ព្រះអម្ចាស់បានបង្កើតពួកវាទាំងអស់
ទំនុកដំកើង ១០៤:២៤-៣៥ ឱព្រះយេហូវ៉ាអើយ អស់ទាំងស្នាដៃរបស់ទ្រង់មាន ច្រើនប្រការណាស់ហ្ន៎ ទ្រង់បានធ្វើទាំងអស់ដោយប្រាជ្ញា។ ទំនុកដំកើង ១០៤:២៤ ថ្ងៃមួយ ខ្ញុំបាននាំកូនប្រុសខ្ញុំ អាយុ៣ឆ្នាំ ឈ្មោះ ហ្សាវា(Xavier) ចូលមើលសួនត្រីក្រោមទឹក នៅឆ្នេរមុនតេរេយ ក្នុងរដ្ឋកាលីហ្វូញ៉ា។ ហ្សាវាក៏បានកាន់ដៃខ្ញុំយ៉ាងណែន ពេលយើងដើរចូលទៅក្នុងសួនត្រីនោះ។ គាត់ចង្អុលទៅរកសត្វត្រីបាឡែនមានបូកខ្នង ដែលខ្លួនវាលាតសន្ធឹងពីលើពីដានកញ្ចក់ ដែលនៅពីលើយើង។ គាត់លាន់មាត់ថា “វាពិតជាធំណាស់!” គាត់បន្តបើកភ្នែកធំ ដោយការភ្ញាក់ផ្អើល ខណៈពេលដែលយើងដើរទស្សនាពីកន្លែងមួយទៅកន្លែងមួយទៀត។ យើងអស់សំណើច ពេលដែលយើងបានឃើញសត្វភេមុជទឹកចុះឡើងធ្វើឲ្យទឹកបាចសាច ក្នុងពេលពួកវាស៊ីចំណី។ យើងឈរដោយភាពស្ងប់ស្ងាត់ នៅពីមុខបង្អួចកញ្ចក់ធំមួយរបស់សួនត្រី ដោយការជក់ចិត្តចំពោះសត្វពពុះសមុទ្រ ដែលកំពុងរេរាំ ក្នុងទឹកសមុទ្រពណ៌ខៀវ។ ខ្ញុំក៏បាននិយាយថា “ព្រះអង្គបានបង្កើតសត្វទាំងអស់ក្នុងមហាសមុទ្រ ដូចដែលព្រះអង្គបានបង្កើតប៉ា និងកូនផងដែរ”។ គាត់ក៏បាននិយាយខ្សឹបៗថា “ព្រះអង្គពិតជាអស្ចារ្យណាស់”។ ក្នុងបទគម្ពីរទំនុកដំកើង ១០៤ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានទទួលស្គាល់ការបង្កើតជាបរិបូររបស់ព្រះអម្ចាស់ ហើយគាត់ក៏បានបន្លឺសម្លេងច្រៀងថា “ឱព្រះយេហូវ៉ាអើយ អស់ទាំងស្នាដៃរបស់ទ្រង់មាន ច្រើនប្រការណាស់ហ្ន៎ ទ្រង់បានធ្វើទាំងអស់ដោយប្រាជ្ញា”(ខ.២៤)។ គាត់ប្រកាសថា “នុ៎ះន៍ សមុទ្រដ៏ធំ ហើយទូលាយ នៅក្នុងទឹកនោះមានរបស់រវើកឥតគណនា ជាសត្វទាំងតូចទាំងធំ”(ខ.២៥)។…
Read article