សេចក្តីមេត្តា សម្រាប់មនុស្សខ្វាក់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«កាលគាត់បានឮថា ជាព្រះយេស៊ូវពីណាសារ៉ែត នោះក៏តាំងស្រែកឡើងថា ឱព្រះយេស៊ូវជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង» (ម៉ាកុស ១០:៤៧)។ លោក បាទីមេ បានអង្គុយសុំទានតាមផ្លូវដោយភ្នែកងងឹតមើលមិនឃើញអ្វីទាំងអស់។ គាត់អាចឮសម្លេងហ្វូងមនុស្សផ្លាស់ទីទៅមក និងសម្លេងអ៊ូអរ។ ហើយគាត់ក៏អាចឮសម្លេងមនុស្សនិយាយគ្នាតពីមាត់មួយទៅមាត់មួយថា ព្រះយេស៊ូវមកពីស្រុកណាសារ៉ែតកំពុងយាងកាត់តាមទីនោះ តែគាត់មិនអាចមើលព្រះអង្គឃើញ។ គាត់ដឹងថា គាត់មានឱកាសជួបព្រះអង្គតែលើកនេះទេ បានជាគាត់ស្រែកឡើង ទាំងចិត្តស្រេកឃ្លានថា «ឱព្រះយេស៊ូវ ជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង!» ភាពសាមញ្ញ និងភាពច្បាស់លាស់នៃការទូលសូមរបស់លោក បាទីមេ គឺបានធ្វើបន្ទាល់ពីសេចក្តីជំនឿរបស់គាត់ គឺបានបង្ហាញថា គាត់ពិតជាជឿថា ព្រះយេស៊ូវអាចធ្វើការអ្វី ដែលគាត់កំពុងទូលសូមព្រះអង្គ។ ដោយព្រះគុណព្រះ លោក បាទីមេ បានមើលឃើញការអ្វីដែលមនុស្សជាច្រើនរាប់មិនអស់បានមើលរំលង គឺគាត់មើលឃើញសេចក្តីមេត្តារបស់ព្រះក្នុងព្រះយេស៊ូវ។ ហើយនៅពេលដែលព្រះយេស៊ូវបានលើកឡើងអំពីតម្រូវការរបស់គាត់ លោក បាទីមេ និងអស់អ្នកដែលមើលឃើញហេតុការណ៍នោះ ក៏បានដឹងថា ជំនឿរបស់គាត់គឺជាមូលហេតុដែលគាត់ទទួលបានការប្រោសឲ្យជា។ ប៉ុន្តែ លោក បាទីមេ មិនដែលយល់ខុសថា គាត់ត្រូវការតែការប្រោសឲ្យជាខាងរូបកាយនោះឡើយ។ ហេតុនេះហើយ បន្ទាប់ពីព្រះយេស៊ូវបានប្រោសឲ្យគាត់មើលឃើញ ភ្លាមៗនោះ គាត់ក៏បានដើរតាមព្រះអង្គ (ម៉ាកុស ១០:៥២)។ នៅក្នុងការជួបព្រះយេស៊ូវពេលនោះ យើងអាចឃើញគំរូតូចមួយនៃដំណឹងល្អ។ ព្រះគម្ពីរប៊ីបច្រើនតែប្រើពាក្យខ្វាក់ភ្នែក…
Read article