You are here:
ការ​សម្រេច​ចិត្ត​ដែល​ត្រូវ​មាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«លោក ពីឡាត់ ធ្វើ​ប្រកាស១​បិទ​នៅ​លើ​ឈើ​ឆ្កាង មាន​សេចក្តី​ថា «នេះ​ឈ្មោះ​យេស៊ូវ​ជា​អ្នក​ស្រុក​ណាសារ៉ែត ស្ដេច​នៃ​សាសន៍​យូដា»» (យ៉ូហាន ១៩:១៩)។ នៅ​ពេល​ដែល​គេ​ឆ្កាង​ព្រះ​យេស៊ូវ គេ​បាន​ឆ្លាក់​អក្សរ​ពី​លើ​ផ្លាក​តូច​មួយ​នៅ​លើ​កំពូល​ឈើ​ឆ្កាង ដែល​ប្រកាស​ថា ព្រះ​អង្គ «ជា​ស្ដេច​នៃ​សាសន៍​យូដា»។ គេ​បាន​ដាក់​ផ្លាក​នេះ​ដើម្បី​ជា​ការ​ចំអក​ឲ្យ​ព្រះ​អង្គ តែ​វា​បាន​ប្រកាស​សេចក្តី​ពិត​ដល់​អ្នក​ដែល​បាន​ឃើញ​ហេតុ​ការណ៍​នោះ​ថា ព្រះ​យេស៊ូវ​ពិតជា​ក្សត្រ​មែន! តែ​ផ្លាក​នោះ​ក៏​គួរតែ​កណ្ដាល​ចិត្ត​យើង​ឲ្យ​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​ពិត​ជា​បាន​រស់​នៅ​ឲ្យ​សក្តិ​សមនឹង​ការ​ទទួល​ស្គាល់​ថា ព្រះ​យេស៊ូវ​ជា​ក្សត្រ​នៃ​ជីវិត​ខ្ញុំ​ឬ​ទេ? ព្រះ​គម្ពីរ​បាន​ចែង​ឲ្យ​យើង​ដឹង​ថា អក្សរ​ដែលគេ​បាន​ឆ្លាក់​ពី​លើ​ផ្លាក​នោះ​មាន​បី​ភាសា គឺ​ភាសា​អើរ៉ាម ជា​ភាសា​ដែល​ជនជាតិ​យូដា​ភាគ​ច្រើន​ប្រើ ក្នុង​សតវត្សរ៍ទី១ នៅ​ក្នុង​ទីក្រុង​យេរូសាឡឹម និង​តំបន់​ជិត​ខាង និង​ភាសាឡាតាំង ជា​ភាសា​ផ្លូវ​ការ​របស់​ចក្រភព​រ៉ូម៉ាំង និង​ភាសាក្រិក ជា​ភាសា​ដ៏​ពេញ​និយម ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វប្បធម៌ (យ៉ូហាន ១៩:២០)។ ក្នុង​ភាសា​ទាំង​នេះ មនុស្ស​មក​ពី​គ្រប់​ទិសទី ដែល​បាន​ឃើញ​ហេតុការណ៍​នោះ អាច​អាន​អក្សរ​ដែលគេ​បាន​សរសេរ​ថា ព្រះ​យេស៊ូវ​ជា​ក្សត្រ។ នៅ​ពេល​ពួក​គេ​អាន​អក្សរ​នៅ​លើ​ផ្លាក​នោះ លោកីយ៍​ទាំង​មូល​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ជឿ​ថា ព្រះ​យេស៊ូវ​ជា​នរណា​ចំពោះ​ពួក​គេ។ ក្នុង​រឿង​នៃ​ការ​សុគត​របស់​ព្រះ​យេស៊ូវ យើង​សង្កេត​ឃើញ​ចារិក​លក្ខណៈ​ខុសៗ​គ្នា ក្នុង​សម័យ​នោះ ក៏​ដូច​ជា​ក្នុង​សម័យ​យើង។ យើង​ឃើញ​ថា លោក ពីឡាត់ មាន​ចារិក​លក្ខណៈ​ជា​អ្នក​នយោបាយ ដែល​មាន​អំនួត មាន​ភាព​ស្ទាក់ស្ទើរ និង​ការ​គិត​អំពី​ផល​ចំណេញ និង​ផល​វិបាក​ផ្នែក​នយោបាយ។ ពួក​ទាហាន​ដែល​ឆ្កាង​ព្រះ​យេស៊ូវ…

Read article
ទៅជា​មួយ​ព្រះអង្គ

នាងរស់ ១:៦-៧ ដ្បិត​កន្លែងណា​ដែល​អ្នក​ម្តាយ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅតាម​។ នាងរស់ ១:១៦ ក្នុង​ខ្សែ​ភាពយន្ត​មាន​ចំណង​ជើង​ថា អ្នក​ដឹក​ជញ្ជូន ជា​ខ្សែ​ភាពយន្ត​បាន​ទទួល​ការ​បណ្តាល​ចិត្ត​ពី​រឿង​ពិត លោក​ក្រេវីល(Greville) ជា​តួឯក​កំពុង​ប្រឈម​មុខ​ដាក់​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​មួយ​។ គាត់​ដឹង​ថា មិត្ត​ជិត​ស្និទ្ធ​របស់​គាត់​ម្នាក់​នឹង​ត្រូវ​គេ​ចាប់​ខ្លួន ហើយ​ទំនងជា​ប្រឈម​មុខ​ដាក់​ការ​ជាប់គុក​ដ៏​វេទនា​។ លោក​គ្រេវីល​​អាច​ជួយ​ខ្លួនឯង មិន​ឲ្យ​ជួប​ជោគវាសនា​ដូច​នេះ​ បើសិន​ជា​គាត់​រត់ចោល​ស្រុក​ភ្លាមៗ ហើយ​បដិសេធន៍​ថា គាត់​មិន​មាន​ទំនាក់​ទំនង​អ្វី​ជាមួយ​មិត្ត​ភក្តិ​របស់​គាត់​។ ដោយ​ក្តី​អាណិត និង​ចិត្ត​ស្មោះ​ត្រង់ លោក​ក្រេវីល​ក៏​បាន​បដិសេធ​មិន​ព្រម​រត់ចោល​ស្រុក ហើយក៏​បាន​ជាប់គុក ដោយ​ទទួលរង​ទុក្ខ​វេទនា​ដូច​មិត្ត​ភក្តិ​របស់​គាត់​ដែរ​។ ពួកគេ​មិន​បាន​ក្បត់​គ្នា​ឡើយ​។ នៅ​ចុង​បញ្ចប់ គេ​ក៏​បាន​ដោះ​លែង​លោក​ក្រេវីល ដោយ​រូបកាយ​ដ៏​គ្រាំគ្រា តែ​ក្នុង​នាម​ជា​មិត្តសំឡាញ់​ពិត​ប្រាកដ និង​ស្មោះ​ត្រង់​។ នាង​ណាអូមី ក៏​ត្រូវ​ការ​មិត្តសំឡាញ់​ដូច​នេះ​ផង​ដែរ​។ កាល​ស្វាមី និង​កូន​ប្រុស​គាត់​បាន​ស្លាប់​ចោល​គាត់​អស់ គាត់​បាន​ជួប​ភាព​ទុរគត ហើយ​ត្រូវ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ទៅ​ស្រុក​កំណើត​របស់​គាត់​។ នាង​ណាអូមី​ក៏បាន​ប្រាប់​នាងរស់ ជា​កូន​ប្រសារ​ស្រី​របស់​គាត់ ឲ្យ​បន្ត​រស់នៅ​ក្នុង​ស្រុក​ម៉ូ​អាប់ ហើយ​កសាង​ជីវិត​ថ្មី សម្រាប់​ខ្លួនឯង(នាងរស់ ១:៨-៩)។ នាងរស់​ក៏​បាន​ឆ្លើយ​តប​ថា “សូម​កុំ​ទទូច​ឲ្យ​ខ្ញុំ​ទៅ​ចោល​អ្នក​ម្តាយ នឹង​វិល​ទៅវិញ លែង​តាម​អ្នក​ម្តាយ​នោះ​ឡើយ ដ្បិត​កន្លែងណា​ដែល​អ្នក​ម្តាយ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅតាម”(ខ.១៦)។ នាងរស់​ក៏បាន​រួម​ដំណើរ​ជា​មួយ​នាង​ណាអូមី ទៅ​ទឹកដី​បរទេស ហើយ​ក៏​បាន​ជួយ​ផ្គត់ផ្គង់​គាត់​។ ភាព​ស្មោះ​ត្រង់​របស់​នាងរស់ បាន​កែ​ប្រែ​គ្រួសារ​ដ៏​ត្រដាបត្រដួស​របស់​ពួកគេ ឲ្យ​ក្លាយ​ជា​កេរ​ដំណែល​ដ៏​អស្ចារ្យ​។ ជា​ច្រើន​ឆ្នាំ​ក្រោយមក…

Read article
ការ​បន្ថែម​បន្ថយ​គោល​ជំហរ ដោយ​ភាព​កំសាក (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«កាល​ពួក​សង្គ្រាជ និង​ពួក​អាជ្ញា​បាន​ឃើញ​ទ្រង់ នោះ​ក៏​ស្រែក​ឡើង​ថា ឆ្កាង​វា ឆ្កាង​វា​ទៅ លោក ពីឡាត់ មាន​ប្រសាសន៍​ទៅ​គេ​ថា ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​យក​គាត់​ទៅ​ឆ្កាង​វិញ​ចុះ ដ្បិត​ខ្ញុំ​មិន​ឃើញ​ជា​មាន​ទោស​អ្វី​ទេ។ ពួក​សាសន៍​យូដា​ឆ្លើយ​ថា យើង​ខ្ញុំ​មាន​ក្រឹត្យ​វិន័យ ហើយ​តាម​ក្រឹត្យ​វិន័យ​នោះ វា​ត្រូវ​ស្លាប់ ពីព្រោះ​វា​បាន​តាំង​ខ្លួន​ឡើង​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ។ កាល​លោក ពីឡាត់ បានឮ​ពាក្យ​នោះ ក៏​ភ័យ​រឹត​តែ​ខ្លាំង​ឡើង» (យ៉ូហាន ១៩:៦-៨)។ តើ​អ្នក​នឹង​រស់​នៅ ដើម្បី​សរសើរ​តម្កើង​នរណា? កាល​ព្រះ​គ្រីស្ទ​ទទួល​ការ​ជំនុំ​ជម្រះ​នៅ​ពី​មុខ​លោក ពីឡាត់ ជា​អភិបាល​ជនជាតិ​រ៉ូម៉ាំង ក៏​បាន​ប្រកាស​ថា ព្រះ​អង្គ​គ្មាន​ទោស​ទេ តែ​ក្រោយ​មក គាត់​នៅ​តែ​កាត់​ទោស​ព្រះ​អង្គ។ លោក ពីឡាត់ ប្រកាស​ថា «ខ្ញុំ​មិន​ឃើញ​ជា​មាន​ទោស​អ្វី​ទេ» ហើយ​បន្ទាប់​មក គាត់​ក៏​បាន​ឲ្យ​គេ​វាយ​ដុំ​ព្រះ​អង្គ​យ៉ាង​ព្រៃ​ផ្សៃ គឺ​ការ​វាយ​ដុំ​ធ្ងន់ធ្ងរ​យ៉ាង​ខ្លាំង ដែល​អាច​កណ្ដាល​ឲ្យ​ដាច់​សរសៃឈាម និង​គ្រាំ​ក្នុង។ គាត់​និយាយ​ថា គាត់​មិន​ឃើញ​ព្រះ​អង្គ​មាន​ទោស​អ្វី​ទេ តែ​គាត់​ក៏​បាន​ឲ្យ​ពួក​ទាហាន​យក​ភួង​បន្លា​មក​ដាក់​ពីលើ​ព្រះ​កេស​ព្រះ​អង្គ ជា​ការ​ចំអក​ឲ្យ ហើយ​បំពាក់​អាវ​វែង​ពី​លើ​ព្រះ​អង្គ ហើយ​ក្រាប​បង្គំ​នៅ​ចំពោះ​មុខ​ព្រះ​អង្គ ដើម្បី​បង្ហាញ​ការ​ស្អប់​ខ្ពើម។ លោក ពីឡាត់ ប្រកាស​ថា គាត់​មិន​ឃើញ​ព្រះ​អង្គ​មាន​ទោស​អ្វី​ទេ តែ​តើ​គាត់​បាន​ដោះ​លែង​ព្រះ​អង្គ​ទេ? ទេ គាត់​បាន​ប្រគល់​ព្រះ​កាយ​ព្រះ​អង្គ​ឲ្យ​ពួក​ពេជ្ឈឃាដ​ដ៏​កាច​សាហាវ ដើម្បី​ប្រហារ​ព្រះ​ជន្ម​ព្រះ​អង្គ​នៅ​លើ​ឈើ​ឆ្កាង។ គ្មាន​នរណា​មាន​អារម្មណ៍​តឹង​តែង​ជាង​លោក…

Read article
ចែកចាយ​ធនធាន​ដំណឹង​ល្អ

រ៉ូម ១:៨-១៧ ដ្បិត​ខ្ញុំ​គ្មាន​សេចក្ដី​ខ្មាស ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះ‌​គ្រីស្ទ​ទេ​។ រ៉ូម ១:១៦ ទី​កន្លែង​ជួបជុំ​គ្នា និង​កន្លែង​ស្នាក់​នៅ សម្រាប់​ការ​ប្រជុំ​អ្នក​ដឹកនាំ ក្នុង​តំបន់​ប្រជុំជន នៃ​ទីក្រុង​ឈីកាហ្គោ មាន​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង ពី​ភាព​ក្រីក្រ​របស់​មនុស្ស ដែល​ខ្ញុំ​បាន​ជួប នៅ​តាម​ផ្លូវ​ទៅ​កន្លែង​ប្រជុំ​នោះ គឺ​ភាព​ក្រីក្រ​របស់​បុគ្គល​ដែល​ខ្វះ​អាហារ និង​ទី​ជម្រក​។ ភាព​ខុស​គ្នា​នេះ​បាន​ជួយ​ខ្ញុំ​មើល​ឃើញ និង​ចែកចាយ​អំពី​អ្វីៗ​ដែល​យើង​ត្រូវ​ការ ដែល​រាប់​បញ្ចូល​ទាំង​ការ​ធ្វើ​ផែនការ តាម​ចក្ខុ​វិស័យ​របស់​យើង ដើម្បី​បម្រើ​ទីក្រុង​នេះ និង​តំបន់​ផ្សេង​ទៀត ដោយ​នាំ​ធនធាន​ដំណឹង​ល្អ (គឺ​អ្វី​ក៏ដោយ​ដែល​ព្រះ​បាន​ប្រទាន ដើម្បី​ជួយ​​ផ្សព្វផ្សាយ​ព្រះ​រាជសារ​អំពី​សេចក្តី​ស្រឡាញ់ និង​សេចក្តី​សង្រ្គោះ​របស់​ព្រះអង្គ) ទៅ​កាន់​កន្លែង ដែលគេ​ត្រូវ​ការ​ធនធាន​ដំណឹង​ល្អ​ទាំង​នេះ​ខ្លាំង​បំផុត​។ កាល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​រ៉ូម គាត់​មិន​ទាន់​បាន​ទៅ​សួរ​សុខ​ទុក្ខ​ពួកគេ​នៅឡើយ​ទេ តែ​គាត់​ចង់ទៅ​សួរ​សុខ​ទុក្ខ​ពួកគេ បានជា​គាត់​មាន​ប្រសាសន៍​ថា “ដោយ​ព្រោះ​ខ្ញុំ​រឭក​​ចង់​ឃើញ​អ្នក​រាល់​គ្នា ដើម្បី​នឹង​ចែក​អំណោយ​ទាន​ណាមួយ ខាង​វិញ្ញាណ​មក​អ្នក​រាល់​គ្នា ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​តាំង​នៅ​យ៉ាង​ខ្ជាប់ខ្ជួន គឺថា ឲ្យ​យើង​បាន​សេចក្ដី​កំសាន្ត​ចិត្ត​គ្នា​ទៅវិញ​ទៅមក ក្នុង​ពួក​អ្នក​រាល់​គ្នា ដោយសារ​​​សេច​ក្ដី​ជំនឿ​របស់​យើង​នីមួយ​ៗ គឺ​របស់​អ្នក​រាល់​គ្នា នឹង​របស់​ខ្ញុំ​ផង”(រ៉ូម ១:១១-១២)។ លោក​សាវ័ក​កំពុង​ទន្ទឹង​រង់​ចាំ​ពេល​ដែល​គាត់​អាច​ចែកចាយ “អំណោយ​ទាន” ដែល​នឹង​មាន​ប្រយោជន៍​ចំពោះ​គាត់ និង​ពួកគេ ខណៈ​ពេល​ដែល​ពួកគេ​ខិតខំ​រស់នៅ​ថ្វាយ​ព្រះយេស៊ូវ និង​បម្រើ​អ្នក​ដទៃ​។ ធនធាន​ដែល​យើង​មាន ក៏​រាប់​បញ្ចូល​អំណោយ​ទាន​ខាង​វិញ្ញាណ និង​ធនធាន​ជា​សម្ភារៈ ដែល​ព្រះ​បាន​ប្រទាន​យើង​ផង​ដែរ​។ ចូរ​យើង​បើក​ចិត្ត​ឲ្យ​ព្រះអង្គ​ប្រើ​យើង…

Read article
ការ​បន្ទាប​ខ្លួន​ដែល​គ្មាន​អ្វី​អាច​ប្រៀប​ផ្ទឹម (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ដូច្នេះ ព្រះ​យេស៊ូវ​ក៏​យាង​ចេញ​ទៅ​ក្រៅ ទាំង​ពាក់​ភួង​បន្លា និង​អាវ​ពណ៌​ស្វាយ​នោះ រួច​លោក ពីឡាត់ មាន​ប្រសាសន៍​ទៅ​គេ​ថា មើល​ចុះ មនុស្ស​នេះ​ហើយ» (យ៉ូហាន ១៩:៥)។ នៅ​ពេល​ដែល​គេ​ជំនុំ​ជម្រះ​ទោស​ព្រះ​យេស៊ូវ ព្រះ​អង្គ​បាន​ឈរ​ដោយ​មាន​ភួង​បន្លា​នៅ​លើ​ព្រះ​កេស ពាក់អាវ​វែង​របស់​អ្នក​ដទៃ ហើយ​ត្រូវ​គេ​បង្ខំ​ឲ្យ​កាន់​ដើម​បបុស តំណាង​ឲ្យ​ដំបង​រាជ​ដែល​ទាំង​អស់​នេះ គឺ​សុទ្ធ​តែ​ជា​ការ​ចំអក​ឲ្យ​ភាព​ជា​ស្ដេច​របស់​ព្រះ​អង្គ ខណៈ​ពេល​ដែល​លោក ពីឡាត់ ជា​អភិបាល​ជន​ជាតិ​រ៉ូម៉ាំង​ប្រកាស​ទៅ​កាន់​ហ្វូង​មនុស្ស​ដែល​កំពុង​ជ្រួល​ច្របល់​ថា «មើល​ចុះ មនុស្ស​នេះ​ហើយ!» ពាក្យ​ទាំង​នោះ​ជា​ពាក្យ​ដែល​គេ​ប្រើ​ក្នុង​ន័យ​ចំអក តែ​ជា​ពាក្យ​ដែល​សក្ដិសម​ចំពោះ​ព្រះ​អង្គ​សង្គ្រោះ​នៃ​ពិភព​លោក ដែល​បាន​បន្ទាប​ព្រះ​កាយ​ដោយ​សេចក្តី​ស្រឡាញ់​ដ៏​លើស​លប់​ចំពោះ​លោកីយ៍។ គំរូ​របស់​ព្រះ​អង្គ​បាន​ផ្តល់​ឲ្យ​យើង​នូវ​មេរៀន​ជា​ច្រើន។ ក្នុង​នាម​ព្រះ​អង្គ​ជា​ក្សត្រ​ដែល​បាន​បន្ទាប​ព្រះ​កាយ ព្រះ​អង្គ​បាន​អត់​ទ្រាំ​នឹង​ការ​ប្រមាថ​មក​លើ​ភាព​ជា​ក្សត្រ​របស់​ព្រះ​អង្គ និង​ការ​វាយដំ​ដ៏​សាហាវ មុន​ពេល​គេ​ធ្វើ​គុត​ព្រះ​អង្គ តែ​ព្រះ​អង្គ​មិន​បាន​មាន​បន្ទូល​ការពារ​អង្គ​ទ្រង់ សូម្បី​តែ​មួយ​ម៉ាត់។ ហើយ​តើ​គេ​បាន​កាត់​ទោស​ព្រះ​អង្គ​ពី​បទ​អ្វី? តើ​ពី​បទ​ប្រោស​ជំងឺ​ស្ត្រី​ដែល​ពិការ​អស់​រយៈ​ពេល​១៨ឆ្នាំ (លូកា ១៣:១០-១៣)? ឬ​ពី​បទ​ប្រោស​កូន​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​ឲ្យ​រស់​ឡើង​វិញ​ឬ (លូកា ៧:១១-១៧)? ឬ​មួយ​ពី​បទ​ប្រោស​លោក ឡាសា ឲ្យ​រស់​ឡើង​វិញ (យ៉ូហាន ១១:១-៤៤)? ពុំ​នោះ​ទេ តើ​ពី​បទ​លើក​ក្មេងៗ​ឲ្យ​អង្គុយ​លើ​ភ្លៅ​ព្រះ​អង្គ ហើយ​លើក​ទឹក​ចិត្ត​ពួក​សាវ័ក​ឲ្យ​យល់​ថា «នគរ​ស្ថាន​សួគ៌​មាន​សុទ្ធតែ​មនុស្ស​ដូច​វា​រាល់​គ្នា» (ម៉ាថាយ ១៩:១៤)? តើ​ពួក​អ្នក​ចោទ​ប្រកាន់​ព្រះ​យេស៊ូវ​បាន​ដាក់​ទោស​ព្រះ​អង្គ​ដោយ​ផ្អែក​ទៅ​លើ​អ្វី? ពួក​គេ​មិន​អាច​ឆ្លើយ​បាន​ទេ តែ​ពួក​គេ​នៅ​តែ​ដាក់​ទោស​ព្រះ​អង្គ។ កាល​ព្រះ​អម្ចាស់​បន្ទាប​ខ្លួន ហើយ​នៅ​ស្ងៀម…

Read article
ថ្ម​នៃ​ការ​រំឭក

លូកា ១៩:៣៧-៤០ តែ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​ទាំង​នេះ​នៅ​ស្ងៀម នោះ​ថ្ម​នឹង​ស្រែក​ឡើង​វិញ​។ លូកា ១៩:៤០ បន្ទាប់ពី​ក្រុម​គ្រួសារ​របស់​ខ្ញុំ​បាន​ធ្វើ​ពិធី​រំឭក​អំពី​ឪពុក​របស់​ខ្ញុំ ដែល​ទើបតែ​បាន​លាចាក​លោក យើង​ក៏​បាន​ជ្រើសរើស​ថ្ម​ម្នាក់​មួយដុំ ដើម្បី​ជួយ​យើង​ឲ្យ​នឹក​ចាំ​អំពី​គាត់​។ ការ​រស់នៅ​របស់​គាត់ មិន​ល្អ​ឥត​ខ្ចោះ មាន​ពេល​ដែល​រីករាយ ហើយក៏​មាន​ពេល​ដែល​ជួប​ទុក្ខ​ព្រួយ​ផង​ដែរ តែ​យើង​ដឹង​ថា សេចក្តី​​ស្រឡាញ់ និង​ការ​ប្តូរ​ផ្តាច់​ដែល​គាត់​មាន​ចំពោះ​យើង​រាល់​គ្នា មិន​ដែល​រេរា​ឡើយ​។ ដូច​នេះ ខ្ញុំ​បាន​ចងចាំ​សេចក្តី​ស្រឡាញ់​របស់​គាត់​នៅ​ក្នុង​ចិត្ត​ជា​រៀង​រហូត​។ ក្នុង​បទ​គម្ពីរ លូកា ជំពូក ១៩ ព្រះយេស៊ូវ​បាន​ធ្វើ​ដំណើរ​យាង​ចូល​ក្នុង​ទីក្រុង​យេរូសាឡិម ដោយ​ក្បួន​ដង្ហែ​នៃ​ជ័យ​ជម្នះ ខណៈ​ពេល​ដែល​ហ្វូង​មនុស្ស​បាន​ស្វាគមន៍​ដោយ​កាន់​មែក​ចាក ស្រែក​ឡើង​ថា ហូសាណា “ស្តេច​ដែល​យាង​មក ដោយនូវ​ព្រះ‌​នាម​ព្រះ‌​អម្ចាស់ ទ្រង់​ប្រកបដោយ​ព្រះ‌​ពរ សូម​ឲ្យ​បាន​សេចក្ដី​ក្សេមក្សាន្ត​នៅ​ស្ថាន​សួគ៌ នឹង​សិរីល្អ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត”(ខ.៣៨)។ ពួក​ផារិស៊ី​​មាន​ការ​ទើស​ទាល់​យ៉ាង​ខ្លាំង ដោយ​ចាត់​ទុក​ការ​ប្រកាស​អំពី​ការ​យាង​មក​​នៃ​ព្រះ​មែស៊ី​នៅពេល​នោះ គឺជា​ការ​ប្រមាថ​ព្រះ ហេតុ​នេះ​ហើយ ពួកគេ​ក៏បាន​ប្រាប់​ព្រះយេស៊ូវ ឲ្យ​បង្គាប់​ពួក​សិស្ស​ទ្រង់​ឲ្យ​បិទ​មាត់​។ ព្រះយេស៊ូវ​ក៏បាន​មាន​បន្ទូល​ឆ្លើយ​ថា “ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​ទាំង​នេះ​នៅ​ស្ងៀម នោះ​ថ្ម​នឹង​ស្រែក​ឡើង​វិញ”(ខ.៤០)។ ព្រះអម្ចាស់​បាន​ប្រើ​ថ្ម​ឲ្យ​ស្រែក​ឡើង តាម​របៀប​ជា​ច្រើន​។ ក្នុង​រឿង​នៃ​សេចក្តី​ស្រឡាញ់​ដែល​ព្រះអង្គ​មាន​ចំពោះ​យើង​រាល់​គ្នា ព្រះអង្គ​បាន​ប្រើ​ថ្ម​ជា​ច្រើនដង​។ ដើម្បី​ប្រាប់​យើង​អំពី​របៀប​រស់នៅ​ឲ្យ​ត្រូវ​តាម​បំណង​ព្រះទ័យ​ព្រះអង្គ ព្រះអង្គ​បាន​ប្រើ​បន្ទះ​ថ្ម​ពីរ​សន្លឹក ដែល​មាន​ចារ​ក្រឹត្យ​វិន័យ​ដប់​ប្រការ​ពីលើ(និក្ខមនំ ៣៤:១)។ ព្រះអង្គ​ក៏​បាន​បង្គាប់​ពូជ​អំបូរ​ទាំង១២…

Read article
តើ​អ្នក​នឹង​ធ្វើ​ដូច​ម្ដេច ចំពោះ​ព្រះ​យេស៊ូវ? (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​លោកីយ៍​នេះ​ទេ…នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​ស្ថាន​នេះ​ទេ។…ខ្ញុំ​បាន​កើត​មក ហើយ​ក៏​ចូល​ក្នុង​លោកីយ៍​នេះ​សម្រាប់​តែ​ការ​នោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ពី​សេចក្តី​ពិត អស់​អ្នក​ណា​ដែល​កើត​ពី​សេចក្តី​ពិត នោះ​ក៏​ឮ​សំឡេង​ខ្ញុំ» (យ៉ូហាន ១៨:៣៦-៣៧)។ តើ​អ្នក​នឹង​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ព្រះ​យេស៊ូវ? នៅ​ពេល​ព្រឹក​ថ្ងៃ​សុក្រ ដែល​សព្វថ្ងៃ​នេះ​គេ​ហៅ​ថា ថ្ងៃ​សុក្រ​ដ៏​ល្អ អ្នក​ដឹក​នាំ​សាសនា​យូដា បាន​នាំ​ព្រះ​កាយ​ព្រះ​យេស៊ូវ​យក​ទៅ​បន្ត​ការ​កាត់​ទោស នៅ​ចំពោះ​មុខ​លោក ប៉ុនទាស ពីឡាត់ ជា​អភិបាល​ដែល​ជា​ជនជាតិ​រ៉ូម៉ាំង។ យើង​អាច​មើល​ការ​ពិពណ៌នា​លម្អិត​ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​នេះ ដែល​បាន​បង្ហាញ​ថា ព្រះ​ទ្រង់​បាន​រៀប​ផែនការ​សម្រាប់​ហេតុការណ៍​ទាំង​អស់​នេះ។ ពួក​សាសន៍​យូដា​បាន​តាំង​ចិត្ត​ថា ត្រូវ​តែ​ឲ្យ​ព្រះ​គ្រីស្ទ​សុគត​នៅ​លើ​ឈើ​ឆ្កាង តែ​ការ​នេះ​បាន​សម្រេច​ផែនការ​របស់​ព្រះ​តាំងពី​អស់​កល្ប​ជានិច្ច។ ព្រះ​វរបិតា​ក៏​បាន​រៀប​ផែនការ សម្រាប់​ការ​សន្ទនា​រវាង​ព្រះ​គ្រីស្ទ​និង​លោក ពីឡាត់ ផង​ដែរ។ លោក ពីឡាត់ បាន​ឈរ​នៅ​ចំពោះ​ព្រះ​អង្គ ដោយ​ទូល​សួរ​ព្រះ​អង្គ​អំពី​អត្ត​សញ្ញាណ និង​អំណាច​របស់​ព្រះ​អង្គ។ សំណួរ​ទាំង​នេះ​ជា​ការ​ពិនិត្យ​មើល ដែល​មាន​ផល​ប៉ះ​ពាល់​អស់​កល្ប​ជា​និច្ច​មក​លើ​យើង​ម្នាក់ៗ ជា​ការ​ពិនិត្យ​ដែល​យើង​ម្នាក់ៗ​ត្រូវ​មាន។ សូម​យើង​ពិចារណា​អំពី​អត្ថន័យ​របស់​បទ​ទំនុក​សកល​ដែល​អ្នក​និពន្ធ​បាន​ពិពណ៌នា​ដូច​ត​ទៅ៖ ព្រះ​យេស៊ូវ​កំពុង​ឈរ​នៅ​ពី​មុខ​លោក ពីឡាត់ ដោយ​គ្មាន​មិត្ត​ភក្តិ ត្រូវ​គេ​បោះបង់ ហើយ​ក្បត់​ព្រះ​អង្គ ចូរ​អ្នក​ស្តាប់​ឲ្យ​យល់​អត្ថន័យ​នៃ​ព្រះ​បន្ទូល​ព្រះ​អង្គ​ចុះ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​ព្រះ​អង្គ? លោក ពីឡាត់ ជឿ​ថា គាត់​កំពុង​ធ្វើ​ការ​ពិនិត្យ ក្នុង​កម្រិត​បញ្ញវ័ន្ត​សុទ្ធសាធ និង​តាម​ការ​យល់​ដឹង​ខាង​សាច់​ឈាម។ ប៉ុន្តែ ដើម្បី​ឆ្លើយ​សំណួរ «តើ​ព្រះ​យេស៊ូវ​ជា​នរណា?» គឺ​ជា​រឿង​ខាង​វិញ្ញាណ លើស​ពី​សាច់​ឈាម។ ព្រះ​យេស៊ូវ​មិន​មែន​ជា​ស្ដេច​ខាង​នយោបាយ…

Read article
ព្រះ​វិញ្ញាណ​ជា​អ្នក​ក្រើន​រំឭក​ល្អ​បំផុត

យ៉ូហាន ១៤:១៥-១៧,២៥-៣១ តែ​ព្រះ​ដ៏​ជា​ជំនួយ គឺជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​វរបិតា​នឹង​ចាត់​មក ដោយនូវ​ឈ្មោះ​ខ្ញុំ ទ្រង់​នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​គ្រប់​សេចក្ដី​ទាំង​អស់ ក៏​នឹង​រំឭក​​ពី​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដែរ​។ យ៉ូហាន ១៤:២៦ កាល​ឆ្នាំ​មួយ​នោះ ខ្ញុំ​បាន​ស្ម័គ្រ​ចិត្ត​ឡើង​ច្រៀង មុន​ពេល​កម្មវិធី​ប្រកួត​កីឡា​របស់​កូន​ប្រុស​ខ្ញុំ​ចាប់​ផ្តើម​។ ខ្ញុំ​បាន​ហ្វឹក​ហាត់​អស់​ជា​ច្រើន​សប្តាហ៍ តែ​ខ្ញុំ​បាន​ចាំ​បទ​នោះ នៅ​ក្នុង​ចិត្ត​រួច​ជា​ស្រេច​ហើយ​។ ដូច​នេះ នៅពេល​ដែល​ខ្ញុំ​ដើរ​ចូល​ទៅ​ក្នុង​ទីលាន​ប្រកួត ជាមួយ​ក្រុម​កីឡាករ​ដែល​ឈរ​ជាជួរ នៅ​សង​ខាង​ខ្ញុំ ខ្ញុំ​ក៏​បាន​បិទ​ភ្នែក​អធិស្ឋាន​។ ខ្ញុំ​ក៏បាន​ចាប់​ផ្តើម​ច្រៀង​បាន​ពីរ​ឃ្លា​ដំបូង ហើយ​ក៏បាន​គាំង ដោយសារ​ខ្ញុំ​ភ្លេច​ឃ្លា​បន្ទាប់​។ បុរស​ម្នាក់​ឈរ​​នៅ​ពី​ក្រោយ​ខ្ញុំ ក៏​បាន​និយាយ​ខ្សឹប​​ៗ នូវ​ពាក្យ​ដែល​ខ្ញុំ​បាន​ភ្លេច​នោះ​។ នៅពេល​ដែល​គាត់​បាន​ជួយ​រំឭក​យ៉ាង​ដូច​នេះ ខ្ញុំ​ក៏បាន​បន្ត​ច្រៀង​បទ​នេះ រហូត​ដល់​ចប់ ដោយ​ទំនុក​ចិត្ត​។ យើង​រាល់​គ្នា​សុទ្ធតែ​ត្រូវ​ការ​ជំនួយ​បន្តិច​បន្តួច ពី​អ្នក​ដទៃ នៅពេល​ខ្លះ​។ ក្នុង​បទ​​គម្ពីរ​យ៉ូហាន ជំពូក១៤ ព្រះយេស៊ូវ​បាន​ពន្យល់​ថា យើង​ស្រឡាញ់​ព្រះអង្គ ដោយ​ស្តាប់​បង្គាប់​ព្រះអង្គ(ខ.១៥) ហើយ​ព្រះអង្គ​បាន​សន្យា​ថា នឹង​ទូល​សូម​ព្រះវរបិតា​ចាត់​ព្រះ​ដ៏​ជា​ជំនួយ១អង្គ​ទៀត “គឺជា​ព្រះ​វិញ្ញាណ​នៃ​សេចក្តី​ពិត”(ខ.១៧)។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា “លោកីយ​ទទួល​ពុំ​បាន ព្រោះ​មិន​ឃើញ ហើយ​មិន​ស្គាល់​ទ្រង់​សោះ តែ​អ្នក​រាល់​គ្នា​ស្គាល់​ទ្រង់ ដ្បិត​ទ្រង់​គង់​ជាមួយ ក៏​នឹង​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ដែរ”(ខ.១៧)។ ទោះ​ព្រះយេស៊ូវ​បាន​បង្រៀន​ពួក​សិស្ស​ជា​ច្រើន​ហើយក៏​ដោយ ក៏​កាល​ព្រះអង្គ​គង់នៅ​ជាមួយ​ពួកគេ(ខ.២៥) ព្រះអង្គ​មាន​បន្ទូល​ថា “ព្រះ​ដ៏​ជា​ជំនួយ…

Read article
ចូរ​ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«រីឯ ស៊ីម៉ូន-ពេត្រុស គាត់​មាន​ដាវ ហើយ​ក៏​ហូត​មក​កាប់​ដាច់​ត្រចៀក​ស្តាំ​របស់​បាវ​សម្ដេច​សង្ឃ​ម្នាក់ បាវ​នោះ​ឈ្មោះ ម៉ាលកុស។ នោះ​ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ ពេត្រុស ថា ចូរ​ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ​ទៅ តើ​មិន​ត្រូវ​ឲ្យ​ខ្ញុំ​ទទួល​ពែង ដែល​ព្រះ​វរបិតា​បាន​ប្រទាន​មក​ខ្ញុំ​ទេ​ឬ​អី?» (យ៉ូហាន ១៨:១០-១១)។ ការ​ចាប់​ព្រះ​កាយ​ព្រះ​យេស៊ូវ​ក្នុង​សួន​ច្បារ​គែតសេម៉ានី គឺ​បាន​បើក​បង្ហាញ​យ៉ាង​ច្បាស់​ថា ព្រះ​អង្គ​កំពុង​ចុះ​ចូល​បំណង​ព្រះ​ទ័យ​ព្រះ​វរបិតា។ នៅ​ពេល​ដែល​ពួក​ទាហាន​មក​ចាប់​ព្រះ​កាយ​ព្រះ​យេស៊ូវ ព្រះ​អង្គ​បាន​តាំង​ព្រះ​ទ័យ​ថា នឹង​សោយ​ពី​ពែង​នៃ​ទុក្ខ​វេទនា​ដែល​ជា​ការ​សុគត​របស់​ព្រះ​អង្គ​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​ពែង​នោះ​បាន​ធ្វើ​ជា​ពែង​នៃ​សេចក្តី​សង្គ្រោះ​សម្រាប់​យើង។ ប៉ុន្តែ ពេល​នោះ​សាវ័ក ពេត្រុស បាន​រា​រាំង​ព្រះ​អង្គ ដោយ​ដក​ដាវ​របស់​គាត់​ចេញ​មក! គាត់​មាន​ភាព​ឆេវឆាវ​ក្នុង​សកម្មភាព និង​ពាក្យ​សម្ដី​ជា​ធម្មតា។ គាត់​បាន​ព្យាយាម​ដើរ​នៅ​លើ​ទឹក​ទៅ​រក​ព្រះ​យេស៊ូវ។ គាត់​បាន​ព្យាយាម​ស្តី​បន្ទោស​ព្រះ​យេស៊ូវ។ គាត់​ស្ម័គ្រ​ចិត្ត​លះបង់​ជីវិត​ថ្វាយ​ព្រះ​គ្រីស្ទ។ តែ​មិន​យូរ​ប៉ុន្មាន បន្ទាប់​ពី​គាត់​បាន​ចេញ​មុខ​ការពារ​ព្រះ​យេស៊ូវ គាត់​ក៏​បាន​បដិសេធន៍​ថា មិន​ស្គាល់​ព្រះ​អង្គ​ដោយ​ការ​ភ័យ​ខ្លាច។ ប្រតិកម្ម​របស់​លោក ពេត្រុស នៅ​ពេល​ដែល​បាន​ឃើញ​គ្រូ​របស់​គាត់​ត្រូវ​គេ​ចាប់​ខ្លួន គឺ​ជា​អ្វី​ដែល​គេ​អាច​យល់ តែ​ក៏​អាច​មាន​ការ​យល់​ច្រឡំ​ទាំង​ស្រុង។ ខណៈ​ពេល​ដែល​លោក ពេត្រុស ស្ម័គ្រ​ចិត្ត​ប្រយុទ្ធ​ដើម្បី​ព្រះ​គ្រីស្ទ តាម​ពិត​គាត់​កំពុង​តែ​ប្រឆាំង​ព្រះ​អង្គ​ដោយ​មិន​ដឹង​ខ្លួន។ គាត់​កំពុង​ប្រឆាំង​បំណង​ព្រះ​ទ័យ​របស់​ព្រះ​ដែល​គោល​បំណង​របស់​ព្រះ​អង្គ គឺ​ដើម្បី​ឲ្យ​ព្រះ​យេស៊ូវ​បាន​ធ្វើ​ជា​ដង្វាយ​លោះ​បាប។ គំរូ​របស់​សាវ័ក ពេត្រុស បាន​បង្រៀន​យើង​នូវ​មេរៀន​ដ៏​សំខាន់​មួយ គឺ​ដូច​លោក កាល់វីន (Calvin) បាន​ជំរុញ​យើង​ថា «ចូរ​យើង​រៀន​កុំ​ឲ្យ​មាន​ចិត្ត​ឆេះ​ឆួល​ពេក។ ហើយ​ខណៈ​ពេល​ដែល​ការ​ខ្វល់ខ្វាយ​ខាង​សាច់​ឈាម​អាច​កណ្ដាល​ឲ្យ​យើង​មាន​ចិត្ត​ដែល​ហ៊ាន​ធ្វើ​អ្វីៗ​លើស​ព្រះ​រាជ​បញ្ជា​របស់​ព្រះ…

Read article
ការ​សោក​សង្រេង​ដែល​មានន័យ​ជ្រៅ

២ពង្សាវតាក្សត្រ ២:៧-១៤ ខ្ញុំ​ស្បថ​ដោយនូវ​ព្រះយេហូវ៉ា​ដ៏​មាន​ព្រះជន្ម​រស់នៅ ហើយ​ដោយ​ព្រលឹង​លោក​ដ៏​រស់នៅ​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាតពី​លោក​ទេ​។ ២ពង្សាវតាក្សត្រ ២:២ បុរស​ម្នាក់​ឈ្មោះ ហ៊ិដេ​សាប៊ូរ៉ុ អ៊ូអេណូ(Hidesaburō Ueno) បាន​ធ្វើ​ការ​ជា​គ្រូ​បង្រៀន​នៅ​សកលវិទ្យាល័យ​មួយ នៅ​ទីក្រុង​តូក្យូ នៅ​ទសវត្សរ៍​ឆ្នាំ១៩២០​។ រៀង​រាល់​ពេល​រសៀល គាត់​តែងតែ​ធ្វើ​ដំណើរ​តាម​រថភ្លើង ត្រឡប់​មក​ផ្ទះ​វិញ នៅ​ម៉ោង៣ ឃើញ​ឆ្កែ​គាត់ ឈ្មោះ ហាឈិកុ(Hachiko) កំពុង​រង់​ចាំ​ទទួល​គាត់​នៅ​ស្ថានីយ​រថ​ភ្លើង​។ ថ្ងៃ​មួយ សាស្ត្រាចារ្យ​អ៊ូអេណូ ក៏​បាន​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ក្នុង​អំឡុង​ពេល​បង្រៀន ហើយក៏​បាន​ទទួល​មរណៈ​ភាព​។ ពេល​ដែល​ហាឈិកុ​មិន​ឃើញ​គាត់​ចេញពី​រថភ្លើង​ដូច​សព្វ​មួយដង វា​ក៏បាន​បន្ត​នៅ​រង់​ចាំ​អស់​មួយ​​រយៈពេល ហើយ​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ វា​ក៏​បាន​ត្រឡប់​មក​រង់​ចាំ​គាត់ នៅ​ស្ថានីយ​រថភ្លើង នៅ​ថ្ងៃ​បន្ទាប់ នៅ​ម៉ោង៣ ហើយ​បន្ត​ធ្វើ​ដូច​នេះ​ទៀត ជា​រៀង​រាល់​ថ្ងៃ អស់​រយៈ​ពេល១០ឆ្នាំ​។ ភាព​ស្មោះ​ត្រង់​របស់​ហាឈិកុ​​បាន​ប៉ះ​ពាល់​ចិត្ត​ជនជាតិ​ជប៉ុន​ជា​ច្រើន​នាក់ ដែល​បាន​មក​អង្គុយ​នៅ​ក្បែរ​វា​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ប្តេជ្ញា​ចិត្ត​ដែល​លោក​អេលីសេ​មាន​ចំពោះ​លោក​អេលីយ៉ា ជា​គ្រូ​របស់​គាត់​។ ថ្ងៃ​មួយ លោក​អេលីសេ​ដឹង​ថា លោក​អេលីយ៉ា​នឹង​ចាក​ចេញទៅ តែ​លោក​អេលីសេ​ចង់​ឃាត់​គាត់​។ បន្ទាប់មក រទេះ​សេះ​ភ្លើង​ក៏បាន​លើក​គាត់​ឡើង​ទៅ​ស្ថាន​សួគ៌ នៅ​ពីមុខ​គាត់​។ ពេល​ដែល​បាន​ឃើញ​ដូច​នេះ លោក​អេលីសេ​ក៏​ពោល​ឡើង​ថា “ឱ​លោក​ឪពុក លោក​ឪពុក​ខ្ញុំ​អើយ នុ៎ះន៏ ព្រះ‌​រាជ‌​រថ​​នឹង​ទ័ព​សេះ​របស់​ពួក​អ៊ីស្រាអែល​ហើយ”(២ពង្សាវតាក្សត្រ…

Read article