You are here:
ពិតជា​ទុកចិត្ត​ព្រះ​អង្គ​មែន

នុក​ដំកើង ៣២:៦-១១ អញ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ឯង​ស្គាល់​ផ្លូវ ដែល​ឯង​ត្រូវ​ដើរ អញ​នឹង​ទូន្មាន​ឯង ដោយ​ភ្នែក​អញ​​មើល​ឯង​ជាប់​។ ទំនុក​ដំកើង ៣២:៨ ថ្ងៃ​មួយ សត្វ​ឆ្មា​អនាថា​មួយ​ក្បាល បាន​យំ​ដាក់​ខ្ញុំ ដោយ​សម្លេង​គួរ​ឲ្យ​អាណិត ធ្វើ​ឲ្យ​ខ្ញុំ​ឈប់​ដើរទៅ​មុខ​ទៀត​។ ខ្ញុំ​ទើបតែ​ដើរ​ហួស​អាហារ​មួយ​គំនរ ដែល​គេ​បាន​បោះចោល នៅ​លើ​ដី ដោយ​ខ្វះ​ការ​ពិចារណា​។ ខ្ញុំ​គិត​ឃើញថា ព្រះ​បាន​ប្រទាន​អាហារ​ដល់​សត្វ​ឆ្មា​ដែល​កំពុង​ឃ្លាន​ចំណី​ហើយ​។ គេ​បាន​ចោល​អាហារ​នោះ កំបាំង​ពី​ក្រោម​បង្គោល​ភ្លើង​ ដូច​នេះ ខ្ញុំ​ក៏បាន​ព្យាយាម​នាំ​សត្វ​ឆ្មា​ដ៏​ស្គម​ស្គាំង ទៅ​រក​អាហារ​នោះ​។ វា​ក៏​បាន​ដើរ​មក​រក​ខ្ញុំ ដោយ​ការ​ទុកចិត្ត បន្ទាប់មក វា​ក៏​បាន​ឈប់ ហើយ​បដិសេធ​​មិន​ព្រម​ដើរ​តាម​ខ្ញុំ​ទៀត​។ ខ្ញុំ​ចង់​សួរ​វា​ថា ខ្ញុំ​នាំ​ឯង​​ទៅ​រក​ចំណី​ទេ ហេតុ​អ្វី​ឯង​​មិន​ទុកចិត្ត​ខ្ញុំ? បន្ទាប់មក ភ្លាមៗ​នោះ រឿង​នេះ​ក៏​បាន​ដាស់សតិ​របស់​ខ្ញុំ ឲ្យ​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ដូច​សត្វ​ឆ្មា​នោះ ក្នុង​ទំនាក់​ទំនង​ដែល​ខ្ញុំ​មាន​ជាមួយ​ព្រះ​ទេឬ? តើមាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​ខ្ញុំ​បាន​ឆ្លើយតប ចំពោះ​ការ​ដឹកនាំ​របស់​ព្រះអង្គ ដោយ​គិតថា ព្រះ​អង្គ​អើយ ទូល​បង្គំ​ទុកចិត្ត​ព្រះអង្គ​ហើយ តែ​ទូល​បង្គំ​មិន​បាន​ទុកចិត្ត​ការ​ដឹកនាំ​របស់​ព្រះអង្គ​ទេ ដោយ​មិន​បាន​ដឹង​ថា ការ​ផ្គត់ផ្គង់​របស់​ព្រះអង្គ កំពុង​តែ​រង់​ចាំ​ខ្ញុំ​នៅ​ជិត​បង្កើយ​សោះ​។ ​​យើង​ទុកចិត្ត​ផ្លូវ​របស់​ព្រះ​​បាន ដ្បិត​ព្រះអង្គ​ស្រឡាញ់​យើង ហើយក៏​គិត​ប្រយោជន៍​យើង​។ ព្រះអង្គ​បាន​ប្រាប់​យើង​ថា “អញ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ឯង​ស្គាល់​ផ្លូវ ដែល​ឯង​ត្រូវ​ដើរ អញ​នឹង​ទូន្មាន​ឯង…

Read article
សក្តិ​សម​នឹង​ទទួល​ការ​លើក​តម្កើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ដោយ​ហេតុ​នោះ​បានជា​ព្រះ​បាន​លើក​ទ្រង់​ឡើង​យ៉ាង​ខ្ពស់» (ភីលីព ២:៩)។ បទ​គម្ពីរ​ភីលីព ២:៥-៨ ជា​ការ​បក​ស្រាយ​ដ៏​មាន​ន័យ អំពី​ភាព​ជា​មនុស្ស ភាព​ជា​ព្រះ ព្រះ​រាជ​កិច្ច និង​ការ​បន្ទាប​ព្រះ​កាយ​របស់​ព្រះ​យេស៊ូវ។ បន្ទាប់​ពី​យើង​បាន​គិត ចាប់​តាំង​ពី​ការ​បន្ទាប​ព្រះ​កាយ​របស់​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​មក​យក​កំណើត​ជា​មនុស្ស រហូត​ដល់​ការ​សុគត​របស់​ព្រះ​អង្គ​នៅ​លើ​ឈើ​ឆ្កាង តើ​អ្នក​នឹង​គិត​អំពី​អ្វី​ជា​បន្ត​ទៀត? តាម​ធម្មតា យើង​គិត​អំពី​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ ប៉ុន្តែ សាវ័ក ប៉ុល បាន​គិត​អំពី​ការ​លើក​តម្កើង​ព្រះ​គ្រីស្ទ។ សាវ័ក ប៉ុល មាន​ប្រសាសន៍​ថា ការ​បន្ទាប​ព្រះ​កាយ​របស់​ព្រះ​យេស៊ូវ​មាន​ទំនាក់​ទំនង​ដ៏​សម​ហេតុផល​ជា​មួយ​នឹង​ការ​លើក​តម្កើង​ព្រះ​អង្គ គឺ​ដូច​មាន​សេចក្តី​ចែងថា «ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ​បាន​លើក​ទ្រង់​ឡើង​យ៉ាង​ខ្ពស់» (ខ.៨)។ តើ​ការ​លើក​តម្កើង​នេះ​មាន​លក្ខណៈ​ដូច​ម្ដេច? គឺ​ដោយ​ព្រះ​វរបិតា​បាន​ប្រទាន​បល្ល័ង្ក​ដល់​ព្រះ​រាជបុត្រា ហើយ​បង្គាប់​ដល់​លោកីយ៍​ថា នៅ​ថ្ងៃ​មួយ «កាល​ណា​ឮ​ព្រះ​នាម​ព្រះ​យេស៊ូវ នោះ​ឲ្យ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថាន​សួគ៌ នៅ​ផែនដី ហើយ​នៅ​ក្រោម​ផែនដី​ត្រូវ​លុត​​ចុះ ហើយ​ឲ្យ​គ្រប់​ទាំង​អណ្តាត​បាន​ថ្លែង​ប្រាប់​ថា ព្រះ​យេស៊ូវគ្រីស្ទ​ទ្រង់​ជា​ព្រះ​អម្ចាស់ សម្រាប់​ជា​សិរី​ល្អ​ដល់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា» (ខ.១០-១១)។ ប៉ុន្តែ ហេតុ​អ្វី​ព្រះ​អង្គ​សក្តិ​សមនឹង​ទទួល​ការ​លើក​តម្កើង? ព្រះ​គម្ពីរ​បាន​ផ្តល់​ឲ្យ​យើង​នូវ​ចម្លើយ​មួយ​ចំនួន។ ទី​មួយ ពីព្រោះ​ការ​លើក​តម្កើង​នេះ​សម្រេច​បទ​ទំនាយ​ព្រះ​គម្ពីរ​សញ្ញា​ចាស់ និង​បង្ហាញ​ថា ព្រះ​ទ្រង់​គោរព​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ។ លោកីយ៍​ទាំង​មូល​នឹង​ទទួល​ស្គាល់​ព្រះ​យេស៊ូវ​ជា​ព្រះ​អម្ចាស់ ព្រោះ​ព្រះ​អង្គ​សន្យា​ថា ពួក​គេ​នឹង​ទទួល​ស្គាល់​មែន។ ៦០០ឆ្នាំ​មុន នៅ​ពេល​ព្រះ​យេស៊ូវ​យាង​មក​យក​កំណើត​ជា​មនុស្ស​ក្នុង​ដំណាក់​កាល​នៃ​ប្រវត្តិ​សាស្ត្រ​នោះ ហោរា អេសាយ បាន​កត់​ទុក​ព្រះ​បន្ទូល​ព្រះ​អង្គ យ៉ាង​ដូច​នេះ​ថា…

Read article
អស់​សង្ឃឹម ឬ​មាន​សង្ឃឹម

ជន​គណនា ១៣:២៦-៣៣ ចូរ​យើង​ឡើង​ទៅ​ចាប់​យក​ស្រុក​នោះ​ជា​ប្រញាប់​កុំខាន ដ្បិត​យើង​អាច​នឹង​យក​បាន​ដោយ​ស្រួល​។ ជន​គណនា ១៣:៣០ រៀង​រាល់​ឆ្នាំ នៅពេល​ដែល​រដូវ​ស្លឹក​ឈើ​ជ្រុះ​មកដល់ កូន​ប្រុស​ខ្ញុំ​តែងតែ​មាន​អាឡែកស៊ី​ច្រមុះ ជាមួយ​រុក្ខជាតិ​ម្យ៉ាង​ដែល​មាន​ផ្កា​ស្រដៀង​ផ្កា​របស់​ដើម​ផ្ទី និង​ស្លឹក​ស្រដៀង​ស្លឹក​របស់​ដើម​​ផ្កា​ស្បៃរឿង​។ ក្រុម​គ្រួសារ​យើង​ទើបតែ​បាន​ជា​សះ​ស្បើយ​ពី​បញ្ហា​សុខ​ភាព​អស់​ជា​ច្រើន​ខែ ហើយ​ខ្ញុំ​ក៏​មាន​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង បានជា​ខ្ញុំ​មិន​ចង់​អធិស្ឋាន​។ ទោះជា​យ៉ាងណា​ក៏ដោយ ស្វាមី​របស់​ខ្ញុំ​បាន​រក​​ឃើញ​ក្តី​សង្ឃឹម នៅ​ក្នុង​ការ​គ្រប់​យ៉ាង​ដែល​ព្រះ​អង្គ​បាន​ជួយ​ឲ្យ​យើង​អាច​ឆ្លង​កាត់ ក្នុង​ពេល​កន្លងមក​។ គាត់​បាន​អធិស្ឋាន​សូម​ការ​ដឹកនាំ​ពី​ព្រះអង្គ​។ មិន​យូរ​ប៉ុន្មាន ដោយ​ជំនួយ​ពី​ថ្នាំ​ពេទ្យ ស្ថានភាព​របស់​កូន​ប្រុស​យើង​ក៏​បាន​ធូរ​ស្រាល​ជាង​មុន​។ នៅពេល​ដែល​ពួក​អ្នក​សង្កេត​មើល​ទឹកដី​កាណាន​ជាមួយ​លោក​កាលែប និង​លោក​យ៉ូស្វេ មាន​ការ​បាក់​ទឹក​ចិត្ត លោក​កាលែប និង​លោក​យ៉ូស្វេ បាន​បង្ហាញ​ចេញ​នូវ​ក្តី​សង្ឃឹម និង​គំនិត​វិជ្ជមាន(ជន​គណនា ១៤:៦-៩)។ ព្រះ​ទ្រង់​បាន​សន្យា​ថា ព្រះអង្គ​នឹង​ប្រទាន​ទឹកដី​នោះ​ឲ្យ​ប្រជាជន​អ៊ីស្រាអែល ហើយ​លោក​កាលែប​ក៏​បាន​និយាយ​ថា “ចូរ​យើង​ឡើង​ទៅ​ចាប់​យក​ស្រុក​នោះ​ជា​ប្រញាប់​កុំខាន ដ្បិត​យើង​អាច​នឹង​យក​បាន​ដោយ​ស្រួល”(១៣:៣០)។ អ្នក​ផ្សេង​គិតថា វា​ជា​រឿង​ដែល​មិន​អាច​ទៅរួច ដោយ​លើក​ហេតុផល​ថា សាសន៍​កាណាន​ខ្លាំង​ពូកែ​ពេក ហើយ​ទីក្រុង​របស់​ពួកគេ​ក៏​មាន​កំផែង​ការពារ​រឹងមាំ(ខ.២៨,៣១-៣៣)។ នេះ​ជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ តែ​លោក​កាលែប​មាន​ជំនឿ​លើ​សេចក្តី​ស្មោះ​ត្រង់ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​រាស្រ្ត​របស់​ព្រះអង្គ ក្នុង​ទុក្ខ​លំបាក​របស់​ពួកគេ​កាលពី​មុន​។ ទី​បំផុត រាស្រ្ត​របស់​ព្រះ​ក៏បាន​ចូល​កាន់​កាប់​ទឹកដី​កាណាន ដោយ​ជោគជ័យ ហើយ​លោក​កាលែប​ក៏បាន​ទទួល​ចំណែក​របស់​គាត់ ព្រោះ​គាត់​បាន​ទុកចិត្ត​ព្រះអង្គ “អស់ពី​ចិត្ត”(យ៉ូស្វេ ១៤:៩)។ ស្ថានភាព​ដ៏​លំបាក​ជា​ច្រើន ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​អស់​សង្ឃឹម តែ​សម្រាប់​អ្នក​ដែល​ស្គាល់​ព្រះ ហើយ​ជឿ​លើ​សេចក្តី​​ស្មោះ​ត្រង់​របស់​ព្រះអង្គ…

Read article
ព្រះ​យេស៊ូវ​លើក​យើង​ឡើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«វា​ក៏​ស្រែក​ឡើង ទាំង​ជាន់​ក្មេង​នោះ​ឲ្យ​ប្រកាច់​ជា​ខ្លាំង រួច​ក៏​ចេញ​ទៅ ក្មេង​នោះ​ត្រឡប់​ដូច​ជា​ស្លាប់ ដល់​ម៉្លេះ​បាន​ជា​មនុស្ស​ជា​ច្រើន​បាន​ថា វា​ស្លាប់​ហើយ ប៉ុន្តែ​ព្រះ​យេស៊ូវ​ទ្រង់​ចាប់​ដៃ​លើក​វា​ឡើង ហើយ​វា​ក៏​ក្រោក​ឈរ» (ម៉ាកុស ៩:២៦-២៧)។ គ្មាន​នរណា​ម្នាក់ ដែល​ព្រះ​យេស៊ូវ​មិន​អាច​ជួយ​នោះ​ឡើយ។ ក្នុង​បទ​គម្ពីរ​ម៉ាកុស​ជំពូក៩ យើង​ឃើញ​ព្រះ​យេស៊ូវ​បាន​ជួយ​សង្គ្រោះ​ក្មេង​ប្រុស​ម្នាក់​ដែល​ត្រូវ​អារក្ស​អសោច​ចូល​អស់​ជា​ច្រើន​ឆ្នាំ ជា​ទុក្ខ​វេទនា​របស់​គាត់​តាំង​ពី​ក្មេង​មក។ គាត់​ជា​មនុស្ស​គរ​ថ្លង់។ ពេល​ណា​អារក្ស​ធ្វើ​ទុក្ខ​ម្តងៗ វា​ធ្វើ​ឲ្យ​គាត់​ដួល​ប្រកាច់​បែក​ពពុះ​មាត់ សង្កៀត​ធ្មេញ ហើយ​រឹង​ដៃ​រឹង​ជើង (ម៉ាកុស ៩:១៨)។ ក្មេង​ប្រុស​នេះ​បាន​ជាប់​ខ្លួន​ក្នុង​កាលៈទេសៈ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​នេះ ជា​ពិសេស​នៅ​ក្នុង​រូប​កាយ​គាត់​ដែល​មិន​អាច​ស្តាប់​ពាក្យ​លើក​ទឹក​ចិត្ត​ដែល​ឪពុក​គាត់ ក្រុម​គ្រួសារ ឬ​មិត្តភក្ដិ​អាច​មាន​ចំពោះ​គាត់ ហើយ​ក៏​មិន​អាច​និយាយ​ប្រាប់​គេ អំពី​ការ​ឈឺ​ចាប់ និង​ការ​ភ័យ​ខ្លាច។ ព្រះ​អង្គ​បាន​បង្កើត​គាត់​ឲ្យ​មាន​រូប​ភាព​ដូច​ព្រះ​អង្គ តែ​ជីវិត​របស់​គាត់​បាន​ប្រឡាក់​ទៅ​ដោយ​ការ​បង្ខូច និង​ការ​បំផ្លាញ​នូវ​រូប​ភាព​នោះ។ តាម​ពិត ក្នុង​ស្ថានភាព​ដ៏​អស់​សង្ឃឹម​នេះ ព្រះ​យេស៊ូវ​បាន​ធ្វើ​អន្តរាគមន៍​ដោយ​មាន​បន្ទូល​ស្តី​បន្ទោស​ដល់​វិញ្ញាណ​អាក្រក់។ តាម​រយៈ​ការ​ស្តី​បន្ទោស​ដ៏​មាន​អំណាច​នេះ ព្រះ​អង្គ​បាន​បណ្ដេញ​ភាព​ឃោរឃៅ​របស់​ខ្មាំង​សត្រូវ​ជា​វិញ្ញាណ​អាក្រក់​ដែល​បាន​ធ្វើ​អំពើ​អាក្រក់​បំផុត​មក​លើ​គាត់ ហើយ​ក៏​បាន​ចេញ​ពី​គាត់​ធ្វើ​ឲ្យ​គាត់​មើល​ទៅ​ដូច​ស្លាប់។ បន្ទាប់​មក ព្រះ​យេស៊ូវ​ក៏​បាន​ប្រោស​គាត់​ឲ្យ​ក្រោក​ឡើង។ នេះ​ជា​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​ធ្វើ។ ព្រះ​អង្គ​ទទួល​យក​មនុស្ស​ដែល​មាន​ជីវិត​ខ្ទេច​ខ្ទាំ​មនុស្ស​ដែល​កំពុង​ដើរ​តាម​ផ្លូវ​នៃ​សេចក្តី​ហិន​វិនាស ហើយ​ព្រះ​អង្គ​ធ្វើ​នូវ​ការ​អ្វី​ដែល​មាន​តែ​ព្រះ​អង្គ​ទេ​អាច​ធ្វើ​បាន​គឺ៖ ព្រះ​អង្គ​យាង​ចូល​ក្នុង​ជីវិត​ពួក​គេ លូក​ព្រះ​ហស្ត​ទៅ​ចាប់​កាន់​ដៃ​ពួក​គេ លើក​ពួក​គេ​ឡើង ហើយ​ពួក​គេ​ក៏​បាន​ក្រោក​ឈរ។ មាន​តែ​ព្រះ​យេស៊ូវ​ទេ​ដែល​អាច​មាន​បន្ទូល​ថា «ខ្ញុំ​ជា​សេចក្តី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ។ ឯ​អ្នក​ណា​ដែល​រស់​នៅ ហើយ​ជឿ​ដល់​ខ្ញុំ…

Read article
ចូរ​ត្រាប់​តាម​ខ្ញុំ

២ថែស្សាឡូនិច ៣:៦-១៣ ចូរ​ត្រាប់​តាម​ខ្ញុំ ដូចជា​ខ្ញុំ​បាន​ត្រាប់​តាម​ព្រះគ្រីស្ទ​ដែរ​។ ១កូរិនថូស ១១:១ ខណៈ​ពេល​ដែល​ថូ​ម៉ាស(Thomas) ជា​ក្មេង​ប្រុស​អាយុ២ឆ្នាំ ឃើញ​ប៉ា​របស់​គាត់​គប់​ខ្សែ​សន្ទូច​ទៅ​ក្នុង​ទឹកបឹង ដើម្បី​បបក់​ត្រី គាត់​ក៏បាន​ធ្វើ​ត្រាប់​តាម​សកម្ម​ភាព​របស់​ប៉ា​គាត់ ដោយ​ប្រើ​ដង​សន្ទូច​របស់​គាត់ ដែល​ជា​ឧបករណ៍​ក្មេង​លេង​។ ក្រោយមក នៅ​ពេល​ដែល​ថូ​ម៉ាស​កំពុង​ឈរ​នៅ​ជាយ​បឹង​ដែល​មាន​ទឹក​រាក់ គាត់​ក៏បាន​ព្យាយាម​ត្រាប់​តាម​សកម្មភាព​ដែល​ឪពុក​គាត់​បោះ​ត្រី​ចូល​ទៅ​ក្នុង​ទឹក​វិញ ដោយ​គាត់​បាន​ជ្រមុជ​ដង​សន្ទូច​របស់​គាត់ ចូល​ក្នុង​ទឹក ដើម្បី “ស្ទូច” ដើម​សារ៉ាយ​។ រៀង​រាល់​ពេល​គាត់ “ស្ទូច” បាន គាត់​ក៏បាន​លើក​ដើម​សារ៉ាយ​ឲ្យ​ប៉ា​របស់​គាត់​សរសើរ​គាត់ រួច​គាត់​ក៏​បាន​បោះ​សារ៉ាយ​ចូល​ទៅ​ក្នុង​បឹង​វិញ​។ យើង​ច្រើនតែ​រៀន​សូត្រ​អ្វី​ដែល​ល្អ អ្វី​ដែល​មាន​ប្រយោជន៍ និង​អ្វី​ដែល​មិន​ល្អ តាមរយៈ​ការ​សង្កេត​មើល និង​យក​តម្រាប់​តាម​អ្នក​ដទៃ​។ ប្រហែល​ហេតុ​នេះ​ហើយ ក្នុង​គ្រា​សញ្ញា​ថ្មី អ្នក​ដើរ​តាម​ព្រះយេស៊ូវ ច្រើនតែ​ទទួល​ការ​លើក​ទឹក​ចិត្ត​មើល និង​យក​គំរូ​តាម​អ្នក​បម្រើ​ដំណឹង​ល្អ​ដ៏​ស្មោះ​ត្រង់(មើល ២ថែស្សាឡូនិច ៣:៩ ហេព្រើរ ១៣:៧ ២យ៉ូហាន ១:១១)។ ក្នុង​បទ​គម្ពីរ២ថែស្សាឡូនិច ជំពូក៣ សាវ័ក​ប៉ុល​បាន​ផ្តល់​ឲ្យ​យើង​នូវ​គំរូ​នៃ​អាកប្ប​កិរិយា ដែល​មិន​ត្រូវ​យក​តម្រាប់​តាម(ដែល​មាន​ដូចជា ការ​ប្រព្រឹត្ត​ខុស​របៀប ឥត​ធ្វើ​ការ​អ្វី​សោះ និង​រវល់​តែ​រឿង​ឥត​ប្រយោជន៍ ខ.៦,១១) ហើយក៏​បាន​ប្រាប់​យើង​ឲ្យ​យក​តម្រាប់​តាម​គំរូ​នៃ​ភាព​ស្អាត​ស្អំ ដែល​ឃើញ​មាន​ក្នុង​ជីវិត​គាត់ និង​អ្នក​ដទៃ(ខ.៧-១០)។ ហើយ​គាត់​ក៏បាន​លើក​ទឹក​ចិត្ត​យើង “កុំ​ឲ្យ​រសាយ​ចិត្ត​ខាង​ឯ​ការ​ល្អ​ឡើយ”(ខ.១៣)។…

Read article
ទូល​សូម ឲ្យ​បាន​ត្រឹម​ត្រូវ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«តែ​មិន​បាន​អ្វី​សោះ ពីព្រោះ​មិន​សូម អ្នក​រាល់​គ្នា​ក៏​សូម​ដែរ តែ​មិន​បាន​ទេ ដ្បិត​សេចក្តី​សំណូម​នោះ​បែប​អាក្រក់ សម្រាប់​នឹង​ចាយ​បំពេញ​សេចក្តី​សម្រើប​របស់​អ្នក​រាល់​គ្នា​វិញ» (យ៉ាកុប ៤:២-៣)។ លោក​អ្នក​កំពុងតែ​ចូល​ទៅ​កាន់​ស្ដេចដោយ​មាន​ការទូលសូម​ជា​ច្រើនដ្បិត​ទ្រង់​ពេញ​ដោយ​ព្រះគុណ​ និង​អំណាចគ្មាន​អ្នកណា​អាច​សូមលើស​នោះ​ទេ1។ ទំនុក​សកល​ដែល​លោក ចន ញូតុន (John Newton) បាន​និពន្ធ បាន​រំឭក​យើង​អំពី​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ​ដែល​បាន​ចែងថា «ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គ្រប់​ទាំង​សេចក្តី​ដែល​អ្នក​រាល់​គ្នា​អធិស្ឋាន​សូម ចូរ​ជឿ​ថា បាន​ហើយ នោះ​នឹង​បាន​មែន» (ម៉ាកុស ១១:២៤)។ នៅ​ពេល​ផ្សេង​ទៀត ព្រះ​យេស៊ូវ​ក៏​បាន​បង្រៀន​ពួក សាវ័ក ផង​ដែរ​ថា «ចុះ​បើ​អ្នក​រាល់​គ្នា​ដែល​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន​ខ្លួន​ដូច្នេះ នោះ​ចំណង​បើ​ព្រះ​វរបិតា​នៃ​អ្នក​ដែល​ទ្រង់​គង់​នៅ​ស្ថាន​សួគ៌ ទ្រង់​នឹង​ប្រទាន​របស់​ល្អ មក​អស់​អ្នក​ដែល​សូម តើ​ជាង​អម្បាល​ម៉ាន​ទៅ​ទៀត» (ម៉ាថាយ ៧:១១)។ យើង​អាច​ចូល​ទៅ​រក​ព្រះ​អង្គ ហើយ​ទូល​សូម​របស់​ល្អ​ពី​ព្រះ​អង្គ។ ទោះ​យើង​ទូល​សូម​ព្រះ​អង្គ​ច្រើន​ប៉ុណ្ណា​ក៏​មិន​អាច​ច្រើន​ពេក​សម្រាប់​ព្រះ​អង្គ​ឡើយ។ តែ​កណ្ឌ​គម្ពីរ​យ៉ាកុប​បាន​ចែង​ថា មនុស្ស​ជា​ច្រើន​មិន​បាន​ទទួល​អំណោយ​ទាំង​នោះ​មកពី​ព្រះ​វរបិតា ដោយ​សារ​យើង​មិន​មាន​ចិត្ត​ក្លាហាន ក្នុង​ការ​អនុវត្ត​តាម​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ ហើយ​គ្រាន់​តែ​ទូល​សូម។ ពុំ​នោះ​ទេ យើង​ទូល​សូម​ដែរ តែ​យើង​ទូល​សូម​អ្វី​ដែល​មិន​ស្រប​នឹង​ព្រះ​ទ័យ​ព្រះ​អង្គ គឺ​យើង​ចង់​ទទួល​ពី​ព្រះ​អង្គ ដើម្បី​បំពេញ​សេចក្តី​ប៉ង​ប្រាថ្នា​របស់​យើង ដើម្បី​បំពេញ​តែ​ចិត្ត​ខ្លួន​ឯង តែ​មិន​មែន​ដើម្បី​បម្រើ​ព្រះ​អង្គ។ ពេល​ណា​យើង​ពិចារណា​អំពី​ការ​បង្រៀន​របស់​ព្រះ​អង្គ​អំពី​ការ​អធិស្ឋាន យើង​រក​ឃើញ​ថា យើង​ត្រូវ​តែ​ទូល​សូម ហើយ​សូម​ដោយ​ការ​បន្ទាប​ខ្លួន…

Read article
សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​ស្ថិត​ស្ថេរ​ជានិច្ច

បរិ​ទេវ ៣:១៩-២៦ ឯ​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ​។ បរិ​ទេវ ៣:២២ កាល​ឪពុក​របស់​ចូ​ស៊ី(Josie) ដែល​មាន​វ័យ​ចាស់ជរា ផ្លាស់​ប្តូរ​ទីលំនៅ មក​រស់នៅ​ជាមួយ​នាង នាង​មាន​អារម្មណ៍​ថា ពិបាក​ជា​ពន់​ពេក ក្នុង​ការ​ថែរក្សា​សុខ​ភាព​របស់​គាត់ ដែល​នាង​ចាំបាច់​ត្រូវ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​។ ថ្នាំ​ពេទ្យ​ដែល​នាង​ត្រូវ​ទិញ មាន​តម្លៃ​ថ្លៃ​។ ការងារ​ថែទាំ​គាត់ និង​ប្រាជ្ញា​ដែល​នាង​ត្រូវ​ការ ក្នុង​ការ​សម្រេច​ចិត្ត នៅពេល​ដែល​ស្ថានភាព​ជំងឺ​របស់​គាត់​កាន់តែ​ធ្ងន់ធ្ងរ ក្រៅពី​ការងារ​ពេញ​ពេល​ដទៃ​ទៀត​ដែល​នាង​ត្រូវ​ធ្វើ កំពុងតែ​ធ្វើ​ឲ្យ​នាង​មាន​ភាព​ហត់​នឿយ​កាន់តែ​ខ្លាំង​។ នាង​ក៏​បាន​និយាយ​ថា “តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​អាច​បន្ត​ប្រមែ​ប្រមូល និង​បញ្ចេញ​កម្លាំង ធនធាន​ជាក់​ស្តែង ប្រាជ្ញា និង​សេចក្តី​ស្រឡាញ់ ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ​បាន?” ចូ​ស៊ី​ក៏​បាន​រក​ឃើញ​ក្តី​សង្ឃឹម ក្នុង​កណ្ឌ​គម្ពីរ​បរិ​ទេវ ជា​កណ្ឌ​ដែល​បាន​ចែង​អំពី​ទុក្ខសោក​របស់​ហោរា​យេរេមា និង​រាស្រ្ត​របស់​ព្រះ​។ ចក្រភព​បាប៊ីឡូន​បាន​បំផ្លាញ​ទីក្រុង​យេរូសាឡិម ហើយ​ជនជាតិ​យូដា​មិន​ដឹង​ថា ពួកគេ​នឹង​មាន​ទុក្ខ​លំបាក​យ៉ាងណា ក្នុង​ការ​និរទេស​នៅពេល​ខាង​មុខ​ទេ​។ ពួក​គេ​បាន​ជួប​ទុក្ខ​លំបាក​ដ៏​លើសលប់ តែ​ព្រះ​ទ្រង់​បាន​សន្យា​ថា “កុំ​តែ​មាន​សេចក្ដី​សប្បុរស​របស់​ព្រះ‌​យេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់​រលីង​ទៅ​ហើយ”(បរិ​ទេវ ៣:២២)។ សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​នៅតែ​មាន​សម្រាប់​ពួកគេ តាម​សេចក្តី​សញ្ញា​ដែល​ព្រះអង្គ​បាន​តាំង​ជាមួយ​ពួកគេ ទោះ​ពួកគេ​មិន​បាន​រស់នៅ​ក្នុង​ទឹកដី​សន្យា​ទៀត​ក៏ដោយ ព្រោះ “ឯ​សេចក្ដី​មេត្តា‌​ករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ”(ខ.២២)។ សេចក្តី​ស្រឡាញ់​ដែល​ព្រះអង្គ​មាន​ចំពោះ​កូន​របស់​ព្រះអង្គ គ្មាន​ដែន​កំណត់​ឡើយ​។ ចូ​ស៊ី​ក៏បាន​និយាយ​តាម ខ.២៤ ថា “ព្រះ‌​យេហូវ៉ា​ជា​ចំណែក​នៃ​ខ្ញុំ ហេតុ​នោះ​ខ្ញុំ​នឹង​សង្ឃឹម​ដល់​ទ្រង់…

Read article
ថ្វាយ​សិរី​ល្អ​ដល់​ព្រះ ក្នុង​រូប​កាយ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«តាម​សេចក្តី​ដែល​ខ្ញុំ​ទន្ទឹង​ចាំ ហើយ​សង្ឃឹម​អស់ពី​ចិត្ត​ថា ខ្ញុំ​មិន​ត្រូវ​ខ្មាស​ក្នុង​ការ​អ្វី​ឡើយ គឺ​ឲ្យតែ​ខ្ញុំ​បាន​តម្កើង​ព្រះគ្រីស្ទ​ក្នុង​រូបកាយ​ខ្ញុំ​វិញ ដោយ​ចិត្ត​ក្លាហាន​គ្រប់​ជំពូក ក្នុង​ពេល​ឥឡូវ​នេះ​ចុះ ដូចជា​ពីដើម​រៀងមក​ដែរ ទោះ​រស់​ឬ​ស្លាប់​ក្តី» (ភីលីព ១:២០)។ រូប​កាយ​របស់​អ្នក​នឹង​ការ​អ្វី​ដែល​អ្នក​ធ្វើ​ដោយ​ប្រើ​រូប​កាយ​អ្នក គឺ​សុទ្ធ​តែ​សំខាន់។ ក្នុង​សំណេរ​របស់​សាវ័ក ប៉ុល គាត់​បាន​បង្ហាញ​ចេញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ម្តង​ហើយ​ម្តង​ទៀត ចំពោះ​រូប​កាយ​របស់​មនុស្ស។ ឧទាហរណ៍៖ គាត់​បាន​សួរ​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស​ថា «តើ​មិន​ដឹង​ទេឬ​អីថា រូប​កាយ​អ្នក​រាល់​គ្នា​ជា​វិហារ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​មក​ពី​ព្រះ ហើយ​អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ផង​ខ្លួន​ទេ? ដ្បិត​ព្រះ​ទ្រង់​បាន​ចេញ​ថ្លៃលោះ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ​ចូរ​តម្កើង​ព្រះ​នៅ​ក្នុង​រូប​កាយ ហើយ​ក្នុង​វិញ្ញាណ​នៃ​អ្នក​រាល់​គ្នា​ដែល​ជា​របស់​ផង​ទ្រង់​ចុះ» (១កូរិនថូស ៦:១៩-២០)។ ម្យ៉ាង​ទៀត រូប​កាយ​យើង​ជា​កម្មសិទ្ធិ​របស់​ព្រះ ដែល​បាន​បង្កើត​ពួក​វា​មក ហើយ​ក៏​បាន​ទ្រទ្រង់​ពួក​វា​ឲ្យ​មាន​ជីវិត។ ការ​យល់​ឃើញ​ដូច​នេះ ស្ថិត​ក្នុង​ចំណុច​ស្នូល​នៃ​ទេវសាស្ត្រ​របស់​សាវ័ក ប៉ុល។ សាវ័ក ប៉ុល បាន​រក​ឃើញ​ក្តី​អំណរ​ដ៏​អស្ចារ្យ​ក្នុង​ការ​ដឹង​ថា ព្រះ​យេស៊ូវ​នឹង​បាន​តម្កើង​ឡើង​ក្នុង​រូប​កាយ​គាត់។ គោល​បំណង​ធំ​បំផុត​ក្នុង​ការ​អធិស្ឋាន​របស់​គាត់ គឺ​ដើម្បី​មាន​ចិត្ត​ក្លាហាន និង​សេចក្តី​ស្មោះ​ត្រង់ ក្នុង​ការ​លើក​តម្កើង​ព្រះ​អង្គ​ក្នុង​រូបកាយ​គាត់ ក្នុង​ការងារ​បម្រើ​ព្រះ​អង្គ។ សម្រាប់​សាវ័ក ប៉ុល ការ​លើក​តម្កើង​ព្រះ​គ្រីស្ទ​គឺ​មាន​ន័យ​ថា លើក​តម្កើង​ព្រះ​នាម​ព្រះ​អង្គ ពោល​គឺ​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​អង្គ។ យើង​ឃើញ​ថា លោក យ៉ូហាន បាទីស្ទ បាន​លើក​តម្កើង​ព្រះ​អង្គ​ដោយ​ប្រកាស​ថា «ត្រូវ​ឲ្យ​ព្រះ​អង្គ​នោះ​បាន​ចម្រើន​ឡើង ហើយ​ខ្ញុំ​ត្រូវ​ថយ​វិញ​ចុះ» (យ៉ូហាន…

Read article
ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​ត្រាស់ហៅ

យ៉ូស្វេ ១:១-៩ ឲ្យ​ឯង​គ្រាន់តែ​មាន​កំឡាំង នឹង​ចិត្ត​ក្លាហាន​ប៉ុណ្ណោះ ដើម្បី​នឹង​កាន់ ហើយ​ប្រព្រឹត្ត​តាម​ក្រិត្យ​វិន័យ​គ្រប់​ជំពូក ដែល​ម៉ូសេ​ជា​អ្នក​បំរើ​អញ បាន​បង្គាប់​មក​។ យ៉ូស្វេ ១:៧ អ្នក​បើក​បរឡាន​ក្រុង​របស់​សាលា​រៀន​បាន​សន្លប់​បាត់បង់​ស្មារតី ខណៈ​ពេល​ដែល​គាត់​កំពុង​បើក​បរ​ឡាន​ក្រុង​ធំ​មួយ ដឹក​សិស្ស៦០នាក់​។ ឡាន​ក៏​បាន​រេ​ចុះ​ឡើងៗ​ពេញ​ផ្លូវ ដោយ​គ្មាន​ម្ចាស់​ការ​។ ឌីឡុន រីវ(Dillon Reeves) ជា​សិស្ស​ថ្នាក់ទី៧ ក៏​បាន​ប្រញាប់​ងើប​​ចេញពី​កន្លែង​អង្គុយ​របស់​គាត់ ប្រញាប់​ទៅ​ផ្នែក​ខាង​មុខ​របស់​ឡាន​ក្រុង ហើយក៏​បាន​ជាន់​ហ្វ្រាំង​ឡាន​យឺតៗ ក្នុង​ពេល​បន្ទាន់​នោះ​។ ខណៈ​ពេល​ដែល​សិស្ស​ភាគ​ច្រើន​កំពុង​ឈ្ងោក​មុខ​ឆ្លើយ​ឆ្លង​សារ ឬ​លេង​ហ្គេម​ក្នុង​ទូរស័ព្ទ​របស់​ខ្លួន ឌីឡុន ជា​ក្មេង​ដែល​មិន​មាន​ទូរស័ព្ទ​ប្រើ បាន​មើល​ឃើញ​ហេតុការណ៍​បន្ទាន់​នេះ ហើយ​ក៏​មាន​ប្រតិកម្ម​តប​ទាន់​ពេល​វេលា​។ ការ​ដែល​ឌីឡុន​យក​ចិត្ត​ទុកដាក់​ចំពោះ​អ្វីៗ​នៅ​ជុំ​វិញ​ខ្លួន​គាត់ ដោយ​មិន​បាន​ជក់​ចិត្ត​នឹង​អ្វីមួយ គឺ​បាន​ជួយ​ឲ្យ​គាត់​សង្គ្រោះ​ជីវិត​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ឡាន​នោះ ដោយ​រាប់​បញ្ចូល​ទាំង​អ្នក​បើកឡាន ដែល​ក្រោយមក គេ​បាន​ជួយ​ឲ្យ​គាត់​ដឹង​ខ្លួន​វិញ​។ លោក​យ៉ូ​ស្វេ​ត្រូវ​តែ​បោះ​ជំហាន​ទៅមុខ ដោយ​ចិត្ត​ក្លាហាន ដើម្បី​ជំនួស​​លោក​ម៉ូសេ បន្ទាប់ពី​លោក​ម៉ូសេ​ឈប់​ដឹកនាំ​ប្រជាជន​អ៊ីស្រាអែល​ទៀត​។ ព្រះអម្ចាស់​ក៏បាន​ប្រាប់​គាត់​ថា “ម៉ូសេ​ជា​អ្នក​បំរើ​អញ បាន​ស្លាប់​ទៅ​ហើយ ដូច្នេះ​ចូរ​រៀបចំ​ឆ្លង​ទន្លេ​យ័រ​ដាន់​ឥឡូវ​នេះ​ចុះ ព្រម​ទាំង​បណ្តា​មនុស្ស​ទាំង​នេះ​ផង”(យ៉ូស្វេ ១:២)។ ជាង​នេះ​ទៅទៀត ព្រះអង្គ​ក៏​បាន​បង្គាប់​ថា “ឲ្យ​ឯង​គ្រាន់តែ​មាន​កំឡាំង នឹង​ចិត្ត​ក្លាហាន​ប៉ុណ្ណោះ … កុំ​ឲ្យ​ងាក​បែរ​ចេញទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ”(ខ.៧)។ ត្រង់​ចំណុច​នេះ ព្រះ​ទ្រង់​កំពុង​ប្រាប់​លោក​យ៉ូស្វេ មិន​ឲ្យ​បែក​អារម្មណ៍…

Read article
សេចក្តី​មេត្តា សម្រាប់​មនុស្ស​ខ្វាក់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«កាល​គាត់​បាន​ឮ​ថា ជា​ព្រះ​យេស៊ូវ​ពីណា​សា​រ៉ែត នោះ​ក៏​តាំង​ស្រែក​ឡើង​ថា ឱ​ព្រះ​យេស៊ូវ​ជា​ព្រះ​វង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ដល់​ទូល​បង្គំ​ផង» (ម៉ាកុស ១០:៤៧)។ លោក បាទីមេ បាន​អង្គុយ​សុំ​ទាន​តាម​ផ្លូវ​ដោយ​ភ្នែក​ងងឹត​មើល​មិន​ឃើញ​អ្វី​ទាំង​អស់។ គាត់​អាច​ឮ​សម្លេង​ហ្វូង​មនុស្ស​ផ្លាស់​ទី​ទៅ​មក និង​សម្លេង​អ៊ូអរ។ ហើយ​គាត់​ក៏​អាច​ឮ​សម្លេង​មនុស្ស​និយាយ​គ្នា​ត​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា ព្រះ​យេស៊ូវ​មក​ពី​ស្រុក​ណាសារ៉ែត​កំពុង​យាង​កាត់​តាម​ទីនោះ តែ​គាត់​មិន​អាច​មើល​ព្រះ​អង្គ​ឃើញ។ គាត់​ដឹង​ថា គាត់​មាន​ឱកាស​ជួប​ព្រះ​អង្គ​តែ​លើក​នេះ​ទេ បាន​ជា​គាត់​ស្រែក​ឡើង ទាំង​ចិត្ត​ស្រេក​ឃ្លាន​ថា «ឱ​ព្រះ​យេស៊ូវ​ ជា​ព្រះ​វង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ដល់​ទូល​បង្គំ​ផង!» ភាព​សាមញ្ញ និង​ភាព​ច្បាស់​លាស់​នៃ​ការ​ទូល​សូម​របស់​លោក បាទីមេ គឺ​បាន​ធ្វើ​បន្ទាល់​ពី​សេចក្តី​ជំនឿ​របស់​គាត់ គឺ​បាន​បង្ហាញ​ថា គាត់​ពិត​ជា​ជឿ​ថា ព្រះ​យេស៊ូវ​អាច​ធ្វើ​ការ​អ្វី ដែល​គាត់​កំពុង​ទូល​សូម​ព្រះ​អង្គ។ ដោយ​ព្រះ​គុណ​ព្រះ លោក បាទីមេ បាន​មើល​ឃើញ​ការ​អ្វី​ដែល​មនុស្ស​ជា​ច្រើន​រាប់​មិន​អស់​បាន​មើល​រំលង គឺ​គាត់​មើល​ឃើញ​សេចក្តី​មេត្តា​របស់​ព្រះ​ក្នុង​ព្រះ​យេស៊ូវ។ ហើយ​នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​លើក​ឡើង​អំពី​តម្រូវ​ការ​របស់​គាត់ លោក បាទីមេ និង​អស់​អ្នក​ដែល​មើល​ឃើញ​ហេតុ​ការណ៍​នោះ ក៏​បាន​ដឹង​ថា ជំនឿ​របស់​គាត់​គឺ​ជា​មូល​ហេតុ​ដែល​គាត់​ទទួល​បាន​ការ​ប្រោស​ឲ្យ​ជា។ ប៉ុន្តែ លោក បាទីមេ មិន​ដែល​យល់​ខុស​ថា គាត់​ត្រូវ​ការ​តែ​ការ​ប្រោស​ឲ្យ​ជា​ខាង​រូប​កាយ​នោះ​ឡើយ។ ហេតុ​នេះ​ហើយ បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​ប្រោស​ឲ្យ​គាត់​មើល​ឃើញ ភ្លាមៗ​នោះ គាត់​ក៏​បាន​ដើរ​តាម​ព្រះ​អង្គ (ម៉ាកុស ១០:៥២)។ នៅ​ក្នុង​ការ​ជួប​ព្រះ​យេស៊ូវ​ពេល​នោះ យើង​អាច​ឃើញ​គំរូ​តូច​មួយ​នៃ​ដំណឹង​ល្អ។ ព្រះ​គម្ពីរ​ប៊ីប​ច្រើន​តែ​ប្រើ​ពាក្យ​ខ្វាក់​ភ្នែក…

Read article