You are here:
ភាព​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះគ្រីស្ទ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ហេព្រើរ ៤:១២-១៦ ដូច្នេះ ដែល​មាន​សំដេច​សង្ឃ​យ៉ាង​ធំ១អង្គ …ទ្រង់​បាន​ត្រូវ​សេចក្តី​ល្បួង​គ្រប់​យ៉ាង ដូចជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើបាប​ឡើយ​។ ហេព្រើរ ៤:១៤-១៥ អ្នក​រចនា​ផ្នែក​ខាង​ក្នុង ដែល​កំពុង​ធ្វើ​ការ​កែលំអ​ផ្ទះ​មួយ​ខ្នង បាន​បង្ហាញ​ការ​កោត​ស្ញប់​ស្ញែង ចំពោះ​ឥដ្ឋ​ការ៉ូ​សេរ៉ាមិច​ដែលគេ​បាន​ផលិត​ដោយដៃ ហើយ​ត្រូវ​បាន​ជ្រើសរើស សម្រាប់​ការ​កែលំអ​បន្ទប់​ទឹក​របស់​ផ្ទះ​នោះ​។ ឥដ្ឋ​ការ៉ូ​ទាំង​នោះ​ត្រូវ​បាន​គេ​ផលិត​ដោយ​ផ្ទាល់ដៃ “មិន​ល្អ​ឥត​ខ្ចោះ តែ​បាន​ធ្វើ​ឲ្យ​គាត់​មាន​ការ​ពេញ​ចិត្ត​​ឥត​ខ្ចោះ”។ ពួកវា​មាន​ភាព​ខុស​ប្លែក​ពី​ឥដ្ឋ​ការ៉ូ​ដែលគេ​បាន​ផលិត​ក្នុង​រោង​ចក្រ ដែល​ប្រើ​ពុម្ព​តែមួយ​។ ភាព​មិន​គ្រប់​លក្ខណ៍​នេះ​បាន​ផ្តល់​ឲ្យ​ពួកវា​នូវ​សម្រស់ ដោយ​បន្ថែម​នូវ​ភាព​ទាក់ទាញ និង​រចនាបថ ដល់​សំណង់​អគារ​ដែល​គេ​ប្រើ​ប្រាស់​ជា​ប្រចាំ​។ ខ្ញុំ​មាន​ការ​យល់​ដឹង​តិចតួច អំពី​រចនាបថ ឬ​ភាព​ទាក់ទាញ​របស់​ឥដ្ឋ​ការ៉ូ ដូច​នេះ ខ្ញុំ​មិន​ដឹង​ថា ឥដ្ឋ​ការ៉ូ​មាន​ផល​ប៉ះ​ពាល់​ជា​វិជ្ជមាន ឬ​អវិជ្ជមាន​យ៉ាងណា ចំពោះ​ការ​រចនា​បន្ទប់​ទឹក​នោះ​ទេ​។ ប៉ុន្តែ នៅពេល​ដែល​ខ្ញុំ​គិត​អំពី​ភាព​មិន​ល្អ​ឥត​ខ្ចោះ ខ្ញុំ​ក៏បាន​នឹក​ចាំ​អំពី​ភាព​ល្អ​ឥត​ខ្ចោះ​នៃ​ការ​ប្រសូត​របស់​ព្រះយេស៊ូវ ដោយ​យាង​ចុះពី​ស្ថាន​សួគ៌ មក​ប្រសូត​ជា​មនុស្ស​។ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​បញ្ជាក់​ថា “ដ្បិត​សំដេច​សង្ឃ​នៃ​យើង ទ្រង់​មិនមែន​មិន​អាច​នឹង​អាណិត​អាសូរ ដល់​សេចក្តី​កម្សោយ​របស់​យើង​រាល់​គ្នា​នោះ​ទេ ព្រោះ​ទ្រង់​បាន​ត្រូវ​សេចក្តី​ល្បួង​គ្រប់​យ៉ាង ដូចជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើបាប​ឡើយ”(ហេព្រើរ ៤:១៥)។ ក្នុង​អំឡុង​ពេល​ព្រះអង្គ​កំពុង​បំពេញ​ព្រះ​រាជ​កិច្ច​នៅ​លើ​ផែនដី ព្រះអង្គ​មិន​ដែល​មាន​បន្ទូល ឬ​ធ្វើ​អ្វីមួយ​ដែល​ជា​អំពើបាប​នោះ​ទេ​។ ព្រះអង្គ​ល្អ​ឥត​ខ្ចោះ​។ កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ប្រកាន់​ខ្ជាប់​តាម​សេចក្តី​ជំនឿ ដែល​យើង​មាន​ចំពោះ​ព្រះយេស៊ូវ(ខ.១៤) ព្រោះ​ព្រះអង្គ​ជ្រាប និង​មាន​ព្រះទ័យ​អាណិត ចំពោះ​ទុក្ខ​លំបាក​ដែល​យើង​បាន​រង​ទ្រាំ​។…

Read article
សិស្ស​ពិត​របស់​ព្រះ​គ្រីស្ទ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«នោះ​មាន​សិស្ស​ម្នាក់​ឈ្មោះ​អាន៉្នានាស ហើយ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ហៅ​គាត់ ក្នុង​ការ​ជាក់​ស្តែង​ថា នែ អាន៉្នានាស​អើយ គាត់​ទូល​ឆ្លើយ​ថា ព្រះ​ករុណា​វិសេស​ព្រះ​អម្ចាស់» (កិច្ចការ ៩:១០)។ ជា​រៀង​រាល់​ថ្ងៃ យើង​កំពុង​បង្កើត​កេរ្តិ៍​ឈ្មោះ​របស់​យើង។ ហើយ​ក្នុង​នាម​យើង​ជា​គ្រីស្ទ​បរិស័ទ ជា​រៀង​រាល់​ថ្ងៃ យើង​ក៏​កំពុង​បង្កើត​ព្រះ​កិត្តិនាម​ថ្វាយ​ព្រះ​គ្រីស្ទ​ផង​ដែរ។ តើ​ជីវិត​របស់​យើង បាន​ឆ្លុះ​បញ្ចាំង​ដូច​ម្ដេច​ខ្លះ​អំពី​ព្រះ​គ្រីស្ទ ខណៈ​ពេល​ដែល​យើង​រស់​នៅ​ជា​គ្រីស្ទ​បរិស័ទ? លោក អាន៉្នានាស ជា​តួ​អង្គ​ក្នុង​ព្រះ​គម្ពីរ ដែល​ប្រហែល​មិន​សូវ​មាន​ឈ្មោះ​ល្បី ប៉ុន្តែ​តែ​គាត់​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង មក​លើ​ជីវិត​សាវ័ក ប៉ុល និង​មក​លើ​ប្រវត្តិ​សាស្ត្រ​ពួក​ជំនុំ​ទាំង​មូល។ នេះ​គឺ​ដោយសារ​គាត់​មាន​ចិត្ត​ស្មោះ​ត្រង់ និង​ប្ដូរ​ផ្តាច់​ជា​រៀង​រាល់​ថ្ងៃ ក្នុង​នាម​គាត់​ជា​សិស្ស​ព្រះ​គ្រីស្ទ។ គាត់​មាន​លក្ខណៈ​ពិសេស​៣​យ៉ាង ជា​សិស្ស​ព្រះ​គ្រីស្ទ​ដែល​អាច​ជួយ​ឲ្យ​យើង​មាន​ចរិត​លក្ខណៈ និង​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​ព្រះ​គ្រីស្ទ​ខណៈ​ពេល​ដែល​យើង​ព្យាយាម​ឲ្យ​ព្រះ​ទ្រង់​ប្រើ​យើង​ក្នុង​នគរ​ព្រះ​អង្គ។ ទី​១ លោក អាន៉្នានាស ជា​សិស្ស​ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ពិសេស។ មុន​ពេល​សាវ័ក ប៉ុល (ពីមុន​មាន​ឈ្មោះ​សូល) ទៅ​ទីក្រុង​ដាម៉ាស ឬ​ជួប​លោក​អាន៉្នានាស ព្រះ​ទ្រង់​បាន​រៀប​ចំ​ឲ្យ​មាន​ការ​រីក​សាយ​នៃ​ដំណឹង​ល្អ​មុន​ថ្ងៃ​បុណ្យ​ទី​៥០ នៅ​ទីក្រុង​យេរូសាឡឹម ទៅ​ដល់​ចម្ងាយ​ប្រហែល​៣០០​គីឡូម៉ែត្រ ភាគ​ខាង​ជើង​នៃ​ទីក្រុង​ដាម៉ាស ដែល​នៅ​ទីនោះ ដែល​នាំ​ឲ្យ​មាន​អ្នក​ជឿ​មួយ​ក្រុម​រាប់​បញ្ចូល​ទាំង​លោក អាន្ន៉ានាស ផង​ដែរ។ បន្ទាប់​មក ព្រះ​អម្ចាស់​បាន​ជ្រើស​រើស​គាត់ នៅ​ក្នុង​ក្រុម​នេះ ឲ្យ​ចេញ​ទៅ​រក​សាវ័ក ប៉ុល បន្ទាប់​ពី​គាត់​បាន​ប្រែ​ចិត្ត​ជឿ​ព្រះ​ហើយ។ ការ​បង្ហាញ​អធិបតេយ្យ​ភាព​របស់​ព្រះ​បាន​បណ្ដាល​ចិត្ត…

Read article
សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

១កូរិនថូស ១៣:៤-១៣ សេចក្តី​ស្រឡាញ់​មិន​ដែល​ផុត​ឡើយ​។ ១កូរិនថូស ១៣:៨ នៅ​ក្នុង​ពិធី​មង្គល​ការ​របស់​អ្នក​ស្រី មេរេឌិត(Meredith) ម្តាយ​របស់​គាត់​បាន​អាន​ខ​គម្ពីរ ក្នុង​កណ្ឌ​គម្ពីរ១កូរិនថូស​។ ជា​ញឹក​ញាប់ គេ​ច្រើន​តែ​ហៅ​ជំពូកទី១៣ នៃ​កណ្ឌ​គម្ពីរ​នេះ​ថា “ជំពូក​នៃ​សេចក្តី​ស្រឡាញ់” ក្នុង​ព្រះ​គម្ពីរប៊ីប​។ កណ្ឌ​គម្ពីរ​នេះ​គឺ​ជា​កណ្ឌ​គម្ពីរ​ដែល​សក្ដិសម​បំផុត​ សម្រាប់​ពិធី​មង្គល​ការ​របស់​គាត់​។ គឺ​ដូច​ដែល​បទ​គម្ពីរ​នេះ​បាន​ចែងថា “ឯ​សេចក្តី​ស្រឡាញ់​តែង​តែ​អត់​ធ្មត់ ហើយក៏​សប្បុរស សេចក្តី​ស្រឡាញ់​មិន​ចេះ​ឈ្នានីស មិន​ចេះ​អួត​ខ្លួន ក៏​មិន​ដែល​មាន​ចិត្ត​ធំ​ផង”(ខ.៤)។ ពេល​ខ្ញុំ​ស្តាប់​ឮ​គាត់​អាន​ខ​គម្ពីរ​នេះ ខ្ញុំ​ឆ្ងល់​ថា តើ​គូរ​ស្វាមី​ភរិយា​ក្នុង​សម័យ​បច្ចុប្បន្ន បាន​ដឹង​ទេ​ថា មាន​អ្វី​បណ្តាល​ចិត្ត​សាវ័ក​ប៉ុល​ឲ្យ​សរសេរ​បទ​គម្ពីរ​នេះ​។ បទ​គម្ពីរ​នេះ​មិនមែន​ជា​កំណាព្យ​ស្នេហា​ទេ​។ តែ​សាវ័ក​ប៉ុល​បាន​សរសេរ​ពាក្យ​ពេចន៍​ទាំង​អស់​នេះ ដើម្បី​បង្រៀន​ពួក​ជំនុំ​ដែល​កំពុង​ជួប​ការ​បាក់​បែក ក្នុង​គោលបំណង​ដើម្បី​ជួយ​ពួកគេ​ឲ្យ​មាន​ការ​រួបរួម​។ និយាយ​ឲ្យ​ស្រួល​ស្តាប់ ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស “កំពុង​ស្ថិត​ក្នុង​ភាព​រញ៉េរញ៉ៃ”។ បញ្ហា​ដែល​កំពុង​ក្តៅ​គគុក​មាន​ដូចជា អំពើ​អសីលធម៌​ផ្លូវភេទ អំពើ​ពេស្យាចារ និង​ការ​ប្រជែង​គ្នា​រវាង​អ្នក​ដឹកនាំ​។ ការ​ប្តឹងផ្តល់​រវាង​សមាជិក​ពួក​ជំនុំ បាន​កើត​ឡើង​ជា​ធម្មតា​។ ការ​ថ្វាយបង្គំ​ច្រើនតែ​គ្មាន​សណ្ដាប់​ធ្នាប់ ដោយ​អ្នក​ដែល​ចេះ​និយាយ​ភាសា​ដទៃ​បាន​ប្រជែង ដើម្បី​ឲ្យ​បាន​និយាយ​មុនគេ ហើយ​អ្នក​ខ្លះ​ទៀត​បាន​ថ្លែង​ទំនាយ ដើម្បី​ឲ្យ​គេ​ស្ងើច​សរសើរ​ខ្លួន(មើល១កូរិនថូស ជំពូក១៤)។ ភាព​រញ៉េរញ៉ៃ​ក្នុង​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស​បាន​កើត​មាន​ឡើង ដោយសារ​ពួកគេ​ខកខាន​មិន​បាន​ប្រកប​គ្នា ដោយ​សេចក្តី​ស្រឡាញ់​។ ហេតុ​នេះ​ហើយ សាវ័ក​ប៉ុល​ក៏បាន​បង្ហាញ​ផ្លូវ​ដ៏​ប្រសើរ ដោយ​បង្រៀន​ពួក​គេ​អំពី​សេចក្តី​ស្រឡាញ់ ព្រោះ “សេចក្តី​ស្រឡាញ់​មិន​ដែល​ផុត​ឡើយ”។ ប៉ុន្តែ…

Read article
ធាតុ​ពិត​សំខាន់​បំផុត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ឯ​ព្រះ​ដ៏​ជា​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ ហើយ​បាន​លាត​ផង គឺ​ជា​ព្រះ​ដែល​បាន​ក្រាល​ផែនដី និង​របស់​សព្វ​សារពើ​ដែល​ចេញ​ពី​នោះ​មក គឺ​ព្រះ​អង្គ​ដែល​ប្រទាន​ឲ្យ​ប្រជា​ជាតិ​ទាំង​ប៉ុន្មាន នៅ​ផែនដី​មាន​ដង្ហើម ព្រម​ទាំង​ឲ្យ​មនុស្ស​ទាំង​ឡាយ​ដែល​ដើរ​ក្នុង​លោក​មាន​វិញ្ញាណ​ផង ទ្រង់​មាន​ព្រះ​បន្ទូល​ថា អញ​នេះ​គឺ​ជា​យេហូវ៉ា អញ​បាន​ហៅ​ឯង​មក​ដោយ​សេចក្តី​សុចរិត អញ​នឹង​កាន់​ដៃ​ឯង ហើយ​ថែរក្សា​ឯង» (អេសាយ ៤២:៥-៦)។ កាល​ពី​ឆ្នាំ១៩៣២ លោក អាលបឺត អាញស្តាញ (Albert Einstein) បាន​សង្កេត​ឃើញ​ថា «ស្ថានភាព​របស់​យើង នៅ​លើ​ផែនដី​នេះ ហាក់​ដូច​ជា​ចម្លែក។ យើង​ម្នាក់ៗ​បាន​លេច​ចេញ​នូវ​វត្ត​មាន​នៅ​លើ​ផែនដី​នេះ​ដោយ​មិន​បាន​ស្ម័គ្រ​ចិត្ត ហើយ​ក៏​មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ស្នាក់​នៅ​មួយ​រយៈ​ពេល​ខ្លី ដោយ​មិន​ដឹង​ថា ហេតុ​អ្វី​យើង​មាន​ជីវិត​នៅ​លើ​ផែនដី»។ ជា​ការ​ពិត​ណាស់ អ្នក​ងាយ​នឹង​ឮ​គេ​និយាយ​ថា យើង​កំពុង​រស់​នៅ​ក្នុង​ពិភពលោក​ដែល​មាន​ពេញ​ទៅ​ដោយ​ភាព​ចៃដន្យ ដែល​ក្នុង​នោះ​ប្រវត្តិ​សាស្ត្រ​គ្រាន់​តែ​បាន​កើត​ឡើង​ច្រំ​ដែលៗ ហើយ​យើង​ក៏​គ្មាន​គោល​បំណង សម្រាប់​រស់​នៅ​ក្នុង​ចក្រវាល​នេះ​ដែរ។ បើ​នេះ​ជា​ការ​ពិត​មែន នោះ​យើង​ពិបាក​រក​ឃើញ​សារៈ​សំខាន់​ក្នុង​ការ​រស់​នៅ។ និយាយ​ឲ្យ​ខ្លី យើង​គ្មាន​អ្វី​ដែល​ត្រូវ​ធ្វើ​ក្រៅ​ពី​រស់​នៅ ហើយ​ស្លាប់​នោះ​ទេ។ ព្រះ​អម្ចាស់​ក៏​បាន​មាន​បន្ទូល​អំពី​អវត្តមាន​នៃ​គោល​បំណង​នេះ ដែល​បណ្ដាល​មក​ពី​ការ​យល់​ឃើញ​ដូច​នេះ អំពី​ការ​ពិត។ ព្រះ​អង្គ​បាន​ប្រកាស​អំពី​អង្គ​ទ្រង់ ជា​ការ​ពិត​សំខាន់​បំផុត ដែល​កែ​ប្រែ​អ្វីៗ​គ្រប់​យ៉ាង។ ព្រះ​អង្គ​នាំ​មនុស្ស​ឲ្យ​ស្គាល់​អង្គ​ទ្រង់ ដោយ​បើក​បង្ហាញ​អត្ត​សញ្ញាណ​របស់​ព្រះ​អង្គ​ថា ព្រះ​អង្គ​ជា​ព្រះ​អម្ចាស់។ ព្រះ​នាម​របស់​ព្រះ​អម្ចាស់ មិន​គ្រាន់​តែ​ជា​អ្វី​ដែល​យើង​ហៅ​ព្រះ​អង្គ តែ​ក៏​បាន​បង្ហាញ​លក្ខណៈ​របស់​ព្រះ​អង្គ។ ព្រះ​នាម​ជា​ច្រើន​របស់​ព្រះ​អង្គ​ក្នុង​ព្រះ​គម្ពីរ​ប៊ីប បាន​ផ្តល់​ឲ្យ​យើង​នូវ​ព័ត៌មាន​ជា​ច្រើន​ថា ព្រះ​អង្គ​ជា​នរណា…

Read article
ព្រះអង្គ​មិន​ដែល​មើល​រំលង​យើង (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ជន​គណនា ៦:២២-២៧ ព្រះយេហូវ៉ា​ធ្វើ​ឲ្យ​ព្រះ​ភក្ត្រ​ទ្រង់​ភ្លឺ​មក​ដល់​ឯង ព្រម​ទាំង​ផ្តល់​ព្រះ​គុណ​ដល់​ឯង​ផង​។ ជន​គណនា ៦:២៥ មាន​ពេល​មួយ អ្នក​ស្រី​យ៉ូអានី(Joanie) បាន​រៀបរាប់​អំពី​ទុក្ខ​លំបាក​របស់​គាត់ ទៅ​កាន់​មិត្ត​ភក្តិ​ថា ជួនកាល គាត់​មាន​អារម្មណ៍​ថា គេ​មើល​រំលង និង​មិន​ឲ្យ​តម្លៃ​គាត់​សោះ​។ ពាក្យ​សម្តី​នេះ​បាន​បង្កើត​ឲ្យ​មាន​បរិយាកាស​ដ៏​ក្រោម​ក្រំ​។ ស្វាមី​របស់​គាត់​បាន​ចាកចោល​គាត់ និង​កូន​តូចៗ ដើម្បី​ទៅ​រស់នៅ​ជាមួយ​ស្រី​ផ្សេង​។ គាត់​ក៏​បាន​រៀបរាប់​ថា “ខ្ញុំ​បាន​ធ្វើ​ល្អ​ចំពោះ​គាត់​អស់ពី​ចិត្ត ជា​ច្រើន​ឆ្នាំ​ហើយ​។ ឥឡូវ​នេះ ខ្ញុំ​មិន​ដឹង​ថា មាន​នរណា​មើល​ឃើញ​ខ្ញុំ ឬ​ចំណាយ​ពេល ដើម្បី​ស្គាល់​ខ្ញុំ​ច្បាស់​ទេ”។ មិត្ត​ភក្តិ​របស់​គាត់​ក៏​បាន​តប​ថា “ខ្ញុំ​មាន​ការ​សោក​ស្តាយ ដែល​បានឮ​ដូច​នេះ​។ ប៉ា​របស់​ខ្ញុំ​បាន​ចាកចោល​ខ្ញុំ ពេល​ខ្ញុំ​មាន​អាយុ៦ឆ្នាំ ហើយ​គ្រួសារ​ខ្ញុំ ជា​ពិសេស​ម្តាយ​របស់​ខ្ញុំ មាន​ការ​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង​។ ប៉ុន្តែ នៅ​ពេល​គាត់​ដណ្តប់​ភួយ​ឲ្យ​ខ្ញុំ​គេង នៅ​ពេលយប់ គាត់​តែងតែ​និយាយ​ប្រាប់​ខ្ញុំ​ថា “ព្រះអង្គ​មិន​ដែល​បិទ​ព្រះ​នេត្រ​របស់​ព្រះអង្គ​ឡើយ”។ នៅពេល​ដែល​ខ្ញុំ​ធំឡើង គាត់​ក៏បាន​ពន្យល់​ប្រាប់​ខ្ញុំ​ថា កាល​នោះ គាត់​កំពុង​បង្រៀន​ឲ្យ​ខ្ញុំ​ដឹង​ថា​ ព្រះ​អង្គ​ស្រឡាញ់​ខ្ញុំ ហើយ​តែងតែ​មើលថែ​ខ្ញុំ​ជានិច្ច សូម្បី​នៅពេល​ដែល​ខ្ញុំ​កំពុង​គេង​លក់​ក៏ដោយ”។ ព្រះ​គម្ពីរប៊ីប​បាន​កត់ទុក​នូវ​ព្រះបន្ទូល ដែល​ព្រះ​បាន​ប្រទាន​មក​លោក​ម៉ូសេ ដើម្បី​ចែកចាយ​ដល់​រាស្រ្ត​ព្រះអង្គ ក្នុង​អំឡុង​ពេល​ដ៏​ពិបាក នៅពេល​ដែល​ពួក​គេ​រស់នៅ​វិលវល់​ក្នុង​វាល​រហោស្ថាន​ស៊ីណាយ​។ គឺ​ដូច​ដែល​គាត់​ប្រកាស​ទៅ​កាន់​ពួក​គេ​ថា “សូម​ឲ្យ​ព្រះយេហូវ៉ា​ប្រទាន​ពរ ហើយ​រក្សា​ឯង សូម​ឲ្យ​ព្រះយេហូវ៉ា​ធ្វើ​ឲ្យ​ព្រះ​ភក្ត្រ​ទ្រង់​ភ្លឺ​មក​ដល់​ឯង…

Read article
គន្លឹះ​នាំ​ឲ្យ​មាន​ការ​រួបរួម (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«អ្នក​រាល់​គ្នា​ក៏​បាន​ស្អាង​ឡើង​ក្នុង​ទ្រង់​ដែរ សម្រាប់​ជា​លំ​នៅ​នៃ​ព្រះ​ដោយ​នូវ​ព្រះ​វិញ្ញាណ» (អេភេសូរ ២:២២)។ ពេល​ណា​មនុស្ស​សម្រេច​ចិត្ត​ទទួល​ជឿ​ព្រះ​គ្រីស្ទ ការ​ផ្លាស់​ប្រែ​នៃ​អត្ត​សញ្ញាណ​របស់​ពួក​គេ មិន​គ្រាន់​តែ​កើត​មាន​ជា​លក្ខណៈ​បុគ្គល​នោះ​ទេ។ សាវ័ក ប៉ុល បាន​បក​ស្រាយ ក្នុង​បទ​គម្ពីរ​អេភេសូរ ជំពូក​២​ថា មនុស្ស​មាន​បាប​ដែល​ស្លាប់​ក្នុង​បាប ឥឡូវ​នេះ​មាន​ជីវិត​រស់​ក្នុង​ព្រះ​គ្រីស្ទ​ហើយ កូន​នៃ​សេចក្តី​ក្រោធ បាន​ក្លាយ​ជា​កូន​ព្រះ។ តែ​អត្ត​សញ្ញាណ​ថ្មី​នេះ មិន​គ្រាន់​តែ​មាន​ជា​លក្ខណៈ​បុគ្គល​នោះ​ទេ។ យើង​មិន​នៅ​ក្នុង​ព្រះ​គ្រីស្ទ តែ​ម្នាក់​ឯង តែ​យើង​នៅ​ក្នុង​ព្រះ​អង្គ​ជា​មួយ​រាស្ត្រ​ទាំង​អស់​របស់​ព្រះ​អង្គ។ ហេតុ​នេះ​ហើយ ក្នុង​បទ​គម្ពីរ​អេភេសូរ​ជំពូក​២ សាវ័ក ប៉ុល បាន​និយាយ​អំពី​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ជា​មួយ​ព្រះ​គុណ​ព្រះ ហើយ​ក៏​បាន​និយាយ​អំពី​ការ​រួបរួម ដែល​ព្រះ​គុណ​ព្រះ​អង្គ​សម្រេច​បាន។ សាវ័ក ប៉ុល បាន​ប្រាប់​យើង​ថា «អ្នក​រាល់​គ្នា​មិន​មែន​ជា​អ្នក​ដទៃ ឬ​ជា​អ្នក​គ្រាន់​តែ​សំណាក់​នៅ​ទៀត​ទេ គឺ​ជា​ជាតិ​តែ​១​នឹង​ពួក​បរិសុទ្ធ ជា​ពួក​ដំណាក់​ព្រះ​វិញ» (ខ.១៩)។ «មនុស្ស​ថ្មី» (ខ.១៥) ដែល​ព្រះ​គ្រីស្ទ​កំពុង​បង្កើត គឺ​បាន​រាប់​បញ្ចូល​ក្នុង​ចំណោម​មនុស្ស​ដទៃ​ទៀត​ដែល​ជា​អ្នក​ទទួល​មរតក​នៃ​ព្រះ​គុណ​ជា​មួយ​យើង។ ការ​នេះ​មិន​មាន​ន័យ​ថា អត្ត​សញ្ញាណ​ផ្ទាល់​ខ្លួន​របស់​មនុស្ស​ម្នាក់ៗ​មិន​សំខាន់​នោះ​ទេ។ ភេទ ជន​ជាតិ និង​ប្រវត្តិ​ផ្ទាល់​ខ្លួន​របស់​យើង​មិន​ត្រូវ​បាន​បំផ្លាញ​ចោល​ក្នុង​ព្រះ​គ្រីស្ទ​នោះ​ទេ។ យើង​នៅ​តែ​ជា​មនុស្ស​ដែល​ព្រះ​អង្គ​បាន​បង្កើត ឲ្យ​មាន​រូប​ដូច​អង្គ​ទ្រង់ ដើម្បី​បំពេញ​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ។ ប៉ុន្តែ ការ​អ្វី​ដែល​បង្រួប​បង្រួម​យើង​ក្នុង​ព្រះ​គ្រីស្ទ ឬ​ការ​បង្រួប​បង្រួម​យើង​ជា​មួយ​ព្រះ​គ្រីស្ទ គឺ​សំខាន់​ជាង​សេចក្តី​ផ្សេង​ទៀត។ យើង​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​ការ​ល្បួង​ឲ្យ​យើង​ភ្លេច​ហេតុផល ដែល​ត្រូវ​រួប​រួម​គ្នា។…

Read article
ផែនការ​របស់​យើង និង​ផែនការ​ព្រះ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

អេសាយ ៥៥:៨-១២ ពីព្រោះ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះ​បន្ទូល​ថា “គំនិត​អញ មិនមែន​ដូចជា​គំនិត​របស់​ឯង​រាល់​គ្នា​ទេ ឯ​ផ្លូវ​របស់​ឯង​រាល់​គ្នា​ក៏​មិនមែន​ជា​ផ្លូវ​របស់​អញ​ដែរ”។ អេសាយ ៥៥:៨ កាល​ប៉ុន្មាន​ឆ្នាំ​មុន ស្វាមី​របស់​ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ទៅ​ទ្វីប​អាហ្វ្រិក ជាមួយ​មនុស្ស​មួយ​ក្រុម មកពី​ព្រះវិហារ​របស់​គាត់​។ នៅ​នាទី​ចុង​ក្រោយ ក្រុម​របស់​គាត់​ក៏បាន​ទទួល​ដំណឹង​ថា ពួកគេ​មិន​អាច​ធ្វើ​ដំណើរ​បានទេ​។ ម្នាក់ៗ​មាន​ការ​ខក​ចិត្ត ប៉ុន្តែ ចំពោះ​លុយ​ដែល​ពួកគេ​ប្រមូល​បាន សម្រាប់​បង់​ថ្លៃ​សំបុត្រ​យន្តហោះ ការ​ស្នាក់​នៅ និង​អាហារ ពួកគេ​ក៏​បាន​បរិច្ចាគ​ឲ្យ​ប្រជាជន​នៅ​ភូមិ​នោះ ​ដែល​ពួកគេ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ជួប​បាន​។ ប្រជាជន​ក្នុង​ភូមិ​នោះ​ក៏​បាន​ប្រើ​លុយ​នោះ ដើម្បី​សាង​សង់​អាគារ ធ្វើ​ជា​កន្លែង​ស្នាក់​នៅ​សម្រាប់​ជន​រង​គ្រោះ​នៃ​ការ​រំលោភ​បំពាន។ ថ្មីៗ​នេះ ក្នុង​អំឡុង​ពេល​អធិស្ឋាន ក្នុង​ពេល​បរិភោគ​អាហារ​ពេល​ព្រឹក ស្វាមី​របស់​ខ្ញុំ​ក៏​បាន​ជួប​មនុស្ស​ម្នាក់ ដែល​បាន​រស់នៅ​ក្នុង​ភូមិ ដែល​គាត់​ស្ទើរតែ​បាន​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​កាល​ប៉ុន្មាន​ឆ្នាំ​មុន​។ បុរស​នោះ​ក៏បាន​ប្រាប់​ស្វាមី​ខ្ញុំ​ថា គាត់​ជា​គ្រូ​បង្រៀន​នៅ​ភូមិ​នោះ ហើយ​ថា គាត់​បាន​ដើរ​កាត់​ពីមុខ​អាគារ​នោះ ជា​រៀង​រាល់​ថ្ងៃ​។ គាត់​ក៏​បាន​បញ្ជាក់​ថា ព្រះអម្ចាស់​កំពុង​តែ​ប្រើ​អាគារ​នោះ ដើម្បី​ជួយ​មនុស្ស​ដែល​ងាយ​រង​គ្រោះ​បំផុត ក្នុង​តំបន់​នោះ​។ ផែនការ និង​បំណង​ចិត្ត​របស់​យើង មិន​តែងតែ​សម​ស្រប​នឹង​បំណង​ព្រះទ័យ​របស់​ព្រះ​ទេ​។ ដ្បិត​គំនិត​ព្រះអង្គ មិនមែន​ដូចជា​គំនិត​របស់​យើង​រាល់​គ្នា​ទេ ឯ​ផ្លូវ​របស់​យើង​រាល់​គ្នា​ក៏​មិនមែន​ជា​ផ្លូវ​របស់​ព្រះអង្គ​ដែរ(អេសាយ ៥៥:៨)។ ផ្លូវ​របស់​ព្រះ​មិន​គ្រាន់តែ​ខុសពី​ផ្លូវ​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​ក៏ “ខ្ពស់​ជាង” និង​ល្អ​ជាង ព្រោះ​ការ​អ្វី​ដែល​ព្រះអង្គ​ធ្វើ គឺ​តែងតែ​សម​ស្រប​នឹង​​ការ​ពិត​ដែល​ថា ព្រះអង្គ​ជា​នរណា(ខ.៩)។…

Read article
បាន​ទទួល​នគរ​ព្រះ​ជា​មរតក(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ពួក​ចោរ ពួក​មនុស្ស​លោភ ពួក​ប្រមឹក ពួក​ត្មះដៀល និង​ពួក​ប្លន់​កំហែង នោះ​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុកជា​មរដក​ឡើយ» (១កូរិនថូស ៦:៩)។ សមាជិក​ភាព​ដែល​យើង​មាន​ក្នុង​នគរ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ បាន​បញ្ជាក់​អត្ត​សញ្ញាណ​យើង​ថា ជា​អ្នក​ជឿ​ព្រះ​អង្គ គឺ​គ្មាន​អ្វី​បញ្ជាក់​ច្បាស់​ជាង​នេះ​ទេ។ នេះ​ជា​ផ្នែក​មួយ​នៃ​ការ​អ្វី​ដែល​ធ្វើ​ឲ្យ​គ្រីស្ទ​បរិស័ទ​មាន​លក្ខណៈ​ពិសេស។ យើង​ជា​សមាជិក​នៃ​នគរ​ថ្មី​ស្រឡាង​មួយ។ ទោះ​យើង​មាន​ពណ៌​សម្បុរ​អ្វី ជា​អ្នក​មាន​ឬ​ក្រ ស្រី​ឬ​ប្រុស​ក៏​ដោយ ក៏​ការ​អ្វី​ដែល​បង្រួប​បង្រួម​យើង គឺ​ការ​ស្មោះ​ស្ម័គ្រ​ដែល​យើង​មាន ចំពោះ​ព្រះ​ជា​ក្សត្រ​តែ​មួយ គឺ​ព្រះ​នាម​ព្រះ​យេស៊ូវ។ យើង​ដើរ​តាម​ក្បួន តាម​បញ្ជា​របស់​ព្រះ​អង្គ ហើយ​អរ​សប្បាយ​ក្នុង​ចំណោម​ទាហាន​ព្រះ​អង្គ ហើយ​យើង​មាន​ចិត្ត​រីករាយ​ដែល​បាន​ធ្វើ​តាម​ព្រះ​ទ័យ​ព្រះ​អង្គ។ នគរ​ព្រះ​ជា​នគរ​សុ​ចរិត។ ចរិត​លក្ខណៈ​របស់​ព្រះ​អង្គ​ល្អ​ឥត​ខ្ចោះ ស្តង់ដារ​របស់​ព្រះ​អង្គ​ក៏​ល្អ​ប្រសើរ ហើយ​ព្រះ​អង្គ​ក៏​មិន​ទ្រាំ​ទ្រ​បាប​របស់​មនុស្ស។ ហេតុ​នេះ​ហើយ​សាវ័ក ប៉ុល បាន​ដាស់​តឿន​ថា អ្នក​ដែល​បដិសេធន៍​ចារិក​លក្ខណៈ​របស់​ព្រះ​អង្គ និង​មិន​ទទួល​ស្តង់ដារ​របស់​ព្រះ​អង្គ នឹង​មិន​បាន​ទទួល​នគរ​ព្រះ​អង្គ​ជា​មរតក​ឡើយ។ ការ​រស់​នៅ​ដែល​មាន​ភាព​ទុច្ចរិត ការ​បះបោរ​ទាស់​នឹង​ព្រះ ហើយ​ការ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង គឺ​មិន​បាន​ស្រប​ទៅ​តាម​ការ​គ្រប់​គ្រង​របស់​ព្រះ​គ្រីស្ទ​ឡើយ។ ដូច​នេះ ការ​សម្រេច​ចិត្ត​រស់​នៅ​យ៉ាង​ដូច​នេះ គឺ​ជា​ការ​សម្រេច​ចិត្ត​រស់​នៅ នៅ​ក្រៅ​ព្រំដែន​របស់​នគរ​ព្រះ​អង្គ។ យើង​ត្រូវ​តែ​កត់​ចំណាំ​ថា សាវ័ក ប៉ុល មិន​មែន​កំពុង​និយាយ​សំដៅ​ទៅ​លើ​ការ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ក្នុង​ករណី​ដាច់​ដោយ​ឡែក​ណា​មួយ​នោះ​ទេ។ ព្រោះ​គ្មាន​សមាជិក​ណា​មួយ​នៃ​នគរ​ព្រះ​គ្រីស្ទ​ដែល​រស់​នៅ​ក្នុង​ជីវិត​ដែល​គ្មាន​បាប ក្នុង​ជីវិត​នៅ​ផែនដី​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ សាវ័ក ប៉ុល កំពុង​សំដៅ​ទៅ​លើ​មនុស្ស​ដែល​បន្ត​ដេញ​តាម​បាប ឬ​ទ្រាំ​ទ្រ​បាប។…

Read article
ព្រះ​អង្គ​តាម​រក​យើង (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

អេសេគាល ៣៤:១១-១៦ ដ្បិត​ព្រះ​អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា មើល អញ គឺ​អញ​នេះ​ហើយ នឹង​ស្វែង​រក​ចៀម​របស់​អញ​ទាំង​ស៊ើប​សួររក​ទាល់តែ​ឃើញ​ផង​។ អេសេគាល ៣៤:១១ អ៊ែវិន(Evan) មាន​បញ្ហា​ញៀន​ថ្នាំ​ប៉ុន្មាន​ឆ្នាំ​ហើយ ដែល​បាន​រា​រាំង​គាត់ មិន​ឲ្យ​ចូល​មក​ជិត​ព្រះ​។ គាត់​ឆ្ងល់​ថា តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​គាត់​សក្តិ​សមនឹង​ទទួល​សេចក្តី​ស្រឡាញ់​របស់​ព្រះ? ដូច​នេះ ខណៈ​ពេល​ដែល​គាត់​បន្ត​ទៅ​ព្រះវិហារ គាត់​មាន​អារម្មណ៍​ថា មាន​គម្លាត​ធំ​មួយ​មិន​អាច​តភ្ជាប់​បាន ដែល​បាន​ធ្វើ​ឲ្យ​គាត់​ដាច់​ចេញពី​ព្រះ​។ ប៉ុន្តែ ពេល​ណា​អ៊ែវិន​អធិស្ឋាន​អស់ពី​ចិត្ត អំពី​រឿង​អ្វីមួយ ព្រះអម្ចាស់​ហាក់​ដូចជា​បាន​ឆ្លើយតប​ចំពោះ​គាត់​។ ព្រះអង្គ​ក៏បាន​ចាត់​មនុស្ស​ឲ្យ​មក​លើក​ទឹក​ចិត្ត និង​កម្សាន្ត​ចិត្ត​គាត់ ក្នុង​ពេល​ដ៏​ពិបាក​។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក អ៊ែវិន​ក៏​បាន​ដឹង​ថា ព្រះអម្ចាស់​បាន​តាម​រក​គាត់​ជានិច្ច ហើយក៏​បាន​បង្ហាញថា ព្រះអង្គ​តែងតែ​ស្រឡាញ់ និង​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​គាត់​។ ហើយ​នៅពេល​នោះ គាត់​ក៏បាន​ចាប់​ផ្តើម​ទុក​ចិត្ត​លើ​ការ​អត់​ទោស​បាប និង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​។ គាត់​ក៏​បាន​និយាយ​ថា “ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា​ព្រះ​អង្គ​បាន​អត់​ទោស​ឲ្យ​ខ្ញុំ​ហើយ ហើយ​ខ្ញុំ​អាច​អនុញ្ញាត​ឲ្យ​ព្រះអង្គ​នាំ​ខ្ញុំ ចូល​ទៅ​ជិត​ព្រះអង្គ ទោះ​ខ្ញុំ​កំពុង​តែ​តយុទ្ធ​នឹង​ការ​ញៀន​ថ្នាំ​ក៏ដោយ”។ បទ​គម្ពីរ​អេសេគាល ៣៤:១១-១៦ បាន​ពិពណ៌នា​អំពី​ព្រះ​មួយ​អង្គ ដែល​តាម​រក​រាស្រ្ត​ព្រះអង្គ​។ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា “មើល អញ គឺ​អញ​នេះ​ហើយ នឹង​ស្វែង​រក​ចៀម​របស់​អញ​ទាំង​ស៊ើប​សួររក​ទាល់តែ​ឃើញ​ផង”(ខ.១១)។ រឿង​នេះ​បាន​កើត​ឡើង​បន្ទាប់ពី​អ្នក​ដឹកនាំ​របស់​ពួកគេ ដែល​ជា​មនុស្ស​បាន​បោះបង់ចោល​ពួកគេ ហើយ​ពួកគេ​ក៏​បាន​ឈប់​ស្តាប់​បង្គាប់​ព្រះអង្គ…

Read article
ថ្ងៃ​ឈប់​សម្រាក​របស់​ព្រះ​អង្គ(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ព្រះ​ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ថ្ងៃ​ទី​៧​នោះ ព្រម​ទាំង​ញែក​ទុក​ជា​ថ្ងៃ​បរិសុទ្ធ ពីព្រោះ​នៅ​ថ្ងៃ​នោះ ទ្រង់​បាន​ឈប់​សម្រាក​ពី​គ្រប់​ទាំង​ការ​ដែល​ទ្រង់​បាន​បង្កើត​បាន​ធ្វើ» (លោកុប្បត្ដិ ២:៣)។ មនុស្ស​ជាតិ​ជា​ស្នា​ព្រះ​ហស្ត​ដែល​ខ្ពង់​ខ្ពស់​បំផុត​របស់​ព្រះ។ យើង​មិន​មែន​ជា​សត្វ​ស្វា​ដែល​មាន​ការ​វិវត្តន៍​ខ្ពស់​ជាង​គេ​នោះ​ទេ។ មាន​តែ​មនុស្ស​យើង​ទេ ដែល​ព្រះ​ទ្រង់​បាន​បង្កើត​មក​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ (លោកុប្បត្ដិ ១:២៧)។ យើង​ជា​ស្នា​ព្រះ​ហស្ត​ព្រះ​អាទិករ ព្រោះ​ព្រះ​អង្គ​បាន​បង្កើត​យើង​មក តែ​យើង​ក៏​មាន​លក្ខណៈ​ពិសេស​ខុស​ពី​ស្នា​ព្រះ​ហស្ត​ទាំង​អស់ ព្រោះ​ព្រះ​អង្គ​បាន​បង្កើត​យើង​មក ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​អង្គ។ មនុស្ស​ជាតិ​មាន​ភាព​ថ្លៃថ្នូរ​រ​ដែល​មិន​អាច​កាត់​ផ្តាច់​បាន ហើយ​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​គោរព​ព្រះ​អាទិករ​នៃ​យើង ហើយ​រស់​នៅ​ក្នុង​ទំនាក់​ទំនង​ជា​មួយ​ព្រះ​អង្គ។ បើ​មនុស្ស​ជា​ស្នា​ព្រះ​ហស្ត​ដែល​ខ្ពង់ខ្ពស់​បំផុត នោះ​គោលដៅ​ធំ​បំផុត​នៃ​ការ​បង្កើត​របស់​ព្រះ​អង្គ គឺ​ដើម្បី​ឲ្យ​យើង​បាន​សម្រាក។ កាល​ព្រះ​អង្គ​បញ្ចប់​ព្រះ​រាជ​កិច្ច​នៃ​ការ​បង្កើត​ព្រះ​អង្គ​ក៏​បាន​សម្រាក។ ការ​នេះ​មិន​មាន​ន័យ​ថា ព្រះ​អង្គ​ឈប់​មាន​ព្រះ​វត្ត​មាន ឬ​សកម្មភាព​នៅ​ក្នុង​ពិភពលោក​នោះ​ទេ តែ​ព្រះ​អង្គ​បាន​ឈប់​សម្រាក​ពី​ការ​បង្កើត។ ព្រះ​អង្គ​មិន​ត្រូវ​ការ​ការ​កែ​លម្អ ឬ​បន្ថែម​បន្ថយ​អ្វី​ឡើយ។ គ្មាន​អ្វី​ដែល​ត្រូវ​កែ​សម្រួល និង​ធ្វើ​ឡើង​វិញ​ទេ។ ហើយ​ការ​រៀប​ចំ​ដ៏​ធំ​របស់​ព្រះ​អង្គ ដែល​ជា​បំណង​ព្រះ​ទ័យ​សម្រាប់​មនុស្ស​ជាតិ គឺ​ដើម្បី​ឲ្យ​យើង​អាច​រស់​នៅ​ជា​មួយ​ព្រះ​អង្គ ក្នុង​ថ្ងៃ​ឈប់​សម្រាក​ដ៏​អស្ចារ្យ ដែល​នៅ​តែ​បន្ត​មាន។ ក្នុង​រឿង​នៃ​ការ​បង្កើត ក្នុង​បទ​គម្ពីរ​លោកុប្បត្ដិ ជំពូក១ នៅ​ចុង​បញ្ចប់​នៃ​ថ្ងៃ​នីមួយៗ ក្នុង​រយៈ​ពេល​៦​ថ្ងៃ​ដំបូង​សុទ្ធ​តែ​មាន​ឃ្លា «នោះ​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង»។ ប៉ុន្តែ នៅ​ថ្ងៃ​ទី​៧ មិន​មាន​ឃ្លា​នេះ​ទៀត​ទេ។ យើង​អាច​កាត់​ស្រាយ​ថា ថ្ងៃ​ទី​៧ ជា​ថ្ងៃ​ដែល​នៅ​តែ​បន្ត​មាន ដែល​ក្នុង​នោះ ព្រះ​អង្គ​កំពុង​ជ្រើស​រើស​រាស្ត្រ​មួយ​សម្រាប់​អង្គ​ទ្រង់។ ព្រះ​អង្គ​កំពុង​នាំ​មនុស្ស​ជាតិ​ឲ្យ​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​អង្គ ដោយ​ផ្គត់​ផ្គង់ និង​ការពារ​ពួក​គេ ហើយ​ប្រទាន​ការ​ប្រកប​គ្នា…

Read article