You are here:
ហួសការយល់ដឹងរបស់យើង

ដោយ​យើង​ខ្ញុំ​មិន​រាប់​អាន​របស់​ដែល​មើល​ឃើញ​ឡើយ គឺ​រាប់​អាន​តែ​របស់​ដែល​មើល​មិន​ឃើញ​វិញ ដ្បិត​របស់​ដែល​មើល​ឃើញ នោះ​ស្ថិតស្ថេរ​មិន​យូរ​ប៉ុន្មាន​ទេ តែ​ឯ​របស់​ដែល​មើល​មិន​ឃើញ នោះ​នៅ​ស្ថិតស្ថេរ​អស់​កល្ប​ជានិច្ច​វិញ។ ២កូរិនថូស ៤:១៨ ស្វាមី​ខ្ញុំ​បាន​ជួប​ការ​ពិបាក ពេល​ដែល​គាត់​បាន​ដឹង​ថា គាត់​នឹង​ត្រូវ​បាត់​បង់​ការងារ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ដោយសារ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីត១៩។ យើង​ជឿ​ថា ព្រះ​ទ្រង់​នឹង​បំពេញ​តម្រូវ​ការ​របស់​យើង ប៉ុន្តែ ភាព​មិន​ច្បាស់​លាស់ អំពី​រឿង​ដែល​នឹង​កើត​ឡើង នៅ​តែ​ធ្វើ​ឲ្យ​យើង​មាន​ការ​បារម្ភ។ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​សម្រួល​អារម្មណ៍​ខ្លួន​ឯង ខ្ញុំ​ក៏​បាន​មើល​បទ​កំណាព្យ​ដែល​ខ្ញុំ​ចូល​ចិត្ត ដែល​ត្រូវ​បាន​និពន្ធ ដោយ​អ្នក​កំណែ​ទម្រង់ នៅ​សតវត្សរ៍​ទី​១៦ ដែល​គេ​បាន​ដាក់​រហ័ស​នាម​ឲ្យ​ថា លោក ចន(John) នៃ​ឈើ​ឆ្កាង។ កំណាព្យ​នោះ​មាន​ចំណង​ជើង​ថា “ខ្ញុំ​ចូល​ខាង​ក្នុង ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​នៅ​ទីណា” ហើយ​បាន​ពិពណ៌នា អំពី​ភាព​អស្ចារ្យ​នៃ​ការ​ថ្វាយ​បញ្ហា​របស់​យើង​ដល់​ព្រះ ពេល​ដែល​យើង​រៀន​ស្គាល់​ជំនួយ​មក​ពី​ព្រះ ដែល​ហួស​ការ​យល់​ដឹង​របស់​យើង។ នោះ​ជា​អ្វី​ដែល​ស្វាមី​ខ្ញុំ និង​ខ្ញុំ​បាន​ព្យាយាម​ធ្វើ ក្នុង​រដូវ​កាល​ដ៏​ពិបាក​នោះ ដោយ​ងាក​ចេញ​ពី​ការ​ពឹង​ផ្អែក​លើ​សមត្ថភាព​ខ្លួន​ឯង ដែល​អាច​គ្រប់​គ្រង និង​យល់​ដឹង​មិន​គ្រប់​គ្រាន់ ហើយ​ងាក​មក​ផ្តោត​ចិត្ត​ទៅ​លើ​ព្រះ ដែល​យើង​អាច​រក​ឃើញ​ព្រះ​អង្គ​នៅ​ជុំវិញ​ខ្លួន​យើង តាម​របៀប​ដែល​មិន​នឹក​ស្មាន​ដល់ ដោយ​អាថ៌កំបាំង និង​តាម​របៀប​ដ៏​ស្រស់​ស្អាត។ សាវ័ក​ប៉ុល​បាន​ជំរុញ​អ្នក​ជឿ​ទាំង​ឡាយ ឲ្យ​ងាក​ចេញ​ពី​ការ​អ្វី​ដែល​មើល​ឃើញ ទៅ​រក​អ្វី​ដែល​មើល​មិន​ឃើញ ចេញ​ពី​ការ​ពិត​ដែល​នៅ​ខាង​ក្រៅ ទៅ​រក​ការ​ពិត​ដែល​នៅ​ខាង​ក្នុង ចេញ​ពី​បញ្ហា​ដែល​កើត​មាន​បណ្ដោះ​អាសន្ន ទៅ​រក “សិរីល្អ​អស់​កល្ប​ជានិច្ច…

Read article
សន្តិភាពរបស់ព្រះអង្គ

ឯ​អ្នក​ណា​ដែល​មាន​គំនិត​ជាប់​តាម​ទ្រង់ នោះ​ទ្រង់​នឹង​ថែ​រក្សា​អ្នក​នោះ ឲ្យ​មាន​សេចក្តី​សុខ​ពេញ​ខ្នាត ដោយ​ព្រោះ​គេ​ទុក​ចិត្ត​នឹង​ទ្រង់។ អេសាយ ២៦:៣ មាន​ពេល​មួយ ខ្ញុំ​បាន​ជម្នះ​​ភាព​តាន​តឹង នៅ​កន្លែង​ធ្វើការ ដែល​មាន​ពេញ​ដោយ​ការ​ប៉ះ​ទង្គិច​គ្នា។ ការ​ព្រួយ​បារម្ភ​បាន​ក្លាយ​ជា​ទម្លាប់​របស់​ខ្ញុំ​ទៅ​ហើយ ដូចនេះ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ឃើញ​ខ្លួន​ឯង​មាន​សន្តិ​ភាព​ក្នុង​ចិត្ត។ ជា​ជាង​មាន​ការ​ថប់​បារម្ភ ខ្ញុំ​អាច​ឆ្លើយ​តប​ចំពោះ​បញ្ហា ដោយ​ចិត្ត និង​គំនិត​ដែល​ស្ងប់​។ ខ្ញុំ​ដឹង​ថា មាន​តែ​ព្រះ​ទេ ដែល​អាច​ប្រទាន​សន្តិភាព ឬ​សេចក្តី​សុខ​សាន្ត​នេះ​បាន។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​ផ្សេង​ទៀត ក្នុង​ជីវិត​ខ្ញុំ ពេល​ដែល​អ្វី​ៗ​មាន​ដំណើរ​ការ​ល្អ ចិត្ត​របស់​ខ្ញុំ​បែរ​ជា​គ្មាន​សន្តិភាព​ទៅ​វិញ។ ខ្ញុំ​ដឹង​ថា វា​បណ្តាល​មក​ពី​ខ្ញុំ​ទុក​ចិត្ត​លើ​សមត្ថភាព​ខ្លួន​ឯង ជា​ជាង​ជឿ​ព្រះ និង​ការ​ដឹកនាំ​របស់​ព្រះ​អង្គ។ ក្រឡេក​មក​ក្រោយ​វិញ ខ្ញុំ​ក៏​បាន​ដឹង​ថា សន្តិភាព​ពិត​ប្រាកដ គឺ​សន្តិភាព​របស់​ព្រះ គឺ​មិន​ផ្តេក​ផ្តួល​ទៅ​តាម​កាលៈទេសៈ​របស់​យើង​នោះ​ទេ តែ​ដោយសារ​យើង​ទុក​ចិត្ត​ព្រះ​អង្គ។ សន្តិភាព​របស់​ព្រះ​កើត​មាន​ដល់​យើង ពេល​ដែល​គំនិត​របស់​យើង​ជាប់​តាម​ព្រះ​អង្គ​(អេសាយ ២៦:៣)។ ក្នុង​ព្រះគម្ពីរ​ដើម​ជា​ភាសា​ហេព្រើរ ពាក្យ ជាប់​តាម គឺ​មាន​ន័យ​ថា “ពឹង​ផ្អែក​លើ”។ កាល​ណា​យើង​ពឹង​ផ្អែក​លើ​ព្រះ​អង្គ យើង​នឹង​បាន​ពិសោធន៍​នូវ​ព្រះ​វត្ត​មាន​ដ៏​សុខ​សាន្ត​របស់​ព្រះ​អង្គ។ យើង​អាច​ទុក​ចិត្ត​ព្រះ ដោយ​នឹក​ចាំ​ថា ព្រះអង្គ​ទម្លាក់​មនុស្ស​អួត និង​មនុស្ស​អាក្រក់​ចុះ ឲ្យ​រៀប​ទាប ហើយ​តម្រង់​ផ្លូវ​ឲ្យ​អ្នក​ដែល​ស្រឡាញ់​ព្រះ​អង្គ(ខ.៥-៧)។ ពេល​ណា​ខ្ញុំ​បាន​ពិសោធន៍​នឹង​សន្តិភាព ក្នុង​រដូវ​កាល​ដ៏​ពិបាក…

Read article
សមត្ថភាពយើងមានកំណត់

ចូរ​ផ្ទេរ​គ្រប់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ទ្រង់ ដ្បិត​ទ្រង់​តែង​យក​ព្រះទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា។ ១ពេត្រុស ៥:៧ កាល​លោក​អ័ប្រាហាំ លីនខិន(Abraham Lincoln) ក្លាយ​ជា​ប្រធានាធិតី​អាមេរិក គាត់​មាន​ភារកិច្ច​ដឹក​នាំ​ប្រទេស​ដែល​កំពុង​​បែក​បាក់។ គេ​បាន​ចាត់​ទុក​លោក​លីនខិន ជា​អ្នក​ដឹកនាំ​ដែល​មាន​ប្រាជ្ញា និង​មនុស្ស​ដែល​មាន​សីលធម៌​ខ្ពស់ តែ​ចារិក​លក្ខណៈ​មួយ​ទៀត​របស់​គាត់ ​គឺ​ការ​ចូល​ចិត្ត​ពឹង​ផ្អែក​លើ​ព្រះ ធ្វើ​ជា​ប្រភព​នៃ​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​គាត់​មាន។ គាត់​ដឹង​ថា គាត់​មាន​សមត្ថភាព​មិន​គ្រប់​គ្រាន់ សម្រាប់​ធ្វើ​កិច្ចការ​នៅ​ចំពោះ​មុខ។ តើ​គាត់​បាន​ឆ្លើយ​តប​ដូច​ម្តេច ចំពោះ​ភាព​មិន​គ្រប់​គ្រាន់​នោះ? លោក​លីនខិន​បាន​មាន​ប្រសាសន៍​ថា “មាន​ពេល​ជា​ច្រើន​ដង ដែល​ខ្ញុំ​បាន​ទទួល​ការ​ជំរុញ​ចិត្ត​ឲ្យ​លត់​ជង្គង់​ចុះ ដោយសារ​ខ្ញុំ​ដឹង​ថា ក្រៅ​ពី​ចូល​ទៅ​ក្នុង​ព្រះ​វត្ត​មាន​ព្រះអង្គ ខ្ញុំ​គ្មាន​កន្លែង​ផ្សេង​ដែល​ត្រូវ​ទៅ​ទេ។ ប្រាជ្ញា​របស់​ខ្ញុំ និង​អ្វី​ៗ​ដែល​ខ្ញុំ​មាន ហាក់​ដូច​ជា​មិន​គ្រប់​គ្រាន់ នៅ​ថ្ងៃ​នោះ​ទេ”។ ពេល​ណា​យើង​ជួប​បញ្ហា​ប្រឈម​ដែល​ត្រូវ​ឆ្លង​កាត់ ហើយ​យើង​ដឹង​ថា ប្រាជ្ញា ចំណេះ​ដឹង ឬ​កម្លាំង​របស់​យើង​មាន​កំណត់ នោះ​យើង​ចាំបាច់​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេស៊ូវ ដូច​លោក​លីនខិន​ផង​ដែរ ដ្បិត​សមត្ថភាព​ព្រះអង្គ​គ្មាន​ដែន​កំណត់​ឡើយ។ សាវ័ក​ពេលត្រុស​ក៏​បាន​រំឭក​យើង អំពី​ការ​ដែល​គាត់​បាន​ពឹង​ផ្អែក​លើ​ព្រះអង្គ​ផង​ដែរ។ គឺ​ដូច​ដែល​គាត់​បាន​សរសេរ​ថា “​ចូរ​ផ្ទេរ​គ្រប់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ទ្រង់ ដ្បិត​ទ្រង់​តែង​យក​ព្រះទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា”(១ពេត្រុស ៥:៧)។ ព្រះ​ទ្រង់​មាន​សេចក្តី​ស្រឡាញ់​ចំពោះ​កូន​ព្រះ​អង្គ ព្រម​ទាំង​មាន​គ្រប់​អំណាច​ចេស្តា គឺ​សក្តិសម​បំផុត​នឹង​ឲ្យ​យើង​ចូល​ទៅ​រក​ព្រះ​អង្គ ដោយ​ភាព​ទន់​ខ្សោយ​របស់​យើង ដោយ​ការ​អធិស្ឋាន។ យើង​ចូល​ទៅ​រក​ព្រះយេស៊ូវ ដោយ​ទទួល​ស្គាល់ នៅ​ចំពោះ​ព្រះ​អង្គ​ថា យើង​មាន​ចំណុច​ខ្វះ​ខាត តែ​ព្រះ​អង្គ​មាន​ភាព​គ្រប់​គ្រាន់​អស់​កល្ប​ជានិច្ច។ លោក​លីនខិន​បាន​មាន​ប្រសាសន៍​ថា…

Read article
ជីវិតដែលមានភាពត្រឹមត្រូវ

សេចក្តី​សុចរិត​របស់​មនុស្ស​ទៀង​ត្រង់ នឹង​នាំ​ផ្លូវ​គេ​។ សុភាសិត ១១:៣ អេបិល មូតៃ(Abel Mutai)​ ជា​កីឡាករ​រត់​ប្រណាំង​មក​ពី​ប្រទេស​គែនយ៉ា​ បាន​ចូល​រួម​ការ​ប្រកួត​រត់​ប្រណាំង​អន្តរជាតិ កាត់​តាម​សណ្ឋានដី​ខុស​ៗ​គ្នា​ក្នុង​ប្រទេស ដែល​មាន​ការ​ពិបាក​យ៉ាង​ខ្លាំង។ នៅ​សល់​តែ​ពីរបី​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ គាត់​រត់​ទៅ​ដល់​ទី​ហើយ ដោយ​គាត់​កំពុង​នាំ​មុខ​គេ។ ដោយសារ​គាត់​មាន​ការ​យល់​ច្រឡំ ចំពោះ​ផ្លាក​សញ្ញា ដែល​ធ្វើ​ឲ្យ​គាត់​គិត​ថា គាត់​បាន​ឆ្លង​ផុត​ទី​ហើយ ដូចនេះ គាត់ក៏បានឈប់រត់ ទាំងមិនទាល់ដល់ទី។ លោក​អ៊ីវ៉ាន ហ្វឺណានដេស អាណាយ៉ា(Ivan Fernandez Anaya) ជា​កីឡាករ​អេស្ប៉ាញ ដែល​ត្រូវ​ជាប់​លេខ​ពីរ​ក្រោយ​គាត់ ក៏​បាន​មើល​ឃើញ​កំហុស​របស់​លោក​មូតៃ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជា​ជាង​ឆ្លៀត​​ឱកាស​ពេល​នោះ ដើម្បី​វ៉ា​គាត់​ឲ្យ​ដល់​ទី​មុន  លោក​អាណាយ៉ា​ក៏​បាន​រត់​ទាន់​លោក​មូតៃ ហើយ​ចង្អុល​បង្ហាញ​លោក​មូតៃ ឲ្យ​បន្ត​រត់​ទៅ​រក​ទី ដើម្បី​ឲ្យ​បាន​មេដាយ​មាស។ ពេល​ដែល​អ្នក​សារព័ត៌មាន​សួរ​លោក​អានណាយ៉ា ហេតុ​អ្វី​គាត់​សុខ​ចិត្ត​ចាញ់​ការ​ប្រកួត​នោះ គាត់​ក៏​បាន​ឆ្លើយ​ថា អ្នក​ដែល​សក្តិសម​នឹង​ទទួល​ជ័យ​ជម្នះ គឺ​លោក​មូតៃ មិន​មែន​គាត់​ទេ។ គាត់​ថា “បើ​ខ្ញុំ​ឈ្នះ​ពេល​នោះ តែ​មាន​តម្លៃ​អ្វី? តើ​ខ្ញុំ​នឹង​មាន​កិត្តិយស ដោយសារ​មេដាយ​មាស​នោះ​ទេ? តើ​ម្តាយ​ខ្ញុំ​នឹង​គិត​យ៉ាង​ណា ចំពោះ​ខ្ញុំ”។ អ្នក​យក​ព័ត៌មាន​ម្នាក់​ក៏​បាន​ផ្សាយ​ដូច​នេះ​ថា “លោក​អាណាយ៉ា​បាន​ជ្រើស​រើស​យក​ភាព​ស្មោះ​ត្រង់ ជា​ជាង​រើស​យក​ជ័យជម្នះ”។​ បទ​គម្ពីរ​សុភាសិត​បាន​ចែង​ថា អ្នក​ណា​ចង់​រស់​នៅ ដោយ​ចិត្ត​ស្មោះ​ត្រង់…

Read article
តើព្រះទ្រង់គង់នៅឯណា?

ឯង​រាល់​គ្នា​នឹង​ស្វែង​រក​អញ ហើយ​នឹង​ឃើញ​ផង គឺ​កាល​ណា​ឯង​ស្វែង​រក​អញ​ឲ្យ​អស់​អំពី​ចិត្ត។ យេរេមា ២៩:១៣ ក្នុង​សៀវភៅ​រូបភាព​សម្រាប់​កុមារ ដែល​លោក​ម៉ាធីន ហ៊ែនហ្វ៊ត(Martin Handford) បាន​និពន្ធ មាន​ចំណង​ជើង​ថា តើ​វ៉លដូ(Waldo) នៅ​កន្លែង​ណា?  គេ​ពិបាក​ស្វែង​រក​រូប​របស់​តួរ​អង្គ​មួយ​នេះ ដែល​ពាក់​អាវ និង​ស្រោម​ជើង​ពណ៌​ក្រហម​ឆ្នូត លាយ​ស និង​មួក​ដែល​សម​នឹង​អាវ ខោ​ខោវប៊យ​ពណ៌​លឿង ស្បែក​ជើង​ក​វែង​ពណ៌​ត្នោត និង​វ៉ែនតា។ លោក​ហ៊ែនហ៊្វត​បាន​លាក់​រូប​របស់​វ៉លដូ​យ៉ាង​ប៉ិនប្រសប់ នៅ​ក្នុង​ចំណោម​រូប​​មនុស្ស​មួយ​ហ្វូង នៅ​តំបន់​ផ្សេងៗ​នៃ​ពិភព​លោក។ គេ​មិន​តែង​តែ​ងាយ​រក​ឃើញ​វ៉លដូ​នោះ​ឡើយ ប៉ុន្តែ អ្នក​បង្កើត​សៀវភៅ​នេះ​បាន​សន្យា​អ្នក​អាន​ថា ពួក​គេ​អាច​ស្វែង​រក​វ៉លដូ​ជា​និច្ច។ ការ​ស្វែង​រក​ព្រះ ខុស​ពី​ការ​ស្វែង​រក​វ៉លដូ ក្នុង​សៀវភៅ​រូប​ភាព​ តែ​ព្រះ​អាទិករ​នៃ​យើង បាន​សន្យា​ថា យើង​អាច​ស្វែង​រក​ព្រះ​អង្គ​ឃើញ​ផង​ដែរ។ តាម​រយៈ​ហោរា​យេរេមា ព្រះ​ទ្រង់​បាន​បង្រៀន​រាស្រ្ត​ព្រះ​អង្គ តាម​រយៈ​ហោរា​យេរេមា អំពី​របៀប​រស់​នៅ ជា​ជន​បរទេស នៅ​ក្នុង​ការ​និរទេស(យេរេមា ២៩:៤-៩)។ ព្រះ​អង្គ​បាន​សន្យា​ថា​នឹង​ការពារ​ពួក​គេ ហើយ​ស្អាង​ពួក​គេ​ឡើង​វិញ តាម​ផែនការ​ដ៏​ឥត​ខ្ចោះ​របស់​ទ្រង់​(ខ.១០-១១)។ ព្រះ​ទ្រង់​បាន​ធានា​ដល់​ពួក​អ៊ីស្រាអែល​ថា ការ​សម្រេច​ផែនការ​របស់​ព្រះ​អង្គ នឹង​នាំ​ឲ្យ​ពួក​គេ​ប្តេជ្ញា​ចិត្ត​កាន់​តែ​ខ្លាំង នៅ​ក្នុង​ការ​ស្រែក​រក​ព្រះ​អង្គ ដោយ​ការ​អធិស្ឋាន(ខ.១២)។ សព្វ​ថ្ងៃ​នេះ ទោះ​ព្រះ​ទ្រង់​បាន​បើក​បង្ហាញ​ព្រះ​អង្គ​ទ្រង់ នៅ​ក្នុង​រឿង​ក្នុង​ព្រះ​គម្ពីរ និង​តាម​ព្រះវិញ្ញាណ​របស់​ព្រះ​យេស៊ូវ​ក៏​ដោយ ក៏​យើង​នៅ​តែ​ងាយ​បែក​អារម្មណ៍ ដោយសារ​ភាព​មមាញឹក​ក្នុង​លោកិយ​នេះ។…

Read article
មនុស្ស៧នាក់ទៀតក៏សំខាន់ដែរ

បង​ប្អូន​អើយ កុំ​ឲ្យ​មាន​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​ដ៏​ឧត្តម​នៃ​យើង ដោយ​រើស​មុខ​អ្នក​ណា​ឡើយ។ យ៉ាកុប ២:១ សោកនាដកម្ម​បាន​កើត​ឡើង នៅ​ក្បែរ​ទីក្រុង​ឡូស អែនជែលេស កាល​ពី​ខែ​មករា ឆ្នាំ ២០២០ ពេល​ដែល​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​បាន​ធ្លាក់ បណ្តាល​ឲ្យ​មនុស្ស​៩​នាក់​បាត់​បង់​ជីវិត។ នៅ​ពេល​នោះ សារព័ត៌មាន​ភាគ​ច្រើន​បាន​ផ្សាយ​ថា “លោក​កូប ប្រាយអិន(Kobe Bryant) ដែល​ជា​កំពូល​កីឡាករ​របស់​ក្រុម NBA និង​កូន​ស្រី​ឈ្មោះ ជីអាណា(Gianna មាន​ឈ្មោះ​ក្រៅ ‘Gigi’)” និង​មនុស្ស​៧​នាក់​ទៀត បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​នោះ”។ វា​ជា​រឿង​ធម្មតា ហើយ​ស្រួល​យល់​ទេ ដែល​គេ​ផ្តោត​ទៅ​លើ​អ្នក​ដែល​ឈ្មោះ​ល្បី នៅ​ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​ដូច​នេះ ហើយ​ការ​បាត់​បង់​ជីវិត​របស់​លោក​កូបេ និង​កូន​ស្រី​វ័យ​ជំទង់​របស់​គាត់ ឈ្មោះ​ជីជី គឺ​ពិត​ជា​គួរ​ឲ្យ​សោក​សៅ លើស​ពាក្យ​ពណ៌នា។ ប៉ុន្តែ យើង​ត្រូវ​តែ​ចាំ​ថា ក្នុង​រូបភាព​ដ៏​ធំ​នៃ​ជីវិត គ្មាន​ខ្សែ​បន្ទាត់​ពុះ​ចែក​ណា​មួយ ដែល​ធ្វើ​ឲ្យ​ជីវិត​របស់ “មនុស្ស​៧​នាក់​ទៀត” (Payton, Sarah, Christina, Alyssa, John, Keri, និង Ara)  សំខាន់​តិច​ជាង​នោះ​ឡើយ។ ជួន​កាល យើង​ចាំ​បាច់​ត្រូវ​ចាំ​ថា មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​សំខាន់…

Read article
កាវដ៏ល្អដែលព្រះបានបង្កើត

ទ្រង់​ក៏​ធ្វើ​សត្វ​ព្រៃ​នៅ​ផែនដី​តាម​ពូជ សត្វ​ស្រុក​តាម​ពូជ ហើយ​គ្រប់​ទាំង​សត្វ​ដែល​លូន​វារ​នៅ​ដី​គោក​តាម​ពូជ រួច​ទ្រង់​ឃើញ​ថា​ល្អ។ លោកុប្បត្តិ ១:២៥ កាល​ពី​ពេល​ថ្មី​ៗ​នេះ អ្នក​វិទ្យាសាស្រ្ត​មក​ពី​សកលវិទ្យាល័យ ភែន ស្ទេត បាន​ឆ្នៃ​បង្កើត​កាវ​ប្រភេទ​ថ្មី​មួយ ដែល​ជាប់​ខ្លាំង ហើយ​ក៏​អាច​ឲ្យ​គេ​បក​ចេញ​វិញ​ផង​ដែរ។ ពួក​គេ​បាន​ផលិត​កាវ​នេះ តាម​គំរូ​របស់​សត្វ​ខ្យង ដែល​ទឹក​មាត់​របស់​វា​រឹង ពេល​ស្ងួត ហើយ​ក៏​ប្រែ​ជា​រាវ​វិញ​ពេល​ដែល​ប៉ះ​សំណើម។ ការ​ដែល​ទឹក​មាត់​ខ្យង​នោះ​អាច​ផ្លាស់​ប្តូរ​មក​រក​ធាតុ​ដើម​វិញ គឺ​បាន​ជួយ​ឲ្យ​វា​ផ្លាស់​ទី​ដោយ​សេរី ក្នុង​កន្លែង​ដែល​មាន​សំណើម ដោយ​មាន​សុវត្ថិភាព​ជាង តែ​ទន្ទឹម​នឹង​នោះ ក៏​បាន​ជួយ​ឲ្យ​វា​អាច​នៅ​ជាប់​មួយ​កន្លែង ក្នុង​បរិស្ថាន​របស់​វា ពេល​ដែល​វា​ជួប​គ្រោះ​ថ្នាក់​ក្នុង​ការ​ធ្វើ​ដំណើរ។ វិធី​សាស្រ្ត​ដែល​អ្នក​ស្រាវជ្រាវ​ទំាង​នោះ​បាន​ប្រើ ដោយ​យក​តម្រាប់​តាម​កាវ ដែល​មាន​ក្នុង​ធម្មជាតិ គឺ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ពិពណ៌នា​របស់​អ្នក​វិទ្យាសាស្រ្ត​ឈ្មោះ យ៉ូហាននេស ខេភ្ល័រ(Johannes Kepler) អំពី​ការ​រុក​រក​ឃើញ​របស់​គាត់។ គាត់​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ការ​រុក​រក​ឃើញ​នោះ អ្វី​ដែល​គាត់​បាន​គិត​ឃើញ គឺ​គ្រាន់​តែ​ជា​អ្វី​ដែល​ព្រះ​ទ្រង់​បាន​គិត​ឃើញ​មុន​គាត់​ទៀត។ ព្រះ​គម្ពីរ​បាន​ចែង​ថា​ ព្រះ​ទ្រង់​បង្កើត​ផែន​ដី និង​អ្វី​ៗ​នៅ​ក្នុង​ផែន​ដី ដែល​រួម​មាន រុក្ខ​ជាតិ​នៅ​លើ​ដី​(លោកុប្បត្តិ ១:១២)  “សត្វ​ក្នុង​សមុទ្រ” និង “សត្វ​ស្លាប​ទាំង​អស់”(ខ.២១) “សត្វ​លូន​វា​នៅ​លើ​ដី”(ខ.២៥) និង “បង្កើត​មនុស្ស ឲ្យ​ដូច​រូប​អង្គ​ទ្រង់”(ខ.២៧)។ ពេល​ណា​មនុស្ស​ជាតិ​បាន​រុក​រក​ឃើញ ឬ​ស្គាល់​ប្រភព​របស់​រុក្ខ​ជាតិ ឬ​សត្វ…

Read article
ផ្សាយដំណឹងល្អតាមរបៀបដ៏សាមញ្ញ

នោះ​ភីលីព​បើក​មាត់​សំដែង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះយេស៊ូវ ចាប់​តាំង​ពី​បទ​គម្ពីរ​នោះ​រៀង​ទៅ។ កិច្ចការ ៨:៣៥ សារ​ដែល​គាត់​បាន​ផ្ញើ​មក​នោះ​ខ្លី​ទេ តែ​មាន​លក្ខណៈ​បន្ទាន់។ គាត់​គ្រាន់​តែ​សរសេរ​ថា គាត់​ត្រូវ​ការ​សេចក្តី​សង្រ្គោះ ហើយ​គាត់​ចង់​ស្គាល់​ព្រះ​យេស៊ូវ។ នេះ​ជា​ការ​ស្នើ​សុំ​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ ខុស​ពី​មិត្ត​ភក្តិ និង​សមាជិក​គ្រួសារ​ខ្ញុំ​ដែល​មាន​ការ​ស្ទាក់​ស្ទើរ នៅ​ក្នុង​ការ​ទទួល​ជឿ​ព្រះ​គ្រីស្ទ បុរស​ម្នាក់​នេះ​មិន​ត្រូវ​ការ​ឲ្យ​ខ្ញុំ​ខំ​បញ្ចុះ​បញ្ចូល​គាត់​នោះ​ទេ។ កិច្ចការ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​នោះ គឺ​ត្រូវ​ឈប់​មាន​ការ​សង្ស័យ អំពី​របៀប​ដែល​ខ្ញុំ​ផ្សាយ​ដំណឹង​ល្អ ហើយ​គ្រាន់​តែ​ចែក​ចាយ អំពី​ការ​បង្រៀន​ជា​គន្លឹះ និង​ខគម្ពីរ ដែល​ឆ្លើយ​តប ចំពោះ​សំណើ​របស់​គាត់។ ហើយ​ទន្ទឹម​នឹង​នោះ ខ្ញុំ​ត្រូវ​អធិស្ឋាន​ដោយ​ជំនឿ សូម​ព្រះ​ទ្រង់​ធ្វើ​ការ​ក្នុង​ចិត្ត​​​គាត់ ហើយ​ដឹក​នាំ​គាត់​ចូល​ក្នុង​ការ​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ។ សាវ័ក​ភីលីព​បាន​បង្ហាញ​នូវ​ការ​ផ្សាយ​ដំណឹង​ល្អ តាម​របៀប​ដ៏​សាមញ្ញ​នេះ នៅ​តាម​ផ្លូវ ក្នុង​វាល​រហោស្ថាន ពេល​គាត់​ជួប​ជន​ជាតិ​អេធីយ៉ូពី​ម្នាក់ ដែល​កំពុង​អាន​បទ​គម្ពីរ​អេសាយ​ឮ​ៗ។ សាវ័ក​ភីលីព​ក៏​បាន​សួរ​ថា “តើ​លោក​មើល​យល់​ឬ​ទេ?”(កិច្ចការ ៨:៣០)។ បុរស​នោះ​ឆ្លើយ​ថា “បើ​គ្មាន​អ្នក​ណា​ដឹកនាំ​ខ្ញុំ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​យល់​បាន?”(ខ.៣១)។ ពេល​ដែល​បុរស​នោះ​សុំ​ឲ្យ​គាត់​ជួយ​ពន្យល់ “លោក​ភីលីព​បើក​មាត់​សំដែង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះយេស៊ូវ ចាប់​តាំង​ពី​បទ​គម្ពីរ​នោះ​រៀង​ទៅ”(ខ.៣៥)។ ការ​ចាប់​ផ្តើម​ផ្សាយ​ដំណឹងល្អ ដោយ​ស្ទង់​មើល​ការ​យល់​ដឹង និង​បំណង​ចិត្ត​របស់​គេ ហើយ​ផ្សាយ​ដំណឹង​ល្អ​ តាម​របៀប​ដ៏​សាមញ្ញ តាម​គំរូ​របស់​សាវ័ក​ភីលីព អាច​ជា​វិធី​សាស្រ្ត​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​គ្រីស្ទ។ តាម​ពិត ខណៈ​ពេល​ដែល​អ្នក​ទាំង​ពីរ​ធ្វើ​ដំណើរ​ជា​មួយ​គ្នា នៅ​តាម​ផ្លូវ នោះ​ឃើញ​មាន​ទី​ទឹក ហើយ​អ្នក​កំរៀវ​និយាយ​ថា “មើល នុ៎ះ​ន៏​ទឹក…

Read article
កិច្ចការដែលយើងធ្វើថ្វាយព្រះ

អស់​អ្នក​ណា​ដែល​មាន​សេចក្តី​រំជួល​ក្នុង​ចិត្ត ជា​អ្នក​ដែល​មាន​វិញ្ញាណ​បណ្តាល​ឲ្យ​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត នោះ​ក៏​យក​ដង្វាយ​មក​ថ្វាយ​ដល់​ព្រះយេហូវ៉ា សំរាប់​ការ​ធ្វើ​ត្រសាល​ជំនុំ។ និក្ខមនំ ៣៥:២១ ពេល​ដែល​ស្តេច យ៉ុងចូ នៃ​ប្រទេស​កូរ៉េ(ឆ្នាំ១៦៩៤ ដល់១៧៧៦) មាន​ការ​ពិបាក​ព្រះ​ទ័យ ដោយសារ​អំពើ​ពុក​រលួយ និង​ភាព​ហ៊ឺហា​របស់​ពួក​មន្រ្តី ដែល​កំពុង​តែ​បំផ្លាញ​នគរ​របស់​ទ្រង់ ទ្រង់​ក៏​បាន​សម្រេច​ព្រះទ័យ​ធ្វើ​ការ​ផ្លាស់​ប្តូរ​បញ្ហា​មួយ​ចំនួន។ ទ្រង់​បាន​ហាម​មិន​ឲ្យ​គេ​ប្រើ​អំបោះ​ពណ៌​មាស នៅ​ក្នុង​ការ​ប៉ាក់​ក្រណាត់ ដែល​ជា​ប្រពៃណី​របស់​ពួក​អ្នក​មាន ដែល​ចូល​ចិត្ត​ភាព​ហ៊ឺហា។ មិន​យូរ​ប៉ុន្មាន ចំណេះ​ដឹង​នៃ​ការ​ដេរ​ប៉ាក់​ប្រភេទ​នេះ ក៏​បាន​រលាត​សាប​សូន្យ ទៅ​ក្នុង​អតីត​កាល។ នៅ​ឆ្នាំ​២០១១​សាស្ត្រាចារ្យ ស៊ីម យ៉ុន-អូក (Sim Yeon-ok) ចង់​ស្តា​ប្រពៃណី​មួយ​នេះ​ឡើង​វិញ បន្ទាប់​ពី​វា​បាន​បាត់​បង់​តាំង​ពី​យូរ​មក​ហើយ។ គាត់​បាន​សន្និដ្ឋាន​ថា គេ​បាន​យក​សន្លឹក​មាស​មក​បិទ​ពី​លើ​ក្រដាស​ធ្វើ​ពី​ដើម​ម៉ន រួច​កាត់​វា​ឲ្យ​ក្លាយ​ជា​សរសៃ​អំបោះ។ គាត់​អាច​ធ្វើ​តាម​វិធី​សាស្រ្ត​នេះ ដែល​នាំ​ឲ្យ​ទម្រង់​សិល្បៈ​បុរាណ​មួយ​នេះ​រស់​ឡើង​វិញ។ ក្នុង​កណ្ឌ​និក្ខមនំ យើង​ឃើញ​ថា គេ​បាន​ប្រើ​មាស ដើម្បី​សាង​សង់​រោង​ឧបោសថ ដោយ​រាប់​បញ្ចូល​ទាំង​ការ​ប្រើ​ខ្សែ​អំបោះ​មាស ដើម្បី​ធ្វើ​សំលៀក​បំពាក់​សង្ឃ ឲ្យ​លោក​អើរ៉ុន​ផង​ដែរ។ ពួក​ជាង​ដ៏​ចំណាន​បាន “ផែ​មាស​យ៉ាង​ស្តើង​ហើយ​កាត់​ជា​ខ្សែ យក​ទៅ​ប៉ាក់​នៅ​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ហើយ​នៅ​សំពត់​ខ្លូតទេស​យ៉ាង​ម៉ដ្ត នោះ​តាម​រចនា​នៃ​ជាង​មាន​ស្នាដៃ”(និក្ខមនំ ៣៩:៣)។ តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​ស្នាដៃ​សិល្បៈ​ដ៏​ប្រណិត​ទាំង​នោះ? តើ​ក្រណាត់​ទាំង​នោះ​គ្រាន់​តែ​បាន​ចាស់​ហើយ​ដាច់​រហែក​ឬ? តើ​ពួក​សត្រូវ​បាន​រឹប​អូស​យក​ទៅ​បាត់​ឬ? តើ​វា​បាន​ក្លាយ​ជា​រឿង​អត់​ប្រយោជន៍​ទៅ​ហើយ​មែន​ទេ? មិន​មែន​ទេ!…

Read article
រូបកាយថ្មី នៅពេលរស់ឡើងវិញ

គេ​បាន​កប់​ទៅ ជា​រូបកាយ ដែល​ពុករលួយ តែ​រស់​ឡើង​វិញ ជា​រូបកាយ​មិន​ចេះ​ពុករលួយ​ឡើយ។ ១កូរិនថូស ១៥:៤២ មនុស្ស​ជា​ច្រើន​បាន​ចែក​រំលែក​តគ្នា នូវ​វីដេអូ​មួយ ដែល​និយាយ​អំពី​ស្រ្តី​ចាស់​ទុំ​ដ៏​សមសួន​ម្នាក់ កំពុង​អង្គុយ​នៅ​លើ​រទេះ​រុញ។ កាល​ពី​មុន អ្នក​ស្រី​ម៉ាតា ហ្គុនហ្សាលេស សាលដាណា(Marta González Saldaña) ជា​អ្នក​រាំ​របាំ​បាឡេត​ដ៏​ល្បីល្បាញ តែ​សព្វ​ថ្ងៃ​នេះ គាត់​កំពុង​មាន​ជំងឺ​ខូច​ខួរ​ក្បាល។ ប៉ុន្តែ រឿង​ដ៏​អស្ចារ្យ​បាន​កើត​ឡើង ​ពេល​ដែល​គេ​ចាក់​ភ្លេង​ឲ្យ​គាត់​ស្តាប់ នូវ​បទ​បឹង​សត្វ​ហង្ស ដែល​លោក​ឆៃកូស្គី(Tchaikovsky)បាន​និពន្ធ។ ខណៈ​ពេល​ដែល​ភ្លេង​បាន​បន្លឺ​ឡើង​កាន់​តែ​ពីរោះ ដៃ​របស់​គាត់​ដែល​គ្មាន​កម្លាំង​សោះ ក៏​បាន​លើក​ឡើង​យឺត​ៗ ហើយ​ខណៈ​ពេល​ដែល​សម្លេង​ត្រែ​បាន​លាន់​ឡើង​ជា​លើក​ទីមួយ គាត់​ក៏​បាន​ចាប់​ផ្តើម​ធ្វើ​កាយ​វិការ​រំា​នៅ​លើ​រទេះ​រុញ។ ទោះ​គំនិត និង​រូបកាយ​របស់​គាត់​កំពុង​តែ​ខូច​ក៏​ដោយ ក៏​ទេពកោសល្យ​របស់​គាត់​នៅ​តែ​មាន​ដដែល។ ពេល​ដែល​ខ្ញុំ​គិត​អំពី​វីដេអូ​នោះ ខ្ញុំ​ក៏​បាន​នឹកចាំ អំពី​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល អំពី​ការ​រស់​ឡើង​វិញ ក្នុង​បទ​គម្ពីរ ១កូរិនថូស ជំពូក​១៥។ គាត់​បាន​ប្រៀប​ប្រដូច​រូបកាយ​យើង​ទៅ​នឹង​គ្រាប់ពូជ ដែល​គេ​បាន​កប់​ក្នុង​ដី មុន​ពេល​វា​ចេញ​ពន្លក ដុះ​ចេញ​ជា​រុក្ខជាតិ ហើយ​គាត់​មាន​ប្រសាសន៍​ថា ទោះ​រូប​កាយ​មនុស្ស​នឹង​ខូច​ទៅ ដោយ​សារ​វ័យ ឬ​ជំងឺ ហើយ​អាច​ប្រែ​ជា​ទន់​ខ្សោយ តែ​រូបកាយ​របស់​អ្នក​ជឿ​ព្រះ នឹង​បាន​រស់​ឡើង​វិញ ដោយ​មិន​ចេះ​ពុក​រលួយ តែ​ពេញ​ដោយ​សិរីល្អ និង​អំណាច(ខ.៤២-៤៤)។ ដែល​រុក្ខជាតិ​មាន​ការ​ជាប់​ទាក់​ទង​នឹង​គ្រាប់​ពូជ​ជា​យ៉ាង​ណា…

Read article