You are here:
ការឆ្លើយតប ដ៏ភ្ញាក់ផ្អើល

បន្ទាប់​ពី​យើង​បាន​ជួល​ផ្ទះ អស់រ​យៈ​ពេល​១​​០​ឆ្នាំ ក្នុង​ទីតាំង​ដ៏​ទាក់​ទាញ ម្ចាស់​​ផ្ទះ​​​​ស្រាប់​តែ​ត្រូ​វ​ការ​លក់​ផ្ទះដែលយើងជួលនោះ​។ ដូចនេះ​ ខ្ញុំក៏​ទូ​ល​សូម​ឲ្យ​ព្រះ​កែប្រែ​ស្ថាន​ការណ៍​នេះ ដើម្បី​ឲ្យ​ខ្ញុំ​និង​ភ​រិយារ​បស់​ខ្ញុំអា​ច​ស្នាក់​នៅក​ន្លែង​ដ៏​កក់​ក្តៅ​នេះទៀ​ត ព្រមទាំ​ង​បាន​មើ​លកូ​នរ​បស់​យើង​ធំធា​ត់​ឡើង​ នៅ​ទី​នោះទៀ​ត។ ប៉ុន្តែ ព្រះ​មាន​ប​ន្ទូល​ថា ​ទេ ចំពោះ​ពាក្យ​សំណូម​រប​ស់​យើង។ ពេល​ដែល​ខ្ញុំ​មា​ន​ត​ម្រូវ​ការ​អ្វី​មួ​យ ខ្ញុំ​ក៏​មាន​កា​របា​រ​​ម្ភ​ថា​ខ្ញុំប្រហែ​ល​កំពុ​ង​ទូ​លសូ​ម​រ​បស់​អ្វី​ ដែល​ខ្ញុំមិ​ន​ត្រូវ​ទូ​ល​សូម ឬ​ប្រហែល​ជា​ខ្ញុំមិ​ន​សក្តិ​សម នឹង​ទូល​សូម​ការ​នោះពី​ទ្រ​ង់​ទេ។ ប៉ុន្តែ ពេល​ដែ​លព្រះ​ទ្រ​ង់​មា​នប​ន្ទូល​ថា ​ទេ ទ្រង់​មិន​មាន​បំណង​អង្រួន​ជំនឿ​រ​បស់​យើង​ឲ្យ​រង្គោះ​រង្គើ​រឡើ​យ ដ្បិត​យើង បាន​តាំង​នៅ​ជា​ប់ ឬ ត្រូវបា​ន​ហុំព័​ទ្ធ ក្នុង​សេច​ក្តី​ស្រឡាញ់​របស់​ទ្រង់​ហើយ។ ក្នុង​បទ​គម្ពី​រ​អេភេសូរ ជំពូក​៣លោក​ប៉ុល​យល់​ថា​ អ្នក​ណា​ដែល​ស្គា​ល់សេ​ចក្តី​ស្រឡាញ់​របស់​ព្រះគ្រី​ស្ទ ដោយ​កា​រ​ប្រកប​ស្និទ្ធ​ស្នាល​នឹង​ទ្រង់(ខ.១៦-១៧) អ្នក​នោះអា​ច​ទុ​ក​ចិ​ត្ត​ថា ទ្រង់បានប​ដិសេធ​សេចក្តី​សំណូម​របស់​ខ្លួន ដោយ​ព្រះ​ទ័យ​ស្រឡាញ់​ទេ។ បន្ទាប់​ពី​ព្រះ​បាន​បដិសេធ​សេចក្តី​សំណូម​របស់​ខ្ញុំ មិន​ទាន់បា​ន​យូរ​​ប៉ុ​ន្មា​នផ​ង មិត្តភ័​ក្រ្ត​រប​ស់​យើង ដែល​ថ្វាយ​បង្គំ​ក្នុ​ងព្រះ​វិហារ​ជា​មួយ​គ្នា​ បាន​ឲ្យ​យើង​ជួលផ្ទះ​រប​ស់​ពួក​គេ ខណៈ​ពេល​ដែ​ល​ពួក​គេ​កំពុង​ផ្លា​ស់ទៅ​នៅ​ផ្ទះ​ផ្សេង។ កន្លែង​ថ្មី​របស់​យើង ​មានស​ម្ភារៈ​ថ្មី​ៗ ប្រព័ន្ធ​ទឹក​ភ្លើ​ង​ក៏​ថ្មីទៀ​ត​ និង​មាន​ប​ន្ទប់​ច្រើ​នជា​ង​មុន ហើយ​ថែ​ម​ទាំ​ង​មាន​ទី​តាំង​នៅ​មាត់​ស​មុ​ទ្រទៀ​ត ដូច​នេះ យើង​អាច​មើ​ល​ទេស​ភាព​ស​មុទ្រ​ដ៏​ស្រស់​ស្អា​ត ដែល​មាន​កប៉ាល់ ទូក​ក្តោង និង​ស្តាប់​ស​ម្លេង​សមុ​ទ្រ ដែល​រំ​ឭ​កយើ​ង​ជារៀ​ង​រាល់ថ្ងៃ​ថា​ ព្រះ​ទ្រង់​ពិ​ត​ជា​ធំ​ជាង​បញ្ហា​ដែ​លយើ​ង​កំពុ​ង​ជួ​ប។ ដូច​នេះ ព្រះវ​បិ​តាដែ​ល​​ពេ​​ញដោ​យ​ក្តីស្រ​​ឡាញ់ បាន​ប្រើ​មិត្ត​ដ៏ជា​ទីស្រ​ឡាញ់​រ​បស់​យើ​ង​…

Read article
បញ្ហារបស់ទ្រព្យសម្បត្តិ

ក្នុង​អំឡុង​ពេលដែ​ល​គ្រួសារ​របស់​ខ្ញុំ រ​ស់​នៅក្នុ​ង​​ប្រទេសកេ​នយ៉ា នៅ​ឆ្នាំ១៩៨០ យើង​បាន​បើ​ក​ឡាន​​ជួន​ស្រ្តី​ក្មេងម្នា​ក់ពីប្រទេស​ណៃរ៉ូប៊ី ទៅ​សួរ​សុខ​ទុ​ក្ខ​ឪពុ​កម្តា​យរ​បស់នាង ដែល​មាន​ទី​លំ​នៅ​ជិត​បឹង​វិកតូរៀ(Victoria)។ ​នៅ​តាម​ផ្លូវ យើង​បាន​ឈ​ប់​នៅ​ទី​ក្រុ​ងមួ​យ ឈ្មោះ​គី​ស៊ូមូ ដើម្បី​ទុក​ឥវ៉ាន់​របស់​យើង ក្នុង​សណ្ឋាគារ​មួ​យដែ​ល​យើង​នឹង​ស្នាក់​នៅ បន្ទាប់​ពី​ជូន​នា​ង​ទៅ​លេង​ផ្ទះ​ហើយ។ សម្រាប់​គ្រួសារ​ខ្ញុំ ​យើង​យល់​ថា ប​ន្ទប់​ដែលយើ​ងជួ​ល ក្នុង​សណ្ឋាគារ​នោះ ជា​បន្ទប់​ខ្នាត​មធ្យម ដែល​មា​នគ្រែ​គេង​ពីរ តែ​ពេល​នាង​បានមើល​បន្ទប់​នោះ នាង​ក៏លា​ន់​ម៉ា​ត់ថា​ “បន្ទប់​ដ៏​ធំយ៉ា​​ង​នេះ ​សម្រាប់​តែគ្នា​​៥​នាក់​ទេ​ឬ? ដូចនេះ​ របស់​អ្វី​ដែល​សាមញ្ញ​សម្រាប់​យើង​​ គឺ​ជា​រប​ស់​ដែ​ល​​លើស​លប់​​សម្រាប់​នាង។ មនុស្សយើ​​ងអា​ច​មាន​ទ​ស្ស​នៈ​ខុ​ស​ៗ​គ្នា អំពី​ទ្រព្យ​សម្បត្តិ ​ហើយក្នុ​ង​សង្គ​មដែ​ល​មាន​ភា​ព​សម្បូ​រ​សប្បាយ ច្រើន​តែ​មាន​​ទម្លាប់​រអ៊ូរ​រទាំ អំពីកំ​រិត​ជីវ​ភាព​ដ៏​ខ្ពស់​រ​បស់​ខ្លួ​ន ខណៈពេល​ដែលមាន​ម​នុស្ស​ជា​ច្រើន កំពុង​ប្រាថ្នា​ចង់​បាន​កំរិត​ជីវ​ភាព​បែប​នោះណា​ស់។ ក្នុង​ចំណោម​អ្ន​កជឿ​ព្រះ​ នៅក្រុ​ងអេ​ភេសូរ មាន​អ្នក​ខ្លះ​មាន​ទ្រព្យ​សម្បត្តិ​ច្រើនជា​ង​អ្នក​ដ​ទៃ​ទៀត។ ហេតុនេះ​ហើយ​ បាន​ជា​សាវ័ក​ប៉ុល​សរ​សេរ​សំបុត្រម​ក​កាន់​លោ​ក​ធីមូថេ ដែល​ជា​គ្រូគង្វាល​របស់​ពួក​គេ​ថា​ “ចូរ​​ហា​មប្រា​ម ដល់​ពួក​អ្នក​មាន នៅ​លោកីយ៍​នេះ​ផង កុំ​ឲ្យ​គេ​មាន​ឫក​ខ្ពស់ ឬ​ទុក​ចិត្ត​នឹង​ទ្រព្យសម្បត្តិ ដែល​មិន​ទៀង​នោះ​ឡើយ ត្រូវ​ទុក​ចិត្ត​នឹង​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​វិញ ដែល​ទ្រង់​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង​រាល់​គ្នា​ជា​បរិបូរ ឲ្យ​យើង​បាន​អរ​សប្បាយ”(១ធីមូថេ ៦:១៧)។ សាវ័ក​ប៉ុល​បាន​លើ​កទឹ​ក​ចិ​ត្ត​ពួក​គេ​​ឲ្យ “ធ្វើ​​គុណ និង​ការ​​​ល្អ​​ជា​​​បរិបូរ ព្រម​​ទាំង​​ចែក​ទា​ន​​ ដោ​យ​សទ្ធា ហើយ​ប្រុង​​ប្រៀ​ប​​​នឹ​ង​​ជួ​យ​គេ​​ផង”​(ខ.១៨)។ និស្ស័យ​សាច់​ឈា​ម​រប​ស់​យើង…

Read article
អំណររបស់ព្រះដ៏សប្បុរស

ថ្មី​ៗ​នេះ ខ្ញុំ​បាន​ដើ​រចូ​លក​ន្លែង​ទទូល​ភ្ញៀវ​របស់​សណ្ឋា​គា​រ​មួយ ដែល​មាន​កា​រតម្រៀប​ផ្កាស្រ​ស់ សម្រាប់​ធ្វើ​ការ​តាំង​លម្អរ​ដ៏​ធំ​បំផុត ដែល​ខ្ញុំ​មិន​ធ្លាប់​ឃើញ​ពី​មុ​ន​មក។ ការ​តាំង​លម្អរ​នេះ​រំលេច​ទៅ​ដោយ​ពណ៌​ចម្រុះ ដែល​មាន​ការ​រៀប​ចំ​យ៉ាង​ល្អ​ឥត​ខ្ចោះ ហើយក៏​ប​ង្ហើរ​ក្លិន​ដ៏​ក្រអូ​ប​អស្ចារ្យ​ផង​។ សម្រស់​រប​ស់​វា​បា​ន​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​ឈា​ន​ជើ​ង​ដើរ​ទៅមុ​ខ​ទៀត ហើយ​ខ្ញុំ​ក៏​ប​ន្តគ​យគ​ន់ទាំ​ង​ស្ងើច​​វា ​អស់​មួយ​រយៈ​ពេល​។ ការ​នេះបា​ន​ធ្វើ​​ឲ្យ​ខ្ញុំដឹ​ង​ថា ខ្ញុំ​កំពុង​តែ​ជាប់​ចិត្ត​នឹង​របស់អ្វី​ដែល​មាន​ភា​ព​ពេ​ញប​រិបូរ។ សូម​យើ​ង​គិត​អំពីសម្រស់​ដ៏​ទាក់​ទា​ញ​នៃចា​ន​ដ៏​ធំ​មួយ ដែល​មាន​ពេ​ញ​ដោយ​ផ្លែឈើច​ម្រុះ​ព​ណ៌ ឬគិ​តអំ​ពី​​តុ​បាយ ដែល​មាន​ដា​ក់​នុំ​បួន​ប្រាំដុំ​ សម្រាប់​ញាំ​លាង​មាត់​យ៉ាង​ស​ប្បាយ​រីក​រាយ បន្ទាប់​ពី​បាន​ញាំអា​ហា​រ​ដ៏​បរិបូណ៍ នៅថ្ងៃ​បុ​ណ្យអ​រ​​ព្រះ​គុណ។ ពេល​ដែល​ខ្ញុំ​គិ​ត​អំ​ពីអំ​ណរ​​ដែល​កើ​ត​ចេញ​ពី​ភា​ព​ពេញ​បរិបូរ ខ្ញុំ​ក៏​បា​ន​នឹក​ចាំ​អំ​ពី​សេ​ចក្តី​សប្បុរស​រ​បស់​ព្រះ។​ ទ្រង់​បាន​ធ្វើ​ឲ្យពែ​ងរ​បស់​យើង​ហូរ​ហៀរ(ទំនុកដំកើង ២៣:៥)។ ទ្រង់​“​​អាច​នឹ​ង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្តី​ដែល​យើង​សូម ឬ​គិត​ក្តី”(អេភេសូរ ៣:២០)។ ព្រះ​គុណ​រ​ប​ស់​ទ្រង់​​មាន​ភាព​គ្រប់​គ្រាន់​ជា​និច្ច សម្រាប់​ការ​លំបាក​គ្រប់​យ៉ាង ដែល​មាន​ក្នុ​ងជី​វិ​ត(២កូរិនថូស ១២:៩) ហើយ​ទ្រង់​ជា​ឪពុ​ក​ដែ​លឲ្យ​ពួ​ក​បា​វ​ស​ម្លាប់​កូន​ចៀម​​ធា​ត់ល្អ ហើយ​យក​អា​វដែ​ល​ល្អ​បំ​ផុត​ចេញ​មក ដើម្បី​ជប់​លៀ​ង​ឲ្យ​កូនពៅ​វង្វេង ដែល​បាន​​ត្រលប់​មក​ផ្ទះ​វិញ(មើល​លូកា ១៥:២០-២៤ )។ ហេតុ​នេះ​ហើយ​បា​ន​ជា​អ្ន​កនិពន្ធ​បទ​គម្ពី​រទំ​នុក​​ដំ​កើង​ បាន​​ថ្លែង​ដោយ​អំ​ណរ​​ថា “ឱ​​ព្រះ​​អង្គ​អើយ សេចក្តី​​សប្បុរស​នៃ​ទ្រង់​ថ្លៃ​វិសេស យ៉ាង​ណា​ហ្ន៎ ពួក​មនុស្ស​លោក​ក៏​ជ្រក​នៅ​ម្លប់​នៃ​ស្លាប​ទ្រង់  គេ​នឹង​បាន​ឆ្អែត ដោយ​របស់​ដ៏​បរិបូរ​ក្នុង​ដំណាក់​ទ្រង់ ហើយ​ទ្រង់​នឹង​ឲ្យ​គេ​ផឹក​ពី​ទន្លេ​នៃ​សេចក្តី​អំណរ​របស់​ទ្រង់”(ទំនុក​ដំកើង ៣៦:៧-៨)។ ព្រះ​នៃយើ​ង​មាន​សេចក្តី​សប្បុរស​ជា​បរិបូរ។ សូម​ឲ្យ​យើង​ពោល​សរសើរ​ទ្រង់ សម្រា​ប់សេចក្តី​មេត្តាដ៏​លើ​សល​ប់​របស់​ទ្រង់។–Joe Stowell

Read article
មនុស្សថ្លង់ស្តាប់ឮ

ពេល​ដែល​លោក​ថូម៉ាស ហ្គាលិន​ដេត(Thomas Gallandet) បាន​បញ្ច​ប់​ការ​សិក្សា​នៅ​មហា​វិទ្យាល័យ​ព្រះគ​ម្ពីរ ក្នុងឆ្នាំ​១៩​១៤ គាត់​ក៏​មា​ន​ផែន​ការ​ចង់​ធ្វើ​ជា​​គ្រូអ​ធិប្បាយ។ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ក្រោយ​មក ​គាត់​ក៏​បាន​ទទួ​ល​ការ​ត្រាស់​ហៅ​ឲ្យ​បម្រើ​ព្រះ តាម​របៀប​ផ្សេង​វិញ នៅពេ​ល​ដែល​​គាត់​បាន​ជួប​ក្មេ​ង​ស្រីអា​យុ៩​ឆ្នាំ​ម្នាក់​ឈ្មោះ​អាលីស(Alice) ដែល​ពិការ​ត្រចៀក និង​ជា​អ្នក​ជិត​ខាង​របស់​គាត់។ លោក​ហ្កាលិន​ដេត​បានចាប់​ផ្តើម​ទំនាក់ទំនង​ជា​មួយ​នាង ដោយ​ប្រើ​ឈើ​សរសេរ​អក្សរ នៅ​លើ​ដី។ គាត់​បាន​​ជួយ​ក្មេ​ង​​ស្រី​​អា​លីស ​ហើយ​ការ​នេះ​ក៏​បាន​បណ្តាល​ចិត្ត​គាត់​ឲ្យ​ជួយ​អ្នកដទៃ​ផ​ង​ដែរ។ បន្ទាប់​ពី​បាន​ប្រឹក្សា​យោបល​ជា​មួយ​អ្នក​ជំនាញ​មក​ពី​ទ្វីប​អឺរ៉ុប និង​សហ​រដ្ឋ​អាមេរិក ក្នុង​ផ្នែក​អប់​រំ​អ្នក​គ​ថ្លង់ លោក​ក៏​បាន​បង្កើត​ប្រព័ន្ធ​ភាសា​មួយបែប ដែល​គេបា​ន​ស្គាល់​ជា​ទូទៅ​ថា “ភាសា​​សញ្ញា”(គឺមនុស្សគ​រ​ថ្លង់​ប្រើ​ដៃ​របស់​ខ្លួន​ ជា​សញ្ញា​សម្រាប់​ទំនាក់​ទំនង)។ ទី​បំផុត គាត់​ក៏​បាន​បង្កើត​សាលា​រៀន​អាមេរិក ​សម្រាប់​មនុស្ស​គ​ថ្លង់។ សាលា​រៀន​សម្រាប់​មនុស្សគ​ថ្លង់ ដែល​លោក​ហ្កាលិនដេត(Gallandet) បាន​បង្កើត មាន​កម្ម​វិធី​សិក្សា​របស់​គ្រីស្ទ​បរិស័ទ ដែល​ចែក​ចាយ​ដំណឹ​ង​ល្អ និង​បង្រៀន​ព្រះគ​ម្ពីរ។ គាត់បា​ន​ឆ្លើយ​តប​នឹង​ការ​ត្រាស់​ហៅឲ្យ​​ធ្វើ​ជា​គ្រូអ​ធិប្បាយ ប៉ុន្តែ គឺ​អធិប្បា​យដ​ល់​មនុស្ស​ដ៏​ពិសេស​មួយក្រុ​ម ដែល​ជា​មនុស្ស​គរ​ថ្លង់។ ចាប់​តាំង​ពី​ពេ​ល​នោះ​ម​ក ភាសា​សញ្ញា​ក៏​បាន​ក្លាយ​ជា​មធ្យោ​បាយ ដែល​គាត់​ប្រើ ដើម្បី​ចែក​ចាយ​ដំ​ណឹង​ល្អ​ដល់​ម​នុស្ស​​គ​រថ្លង់។ យើង​ក៏អា​ច​ចែក​ចា​យ​ព្រះប​ន្ទូ​លព្រះ ដល់​អ្នក​ដ​ទៃ តាម​របៀប​ដែល​ពួក​គេ​អា​ច​យល់​ផង​ដែរ គឺ​មិន​ខុ​ស​ពីលោ​កហ្កា​លិន​ដេត​ឡើ​យ។ ពុំ​នោះ​ទេ “​​បើ​​គេ​​មិន​បាន​ឮ​និយាយ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​ជឿ​ដល់​ព្រះ​បាន?”(រ៉ូម ១០:១៤)។ តើ​ព្រះ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ឈោង​ចាប់​មនុស្ស​នៅជុំវិញ​យើ​ង យ៉ាង​ដូច​ម្តេច​ខ្លះ​?–Dennis Fisher

Read article
ទ្រង់មិនបានបោះបង់ចោល

មាន​ពេល​មួ​យ​ អ្នក​ស្រី​ខារីសា ស្ម៊ីត(Karissa Smith) បាន​ដើរ​រក​មើ​ល​សៀវ​ភៅ នៅក្នុ​ង​បណ្ណា​ល័យ​ប្រចាំតំ​ប​ន់​មួយ ដោយ​យក​កូ​ន​ស្រីអា​យុ​៤ខែ​របស់នាង​ទៅ​ជាមួ​យ​ផង។ ពេល​នោះ មាន​បុរស​ចំណាស់​ម្នាក់​បាន​ប្រាប់​នាង ឲ្យ​លួង​កូន​ឲ្យ​ស្ងាត់​ម៉ាត់ ពុំ​នោះទេ​ គាត់​នឹង​ធ្វើឲ្យវា​ស្ងា​ត់មា​ត់ ដោយ​ខ្លួនគាត់​ផ្ទាល់​​មិន​​ខាន។ បុរស​ចំណាស់​នេះពិ​ត​ជាគំ​រោះគំ​រើយ​ខ្លាំង​ណាស់​ តែ​អ្នក​ស្រី​ស្ម៊ីត​បាន​ឆ្លើយតប​វិញ​ថា “ខ្ញុំមា​នកា​រសោ​កស្តា​យ​ណាស់ ដែល​លោក​បា​នជួ​ប​ប​ញ្ហាក្នុ​ងជី​វិត ដែល​ធ្វើ​ឲ្យ​លោក​ទៅ​ជាមាន​អារម្មណ៍រំខា​នយ៉ា​ងខ្លាំ​ង ដោយ​សារ​កូន​ង៉ែត ដែល​កំពុង​​បញ្ចេញ​សម្លេង​ដ៏​សប្បាយ​រីករា​យ​យ៉ាង​នេះ​​ តែ​ខ្ញុំ​នឹង​មិន ប្រាប់កូ​ន​រប​ស់ខ្ញុំ​ឲ្យ​ស្ងា​ត់​ម៉ាត់​ឡើយ ហើយ​ខ្ញុំ​ក៏​មិន​អនុញ្ញាត​ឲ្យ​អ្នក ធ្វើ​ឲ្យ​វាស្ងា​ត់មា​ត់​ដែរ”។ បុរ​ស​នោះក៏​បា​នឈ្ងោកមុខ​ចុះ​ ហើយ​សុំទោ​សនា​ង។ គាត់​ក៏​បាន​ប្រា​ប់​នាង​ថា កាល​ពី​៥០​ឆ្នាំ​មុ​ន កូន​ប្រុស​របស់​គាត់​​បាន​គេង​ស្លាប់​ដោយ​មិន​ដឹង​មូល​ហេតុ​​ ពេលវា​មា​នអា​យុមិ​ន​ទា​ន់​បាន​​១ឆ្នាំ​ផង​។ ហេតុនេះ​ហើ​យ បាន​ជាគា​ត់​​ចេះ​​តែ​​មា​នអា​រម្មណ៍សោក​សៅ និង​ឆេ​វ​ឆាវ ចាប់​តាំង​ពី​ពេល​នោះ​ម​ក។ ក្នុង​បទ​គ​ម្ពីរ​ទំ​នុ​ក​ដំកើង​ជំពូក១៣ ស្តេចដា​វីឌ​បាន​ប​ង្ហាញ​ពី​អារម្មណ៍​សោក​សៅ​​ផង​ដែរ។ ទ្រង់​បាន​អធិស្ឋា​ន​ ដោយ​​ត្រ​ង់ៗ​ថា​ “ឱ​​ព្រះយេ​ហូវ៉ា​​អើយ តើ​ទ្រង់​នឹង​ភ្លេច​ទូល​បង្គំ​​ដ​ល់​​កាល​​ណា​​ទៀត តើ​​ដល់​​អ​ស់ក​ល្ប​​ឬ​​អី តើ​​​នឹ​ង​លាក់​ព្រះ​ភក្ត្រ​​ទ្រ​ង់​​ចំពោះ​ទូល​បង្គំ​ដ​​ល់​​កា​ល​​ណា”(ខ.១)។ សំណួរ​ទាំង​នេះ បាន​ឆ្លុះប​ញ្ចាំង​ឲ្យ​យើង​ដឹង​ថា ទ្រង់​កំពុង​ខ្លាច​ព្រះ​បោះបង់​​ទ្រង់​ចោល។ ការ​ទូល​ដល់​ព្រះ​អំពី​ទុក្ខ​ព្រួយ បាន​បណ្តាល​ចិត្ត​ទ្រង់ ឲ្យ​​ទូ​លអ​ង្វរ​សូមជំនួយ​ពី​ព្រះ ហើយប​ញ្ជាក់​ឡើង​វិញ​ថា ទ្រង់មា​ន​ការជឿ​ជា​ក់​លើសេ​ចក្តី​ស្រឡា​ញ់រ​ប​ស់​ព្រះ(ខ.៣-៦)។ ដូចនេះ ​ជំនឿ​ និង​ការ​ប្តេ​ជ្ញាចិ​ត្ត​កើ​តមា​ន​ឡើ​ង​វិ​ញ ពេល​ដែល​យើ​ង​ទូល​ថ្វាយ​ព្រះ អំពី​ទុក្ខ​ព្រួយ​រ​​បស់​យើង។…

Read article
ទៅមិនដល់

មាន​ព្រឹត្តិ​ការណ៍​ដ៏​ល្បី​មួយ ក្នុង​ទសវត្សរ៍ ឆ្នាំ១៩៧០ នៅ​សហ​រដ្ឋ​អាមេរិក​ គឺព្រឹ​ត្តិកា​រណ៍​បង្ហោះ​​ម៉ូតូផ្លោង​​ជ្រលង​ភ្នំ​ពី​ចុង​ម្ខា​​ង​​ទៅ​ចុង​ម្ខាង​។ នៅ​ថ្ងៃទី​៨ ខែ​កញ្ញា ​ឆ្នាំ​១៩​៧៤ ព្រឹត្តិ​ការណ៍​ដ៏​ល្បីល្បា​ញ​នេះ​ បានឈា​ន​ដល់​ចំណុច​ខ្ពស់​(និង​ទាប​)របស់​ខ្លួន។ មាន​ទស្សនិក​ជន​រាប់​ពាន់នា​ក់​បាន​ម​ក​ជួប​ជុំ​គ្នា​ជុំវិញ​ជ្រលង​ទន្លេ​ពស់ នៅ​រដ្ឋអ៊ីដាហូ​(Idaho)​ ដើម្បី​មើល ថា​តើលោ​កអ៊ី​វែល នីវែល(Evel Knievel) អាចបើ​ក​ម៉ូតូ​រ៉ុក​កែត​ផ្លោះ​ជ្រលង​ទន្លេនោះ​ឬទេ ដែល​កាល​នោះ គាត់បាន​​បើក​ឡើង​តាម​ផ្លូវ​ចោទ ដែល​គេ​បាន​រៀ​ប​ចំ​ជាពិ​សេស​សម្រាប់​ឲ្យគា​ត់​បើក “ផ្លោង​ទៅ​លើមេឃ”។ ចុង​បញ្ចប់​គាត់​មិ​ន​ទទួល​បាន​ជោគ​ជ័យ​ឡើយ។ លោក​អ៊ីវែល​អាច​បង្ហោះម៉ូ​តូ​ឆ្លង​ជ្រ​លង​នោះ​ បាន​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ហើយ​គា​ត់ក៏​ទ​ម្លាក់​ខ្លួន​តា​ម​ឆ័ត្រ​យោង​រ​ប​ស់​គាត់ រហូត​ដល់​បា​ត​ជ្រលង​ដ៏​ជ្រៅ។ អ្នក​ទស្សនា​ខ្លះ​បាន​សួ​រ​ថា “តើ​គាត់​បា​ន​ឆ្លង​កា​ត់​ជ្រ​លង​ទ​ន្លេ​នោះ បាន​ចម្ងាយ​ប៉ុន្មាន?” ​ប៉ុន្តែ ​ដែល​គាត់​ឆ្លង​បាន​ចម្ងាយ​ប៉ុន្មាន​នោះ គឺមិ​ន​សំខា​ន់​ទេ។ អ្វី​ដែ​ល​សំខាន់​នោះ គឺ​គាត់​មិន​​បាន​ឆ្លង​ផុត ទៅដ​ល់​ត្រើយ​ម្ខាងទៀ​ត​ឡើយ ដូច្នោះ គា​ត់មិ​ន​បា​ន​ទៅដ​ល់​គោ​លដៅ​របស់​គាត់​ទេ។ យ៉ាង​ណាមិ​ញ​ យើង​អា​ចប្រៀ​ប​ប្រ​ដូច​រឿ​ង​នេះ​ ទៅនឹ​ង​ការ​ខំ​ប្រឹ​ង​ឆ្លង​ឲ្យផុ​ត​​​ជ្រលង​នៃ​អំពើ​បាប ​ដោយ​ខ្លួ​ន​ឯង។ ព្រះ​គម្ពី​របា​ន​ចែ​ងអំ​ពី​អំ​ពើបា​ប ក្នុង​បទ​គ​ម្ពីរ រ៉ូម ៣:២៣ ដែល​ក្នុង​នោះ​លោក​ប៉ុល​បាន​ប្រកាស​ថា “ពី​ព្រោះ​​គ្រប់​​គ្នា​​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អនៃ​ព្រះ”។ ​គ្មាន​នរណាម្នា​ក់​អា​ច​ឆ្ល​ង​ទៅដ​​ល់ព្រះ ដោយ​ពឹង​ផ្អែ​ក​លើក​ម្លាំ​ងខ្លួ​ន​ឯ​ង​បា​ន​ឡើយ ហេតុ​នេះ​ហើយ​បានជា​​ព្រះស​ង្រ្គោះបា​ន​យាង​ម​ក​​សុគត​ជំនួ​ស​យើង ដើម្បី​ធ្វើ​ជា​ស្ពាន​ឲ្យយើ​ង​ឆ្លង​ទៅ​ឯ​ព្រះ​វរបិតា​។ ព្រះ​គ្រីស្ទ​បានយា​ងម​ក​ប្រ​សូត្រ​ជាម​នុស្ស​ដែ​លគ្មា​ន​បា​ប ហើយ​គ្រប់​លក្ខណ៍​តាម​ខ្នាត​គំរូ​របស់​ព្រះ បន្ទាប់មក…

Read article
ស្លាកសញ្ញាដាស់តឿន

សព្វ​ថ្ងៃនេះ​ គេ​ឃើញ​មាន​ស្លាក​សញ្ញា​ដាស់​តឿន នៅ​គ្រប់​កន្លែង គឺ​រាប់​ចា​ប់​ពីស្លាក​សញ្ញា​ដា​ស់​តឿន​នៅ​លើឧ​បករ​ណ៍​ប្រើ​ប្រា​ស់ រហូត​ដល់​គ្រឿង​លេង​របស់​ក្មេង​ៗ។ សូម្បីតែ​នៅ​ក្នុង​ប្រ​អប់​ថ្នាំពេ​ទ្យ ក៏មា​ន​ក្រដាស់​តូច​ៗ​មួយ​សន្លឹក សម្រាប់​ដាស់​តឿនអំ​ពី​គ្រោះថ្នា​ក់ ដែល​អាច​កើត​មាន​ចំពោះ​សុខ​ភាព​រ​ប​ស់យើ​ង​ផ​ង​ដែរ។ យ៉ាង​ណា​មិញ ព្រះ​បន្ទូល​ព្រះមា​ន​ពេញ​ទៅ​ដោយ​ការ​ដាស់តឿ​ន​ជា​ច្រើន សម្រាប់ដា​ស់​តឿន​យើង អំ​ពី​គ្រោះថ្នា​ក់ ​ដែល​នឹង​កើ​ត​មា​ន​ចំពោះ​សុខភា​ពខា​ង​ព្រលឹង​វិញ្ញាណរបស់​យើង។​ មាន​បទ​គ​ម្ពីរ​មួយ​​ចែ​ង​ថា​ “មាន​​​៦​មុ​ខ ដែ​ល​ព្រះយេហូវ៉ា​ទ្រង់​ស្អប់ មាន​​៧​​ផង ដែល​ទ្រង់​ខ្ពើមឆ្អើម”(សុភាសិត ៦:១៦)។ បទគម្ពីរ​នេះ​បាន​ទាញចំ​ណាប់​អារម្មណ៍​​របស់យើង ដូច​ជា​ភ្លើង​សញ្ញា​ដាស់​​តឿន។ បទ​គម្ពីរ​បន្ទាប់​(ខ.១៧-១៩) បាន​ដាស់​តឿន អំពី​ការ​ដែល​អាច​នាំ​មក​នូវ​សេចក្តី​ហិន​វិនាស​ ដែល​មាន​ដូចជា ​អំណួត និង​ភាព​មិន​ស្មោះត្រ​ង់ ដែល​ជាបា​ប ដែល​បំផ្លាញ​ទំ​នាក់​ទំ​ន​ង នៅ​លើ​ផែ​នដី ហើយ​ធ្វើ​ឲ្យព្រះ​វ​បិតា​ដែល​គ​ង់​នៅ​ស្ថា​នសួ​គ៌​ មាន​ព្រះទ័​យ​ព្រួយ។ បទ​គម្ពី​រប​ន្ទាប់​ទៀ​ត បាន​ចែង​ថា “​សេចក្តី​​បន្ទោស​​​នៃ​​ពាក្យ​​​ប្រៀន​ប្រដៅ នោះ​ជា​​​ផ្លូវ​ជីវិត​ហើយ”(ខ.២៣)។ គឺ​អាច​និយាយ​​បាន​ម្យ៉ាង​ទៀតថា​ ការ​ដាស់​តឿន​រប​ស់​ព្រះ​មិ​នមែ​ន ដើម្បីដ​ក​ការ​សប្បាយ​ចេញ​ពី​ជីវិ​តយើង​​នោះ​ទេ ប៉ុន្តែ គឺដើម្បីជួ​យកា​រពារ និង​​រ​ក្សាជី​វិត​រ​បស់​​យើង។ ត្រង់ចំ​ណុ​ចនេះ ខ្ញុំនឹ​កចាំ​អំ​ពី​ក្មេង​ម្នា​ក់ ដែល​ឈ​រ​នៅ​ជិត​មិ​ត្ត​ភ័​ក្ររ​ប​ស់​ខ្ញុំ ឈ្មោះបប់ប៊ី(Bobby) ​នៅ​ខាងក្រៅ​ព្រះ​វិ​ហារ បន្ទាប់​ពី​កម្ម​វិធី​ថ្វា​យ​ប​ង្គំ​ចប់ ហើយ​ខ្ញុំ​ក៏​ឃើញ​វា​រត់ ទៅ​ចូល​ផ្លូវ​ថ្នល់​ដែល​កំពុ​ង​មាន​ឡា​នបើ​ក​ទៅ​ម​កយ៉ា​ង​ម​មា​ញឹក។ ​​ខ្ញុំ​ក៏​បា​នឮ​ម្តា​យ​រប​ស់​វា​ស្រែ​ក​ថា “​ឈប់!” ពាក្យ​​នេះ​ជា​កា​រ​ដាស់​តឿន ដើម្បីកា​រពា​រវា…

Read article
ភ្នែកនៅលើមេឃ

គេ​បាន​បង្កើត​នូវ​ប្រព័ន្ធ​ដ៏​ស្មុគ​​ស្មាញមួ​យ ដែល​គេ​បា​នហៅ​ថា “ភ្នែក​នៅលើ​​មេឃ”​ ដែល​អាច​ជួយ​នាំផ្លូ​វ​ឡាន យន្ត​ហោះ ​និង​នាវា​ទៅ​កាន់​ទិ​ស​ដៅ គ្រប់​ពេល​វេលា​។​ ឧទាហ​រណ៍ប្រព័ន្ធ​កំណត់​ទីតាំង​ពិភព​លោក ដែល​ហៅកា​ត់​​ថា ជីភីអេស(GPS) ជាប្រ​ព័​ន្ធ​ដែ​ល​មនុ​​ស្ស​ជាច្រើ​ន​បាន​ស្គាល់ ហើយ​វា​ដំណើរ​ការ ដោយសា​រ​មាន​ផ្កាយ​រណ​ប​ពី​២៤​​​​ទៅ​៣២​គ្រឿង ​ក្នុង​លំហរ​អាកាស ដោយ​ធ្វើដំ​ណើរ​វិល​ជុំវិញ​ផែន​ដី ក្នុង​រយៈ​កម្ពស់​ ២០១១២.៥ គឺឡូ​ម៉ែត្រ។ ផ្កាយរ​ណប​ទាំង​នេះ​ត្រូវ​តែរ​ក្សាល្បឿ​ន និង​រយៈ​កម្ព​ស់​ឲ្យ​នៅ​​ថេ​រ​ជា​និច្ច ដើម្បី​នាំ​ផ្លូវ​ឲ្យបា​ន​ត្រឹម​ត្រូវ។ សព្វ​ថ្ងៃ​នេះ​ យើង​អាច​យ​ក​ភាព​ស្មុ​គ្រ​ស្មាញ​នៃ​ប្រ​ព័ន្ធ​នាំ​ផ្លូវ​ជីភី​អេស​នេះ មក​ធ្វើ​ការ​ប្រៀប​ធៀប​ដ៏​តូច ទៅ​​នឹង​​កា​រ​អ្វី​​ដែល​ព្រះ​អាច​ធ្វើ​បាន។ ព្រះ​បាន​សន្យា​ដល់​រា​ស្រ្ត​អ៊ី​ស្រាអែ​ល​ថា​ ទ្រង់​នឹង​​​​នាំ​​ផ្លូ​វពួក​គេ​​ជា​និច្ច”(អេសាយ ៥៨:១១)។ អ្នក​និពន្ធ​ទំនុក​ដំកើង​បាន​ដឹង​ថា ទោះ​គាត់​ទៅ​ទី​ណាក៏​ដោ​យ ក៏​ព្រះទ្រ​ង់​ជ្រាប​ដែរ​(ទំនុកដំកើង ១៣៩:៧-៨)។ មុន​ពេល​គេប​ង្កើ​ត​ប្រព័ន្ធ​នាំ​ផ្លូវ​​ជីភី​អេស ព្រះ​ទ្រង់ “បាន​គង់​​​​​​​ពី​លើ​រង្វង់​ផែនដី”(អេសាយ​ ៤០:២២)ហើយ​ទ្រង់​បាន​ទត​ឃើ​ញ​អ្វី​ៗ​គ្រប់​យ៉ាង​។ ពេលដែ​លយើង​​ដឹ​ង​ថា មាន​នរណា​ម្នាក់​តា​ម​ដាន​យើ​ង គ្រប់​ទី​កន្លែង​ទាំង​អស់ នោះយើ​ង​អាច​មាន​កា​រ​ភ័យ​ខ្លា​ច បើសិ​ន​ជា​យើង​​ចង់​​គេច​​ខ្លួន​ចេញ​ពីអ្ន​​ក​នោះ។ តែ​​សម្រាប់​​គ្រីស្ទ​​បរិស័ទ ​វិញ យើង​​មាន​​អំណរ និ​ង​​ទំ​នុ​ក​​ចិត្ត ​ពេ​ល​​ដែ​ល​​យើ​ង​​​ដឹ​ង​ថា ព្រះ​​តា​​​ម​​មើ​ល​យើង​​​ជា​​និច្ច។ ហេតុ​នេះហើយ​បាន​ជា​អ្ន​ក​និព​ន្ធទំ​នុកដំ​កើង​ទុ​កចិ​ត្ត​ថា​ ព្រះ​ហស្ត​នៃ​ព្រះ​ដឹក​នាំ​គាត់​ជានិច្ច ទោះ​គាត់​នៅក​ន្លែ​ង​ណាក៏​ដោ​យ(ទំនុកដំកើង ១៣៩:១០)។ ព្រះបាន​សន្យាថា​ ទ្រង់​នឹង​ណែនាំ​ ហើយដឹ​ក​នាំ​អ្នក នៅ​ថ្ងៃ​នេះ។…

Read article
ជារៀងរាល់ថ្ងៃ

ក្នុង​ឆ្នាំ១៩២៤ ចននី(Johnny) ជា​ក្មេង​ប្រុស​ដែលចូល​​ចិ​ត្តលេ​ង​បាល់បោះ​ណា​ស់ ហើយ​វា​បាន​បញ្ចប់​ថ្នាក់​ទី៨​ នៅ​ក្នុងសា​លាជ​ន​ប​ទ​ដ៏​តូច​​មួយ។ ឪពុក​វា​មាន​សេចក្តី​ស្រឡាញ់​ច្រើន តែ​គា​ត់​ខ្វះ​លុ​យ​ទិ​ញអំណោយ​សម្រាប់​​អប​អរ​ការ​បញ្ចប់​ថ្នាក់​របស់​វា ដូចនេះ​ គាត់​បាន​ឲ្យ​កាត​ទៅ​វា​មួយសន្លឹក ដែល​ក្នុង​នោះ គាត់​បាន​សរសេរ​អំពី​គោល​ការណ៍ទាំ​ង​៧​ចំណុច​នៃ​សេចក្តី​ជំនឿ​របស់​​គាត់។ គាត់​ក៏​បាន​​លើ​កទឹ​ក​ចិត្ត​វា ឲ្យ​អនុវត្ត​តាម​គោល​ការណ៍​ទាំង​នោះ​ផង​ដែរ។ ខ្ញុំ​សូម​លើក​យ​ក​តែ​គោល​ការ​ណ៍​៣​ចំណុច មក​និយាយ ដែល​មាន​ដូច​តទៅ: ចូរ​ក្រេប​ជញ្ជ​ក់​ចំណេះ​ដឹ​ង​ពី​សៀវ​ភៅ​ល្អៗ ជា​ពិសេស​គឺ​ព្រះ​គម្ពីរ។ ចូរ​រស់​នៅ​ជា​រៀ​ង​រាល់​ថ្ងៃឲ្យ​បា​ន​ល្អបំ​ផុត។ ចូរ​អធិស្ឋាន​​សូម​ការ​ដឹ​កនាំ​ពី​ព្រះ និង​អរ​ព្រះ​គុណ​ទ្រង់ សម្រា​ប់​ព្រះ​ពរ​ដែល​បាន​ទទួល​រាល់​ថ្ងៃ។ នៅ​ក្នុង​ការ​អធិ​ស្ថាន​របស់​ព្រះ​អម្ចាស់​(ម៉ាថាយ ៦:៩-១៣) ព្រះ​យេស៊ូវ​បាន​បង្រៀន​យើង ​ឲ្យចូល​ទៅ​ឯ​ព្រះ​វបិតា ដែ​ល​គ​ង់​នៅ​ស្ថាន​សួគ៌ ជា​រៀង​រា​​ល់​ថ្ងៃ គឺមិ​ន​គ្រាន់​តែ​អធិ​ស្ឋាន​បាន​ម្តង​ ហើយ​បំ​ភ្លេច​ចោល​នោះ​ឡើ​យ។ ​តាម​រយៈ​កា​រ​អធិ​ស្ឋាន​នេះ យើង​ថ្វាយ​ព្រះ​អម្ចាស់ នូវ​ការ​សរសើរ​(ខ.៩) យើង​ស្វែង​រក​នគរ និង​ព្រះ​ហឫ​ទ័យ​ទ្រង់​(ខ.១០) ទុកចិ​ត្ត​លើ​ការ​ផ្គត់​ផ្គង់​របស់​ទ្រង់​(ខ.១១) ហើយ​ទូល​​សូ​ម​កា​រ​​អត់​​ទោ​សបា​ប អំណាច​​ចេស្តា​ និ​​ង​​ការ​​រំដោះ​(ខ.១២-១៣)។ ក្នុង​មួយ​ជីវិត​របស់​លោក​ចន​នី ឬ​ចន វូឌិន(John Wooden) គាត់តែ​ង​តែ​ស្វែង​រ​ក​កម្លាំង​មកពី​ព្រះ​ ដើម្បីរ​ស់​នៅ​ថ្វាយ​ទ្រង់ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ គាត់​បា​ន​ក្លាយ​ជា​កីឡាក​រ​បាល់​បោះ​អា​មេរិក​ ដែ​ល​ទទួ​ល​ជ័យ​ជ​ម្នះ ៣​ដង​ជា​ប់​គ្នា នៅ​សកល​វិទ្យា​ល័យ​ភួរឌូ(Purdue) ហើយ​ស្ថិត​ក្នុង​ចំណោម​គ្រូ​បង្វឹក​ដ៏​អស្ចារ្យ​បំផុត នៃ​ក្រុម​កីឡា​ករ​មហា​វិទ្យា​ល័យ​។ នៅ​ពេល​ដែល​គាត់​បាន​លាចាក​លោក ក្នុង​អាយុ​៩៩​ឆ្នាំ គេបា​ន​ផ្តល់​កិត្តិ​យ​ស​ឲ្យ​គាត់…

Read article
ការពិពណ៌នារបស់ព្រះ

ពេល​ខ្ញុំ​អានសេ​ចក្តី​អធិ​ស្ឋាន​រប​ស់​ក្មេ​ង​ៗ ​ខ្ញុំអា​ច​ដឹង​ថា ពួក​គេ​គិ​ត​អ្វី​ខ្លះ​អំពីព្រះ។​ កាល​ពី​ពេល​ថ្មី​​ៗ​នេះ ខ្ញុំបា​នអា​ន​សេ​ច​ក្តីអ​ធិស្ឋាន​ពីរ ដែលមា​ន​ដូ​ច​តទៅ: “ឱ​ព្រះអ​ង្គ​អើ​យ តើកា​រ​ដែ​ល​ទ្រង់​ជា​ព្រះ​ដែ​ល “ច្រ ណែន​​​” មាន​ន័យ​យ៉ាង​ដូ​ច​ម្តេ​ច?​ ទូល​បង្គំ​គិ​ត​ថា​ទ្រង់​មា​ន​អ្វីៗ​ទាំង​អ​ស់​ហើ​យ​ ហេតុ​អ្វី​បាន​ជា​ទ្រ​ង់​ច្រណែន? “ទូល​បង្គំ​មិ​ន​ដែ​ល​គិ​ត​ថា ​ពណ៌​លឿ​ង​គូ​នឹង​ពណ៌​ស្វាយ​ឡើយ តែពេ​ល​ទូល​ប​ង្គំ​ឃើ​ញ​ថ្ងៃ​លិច ដែ​លទ្រ​ង់​បាន​បង្កើ​ត កា​លពី​ថ្ងៃ​អ​ង្គារ ទើ​បទូ​ល​ប​ង្គំដឹ​ង​ថា​ ពេល​ពណ៌​ទាំង​ពីរ​នៅទ​ន្ទឹ​មគ្នា​ ​ពិ​ត​ជា​បង្កើ​ត​ឲ្យ​មា​ន​ទេស​ភា​ព​ស្អាត​ណា​ស់។ ​ វា​ជាកា​រត្រឹ​ម​ត្រូ​វ​ណា​ស់ ​ដែលក្មេ​ងៗ​ទាំ​ងនេះ​បា​ន​គិ​ត​ថា ​ព្រះ​ទ្រ​ង់​ជា​​ម្ចា​ស់ និង​​​ជា​​អ្ន​កប​ង្កើ​​ត​​រ​​បស់ស​ព្វ​សា​រ​ពើរ ជាអ្នក​ដែល​អាច​គូរ​រូប​ថ្ងៃ​លិច​យ៉ាង​ស្រ​ស់​ស្អាត។ ប៉ុន្តែ តើ​ព្រះ​ទ្រង់​បា​នពិ​ពណ៌​នាយ៉ា​ងដូ​ចម្តេ​ច​ខ្លះ​ អំពី​អង្គ​ទ្រង់? នេះ​ក៏ជា​សំ​ណួរ​ដែល​លោ​ក​ម៉ូសេ​មា​នផ​ង​ដែរ​ ខណៈ​ពេល​ដែ​ល​គា​ត់​រៀប​នឹង​ចាប់​ផ្តើម​ដឹក​នាំរា​ស្រ្តអ៊ី​ស្រាអែល ចូល​ទៅ​ក្នុង​វាល​រហោស្ថា​ន។ គាត់​ចង់​ដឹង​ច្បា​ស់ អំ​ពី​ព្រះវ​ត្ត​មាន និង​​ការ​ដឹកនាំ​រ​ប​ស់​​ទ្រង់​ បាន​ជា​គាត់​សូ​ម​ឲ្យ​ទ្រង់​បើ​កស​ម្តែង​អង្គ​ទ្រង់​(និក្ខមនំ​ ៣៣:១៣,១៨)។ ព្រះទ្រង់ក៏បា​នឆ្លើ​យ​តប ដោយ​យាង​ចុះម​កក្នុ​ង​ពព​ក ហើយ​មាន​បន្ទូល​ថា “យេហូវ៉ា គឺ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះហឫទ័យ​មេត្តាករុណា ហើយ​ទន់​សន្តោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​​សេចក្តី​សប្បុរស និង​សេចក្តី​ទៀង​ត្រង់ ជា​បរិបូរ … ក៏​អត់​ទោស​ចំពោះ​សេចក្តី​ទុច្ចរិត”(៣៤:៥-៧)។ ដូច​នេះ​ ព្រះទ្រង់​ល្អ ហើយ​យុត្តិធម៌។ យើង​ក៏អា​ច​ស្គាល់​ទ្រ​ង់ផ​ង​ដែ​រ ហើ​យអា​ច​ដឹ​ង​ច្បា​ស់​ពី​វត្តមា​នរ​បស់ទ្រ​ង់។…

Read article