​មក។ ព្រះ​ទ្រង់​បាន​រៀប​ចំ​ផ្លូវ​សម្រាប់​យើង​រាល់​គ្នា គឺ “ផ្លូវ” សម្រាប់​ឲ្យ​យើង​រត់​ប្រណាំង(កិច្ចការ ២០:២៤ ២ធីម៉ូថេ ៤:៧)។ ផ្លូវ​របស់​យើង​ត្រូវ​បា​នគូ​ស​វាស​កំណត់​ទុ​ក​ជា​មុន នៅ​ក្នុង​នគរ​ស្ថាន​សួគ៌ ហើយ​មាន​ប្រភព​​ក្នុង​បំណង​​ព្រះទ័យ​ព្រះ ដែល​គ្រប់​គ្រង​លើទាំ​ង​អស់។ ប៉ុន្តែ យើងមិ​ន​ត្រូវ​ធ្វើ​ការ​ស​ម្រេច​ចិត្ត តាម​តែ​ការ​នឹក​ឃើញ​របស់​យើងឡើ​យ។ យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​រៀង​រាល់​ថ្ងៃ គឺ​មាន​ទាំង​ការ​សម្រេច​ចិត្ត​ធំ និង​ការ​សម្រេចចិ​ត្ត​តូច ដែល​ក្នុង​នោះ​​មាន​ការ​សម្រេច​ចិត្ត​ខ្លះ​អា​ចនាំ​ឲ្យ​ជីវិ​ត​របស់​យើងមា​ន​ការ​កែប្រែ​។ យើ​ងពិ​បាក​យល់​អំពី​អាថ៌កំ​បាំងនៃ​ទំ​នាក់​ទំនង ​រវាង​អំណាចគ្រ​ប់គ្រ​ង​រ​​បស់​​ព្រះ និង​​ការ​ស​ម្រេច​​ចិ​ត្តរ​​បស់​ម​នុស្ស តែ​ទន្ទឹម​​នឹង​នោះ យើ​ងអា​ច​សួរ​ថា “តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​អាច​ស្គាល់​ផ្លូវ​ដែល​ត្រូវ​រត់ប្រណាំងនោះ?” សព្វថ្ងៃនេះ ខ្ញុំ​អាច​រក​ឃើ​ញ​ចម្លើយ​ចំពោះសំ​ណួរ​នេះ កាន់​តែ​ច្បាស់​លាស់ ស្រប​ពេល​ដែល​ខ្ញុំកា​ន់តែ​មា​នវ័​យ​ចាស់ និង​មាន​អតីត​កាល​កាន់​តែ​ច្រើន សម្រា​ប់ក្រ​ឡេច​មក​មើ​ល​ឡើង​វិញ​។ ពេល​ខ្ញុំក្រឡេកម​ក​មើល​អតី​តកាល ខ្ញុំ​ក៏បា​ន​ដឹង​ថា ព្រះបា​ន​នាំ​ផ្លូ​វខ្ញុំ​តាំ​ងពី​ដើ​មផ្លូ​វ​រៀង​មក​។ ខ្ញុំពិ​តជា​អា​ចនិ​យាយបា​ន​ថា “ព្រះ​ទ្រង់​បាន​ធ្វើ​ជាអ្ន​កគង្វា​លរ​បស់​ខ្ញុំ អស់​មួយ​ជីវិ​ត​ខ្ញុំ ​រហូត​មក​ដល់​ថ្ងៃ​នេះ”(លោកុប្បត្តិ…

Read article
ឈប់!

ជីវិតមនុស្សម្នាក់ៗ ប្រៀបបាននឹងមុខជំនួញដ៏មមាញឹក មួយ។​ ជីវិតរបស់យើង ហាក់ដូចជាតែងតែមានកិច្ចការដែលត្រូវធ្វើជាបន្ថែម​ទៀត​ជា​និច្ច ហើយ​តែ​ងតែ​មាន​​កន្លែង​​ផ្សេង​ដែល​​ត្រូ​វ​ទៅ​ជា​បន្ត​ទៀត ព្រម​​ទាំង​មាន​មនុស្ស​ដែល​ត្រូវ​ជួប​ជា​បន្ថែម​ទៀត។ ​គ្មាននរណា​ម្នាក់​ចង់​រ​ស់​នៅ ក្នុ​ង​​ជីវិត​ដែល​​មិន​​​បាន​​​ធ្វើ​​កិ​​ច្ចកា​រ​​អ្វីដែ​ល​​មាន​​ន័យ​នោះ​ឡើយ តែ​ទន្ទឹម​នឹង​នោះ ចង្វាក់​ដ៏លឿ​ននៃ​ដំ​ណើរជី​វិ​ត ​ក៏បា​ន​​គម្រាម​​ថា នឹង​ឆក់​យក​ភាព​ស្ងប់​ស្ងៀ​មចេញ​ពី​យើង​។ ពេល​​យើង​​កំពុង​​បើក​​បរ​​រថ​​យន្ត ឬ​​ម៉ូតូ​ មាន​​ផ្លាក​​សញ្ញា​ចរា​ចរណ៍ ដែល​​ប​ញ្ជា​​ឲ្យ​​យើង​​ឈប់ ឬ​​ផ្លាក​​សញ្ញា​​ដែល​ដាស់​តឿន​យើង ឲ្យ​បន្ថយ​ល្បឿន ដែល​គេបា​នដា​ក់​តាម​ដង​ផ្លូវ ដើម្បី​រំឭក​យើងឲ្យ​ដឹ​ងខ្លួ​នថា​ ដើម្បី​សុវត្ថិ​ភាព យើង​មិន​អាច​ចេះតែ​ជា​ន់ឈ្នា​ន់​ល្បឿន ឬ​មូល​ហ្គ្រែម៉ូ​តូជា​ប់​ជានិ​ច្ច​ឡើយ។ ដូច​នេះ យើង​ត្រូវ​ការ​ក្រើន​រំឭក​បែប​នោះ នៅ​ក្នុ​ង​គ្រប់​ផ្នែក​ទាំង​អ​ស់នៃជី​វិតរ​បស់​យើង។ អ្នក​និពន្ធ​ព្រះគ​ម្ពីរ​ទំនុកដំ​កើង បាន​ដឹង​ច្បាស់​​ពី​សារៈ​សំខា​ន់​នៃពេល​ស្ង​ប់​​ស្ងាត់។ ព្រះទ្រ​ង់បា​ន “សម្រាក” នៅ​ថ្ងៃ​ទីប្រាំពី​រ។ ម្យ៉ាងទៀត​​ ​មាន​ពេល​មួយ ​ព្រះ​​យេស៊ូវ​​ទ្រង់​​​មាន​សេចក្តី​​​ជា​​ច្រើន​ទៀត​ដែលត្រូវបង្រៀន និង​មាន​មនុ​ស្សជា​ច្រើ​នទៀ​ត ដែល​ត្រូវ​ប្រោស​ឲ្យ​ជា តែ​ទ្រង់​ក៏បា​នយា​ង​ទៅដា​ច់ដោ​យ​ឡែក​ពី​ហ្វូង​មនុស្ស ដើម្បីស​ម្រាក​ព្រះ​កាយ​មួយ​រយៈ​(ម៉ាថាយ ១៤:១៣ ម៉ាកុស ៦:៣១)។ ទ្រង់​បាន​ជ្រាប​ថា ការ​បន្ថែម​ល្បឿន​នៅ​ក្នុង​ជីវិត គឺ​មិន​មែន​ជា​ទង្វើដ៏​ឆ្លាត​វ័យ​ឡើយ ពោល​គឺ​យើង​មិន​ត្រូវ​ធ្វើ​ឲ្យកុង​ទ័រ​សាំង​រប​ស់​យើ​ង​ ចេះតែ​ច​ង្អុល​ទៅ​រក “ចំណុច​អស់​សាំង” ជា​និច្ច​ឡើយ។ ​បទ​គម្ពីរ​ទំនុក​ដំកើង ១៣១:២ បាន​​ចែង​ថា “ទូល​បង្គំ​​បា​ន​​រម្ងាប់ ហើយ​​ព្រលួង​​​ព្រលឹង​​ទូល​ប​ង្គំ​​ជា​​ស្រេច” តើ​កន្លង​មក…

Read article
មិត្តភ័ក្ររបស់ខ្ញុំ ឈ្មោះវីលាម

មាន​ពេល​មួយ​យើង​បាន​ធ្វើ​ដំណើរ ​ទៅ​សួរ​សុខ​ទុក្ខកុមា​រ​ពិការ​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត នៅ​ក្នុងមជ្ឈ​មណ្ឌល​មួ​យ ក្នុង​ក្រុង​ខូបស៍(Copse) ប្រទេសចាម៉ៃកា(Jamaica)។ ពេល​​យើង​​ចេ​ញ​​ពី​ឡាន​ក្រុង ចូ​ល​ទៅ​ក្នុង​ផ្ទះនោះ ខ្ញុំ​មិន​បានរំ​ពឹង​ថា បាន​ជួប​កីឡាករ​បាល់​ទាត់​ណា​ម្នាក់ឡើយ។ ខណៈពេ​លដែ​ល​ក្រុម​ចម្រៀង​ក្មេង​ជំទង់ និង​អ្នក​មើល​ខុស​ត្រូវ​យុវជ​ន​ដទៃ​ទៀត​បាន​បំបែក​ជួរ ហើយ​បាន​ដើរ​ទៅ​រក​ក្មេង​ៗ​ដើម្បី​ឱប ដើម្បី​បង្ហាញ​សេចក្តី​ស្រ​ឡាញ់ និង​លេង​ជា​មួយ​ពួក​គេ ខ្ញុំ​ក៏​បាន​ជួប​យុ​វ​ជន​ម្នាក់​ឈ្មោះវីលាម(William)។ កាលនោះ ខ្ញុំ​មិ​​នបា​នដឹ​ង​ច្បាស់​ថា គ្រូ​ពេទ្យ​បាន​រក​ឃើញ​​ថា ​វីលាម​​មាន​ជម្ងឺអ្វី​ទេ​ ប៉ុន្តែ មើល​ទៅ​គាត់ ហាក់​ដូច​ជាកំ​ពុង​មា​នជ​ម្ងឺ​ពិការ​ផ្នែក​សតិ​បញ្ញា។ មុន​នោះ ខ្ញុំ​បាន​យក​បាល់​ទាត់​មួយ​ចេញ​ពី​ក្នុង​ឡាន​ក្រុង ដូចនេះ​ ខ្ញុំ​ក៏​បាន​បោះ​បាល់​នោះ​ទៅ​វីលាម​ថ្មម​ៗ តែ​គាត់​ចាប់​មិន​ជាប់ ហើយ​បាល់​ក៏​ធ្លាក់​ទៅ​ដី។ ប៉ុន្តែ ពេល​ដែល​ខ្ញុំរើ​ស​បាល់​នោះឡើ​ង ហើ​យដា​ក់​វា​នៅក្នុ​ង​ដៃរ​បស់​គាត់ គាត់​ក៏​បាន​កាន់​វា​យឺត​ៗ រហូត​ដល់​ពេល​ដែល​គាត់​ត្រូវ​ចិត្ត។ បន្ទាប់​មក វីលាម​ក៏​បាន​ផ្អែក​ទៅ​លើជ​ញ្ជាំង​របង ដើម្បីទ​ប់ខ្លួ​ន​ឲ្យ​នឹង រួ​ចក៏​បា​ន​បោះបា​ល់​នោះមក​ខ្ញុំ ដោយ​បង្វិល​បាល់​យ៉ាងល្អឥតខ្ចោះ។ យើង​ក៏​បាន​លេង​បោះបា​ល់​ទៅ​វិ​ញ​ទៅ​មក អស់​រយៈ​ពេល​៤៥​នាទី។ នៅ​ថ្ងៃ​នោះ គាត់​បា​ន​ធ្វើ​ឲ្យ​ខ្ញុំមា​ន​ការ​ប៉ះពា​ល់ចិ​ត្តយ៉ា​ង​ខ្លាំង ហើយ​ខ្ញុំ​ជឿជា​ក់​ថា ខ្ញុំ​ក៏​បា​ន​ធ្វើ​ឲ្យ​គាត់​ប៉ះ​ពាល់​ចិត្ត​ផង​ដែរ។ គាត់​បាន​ធ្វើ​ឲ្យខ្ញុំ​រៀ​នបា​នថា​ យើង​គ្រប់​គ្នាសុ​ទ្ធ​តែមា​ន​ភាព​ចាំបា​ច់ នៅ​ក្នុង​រូប​កាយ​នៃ​ព្រះ​គ្រីស្ទ ដែល​ជាពួ​ក​ជំនុំ(១កូរិនថូស ១២:២០-២៥)។ ជា​ញឹក​ញាប់ មនុស្ស​យើ​ងច្រើ​ន​តែ​បដិសេធ​អ្នក​ណាដែ​ល​មាន​ភាព​ខុស​ប្លែក​ពី​ខ្លួន។ ប៉ុន្តែ អ្វីដែ​លយើ​ង​អាច​រៀន​សូត្រ​បា​នពី​វីលា​មនោះ​​ គឺ​ថា…

Read article
កាំជ្រួច និងសេរីភាព

ដោយ​សារ​ជន​ជាតិ​ចិន​បាន​ឆ្នៃ​បង្កើត​កាំ​ជ្រួច តាំង​ពី​យូរ​មក​ហើយ ​ នោះ​ស​ព្វ​ថ្ងៃ​នេះ ជន​ជាតិ​អាមេរិក​បាន​ប្រើ​កាំជ្រួ​ច​បាញ់​ចេញ​ជា​ផ្កា​ភ្លើង​ធំ​ៗ​ពណ៌​ចម្រុះ​ជា​ច្រើន ដើម្បី​អប​អរ​ពិធី​បុណ្យ​ឯក​រាជ្យ​ជាតិ​រ​បស់​ខ្លួន ក្នុង​ខែ​នេះ​។ ជារៀ​ង​រាល់​ឆ្នាំ ជន​ជា​តិអា​មេរិក​ច្រៀង​បទ​គោរព​ទង់​ជាតិ ហើយ​អរ​សប្បាយ​នឹង​ផ្ទាំង​ទស្ស​នីយ​ភាព​ដ៏​ស្រស់​ត្រ​កាល ដែល​កើតឡើងពី “គ្រាប់​កាំ​ជ្រួច ដែល​បាន​ផ្ទុះនៅ​លើ​​អាកាស” ហើយ​ពេល​នោះ ខ្ញុំ​ក៏បា​ននឹ​ក​ចាំ​ថា គ្រាប់​បែក​ភាគ​ច្រើន​អាច​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នា​ក់​​ដល់​​ជីវិត ប៉ុន្តែ មិន​អាច​មាន​ភាព​ស្រស់​ស្អាត ដូច​គ្រាប់​កាំ​ជ្រួច​ដែល​គេ​បាន​បាញ់​​ឲ្យ​​ទស្សនា​កម្សាន្ត​​​ឡើយ។ ទោះ​បី​ជា​គ្រាប់​ផ្ទុះទាំ​ង​ពីរ​ប្រភេទ​នេះត្រូ​វ​បាន​បង្កើត ដោយ​ប្រើ​គ្រឿង​ផ្សំ​ស្រដៀង​គ្នា​ក្តី ក៏​គ្រាប់​ប្រភេទ​ទី​មួយ​ត្រូវ​បាន​បង្កើត ក្នុង​គោល​បំណង​ដើម្បី​សម្លាប់​មនុស្ស ខណៈ​​ដែល​គ្រាប់​ផ្ទុះមួ​យប្រ​ភេទ​ទៀត ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ការ​កម្សាន្ត​សប្បាយ។ ត្រង់​ចំណុច​នេះ យើ​ង​អាចយកឧទាហរណ៍នេះ ទៅ​ធៀប​នឹង​ការ​ផ្សេងទៀត ដែ​ល​គេក៏​​អាច​ប្រើ​ក្នុងបំណងល្អផង បំណងអាក្រក់ផង។ ពេល​​ដែល​​របស់​ទាំ​ងនោះ​ធ្លាក់​ចូល​ក្នុង​ដៃរ​បស់​មនុស្ស​ដែល​មាន​សមត្ថភា​ព មាន​ការ​ប្រុងប្រយ័ត្ន និង​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ​នោះ​របស់​ដែល​គ្រោះថ្នាក់​ទាំ​ងនោះ​ អាច​ក្លាយ​ជារ​បស់​ដ៏ស្រ​ស់​ត្រកាល។ ប៉ុន្តែ របស់​ល្អ​ក៏​អាច​ត្រូវ​មនុស្ស​អាក្រក់ ​ធ្វើ​ឲ្យ​ក្លាយ​ជា​រ​បស់ដ៏គ្រោះ​ថ្នាក់​ផង​ដែរ។ យ៉ាង​ណាមិ​ញ សេរីភាព​គឺ​ជា​អ្វីដែ​លយើ​ងបា​នអ​ប​អរ​សាទរ ដោយ​ការ​បាញ់​កាំ​ជ្រួច តែ​​គេក៏​អាច​​ប្រើ​​វា ក្នុង​​ផ្លូវ​ល្អ​ផង​ និង​​ផ្លូ​វ​​អាក្រ​ក់​​ផ​ង​​ដែរ។ ក្នុងនាម​យើង​ជា​អ្នក​ជឿព្រះ​គ្រីស្ទ យើង​មាន​សេរីភា​ពរួ​ច​ផុត​ពីក្រឹត្យ​វិន័យ​ដ៏​តឹង​រឹង​របស់​លោក​ម៉ូសេ ប៉ុន្តែ​ ព្រះ​គម្ពី​របា​ន​ដាស់​តឿន​យើង​​ថា យើង​​មិ​ន​ត្រូ​​វ​ប្រើសេរីភាព​ខាង​វិញ្ញាណរ​បស់​យើង ដើម្បី​បំពេញ​ចិត្ត​អាត្មា​និយម​របស់​យើង​ឡើយ​ គឺ​ដូច​ដែល​មាន​សេចក្តីចែ​ងថា “បង​ប្អូន​អើយ ព្រះ​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក ឲ្យ​មាន​សេរីភាព តែ​កុំ​ឲ្យ​ប្រើ​សេរី​នោះ…

Read article
សេចក្តីអធិស្ឋាន ក្នុងសារអេឡិចត្រូនីច

ពេល​កន្លង​មក មិត្ត​ភ័ក្រ​របស់​ខ្ញុំម្នា​ក់​បាន​ប្រឈម​មុខ​នឹង​ការ​វះ​កាត់។ គេបា​ន​វះកា​ត់​ដាក់​ដែក​ពីរ​បន្ទះ​​នៅ​ខ្នង​គាត់ ហើយ​បាន​ត​ភ្ជាប់​សរសៃ​កែង​ជើង​របស់​គាត់ បាន​ជា​ធ្វើឲ្យ​មាន​ការ​ឈឺចា​ប់​យ៉ាង​ខ្លាំង នៅ​ក្នុង​សាច់​ឈាម​របស់​គាត់។ បន្ទាប់​ពី​បានក​ម្សាន្ត​ចិត្ត​គាត់ ដោយ​ការ​អធិ​ស្ឋាន​ជាមួ​យគា​ត់​ហើយ ខ្ញុំ​ក៏​បាន​លើក​ទឹក​ចិត្ត​គាត់​ជា​បន្ត​ទៀត ដោយ​ការផ្ញើ​​សារ​​ទៅគា​ត់ ដែល​នេះ​ជា​វិធី​លើក​ទឹក​ចិ​ត្ត​ដ៏​​​ប្រសើរ​មួយ​។ ដូច​នេះ ខ្ញុំ​ក៏​បាន​ផ្ញើ​អ៊ី​មែល​(សារ​អេឡិច​ត្រូនិ​ច) ទៅ​គាត់ យ៉ាង​ដូច​នេះ​ថា ៖ “ថ្ងៃ​នេះ ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក​ថា ៖ ឱ​ព្រះ​ដ៏​មា​ន​ព្រះជ​ន្ម​រស់ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​ទ្រង់ ​ដែល​មាន​អំណាច​គ្រប់​គ្រង់ លើហេតុការណ៍​ទាំង​អ​ស់នៃ​ជីវិត​។ ជួស​មុខ​ឲ្យអ្ន​ក​បម្រើ​ជា​ទី​ស្រឡាញ់​របស់​ទ្រង់ ទូល​បង្គំ​សូម​អធិស្ឋាន​ សូម​ឲ្យ​គាត់​មាន​សន្តិ​ភាព​ដ៏​ជ្រាល​ជ្រៅ ក្នុង​ចិត្ត​គាត់។ សូម​ទ្រង់​ប្រទាន​ពរ​ដល់​គ្រូ​ពេទ្យ​ទាំង​អស់​ដែល​កំពុង​ប្រើ​ជំនាញ​ពេទ្យរ​បស់​ខ្លួន សូម​ឲ្យ​ពួក​គេ​បាន​ទទួល​លទ្ធ​ផល​​ល្អ។ សូម​​ព្រះ​ហស្ថ​ទ្រង់​ពាល់​គាត់ ដោយ​ប្រោស​គាត់​ឲ្យ​ជា​ ហើយសូ​ម​ឲ្យ​គាត់​បាន​វិល​ត្រឡប់​មក​ធ្វើ​ការ​បម្រើទ្រ​ង់វិញ។ ទូល​បង្គំ​សូម​អធិ​ស្ឋាន ក្នុង​ព្រះនាម​ព្រះ​យេស៊ូវ​គ្រីស្ទ។ អាមែន”។ យ៉ាង​ណាមិ​ញ សាវ័ក​ប៉ុល​ក៏បា​នស​រសេរ​សេចក្តី​អធិស្ឋាន​ក្នុង​សំបុត្រ​ ដើម្បីលើ​ក​ទឹក​ចិត្ត​អ្នក​ជឿព្រះ​ដ​ទៃ​ទៀត​ផង​ដែរ​(ភីលីព ១:៩-១១ កូល៉ុស ១:៩-១២ ២ថែស្សាឡូនិច​ ១:១១-១២)។ គឺ​ដូច​ដែល​គាត់​បាន​សរសេរ​ទៅ​កាន់​ពួកជំ​នុំនៅ​ក្រុ​ងអេភេសូរ​ថា “នោះ​​​ខ្ញុំ​​មិន​​ដែ​ល​​លែង​​អរ​​ព្រះ​គុណ ដោយ​​ព្រោះ​​អ្ន​ក​រាល់​គ្នា​ឡើយ គឺ​ខ្ញុំ​តែង​ដំណាល​ពី​អ្នក​រាល់​គ្នា ក្នុង​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំ​វិញ ដើម្បី​នឹង​សូម​ឲ្យ​ ព្រះ​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង គឺ​ជា​ព្រះវរបិតា​ដ៏​មាន​សិរីល្អ បាន​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​ព្រះវិញ្ញាណ ដែល​ប្រោស​ឲ្យ​មាន​ប្រាជ្ញា ហើយ​ក៏​បើក​សំដែង…

Read article
ថ្ងៃថ្មី

ក្នុង​ការ​ប្រជុំ​ពេល​ព្រឹក ដែល​ខ្ញុំ​បាន​ចូល​រួម​ពេល​ថ្មី​ៗ​នេះ អ្នក​រៀប​ចំ​ការ​ជួប​ជុំ​ បាន​អធិស្ឋាន​បើក យ៉ាង​ដូច​នេះថា “ឱ ព្រះ​អម្ចាស់​អើយ ទូល​បង្គំ​សូម​អរព្រះ​គុ​ណ​ទ្រង់ ​សម្រាប់​ថ្ងៃ​​នេះ។ នេះ​ជា​ពេល​ចាប់​ផ្តើ​ម​នៃ​ថ្ងៃថ្មី​​មួយ​ទៀត ដែល​យើង​ខ្ញុំ​ទើប​តែ​បាន​ឃើញ”។ ទោះ​បី​ជា​ពាក្យ​អធិស្ឋាន​របស់​គាត់​ត្រង់​ចំណុ​ចនេះ​ ហាក់​ដូច​ជា​ងាយ​ស្រួល​យល់​ក៏​ដោយ ក៏​សេច​ក្តី​អធិស្ឋាន​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​​គិត​ដល់​ចំណុច​ខុស​ៗ​គ្នា​មួយ​ចំនួន។ ទីមួយ : ដោយ​សារ​ថ្ងៃ​នីមួ​យ​ៗ ជា​ថ្ងៃ​ថ្មី ហើយ​ជា​ឱកាស​ថ្មី នោះ​នៅ​ក្នុង​ថ្ងៃ​នីមួ​យ​ៗ មាន​ការ​ជា​ច្រើន ដែល​យើង​មិន​អាច​រំពឹង​ទុក​ជា​មុន ឬ​មិន​បាន​ត្រៀម​ខ្លួន​ទុក​ជា​មុន។​ ដូច​នេះ យើង​ចាំ​បាច់​ត្រូវ​ទទួល​ស្គាល់​ថា សមត្ថ​ភាព​យើង​មាន​កំណត់ ហើយ​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ​ទាំង​ស្រុង ដោយ​សម្រេច​ចិ​ត្ត​រ​ស់នៅ ក្នុង​ព្រះ​គុណ និង​កម្លាំង​របស់​ទ្រង់ ជា​ជាង​ពឹង​ផ្អែក​លើធ​ន​ធាន​របស់​យើង។ ទីពីរ : ថ្ងៃ​នី​មួយ​ៗ​ជា​ថ្ងៃ​ថ្មី ហើយ​ក៏​ជា​អំណោយ ដែល​គួរ​ឲ្យ​យើង​អរសប្បាយ​ផង​ដែរ។ ប្រហែល​ម​ក​ពី​ហេតុ​នេះ​ហើយ​ បាន​ជា​អ្នក​និពន្ធ​ទំនុក​ដំកើង បាន​ប្រកាស​ឡើង​ថា “ថ្ងៃ​​​នេះ​​ជា​​ថ្ងៃ​​ដែល​ព្រះយេហូវ៉ា​បាន​កំណត់​ទុក(ឬបង្កើត) នៅ​ថ្ងៃ​នេះ យើង​រាល់​គ្នា​នឹង​រីករាយ​សប្បាយ​ឡើង”(ទំនុកដំកើង ១១៨:២៤)។ ជា​ការ​ពិត​ណាស់​ នៅ​​ថ្ងៃ​នេះ មាន​ការ​ជា​ច្រើន​​ដែល​យើង​មិន​ធ្លាប់​បាន​ប្រទះ​ពីមុ​ន​មក​ហើយ​មាន​​កា​រ​​ខ្លះ​​​ក៏​អាច​​​ធ្វើ​​ឲ្យ​យើង​​មាន​ការ​ពិបាក​ផង​ដែរ។​ ប៉ុន្តែ ថ្ងៃ​ថ្មី​នីមួយ​ៗ​សុទ្ធ​តែ​មាន​តម្លៃ​ដ៏​ពិសេស បាន​ជាលោ​ក​ម៉ូសេ​បាន​សរសេរ​នៅក្នុង​ប​ទគ​ម្ពីរ​ថា “ដូច្នេះ សូម​​ប​ង្រៀន​​ឲ្យ​​យើ​ង​ខ្ញុំ​​ចេះ​កំណត់​រាប់​​ថ្ងៃ​​អាយុនៃ​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​ខ្មីឃ្មាត ឲ្យ​បាន​សតិបញ្ញា”(ទំនុកដំកើង ៩០:១២)។ ថ្ងៃ​ថ្មី​នី​មួយ​ៗ…

Read article
ថាស ឬថង់ដង្វាយ

លោកអេឌ ដប់សិន(Ed Dobson) គឺ​ជា​គ្រូ​គង្វាល​រប​ស់​ខ្ញុំកាល​ពី​មុន។ ជា​ញឹក​ញាប់ គាត់​បាន​មាន​ប្រសាសន៍​ថា គាត់​មិន​ចូល​ចិត្ត​អធិប្បាយ​​អំពីការ​ថ្វា​យ​ដង្វាយដ​ល់​ព្រះ​វិហារ​ឡើយ។ គាត់​ថា ការ​ងារ​ដែល​គាត់​ធ្លាប់​ធ្វើ​កាល​ពី​មុន គឺ​មាន​ការ​រៃ​អង្គាស​ប្រាក់​ដង្វាយ ដូចនេះ​គា​ត់មិ​ន​ចូល​ចិត្ត​ដាក់​បន្ទុក​មក​លើ​នរណាម្នា​ក់​ឡើយ បើ​សិន​ជា​គ្មាន​ការ​ចាំ​បាច់​ទេ​នោះ។ ប៉ុន្តែ ពេល​គាត់​បង្រៀន​ព្រះ​បន្ទូល ក្នុង​ព្រះគ​ម្ពីរ​កូ​រិន​ថូស ខ្សែ​ទី​២ ហើយ​ចូល​ដល់​ជំពូក​៨ និង​៩ គាត់​នៅ​តែ​មិ​ន​អាច​ជៀស​ផុត​ពី​ការ​បង្រៀន​អំពី​ការ​​ថ្វាយ​ដង្វាយ​ដដែល។ ការ​អធិប្បាយ​របស់​គាត់ មាន​ចំណុច​ល្អៗ​ជា​ច្រើន​​ដែល​ក្នុង​នោះ ចំណុច​មួយ​ដែល​ខ្ញុំ​នៅ​ចាំ​​​ជាង​​គេ គឺ​វិធី​សាស្រ្ត​ពន្យល់ដែ​ល​គាត់​បាន​ប្រើ ដើម្បី​ធ្វើ​ឲ្យ​យើង​ងាយ​យល់។ ពេល​នោះ គាត់​បាន​ដាក់​ថាស​ដង្វាយ​នៅ​លើក​ម្រាល​ឥដ្ឋ ហើយ​ក៏​ឈរ​ពី​លើ​វា រួច​អធិប្បាយ​ព្រះ​បន្ទូល អំពី​សារៈ​សំខាន់​នៃ​ការ​ថ្វាយ​ខ្លួន​យើង​ដាច់​ដល់​ព្រះ​អម្ចាស់ គឺ​មិន​មែន​គ្រាន់​តែ​ថ្វាយ​ប្រាក់​ពី​ក្នុង​កាបូប​លុយ​របស់​យើង​ឡើយ។ បទ​គម្ពី​រទាំ​ង​២​ជំពូក ក្នុង​សំបុត្រ​ទី​២ ដែល​សាវ័កប៉ុល​បាន​ផ្ញើ​ទៅ​ពួក​ជំនុំ ​នៅ​​ក្រុង​កូរិនថូស បាន​បង្រៀន​យើង​អំពី​កិរិយា និង​ការ​ប្រតិ​បត្តិ​ដែល​យើង​ត្រូវ​មាន នៅ​ក្នុង​ការ​ថ្វាយ​ដង្វាយ​ដល់​ព្រះ​អ​ម្ចាស់ ដែល​មាន​ដូចជា: ចូរ​ថ្វាយ​ខ្លួន​ទៅ​ដល់​ព្រះ​អម្ចាស់ ជា​មុន​សិន(៨:៥)។ ចូរដា​ក់​ដង្វា​យ​ឲ្យ​អ្នក​ដទៃ ដើម្បី​យក​គំរូ​តាម​ព្រះអ​ម្ចាស់​យេស៊ូវ(៨:៩)។ ចូ​រ​ថ្វាយ តាម​អ្វី​ដែល​មាន(៨:១១-១២) ចូរ​ថ្វាយ​ដោយ​ចិត្ត​ក្លៀវ​ក្លា ដោយ​សារ​សេចក្តី​ស្រឡាញ់​នៃ​ព្រះ(៩:២) ចូរ​ថ្វាយ​ដោ​យ​ចិត្ត​សប្បុរស មិន​មែន​ដោយ​ស្តាយ ឬ​ដោយ​សារ​សំពាធ​ពី​​ខាងក្រៅ​ឡើយ(៩:៥-៧)។ ដូច​​នេះ នៅ​​សប្តាហ៍​​ក្រោយ​ ពេ​ល​​គេ​​ហុច​ថង់ ឬ​ថាស​ដង្វា​យ​ត​គ្នា នៅ​ក្នុង​ព្រះ​វិហារ នោះ​សូម​ស្រម៉ៃ​ថា…

Read article
ការ​មិន​បាន​ដឹង និង​ភាព​សុច​រិត

អ្នក​ខ្លះ​ខំ​ជៀស​វាង​ការ​ទៅ​ពិនិត្យ​សុខភាព ព្រោះ​ពួក​គេ មិ​នច​ង់​ឲ្យ​គេរ​កឃើ​ញថា​ ខ្លួន​កំពុង​មាន​បញ្ហា​សុខ​ភាព​អ្វី​ឡើយ​។ យ៉ាងណាមិ​ញ អ្នក​ខ្លះ​ក៏​ខំជៀ​ស​វាង​ការ​ទៅ​ព្រះវិហារ ក៏​ដោយ​សារ​ពួក​គេមិ​នចង់​ដឹង​ថា ខ្លួន​កំពុង​មាន​បញ្ហាអំ​ពើ​បាប​អ្វី​ដែរ។ ប៉ុន្តែ ការ​មិន​អើពើ​ចំ​ពោះជ​ម្ងឺ​ដែល​យើង​មាន មិន​អាច​ធ្វើ​ឲ្យ​យើង​មាន​សុខ​ភាព​ល្អ​បាន​ឡើយ ហើយកា​រ​មិន​អើ​ពើចំ​ពោះអំ​ពើបា​បដែល​យើង​មាន ក៏មិ​ន​អាច​ធ្វើឲ្យ​យើ​ង​ក្លាយ​ជាម​នុស្ស​ដែ​លគ្មា​ន​បាន​ដែរ។ តាម​ច្បាប់​របស់​ចក្រភ​ពរ៉ូ​ម អ្នក​ដែល​បាន​ល្មើស​ច្បាប់ មិន​អាច​យក​លេស​ថា ខ្លួន​មិន​ដែល​បាន​ដឹង​​អំពី​ច្បាប់​បាន​ឡើយ។ ទ្រឹស្តី​នៃ​ច្បាប់​នេះ បាន​ក្លាយ​ជា​ប្រភព​នៃច្បា​ប់​នៅ​សម័យ​ក្រោយ​ៗ​ទៀត ប៉ុន្តែ ទ្រឹស្តី​នេះ បាន​ចាប់​កំណើ​ត​តាំង​ពី​យូរ​ណាស់​​មក​ហើយ។ ពេល​ព្រះ​ប្រទាន​ក្រឹត្យវិ​ន័យ​ដល់​សាសន៍​អ៊ីស្រាអែល ទ្រង់​បាន​មាន​បន្ទូល​ច្បាស់​ថា សូម្បី​តែ​អ្នក​ដែ​លបា​ន​ធ្វើ​អំពើ​បាប ដោយ​មិន​បាន​ដឹង​អំពី​ក្រឹត្យ​វិន័យ ក៏​ត្រូវ​ថ្វាយ​យញ្ញ​បូជា ដើម្បី​សូម​ការ​អត់​ទោស​ បា​បផង​ដែរ(លេវីវិន័យ អេសេគាល ៤៥:១៨-២០)។ នៅ​ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្រុ​ង​រ៉ូម គាត់​បាន​លើក​ឡើង​អំពី​បញ្ហា នៃ​ការ​មិន​បាន​ដឹង ឬ​ការ​ខ្វះកា​រ​យល់​ដឹង​អំពី​សេចក្តី​ពិត។ ពេល​មនុស្ស​មិន​បាន​ស្គាល់សេ​ចក្តី​សុចរិត​​របស់​ព្រះ ពួកគេ​ក៏​បា​នតាំ​ងសេ​ចក្តី​សុចរិត​របស់​ខ្លួ​ន​គេ(រ៉ូម ១០:៣)។ ពេល​យើង​រស់​នៅ តាម​ការ​យល់​ដឹង​របស់​យើង អំពី​ការ​ខុស និង​ការ​ត្រូវ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ល្អ ចំពោះខ្លួ​ន​ឯង ប៉ុន្តែ ការ​នេះ​មិន​បាន​ធ្វើ​ឲ្យ​យើង​មាន​សុខ​ភាព​ល្អខា​ងវិ​ញ្ញាណឡើ​យ។ មាន​តែ​ការ​វាស់​ស្ទ​ង់ តាម​ខ្នាតគំ​រូ​នៃសេ​ចក្តីសុ​ចរិ​ត​របស់​ព្រះ​(ព្រះយេស៊ូវ)ទេ​ ដែល​ធ្វើ​ឲ្យ​យើងដឹ​ង អំពីស្ថា​នភា​ព​នៃខុ​ស​ភាព​ខាង​វិញ្ញាណរបស់​យើង​បា​ន។ គ្មាន​អ្នកណា​​អាច​ខំ​ធ្វើល្អ ដើម្បី​​ឲ្យបា​​នសេ​ចក្តី​សុ​ចរិ​ត​នៃ​ព្រះគ្រី​ស្ទឡើ​យ តែយើង​អរ​ព្រះ​គុណព្រះ ដែល​យើង​មិន​ចាំបា​ច់​ត្រូវ​ខំ​ស្វែង​រក ព្រោះ​ទ្រង់​បាន​ចែក​សេចក្តី​សុចរិ​តរ​បស់​ទ្រង់​ដល់​យើ​ង​ហើ​យ​(៥:២១)។…

Read article
ទ្រ​ង់កំពុង​ជួយ​យើងហើយ!

ពេល​ដែល​កម្មករ​អណ្តូង​រ៉ែ​៣៣នា​ក់ ​បាន​ជាប់​ខ្លួន ក្នុង​អណ្តូង​រ៉ែ​ដ៏​ជ្រៅមួ​យ នៅ​ប្រទេស​ឈីលី ខ្ញុំ​ចង់​ដឹង ថា​​តើពួក​គេកំ​ពុង​មាន​អារម្មណ៍​ថា​អស់​ផ្លូវ និ​ង​អស់​សង្ឃឹម​ទាំង​ស្រុង ចំពោះ​សេចក្តី​ស្លាប់​ដ៏​ឈឺ​ចាប់ ដែល​កំពុង​​ខិត​មកជិ​តប​ន្តិ​​ច​ម្តង​ៗ​ឬទេ​។ ក្រោម​មក ខ្ញុំ​ក៏​​អាច​ស្រម៉ៃ​ឃើញ​ថា ពួក​គេ​មា​ន​​អំណរ​ខ្លាំងប៉ុ​ណ្ណា ពេល​ពួក​គេបា​ន​ទទួល​សារ​ពី​អ្នកនៅ​ផ្ទៃ​ដី​​ខាង​លើថា​ ក្រុមស​ង្គ្រោះបា​នដឹ​ង​ច្បាស់​អំ​ពីទី​តាំង ដែល​ពួក​គេកំ​ពុង​ជាប់​គាំង​នោះ​ហើយ ហើយ​ដំណើរ​ការ​នៃកា​រ​នាំពួ​កគេ​ចេ​ញម​ក​ខាង​លើ​ ក៏​បាន​ចាប់​ផ្តើម​ហើយ​ដែរ! នៅ​ក្នុង​ជីវិតយើ​ង មាន​ពេល​ដែល​យើង​មាន​អារម្ម​ណ៍​ថា យើង​ហាក់​ដូច​ជា​កំពុង​ជាប់​គាំង នៅ​ក្នុង​កន្លែង​ដ៏អា​ក្រក់​មួយ។ យើង​មាន​អារម្មណ៍​ថប់​បារម្ភ និង​ឯក​កោ ហើយ​យើង​អស់ស​ង្ឃឹម ដោយ​សារ​យើង​គ្មាន​ជម្រើស និង​គ្មាន​នរណា ដឹ​ងច្បា​ស់ អំពី​ស្ថាន​ភាព​ដែល​យើង​កំពុង​ជួប​ប្រទះ ក្នុង​ជីវិ​តទេ។​ តែ​ស្ថិត​ក្នុង​ស្ថាន​ភាព​ដូច​នេះ យើង​ចាំ​បាច់​ត្រូវ​នឹកចាំ​អំពី​ព្រះបន្ទូ​ល​កម្សាន្ត​ចិត្ត ដែល​​ព្រះ បា​ន​មាន​ម​ក​កាន់​គ្រីស្ទ​បរិស័ទ​សម័យ​ដើម ដែលកំ​ពុង​ជាប់​គាំង​នៅ​ក្នុ​ងលោ​កិយ ដែល​វត្ត​មាន​នៃសា​តំាង​បាន​គ្រប់គ្រងលើ​អ្វី​គ្រ​ប់​យ៉ាង ដែល​នៅ​ជំ​វិញ​ខ្លួន​ពួក​គេ គឺដូ​ច​ដែល​ទ្រង់​មាន​បន្ទូ​ល​ថា​ “អញ​ស្គាល់​ទី​លំនៅ​របស់​ឯង​ហើយ”(វិវរណៈ ២:១៣)។ ព្រះ​វរបិតាទ្រ​ង់ជ្រា​ប អំពី​ស្ថាន​ភាព​ទាំង​អស់​ដែល​ពួក​គេ​ជួប​ប្រទះ។ ហើយដោ​យ​សារ​ពួក​គេមា​ន​ចិត្ត​ស្មោះ​ត្រង់ចំពោះទ្រ​ង់ ទ្រង់​ក៏​បាន​ផ្គត់​ផ្គង់​ពួក​គេ រហូត​ដល់​ពេល​ទ្រង់​ត្រូវ​សង្រ្គោះ និង​នាំ​ពួក​គេ​ទៅ​ផ្ទះ ដោយ​សុវត្ថិ​ភាព​(ខ.១៧)។ ពេល​យើង​បាន​ដឹង​ថា តាម​ពិត ព្រះ​ទ្រង់​ជ្រា​បអំ​ពីទី​តាំង​​របស់​​អ្នក ហើយ​ទ្រង់​ក៏បា​នជ្រា​ប ច្បា​ស់អំពី​ស្ថាន​ភាព​ដែល​អ្នក​កំពុ​ង​ជួប​ប្រទះ នោះយើងក៏មានការជឿជាក់ និងមាន​កម្លាំង ដែលចាំបាច់ សម្រាប់ការរស់នៅថ្វាយសិរីល្អដល់ទ្រង់។…

Read article
ការ​សរសើរ​តម្កើង​ព្រះ សម្រាប់​ការ​ឃុំ​គ្រង់​របស់​ទ្រង់

ក្នុងសៀវ​ភៅដែ​លលោ​ក​ចេម ហ្វេនីមរ ឃូភ័រ(James Fenimore Cooper) បាន​និពន្ធ ដែល​មាន​ចំណង​ជើង​ថា អ្នក​ចុងក្រោយ នៃ​កុល​សម្ព័ន​ម៉ូហិកិន យើង​អាច​កត់​ចំណាំ​តួ​អង្គ​មួយ ដែល​មាន​ឈ្មោះ ដាវីឌ កាមូទ(David Gamut)។ ក្នុងរឿ​ង​នោះ គាត់​​ជា​​គ្រីស្ទ​​បរិស័ទ​ដែល​មាន​ការ​ប្តូរ​ប្តេជ្ញ​នៅ​ក្នុង​ជំនឿ ដែល​ចូល​ចិត្ត​ច្រៀង​បទ​ទំនុក​តម្កើង ជា​មួយ​បទ​ភ្លេង ហើយ​គាត់​បាន​ច្រៀង​បទ​ទាំង​នោះ ទោះ​ជា​ជីវិត​របស់​គាត់​ជួប​កាលៈ​ទេសៈបែ​ប​ណា​ក៏​ដោយ។ លោក​កាមូទ​ជឿ​ថា គាត់​អាច​ទុក​ចិត្ត​ព្រះ​បាន នៅ​ពេល​មាន​វិបត្តិ ក៏​ដូច​ជា​នៅ​ពេល​យើង​ជួប​ការ​ល្អ។ គាត់​បាន​រ​ស់​នៅ ក្នុង​ជីវិត​ដែល​សរសើរ​តម្កើង​អំណាច​ឃុំ​គ្រង​របស់​ព្រះ ដែល​មាន​អំណាច​លើគ្រ​ប់​ទាំង​អស់ មាន​​សិទ្ធិ​​អំណាច និង​ការ​គ្រប់​គ្រង​លោកិយ។ ព្រះ​គ​ម្ពី​របា​ន​ប្រាប់​យើង​អំពី​បុរស​ម្នាក់​ទៀត ដែល​មាន​ឈ្មោះ ដាវីឌ ​ដែរ ដែល​​ជា​មនុស្ស​​មាន​​សាច់ឈាម​ពិត ហើយ​​ធ្លាប់​ឆ្លង​កាត់​កាលៈ​ទេសៈ​នៃជី​វិត ដែលមិននឹ​ក​ស្មាន​ដល់ ហើយ​ចូល​ចិត្ត​ឆ្លើយ​តប​ចំពោះ​ព្រះ ​ដោយ​ការ​សរសើរ​តម្កើង។​ អ្នកនោះ​គឺ​ស្តេច​ដាវី​ឌ​​​នៃ ន​គរ​អ៊ីស្រាអែ​ល។ ទ្រង់​ជា​អ្នក​ដែ​ល​បាន​ផ្តួល​កូលី​យ៉ាត​ ដោយ​បាញ់​នឹង​ដង្ហក់ និងជា​អ្នក​ដែល​ស្តេ​ច​សូល តាម​សម្លាប់ ហើយ​ជា​អ្នក​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រា​អែល។ តែ​ក្នុង​ស្ថាន​ភាព​ទាំង​អស់​នេះ ដាវីឌ​បាន​ចំណាយ​ពេល​និពន្ធ និង​ច្រៀង​បទ​ទំនុក​តម្កើង ដល់​ព្រះដែ​ល​មាន​អំណាច​គ្រប់​គ្រង​លើ​ទាំង​អស់។ ឧទាហរណ៍ ទ្រង់​បាន​សរសេ​រ​ថា “ព្រះយេហូវ៉ា​ទ្រង់​បាន​តាំង​បល្ល័ង្ក​ទ្រង់​នៅ​លើ​ស្ថានសួគ៌ ហើយ​រាជ្យ​ទ្រង់​ក៏​គ្រប់គ្រង​លើ​ទាំង​អស់”(ទំនុកតម្កើង ១០៣:៩)។ ស្តេច​ដាវីឌ​បាន​ដឹង​ថា…

Read article