ក្សត្រមានអធិបតេយ្យភាព និងអ្នកគង្វាលដ៏សុភាព (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«មើល ព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងយាងមកដោយមានព្រះចេស្ដា ហើយព្រះពាហុនៃទ្រង់នឹងកាន់កាប់ត្រួតត្រាឲ្យទ្រង់ មើល ទ្រង់នាំយករង្វាន់មកជាមួយ ហើយបំណាច់ដែលទ្រង់សងដល់គេក៏នៅចំពោះទ្រង់ ទ្រង់នឹងឃ្វាលហ្វូងរបស់ទ្រង់ ដូចជាអ្នកគង្វាល ទ្រង់នឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ» (អេសាយ ៤០:១០-១១)។ សហរដ្ឋអាមេរិកមិនដែលគាំទ្ររបបនយោបាយដែលគ្រប់គ្រងដោយស្ដេច ឬដោយអ្នកដឹកនាំផ្តាច់ការនោះទេ។ ប្រជាជនអាមេរិកចូលចិត្តជ្រើសរើសមនុស្ស ដែលពួកគេអាចបោះឆ្នោតជ្រើសរើសឲ្យឡើងកាន់អំណាច និងឲ្យទទួលខុសត្រូវចំពោះកំហុសដែលខ្លួនបានធ្វើ ហើយពួកគេអាចបោះឆ្នោតទម្លាក់។ សូមយើងគិតដោយចិត្តស្មោះត្រង់ថា ជាញឹកញាប់ យើងក៏ប្រព្រឹត្តចំពោះព្រះយ៉ាងដូចនេះផងដែរ។ យើងសុខចិត្តធ្វើការគ្រប់គ្រង ជាជាងស្ថិតក្រោមការគ្រប់គ្រង។ ទោះជាយ៉ាងណាក៏ដោយ មនុស្សមិនអាចគ្រប់គ្រង់ ឬកែប្រែព្រះអម្ចាស់ឲ្យមានរូបដូចយើងនោះទេ។ ព្រះអង្គជាព្រះអម្ចាស់ដែលមានអំណាចគ្រប់គ្រងអ្វីៗទាំងអស់ លក្ខណៈរបស់ព្រះអង្គមានភាពខុសប្លែកពីលក្ខណៈរបស់យើងដែលផុយស្រួយ និងមានដែនកំណត់។ យើងប្រៀបដូចជាស្មៅ និងផ្កានៅរដូវផ្ការីក ដែលក្រៀមស្វិតទៅវិញ។ ព្រះអង្គមិនដូច្នោះទេ ព្រោះព្រះអង្គគ្រប់គ្រង និងសោយរាជ្យលើអ្វីៗទាំងអស់ អស់កល្បជានិច្ច។ សូម្បីព្រះបន្ទូលព្រះអង្គក៏ស្ថិតស្ថេរអស់កល្ប (អេសាយ ៤០:៦-៨)។ ក្នុងអធិបតេយ្យភាពរបស់ព្រះអង្គ ព្រះអង្គបានសម្រេចជោគជ័យដ៏អស្ចារ្យ គឺជ័យជម្នះមកលើបាប និងសេចក្តីស្លាប់។ ដោយប្រាជ្ញាដ៏លើសលប់ ព្រះអង្គជាអ្នកប្រទានក្រឹត្យវិន័យ បានយាងមកយកកំណើតជាមនុស្ស មានព្រះនាមយេស៊ូវដោយចុះចូល និងសម្រេចក្រឹត្យវិន័យទាំងអស់ ដែលព្រះអង្គបានប្រទាន ហើយបានសុគតជំនួសមនុស្សមានបាប ដើម្បីលោះបំណុលយើង និងប្រទានយើងនូវជីវិតអស់កល្ប។ គឺដូចដែលលោក ពេត្រុស បានបង្រៀនថា «ព្រះបានប្រោសទ្រង់…
Read article