You are here:
ការប្រកាស អំពីការពឹងផ្អែក

ម្តាយ​របស់​ឡរ៉ា(Laura) កំពុង​តែ​ប្រយុទ្ធ​នឹង​ជម្ងឺ​មហារីក។ នៅ​ពេល​ព្រឹក​ថ្ងៃ​មួយ ឡរ៉ា និង​មិត្ត​ភក្តិ​របស់​នាង ក៏​បានអធិស្ឋាន​ឲ្យ​គាត់។ មិត្ត​ភក្តិ​របស់​គាត់ ដែល​ក្លាយ​ជា​ជន​ពិការ​អស់​ជា​ច្រើន​ឆ្នាំ ដោយ​សារ​ជម្ងឺ​ពិការ​ខួរ​ក្បាល បានអធិស្ឋាន​ថា “ព្រះ​អម្ចាស់​អើយ ព្រះ​អង្គ​បាន​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង សម្រាប់​ទូល​បង្គំ។ សូម​ព្រះអង្គ​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង សម្រាប់​ម្តាយ​របស់​ឡរ៉ា​ផង​ដែរ។” ឡរ៉ា​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​បាន​ឃើញ​មិត្ត​ភក្តិ​របស់​នាង “ប្រកាស់ អំពី​ការ​ពឹង​ផ្អែក” ទៅ​លើ​ព្រះអម្ចាស់ នៅ​ពេល​នោះ។ នាង​ក៏​បាន​ជញ្ជឹង​គិត អំពី​ពេល​នោះ ហើយ​ក៏​បាន​និយាយ​ថា “តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​ខ្ញុំ​បាន​ទទួល​ស្គាល់​ថា ខ្ញុំ​ត្រូវ​ការ​ទ្រង់ ក្នុង​គ្រប់​ការ​ទាំង​អស់? ដូច​នេះ ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​ត្រូវ​ទទួល​ស្គាល់​ថា ខ្ញុំ​ត្រូវ​ការ​ទ្រង់ ក្នុង​គ្រប់​ការ​ទាំង​អស់”។ ក្នុង​អំឡុង​ពេល ដែល​ព្រះ​យេស៊ូវ​កំពុង​បំពេញ​ព្រះ​រាជ​កិច្ច​ទ្រង់ នៅ​លើ​ផែន​ដី​នេះ ទ្រង់​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ទ្រង់​បាន​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​វរបិតា​ទ្រង់ ជាប់​ជា​និច្ច។ ​គេ​ប្រហែល​ជា​គិត​ថា ព្រះ​យេស៊ូវ​មាន​ភាព​គ្រប់​គ្រាន់​នៅ​ក្នុង​គ្រប់​ការ​ទាំង​អស់ ព្រោះ​ទ្រង់​ជា​ព្រះ ដែល​មាន​រូប​កាយ​ជា​មនុស្ស។ ប៉ុន្តែ ពួក​អ្នក​ដឹក​នាំ​សាសនា​នៅ​សម័យ​នោះ បាន​សួរ​ទ្រង់​ អំពី​មូល​ហេតុ​ដែល​ទ្រង់ “ធ្វើ​ការ” នៅ​ថ្ងៃ​ឈប់​សម្រាក​តាម​ក្រឹត្យ​វិន័យ ដោយ​ប្រោស​គេ​ឲ្យ​ជា​ពី​ជម្ងឺ នៅ​ថ្ងៃ​ឈប់​សម្រាក។ ទ្រង់​ក៏​បាន​ឆ្លើយ​ថា “ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ព្រះរាជបុត្រា​ពុំ​អាច​នឹង​ធ្វើ​ការ​អ្វី…

Read article
សម្រស់ដែលបានលាក់កំបាំង

ខ្ញុំ​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​បញ្ចុះ​បញ្ចូល​បន្តិច​បន្តួច ឲ្យ​កូន​ៗ​របស់​ខ្ញុំ​ពាក់​ឧបករណ៍​លិប​ទឹក ដើម្បី​ទស្សនា​ទិដ្ឋ​ភាព​នៅ​ក្រោម​ផ្ទៃ​ទឹក​សមុទ្រ​ខារីប៊ីន នៅ​ក្បែរ​ឆ្នេរ​កោះ​តូបាហ្គោ។ ប៉ុន្តែ បន្ទាប់​ពី​ពួក​គេ​បាន​លិប​ទឹក​ហើយ ពួក​គេ​ក៏​បាន​ងើប​ពី​ទឹក​វិញ ដោយ​ចិត្ត​រីក​រាយ។ ពួក​គេ​លាន់​មាត់​ថា “មាន​ត្រី​រាប់​ពាន់​ក្បាល តាម​ប្រភេទ​ខុស​ៗ​គ្នា! ពិត​ជា​ស្រស់​ស្អាត​ណាស់! កូន​មិន​ដែល​បាន​ឃើញ​ត្រី​មាន​ពណ៌​ស្អាត​ចឹង​ទេ!” ដោយ​សារ​ផ្ទៃ​ទឹក​សមុទ្រ​ខារីប៊ីន មាន​លក្ខណៈ​ស្រដៀង​នឹង​ផ្ទៃ​បឹង​ទឹក​សាប នៅ​ក្បែរ​ផ្ទះ​យើង នោះ​កូន​ៗ​របស់​ខ្ញុំ​អាច​ខក​ខាន​មិន​បាន​គយ​គន់​សម្រស់ ដែល​បាន​បង្កប់​ខ្លួន នៅ​ក្រោម​ផ្ទៃ​ទឹក​សមុទ្រ​នោះ បើ​សិន​ជា​ពួក​គេ​មិន​បាន​ចាប់អារម្មណ៍​នឹង​ការ​លិប​ទឹក​សមុទ្រ នៅ​ថ្ងៃ​នោះ​ទេ។ ពេល​ហោរា​សាំយ៉ូអែល ទៅ​ភូមិ​បេថ្លេហិម ដើម្បី​ចាក់​ប្រេង​តាំង​កូន​ប្រុស​របស់​លោក​យ៉ូសេ ឲ្យ​ធ្វើ​ជា​ស្តេច​បន្ទាប់ សម្រាប់​នគរ​អ៊ីស្រាអែល លោក​សាំយ៉ូអែល​ក៏​បាន​ឃើញ​លោក​អេលាប ដែល​ជា​កូន​ច្បង​របស់​លោក​អ៊ីសាយ ហើយ​ក៏បាន​ពេញ​ចិត្ត​នឹង​គាត់ ដោយ​មើល​តែ​សម្បក​ក្រៅ ។ លោក​ហោរា​គិត​ថា គាត់​បាន​រក​ឃើញ​មនុស្ស​ត្រូវ​ហើយ ប៉ុន្តែ ព្រះ​អម្ចាស់​បាន​បដិសេធន៍​មិន​ព្រម​រើស​លោក​អេលាប។ ព្រះ​ទ្រង់​ក៏​បាន​រំឭក​លោក​សាំយ៉ូអែល​ថា ទ្រង់ “​មិន​ទត​ចំពោះ​សេចក្តី ដែល​មនុស្ស​លោក​ពិចារណា​មើល​ទេ ឯ​មនុស្ស​លោក តែង​មើល​តែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះយេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ”​(១សាំយ៉ូអែល ១៦:៧)។ ដូចនេះ លោក​សំាយ៉ូអែល​ក៏​បាន​សួរ​រក​កូន​ប្រុស​ផ្សេង​ទៀត។ ដាវីឌ ដែល​ជា​កូន​ប្រុស​ពៅ មិន​មាន​វត្ត​មាន​នៅ​ពេលនោះ​ទេ ព្រោះ​គាត់​កំពុង​មើល​ថែរ​ចៀម​របស់​គ្រួសារ​គាត់។ គេ​ក៏​បាន​ទៅ​ហៅ​ដាវីឌ​ឲ្យ​មក ហើយ​ព្រះ​អម្ចាស់​ក៏​បាន​បង្គាប់​លោក​សាំយ៉ូអែល ឲ្យ​ចាក់​ប្រេង​តាំង​ឲ្យ​គាត់។ ជា​ញឹក​ញាប់ យើង​ច្រើន​តែ​មើល​មនុស្ស​តែ​សម្បក​ក្រៅ ហើយ​មិន​បាន​ចំណាយ​ពេល​ពិនិត្យ​មើល​ចិត្ត​ដែល​នៅ​ខាង​ក្នុង​ឡើយ…

Read article
ស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះជាម្ចាស់

ក្នុង​អំឡុង​ពេល​ដំណើរ​កម្សាន្ត​ជា​មួយ​ចៅ​ៗ​របស់​ខ្ញុំ យើង​មាន​ការ​សប្បាយ​រីក​រាយ នៅ​ក្នុង​ការ​មើល​ការ​ផ្សាយ​ផ្ទាល់ ​តាម​អ៊ីន​ធើណិត ដែល​ផ្តោត​ទៅ​លើ​សកម្ម​ភាព​របស់​សត្វ​ឥន្ទ្រី​មួយ​គ្រួសារ ក្នុង​រដ្ឋ​ផ្លូរីដា។​ ជា​រៀង​រាល់​ថ្ងៃ យើង​បាន​បើក​មើល​ការ​ផ្សាយ​នោះ ដើម្បី​ទស្សនា​សត្វ​ឥន្រ្ទី​មួយ​សំបុក​នោះ ដែល​មាន​មេ បា និង​កូន​តូច​របស់​ពួក​វា​មួយ​ក្បាល ខណៈ​ពេល​ដែល​ពួក​វា​កំពុង​តែ​ចេញ​ចូល​សំបុក្រ​របស់​ពួក​វា ដែល​ខ្ពស់​ឆ្ងាយ​ពី​ដី ដើម្បី​បំពេញ​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន។​ ជា​រៀង​រាល់​ថ្ងៃ មេ​ឥន្រ្ទី និង​ឥន្រ្ទី​ឈ្មោល បាន​ថែរ​ទាំ​កូន​ឥន្រ្ទី​នោះ ដោយ​នាំ​យក​ត្រី មក​ពី​ទន្លេ​នៅ​ក្បែរ​នោះ ដើម្បី​បំប៉នវា​។ គ្រួសារ​ដ៏​តូច​របស់​សត្វ​ឥន្រ្ទី​នេះ បាន​ធ្វើ​ឲ្យ​យើង​នឹក​ចាំ អំពី​ការ​ពិពណ៌នា​របស់​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ដែល​ចែង​អំពី​ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ (ទំនុក​ដំកើង ជំពូក ១០៤)  ជា​ការ​ពិពណ៌​នា​ដ៏​ក្បោះ​ក្បាយ នូវ​រូប​ភាព​នៃ​ការ​បង្កើត​របស់​ព្រះ ដោយ​ព្រះ​ហស្ត​ដ៏​ប៉ិន​ប្រសប់​របស់​ទ្រង់ ដែល​មាន​ដូច​តទៅ : យើង​បាន​មើល​ឃើញ​ភាព​អស្ចារ្យ​នៃ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ ដែល​ជាប់​ទាក់​ទង​នឹង​ចក្រ​វាល ដែល​ទ្រង់​បាន​បង្កើត(ខ.២-៤)។ យើង​បាន​ពិសោធន៍​នឹង​ស្នា​ព្រះ​ហស្ត​នៅ​លើ​ផែន​ដី ដែល​មាន​ដូច​ជា​ទឹក ភ្នំ ជ្រលង​ភ្នំ(ខ.៥-៩)។ យើង​អរ​សប្បាយ​នឹង​សិរីល្អ​នៃ​អំណោយ​ដែល​ព្រះ​ជា​ម្ចាស់​ប្រទាន ដូច​ជា​សត្វ​ទាំង​ឡាយ និង​សត្វ​បក្សី ព្រម​ទាំង​រុក្ខ​ជាតិ​ផង(ខ.១០-១៨)។ យើង​មាន​ការ​ស្ងើច​សរសើរ ចំពោះ​ការ​ដែល​ព្រះ​ទ្រង់​បាន​បង្កើត​ឲ្យ​មាន​វដ្ដ ដែល​ជា​ដំណើរ​វិល​ទៅ​មក ដូច​ជា ពេល​ថ្ងៃ ​និង​ពេល​យប់ ភាព​ងងឹត និង​ពន្លឺ ការ​ធ្វើ​ការ និង​ការ​សម្រាក​(ខ.១៩-២៣)។…

Read article
ពិភពលោកដ៏ល្អឥតខ្ចោះ

មាន​ពេល​មួយ​គ្រូ​បាន​ដាក់​កិច្ច​ការ​សាលា​ឲ្យ​ខេធី​(Katie)ធ្វើ​នៅ​ផ្ទះ ដោយ​សរសេរ​តែង​សេចក្តី ក្រោម​ចំណង​ជើង​ថា “ពិភព​លោក​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ខ្ញុំ”។  នាង​បាន​សរសេរ​ថា “ក្នុង​ពិភព​លោក​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ខ្ញុំ … ខ្ញុំ​អាច​ញាំ​ការ៉េម ​ដោយ​ឥត​គិត​ថ្លៃ នៅ​ទី​ណា​ក៏​មាន​ស្ករ​មូល​ៗ​ដោត​ឈើ ហើយ​ផ្ទៃ​មេឃ​មាន​ពណ៌​ខៀវ​គ្រប់​ពេល មាន​ពពក​តែ​បន្តិច​បន្តួច ដែល​មាន​រូប​រាង្គ​គួរ​ឲ្យ​ចាប់​អារម្មណ៍”។ បន្ទាប់​មក តែង​សេចក្តី​របស់​នាង ក៏​បាន​ចូល​ដល់​ចំណុច​ដែល​មាន​អត្ថ​ន័យ​ស៊ី​ជម្រៅ។ នាង​បាន​បន្ត​សរសេរ​ទៀត​ថា “​ក្នុង​ពិភព​លោក​ល្អ​ឥត​ខ្ចោះ គ្មាន​នរណា​ម្នាក់​នាំ​ដំណឹង​អាក្រក់ ចូល​ផ្ទះ​ទេ។ និយាយ​រួម គ្មាននរណា​ម្នាក់​នាំ​ដំណឹង​អាក្រក់ ទៅ​ប្រាប់​អ្នក​ដទៃ​ឡើយ”។ គ្មាន​នរណា​ម្នាក់​នាំ​ដំណឹង​អាក្រក់​ចូល​ផ្ទះ​ទេ។ តើ​វា​មិន​អស្ចារ្យ​ទេ​ឬ ដែល​គ្មាន​នរណា​ម្នាក់​នាំ​ដំណឹង​អាក្រក់​ចូល​ផ្ទះ? រឿង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​សង្ឃឹម ដែល​យើង​មាន​ក្នុង​ព្រះ​យេស៊ូវ។ ដ្បិត​ទ្រង់​នឹង “ធ្វើ​ឲ្យ​អ្វី​ៗ​ទាំង​អស់​ប្រែជា​ថ្មី​ឡើង” ដោយ​ប្រោស​ឲ្យ​ជា និង​ធ្វើ​ឲ្យ​ពិភព​លោក​របស់​យើង​បាន​ផ្លាស់​ប្រែ​ឡើង​(វិវរណៈ ២១:៥)។ ស្ថាន​សួគ៌ គឺ​ជា​កន្លែង​ដែល “គ្មាន” ការ​អាក្រក់ សេចក្តី​ស្លាប់ ការ​ទួញ​យំ ការ​ឈឺ​ចាប់ និង​ទឹក​ភ្នែក​ទៀត​ឡើយ​(ខ.៤)។ វា​ជា​កន្លែង​ដែល​យើង​អាច​មាន​ការ​ប្រកប​ដ៏​ល្អ​ឥត​ខ្ចោះ ជា​មួយ​ព្រះ​ជា​ម្ចាស់ ដែល​ដោយ​សារ​សេចក្តី​ស្រឡាញ់ នោះ​ទ្រង់​បាន​ប្រោស​លោះ និង​ទទួល​យក​យើង​ជា​រាស្រ្ត​ទ្រង់​(ខ.៣)។ ក្តី​អំណរ​ដ៏​អស្ចារ្យ​នេះ កំពុង​តែ​រង់​ចាំ​យើង​ហើយ។ យើង​អាច​អរសប្បាយ​ចំពោះ​ការ​ពិត​ដ៏​ល្អ​ឥត​ខ្ចោះ​នេះ ចាប់​ពេល​នេះ​តទៅ។ ពេល​ដែល​យើង​មាន​ការ​ប្រកប​ស្និទ្ធ​ស្នាលជា​មួយ​ព្រះ​អម្ចាស់​ជា​រៀង​រាល់​ថ្ងៃ យើង​នឹង​បាន​ពិសោធន៍​នឹង​ក្តី​អំណរ នៃ​ព្រះ​វត្ត​មាន​ទ្រង់​(កូល៉ុស…

Read article
ព្រះទ្រង់ទតមើលជានិច្ច

កាល​ហ្សេវីយើរ(Xavier) មាន​អាយុ​ពីរ​ឆ្នាំ គាត់​បាន​រត់​យ៉ាង​លឿន នៅ​តាម​ផ្លូវ​មួយ ហើយ​ចូល​ផ្លូវ​មួយ​ទៀត ដែល​នៅចន្លោះ​ធ្នើរ​ដាក់​អីវ៉ាន់ នៅ​ក្នុង​ហាង​លក់​ស្បែក​ជើង​តូច​មួយ។ គាត់​ក៏​បាន​លាក់​ខ្លួន​នៅ​ពី​ក្រោយ​ប្រអប់​ដាក់​ស្បែក​ជើង ហើយ​គាត់​ក៏​បាន​សើច​ក្អឹក​ៗ ពេល​ដែល​អ័ឡិន(Alan)ស្វាមី​ខ្ញុំ​និយាយ​ថា “ប៉ា​ឃើញ​កូន​ហើយ”។ មួយ​សន្ទុះ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ឃើញ​ស្វាមី​ខ្ញុំ​ស្ទុះ​រត់​ពី​ផ្លូវ​មួយ ទៅ​ផ្លូវ​មួយ​ទៀត ដែល​នៅ​ចន្លោះ​ធ្នើ​ដាក់​ឥវ៉ាន់ ដោយ​ស្រែក​ហៅ​ឈ្មោះ ហ្សេវីយើរ។ យើង​ក៏​បាន​ប្រញាប់​រត់​ទៅ​ខាង​មុខ​ហាង។ កូន​របស់​យើង​នៅ​តែ​សើច​ក្អឹក​ៗ ហើយ​រត់​ទៅ​កាន់​ទ្វារ​ដែល​បើក​ចំហរ ទៅ​រក​ផ្លូវ​ដ៏​មមាញឹក នៅ​ខាង​ក្រៅ​ហាង។ ភ្លាម​ៗ​នោះ ស្វាមី​ខ្ញុំ​ក៏​បាន​ចាប់​គាត់​ពរ។ យើង​ក៏​បាន​ឱប​គ្នា ខណៈ​ពេល​ដែល​យើង​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់ ទាំង​យំ​ខ្សឹប​ខ្សួល ហើយ​ក៏​បាន​ថើប​ថ្ពាល់​ដ៏​ធាត់​របស់​កូន​ប្រុស​យើង។ រយៈ​ពេល​មួយ​ឆ្នាំ មុន​ពេល​ខ្ញុំ​មាន​ផ្ទៃ​ពោះ​កំណើត​ហ្សេវីយើរ ខ្ញុំ​បាន​បាត់​បង់​កូន​ដំបូង​របស់​យើង ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ ពេល​ព្រះ​ទ្រង់​ប្រទាន​ពរ​យើង ឲ្យ​មាន​កូន​ប្រុស​ម្នាក់​នេះ ខ្ញុំ​ក៏​បាន​ក្លាយ​ជា​ម្តាយ​ដែល​មាន​ការ​ភ័យ​ខ្លាច។ បទ​ពិសោធន៍​ដែល​យើង​បាន​ជួប នៅ​ហាង​លក់​ស្បែក​ជើង បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​តែង​តែ​អាច​មើល​ថែរ ឬ​ការពា​រកូន​របស់​យើង​ជា​និច្ច​ឡើយ។ ប៉ុន្តែ ខ្ញុំ​បាន​រក​ឃើញ​សន្តិ​ភាព ខណៈ​ពេល​ដែល​ខ្ញុំ​រៀន​ងាក​ទៅ​រក ព្រះ​ជា​ម្ចាស់ ដែល​ជា​ជំនួយ​តែ​មួយ​របស់​យើង ពេល​ដែល​ខ្ញុំ​មាន​ការ​តយុទ្ធ​នឹង​ការ​ព្រួយ​បារម្ភ និង​ការ​ភ័យ​ខ្លាច។ ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌ មិន​ដែល​បែរ​ព្រះ​នេត្រ​ទ្រង់ ចេញ​ពី​កូន​របស់​ទ្រង់​ឡើយ(ទំនុកដំកើង ១២១:១-៤)។ យើង​មិន​អាច​បង្ការ​មិន​ឲ្យ​មាន​ទុក្ខ​លំបាក ការ​ឈឺ​ចិត្ត ឬ​ការ​បាត់​បង់​បាន​ឡើយ ប៉ុន្តែ​យើង​អាច​រស់​នៅ…

Read article
ការបង្ហាញចេញនូវសេចក្តីជំនឿ

កាល​ខ្ញុំ​កំពុង​ស្នាក់​នៅ ក្នុង​សណ្ឋាគារ​មួយ នៅ​ទីក្រុង​អូស្ទីន រដ្ឋ​តិចសាស់ ខ្ញុំ​បាន​កត់​សំគាល់​ឃើញ​កាត​មួយ​សន្លឹក នៅ​លើ​តុ ក្នុង​បន្ទប់​ខ្ញុំ។ នៅ​លើ​កាត​នោះ ខ្ញុំ​ឃើញ​អក្សរ​ដែល​គេ​បាន​សរសេរ​ថា : សូម​ស្វាគមន៍ យើង​ខ្ញុំ​សូម​អធិស្ឋាន សូម​ឲ្យ​ការ​សម្រាក​របស់​អ្នក នៅ​ទីនេះ មាន​ពេញ​ដោយ​អំណរ ហើយ​សូម​ឲ្យ​ការ​ធ្វើ​ដំណើរ​របស់​អ្នក មាន​ពេញ​ដោយ​ផល​ផ្លែ។ សូម​ព្រះ​អម្ចាស់ ប្រទាន​ពរ​អ្នក ហើយ​ថែរក្សា​អ្នក ហើយ​សូម​ឲ្យព្រះ​ភ័ក្រ្ត​ទ្រង់​បាន​បញ្ចេញ​ពន្លឺ​មក​លើ​អ្នក។ កាត​នោះ ជា​របស់​ក្រុម​ហ៊ុន ដែល​បាន​គ្រប់​គ្រង​សណ្ឋាគារ​នោះ ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ចង់​ដឹង​ចង់​យល់​បន្ថែម​ទៀត។ ដូច​នេះ ខ្ញុំ​ក៏​បាន​បើក​មើល​វេបសាយ​របស់​ពួក​គេ ហើយ​ក៏​បាន​អាន​អំពី​វប្បធម៌ ចំណុច​ខ្លាំង និង​គោល​តម្លៃ​របស់​ក្រុមហ៊ុន​ពួក​គេ។ ពួក​គេ​បាន​ប្រើ​ធម្យោបាយ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដើម្បី​ព្យាយាម​ដេញ​តាម​ភាព​ល្អ​ប្រសើរ នៅ​ក្នុង​មុខ​ជំនួញ​របស់​ខ្លួន ហើយ​ក៏​បាន​បង្ហាញ​សេចក្តី​ជំនឿ​របស់​ខ្លួន នៅ​កន្លែង​រក​ស៊ី​របស់​ខ្លួន។ ទស្សនវិជ្ជា​របស់​ពួក​គេ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពាក្យ​សម្តី​របស់​សាវ័ក​ពេត្រុស ដែល​បាន​ថ្លែង​ទៅ​កាន់​អ្នក​ដើរ​តាម​ព្រះយេស៊ូវ ដែល​បាន​ខ្ចាត់​ខ្ចាយ នៅ​ទូទាំង​តំបន់​អាស៊ី​មីន័រ។ គាត់​បាន​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ​បង្ហាញ​ចេញ​នូវ​សេចក្តី​ជំនឿ​លើ​ព្រះ​គ្រីស្ទ ក្នុង​សង្គម​ដែល​ពួក​គេ​រស់​នៅ។ សូម្បី​តែ​ពេល​ដែល​ពួក​គេ​បាន​ជួប​ការ​គំរាម​កំហែង និង​ការ​បៀត​បៀន ក៏​លោក​ពេត្រុស​នៅ​តែ​ប្រាប់​ពួក​គេ កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “ចូរ​ឲ្យ​តាំង​ព្រះគ្រីស្ទ​ឡើង ជា​បរិសុទ្ធ នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ទុក​ជា​ព្រះអម្ចាស់​ចុះ ហើយ​ឲ្យ​ប្រុង​ប្រៀប​ជានិច្ច ដោយ​សុភាព…

Read article
តើព្រះទ្រង់មានលក្ខណៈដូចម្តេចខ្លះ?

ដើម្បី​អប​អរ​ឱកាស​ដ៏​ពិសេស​មួយ ស្វាមី​ខ្ញុំ​បាន​នាំ​ខ្ញុំ ទៅ​កន្លែង​ដាក់​តាំង​ស្នាដៃ​សិល្បៈ ហើយ​ក៏​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​អាច​ជ្រើស​រើស​យក​ផ្ទាំង​គំនូរ​មួយ​ផ្ទាំង ធ្វើ​ជា​អំណោយ។ ខ្ញុំ​ក៏​បាន​រើស​យក​ផ្ទាំង​គំនូរ​ដ៏​តូច​មួយ ដែល​មាន​រូប​ទឹក​អូរ​ហូរ​កាត់​ព្រៃ។ ភាគ​ច្រើន​នៃ​ផ្ទៃ​រូប​របស់​ផ្ទាំង​គំនូរ​នោះ ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​រូប​ទឹក​អូរ​នោះ ធ្វើ​ឲ្យ​រូប​ផ្ទៃ​មេឃ​មួយ​ផ្នែក​ធំ មិន​បាន​រាប់​បញ្ចូល​នៅ​ក្នុង​រូប​គំនូរ​នេះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ រូប​ដែល​បាន​ចាំង​ឆ្លុះ​នៅ​លើ​ផ្ទៃ​ទឹក បាន​បង្ហាញ​ឲ្យ​យើង​ដឹង អំពី​ទីតាំង​របស់​ព្រះ​អាទិត្យ ចុង​ឈើ និង​បរិយ៉ាកាស​ដែល​ព្រាល​ៗ។ វិធី​តែ​មួយ ដើម្បី​ឲ្យ​យើង​អាច “មើល​ឃើញ” ផ្ទៃ​មេឃ នៅ​ក្នុង​ផ្ទាំង​គំនូរ​នោះ គឺ​ត្រូវ​មើល​ទៅ​ផ្ទៃ​ទឹក។ ក្នុង​ន័យ​ប្រៀប​ធៀប​ខាង​វិញ្ញាណ ព្រះ​យេស៊ូវ​ប្រៀប​បាន​ទៅ​នឹង​ទឹក​អូរ ក្នុង​ផ្ទំាង​គំនូរ​នោះ។ ពេល​ដែល​យើង​ចង់​ដឹង​ថា ព្រះ​ទ្រង់​មាន​លក្ខណៈ​យ៉ាង​ដូច​ម្តេច យើង​ត្រូវ​មើល​ទៅ​ព្រះ​យេស៊ូវ។ អ្នក​និពន្ធ​ព្រះ​គម្ពីរ​ហេព្រើរ បាន​មាន​ប្រសាសន៍ថា ព្រះ​យេស៊ូវ “ជា​រូប​ភាព​នៃ​អង្គ​ព្រះ”(១:៣)។ យើង​អាច​រៀន​សូត្រ​អំពី​ភាព​ពិត​របស់​ព្រះ​ជា​ម្ចាស់ តាម​រយៈ​សេចក្តី​ដែល​បាន​ចែង​ដោយ​ផ្ទាល់ នៅ​ក្នុង​ព្រះ​គម្ពីរ ដែល​មាន​ដូច​ជា​បទ​គម្ពីរ ដែល​ចែង​ថា “ព្រះ​ទ្រង់​ជា​សេចក្តី​ស្រឡាញ់” ជា​ដើម។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​នៅ​តែ​អាច​មាន​ការ​យល់​ដឹង​កាន់​តែ​ស៊ី​ជម្រៅ ដោយ​ស្វែង​យល់​អំពី​របៀប​ដែល​ទ្រង់​ធ្វើ​ការ ពេល​ដែល​ទ្រង់​បាន​ជួប​បញ្ហា ដូច​យើង​ដែល​ជា​មនុស្ស កាល​ទ្រង់​គង់​នៅ​ផែន​ដី ក្នុង​សាច់​ឈាម​ជា​មនុស្ស​។ ព្រះ​យេស៊ូវ​បាន​បង្ហាញ​សេចក្តី​បរិសុទ្ធ​របស់​ព្រះ កាល​ទ្រង់​ជួប​ការ​ល្បួង។ ទ្រង់​ក៏​បាន​បង្ហាញ​អំណាច​គ្រប់​គ្រង​រប​ស់ព្រះ ដោយ​ប្រឈម​មុខ​ដាក់​ភាព​ងងឹត ខាង​វិញ្ញាណ។ ទ្រង់​ក៏​បាន​បង្ហាញ​ប្រាជ្ញា​របស់​ព្រះ ដោយ​ដោះ​ស្រាយ​បញ្ហា…

Read article
ព្រះអង្គកំពុងរង់ចាំ

ផ្ទាំង​គំនូរ ដែល​មាន​ចំណង​ជើង​ថា ពន្លឺ​របស់​លោកិយ  ជា​ស្នា​ដៃ​សីល្បៈ​របស់​វិចិត្រ​ករ​អង់​គ្លេស ឈ្មោះ វីលៀម ហូលមែន ហាន់(William Holman Hunt) ដែល​ក្នុង​ផ្ទាំង​គំនូរ​នោះ គាត់​បាន​គូរ​រូប​ព្រះ​យេស៊ូវ កំពុង​ឈរ​កាន់​ចង្កៀង ហើយ​គោះ​ទ្វារ​ផ្ទះ​មួយ​ខ្នង។ ផ្ទាំង​គំនូរ​នេះ​ស្ថិត​ក្នុង​ចំណោម​ស្នាដៃ​សីល្បៈ​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ ដែលគេ​ដាក់​តាំង នៅ​ក្នុងព្រះវិហារ​​តូច នៃ​មហា​វិទ្យាល័យ ខេប៊ល នៅ​ទីក្រុង​អុកស្វឺត ប្រទេស​អង់​គ្លេស។ ក្នុង​ផ្ទាំង​គំនូរ​នោះ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​ទ្វារ​មិន​មាន​ដៃ​សម្រាប់​កាន់។ ពេល​ដែល​គេ​សួរ​គាត់​ថា ហេតុ​អ្វីបាន​ជា​ទ្វារ​នោះ​គ្មាន​ដៃ​សម្រាប់​កាន់​បើក គាត់​ក៏​បាន​ពន្យល់​ថា គាត់​ចង់​គូរ​រូប​នេះ តាម​បទ​គម្ពីរ​វិវរណៈ ៣:២០ ដែលបានចែង​ថា “មើល អញ​ឈរ​នៅ​មាត់​ទ្វារ​ទាំង​គោះ បើ​អ្នក​ណា​ឮ​សំឡេង​អញ ហើយ​បើក​ទ្វារ​ឲ្យ នោះ​អញ​នឹង​ចូល​ទៅ​ឯ​អ្នក​នោ…”។ យ៉ាង​ណា​មិញ ផ្ទាំង​គំនូរ​នោះ​បាន​ពិពណ៌​នា អំពី​ព្រះ​ទ័យ​សប្បុរ​របស់​ព្រះ​យេស៊ូវ គឺស្រប​តាម​ការ​ពិពណ៌​នារបស់​លោក​យ៉ូហាន ក្នុង​កណ្ឌ​វិវរណៈ។ ទ្រង់​បាន​គោះ​ទ្វារ​នៃ​វិញ្ញាណ​យើង ដោយ​សុភាព ដើម្បី​ប្រទាន​សន្តិភាព​ដល់​យើង។  ព្រះយេស៊ូវ​ទ្រង់​ក៏​បាន​ឈរ ដោយ​អត់​ធ្មត់ នៅ​រង់​ចាំ​យើង​បើក​ទ្វារ​ថ្វាយ​ទ្រង់។ ទ្រង់​មិន​បើក​ទ្វារ​ដោយ​ខ្លួន​ឯង ហើយយាង​ចូល​ក្នុង​ជីវិត​យើង ទាំង​បង្ខំ​នោះ​ឡើយ។ ទ្រង់​មិន​បង្ខំ​ឲ្យ​យើង​ធ្វើ​តាម​ព្រះ​ទ័យ​ទ្រង់​។ ផ្ទុយ​ទៅ​វិញ ទ្រង់​ប្រទាន​អំណោយ​នៃ​សេចក្តី​សង្រ្គោះ​ដល់​មនុស្ស​ទាំង​អស់ ហើយ​ប្រទាន​ពន្លឺ ដើម្បី​ដឹក​នាំ​យើង។…

Read article
រូបភាពនៃសេចក្តីស្រឡាញ់

ខ្ញុំ និង​កូន​ៗ​របស់​ខ្ញុំ បាន​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​ថ្មី​មួយ ប្រចាំ​ថ្ងៃ។ រៀង​រាល់​ពេល​យប់ នៅ​ម៉ោង​ចូល​គេង យើង​បាន​ប្រមូល​ខ្មៅ​ដៃ​ពណ៌ និង​ដុត​ទៀន​មួយ​ដើម។ យើង​ក៏​បាន​ទូល​សូម​ព្រះ​ឲ្យ​បំភ្លឺ​ផ្លូវ​យើង ខណៈ​ពេល​ដែល​យើង​យក​សៀវភៅ​កត់​ត្រា​ចេញ​មក ហើយ​ក៏​បាន​គូរ ឬ​សរសេរ​ចម្លើយ សម្រាប់​សំណួរ​ពីរ តើ​ខ្ញុំ​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់ នៅ​ពេល​ណា ក្នុង​ថ្ងៃ​នេះ? ហើយ តើ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​គ្មាន​សេចក្តី​ស្រឡាញ់ នៅ​ពេល​ណា ក្នុង​ថ្ងៃ​នេះ? ការ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​យើង បាន​ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់ នៃ​ជីវិត​ជា​គ្រីស្ទ​បរិស័ទ “ចាប់​តាំង​ពី​ដើម​រៀង​មក”(២យ៉ូហាន ១:៥)។ ហេតុ​នេះ​ហើយ បាន​ជា​លោក​យ៉ូហាន​បាន​សរសេរ​នៅ​ក្នុង​សំបុត្រ​ទីពីរ ទៅ​កាន់​ពួក​ជំនុំ​របស់​គាត់ ដោយ​បង្រៀន​ពួក​គេ ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​ស្តាប់​បង្គាប់​ព្រះ (២យ៉ូហាន ១:៥-៦)។ សេចក្តី​ស្រឡាញ់​គឺ​ជា​ប្រធាន​បទ ដែល​លោក​យ៉ូហាន​ចូល​ចិត្ត​ជាង​គេ នៅ​ក្នុង​ការ​សរសេរ​សំបុត្រ​របស់​គាត់។ គាត់​បាន​មាន​ប្រសាសន៍​ថា យើង​អាច​ដឹង​ថា យើង “កើត​មក​ពី​សេចក្តី​ពិត”​ ឬ​កំពុង​រស់​នៅ​ក្នុង​ព្រះ​វត្ត​មាន​ព្រះ ពេល​ដែល​យើងប្រព្រឹត្ត​ដោយ​សេចក្តី​ស្រឡាញ់​(១យ៉ូហាន ៣:១៨-១៩)។ ពេល​ដែល​ខ្ញុំ និង​កូន​ៗ​របស់​ខ្ញុំ​បាន​ជញ្ជឹង​គិត​អំពី​សេចក្តី​នេះ យើង​ក៏​បាន​ដឹង​ថា ក្នុង​ជីវិត​របស់​យើង សេចក្តី​ស្រឡាញ់​បាន​បង្ហាញ​ចេញ​មក តាម​រយៈ​សកម្ម​ភាព​ដ៏​សាមញ្ញ ដូច​ជា ការ​ចែក​ឆ័ត្រ​ឲ្យ​គេ​ប្រើ នៅ​ពេល​ភ្លៀង ការ​លើក​ទឹក​ចិត្ត​នរណា​ម្នាក់ ដែល​កំពុង​ពិបាក​ចិត្ត ឬ​ការ​ធ្វើ​ម្ហូបដែល​គេ​ចូលចិត្ត…

Read article
ចិញ្ជៀននៅក្នុងធុងសម្រាម

កាល​នៅ​រៀន​មហា​វិទ្យាល័យ នៅ​ពេល​ព្រឹក​ថ្ងៃ​មួយ ពេល​ខ្ញុំ​ភ្ញាក់​ពី​គេង ខ្ញុំ​ក៏​បាន​ឃើញ​ខារ៉ូល(Carol) មិត្ត​រួម​បន្ទប់​ខ្ញុំ កំពុង​តែ​មាន​អារម្មណ៍​តក់​ស្លត់។ ចិញ្ជៀន​ត្រា​របស់​នាង​បាន​បាត់​ហើយ។ យើង​ក៏​បាន​រក​មើល​គ្រប់​ទីកន្លែង។ នៅ​ថ្ងៃ​បន្ទាប់ យើង​ក៏​បាន​ទៅ​កកាយ​មើល​ក្នុង​ធុង​សំរាម។ ខ្ញុំ​ក៏​បាន​ហែក​ថង់​សំរាម​មួយ​ថង់​មើល។ នាង​ក៏​បាន​លាន់​មាត់​ថា “ឯង​ពិត​ជា​មាន​ការ​ប្តូរ​ផ្តាច់ នៅ​ក្នុង​ការ​ស្វែង​រក​ចិញ្ជៀន​នោះ​ណាស់! ខ្ញុំ​មិន​មែន​បាត់​ចិញ្ជៀន​តម្លៃ​ពី​រយ​ដុល្លា​ឯណា!” ការ​តាំង​ចិត្ត​របស់​ខារ៉ូល នៅ​ក្នុង​ការ​ស្វែង​រក​ចិញ្ជៀន បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​រឿង​ប្រៀប​ប្រដូច ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល អំពី​នគរ​ស្ថាន​សួគ៌ ដែល “​ប្រៀប​ដូច​ជា​កំណប់​កប់​ទុក​ក្នុង​ចំការ ដែល​កាល​ណា​មនុស្ស​ម្នាក់​បាន​ឃើញ នោះ​ក៏​លាក់​ទុក រួច​ចេញ​ទៅ លក់​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់​ដោយ​អំណរ ដើម្បី​នឹង​ទិញ​ចំការ​នោះ”(ម៉ាថាយ ១៣:៤៤)។ មាន​របស់​ខ្លះ សក្តិ​សម​នឹង​ឲ្យ​យើង​ស្វែង​រក ដោយ​ការ​ប្រឹង​ប្រែង​ខ្លាំង។ នៅ​ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល ព្រះ​ទ្រង់​បាន​សន្យា​ថា​ អ្នក​ដែល​ស្វែង​រក​ទ្រង់ នឹង​រក​ទ្រង់​ឃើញ។ ក្នុង​បទ​គម្ពីរ ចោទិយក​ថា ទ្រង់​បាន​ពន្យល់​ពួក​អ៊ីស្រាអែល​ថា ពួក​គេ​នឹង​រក​ទ្រង់​ឃើញ ពេល​ដែល​ពួក​គេ​ងាក​បែរ​ចេញ​ពី​អំពើ​បាប ហើយ​ស្វែង​រក​ទ្រង់​អស់​ពី​ចិត្ត(៤:២៨-២៩)។ ក្នុង​បទ​គម្ពីរ ២របាក្សត្រ ស្តេច​អេសា​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត ពី​ព្រះ​បន្ទូល​សន្យា​ស្រដៀង​នេះ​ផង​ដែរ​(១៥:២)។ ហើយ​នៅ​ក្នុង​បទ​គម្ពីរ យេរេមា ព្រះ​ទ្រង់​ក៏​បាន​ប្រទាន​សេចក្តី​សន្យា​ដូច​នេះ ដល់​ពួក​ឈ្លើយ​សឹក ដោយ​មាន​បន្ទូល​ថា ទ្រង់​នឹង​នាំ​ពួក​គេ​ឲ្យ​វិល​ត្រឡប់​ពី​ភាព​ជា​ឈ្លើយ​សឹក​មក​វិញ(២៩:១៣-១៤)។ បើ​យើង​ស្វែង​រក​ព្រះ តាម​រយៈ​ព្រះ​បន្ទូល ការ​ថ្វាយ​បង្គំ…

Read article