ទម្រង់ដ៏ល្អបំផុតនៃភាពជាបាវបម្រើ
ដ្បិតអ្នកណាដែលធ្វើជាបាវបំរើគេ ក្នុងកាលដែលព្រះអម្ចាស់ហៅមក នោះជាអ្នកជារបស់ព្រះអម្ចាស់ ហើយអ្នកជាណាដែលទ្រង់ហៅមក នោះជាបាវបំរើនៃព្រះគ្រីស្ទវិញ។ ១កូរិនថូសស ៧:២២
Read articleដ្បិតអ្នកណាដែលធ្វើជាបាវបំរើគេ ក្នុងកាលដែលព្រះអម្ចាស់ហៅមក នោះជាអ្នកជារបស់ព្រះអម្ចាស់ ហើយអ្នកជាណាដែលទ្រង់ហៅមក នោះជាបាវបំរើនៃព្រះគ្រីស្ទវិញ។ ១កូរិនថូសស ៧:២២
Read articleអេសាយ ៦១:១-៣ នឹងចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលំអជំនួសផេះ ហើយប្រេងនៃសេចក្តីអំណរជំនួសសេចក្តីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្តីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់។ អេសាយ ៦១:៣ នៅពេលល្ងាចមួយនោះ ខ្ញុំបានកត់សំគាល់ឃើញថ្នាលដំណាំជាជួរ ក្នុងដីឡូក្បែរផ្ទះខ្ញុំ។ ជួរនីមួយៗមានស្លឹកឈើពណ៌បៃតងតូចៗដុះចេញពីដី ជាមួយពន្លកតូចៗ។ នៅពេលព្រឹកបន្ទាប់ ពេលខ្ញុំកំពុងធ្វើដំណើរតាមផ្លូវ ខ្ញុំក៏បានឈប់ត្រឹងមួយកន្លែង ពេលដែលខ្ញុំបានឃើញកូនដើមផ្កាធូលីបពណ៌ក្រហម ក្នុងចំនួនច្រើនសន្ធឹក កំពុងដុះឡើង ក្នុងដីឡូនោះ។ ក្នុងរដូវស្លឹកឈើជ្រុះកាលពីឆ្នាំមុន មានមនុស្សមួយក្រុមបានយកមើមដើមផ្កាធូលីបមកដាំ ក្នុងដីឡូដែលគេទុកចោល នៅទូទាំងភាគខាងត្បូងនៃទីក្រុងឈីកាហ្គោ។ ពួកគេបានជ្រើសរើសយកពូជផ្កាធូលីបពណ៌ក្រហម ជាតំណាងឲ្យការរើសអើងរបស់ធនាគារ មកលើអ្នកស្នើសុំប្រាក់កម្ចី ដែលមានផលប៉ះពាល់មកលើតំបន់ ដែលជនជាតិភាគតិចរស់នៅ។ ផ្កាធូលីបទាំងនោះជាតំណាងឲ្យផ្ទះ ដែលគេអាចសាងសង់នៅលើដីឡូទាំងនោះ។ រាស្រ្តរបស់ព្រះបានស៊ូទ្រាំនឹងបញ្ហាប្រឈមជាច្រើន ដែលរាប់ចាប់តាំងពីការនិទេសចេញពីស្រុកកំណើត រហូតដល់ការរើសអើង ដោយប្រកាន់ពូជសាសន៍ជាដើម។ តែយើងនៅតែអាចរកឃើញក្តីសង្ឃឹម។ កណ្ឌគម្ពីរអេសាយបានរំឭកប្រជាជនអ៊ីស្រាអែល ក្នុងអំឡុងពេលនិរទេសថា ព្រះអម្ចាស់នឹងមិនចាកចេញពីពួកគេឡើយ។ ព្រះអង្គនឹងប្រទាន “ភួងលម្អ” ជំនួសផេះ។ សូម្បីតែអ្នកក្រក៏នឹងទទួល “ដំណឹងល្អ”(៦១:១)។ ព្រះអម្ចាស់បានសន្យាថានឹងកែប្រែវិញ្ញាណដែលអស់សង្ឃឹម ឲ្យក្លាយជា “អាវនៃសេចក្តីសរសើរ”។ ពាក្យប្រៀបប្រដូចទាំងនេះបានបង្ហាញនូវសិរីល្អរបស់ព្រះអង្គ ហើយនាំក្តីអំណរដល់រាស្រ្តព្រះអង្គ ដែលបានប្រែក្លាយជា “ដើមឈើនៃសេចក្តីសុចរិត” គឺមិនមែនជាឈើ្លយសឹកដែលអស់អសង្ឃឹមទៀតទេ(ខ.៣)។ ផ្កាធូលីបទាំងនោះក៏បានបង្ហាញឲ្យយើងដឹងថា ព្រះអម្ចាស់អាចបង្កើតឲ្យមានភាពស្រស់ស្អាត…
Read articleមានមនុស្សជាច្រើនបានបន្ទាបតម្លៃរបស់ជំនឿ ដែលនាំឲ្យបានសង្គ្រោះ ដោយចាត់ទុកជំនឿ គ្រាន់តែជាការសម្រេចចិត្តទទួលជឿព្រះ ដោយគ្មានការកែប្រែបំណងប្រាថ្នា និងការស្វែងរក។
Read article២កូរិនថូស ៥:១២-២១ ដូច្នេះ យើងខ្ញុំជាទូតដំណាងព្រះគ្រីស្ទ … គឺយើងខ្ញុំអង្វរគេជំនួសព្រះគ្រីស្ទថា ចូរឲ្យបានជាមេត្រីនឹងព្រះចុះ។ ២កូរិនថូស ៥:២០ លោកប៊ីល ថូបៀស(Tobias) មិត្តភក្តិរបស់ខ្ញុំ ដែលរៀនជាមួយគ្នានៅមហាវិទ្យាល័យ។ គាត់បានទៅធ្វើការបម្រើព្រះ ជាបេសកជន នៅលើកោះមួយ ក្នុងមហាសមុទ្របាស៊ីហ្វិក អស់ជាច្រើនឆ្នាំ។ គាត់បានចែកចាយទីបន្ទាល់របស់យុវជនវ័យក្មេងម្នាក់ ដែលបានចាកចេញពីស្រុកកំណើត ទៅស្វែងរកភាពមានបាន។ តែមិត្តភក្តិគាត់ម្នាក់បាននាំគាត់ ទៅព្រះវិហារ ដែលនៅទីនោះ គាត់បានឮដំណឹងល្អរបស់ព្រះយេស៊ូវ ហើយគាត់ក៏បានទទួលជឿព្រះអង្គជាព្រះអង្គសង្រ្គោះ។ យុវជននោះចង់នាំដំណឹងល្អទៅចែកចាយដល់ប្រជាជនគាត់ ដែល “កំពុងផុងខ្លួនជ្រៅក្នុងអំពើមន្តអាគម” ដូចនេះ គាត់ក៏បានស្វែងរកបេសកជនម្នាក់ ឲ្យទៅឈោងចាប់ពួកគេ។ ប៉ុន្តែ មានបេសកជនម្នាក់បានប្រាប់គាត់ ឲ្យចេញទៅប្រាប់ពួកគេ អំពីការអ្វីដែលព្រះបានធ្វើសម្រាប់គាត់(មើលម៉ាកុស ៥:១៩)។ គាត់ក៏បានធ្វើតាមការណែនាំរបស់បេសកជនរូបនោះ។ មនុស្សមួយចំនួនក្នុងស្រុកកំណើតរបស់គាត់ក៏បានទទួលជឿព្រះយេស៊ូវ តែភាពផុសផុលធំបំផុតកើតមាន នៅពេលដែលមេធ្មប់ម្នាក់ ប្រចាំតំបន់នោះ បានដឹងថា ព្រះយេស៊ូវជាផ្លូវ ជាសេចក្តីពិត និងជាជីវិត(យ៉ូហាន ១៤:៦)។ មេធ្មប់នោះបានទទួលជឿព្រះយេស៊ូវ ហើយក៏បានចែកចាយអំពីព្រះអង្គ នៅទូទាំងតំបន់ដែលពួកគេរស់នៅ។ ក្នុងរយៈពេល៤ឆ្នាំ ការធ្វើបន្ទាល់របស់យុវជននោះ នាំឲ្យមានការបង្កើតពួកជំនុំ បាន៧កន្លែង ក្នុងតំបន់នោះ។…
Read articleហេព្រើរ ១២:៤-១១ ព្រះដែលទ្រង់វាយផ្ចាល នោះសំរាប់ជាប្រយោជន៍ដល់យើងវិញ ដើម្បីឲ្យយើងបានសេចក្តីបរិសុទ្ធរបស់ទ្រង់។ ហេព្រើរ ១២:១០ រឿងប្រៀបប្រដូច ដែលលោកចច មែកដូណាល់(George MacDonald) បាននិពន្ធមានចំណងជើងថា ស្រ្តីមានប្រាជ្ញា បានដំណាលអំពីភាពអាត្មានិយមរបស់ក្មេងស្រីពីរនាក់ ដែលនាំមកនូវសេចក្តីទុក ដល់គេរាល់គ្នា រាប់បញ្ចូលទាំងខ្លួនឯងដែរ ទាល់តែមានស្រ្តីមានប្រាជ្ញាម្នាក់ បាននាំពួកគេធ្វើតេស្តជាបន្តបន្ទាប់ ដើម្បីជួយពួកគេឲ្យក្លាយជាក្មេង “គួរឲ្យស្រឡាញ់”ឡើងវិញ។ បន្ទាប់ពីក្មេងស្រីទាំងពីរបានបរាជ័យនៅក្នុងការធ្វើតេស្តនីមួយៗ ហើយមានអារម្មណ៍អៀនខ្មាស និងឯកោ ទីបំផុត រ៉ូសាមុន(Rosamond) ជាក្មេងស្រីម្នាក់ក្នុងចំណោមក្មេងទាំងពីរ ក៏បានដឹងថា នាងមិនអាចកែប្រែអត្តចរិតរបស់នាងបានទេ។ នាងក៏បានសួរស្រ្តីអ្នកប្រាជ្ញថា “អ្នកគ្រូអាចជួយខ្ញុំបានទេ?” ស្រ្តីនោះក៏បានឆ្លើយថា “ដោយសារប្អូនសួរខ្ញុំហើយ នោះខ្ញុំប្រហែលជាអាចជួយប្អូនបាន”។ ដោយសារជំនួយរបស់ស្រ្តីអ្នកប្រាជ្ញ រ៉ូសាមុនក៏បានចាប់ផ្តើមមានការផ្លាស់ប្តូរ។ បន្ទាប់មក នាងក៏បានសុំឲ្យស្រ្តីអ្នកប្រាជ្ញអត់ទោសឲ្យនាង ចំពោះកំហុសដែលនាងបានបង្កឡើង។ ស្រ្តីអ្នកប្រាជ្ញក៏បានប្រាប់នាងថា “អ្នកគ្រូស្តីប្រដៅឲ្យប្អូន គឺដោយសារអ្នកគ្រូស្រឡាញ់ប្អូន”។ នៅពេលខ្លះ ព្រះអម្ចាស់វាយផ្ចាលយើង។ យើងចាំបាច់ត្រូវយល់អំពីហេតុផលរបស់ព្រះអង្គ។ ការកែតម្រង់របស់ព្រះអង្គ គឺមិនមែនជាការសងសឹកមកលើយើងទេ តែដោយសារព្រះអង្គយកព្រះទ័យទុកដាក់ចំពោះសុខុមាលភាពរបស់យើង ក្នុងនាមព្រះអង្គជាឪពុក(ហេព្រើរ ១២:៦)។ ព្រះអង្គក៏សព្វព្រះទ័យឲ្យយើងមានសេចក្តីបរិសុទ្ធរបស់ព្រះអង្គ ដោយអរសប្បាយនឹងការច្រូតកាត់ផលនៃ សេចក្តីសុចរិត និងសេចក្តីសុខសាន្ត(ខ.១០-១១)។ ភាពអាត្មានិយមនាំមកនូវទុក្ខវេទនា…
Read articleទំនុកដំកើង ១៩:១-៩ ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការដែលព្រះហស្តទ្រង់ធ្វើ។ ទំនុកដំកើង ១៩:១ លោកអាលែក ស្មលលេយ(Alex Smalley) ចង់ឲ្យគេរាល់គ្នាឆាប់ក្រោកពីដំណេក ឬប្រហែលជាសម្រាកលំហែរនៅពេលល្ងាច។ តើហេតុអ្វី? គឺដើម្បីគយគន់ទេសភាពថ្ងៃរះ និងថ្ងៃលិច។ ពេលវេលាទាំងនោះ កន្លងផុតទៅឆាប់រហ័ស ជាពេលដែលមានភាពស្រស់ស្អាតបំផុត ដែលនាំឲ្យមនុស្សមានចិត្តស្ញប់ស្ញែង ក្នុងថ្ងៃនីមួយៗ នេះបើយោងតាមលោកស្មលលេយ ជាអ្នកស្រាវជ្រាវឈានមុខគេ ក្នុងការសិក្សារបស់ជនជាតិអង់គ្លេស អំពីទេសភាពដ៏គួរឲ្យស្ញប់ស្ញែង ដែលកើតឡើងពីកត្តាអាកាសធាតុ។ ទេសភាពថ្ងៃរះ និងថ្ងៃលិចដ៏ស្រស់ស្អាតអាចធ្វើឲ្យយើងមានអារម្មណ៍ល្អជាងមុន និងបង្កើតអារម្មណ៍វិជ្ជមាន ហើយកាត់បន្ថយស្រ្តេស គឺបានច្រើនជាងទេសភាពដែលមានផ្ទៃមេឃស្រឡះពណ៌ខៀវ ឬមានផ្កាយពេញមេឃនៅពេលយប់ទៅទៀត។ លោកស្មលលេយ មានប្រសាសន៍ថា “ពេលណាអ្នកមើលឃើញអ្វីមួយលាតសន្ធឹងធំធេង ហើយមានភាពស្រស់ស្អាតក្រៃលែង ឬអ្វីមួយដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្ញប់ស្ញែង អ្នកអាចមានអារម្មណ៍ថា បញ្ហាមានការថមថយ ហើយអ្នកមិនចាំបាច់ត្រូវព្រួយបារម្ភច្រើន អំពីបញ្ហាទាំងនោះទៀតទេ”។ ការរកឃើញភាពអស្ចារ្យក្នុងធម្មជាតិយ៉ាងដូចនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីហោរាយេរេមា ដែលបានពោលសរសើរព្រះអម្ចាស់ថា “ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល ទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី ដោយសារព្រះចេស្តាដ៏ធំរបស់ទ្រង់ និងព្រះពាហុដ៏លើកសំរេច គ្មានអ្វីដែលពិបាកពេកដល់ទ្រង់ទេ”(យេរេមា ៣២:១៧)។ ស្តេចដាវីឌក៏បានគយគន់ស្នាព្រះហស្តដ៏ស្រស់ស្អាតរបស់ព្រះអម្ចាស់ ដោយប្រកាសថា “ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការ…
Read article២របាក្សត្រ ១៦:១-៩ ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសំដែងព្រះចេស្តា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់។ ២របាក្សត្រ ១៦:៩ ខ្សែភាពយន្ត រឿង ដឹ រ៉ក់គី(The Rocky) និយាយអំពីកីឡាករប្រដាល់សកលម្នាក់ ដែលទទួលការជំរុញចិត្ត ពីការប្ដេជ្ញាចិត្ត ស៊ូស្លាប់មិនព្រមបោះបង់ចោលការតស៊ូ ដែលបានជម្នះឧបសគ្គដ៏ពិបាកបំផុត ដើម្បីក្លាយជាជើងឯកទម្ងន់ធ្ងន់។ ក្នុងខ្សែភាពយន្ត ដឹ រ៉ក់គី វគ្គ៣ តួអង្គរ៉ក់គី មានការស្ញប់ស្ញែង ចំពោះភាពជោគជ័យរបស់ខ្លួនឯង។ ដោយសារភាពល្បីល្បាញរបស់គាត់ គាត់ក៏បានទៅថតស្ប៉តពាណិជ្ជកម្ម ដែលគេចាក់ផ្សាយតាមទូរទស្សន៍ធ្វើឲ្យគាត់មិនមានពេលគ្រប់គ្រាន់សម្រាប់ការហ្វឹកហាត់។ ជើងឯកកីឡាប្រដាល់រូបនេះក៏បានប្រែជាទន់ជ្រាយ ហើយគេក៏បានបបួលគាត់ប្រកួតគ្នាក្រៅសង្វៀន ហើយក៏ត្រូវគេវាយឲ្យសន្លប់។ បន្ទាប់មក គាត់ក៏បានព្យាយាមស្តាសមត្ថភាពប្រយុទ្ធរបស់គាត់ឲ្យខ្លាំងឡើងវិញ។ ក្នុងន័យខាងវិញ្ញាណ ស្តេចអេសានៃនគរយូដាក៏បានបាត់បង់សមត្ថភាពប្រយុទ្ធផងដែរ។ ក្នុងដើមដំបូងនៃការគ្រប់គ្រងរបស់ទ្រង់ ទ្រង់បានពឹងផ្អែកទៅលើព្រះអម្ចាស់ នៅក្នុងការប្រឈមមុខដាក់បញ្ហាធំៗ។ ខណៈពេលដែលកងទ័ពរបស់សត្រូវមានគ្នាច្រើនជាង លើកទ័ពចូលទឹកដីទ្រង់ ទ្រង់ក៏បានអធិស្ឋានថា “ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាអើយ សូមជួយយើងខ្ញុំផង ដ្បិតយើងខ្ញុំផ្អែកលើទ្រង់ជាទីពឹង គឺដោយនៅតែព្រះនាមទ្រង់ប៉ុណ្ណោះ ដែលយើងរាល់គ្នាបានមក ទាស់នឹងពួកមានគ្នាច្រើនទាំងនេះ”(២របាក្សត្រ ១៤:១១)។ ព្រះអម្ចាស់ក៏បានឆ្លើយតបការអធិស្ឋានរបស់ទ្រង់ ដោយប្រទានពរកងទ័ពរបស់សាសន៍យូដាក៏បានវាយបំបាក់កងទ័ពសត្រូវឲ្យរត់ខ្ចាត់ខ្ចាយ(ខ.១២-១៥)។ ជាច្រើនឆ្នាំក្រោយមក នគរយូដាក៏បានទទួលរងការគំរាមកំហែងសារជាថ្មី។ នៅពេលនេះ…
Read articleលោកុប្បត្តិ ៣៣:១-១១ អេសាវក៏រត់មកទទួល ហើយឱបថើប រួចយំជាមួយគ្នាទាំង២នាក់។ លោកុប្បត្តិ ៣៣:៤ កាលលោកអាយហ្សេយ៉ា(Isaiah) ចូលរួមការប្រកួតកីឡាវាយកូនបាល់បេសប៊ល ពានរង្វាន់ជើងឯកប្រចាំតំបន់ គាត់ត្រូវគេគប់កូនបាល់ចំក្បាល ធ្វើឲ្យគាត់ដួលទៅលើដី ហើយគាត់យកដៃទប់ក្បាលគាត់។ តែអរព្រះគុណព្រះអង្គ ដែលមួកសុវត្ថិភាពបានការពារក្បាលគាត់ មិនឲ្យមានរបួសធ្ងន់។ តើគាត់គួរតែឆ្លើយតបទៅគេវិញ ដោយចិត្តសប្បុរស ឬដោយការសងសឹក? នៅពេលដែលគេបន្តការប្រកួត លោកអាយហ្សេយ៉ាក៏បានកត់សំគាល់ឃើញ អ្នកគប់កូនបាល់កំពុងឈរញ័រខ្លួន ដោយសារកំហុសដែលខ្លួនបានធ្វើដោយអចេតនា។ ក្នុងពេលនោះ លោកអាយហ្សេយ៉ាក៏បានធ្វើនូវរឿងដែលគេមិននឹកស្មានដល់ ដោយគាត់ដើរទៅរកកីឡាករនោះ ហើយឱបកីឡានោះ ដោយការកម្សាន្តចិត្ត ហើយលោកអាយហ្សេយ៉ាក៏បានបញ្ជាក់ដល់កីឡានោះថា គាត់មិនអីទេ។ វីដេអូដែលគេថតបានសកម្មភាពគាត់នៅពេលនោះ ត្រូវគេយកទៅបង្ហោះនៅតាមបណ្ដាញសង្គម ហើយមានមនុស្សជាច្រើនបានចែកចាយបន្តគ្នា។ ក្នុងស្ថានភាពដែលអាចបណ្តាលឲ្យមានការវាយតប់គ្នា លោកអាយហ្សេយ៉ាបានសម្រេចចិត្តជ្រើសរើសយកសេចក្តីសប្បុរស។ ក្នុងកណ្ឌគម្ពីរសញ្ញាចាស់ យើងឃើញថា លោកអេសាវ បានធ្វើនូវរឿងស្រដៀងនេះផងដែរ ទោះជាមានការពិបាកជាងនេះរាប់រយដងក៏ដោយ ដោយគាត់បានសម្រេចចិត្តបោះបង់ចោលផែនការសងសឹកអស់ជាច្រើនឆ្នាំ មកលើលោកយ៉ាកុប ជាប្អូនប្រុស ដែលពូកែបោកប្រាស់អ្នកដទៃ។ បន្ទាប់ពីលោកយ៉ាកុបបានវិលត្រឡប់មកផ្ទះវិញ បន្ទាប់គាត់បាននិរទេសខ្លួនបាន២០ឆ្នាំ លោកអេសាវក៏បានបង្ហាញនូវចិត្តសប្បុរស និងការអត់ឱនទោស ជាជាងសងសឹក ចំពោះកំហុសដែលលោកយ៉ាកុបបានធ្វើមកលើគាត់។ នៅពេលដែលលោកអេសាវបានឃើញលោកយ៉ាកុប គាត់ក៏បានរត់ទៅឱបលោកយ៉ាកុប(លោកុប្បត្តិ ៣៣:៤)។ លោកអេសាវក៏បានទទួលយកការសុំទោសរបស់លោកយ៉ាកុប ហើយក៏បានបញ្ជាក់ឲ្យលោកយ៉ាកុបដឹងថា…
Read articleយេរេមា ២៩:៨-១៤ នោះអញនឹងប្រោសឯងរាល់គ្នា ហើយនឹងធ្វើសំរេចដល់ឯងរាល់គ្នា តាមពាក្យល្អរបស់អញ ដោយធ្វើឲ្យឯងរាល់គ្នាវិលមកឯទីនេះវិញ។ យេរេមា ២៩:១០ ក្រុមគ្រួសារខ្ញុំបានចាកចេញពីទីក្រុងអូរីហ្គិន ជាច្រើនឆ្នាំមកហើយ។ យើងមានអនុស្សាវរីយ៍ជាច្រើននៅទីនោះ ហើយការទៅលេងទីក្រុងនោះ កាលពីពេលថ្មីៗនេះ បានធ្វើឲ្យខ្ញុំនឹកឃើញរឿងជាច្រើនដែលខ្ញុំបានភ្លេច ដែលមានដូចជា ការប្រកួតកីឡាបាល់ទាត់សម្រាប់ក្មេងស្រី ផ្ទះចាស់របស់យើង ការជួបជុំគ្នានៅព្រះវិហារ និងភោជនីយដ្ឋានម៉ិចស៊ីកូរបស់មិត្តភក្តិយើង។ ទីក្រុងនោះមានការផ្លាស់ប្តូរ តែខ្ញុំនៅអាចនៅចាំចំណុចល្អៗជាច្រើន ល្មមនឹងលើកទឹកចិត្តខ្ញុំឲ្យចង់ត្រឡប់មកលេងម្តងទៀត។ កាលពួកអ៊ីស្រាអែលត្រូវគេនិរទេស ឲ្យចូលទៅរស់នៅជាឈ្លើយសឹកក្នុងចក្រភពបាប៊ីឡូន ពួកគេនឹកមនុស្ស ទីកន្លែងសំខាន់ៗ និងវប្បធម៌ដែលពួកគេធ្លាប់មានកាលពីមុន។ ពួកគេបានភ្លេចថា ពួកគេត្រូវគេនិរទេស ដោយសារពួកគេបានបះបោរប្រឆាំងនឹងព្រះ។ កាលហោរាក្លែងក្លាយប្រាប់ពួកគេថា ពួកគេនឹងវិលត្រឡប់មកស្រុកកំណើតវិញ ក្នុងរយៈពេល២ឆ្នាំទៀត(យេរេមា ២៨:២-៤ ២៩:៨-៩) ពួកគេក៏បានជឿពួកហោរាក្លែងក្លាយទាំងនោះ។ ពួកគេងាយនឹងស្តាប់តាម ពាក្យកុហករបស់ពួកហោរាក្លែងក្លាយទាំងនោះ ដែលបានសន្យាថា ពួកគេនឹងវិលត្រឡប់មកវិញ ក្នុងពេលឆាប់ៗ។ ព្រះអម្ចាស់មិនបានយល់ស្រប នឹងពួកថ្លែងទំនាយក្លែងក្លាយ ឬនាំមកនូវការសន្យាភូតកុហកនោះឡើយ។ បានជាព្រះអង្គមានបន្ទូលថា “កុំឲ្យពួកហោរា និងពួកគ្រូទាយរបស់ឯង ដែលនៅកណ្តាលពួកឯងរាល់គ្នាបញ្ឆោតឯងឡើយ”(២៩:៨)។ ព្រះអង្គមានផែនការសម្រាប់រាស្រ្តព្រះអង្គ ឲ្យពួកគេមានសេចក្តីសង្ឃឹម នៅពេលអនាគត(ខ.១១)។ ពួកគេស្ថិតក្នុងស្ថានភាពដែលមានបញ្ហាប្រឈមថ្មីៗ ដែលនាំឲ្យមានទុក្ខលំបាកជាច្រើន តែព្រះអម្ចាស់គង់នៅជាមួយពួកគេ។ គឺដូចដែលព្រះអង្គបានប្រាប់ពួកគេថា…
Read articleតែកំណប់ទ្រព្យរបស់ព្រះល្អប្រសើរជាងរបស់ទាំងនោះឆ្ងាយណាស់ ហើយក៏ស្ថិតស្ថេរផង។ សេចក្តីស្លាប់មិនអាចរារាំងកំណប់ទ្រព្យទាំងនោះបានទេ ក៏ប្រសើរជាងមាសប្រាក់ ព្រោះមាសប្រាក់ទាំងអស់សុទ្ធតែជាកម្មសិទ្ធិព្រះអង្គ ហើយព្រះអង្គជាព្រះវរបិតារបស់យើង។ យើងនឹងទទួលមរតកពីព្រះអង្គ។ “របស់នៅជំនាន់សព្វថ្ងៃ ឬទៅមុខក្តី នោះសុទ្ធតែជារបស់ផងអ្នករាល់គ្នាទាំងអស់ តែឯអ្នករាល់គ្នាជារបស់ផងព្រះគ្រីស្ទវិញ ហើយព្រះគ្រីស្ទ ទ្រង់ជារបស់ព្រះ”(១កូរិនថូស ៣:២២-២៣)។
Read article