You are here:
មនុស្សខ្សោយជាងគេ

មាន​បញ្ជី​ឈ្មោះ​ដ៏​ចម្លែក​មួយ មាន​ចំណង​ជើង​​ថា មនុស្ស​​១០០នា​ក់​ដែលខ្សោ​យជា​ង​គេ​ នៅ​ក្នុងពិភព​លោក ដែល​គេបា​នផ្សា​យតា​ម​​បណ្តាញ​​អ៊ីន​ធើ​ណិត ក្នុង​គេ​ហទំព័រ ២៤/៧ របស់​សារព័ត៌​មានវ​លស្ទ្រីត(Wall Street)។ ក្នុង​ចំណោម​​អ្ន​ក​​ដែ​លគេ​បា​ន​ជ្រើសរើ​ស ដាក់​បញ្ចូល​ក្នុង​បញ្ជីឈ្មោះ​នោះ ​រួម​មាន ប្រធាន​សាជីវ​កម្ម កីឡា​ករ អ្នក​នយោបា​យ និង​តារា​ល្បីៗ​ ដែល​មាន​​ចរិត​​​លក្ខណៈមួយ​ដែល​ដូច​គ្នា គឺ​ពួក​គេ​សុទ្ធ​តែធ្លា​ប់​មាន​អំ​ណាច។ ក្នុង​ចំណោម​នោះ មាន​ខ្លះ​ជាជ​ន​រង​គ្រោះ​ ​ដោយសារ​កាលៈ​ទេសៈ​មិន​ល្អ ​​រី​ឯ​ខ្លះ​​​ទៀ​ត​​បាន​សម្រេចចិ​ត្ត​​ខុ​សក្នុ​ងមុ​ខជំ​នួញ ខ​ណៈពេ​លដែ​ល​ខ្លះ​​ទៀត​បាន​បា​ត់ប​ង់ឥទ្ធិ​ពល​ ដោយ​សារ​បាន​ធ្វើ​ខុស​សី​ល​ធម៌​​​ជា​ដើម។ នៅ​ក្នុង​បទគម្ពីរ ១កូរិនថូស ជំពូក​១០ លោក​ប៉ុល​​​ដក​ស្រង់​​មេរៀ​នដ៏​សោក​សៅមួ​យ ចេញ​ពី​ប្រវត្តិ​សាស្រ្ត​​ក្នុ​ង​គ្រា​​សញ្ញាចា​ស់។ នៅ​សម័យ​នោះ លោក​ម៉ូសេ​​បា​ន​​ដឹក​នាំប​ណ្តាជន ចេញ​ពី​​ភា​ព​​ជា​ទាសក​រ​​នៅ​​នគរ​អេស៊ីព្ទ ឲ្យ​​​​មកទ​ទួល​​សេរីភា​ព ក្នុង​ទឹក​ដីស​ន្យា ប៉ុន្តែ​ ពួកគេ​​​ចេះ​តែ​​​បន្ត​​បែរ​ចេញ​ពី​ព្រះ ដែល​​បាន​រំដោះ​​ពួក​គេ​​​ឲ្យ​រួច​​​នោះ(ខ.១-៥)។ ពួក​គេបា​ន​ធ្លាក់​ចុះ ដោយ​សារ​ការ​ថ្វាយ​បង្គំ​រូប​ព្រះ អំពើ​អសីល​ធម៌ ការ​រអ៊ូរ​ទាំ​ និ​ង​ការ​អា​ក្រក់​ជាច្រើ​ន​ទៀត(ខ.៦-១០)។ ត្រង់​ចំណុច​នេះ សាវ័ក​ប៉ុល​ក៏​បាន​​ចង្អុ​ល​​បង្ហា​ញថា​ ការ​ដួល​ចុះរ​បស់ពួ​ក​គេ​ គឺ​ជាឧ​ទាហរណ៍​សម្រាប់​ឲ្យ​យើងយ​ក​មក​សិក្សា ​ហើយ​​គាត់​បាន​ដាស់​តឿន​យើង​ថា “អ្នក​ណា​ដែលស្មា​នថា​ខ្លួ​នឈរ នោះត្រូវប្រយ័ត្ន ក្រែងលោ​ដួល”(ខ.១២)។ ​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​អាច​ឈរ​យ៉ាង​មាំ​មួន​ ​ដោយ​ផ្អែក​លើ​​ព្រះ​បន្ទូល ដែល​ទ្រង់​បាន​សន្យា​ថា “គឺ​នៅ​​វេលា​​​​ណា​​ដែល​​​​មាន​សេច​ក្តី​ល្បួង នោះទ្រ​ង់​ក៏រៀ​បផ្លូ​វ​ឲ្យចៀ​ស​រួច​…

Read article
ការកំណត់​ពេលវេលា

មុន​ពេល​ខ្ញុំ​រៀប​ការ ពេល​ស្វាមីរ​បស់ខ្ញុំ​មា​នកា​រណាត់​ជួប ​ជាមួ​យខ្ញុំ​ ខ្ញុំ​ក៏​បាន​យល់​ថា នោះ​ជារឿ​ង​ដោយ​​ចៃ​ដន្យ​ទេ តែ​ពីរ​បីខែ​ក្រោយ​ម​ក ខ្ញុំ​ក៏បា​ន​ដឹង​ថា​ តាម​ពិត​ស្វាមី​របស់​ខ្ញុំបា​នរៀ​ប​ចំពេល​វេលា​ទុក​ជាមុ​ន បាន​យ៉ាង​ល្អ​សម្រាប់​ការ​ជួប​គ្នា​ពេ​ល​នោះ។ កាល​នោះ គាត់​​បាន​មើល​ឃើញ​ខ្ញុំ ​ពី​ឡៅ​តឿ​នៃ​ព្រះ​វិហារ ទាំង​បាន​រំពឹង​ទុក​​មុន ថាខ្ញុំ​នឹ​ង​ចេញ​ទៅ​​តាម​ច្រក​ទ្វារ​មួយ​ណា ហើយ​គាត់​ក៏​បាន​ប្រញា​ប់​ចុះ​តាម​ជ​ណ្តើរ ទាំង​ពីរ​ជាន់​នោះ ហើយ​​​ក៏​​បា​នម​ក​ដ​ល់​ច្រក​ទ្វារ​មុន​ខ្ញុំ​​បន្តិច។ គា​ត់ក៏​​ឈរ​ផ្អែក​លើទ្វា​រ ហើយ​ចាប់​ផ្តើម​ការ​​សន្ទនា​ជា​មួយ​ខ្ញុំ រួច​បបួល​ខ្ញុំ​ទៅញាំ​​អាហារ​ពេល​ល្ងាច។​ ពេល​នោះ​ខ្ញុំ​គិត​ថា ការ​ណាត់​ជួប​នេះ គ្រាន់​តែ​ជា​រឿង​ចៃដន្យ​ប៉ុណ្ណោះ តែតាមពិត គាត់បានរៀបគម្រោងទុកមុនជាស្រេច។ នេះជាការរៀបចំពេល ដ៏ល្អឥតខ្ចោះមែន។​ ការ​រៀប​​ចំពេ​លវេ​លាដ៏​ល្អឥ​តខ្ចោះ​ កម្រកើ​ត​មានណាស់ ជាពិ​សេស​ចំ​ពោះម​នុស្ស​យើ​ង។ ប៉ុន្តែ ព្រះ​ទ្រង់​​មា​ន​​​​បំណ​ង​ព្រះ​ហឫ​ទ័យ និង​ផែនកា​រ​ដ៏ជាក់​​លា​ក់​​សម្រាប់​យើង ហើយ​ការ​កំណត់​ពេល​វេលា​​រ​បស់​ទ្រង់ ក៏​​តែង​តែ​ល្អ​ឥ​តខ្ចោះ​ជា​និច្ច។ យើង​បានសង្កេ​ត​ឃើញ​ថា ការ​កំណត់​ពេល​ដ៏​ល្អឥ​តខ្ចោះ​បានកើ​ត​មាន ចំពោះតួ​រ​អង្គ​មួយ​ចំនួន​ក្នុង​ព្រះគ​ម្ពីរ ដូ​ចជា អ្នក​​បម្រើ​​រប​ស់លោ​ក​អ័​ប្រា​ហាំដែល​បាន​អធិស្ឋាន​រក​​ភរិយា​ឲ្យ​​អ៊ីសាក់។ ព្រះ​ទ្រង់​​ក៏​បា​នឆ្លើ​យត​ប​ការ​អធិស្ឋាន​​រ​បស់​​គាត់ ដោយ​បាន​នាំ​ស្រីក្រ​មុំ​​ម្នា​ក់​ឲ្យម​កជួ​ប​គាត់(លោកុប្បត្តិ ២៤)។ ចំណែក​ឯ​លោកយ៉ូ​សែប​វិញ ​ត្រូវ​បាន​គេ​យក​ទៅ​​លក់​ជា​ទាសករ ត្រូវ​គេ​ចោទ​បង្ខុស ហើយ​​ចា​ប់ដា​ក់​គុ​ក​ទៀត។ ប៉ុន្តែ នៅ​ទី​បំផុត ព្រះ​ទ្រង់​បាន​​​ប្រើ​​គាត់​ ដើម្បី​ជួយ​​ជីវិត​​មនុស្ស​ជាច្រើន នៅ​អំឡុង​ពេល​​មា​នអំ​ណត់(៤៥:៥-៨ ៥០:២០)។ ហើយ​​យើ​ង​​មា​នកា​រ​ស្ងប់​​ស្ងែង​ចំពោះ​សេចក្តី​ក្លាហា​ន​​រប​ស់ព្រះ​នា​ង​អេសធើរ ពេល​ដែល​​លោ​ក​ម៉ាដេ​កាយ​​បា​នរំ​ឭ​កព្រះ​នាង​​ថា…

Read article
ការចំណាយដ៏ខ្ពស់ សម្រាប់ការរស់នៅ

កាល​នៅ​ពី​ក្មេង ខ្ញុំ​បាន​គិត​ថា ​ក្រុម​គ្រួសារ​របស់​ខ្ញុំ មាន​ការ​ចំណាយ​ច្រើន​ពេក​ សម្រាប់​ការ​​រស់​នៅ។ ក្រោយមក ខ្ញុំយ​ល់ថា​ ការ​ត្អូញ​ត្អែរ​អំពី​រឿង​នេះ គឺពិ​ត​ជា​គួរ​ឲ្យអ​ស់សំ​ណើច​ណាស់ ហេតុ​នេះហើ​យបា​ន​ជា ខ្ញុំ​សើច ពេល​គិត​ដល់​ការ​នេះ។ ឪពុក​ម្តា​យ​​របស់​ខ្ញុំ មិន​ដែល​​គិត​លុយ​មួយ​កាក់​មួយសេ​ន​ពីខ្ញុំ​ សម្រាប់​ការ​រស់​នៅ​ក្នុង​​ផ្ទះ​នោះទេ។ ពួក​គាត់​គ្រាន់​តែ​ចង់​ឲ្យ​ខ្ញុំ“បង់ថ្លៃ” ដោយ​គ្រាន់​តែ​​ស្តាប់​​ប​ង្គាប់​ពួក​គាត់ប៉ុ​ណ្ណោះ​ទៅ​បាន​ហើយ។ ដូច​នេះ ខ្ញុំ​គ្រាន់​តែ​​​​ធ្វើ​តាម​​វិ​ន័យ ដែល​​ពួក​គា​ត់​បាន​​ដាក់​​ឲ្យ ដោយបោ​ស​សម្អាត​​បន្ទាប់​ពី​ខ្ញុំ​លេង​ចប់ ដោយ​មាន​ចិត្ត​សុភាព​រាបសារ ដោយ​និយាយ​ការ​ពិត និង​​​ទៅ​​ព្រះ​​វិហារជា​ដើម​។ វិន័យ​ទាំង​នោះ​ ​មិន​ពិបាកធ្វើ​តា​មទេ​ ប៉ុន្តែ​ ខ្ញុំ​​​នៅ​​តែ​​ពិបាក​ស្តាប់ប​ង្គាប់​តាម។ ទោះ​ជា​យ៉ាង​​ណា​ក៏​ដោយ ឪពុក​ម្តាយ​​​ខ្ញុំ​​មិន​​បាន​ដេញ​ខ្ញុំចេញ ដោយ​​ព្រោះ​តែ​ការ​មិន​ស្តាប់​​បង្គាប់​​នោះ​ឡើ​យ។ ផ្ទុយ​ទៅវិ​ញ ពួក​គាត់​​គ្រា​ន់​តែ​រំឭក​ខ្ញុំម្តង​​​ហើយម្ត​ង​ទៀត​ថា វិន័យ​ទាំង​នោះ​ គឺ​សម្រាប់​​ការ​ពារ​ខ្ញុំ មិន​មែន​ធ្វើ​បាប​ខ្ញុំ​ទេ ហើយ​​ពេល​ខ្លះ ពួក​គា​ត់​​ដាក់​វិន័យកាន់​តែ​តឹង​រឹង​ថែមទៀ​ត ដើម្បី​កុំ​ឲ្យខ្ញុំ​​ធ្វើ​បាប​ខ្លួន​ឯង។ នៅ​​ក្នុង​ទឹក​ដីស​ន្យា ពួក​អ៊ីស្រាអែ​លក៏​ត្រូ​វប​ង់ថ្លៃ​សម្រា​ប់​ការរ​ស់នៅ​ ដោយ​ការ​ស្តាប់​បង្គាប់ព្រះ​ផង​ដែរ។ ក្នុងការ​ថ្លែង​ជាលើកចុ​ងក្រោ​យ ទៅកា​ន់បណ្តា​ជន លោកម៉ូ​សេ​បាន​រំឭក​ពួក​គេថា ព្រះ​ពរ​​ដែលព្រះ​សព្វ​ព្រះទ័​យ​​ប្រទា​នម​កពួ​កគេ គឺអាស្រ័​យ​ទៅលើការ​ស្តាប់ប​ង្គាប់​​រ​បស់​ពួ​ក​គេ(ចោទិយកថា ៣០:១៦)។ កាល​ពី​មុន គា​ត់ធ្លា​ប់ប្រា​ប់​ពួក​គេថា​ ការ​ស្តាប់ប​ង្គាប់​ព្រះ​ គឺជាក​ត្តាដែ​លនាំឲ្យ​ពួកគេ​រ​ស់នៅ​​បា​នល្អ​ គឺដូ​ចដែ​ល​មានសេចក្តីចែ​ង​ថា “ចូរប្រ​យ័ត្ន​នឹង​ស្តាប់​តាម​​សេចក្តី​ទាំង​នេះ .…

Read article
ចូរស្កប់ចិត្តចុះ

សេច​ក្តីស​ណ្តោស ឬកា​រ​ស្កប់​ចិត្ត មិន​មែន​ជា​អ្វី​ដែល​យើង​ងាយ​រក​បាន​ឡើយ។ សូម្បី​តែ​លោក​សាវ័ក​ប៉ុល ដែល​ជា​វិរៈ​បុរ​សនៃ​សេ​ចក្តី​​ជំនឿ ក៏​ត្រូវ​តែ​30រៀន​ស្កប់​ចិត្ត​ផង​ដែរ(ភីលីព ៤:១១) ព្រោះ​ការ​ស្តប់​ចិត្ត​មិន​មែន​​ជា​​បុគ្គលិក​លក្ខណៈ​​​ដែ​លគា​ត់​មាន​ពី​កំណើត​ឡើយ។ សម្រាប់​សាវ័ក​ប៉ុល ការ​​ដែល​​​គា​ត់អា​ចស​រសេរ​ថា គាត់​មាន​​សេចក្តី​ស្កប់​ចិត្ត​​ក្នុ​ង​ស​ណ្ឋាន​គ្រប់​យ៉ាង គឺ​ពិត​​ជា​​អស្ចារ្យ​​ណាស់ ព្រោះ​កាល​នោះ ​គាត់​កំពុង​សរសេរ​សំបុត្រ​​នេះ នៅ​ក្នុង​មន្ទី​ឃុំ​ឃាំង នៅ​ទី​ក្រុង​រ៉ូម។ ដោយ​សារ​គេ​បាន​ចោទ​គាត់ ​​ពី​បទ​នាំបំ​បះ​បំបោរ ពី​បទ​ក្បត់​ជាតិ និងប​ទ​ឧក្រិដ្ឋ​​កំរិ​ត​​ធ្ងន់​​ផ្សេង​ៗ​ទៀត នោះ​គាត់​ក៏បា​នប្តឹ​ងប​ន្តដ​ល់​តុលា​ការ​​កំពូល គឺ​ដល់​ស្តេច​​សេសារ​​​តែម្ត​ង។ ពេល​នោះ គាត់​មិន​មាន​​ជំនួយ​​​ផ្នែកច្បា​ប់ ឬ​មិត្ត​ភក្តិដែ​លមា​នតំណែ​ង​ខ្ពស់​ទេ ដូច​នេះ គាត់​​ត្រូវ​នៅ​រ​ង់ចាំ​ក្នុងគុក រហូត​ដល់​ពេលជំ​នុំជ​ម្រះ​​រឿង​​ក្តី។ ត្រង់ចំ​ណុចនេះ​ តាម​ធម្មតា មនុស្ស​មាន​ចិ​ត្ត​អន្ទៈ​សារ ឬ​មិ​នស​ប្បាយ​ចិត្ត ពេល​ជួប​ស្ថានភា​ព​ដូចគា​ត់។ តែ​ផ្ទុយ​ទៅវិ​ញ គាត់​​បា​ន​សរ​សេ​រ​សំបុត្រ​ទៅកា​ន់ពួ​ក​ជំនុំ នៅ​ក្រុង​ភីលីព ដើម្បីប្រា​ប់​ពួក​គេ​ថា គាត់​បាន​រៀន​​ឲ្យ​​មាន​ការ​ស្កប់​ចិត្ត​​(ឬសេ​ចក្តី​សណ្តោស)។ តើ​គាត់​​បា​នរៀន​​ឲ្យមា​ន​ការ​ស្កប់​ចិត្ត​​ ដោយ​របៀបណា​?​ តាម​ពិត គាត់​បាន​រៀន​មួយ​ជំហាន​ម្តង​ៗ រហូត​ដល់​ពេល​ដែល​គាត់​​អា​ច​មា​ន​​ការ​ស្កប់​ចិ​ត្ត ទោះ​ស្ថិត​ក្នុង​ស្ថាន​ភាព​លំបាក​យ៉ាង​ណាក៏​ដោ​យ។ គាត់​បាន​រៀន​​ទទួ​លយ​កអ្វី​​ក៏​ដោយ ​ដែល​កើត​មាន​ចំពោះ​​​គាត់(ខ​.១២) ព្រម​ទាំង​រៀន​ទទួល​​ដោយ​អ​រ​ព្រះ​គុណ​ នូវ​រាល់​អ្វីៗ​​​ដែល​​ពួក​គ្រីស្ទប​រិស័​ទ​ឯទៀត​​ អាច​​ផ្តល់​​ឲ្យ(ខ.១៤​-១៨)។ ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​គាត់​​បា​ន​ទទួល​ស្គាល់ថា​ ព្រះ​ទ្រង់​បាន​បំពេញ​សេចក្តី​ត្រូវ​ការ​គ្រប់​យ៉ាង​របស់​គាត់​(ខ.១៩)។ ការស្កប់​ចិត្ត​មិន​កើត​មាន​ ដោយ​ឯក​ឯង​ឡើយ។ វិញ្ញាណ​​ដែ​លចូ​លចិ​ត្តប្រ​កួត​ប្រជែង​ក្នុង​ខ្លួន​យើង​រាល់​គ្នា…

Read article
ដើមស្លឹករញ្ជួយ

ខណៈ​ដែល​ខ្ញុំ​​​កំពុង​​​ធ្វើដំ​ណើរ​ទៅ​លេង​ នៅ​ឧប​ទ្វីប​ខាង​លើនៃ​រ​ដ្ឋ​មីឈីហ្គិន(Michigan) ខ្ញុំ​​ក៏​បាន​ចាប់​អារម្មណ៍​​​​​លើដើ​ម​​ឈើពី​រ​ដើម។ ថ្វី​បើ​​ស្លឹក​ឈើ​​​នៃដើមដទៃទៀត​ដែល​នៅ​ជុំ​វិញ​មិន​កំរើក​​ក៏​ដោយ ​ក៏ស្លឹកនៃដើមឈើទាំង​នេះ​​បែរ​ជា​បក់រវិចៗ ដោយ​គ្រាន់​តែ​​មាន​ខ្យល់​​បក់​តិច​ៗ​ប៉ុណ្ណោះ។ ខ្ញុំ​​ក៏​ចង្អុល​ប្រាប់​​ភរិយា​របស់​​ខ្ញុំ ហើយ​​នាង​​ប្រាប់​ខ្ញុំថា ដើម​ឈើនោះ ឈ្មោះ​ដើម​ស្លឹក​រញ្ជួយ។ ខ្ញុំ​​​មាន​ការ​ភ្ញា​ក់​ផ្អើល ចំពោះ​ទិដ្ឋ​ភាព​នៃ​ស្លឹក​ឈើ ដែ​ល​កំពុង​តែ​ញ័រ​​បែ​ប​នោះ។ ខណៈ​​ដែល​​ដើ​មឈើ​ដទៃ​ទៀត មើល​ទៅ​​ហាក់​ដូចជា​នៅ​​ស្ងៀម ហើយ​នៅ​ទ្រឹង ស្លឹក​​​ឈើ​​ទាំងនោះ​បែរ​ជាកម្រើក ទោះ​ខ្យល់​គ្រាន់​តែ​បក់​​រហៀក​ៗ​​តិ​ចៗ​ប៉ុណ្ណោះ​។ ពេល​ខ្លះ ខ្ញុំ​​មាន​អារ​ម្មណ៍​​​ថា ខ្លួនឯ​ង​ដូច​ជា​​ដើម​ស្លឹករញ្ជួយ​នោះដែរ​។ មនុស្ស​ដែល​នៅ​ជុំវិ​ញ​ខ្ញុំ​ ហាក់​ដូ​ចជា​​រស់​​នៅក្នុ​ង​​ជីវិត ដោយ​គ្មាន​ប​ញ្ហា និង​ឥត​ក្តី​បារម្ភ​សោះ មើល​ទៅ​ដូច​ជា​​នឹ​ងនរ ហើយ​សុខ​ស្រួល​ ខណៈពេល​ដែ​ល​​ខ្ញុំ​​គ្មាន​ចិត្ត​ស្ងប់ ដោយ​សារ​បញ្ហាដ៏​តូ​ចបំ​ផុត។ ខ្ញុំ​មើ​ល​ទៅអ្នក​ដ​ទៃ ហើយ​ស្ងើច​សរសើរ​​ ចំពោះ​​ភាព​ស្ងប់​សុខ​​របស់​​ពួក​គេ ហើយ​​ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏​ឆ្ងល់​ផង​ដែរ ថា​ហេតុ​អ្វី​​បា​នជា​​ជីវិត​​របស់​ខ្ញុំងា​យ​​នឹង​រញ្ជួយ​ម្ល៉េះ។ តែ​ខ្ញុំ​អរ​ព្រះគុណ​ព្រះ​អ​ម្ចាស់ ដែលបា​ន​រំឭក​ខ្ញុំ​តាម​រយៈ​​ប​ទគ​ម្ពីរ​ថា យើង​អាច​រកឃើញ​ភាព​ស្ងប់​សុខ​ដ៏​ពិត និង​ថិត​ថេរ ​​នៅ​ក្នុង​​ព្រះ​វត្ត​មាន​នៃ​​ព្រះ។ សាវ័ក​ប៉ុ​ល​​បាន​មាន​ប្រសាសន៍​ថា “សូម​​ឲ្យ​ព្រះ​អម្ចាស់ ដែលទ្រង់ផ្ដល់​សេចក្តីសុខសាន្ត ទ្រង់ប្រទាន​ឲ្យអ្នករាល់គ្នា​មានសេចក្តីសុខសាន្តជានិច្ច។ សូមឲ្យ​ព្រះអម្ចាស់​ទ្រង់គង់​ជាមួយ​នឹងអ្នករាល់គ្នា​ទាំង​អស់”(២ថែស្សាឡូនីច ៣:១៦)។ ព្រះ​​ទ្រង់​​មិ​នត្រឹ​មតែ​ប្រទា​ន​មក​នូវ​សេចក្តីសុ​ខសា​ន្តប៉ុ​ណ្ណោះ​ទេ ប៉ុន្តែ​​ព្រះ​អង្គ​ទ្រង់​ផ្ទាល់​​​គឺជា​​ព្រះ​​អម្ចា​ស់នៃ​សេច​ក្តីសុ​ខសា​ន្ត​​តែ​ម្តង។ នៅ​ពេល​យើង​ជួប​ការ​រំខាន និង​ភាព​មិនស្ង​ប់​​សុខ​នៅក្នុ​ងជី​វិត នោះ​​យើ​ងចាំ​បាច់​ត្រូ​វដឹ​ងថា ​សេចក្តីសុ​ខ​សាន្ត​ដ៏ពិ​ត គឺ​មាន​នៅ​ក្នុង​ព្រះនៃ​សេច​ក្តីសុ​ខ​សាន្ត​។ — ​…

Read article
ចំណុចចាប់ផ្តើម

បើអ្នក​បាន​បើក​បរ​ តាម​ភាគ​ខាង​ជើ​ង​នៃ​ផ្ទះ​រ​បស់​ខ្ញុំ នៅក្រុង​​ប៊ស(Boise) រដ្ឋ​អ៊ីដា​ហូ(Idaho) អ្នក​នឹង​​​ឃើញ​កូន​ភ្នំ​ភ្លើង​មួយ ដែល​​​បាន​បង្ហាញ​ខ្លួននៅ​​​កណ្តាល​កូន​​​ព្រៃ ដែល​​នៅ​​​ខាង​​​កើ​ត​​ផ្លូវ។ គេបា​នប្រើ​ទី​តាំង​នេះ ជា​ចំណុច​ចាប់​ផ្តើ​ម​នៃ​ការ​វាស់​វែង​ដី នៅ​ក្នុង​រ​ដ្ឋ​អ៊ីដាហូ។ នៅ​ឆ្នាំ​១៨៦៧ ពេល​ដែល​ទឹ​ក​ដី​អ៊ីដាហូ​ត្រូវ​បាន​គេកាត់​បញ្ចូល​ទៅ​​​ក្នុង​សហរដ្ឋ​អាមេរិក​បាន​បួន​ឆ្នាំ លោក​ឡាហ្វាយេត ខាទី(Lafayette Cartee) ដែល​ជា​នាយក​ផ្នែក​វាស់វែ​ងដី នៃ​សហរ​ដ្ឋអា​មេរិក បាន​ចាត់លោ​ក​ភីទ័រ ប៊ែល(Peter Bell) ឲ្យ​ទៅវា​ស់វែ​ងទឹកដី​ថ្មីមួ​​យ​នេះ​។ លោក​ប៊ែល​បាន​ជិះរ​ទេះ ចូល​ទៅ​រក​កូ​ន​ភ្នំ​តូ​ច​មួយ ហើយ​ក៏​បា​ន​ឡើង​ទៅដ​ល់កំ​ពូ​ល​កូ​ន​ភ្នំនោះ​ ហើយ​ក៏​បាន​កំណ​ត់​យក កន្លែង​នោះជា​ចំ​ណុច​ចាប់​ផ្តើម នៃ​កា​រវា​ស់​វែង​​ដី​របស់​គាត់។ ការ​វ៉ាស​វែង​ដី​នោះ ត្រូវ​បាន​គេ​​ពិពណ៌នា​ជា​ភាសាប្រចាំ​រដ្ន​អ៊ី​ដាហូ​​ថា : គេត្រូ​វ​រៀ​ប​ចំឲ្យ​មា​ន​បណ្តា​​ទី​ក្រុង នៅខាង​​ជើង និង​ខាង​ត្បូ​ង នៃ​ចំណុច​ចា​ប់​ផ្តើ​មនៃ​កា​រ​វាស់វែង​ដីនេះ​ ហើ​យ​ឲ្យ​មាន​វា​ល​ទំ​នាប គឺ​នៅ​ខាង​កើ​ត​ និង​ខាង​លិច​នៃ​ចំណុច​ចាប់​ផ្តើម​នេះ។ ពេល​ដែល​អ្នកបាន​ម​កដ​ល់​​រដ្ឋ​​នេះ អ្នក​អាច​ដឹ​ងពី​ទី​តាំង​ពិត​ប្រាកដ​រប​ស់​ខ្លួន តាម​ការ​ពិពណ៌នា​នេះ​ឯង​។ យើង​ប្រហែល​ជា​បាន​អាន​សៀវភៅជា​ច្រើ​នក្បាល ប៉ុន្តែ ព្រះប​ន្ទូល​ព្រះ​ គឺ​ជា “ចំណុច​ចាប់​ផ្តើម” របស់​យើង ជា​ចំណុច​យោង​​ដែល​មិ​ន​ប្រែប្រួ​ល​។ លោក​ចន វេសលី(John Wesley) បានអា​នសៀ​វ​ភៅ​ជា​ច្រើ​ន​ក្បា​ល​ ប៉ុន្តែ គាត់តែ​ង​តែ​ហៅ​ខ្លួ​ន​ឯ​ង​ថា “បុរស​ដែ​លមា​ន​សៀវភៅតែ​មួយ​ក្បាល”។ គ្មាន​អ្វីអា​ច​ប្រៀ​ប​ផ្ទឹម​នឹង​ព្រះ​គម្ពីរ…

Read article
សេចក្តីពិត ក្នុងឡានតាក់ស៊ី

ថ្ងៃមួយ ពេល​ដែ​លខ្ញុំកំ​ពុង​នៅទី​ប្រជុំ​ជន នៅ​ទី​ក្រុង​​ឈីកាហ្កូ ខ្ញុំ​បាន​ស្រែ​កហៅ​ឡា​នតា​ក់​ស៊ី។ ពេល​ខ្ញុំ​បាន​ចូល​ក្នុង​ឡាន​តាក់​ស៊ី​នោះ ខ្ញុំ​កត់​​​សំគាល់​​ឃើ​ញ​ថា​ នៅ​ខាង​មុខ​កៅ​អី​អង្គុយ​រប​ស់ខ្ញុំ​ មាន​​​បិ​​​​ទ​ផ្សាយ​ពា​ណិជ្ជកម្ម​មួយ​ចំនួន អំពី​គ្រូ​បង្រៀន​​​នៃ​សាសនា​ហិណ្ឌូ​ស​ម័​យ​ថ្មី។ អ្នក​បើកបរ​នោះ​បាន​អះអា​ងថា​ អ្នក​ដឹក​នាំសា​សនា​រូ​ប​នោះ គឺ​ជា ​“អ្នក​ដែល​ចុះ​មក​ពីស្ថានសួ​គ៌” សម្រាប់​សម័យ​របស់​យើង។ គាត់​ជឿថា​​ ព្រះ​បាន​រើ​ស​តាំង​អ្នក​ដឹ​ក​នាំផ្សេ​ង​ៗ សម្រាប់សម័យខុ​សៗ​គ្នា​ ហើយ​ទ្រង់​បាន​ជ្រើស​តាំង​ព្រះ​យេស៊ូវ ​សម្រាប់​តែ​សម័យ​​ដែល​ទ្រង់​ប្រសូត្រ​​ប៉ុណ្ណោះ។ ប៉ុន្តែ ខ្ញុំ​មិន​យល់​ស្រប​តាម​ទស្សនៈ​របស់​គា​ត់​ឡើយ។ ពេល​ដែល​យើ​ង​កំ​ពុង​ជ​ជែ​ក​គ្នា ខ្ញុំ​ក៏​បាន​ដក​ស្រ​ង់​ព្រះ​បន្ទូល ​ដែល​ព្រះយេ​ស៊ូវ​បាន​ថ្លែ​ង​ថា​ “ខ្ញុំ​​ជា​​ផ្លូវ ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា​បាន​ឡើយ”(យ៉ូហាន ១៤:៦)។ ព្រះ​យេស៊ូវ​មិន​មែ​នជា​អ្នក​ដឹក​នាំសា​សនា ក្នុង​ចំណោម​អ្នក​ដឹ​ក​នាំសា​ស​នា​ដែ​ល​បាន​ត្រា​សដឹ​ង​ ជា​ប​ន្ត​បន្ទា​ប់​នោះ​ឡើយ តែ​ទ្រង់​ជា ផ្លូវ​​តែមួ​យ ទៅកា​ន់​ព្រះ ហើយមា​ន​តែ​ទៅតា​ម​ទ្រ​ង់​ប៉ុ​ណ្ណោះ ទើប​យើង​អា​ច​ទៅ​នគរ​ស្ថាន​សួ​គ៌បា​ន គឺមិន​​ដូច​ជា​អ្វី​ដែ​លអ្ន​ក​បើ​ក​បរ​តា​ក់​ស៊ីរូ​ប​នោះបានជឿឡើយ។​ ការ​សុគត និង​ការ​មាន​ព្រះជ​ន្ម​ឡើ​ងវិ​ញ​រប​ស់ទ្រ​ង់​ គឺបា​នប​ញ្ជា​ក់ថា​ ទ្រង់​ពិ​ត​ជា​ផ្លូវ​តែ​មួ​យ​មែន។ ព្រះ​គ្រីស្ទ “បាន​​ថ្វាយ​​យញ្ញ​បូ​ជា​​តែ​​១​ ដើម្បី​លោះបាប​ជា​រៀង​រហូត”(ហេព្រើរ ១០:១២)។ ព្រះ​យេស៊ូ​វ​មា​ន​បន្ទូ​ល​ថា “ខ្ញុំ​​​នៅ​​ក្នុ​ង​​ព្រះ​វរបិតា ហើយ​ព្រះវរបិតា​ក៏​គង់​ក្នុង​ខ្ញុំ”(យ៉ូហាន ១៤:១១)។ ដូចនេះ យើងមិ​ន​ចាំបា​ច់​ខំ​ស្វែ​ង​រ​ក​ផ្លូវ “ថ្មី”​ មួយ​ទៀត​…

Read article
ថ្ងៃដែលគេមិនដឹង

នៅឆ្នាំ១៦៦៦ មាន​មនុស្ស​ជា​ច្រើន​នៅ​ទីក្រុង​ឡុង បាន​យល់​ថា ឆ្នាំ​នោះ​ជា​ឆ្នាំ​ដែ​ល​ព្រះ​យេស៊ូវ​នឹង​យាង​ម​ក​វិញ​​ ជា​លើក​ទី​ពីរ​។ អ្នក​ដែល​ងប់​ចិត្ត​នឹង​ការ​ថ្លែង​ទំនាយ បានបូ​ករ​យៈ​ពេល​១០០០​ឆ្នាំ ចាប់តាំងពីពេលដែលព្រះគ្រីស្ទបានប្រសូត្រ បន្ថែម​ពី​លើ​រយៈពេ​ល​៦៦៦​ឆ្នាំ (ដែល​លេខ​៦៦៦​ជា​លេខ​របស់​អាទ​ទឹង​ព្រះ​គ្រីស្ទ) ហើយពួក​គេ​ក៏​រក​បាន​លេខ​ឆ្នាំ​១៦៦៦​ថា ជា​ឆ្នាំ​ដែល​ទ្រង​នឹង​យាង​មក​វិញ​ម្តង​ទៀត។ អ្នក​នៅ​ទីក្រុ​ង​ឡុង​យល់​ថា ពិភព​លោក​ហាក់​ដូច​ជាជិត​រលាយ​មែន ពេល​ដែល​ក្នុង​ឆ្នាំ១​៦៦៥ មាន​ជ​ម្ងឺ​រាត​ត្បាតមួយ បាន​លេប​ត្របាក់​ជីវិត​មនុស្ស​មួយ​សែន​នាក់ នៅ​ទី​ក្រុង​ឡុង។ បន្ទាប់​មក នៅ​ខែ​កញ្ញា​ឆ្នាំ ១៦៦៦ មាន​អគ្គីភ័យ​ឆាប​ឆេះ​ផ្ទះ​រាប់​ម៉ឺន​ខ្នង។ ពេល​នោះ អ្នក​ខ្លះ​ឆ្ងល់​ថា តើពេ​ល​នេះ មិន​មែន​ជាពេ​ល​ចុ​ងប​ញ្ចប់​នៃលោ​កិយ តាម​បទ​ទំនាយ​នៃ​ព្រះគ​ម្ពី​រ​ទេឬ? (មើល ម៉ាថាយ ២៤:១-៨)។ ប៉ុន្តែ ឆ្នាំ១៦៦៦ ក៏​បាន​ក​ន្លង​ផុត​ទៅ ហើយ​មនុ​ស្ស​ក៏​ប​ន្តរ​ស់​នៅ​ជា​ធម្មតា នៅ​លើ​ផែន​ដី​ដូច​កាល​ពី​មុន​ទៀត។ សូម្បី​តែ​នៅ​សម័យ​យើង​នេះ ក៏មា​ន​អ្នកដែ​លថ្លែ​ងទំ​នាយ​ អំ​ពី​ថ្ងៃដែលផែ​ន​ដីត្រូ​វ​បញ្ចប់​ផងដែរ។ ពេលដែ​ល​គេ​ថ្លែង​ទំនាយ​ អំពីកា​លប​រិច្ឆេ​ទនោះ​ម្ត​ង​ៗ សារ​ពត៌​មាន​បា​ន​ផ្សព្វ​ផ្សាយ​អំពី​ភាព​រំជើប​រំជួល ប៉ុន្តែ ​នៅ​ទី​បំ​ផុត កាល​បរិច្ឆេទ​ដែល​គេ​បា​នទា​យ​ទុ​ក​នោះ ក៏​បាន​កន្ល​ងផុ​ត​ទៅ។ តាម​ប្រាជ្ញា​រ​បស់​ព្រះ ​ទ្រង់បា​ន​លាក់​ទុ​ក​ពេលកំ​ណត់​នៃកា​រ​យាង​មក​វិ​ញ​នៃ​ព្រះ​គ្រីស្ទ មិន​ឲ្យយើ​ង​ដឹង​ឡើយ​ ព្រោះ​ព្រះ​យេស៊ូវ​បាន​មាន​ប​ន្ទូល​ហើយ​ថា “ឯ​​ត្រង់​ថ្ងៃ និង​ពេល​កំណត់ នោះ​គ្មាន​អ្នក​ណា​ដឹង​ទេ ទោះ​ទាំង​ពួក​ទេវតា​ដែល​នៅ​លើ​ស្ថានសួគ៌​ក៏​មិន​ដឹង​ដែរ ជ្រាប​តែ​ព្រះវរបិតា​នៃ​ខ្ញុំ​ប៉ុណ្ណោះ”(ម៉ាថាយ ២៤:៣៦)។…

Read article
ទៅដល់ចុងបំផុត

មាន​ពេល​មួយ ខ្ញុំ​បា​ន​ទៅប​ង្រៀន​គ្រូ​គង្វាល​ជន​ជាតិ​រូស្ស៊ី នៅ​វិទ្យា​ស្ថាន​ព្រះ​គម្ពីរ​ម៉ូស្កូ។ នៅ​ថ្ងៃ​ទី​មួយ ​ខ្ញុំ​​បា​ន​​ចាប់​ផ្តើម​​​ការបង្រៀន ដោយ​សុំ​ឲ្យ​និស្សិត​ម្នាក់​ៗ​ប្រាប់​ឈ្មោះ និង​កន្លែង​ដែល​ខ្លួន​កំពុង​ធ្វើ​ការ​បម្រើ​ព្រះ ប៉ុន្តែ ក្នុង​ចំណោម​នោះ ខ្ញុំ​មាន​ការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​មាន​និស្សិ​ត​ម្នាក់​ហ៊ាន​ប្រកាស់​ថា “ក្នុង​ចំណោម​គ្រូគង្វាល​ទាំង​អស់ ខ្ញុំ​ជា​គ្រូគង្វាល​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​បំផុត ​ចំពោះ​មហាព្រះ​​រាជ​បញ្ជា​របស់​ព្រះ​គ្រីស្ទ!” ពេល​នោះ ​ខ្ញុំ​គ្រាន់​​តែ​​ញញឹម​ដាក់​គាត់ ដោយ​រក​ពាក្យនិ​យាយ​មិន​ចេញ ហើយ​គាត់​ក៏​និយាយ​ទៀត​ថា “មហា​ព្រះ​រាជ​បញ្ជារ​បស់​ព្រះ ​បាន​បង្គា​ប់​ឲ្យយើ​ងយ​កដំ​ណឹង​ល្អ ទៅផ្សា​យ​ដល់​ចុង​បំផុត​នៃផែ​នដី។ ហើយ​ខ្ញុំ​​ជា​គ្រូ​គង្វាល នៅភា​គ​ខាង​ជើង​នៃ​តំបន់​អាក​ទិកសឺឃល(Arctic Circle) គឺ​នៅក្នុ​ងភូ​មិ​មួយ ដែល​មាន​ឈ្មោះ​ហៅ​កាត់​ថា ‘ចុង​បំផុត​នៃ​ផែន​ដី!’” ពេល​នោះ យើង​ក៏ផ្ទុះសំណើចទាំងអស់គ្នា ហើយបន្ត​ចូល​​មេ​រៀន។​ ថ្វីដ្បិត​តែ​គ្រូគ​ង្វាល​រូប​នេះ​ បាន​និយាយ​​កំប្លែង​លេង​មែន ប៉ុន្តែ ខ្ញុំ​បាន​ចាប់​អារម្មណ៍ ចំពោះ​ឈ្មោះ​ឧប​ទ្វីប​យ៉ាម៉ល(Yamal ដែលមានន័យថា “ចុង​បំផុត​នៃ​ផែនដី”) ដែល​ជា​កន្លែង​ដែល​គាត់​ធ្វើ​ការ​បម្រើ​ព្រះ​។ នៅ​ក្នុង​ព្រះ​បន្ទូល​ផ្តាំ​ផ្ញើ​រ​ចុង​ក្រោយ ទៅកា​ន់​ពួក​សិស្ស ព្រះ​យេស៊ូវ​បានមានប​ន្ទូល​ថា “​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះចេស្តា ហើយ​និង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង”(កិច្ចការ ១:៨)។ គ្រីស្ទប​រិស័​ទមា​ន​ភា​រៈ​កិ​ច្ចនាំ​ដំ​ណឹងល្អ​នៃឈើ​ឆ្កា​ង ទៅ​ដ​ល់​ចុង​បំផុត​នៃ​ផែ​នដី ទោះ​ជា​នៅឆ្ងា​យ​ដល់​ណាក៏​ដោយ។ ព្រះ​សង្គ្រោះបា​នសុ​គត ដើម្បី​សង្រ្គោះ​​មនុស្ស​ក្នុង​លោ​កិយ គឺរា​ប់​បញ្ចូល​មនុស្ស​ដែល​នៅទី​ជិត និង​ទី​ឆ្ងាយ។…

Read article
ឆក់ឱកាស

ម៉ាទី(Martie) ភរិយា​របស់​ខ្ញុំ​ គឺ​ជា​អ្នក​ពូកែ​ដើរ​ផ្សា។ ពេល​ដែល​នាង​ទិញ​ទឹក​ដោះគោ​ នាង​តែង​តែ​អាន​អក្សរ​នៅ​លើ​ផ្លាក​សញ្ញា ដែល​បញ្ជាក់​ពី​បរិម៉ាណ​នៃ​ជីវ​ជាតិ ​ដែល​មា​ន​ក្នុង​ទឹក​ដោះ​គោ​នោះ ហើយ​នាង​បាន​ស្វែង​រក​តម្លៃ​ដែល​សម​រម្យ​បំផុត។ ប៉ុន្តែ ដែល​ពិសេ​ស​បំផុត​នោះ គឺ​នាង​ពិនិត្យ​មើល​កាល​បរិឆ្ឆេទ​ផុត​កំណត់​ប្រើ​ប្រាស់។ ដូច​នេះ នាង​មិន​ចេះ​តែ​រើស​យក​ទឹ​ក​ដោះ​គោ ដែល​នាង​បាន​ឃើញ​នោះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ នាង​ស្វែង​រក​ទឹ​ក​ដោះគោ​ណា​ ដែល​មាន​កាល​បរិច្ឆេទ​ប្រើ​ប្រាស់​បាន​យូរ​ជាង​គេ ដើម្បី​ឲ្យ​នាង​អាច​យក​ទឹ​ក​ដោះ​គោ ដែល​ស្រស់​ជាង​គេ​មក​ទុក​ក្នុង​​ផ្ទះ។ យ៉ាង​ណាមិ​ញ យើង​ក៏​ត្រូ​វដឹ​ង​ផង​ដែ​រ​ថា ជីវិត​របស់​មនុស្ស​យើង​ម្នាក់​ៗ សុទ្ធ​តែ​មាន​ដាក់​កាល​បរិច្ឆេទ​កំណត់​ពេល​នៃ​ជីវិត ប៉ុន្តែ គ្មាន​នរណា​ម្នាក់​ដឹង​អំពី​ពេល​ដែល​ខ្លួន​នឹង​ឈប់​ដក​ដង្ហើម ឬ​ពេល​ដែល​បេះដូង​របស់​ខ្លួន​នឹង​ឈប់​លោត​ឡើយ។ ដោយ​សារ​នេះ​ជា​ការ​ពិត​មែន តើ​យើង​មិន​ត្រូវ​ខិត​ខំ​ឆក់​យក​ឱកាស​ដែល​ព្រះ​បាន​ប្រទាន ក្នុង​កាល​ដែល​យើង​នៅ​មាន​ជីវិ​ត​ទេឬ​? ការ​ឆក់​ឱកាស គឺ​មា​​ន​ន័យ​ថា យើង​ស្រឡាញ់​កាន់​តែ​ខ្លាំង​ អត់​ទោស​ឲ្យ​អ្នក​ដទៃ​កាន់​តែ​ឆាប់​រហ័ស ស្តាប់​កាន់​តែ​ប្រុង​ប្រយ័ត្ន ហើយ​និយា​យពា​ក្យ​ពិត​កា​ន់​តែ​ច្រើន។ សាវ័ក​ប៉ុល​បាន​ឲ្យ​យោបល់យើ​ង​ថា “ដូច្នេះ ត្រូវ​ប្រយ័ត្ន​ដោយ​មធ្យ័ត ដែល​អ្នក​រាល់​គ្នា​ដើរ​យ៉ាង​ណា កុំ​ឲ្យ​ដើរ​ដូច​ជា​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ ត្រូវ​តែ​ដើរ​ដោយ​មាន​ប្រាជ្ញា​វិញ ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង ពី​ព្រោះ​សម័យ​នេះ​អាក្រក់​ណាស់”(អេភេសូរ ៥:១៥-១៦)។ គាត់​ក៏​បាន​បង្រៀន​យើង​ឲ្យ “ដើរដូ​ច​មនុស្ស​ភ្លឺ ឬ​កូន​នៃ​ពន្លឺ ដោយ​លរ​មើល​ការ​អ្វី​ដែល​ព្រះ​អ​ម្ចាស់​សព្វ​ព្រះ​ទ័យ”(ខ.៨-១០)។ ដោយ​សារ​យើង​មិន​ដឹង​អំពី​កាល​បរិច្ឆេទ​នៃ​ចុង​បញ្ចប់​នៃ​ជីវិត​របស់​យើង នោះ​យើង​គួរ​តែ​ឆក់​ឱកាសបំ​ភ្លឺ​ជីវិត​យើង ដោយ​សេចក្តី​ស្រឡាញ់នៃ​ព្រះ​គ្រីស្ទ នៅ​ថ្ងៃ​នេះ​ចុះ!–Joe Stowell

Read article