ការកោតខ្លាចដ៏ត្រឹមត្រូវ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
សុភាសិត ២:១-១១ បើឯងខំរកដូចជារកប្រាក់ … នោះឯងនឹងបានយល់សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយប៉ះប្រទះនឹងសេចក្តីស្គាល់ដល់ព្រះអង្គ។ សុភាសិត ២:៤-៥ មានពេលមួយ យេរេមី(Jeremy) បានសរសេរថា “ខ្ញុំបានដឹងតិចតួច អំពីការភ័យខ្លាចសេចក្តីស្លាប់។ កាល៧ឆ្នាំមុន…ខ្ញុំមានអារម្មណ៍តានតឹង ថប់បារម្ភ វិលមុខ និងភ័យខ្លាចជាពន់ពេក ពេលដែលគេប្រាប់ខ្ញុំថា ខ្ញុំមានជំងឺមហារីកដែលមិនអាចព្យាបាលជា”។ ប៉ុន្តែ គាត់បានរៀនគ្រប់គ្រងការភ័យខ្លាចរបស់គាត់ ដោយពឹងផ្អែកទៅលើព្រះវត្តមានរបស់ព្រះ ហើយបានងាកចេញពីការភ័យខ្លាចសេចក្តីស្លាប់ ទៅរកការឱបក្រសោបយកការកោតខ្លាចព្រះ។ សម្រាប់យេរេមី ការកោតខ្លាចព្រះ គឺមានន័យថា គាត់កោតស្ញប់ស្ញែងព្រះអាទិករនៃចក្រវាលទាំងមូល ដែលនឹង “បំផ្លាញសេចក្តីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប”(អេសាយ ២៥:៨) ហើយទន្ទឹមនឹងនោះ គាត់ក៏មានការយល់ដឹងស៊ីជម្រៅថា ព្រះអង្គស្គាល់ ហើយស្រឡាញ់គាត់។ ការកោតខ្លាចព្រះអម្ចាស់ ដែលជាការគោរព និងស្ញប់ស្ញែងដ៏ជ្រាលជ្រៅ ចំពោះព្រះដ៏បរិសុទ្ធនៃយើង គឺជាខ្លឹមសារដែលមានចែងក្នុងព្រះគម្ពីរប៊ីបទាំងមូល។ ស្តេចសាឡូម៉ូនបានបង្រៀនបុត្រាទ្រង់ ឲ្យកោតខ្លាចព្រះអម្ចាស់ នៅក្នុងកណ្ឌគម្ពីរសុភាសិត ដែលផ្ទុកទៅដោយប្រាជ្ញាជាច្រើន។ ទ្រង់មានបន្ទូលថា បើបុត្រាទ្រង់ផ្ទៀងត្រចៀកស្តាប់ប្រាជ្ញា ហើយស្វែងរកប្រាជ្ញា ដូចស្វែងរកទ្រព្យសម្បត្តិ នោះបុត្រាទ្រង់នឹងមានការកោតខ្លាច និងស្គាល់ព្រះអម្ចាស់(សុភាសិត ២:២,៤-៥)។ ក្រៅពីប្រាជ្ញា និងការចេះដឹង ទ្រង់នឹងរកឃើញគំនិតវាងវៃ និងយោបល់ផងដែរ(ខ.១០-១១)។…
Read article