ចិត្តដែលស្រឡាញ់ព្រះគ្រីស្ទ
ម៉ាថាយ ១៥:៧-២០ ដ្បិតគឺពីក្នុងចិត្តនោះឯងដែលចេញអស់ទាំងគំនិតអាក្រក់ … សេចក្តីទាំងនោះទើបធ្វើឲ្យមនុស្សស្មោកគ្រោកមែន។ ម៉ាថាយ ១៥:១៩-២០ ខ្ញុំធ្លាប់និយាយប្រាប់ខ្លួនឯងថា ដរាបណាខ្ញុំបិទមាត់មិននិយាយអ្វីសោះ ខ្ញុំនឹងមិនធ្វើអ្វីខុសឡើយ។ កាលនោះ ខ្ញុំកំពុងតែទប់កំហឹង ចំពោះមិត្តរួមការងារម្នាក់ បន្ទាប់ពីខ្ញុំមានការយល់ច្រឡំចំពោះពាក្យសម្តីរបស់គាត់។ ដោយសារយើងត្រូវជួបគ្នាជារៀងរាល់ថ្ងៃ នៅកន្លែងធ្វើការ ខ្ញុំក៏បានសម្រេចចិត្តថា ខ្ញុំនឹងកាត់បន្ថយការនិយាយស្តី ដោយនិយាយតែពេលដែលចាំបាច់ប៉ុណ្ណោះ( ដើម្បីសងសឹក ដោយការមិននិយាយរកគាត់)។ តើការបង្ហាញចេញអាកប្បកិរិយាដ៏ស្ងាត់ស្ងៀមដូចនេះ ជាទង្វើត្រឹមត្រូវដែរឬទេ? ព្រះយេស៊ូវបានមានបន្ទូលថា អំពើបាបកើតចេញពីចិត្តរបស់យើង(ម៉ាថាយ ១៥:១៩-២០)។ ការស្ងាត់ស្ងៀមរបស់ខ្ញុំអាចកុហកអ្នកដទៃ ឲ្យគិតថា ខ្ញុំមិនមានបញ្ហាអ្វីទេ ប៉ុន្តែ ខ្ញុំមិនអាចកុហកព្រះបានឡើយ។ ព្រះអង្គជ្រាបថា ខ្ញុំកំពុងលាក់កំហឹងនៅក្នុងចិត្តខ្ញុំ។ ខ្ញុំប្រៀបដូចជាពួកផារិស៊ី ដែលថ្វាយព្រះកិត្តិនាមដល់ព្រះអម្ចាស់ តែបបូរមាត់ តែមិនបានគោរពប្រតិបត្តិព្រះអង្គនៅក្នុងចិត្តទេ(ខ.៨)។ ទោះសប្បកក្រៅរបស់ខ្ញុំមិនបានបង្ហាញអារម្មណ៍ពិតរបស់ខ្ញុំក៏ដោយ ក៏ភាពជូរល្វីងកំពុងតែរីកធំឡើង ក្នុងចិត្តខ្ញុំ។ ក្តីអំណរ និងភាពជិតស្និទ្ធដែលខ្ញុំមានជាមួយព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ក៏បានរលាយបាត់អស់។ នេះជាផលវិបាកនៃការចិញ្ចឹមចិត្ត និងការលាក់បាំងអំពើបាបនៃការមិនអត់ទោសឲ្យគេ។ ដោយសារព្រះគុណព្រះ ខ្ញុំក៏បានប្រាប់មិត្តរួមការងារខ្ញុំ អំពីអារម្មណ៍របស់ខ្ញុំ ហើយក៏បានសុំទោសគាត់។ គាត់ក៏បានអត់ទោសឲ្យខ្ញុំ ហើយទីបំផុតយើងក៏បានក្លាយជាមិត្តល្អ។ ព្រះយេស៊ូវបានមានបន្ទូលថា “ដ្បិតគឺពីក្នុងចិត្តនោះឯងដែលចេញអស់ទាំងគំនិតអាក្រក់”(ខ.១៩)។ ភាពជ្រះស្រឡះក្នុងចិត្តយើងពិតជាសំខាន់ ព្រោះការអាក្រក់ដែលលាក់នៅក្នុងចិត្តយើង…
Read article