រង់ចាំព្រះ ក្នុងពេលប្រញាប់ប្រញាល់
ចូររង់ចាំព្រះយេហូវ៉ាចុះ ចូរមានកំឡាំង ហើយឲ្យចិត្តក្លាហានឡើង អើ គួររង់ចាំព្រះយេហូវ៉ាទៅ។ ទំនុកដំកើង ២៧:១៤ “តើយើងធ្វើអ្វីខ្លះ នៅពេលទំនេរ?” សំណួរនេះជាខ្លឹមសារនៃអត្ថបទ ដែលបោះពុម្ពផ្សាយក្នុងឆ្នាំ១៩៣០ ដោយអ្នកជំនាញផ្នែកសេដ្ឋកិច្ច ឈ្មោះ ចន មេយណាត ខេន(John Maynard Keynes)។ ក្នុងអត្ថបទនោះ លោកខេន បានលើកឡើងថា នៅក្នុងរយៈពេល១រយឆ្នំាទៀត ភាពរីកចម្រើននៃបច្ចេកវិទ្យា និងសេដ្ឋកិច្ច នឹងនំាមនុស្សជាតិ ទៅដល់ចំណុចមួយ ដែលយើងនឹងធ្វើការតែ១ថ្ងៃ ៣ម៉ោង និង១៤ម៉ោង ក្នុង១សប្តាហ៍ប៉ុណ្ណោះ។ អត្ថបទដ៏ល្បីល្បាញនេះបានបោះពុម្ពផ្សាយ ជាង៩០ឆ្នាំហើយ តែបច្ចេកវិទ្យាមិនបានជួយឲ្យយើងមានពេលកម្សាន្តកាន់តែច្រើននោះឡើយ តែផ្ទុយទៅវិញ យើងកាន់តែមានការរវល់កាន់តែខ្លាំង។ មនុស្សជាច្រើន ខិតខំធ្វើការរកស៊ីពេញមួយថ្ងៃ ស្ទើរតែរកពេលទំនេរមិនបាន ហើយកិច្ចការដែលយើងធ្វើប្រចាំថ្ងៃ ដូចជាការធ្វើដំណើរ និងបរិភោគអាហារ ចំណាយពេលតិចជាងមុន ដូចនេះ យើងពេញដោយភាពប្រញាប់ប្រញាល់។ ទាក់ទងនឹងបញ្ហានេះ ស្តេចដាវីឌបានបង្ហាញយើង អំពីរបៀបរស់នៅ ដោយភាពនឹងនរ ក្នុងភាពប្រញាប់ប្រញាល់នៃជីវិត។ កាលស្តេចដាវីឌកំពុងរត់គេចពីស្តេចសូល(ដែលតាមសម្លាប់ទ្រង់) ទ្រង់បានទូលសួរស្តេចនគរម៉ូអាប់ថា “សូមទ្រង់អនុញ្ញាតឲ្យឪពុកម្តាយរបស់ទូលបង្គំមកនៅអាស្រ័យនឹងទ្រង់ផង ដរាបដល់ទូលបង្គំបានដឹងជាព្រះទ្រង់នឹងប្រព្រឹត្តដល់ទូលបង្គំជាយ៉ាងណា”(១សាំយ៉ូអែល ២២:៣)។…
Read article