You are here:
ព្រះយេស៊ូវ ជា​កន្លែង​សម្រាក​របស់​យើង (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ទំនុក​ដំកើង ៣២:១-៧ ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សំរាក​ដល់​ព្រលឹង​។ ម៉ាថាយ ១១:២៩ កាលពី​ឆ្នាំ ១៩៤៣ គេ​បាន​ទិញ​ដី​ឧទ្យាន​សាំង​គ្រីឡា ក្នុង​តំបន់​ដាច់​ស្រយាល ក្នុង​រដ្ឋ​ម៉ារីឡិន ធ្វើ​ជា​កន្លែង​សម្រាក​លំហែ សម្រាប់​លោក​ប្រធានាធិបតី​ហ្វ្រែងគ្លីន ឌី រូសឺវែល(Franklin D. Roosevelt)។ យោង​តាម​គេហទំព័រ​របស់​សេត​វិមាន​បាន​ឲ្យ​ដឹង​ថា ទីតាំង​នោះ​មាន​ភាព​សាមញ្ញ ស្ងប់​ស្ងាត់ និង​ដាច់​ស្រយាល អំណោយផល​ដល់​ការ​រស់នៅ​ក្នុង​ភាព​ស្ងប់ស្ងាត់ ក៏​ដូចជា​ធ្វើ​ការងារ និង​ទទួល​ថ្នាក់​ដឹកនាំ​បរទេស​ឲ្យ​ស្នាក់​នៅ​។ នៅពេល​ដែល​លោក​ដ្វាយ អាសិនហោវ័រ(Dwight Eisenhower) ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក គាត់​ក៏បាន​ផ្លាស់​ប្តូរ​ឈ្មោះ​ឧទ្យាន​សម្រាក​លំហែ​នេះ​ទៅជា ឃែម ដេវីឌ ដើម្បី​ផ្តល់​កិត្តិយស​ដល់​ឪពុក និង​ចៅ​ប្រុស​របស់​គាត់ ដែល​សុទ្ធ​តែ​មាន​ឈ្មោះ​ដាវីឌ ហើយ​ទី​កន្លែង​នេះ​ក៏បាន​បន្ត​មាន​ឈ្មោះ​ដូច​នេះ​រហូត​មកដល់​ពេល​សព្វថ្ងៃ​។ ក្រៅពី​ការ​បន្ថែម​ការ​ការពារ​សុវត្ថិភាព គេ​បាន​ធ្វើ​ការ​កែ​លម្អ​ឧទ្យាន​នេះ​ឲ្យ​មាន​ភាព​ទាន់​សម័យ​តែ​បន្តិច​ប៉ុណ្ណោះ​។ ទី​កន្លែង​នេះ​នៅតែ​ជាទី​កន្លែង​ដ៏​ល្អ​ឥត​ខ្ចោះ សម្រាប់​ប្រធានាធិបតី និង​ក្រុម​គ្រួសារ​របស់​គាត់ គេច​ចេញពី​ភាព​អ៊ូអរ មក​សម្រាក​លំហែ​។ អ្នកជឿ​ព្រះយេស៊ូវ ក៏​មាន​កន្លែង​សម្រាប់​ឲ្យ​យើង​ស្វែងរក​ការ​សម្រាក ក្នុង​លោកិយ​ដ៏​វឹកវរ​ផង​ដែរ​។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ៣២:៧ ស្តេច​ដាវីឌ​បាន​ពោល​ថា “ទ្រង់​ជាទី​ពំនួន​នៃ​ទូល​បង្គំ ទ្រង់​នឹង​ការពារ​ទូល​បង្គំ ឲ្យ​រួចពី​សេចក្តី​ទុក្ខ​លំបាក​ ទ្រង់​នឹង​ព័ទ្ធ​ទូល​បង្គំ​ជុំវិញ…

Read article
ការ​ធានា​សម្រាប់​វិញ្ញាណ​របស់​យើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​ប្រទាន​ពរ​មក​យើង​ក្នុង​ព្រះ​គ្រីស្ទ ដោយ​គ្រប់​ទាំង​ព្រះពរ​ខាង​ព្រលឹង​វិញ្ញាណ​នៅ​ស្ថាន​ដ៏​ខ្ពស់។ តាម​ដែល​ទ្រង់​បាន​រើស​យើង​រាល់​គ្នា​ក្នុង​ព្រះ​គ្រីស្ទ តាំង​ពី​មុន​កំណើត​លោកីយ៍​មក​ប្រយោជន៍​ឲ្យ​យើង​រាល់​គ្នា​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​នៅ​ចំពោះ​ទ្រង់​ដោយ​សេចក្តី​ស្រឡាញ់។ ពីព្រោះ​ទ្រង់​បាន​តម្រូវ​យើង​រាល់​គ្នា​ទុក​ជា​មុន​សម្រាប់​ឲ្យ​ទ្រង់​បាន​ទទួល​យើង​ជា​កូន​ចិញ្ចឹម ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ តាម​បំណង​ព្រះ​ហឫទ័យ​ទ្រង់» (អេភេសូរ ១:៣-៥)។ ព្រះ​អម្ចាស់​បាន​ស្រឡាញ់​អ្នក​តាំង​ពី​យូរ​មក​ហើយ។ ការ​សរសើរ​តម្កើង​ព្រះ​ដែល​សាវ័ក ប៉ុល បាន​បន្លឺ​ឡើង​នៅ​ដើម​ដំបូង​នៃ​សំបុត្រ ដែល​គាត់​សរសេរ​ផ្ញើ​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ គឺ​ជា​ការ​ប្រកាស​មក​កាន់​យើង​រាល់​គ្នា​អំពី​ការ​អស្ចារ្យ​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង​ក្នុង​ព្រះ​គ្រីស្ទ។ ការ​សរសើរ​តម្កើង​​នេះ​មាន​លក្ខណៈ​ពិសេស​នៅ​ត្រង់​ចំណុច​ដែល​ថា ការ​សរសើរ​តម្កើង​នេះ​បាន​រម្លឹក​យើង​ថា តាំង​ពី​មុន​ពេល​យើង​ចាប់​កំណើត​ព្រះ​អង្គ​ជា​អ្នក​ផ្ដួច​ផ្ដើម​ឲ្យ​មាន​ការ​ទាញ​នាំ​រាស្ត្រ​ព្រះ​អង្គ​ឲ្យ​ត្រឡប់​មក​ព្រះ​អង្គ​វិញ។ យើង​ប្រហែល​ជា​ចង់​ជឿ​ថា យើង​ចាំ​បាច់​ត្រូវ​ស្វែង​រក​ព្រះ​អង្គ​ដោយ​ពឹង​អាង​កម្លាំង​យើង​ជា​មនុស្ស។ ជា​ការ​ពិត​ណាស់ សាសនា​ជា​ច្រើន​ក្នុង​លោកីយ៍​សុទ្ធ​តែ​បង្រៀន​ឲ្យ​ធ្វើ​ដូច​នេះ​ឯង។ តែ​តាំង​ពី​ដើម​ដំបូង​មក ព្រះ​គម្ពីរ​ប៊ីប​បាន​បង្រៀន​ថា តាម​ពិត​គឺ​ព្រះ​អង្គ​ទេ ដែល​ឈោង​មក​រក​យើង​មុន។ គោល​លទ្ធិ​នៃ​ការ​ជ្រើស​រើស​យើង​ក្នុង​ព្រះ​គ្រីស្ទ មិន​មែន​ជា​រឿង​បន្ទាប់​បន្សំ​ក្នុង​ប្រវត្តិ​សាស្ត្រ​នោះ​ទេ តែ​ជា​រឿង​ដ៏​សំខាន់​ដែល​បាន​ឆ្លុះ​បញ្ចាំង​អំពី​ពេល​អតីត​កាល តាំង​ពី​អស់​កល្ប​ជានិច្ច មុន​ពេល​ព្រះ​អង្គ​បង្កើត​របស់​សព្វ​សារពើ។ ជា​ការ​ពិត​ណាស់ យើង​សម្រេច​ចិត្ត​ដើរ​តាម​ព្រះ​គ្រីស្ទ ប៉ុន្តែ​យើង​ចាំ​បាច់​ត្រូវ​បន្ទាប​ខ្លួន​ទទួល​ស្គាល់​ថា យើង​មិន​អាច​ជ្រើស​រើស​ព្រះ​អង្គ​បាន​ទេ បើ​សិន​ជា​ព្រះ​អង្គ​មិន​បាន​ជ្រើស​រើស​យើង តាំង​ពី​មុន​កំណើត​លោកីយ៍។ អ្នក​មិន​អាច​សម្រេច​ចិត្ត​ដើរ​តាម​ព្រះ​អង្គ​បាន​ទេ បើ​សិន​ជា​ព្រះ​អង្គ​មិន​បាន​សម្រេច​ព្រះ​ទ័យ​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​កូន​ព្រះ​អង្គ​ជា​មុន​ទេ​នោះ។ មនុស្ស​ពិត​ជា​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ទទួល​យក​ការ​បង្រៀន​​អំពី​ការ​ទទួល​ខុស​ត្រូវ​របស់​មនុស្ស​ផង និង​ការ​បង្រៀន​អំពី​អធិបតេយ្យ​ភាព​របស់​ព្រះ​ផង​ក្នុង​ពេល​តែ​មួយ។ មនុស្ស​ជា​ច្រើន​ជឿ​ថា ពួក​គេ​ត្រូវ​តែ​ជ្រើស​រើស​យក​ការ​បង្រៀន​ណា​មួយ​ក្នុង​ចំណោម​ការ​បង្រៀន​ទាំង​ពីរ​នេះ ប៉ុន្តែ​តាម​ពិត ការ​បង្រៀន​ទាំង​ពីរ​សុទ្ធ​តែ​សម​ស្រប​នឹង​ព្រះ​គម្ពីរ និង​មាន​ការ​ជាប់​ទាក់​ទង​គ្នា។ ការ​បង្រៀន​ទាំង​ពីរ​ជា​សេចក្តី​ពិត​ពីរ ដែល​នៅ​ទន្ទឹម​គ្នា ដែល​ហាក់​ដូច​ជា​មិន​អាច​ដាក់​បញ្ចូល​គ្នា​បាន ក្នុង​គំនិត​មនុស្ស​ដែល​មាន​ដែន​កំណត់ តែ​ការ​បង្រៀន​ទាំង​ពីរ​សុទ្ធ​តែ​ត្រឹម​ត្រូវ។…

Read article
ជួយ​អ្នក​ដទៃ​ឲ្យ​មាន​ព្រះ​គម្ពីរ​ប៊ីប​អាន (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

២ធីម៉ូថេ ៣:១៤-១៦ ពីព្រោះ ឯ​ព្រះបន្ទូល​នៃ​ព្រះ​រស់នៅ ហើយ​ពូកែ​ផង ក៏​មុត​ជាង​ដាវ​ណា​មាន​មុខ២ … ទាំង​ពិចារណា​អស់​ទាំង​គំនិត ដែល​ចិត្ត​គិត ហើយ​ដែល​សំរេច​ដែរ​។ ហេព្រើរ ៤:១២ តើ​ព្រះ​គម្ពីរប៊ីប​មាន​សារៈ​សំខាន់​ប៉ុណ្ណា ចំពោះ​យើង? ព្រះ​គម្ពីរប៊ីប​ពិតជា​សំខាន់​ណាស់ បានជា​មនុស្ស នៅ​ក្នុង​ប្រទេស​ជា​ច្រើន បាន​ប្រថុយ​ជីវិត ក្នុង​ការ​បក​ប្រែ​ព្រះ​គម្ពីរប៊ីប​ទៅជា​ភាសា​របស់​ពួកគេ​។ ជា​ញឹក​ញាប់ គ្រីស្ទបរិស័ទ​ដ៏​សាមញ្ញ​ទាំង​នោះ​បាន​ប្រឈម​មុខ​ដាក់​ការ​ចាប់​ខ្លួន ដោយសារ​ពួក​គេ​បក​ប្រែ​ព្រះ​គម្ពីរប៊ីប​ទៅជា​ភាសា​ប្រចាំ​តំបន់ ដើម្បី​ឲ្យ​អ្នក​ដទៃ​អាច​អាន​ព្រះ​គម្ពីរប៊ីប​ជា​ភាសា​កំណើត​របស់​ខ្លួន​​។ ស្រ្តី​ជា​អ្នក​បក​ប្រែ​ម្នាក់ នៅ​ប្រទេស​ដែល​ទាស់​ប្រឆាំង​នឹង​អ្នកជឿ​ព្រះយេស៊ូវ បាន​រៀប​រាប់​ថា “ខ្ញុំ​ត្រូវ​បន្ត​ការងារ​បក​ប្រែ​នេះ រហូត​ចប់​សព្វ​គ្រប់​។ ខ្ញុំ​ចង់​ឲ្យ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​បាន​ទទួល​សេចក្តី​សង្គ្រោះ​របស់​ព្រះគ្រីស្ទ”។ ហើយ​បុរស​ម្នាក់​ដែល​បាន​រៀបចំ​ឲ្យ​មាន​ការ​បក​ប្រែ​ព្រះ​គម្ពីរប៊ីប ដោយ​លាក់​កំបាំង​បាន​ពន្យល់​ថា ព្រះ​គម្ពីរប៊ីប​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង ចំពោះ​ការ​លូត​លាស់​របស់​គ្រីស្ទបរិស័ទ​ដែល​ពេញវ័យ ក្នុង​ពួក​ជំនុំ​ក្នុង​តំបន់​។ គាត់​ថា “អ្នក​អាច​បង្កើត​ពួក​ជំនុំ​មួយ​កន្លែង ប៉ុន្តែ … បើ​គ្មាន​ព្រះ​គម្ពីរ​ជា​ភាសា​ប្រចាំ​តំបន់​ទេ នោះ​ពួក​ជំនុំ​នោះ​អាច​រស់​រៀន​បានតែ​មួយ​ជំនាន់​ប៉ុណ្ណោះ”។ ហេតុ​អ្វី​ពួកគេ​ធ្វើ​កិច្ចការ​ដ៏​លំបាក​នេះ? ព្រោះ​គ្មាន​សៀវភៅ​អ្វី​ដែល​ល្អ​ដូច​ព្រះ​គម្ពីរប៊ីប​ទេ​។ ព្រះ​គម្ពីរប៊ីប​បាន​ទទួល​ការ​ថែរក្សា​ការពារ​អស់​ជា​ច្រើន​សតវត្សរ៍ មិន​ឲ្យ​បាត់បង់ តាម​របៀប​ដ៏​ពិសេស​។ ព្រះ​គម្ពីរប៊ីប​បាន​លើក​ឡើង​អំពី​សណ្ឋាន​ពិត​នៃ​ចិត្ត​របស់​មនុស្ស យ៉ាង​ត្រឹម​ត្រូវ ដោយ​គ្មាន​ការ​ក្លែង​បន្លំ​។ “ព្រះបន្ទូល​នៃ​ព្រះ​រស់នៅ ហើយ​ពូកែ​ផង …ទាំង​ពិចារណា​អស់​ទាំង​គំនិត ដែល​ចិត្ត​គិត ហើយ​ដែល​សំរេច​ដែរ”(ហេព្រើរ ៤:១២)។ ហើយ…

Read article
មាន​ការ​ប្ដេជ្ញា​ចិត្ត ដ៏​ជាប់​លាប់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ឯ​ខ្ញុំ​បាន​ធ្វើ​តាម​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ខ្ញុំ​គ្រប់​ជំពូក។ ហើយ​នៅ​ថ្ងៃ​នោះ​ឯង លោក ម៉ូសេ ក៏​ស្បថ​ថា ដី​ដែល​ជើង​ឯង​បាន​ជាន់ នោះ​នឹង​ត្រូវ​បាន​ជា​មរដក​ដល់​ឯង និង​កូន​ចៅ​ឯង​ត​រៀង​ទៅ ដោយ​ព្រោះ​ឯង​បាន​តាម​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​អញ​គ្រប់​ជំពូក» (យ៉ូស្វេ ១៤:៨-៩)។ មនុស្ស​ជា​ច្រើន​មាន​ភាព​ជោគជ័យ​យ៉ាង​ឆាប់​រហ័ស​ក្នុង​ជីវិត តែ​ក្រោយ​មក ពួក​គេ​ក៏​បាន​បាត់​បង់​អ្វី​ម្យ៉ាង ដែល​ធ្លាប់​ជួយ​ឲ្យ​ពួក​គេ​ទទួល​ជោគជ័យ។ ពួក​គេ​ប្រហែល​ធ្លាប់​មាន​ឈ្មោះ​ល្បី​ក្នុង​វ័យ​យុវជន។ ឬ​ជីវិត​របស់​ពួក​គេ​ប្រហែល​មាន​ភាព​លេច​ធ្លោ មាន​ឥទ្ធិពល និង​មាន​ឋានៈ​ខ្ពង់ខ្ពស់។ ក្នុង​ពួក​ជំនុំ​យើង ប្រហែល​ជា​មាន​មនុស្ស​ដែល​ជោគជ័យ​ដូច​នេះ ហើយ​ជា​ការ​ពិត​ណាស់ យើង​ក៏​អាច​មើល​ឃើញ​ខ្លួន​យើង ជា​មនុស្ស​ដែល​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​ចំពោះ​ព្រះ។ ប៉ុន្តែ មាន​ពេល​ច្រើន​ដង​ពេក​ហើយ ដែល​យើង​ជួប​ការ​ល្បួង​ឲ្យ​ចង់​ធ្វើ​ជា​ម្ចាស់​នៃ​ពេល​អតីត​កាល​ដោយ​ក្រឡេក​មក​មើល «ឆ្នាំ​ដ៏​ល្អ» ជា​ញឹក​ញាប់ ហើយ​ក៏​បាន​រអ៊ូរទាំ​អំពី​ការ​ប្រែ​ប្រួល​ដែល​បាន​កើត​មាន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក កាលែប មិន​មាន​ការ​ឆ្លើយ​តប​ដូច​នេះ​ទេ ចំពោះ​បរាជ័យ​របស់​គាត់។ គាត់​បាន​ជៀស​វាង​ការ​អ៊ូ​រទាំ ហើយ​ក៏​បាន​បន្ត​មាន​សេចក្តី​ជំនឿ។ គាត់​បាន​រស់​នៅ​ក្នុង​បរិស្ថាន​ដ៏​ពិបាក ក្នុង​វ័យ​កណ្ដាល។ កាល​គាត់​មាន​អាយុ​៤០​ឆ្នាំ គាត់​ក៏​បាន​ជាប់​គាំង​ដំណើរ​នៅ​ក្នុង​ការ​រស់​នៅ​វិល​វល់​ជា​មួយ​ប្រជាជន​អ៊‌ីស្រាអែល​អស់​រយៈ​ពេល​៤​ទសវត្សរ៍​ក្នុង​វាល​រហោស្ថាន ដោយ​សារ​មនុស្ស​ជុំ​វិញ​គាត់​មិន​បាន​ទុក​ចិត្ត​ព្រះ។ តែ​ក្នុង​អំឡុង​ពេល​ដ៏​នឿយណាយ និង​វិលវល់​នោះ លោក កាលែប នៅ​តែ​រួច​ផុត​ពី​ចិត្ត​ជូរ​ល្វីង និង​ការ​រអ៊ូរទាំ។ តាម​ពិត អ្វីៗ​ប្រែ​ជា​អាក្រក់​យ៉ាង​ខ្លាំង បាន​ជា​ពួក​បណ្ដា​ជន​ចាប់​ផ្ដើម​ស្វែង​រក​អ្នក​ដឹក​នាំ​ម្នាក់ ដើម្បី​នាំ​ពួក​គេ​ត្រឡប់​ទៅ​រក​ជីវិត​ចាស់​ដែល​សុខ​ស្រួល​ជាង​នេះ (ជន​គណនា…

Read article
ធ្វើ​ឲ្យ​គេ​ស្គាល់​សេចក្តី​មេត្តា​របស់​ព្រះគ្រីស្ទ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

កូល៉ុស ៣:៨-១៧ ចូរ​ឲ្យ​សេចក្តី​មេ​ត្រី​របស់​ព្រះគ្រីស្ទ​ត្រួតត្រា​នៅ​ក្នុង​ចិត្ត ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​សេចក្តី​នោះ​ឯង ឲ្យ​មាន​រូប​កាយតែ១ ហើយ​ត្រូវ​ដឹង​គុណ​ផង​។ កូល៉ុស ៣:១៥ តើ​ការ​ឈ្លោះ​ប្រកែក​គ្នា អាច​ជួយ​ឲ្យ​គេ​រក​ខុស​ត្រូវ​បានទេ? ទេ ​មិន​អាច​ទេ​។ អ្នក​ដឹកនាំ​របស់​ក្រុង​តូច​មួយ បាន​ដាស់តឿន​ប្រជាជន នៅ​ក្នុង​តំបន់​ឧទ្យាន​អេឌីរិនដាក អំពី​បញ្ហា​នេះ នៅពេល​ដែល​ជម្លោះ​រវាង​សកម្ម​ភាព​បរិស្ថាន​មួយ​ក្រុម និង​ម្ចាស់​អាជីវ​កម្ម​តូចៗ​ជា​ច្រើន បាន​ផ្ទុះ​ឡើង នៅ​ក្នុង​តំបន់​នេះ ដែល​​គេ​ហៅ​ការ​ប្រឈម​មុខ​ដាក់​គ្នា​នេះ​ថា “សង្គ្រាម​អេឌីរិនដាក”។ ការ​ដាក់​ឈ្មោះ​ដូច​នេះ គឺ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ប្រឆាំង​គ្នា នៅ​ក្នុង​ការ​សម្រេច​ថា ត្រូវ​អភិ​រក្ស ឬ​អភិវឌ្ឍ​តំបន់​ព្រៃ​ភ្នំ​ដ៏​ស្រស់​ស្អាត ស្ថិត​ក្នុង​ភូមិភាគ​ខាង​ជើង​នៃ​រដ្ឋ​ញូយ៉ក​។ អ្នក​ដឹកនាំ​ក្នុង​តំបន់​ក៏បាន​ស្រែក​ដាក់​សកម្មជន​បរិស្ថាន ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន គេ​ក៏​បានឮ​គាត់​ប្រាប់​ភាគី​ទាំង​សង្ខាង​ឲ្យ​ឈប់​ស្រែក​ដាក់​គ្នា​ទៀត ហើយ​​ព្យាយាម​ពិភាក្សា​គ្នា​ដោយ​សន្តិ​វិធី​។ គេ​ក៏​បាន​បង្កើត​សម្ព័ន្ធ​ដើម្បី​ប្រយោជន៍​រួម ​ធ្វើ​ជា​ស្ពានមេត្រី​រវាង​ភាគី​ទាំង​សង្ខាង​ដែល​មាន​ជម្លោះ​នោះ​។ ការ​ជួប​ប្រជុំ​គ្នា​ដោយ​សន្តិ​វិធី​ក៏បាន​នាំមក​នូវ​ការ​រីកចម្រើន ដែល​ក្នុង​នោះ​ផ្ទៃដី​ជាង៤០ម៉ឺនហិចតា​បាន​ទទួល​ការ​អភិ​រក្ស ខណៈ​ពេល​ដែល​បណ្តា​ក្រុង​ទាំងឡាយ នៅ​តំបន់​អេឌីរិនដាក កំពុង​មាន​ការ​រីកចម្រើន​ខ្លាំង​ជាង២០ឆ្នាំ​មុន​ទៅទៀត​។ ការ​ស្រុះ​ស្រួល​គ្នា​ដោយ​សន្តិ​វិធី​ គឺជា​ការ​ចាប់​ផ្តើម​ដ៏​ល្អ​ឆ្ពោះ​ទៅ​រក​ការ​រីកចម្រើន ប៉ុន្តែ សាវ័ក​ប៉ុល​បាន​បង្រៀន​អំពី​អ្វី​ដែល​ល្អ​ជាង​នេះ​ទៀត​។ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ជំនុំ​ដ៏​ក្មេង​ខ្ចី​នៅ​ទីក្រុង​កូល៉ុស​ថា “ចូរ​ឲ្យ​អ្នក​រាល់​គ្នា​លះ​អស់​ទាំង​អំពើ​នោះ គឺ​សេចក្តី​កំហឹង គ្នាន់​ក្នាញ់ គំរក់ ប្រមាថ និង​ពាក្យ​អពមង្គល ចេញពី​មាត់​ចោល​ទៅ”(កូល៉ុស ៣:៨)។ សាវ័ក​ប៉ុល​ក៏បាន​ជំរុញ​ពួកគេ​ឲ្យ​លះបង់​ចោល​ផ្លូវ​ជីវិត​ចាស់…

Read article
ពាក្យ​សម្ដី​ដែល​ជួយ មិនមែន​បំផ្លាញ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«មាន​ទាំង​ពាក្យ​សរសើរ និង​ពាក្យ​ប្រទេច​ផ្ដាសា ចេញ​មក​ពី​មាត់​តែ​១​នោះ​ឯង បង​ប្អូន​អើយ មិន​គួរ​គប្បី​ឲ្យ​មាន​ដូច្នោះ​ឡើយ។ តើ​រន្ធ​ទឹក​តែ​១​នឹង​អាច​ចេញ​ជា​ទឹក​សាប ហើយ​ភ្លាវ​ផង​បាន​ឬ​ទេ? បង​ប្អូន​អើយ តើ​ដើម​ល្វា​អាច​នឹង​បង្កើត​ផ្លែ​ជា​អូលីវ ឬ​ដើម​ទំពាំង​បាយ​ជូរ​បង្កើត​ផ្លែ​ជា​ល្វា​បាន​ឬ​ទេ ដូច្នេះ គ្មាន​រន្ធ​ទឹក​ណា​ចេញ​ទឹក​ជា​ប្រៃ​ផង​សាប​ផង​បាន​ឡើយ» (យ៉ាកុប ៣:‌១០-១២)។ ក្នុង​ដំណើរ​ជីវិត​របស់​យើង យើង​បាន​ជួប​កាលៈទេសៈ​ដែល​អយុត្តិធម៌ គ្មាន​មេត្តា និង​មិន​គួរ​ជួប ហើយ​ជា​ញឹក​ញាប់ យើង​ជួប​មនុស្ស​ដែល​យើង​មិន​ចង់​ជួប។ មុន​ពេល​យើង​ធ្វើ​ការ​ឆ្លើយ​តប​ដោយ​ពាក្យ​សម្ដី ក្នុង​ស្ថានភាព​ទាំង​នោះ យើង​ចាំ​បាច់​ត្រូវ​នឹក​ចាំ​សេចក្តី​ពិត​ដែល​ព្រះ​អម្ចាស់​បាន​បង្រៀន​ថា ពាក្យ​សម្ដី​របស់​យើង​ឆ្លុះ​បញ្ចាំង​អំពី​ចិត្ត​យើង (ម៉ាថាយ ១២:៣៤)។ បើ​ពាក្យ​សម្ដី​យើង​មិន​ស្រប​នឹង​ព្រះ​បន្ទូល​ព្រះ​គ្រីស្ទ​ទេ យើង​ត្រូវ​ពិនិត្យ​មើល​ចិត្ត​យើង​ជា​ដំបូង មិន​មែន​ពិនិត្យ​មាត់​យើង​ទេ។ ការ​នេះ​ក៏​បាន​បង្ហាញ អំពី​ព្រះ​រាជ​កិច្ច​ដែល​ព្រះ​អម្ចាស់​ធ្វើ​ក្នុង​យើង ពេល​ណា​យើង​ឆ្លើយ​តប​ចំពោះ​ការ​ប៉ះ​ទង្គិច ដោយ​ពាក្យ​សម្ដី​ដែល​ជួយ​ជា​ជាង​បំផ្លាញ។ អណ្ដាត​យើង​មាន​អំណាច​ខ្លាំង​ណាស់ ហើយ​យើង​អាច​ប្រើ​វា ដើម្បី​ជួយ លើក​ទឹក​ចិត្ត គាំទ្រ ជួយ​ឲ្យ​ចម្រើន​ឡើង ផ្សះផ្សា អត់​ទោស បង្រួប​បង្រួម និង​ឲ្យ​ពរ។ វា​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ដែល​បទ​គម្ពីរ​សុភាសិត​ជា​ច្រើន​បាន​លើក​ឡើង អំពី​ពាក្យ​សម្ដី​ដែល​យើង​និយាយ។ ស្ដេច សាឡូម៉ូន មាន​បន្ទូល​ថា «មាត់​នៃ​មនុស្ស​សុ​ចរិត ជា​អណ្ដូង​ជីវិត» (សុភាសិត ១០:១១)។ ទ្រង់​បាន​ប្រៀបធៀប​ការ​ប្រើ​ប្រាស់​ពាក្យ​សម្ដី​ទៅ​នឹង​ក្រវិល​ដ៏​ស្រស់​ស្អាត ដែល​បាន​លម្អ​អ្នក​ពាក់​វា…

Read article
គំរូ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ហូសេ ៣ ចូរ​ឲ្យ​ឯង​ទៅ​ស្រឡាញ់​ស្រី​នោះ​ទៀត​ចុះ គឺជា​ស្រី​ដែល​មាន​អ្នក​ដទៃ ស្រឡាញ់​ហើយ ក៏​ជា​ស្រី​សំផឹង​ផង ដូចជា​ព្រះយេហូវ៉ា​ទ្រង់​ក៏​ស្រឡាញ់ ដល់​ពួក​កូនចៅ​អ៊ីស្រាអែល​ដែរ​។ ហូសេ ៣:១ លោក​ស្កុត(Scott) និង​អ្នក​ស្រី​ប៊្រី(Bree) បាន​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត នៅពេល​ដែល​ពួកគេ​គិត​អំពី​ទំនាក់​ទំនង​ដែល​ពួកគេ​មាន​ជាមួយ​មិត្ត​ភក្តិ និង​សមាជិក​គ្រួសារ ដែល​បាន​ជ្រើស​រើស​យក​ផ្លូវ​ជីវិត​ដែល​ប្រាស​ចាក​ការ​បង្រៀន​ក្នុង​ព្រះ​គម្ពីរប៊ីប​។ ពួកគេ​មិន​ដឹង​ថា ត្រូវ​ធ្វើ​ដូច​ម្តេច​ទេ​។ នៅពេល​ដែល​ពួកគេ​សិក្សា​ព្រះ​គម្ពីរប៊ីប និង​អធិស្ឋាន ពួកគេ​ក៏​បាន​រក​ឃើញ​ដំណោះ​ស្រាយ​សម្រាប់​អនុវត្ត​ជា​ជំហានៗ​។ ទីមួយ ពួកគេ​បាន​ពង្រឹង​សេចក្តី​ស្រឡាញ់​ដែល​ពួកគេ​មាន​ចំពោះ​មិត្ត​ភក្តិ និង​មនុស្ស​ជាទី​ស្រឡាញ់​។ ទីពីរ ពួកគេ​បាន​ទទួល​ស្គាល់​អ្វី​ដែល​ពិត និង​ល្អ ដែល​អ្នក​ទាំង​នោះ​មាន ផ្អែក​ទៅលើ​ការ​រៀបចំ​ដ៏​ល្អ​របស់​ព្រះ ហើយ​ទីបី ពួកគេ​ក៏បាន​ទំនាក់​ទំនងជា​មួយ​អ្នក​ទាំង​នោះ ដោយ​សេចក្តី​ស្រឡាញ់ ដោយ​ពឹង​ផ្អែកលើ​ប្រាជ្ញា​ក្នុង​ព្រះ​គម្ពីរ​។ ក្រោយមក ទំនាក់​ទំនង​របស់​ពួកគេ​មាន​ការ​ទុកចិត្ត​គ្នា​កាន់តែ​ខ្លាំង ខណៈ​ពេល​ដែល​លោក​ស្កត់ និង​អ្នក​ស្រី​ប្រ៊ី​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​តាម​គំរូ​ព្រះគ្រីស្ទ​។ លោក​ហូសេ​ទំនងជា​មិន​ដឹង​ថា ត្រូវ​បន្ត​ទំនាក់​ទំនងជា​មួយ​ភរិយា​របស់​គាត់​ដូច​ម្តេច​ទេ នៅពេល​ដែល​នាង​បាន​ជ្រើស​រើស​យក​ផ្លូវ​ជីវិត​ផិត​ក្បត់ ដែល​ទាស់​ប្រឆាំង​នឹង​ព្រះ ហើយ​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់​ និង​អាម៉ាស់​យ៉ាង​ខ្លាំង​។ ព្រះអម្ចាស់​ក៏បាន​បង្គាប់​លោក​ហោរា ឲ្យ​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​ភរិយា​របស់​គាត់​សារ​ជា​ថ្មី ទោះ​នាង​ជា​មនុស្ស​ផិត​ក្បត់​យ៉ាងណា​ក៏ដោយ(ហូសេ ៣:១)។ លោក​ហោរា​ពិតជា​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​នាង​សារ​ជា​ថ្មី​មែន ហើយ​ទន្ទឹម​នឹង​នោះ​គាត់​ក៏បាន​ទទួល​ស្គាល់​អ្វី​ដែល​ត្រឹម​ត្រូវ និង​ពិត ចំពោះ​ពួកគេ និង​ចំពោះ​ទំនាក់​ទំនង​របស់​ពួកគេ​នៅ​ចំពោះ​ព្រះ(ខ.៣)។ ទំនាក់​ទំនង​ដែល​គាត់​មាន​ជាមួយ​នាង បាន​ធ្វើ​ជា​និមិត្តរូប​បង្ហាញ​អំពី​បញ្ហា​ប្រឈម​ដែល​ព្រះ​ទ្រង់​មាន ក្នុង​ទំនាក់​ទំនងជា​មួយ​រាស្រ្ត​អ៊ីស្រាអែល​ដែល​បាន​បះបោរ​ទាស់​នឹង​ព្រះអង្គ​។…

Read article
ពាក្យ​សម្ដី​ដ៏​គ្រោះ​ថ្នាក់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ហើយ​អណ្ដាត​ក៏​ជា​ភ្លើង​ដែរ គឺ​ជា​លោកីយ៍​ដ៏​ពេញ​ដោយ​សេចក្តី​ទុច្ចរិត ជា​គ្រឿង​រាប់​បញ្ចូល​ជា​១​នឹង​អវយវៈ​ឯ​ទៀត​របស់​យើង ជា​របស់​ដែល​ធ្វើ​ឲ្យ​រូប​កាយ​ទាំង​មូល​ស្មោកគ្រោក ក៏​បញ្ឆេះ​ទាំង​ផ្លូវ​ជីវិត​ផង ហើយ​ភ្លើង​ឆេះ​នោះ​មកពី​ស្ថាន​នរក​ដែរ…តែ​ឯ​អណ្ដាត​វិញ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ផ្សាំង​បាន​ឡើយ» (យ៉ាកុប ៣:៦, ៨)។ មាន​របស់​បី​យ៉ាង​ដែល​មិន​អាច​វិល​ត្រឡប់​មក​វិញ គឺ​ទឹក​មាត់​ដែល​ស្ដោះ​ទៅ​លើ​ដី​ ពាក្យ​សម្ដី​ដែល​និយាយ​ហួស​ហើយ និង​ឱកាស​ដែល​បាន​កន្លង​ផុត។ ពាក្យ​សម្ដី​ដែល​យើង​និយាយ​ហើយ មិន​អាច​លេប​វិញ​បាន​ទេ។ ជាង​នេះ​ទៅ​ទៀត នៅ​ថ្ងៃ​ជំនុំ​ជម្រះ ព្រះ​ទ្រង់​នឹង​ឲ្យ​យើង​ទទួល​ខុស​ត្រូវ​ចំពោះ​ពាក្យ​គ្រប់​ម៉ាត់​ដែល​យើង​បាន​និយាយ សូម្បី​តែ​ពាក្យ​ដែល​និយាយ​ដោយ​ឥត​បើ​គិត (ម៉ាថាយ ១២:៣៦)។ គឺ​ដូច​ដែល​ស្ដេច សាឡូម៉ូន បាន​មាន​បន្ទូល​ថា «អ្នក​ណា​ដែល​រវាំង​មាត់ នោះ​រមែង​រក្សា​ជីវិត​ខ្លួន តែ​អ្នក​ណា​ដែល​ហា​មាត់​ធំ នោះ​នឹង​ត្រូវ​វិនាស​ទៅ» (សុភាសិត ១៣:៣) ហើយ «ទោះ​ទាំង​សេចក្តី​ស្លាប់ ហើយ​នឹង​ជីវិត​ក៏​នៅ​ក្នុង​អំណាច​នៃ​អណ្ដាត​ដែរ» (១៨:២១)។ ពាក្យ​សម្ដី​របស់​យើង​អាច​លើក​ទឹក​ចិត្ត ធ្វើ​ឲ្យ​គេ​ចម្រើន​ឡើង និង​នាំ​ឲ្យ​មាន​ការ​ប្រោស​ឲ្យ​ជា​ផង​ដែរ។ ប៉ុន្តែ វា​ក៏​បណ្ដាល​ឲ្យ​មាន​ការ​ឈ្លោះ ការ​ប្រកែក​គ្នា និង​បង្ក​ការ​ខូច​ខាត។ ស្ដេច សាឡូម៉ូន ក៏​បាន​ធ្វើ​ការ​បក​ស្រាយ​ដោយ​ប្រើ​ពាក្យ​ប្រៀប​ប្រដូច​អំពី​ចរិត​​លក្ខណៈ​ជា​ច្រើន​របស់​ពាក្យ​សម្ដី​ដ៏​គ្រោះ​ថ្នាក់​នោះ។ ទ្រង់​ពិពណ៌នា​ថា ពាក្យ​សម្ដី​ដែល​និយាយ​ចេញ​មក​ដោយ​ឥត​បើ​គិត គឺ​ប្រៀប​ដូច​ជា «ចាក់​ដោយ​ដាវ» (១២:១៨)។ ជា​ញឹក​ញាប់ យើង​និយាយ​ចេញ​មក ដោយ​មិន​បាន​បង្ខាំង​មាត់​ខ្លួន​ឯង ហើយ​យើង​ក៏​បាន​ក្លាយ​ជា​មនុស្ស​ដែល «ឆ្លើយ​មុន​ដែល​បាន​ស្តាប់​រឿង»…

Read article
ក្តី​អំណរ​ដែល​កើត​ឡើង​ពី​ការ​ឲ្យ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

កិច្ចការ ៩:៣៦-៤៣ មាន​សិស្ស​ស្រី​ម្នាក់​ឈ្មោះ តេប៊ីថា (ស្រាយ​ថា នាង​ក្តាន់) នាង​នោះ​បាន​ធ្វើ​គុណ ហើយ​ដាក់​ទាន​ជា​ច្រើន​។ កិច្ចការ ៩:៣៦ ក្នុង​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​រយៈ​ពេល៥ម៉ោង ស្រ្តី​ម្នាក់​បាន​យក​ខ្សែ​អំបោះ​មក​អង្គុយ​ចាក់​អាវ​រងា​យ៉ាង​ញាប់ដៃ​។ ខណៈ​ពេល​ដែល​គាត់​ត្រឡប់​ម្ជុល​ចុះ​ឡើងៗ ក្នុង​ការ​ចាក់​អាវ​រងា​នោះ គាត់​បាន​សង្កេត​ឃើញ​ទារក​អាយុ៥ខែ​ម្នាក់ កំពុង​មើល​សកម្មភាព​របស់​គាត់ យ៉ាង​ជក់​ចិត្ត​។ បន្ទាប់មក គាត់​ក៏បាន​គិត​ឃើញថា គាត់​នឹង​ផ្អាក​ការ​ចាក់​អាវ​រងា​នោះ​មួយ​រយៈ​សិន ហើយ​ងាក​មក​ចាក់​មួក​តូច​មួយ​សម្រាប់​ទស្សនិកជន​ដ៏​តូច​ល្អិត​ម្នាក់​នោះ ដែល​បាន​ស្ញប់​ស្ញែង​ចំពោះ​សកម្មភាព​របស់​គាត់​។ ទោះជា​យ៉ាងណា​ក៏ដោយ គាត់​ក៏​បាន​ចាក់​មួក​នោះ​រួច​រាល់​ ក្នុងរយៈ​ពេល​ដែល​គាត់​សេសសល់ ក្នុង​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​នោះ តែមួយ​ម៉ោង​ប៉ុណ្ណោះ​។ នៅ​ពេល​គាត់​ជូន​មួក​នោះ​ទៅ​ម្តាយ​របស់​ក្មេង​តូច ក្រុម​គ្រួសារ​ទាំងមូល​ក៏​បាន​ទទួល​យក​វា​ដោយ​ចិត្ត​រីករាយ ខណៈ​ពេល​ដែល​អ្នក​ដំណើរ​ដទៃ​ទៀត​បាន​ញញឹម ហើយ​ទះដៃ​អបអរ​។ អំណោយ​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ច្រើនតែ​នាំមក​នូវ​ក្តី​អំណរ​ដល់​អ្នក​ទទួល​។ តាមរយៈ​អំណោយ​នោះ ម្ចាស់​អំណោយ​ក៏​អាច​បង្ហាញ​ឲ្យ​យើង​ឃើញ​សេចក្តី​សប្បុរស​របស់​ព្រះគ្រីស្ទ​ផង​ដែរ ទោះ​អំណោយ​នោះ​គឺជា​អ្វី​ដែល​យើង​ត្រូវ​ការ ឬ​គ្រាន់តែ​ចង់​បាន​ក៏ដោយ​។ ក្នុង​សម័យ​ពួក​ជំនុំ​ដំបូង នាង​តេប៊ីថា​មាន​ទីបន្ទាល់​ល្អ ដោយសារ​នាង​ចូល​ចិត្ត​ចែក​សំលៀក​បំពាក់ និង​តែងតែ​ធ្វើ​ការ​ល្អ និង​ជួយ​យក​អសារ​អ្នកក្រ(កិច្ចការ ៩:៣៦)។ នៅពេល​ដែល​នាង​លាចាក​លោក អស់អ្នក​ដែល​ទទួល​អំណោយ​របស់​នាង ក៏បាន​បង្ហាញ​សំលៀក​បំពាក់ ដែល​នាង​បាន​កាត់ដេរ​ឲ្យ​ពួកគេ(ខ.៣៩)។ ពួកគេ​បាន​ធ្វើ​បន្ទាល់​អំពី​សេចក្តី​សប្បុរស និង​អំពី​របៀប​ដែល​ព្រះ​បាន​ធ្វើ​ការ​ក្នុង​ជីវិត​របស់​ពួកគេ តាមរយៈ​នាង​។ ហេតុការណ៍​ដ៏​អស្ចារ្យ​បាន​កើត​ឡើង នៅពេល​ដែល​សាវ័ក​ពេត្រុស​បាន​អធិស្ឋាន​ប្រោស​នាង​តេប៊ីថា ឲ្យ​រស់​ឡើង​វិញ ដោយ​អំណាច​នៃ​ព្រះវិញ្ញាណបរិសុទ្ធ(ខ.៤០)។ អ្នក​ដែល​គោរព​ស្រឡាញ់​នាង​បាន​ឃើញ​ហេតុការណ៍​នេះ…

Read article
ខិតខំ​រត់​កាន់​តែ​ខ្លាំង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬអី​ថា ពួក​អ្នក​ដែល​រត់​នៅ​ទី​ប្រណាំង គេ​រត់​ទាំង​អស់​គ្នា ប៉ុន្តែ​មាន​តែ​១ទេ​ដែល​បាន​រង្វាន់? ដូច្នេះ ចូរ​រត់​បែប​ឲ្យ​បាន​រង្វាន់​ចុះ ហើយ​អស់​អ្នក​ដែល​ត​យុទ្ធ​គ្នា គេ​ខំអត់​សង្កត់​ចិត្ត​គ្រប់​ជំពូក គឺ​ធ្វើ​ដូច្នោះ ដើម្បី​ឲ្យ​បាន​តែ​ភួង​ជ័យ​ដែល​ត្រូវ​ពុក​រលួយ តែ​យើង​រាល់​គ្នា​វិញ គឺ​ឲ្យ​បាន​មកុដ១ ដែល​មិន​ចេះ​ពុក​រលួយ​ឡើយ បាន​ជា​ខ្ញុំ​ខំ​រត់​យ៉ាង​ដូច្នោះ មិន​មែន​បែប​ដូច​ជា​មិន​ស្គាល់​ផ្លូវ​ទេ» (១កូរិនថូស ៩:២៤-២៦)។ ការ​ប្រកួត​កីឡា មាន​សារៈ​សំខាន់​ណាស់​ក្នុង​វប្បធម៌​ជនជាតិ​ក្រិក ហើយ​បាន​សាយភាយ​ដល់​ភាគ​ខាង​កើត​នៃ​ចក្រភព​រ៉ូម៉ាំង​ក្នុង​គ្រា​សញ្ញា​ថ្មី។ អ្នក​និពន្ធ​ម្នាក់​បាន​និយាយ​ដោយ​សង្ខេប អំពី​ទីក្រុង​កូរិនថូស​ថា ជា​ទី​ក្រុង​ដែល​ប្រជាជន​ទាម​ទារ​តែ​របស់​សំខាន់​ពីរ​យ៉ាង​ប៉ុណ្ណោះ​គឺ នំ​ប៉័ង និង​ការ​ប្រកួត​កីឡា1។ ការ​ប្រកួត​តូចៗ​ប្រចាំ​តំបន់ ផ្តល់​ឲ្យ​នូវ​រង្វាន់​ជា​ច្រើន​ប្រភេទ តែ​ក្នុង​ការ​ប្រកួត​ធំៗ មាន​រង្វាន់​តែ​មួយ​ប៉ុណ្ណោះ​សម្រាប់​អ្នក​ឈ្នះ ដែល​ច្រើន​តែ​ជា មកុដ​ធ្វើ​ពី​ស្លឹក​ឈើ។ អ្នក​ប្រកួត​ចំណាយ​ពេល​ជា​ច្រើន​ខែ​ឆ្នាំ​នៃ​ជីវិត​របស់​ពួក​គេ ដើម្បី​កាត់​ផ្តាច់​ខ្លួន​ចេញ​ពី​ការ​សប្បាយ​ផ្សេងៗ ដែល​មាន​ដូច​ជា​ទំនាក់​ទំនង ចំណី​អាហារ និង​ការ​ដេញ​តាម​ការ​សប្បាយ​គ្រប់​យ៉ាង ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​បាត់​បង់​សមត្ថភាព​យក​ជ័យ​ជម្នះ ពោល​គឺ​ដើម្បី​ផ្ដោត​ចិត្ត​ទៅ​លើ​មកុដ​មួយ​ធ្វើ​ពី​ស្លឹក​ឈើ។ សាវ័ក ប៉ុល ក៏​បាន​និយាយ​ប្រៀប​ធៀប​នឹង​រឿង​នេះ ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ជឿ​ព្រះ​ឲ្យ​រស់​នៅ ដោយ​ភ្នែក​ផ្ដោត​ទៅ​រក​រង្វាន់​ដ៏​អស់​កល្ប​ដែល​ជា​ការ​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​គ្រីស្ទ និង​មាន​ការ​រួប​រួម​ជា​មួយ​ព្រះ​អង្គ។ ក្នុង​ការ​ប្រកួត​ឆ្លង​ខេត្ត​របស់​ក្រុម​កីឡាករ​ប្រចាំ​សាលា​រៀន ការ​ប្រកួត​ដែល​មាន​កីឡាករ​ជា​ច្រើន​ចូល​រួម​ពី​ដំបូង មិន​យូរ​ប៉ុន្មាន ក៏​បាន​ប្រែ​ក្លាយ​ជា​៣​ក្រុម ដូចជា ក្រុម​តូច​ជាងគេ​ដែល​ប្រកួត​ដើម្បី​ឲ្យ​បាន​មេដាយ​មាស និង​ក្រុម​ធំជាង​គេ​ដែល​រត់​នៅ​កណ្ដាល​ដែល​ទោះ​មិន​ឈ្នះ​បាន​មេដាយ​មាស​ក៏​មិន​អី ហើយ​ក្រុម​ដែល​រត់​ក្រោយ​គេ​គឺ​ប្រៀប​ដូច​ជា វិញ្ញាណ​ដែល​សង្ស័យ មាន​ការ​រំខាន និង​មាន​ការ​ខក​ចិត្ត។…

Read article