ការឆ្លើយតប ចំពោះសេចក្តីសប្បុរស (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
លូកា ៦:៣១-៣៨ ចូរឲ្យទៅគេ នោះនឹងបានមកអ្នកដែរ។ លូកា ៦:៣៨ កាលលីឌា(Lydia) បានទទួលអំណោយជាទឹកប្រាក់១ម៉ឺនដុល្លា ពីសប្បុរសជនដែលមិនបានបញ្ចេញឈ្មោះ នាងក៏បានយកប្រាក់នោះទៅចំណាយតែបន្តិចបន្តួចប៉ុណ្ណោះសម្រាប់ខ្លួនឯង។ ផ្ទុយទៅវិញ នាងបានឲ្យអំណោយសប្បុរសធម៌ដល់មិត្តរួមការងារ ក្រុមគ្រួសារ ជនរងគ្រោះដោយសារទឹកជំនន់ និងអង្គការមនុស្សធម៌។ លីឌាមិនបានដឹងថា ហេតុអ្វីគេឲ្យអំណោយច្រើនយ៉ាងនេះមកនាងទេ។ តាមពិត ការឲ្យអំណោយនេះ គឺជាផ្នែកមួយនៃការសិក្សា អំពីរបៀបដែលមនុស្ស២រយនាក់បានឆ្លើយតប ចំពោះអំណោយឥតសំណង១ម៉ឺនដុល្លា ដែលគេបានផ្តល់ឲ្យតាមរយៈការផ្ទេរប្រាក់តាមធនាគារ។ ការសិក្សានេះបានរកឃើញថា អ្នកទទួលអំណោយទាំងនោះ បានចែករំលែកជាង២ភាគ៣នៃអំណោយជាទឹកប្រាក់នេះ ធ្វើជាអំណោយដល់អ្នកដទៃ។ លោកគ្រីស អ៊ែនឌ័រសិន(Chris Anderson) ជាប្រធានអង្គការប្រព័ន្ធផ្សព្វផ្សាយTED ដែលមិនរកប្រាក់ចំណេញ បានធ្វើការសន្និដ្ឋានថា “តាមពិត … មនុស្សជាតិមាននិស្ស័យពីកំណើតមក ដែលចូលចិត្តឆ្លើយតបចំពោះអំពើសប្បុរសធម៌ ដោយអំពើសប្បុរសធម៌”។ ក្នុងព្រះគម្ពីរប៊ីប យើងឃើញថា ពេលណាមនុស្សរស់នៅដោយចិត្តសប្បុរស គឺពួកគេកំពុងឆ្លុះបញ្ចាំងអំពីព្រះទ័យរបស់ព្រះ ដែលបានបង្កើតពួកគេមក។ ព្រះទ្រង់មានព្រះទ័យសប្បុរស និងមេត្តា មិនគ្រាន់តែចំពោះអ្នកខ្លះ តែក៏ចំពោះមនុស្សទាំងអស់ សូម្បីតែ “មនុស្សរមិលគុណ និងមនុស្សអាក្រក់”ក៏ដោយ(លូកា ៦:៣៥)។ ដូចនេះ ព្រះយេស៊ូវបានបង្គាប់អ្នកដែលមានចិត្តចង់បង្ហាញឲ្យគេស្គាល់ចារិតលក្ខណៈរបស់ព្រះ ឲ្យ “ស្រឡាញ់”ខ្មាំងសត្រូវ…
Read article