You are here:
សំណួរនៅថ្ងៃបុណ្យណូអែល

មុន​ពេល​ប្រតិទិន​ឈាន​ចូល​ដល់​ខែ​ធ្នូ ការ​អប​អរ​បុណ្យ​ណូអែល​ក៏​បាន​ចាប់​ផ្តើម នៅ​ក្នុង​ក្រុង​ខាង​ជើង ដែល​ជា​ក្រុង​របស់​ខ្ញុំ។ ខ្ញុំបាន​ឃើញ​ការិយ៉ាល័យ​សុខា​ភិបាល​មួយ​កន្លែង មាន​ការ​តុប​តែង​ដើម​ណូអែល ដោយ​យក​ភ្លើង​ពណ៌​មក​ចង​លម្អ ឲ្យ​មាន​ពណ៌​ចម្រុះ សម្រាប់​បញ្ចេញ​ពន្លឺ​ដ៏​គួរ​ឲ្យ​គយ​គន់​នៅ​ពេល​យប់។ ហើយ​ខ្ញុំ​ក៏​បាន​ឃើញ​ក្រុម​ហ៊ុន​មួយ មាន​ការ​តុប​តែង​អគារ​របស់​ខ្លួន ឲ្យ​មាន​រូប​រាង​ដូច​កញ្ចប់​កាដូ​បុណ្យ​ណូអែល​ដ៏​ធំ​សម្បើម​មួយ ដែល​គេ​បាន​វេច​ខ្ចប់​យ៉ាង​ឆើត​ឆាយ។ នៅ​តំបន់​នោះ គេ​ឃើញ​ភស្តុតាង​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​ស្ទើរ​គ្រប់​ទី​កន្លែង ឬ​យ៉ាង​ហោច​ណាស់ ពេល​នោះ ជា​រដូវ​កាល​នៃ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម សម្រាប់​ពិធី​បុណ្យ​ណូអែល។ អ្នក​ខ្លះ​ចូល​ចិត្ត​ការ​ដាក់​បង្ហាញ​ដ៏​ឆើត​ឆាយ​ទាំង​នោះ។ អ្នក​ខ្លះ​ទៀត​ក៏​បាន​គិត​ថា ការ​តុង​តែង​ទាំង​នោះ គឺ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ។ ប៉ុន្តែ ដែល​សំខាន់​នោះ គឺ​យើង​មិន​ត្រូវ​ចោទ​សួរ អំពី​របៀប​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​នោះ​ឡើយ​។ ផ្ទុយ​ទៅ​វិញ យើង​ម្នាក់​ៗ​ចាំ​បាច់​ត្រូវ​ពិចារណា​ថា តើ​ការ​ប្រារព្ធ​បុណ្យ​ណូអែល មាន​ន័យ​យ៉ាង​ណា​ចំពោះ​យើង។ រយៈ​ពេល​ជាង​៣០​ឆ្នាំ បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​ប្រសូត្រ ទ្រង់​បាន​ចោទ​សួរ​សិស្ស​ទ្រង់​ថា “តើ​មនុស្ស​ទាំង​ឡាយ គេ​ថា​កូន​មនុស្ស​ជា​អ្នក​ណា?”(ម៉ាថាយ ១៦:១៣)។ ពួក​គេ​ក៏​បាន​ឆ្លើយ​ថា អ្នក​ខ្លះ​ថា ទ្រង់​ជា​លោក​យ៉ូហាន​បាទីស្ទ​ ខ្លះ​ថា ទ្រង់​ជា​លោក​អេលីយ៉ា ឬ​ប្រហែល​ជា​ហោរា​ម្នាក់​ទៀត។ បន្ទាប់​មក ព្រះ​យេស៊ូវ​ក៏​បាន​សួរ​ពួក​គេ​ផ្ទាល់​ខ្លួន​ម្នាក់​ៗ​ថា តើ​ពួក​គេ​គិត​ថា ទ្រង់​ជានរណា?(ខ.១៥)។ លោក​ពេត្រុស ក៏​បាន​ឆ្លើយ​ថា “ទ្រង់​ជា​ព្រះ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់”(ខ.១៦)។ ​នៅ​ឆ្នាំ​នេះ មនុស្ស​ជា​ច្រើន​នឹង​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល ដោយ​មិន​បាន​គិត​ថា…

Read article
សូមអរគុណ ដែលអ្នកជាមនុស្សល្អ

កាល​ខ្ញុំ​កំពុង​ថែ​ទាំ​ម្តាយ​ខ្ញុំ នៅ​មជ្ឈ​មណ្ឌល​ព្យាបាល​ជម្ងឺ​មហារីក ខ្ញុំ​ក៏​បាន​ស្គាល់​អ្នក​ស្រី​ឡូរី(Lori) ដែល​ជា​អ្នក​មើល​ថែ​ស្វាមី​របស់​គាត់​ឈ្មោះ ហ្វ្រែង(Frank) ដែល​ជា​អ្នក​ជម្ងឺ​មហារីក​ម្នាក់​ទៀត  នៅ​បន្ទប់​ផ្សេង ក្នុង​អគារ​តែ​មួយ។ ខ្ញុំ​បាន​ជជែក​គ្នា​លេង ​សើច​សប្បាយ និង​ចែក​ចាយ​ពី​អារម្មណ៍ ហើយ​អធិស្ឋាន​ជា​មួយ​អ្នក​ស្រី​ឡូរី ក្នុង​អគារ​ដែល​យើង​ស្នាក់​នៅ​ជា​មួយ​គ្នា។ យើង​អរសប្បាយ​នៅ​ក្នុង​ការ​យក​អសារ​គ្នា ទៅ​វិញ​ទៅ​មក ក្នុង​អំឡុង​ពេល​ដែល​យើង​កំពុង​តែ​មើល​ថែ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង។ ថ្ងៃ​មួយ ខ្ញុំ​ខក​មិន​បាន​ឡើង​ជិះ​ឡាន​ក្រុង​ឲ្យ​ទាន់​ពេល​វេលា ដែល​ឡាន​ក្រុង​នោះ តែង​តែ​ដឹក​អ្នក​ដែល​រស់​នៅ​ក្នុង​កន្លែង​នោះ ដោយ​ឥត​គិត​ថ្លៃ ទៅ​កន្លែង​លក់​គ្រឿង​ទេស។ អ្នក​ស្រី​ឡូរី​ក៏​ហៅ​ខ្ញុំ ឲ្យ​ឡើង​ជិះ​ឡាន​គាត់ ទៅ​ហាង​ទំនិញ នៅ​ពេល​ល្ងាច​ថ្ងៃ​នោះ។ ខ្ញុំ​ក៏​បាន​ឡើង​ជិះ​ឡាន​គាត់ ទាំង​ស្រក់​ទឹក​ភ្នែក ដោយ​ការ​ដឹង​គុណ។ ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ថា “ខ្ញុំ​អរ​គុណ ដែល​អ្នក​គឺ​ជា​មនុស្ស​ល្អ”។ ខ្ញុំ​ពិត​ជា​អរគុណ​គាត់ ដោយ​សារ​គាត់​ជា​មនុស្ស​ល្អ គឺ​មិន​គ្រាន់​តែ​ដោយ​សារ​ការ​អ្វី​ដែល​គាត់​បាន​ធ្វើ​សម្រាប់​ខ្ញុំ ក្នុង​នាម​ជា​មិត្ត​ភក្តិ​នោះ​ឡើយ។ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១០០ បាន​បង្ហាញ​ចេញ​នូវ​ការ​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់ ដោយសារ​ទ្រង់​គឺ​ជា​ព្រះ គឺ​មិន​គ្រាន់​តែដោយ​សារ​ការ​អ្វី ដែល​ទ្រង់​បាន​ធ្វើ​ប៉ុណ្ណោះ​ឡើយ។ ក្នុង​បទ​គម្ពីរ​នេះ អ្នក​និពន្ធ​បាន​អញ្ជើញ “មនុស្ស​ទាំង​អស់​នៅ​លើ​ផែន​ដី”(ខ.១) ឲ្យ “ថ្វាយ​បង្គំ​ព្រះ​អម្ចាស់ ដោយ​អរ​សប្បាយ”(ខ.២) ហើយ​ដឹង​ច្បាស់​ថា “ព្រះ​អម្ចាស់ គឺ​ជា​ព្រះ”(ខ.៣)។ ព្រះ​អាទិករ​នៃ​យើង បាន​អញ្ជើញ​យើង ឲ្យ​ចូល​ទៅ​ក្នុង​ព្រះ​វត្ត​មាន​ទ្រង់ ឲ្យ…

Read article
កន្លែងដែលមានសុវត្ថិភាព

ខ្ញុំ និង​បង​ប្រុស​របស់​ខ្ញុំ បាន​ចម្រើន​វ័យ​ធំ​ឡើង នៅ​ក្នុង​តំបន់​ជើង​ភ្នំ ដែល​មាន​មាន​ព្រៃ​ដុះ​ច្រើន ក្នុង​រដ្ឋ​វើជីនា​ខាង​លិច ដែល​បាន​ផ្តល់​ឲ្យ​នូវ​ទេសភាព​ដ៏​សម្បូរ​បែប សម្រាប់​ឲ្យ​យើង​ធ្វើ​អ្វី តាម​ការ​ស្រមើ​ស្រមៃ​របស់​យើង។ កាល​នៅ​ក្មេង យើង​បាន​ធ្វើ​តាម​សាច់​រឿង ដែល​យើង​ឃើញ​មាន​ក្នុង​រឿង​ដែល​យើង​បាន​អាន និង​ក្នុង​ខ្សែ​ភាព​យន្ត​ដែល​យើង​បាន​ទស្សនា ដោយ​តោង​វល្លិ​ធំ​ៗ យោល​ខ្លួន​ចុះ​ឡើង ដូច​តួ​អង្គ​តាហ្សង់ ឬ​សង់​ផ្ទះ​នៅ​លើ​ដើម​ឈើ ដូច​ក្រុម​គ្រួសារ​រ៉ូប៊ីនសិន ដែល​ជា​ជន​ជាតិ​ស្វីស​ជា​ដើម។ ការ​សាង​សង់​បន្ទាយ​ទ័ព ក៏​ជា​អ្វី​ដែល​យើង​ចូល​ចិត្ត​លេង​ជាង​គេ​ផង​ដែរ ដោយ​យើង​បាន​កុហក់​ខ្លួន​ឯង​ថា យើង​មាន​សុវត្ថិ​ភាព រួច​ពីការ​វាយ​ប្រហារ​ផ្សេង​ៗ។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក កូន​ៗ​របស់​ខ្ញុំ​ក៏​បាន​នាំ​គ្នា​លេង​សង់​បន្ទាយ​ទ័ព ដោយ​ប្រើ​ភួយ កម្រាល​ពួក និងខ្នើយ​កើយ ដើម្បី​សាង​សង់ “កន្លែង​ដ៏​មាន​សុវត្ថិ​ភាព” ផ្ទាល់​ខ្លួន ប្រឆាំង​នឹង​សត្រូវ​ក្នុង​ការ​ស្រមៃ​របស់​ពួក​គេ។ យើង​ហាក់​ដូច​ជាមាន​សុភាវ​គិត ដែល​ចង់​បាន​កន្លែង​លាក់​ខ្លួន ដែល​យើង​អាច​មាន​អារម្មណ៍​ថា មាន​សុវត្ថិ​ភាព និង​សុខ​សាន្ត។ ពេល​ដែល​ស្តេច​ដាវីឌ ដែល​ជា​អ្នក​ចម្រៀង និង​កវី​កំណាព្យ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ស្វែង​រក​កន្លែង​ដែល​មាន​សុវត្ថិ​ភាព ទ្រង់​បាន​ស្វែង​រក​កន្លែង​ជ្រក​កោន​នោះ នៅ​ក្នុង​ព្រះ​ជា​ម្ចាស់ គឺ​មិន​បាន​ទៅ​រក​នៅ​កន្លែង​ផ្សេង​ឡើយ។ គឺ​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​បទ​គម្ពីរ ​ទំនុក​ដំកើង ៤៦:១-២ ថា “ព្រះ​ទ្រង់​ជា​ទីពឹង​ជ្រក ក៏​ជា​កំឡាំង​នៃ​យើង​ខ្ញុំ ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន ហេតុ​នោះ យើង​ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ”។ ពេល​ដែល​អ្នក​ពិចារណា…

Read article
ព្រះទ្រង់ស្តាប់ឮ

​នៅ​ក្នុង​ក្រុម​ដែល​អ្នក​ស្រី​ដាយអ៊ែន(Diane) បាន​ចូល​រួម នាង​បាន​ស្តាប់​អ្នក​ដទៃ​សំណូម​ពរ​អធិស្ឋាន ឲ្យ​សមាជិក​គ្រួសារ និង​មិត្ត​ភក្តិ​របស់​ពួក​គេ ដែល​កំពុង​តែប្រឈម​មុខ នឹង​ការ​ពិបាក ឬ​ជម្ងឺ​។ នាង​មាន​សមាជិក​គ្រួសារ​ម្នាក់ ដែល​បាន​តយុទ្ធ​នឹង​ការ​ញៀន​ថ្នាំ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ នាង​មិន​បាន​សុំ​ឲ្យ​គេ​ជួយ​អធិស្ឋាន​ឲ្យ​ឡើយ។ នាង​ដឹង​ថា​ពេល​នាង​សំណួម​ពរ​អធិស្ឋាន​អំពី​រឿង​នោះ នាង​នឹង​ឃើញ​អ្នក​ដទៃ​ផ្លាស់​ប្តូរ​ទឹក​មុខ ឬ​ឮ​សំណួរ ឬ​ក៏​ការ​ផ្តល់​ការ​ប្រឹក្សា​យោបល​ពី​ពួក​គេ ដែល​ធ្វើឲ្យ​នាង​ពិបាក​ចិត្ត មិន​អាច​ទ្រាំ​បាន។ នាង​មាន​អារម្មណ៍​ថា យក​ល្អ នាង​មិន​គួរ​សំណូម​ពរ​ឲ្យ​គេ​អធិស្ឋាន​ឲ្យ​នាង អំពី​រឿង​នេះឡើយ។ អ្នក​ដទៃ​ទៀត​មិន​យល់ ពី​មូល​ហេតុ​ដែល​មនុស្ស​ជា​ទីស្រឡញ់​របស់​នាង នៅ​តែ​អាច​ជឿ​ព្រះ​យេស៊ូវ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​ជួប​ការ​លំបាក​ជា​រៀង​រាល់​ថ្ងៃ។ ទោះ​បី​ជា​អ្នក​ស្រី​ដាយអាន មិន​បាន​សុំ​ឲ្យ​ក្រុម​របស់​នាង​ជួយ​អធិស្ឋាន​ឲ្យ​ក៏​ដោយ ក៏​នាង​នៅ​តែ​មាន​មិត្ត​ភក្តិ​ពីរ​បី​នាក់ ដែល​នាង​ទុក​ចិត្ត ហើយ​បាន​សុំ​ឲ្យ​អធិស្ឋាន​ជា​មួយ​នាង​។ ពួក​គេ​បាន​អធិស្ឋាន​ជា​មួយ​គ្នា សូម​ឲ្យ​ព្រះ​ទ្រង់​រំដោះ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​នាង ឲ្យ​រួច​ពី​ចំណង​នៃ​ការ​ញៀន​ថ្នាំ ហើយ​បាន​ពិសោធន៍​នឹង​សេរីភាព ក្នុង​ព្រះ​គ្រីស្ទ ហើយ​សូម​ឲ្យ​ព្រះ​ទ្រង់​ប្រទាន​អ្នក​ស្រីដាយអាន នូវ​សន្តិ​ភាព និង​ការ​អត់​ធ្មត់ ដែល​នាង​ត្រូវ​ការ។ ពេល​ដែល​នាង​អធិស្ឋាន នាង​ក៏​ទទួល​បាន​ការ​កម្សាន្ត​ចិត្ត និង​កម្លាំង ពី​ទំនាក់​ទំនង​ដែល​នាង​មាន​ជា​មួយ​ទ្រង់។ មនុស្ស​ជា​ច្រើន​មាន​ការ​តស៊ូ នៅ​ក្នុង​ការ​អធិស្ឋាន​អស់​ពី​ចិត្ត តែ​ពួក​គេ​ហាក់​ដូច​ជា​មិន​បាន​ទទួល​ការ​ឆ្លើយ​តប។ ប៉ុន្តែ យើង​អាចដឹង​ច្បាស់​ថា ព្រះ​ទ្រង់​ពិត​ជា​យក​ព្រះ​ទ័យ​ទុក​ដាក់ ហើយ​ស្តាប់​ឮ​ពាក្យ​ដែល​យើង​គ្រប់​គ្នា​ទូល​សូម។ ទ្រង់​បាន​ជំរុញ​យើង​ ឲ្យ​បន្តដើរ​ជា​មួយ​ទ្រង់ ដោយ​ភាព​ស្និទ្ធ​ស្នាល …

Read article
ការថ្វាយការគោរពដល់ព្រះ ដោយការអរព្រះគុណ

គ្រូ​ពេទ្យ​មិន​បាន​ចង​ចញ្ចើម​ទេ ពេល​ដែល​គាត់​កំពុង​តែ​និយាយ​ជា​មួយ​ស្វាមី​ខ្ញុំ អំពី​ការ​ពិនិត្យ​មើល​ជម្ងឺ​មហារីក​របស់​គាត់។ គាត់​បាន​ញញឹម ហើយ​លើក​ទឹក​ចិត្ត​យើង ឲ្យ​ចាប់​ផ្តើម​ថ្ងៃ​ថ្មី​នីមួយ​ៗ ដោយ​ការ​អរ​ព្រះ​គុណ​ព្រះ។ គាត់​ថា យ៉ាង​ហោច​ណាស់ យើង​គួរ​តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការ​បី​យ៉ាង។ ស្វាមី​ខ្ញុំ​ក៏​បាន​យល់​ស្រប​នឹង​យោបល់​របស់​គាត់ ដោយ​ដឹង​ថា ការ​ដឹង​គុណ​ព្រះ ជួយ​ឲ្យ​ចិត្ត​យើង​បើក​ចំហរ ដើម្បី​ស្វែង​រក​ការ​កម្សាន្ត​ចិត្ត នៅ​ក្នុង​សេចក្តី​ល្អ​របស់​ព្រះ។ ដូច​នេះ ស្វាមី​របស់​ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​ថ្ងៃ​នី​មួយ​ៗ ដោយ​ការ​សរសើរ​ដំកើង​ព្រះ​ជា​ម្ចាស់​ថា ព្រះអង្គ​អើយ សូម​អរ​ព្រះ​គុណ សម្រាប់​ការ​គេង​លក់ស្រួល កាល​ពី​យប់​មិញ។ សូម​អរ​ព្រះ​គុណ សម្រាប់​គ្រែ​គេង​ដែល​សម្អាត​បាន​ស្អាត។ សូម​អរ​ព្រះ​គុណ សម្រាប់​ថ្ងៃ​រះ។ សូម​អរ​ព្រះ​គុណ សម្រាប់​អាហារ​ពេល​ព្រឹក​នៅ​លើ​តុ។ សូម​អរ​ព្រះ​គុណ សម្រាប់​ស្នាម​ញញឹម​នៅ​លើ​បបូរ​មាត់​ទូល​បង្គំ។ ពាក្យ​នីមួយ​ៗ គឺ​បាន​និយាយ​ចេញ​ពី​ចិត្ត។ ប៉ុន្តែ តើ​ពាក្យ​ទាំង​នោះ អាច​ក្លាយ​ជា​អសារ​ឥត​ការ​ដែរ​ទេ? តើ​ការ​សរសើរ​ដំកើង ​សម្រាប់​រឿង​លម្អិត​ដ៏​តូច សំខាន់​ចំពោះ​ព្រះ​ជា​ម្ចាស់ ដែល​មាន​គ្រប់​ចេស្តា​ឬ​ទេ? ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង​ជំពូក​៥០ លោក ​អេសាភ​ដែល​ជា​អ្នក​ដឹក​នាំ​ក្រុម​ភ្លេង​របស់​ស្តេច​ដាវីឌ បាន​ផ្តល់​ឲ្យ​នូវ​ចម្លើយ​ដ៏​ច្បាស់​លាស់​មួយ សម្រាប់​សំណួរ​នេះ។ គាត់​ថា ព្រះ​ជា​ម្ចាស់ “អញ​មិន​យក​គោ​ឈ្មោល​ពី​ផ្ទះ​ឯង ឬ​ពពែ​ឈ្មោល​ពី​ក្រោល​ឯង​ឡើយ”(ខ.៩)។ កាល​ពី​សម័យ​មុន ​គោឈ្មោល និង​ពពែ​ឈ្មោល គឺ​ជា​ដង្វាយ​អរ​ព្រះ​គុណ ដែល​ពួក​អ៊ីស្រាអែល​បាន​ថ្វាយ​ដល់​ព្រះ​ជា​ម្ចាស់។…

Read article
ព្រះអម្ចាស់នៃពេលវេលា

កាល​ពី​ពេល​កន្លង​ទៅ ខ្ញុំ​បាន​ធ្វើ​ការងារ​សំណង់ នៅ​ផ្ទះ​របស់​កូន​ប្រុស​ខ្ញុំ ដែល​ត្រូវ​ធ្វើ​ដំណើរ​ពី​ផ្ទះ​ខ្ញុំ​ទៅ ដោយ​ចំណាយ​ពេល៣​ម៉ោង។ កិច្ចការ​នោះ​បាន​ចំណាយ​ពេល​អស់​ជា​ច្រើន​ថ្ងៃ លើស​ពី​ការ​រំពឹង​ទុក ហើយ​ជា​រៀង​រាល់​ពេល​ព្រឹក ខ្ញុំ​បាន​អធិ​ស្ឋានសូម​ឲ្យ​ព្រះ​ទ្រង់​ប្រទាន​ពរ​ឲ្យ​យើង​បញ្ចប់​កិច្ច​ការ នៅ​ពេល​ថ្ងៃ​លិច។ ប៉ុន្តែ រៀង​រាល់​ពេល​ល្ងាច យើង​ចេះ​តែ​មាន​ការងារ​កាន់​តែ​ច្រើន ដែល​ត្រូវ​ធ្វើ។ ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ចំណាយ​ពេល​ច្រើន​យ៉ាង​នេះ? តើ​អាច​មាន​មូល​ហេតុ​អ្វី ដែល​បណ្តាល​ឲ្យ​មាន​ការ​ពន្យា​ពេល? ខ្ញុំ​ក៏​បាន​ទទួល​ចម្លើយ នៅ​ពេល​ព្រឹក​បន្ទាប់។ ពេល​ខ្ញុំ​កំពុង​រើស​ឧបករណ៍​ជាង​មួយ​ឡើង ទូរស័ព្ទ​ក៏​បាន​រោទ៍​ឡើង ហើយ​មាន​សម្លេង​មនុស្ស​ដែល​ខ្ញុំ​មិន​ស្គាល់​បាន​បន្លឺ​ឡើង ដោយ​ភាព​បន្ទាន់​ថា “កូន​ស្រី​របស់​អ្នក​បាន​ជួប​គ្រោះ​ថ្នាក់ ​ហើយ​ក៏​ត្រូវ​របួស។ សូម​មក​ទីនេះ​ជា​បន្ទាន់”។ កូន​ស្រី​ខ្ញុំ រស់​នៅ​ក្បែរ​កូន​ប្រុស​ខ្ញុំ ដូច​នេះ ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​រក​គាត់ ដោយ​ចំណាយ​ពេល​តែ​១៤​នាទី​ប៉ុណ្ណោះ។​ បើ​សិន​ជាខ្ញុំ​នៅ​ផ្ទះ​របស់​ខ្ញុំ​វិញ ខ្ញុំ​ត្រូវ​ចំណាយ​ពេល​៣​ម៉ោង ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​គាត់។ ខ្ញុំ​ក៏​បាន​បើក​ឡាន តាម​ពី​ក្រោយ​រថ​យន្តសង្រ្គោះ​បន្ទាន់ ហើយ​ក៏​បាន​កម្សាន្ត​ចិត្ត​គាត់ មុន​ពេល​គាត់​ចូល​វះ​កាត់។  ពេល​ខ្ញុំ​កំពុង​អង្គុយ​កាន់​ដៃ​គាត់ ខ្ញុំ​ក៏​បាន​ដឹង​ថា បើ​សិន​ជា​ការងារ​សាង​សង់​របស់​ខ្ញុំ មិន​បាន​ពន្យា​ពេល​ទេ នោះ​ខ្ញុំ​មុខ​ជា​មិន​បាន​ទៅ​មើល​កូន​ស្រី​ខ្ញុំ​ទាន់​ពេល​ឡើយ។ ពេល​វេលា​របស់​យើង​ជា​កម្ម​សិទ្ធិ​របស់​ព្រះ​ជា​ម្ចាស់។ ខ្ញុំ​សូម​លើក​យក​រឿង​របស់​ស្រ្តី​ម្នាក់ ដែល​ព្រះ​ទ្រង់​បាន​ប្រោស​កូន​ប្រុស​នាង​ឲ្យ​រស់​ឡើង​វិញ តាម​រយៈ​ហោរា​អេលីសេ​(២ពង្សាវតាក្សត្រ ៤:១៨-៣៧)។ នាង​បាន​ចេញ​ពី​ស្រុក​កំណើត ដោយ​សារ​គ្រោះ​អត់​ឃ្លាន ហើយ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក នាង​ក៏​បាន​វិល​ត្រឡប់​មក​វិញ ដើម្បី​ទូល​អង្វរ​ស្តេច ឲ្យ​ប្រទាន​ដី​មក​នាង​វិញ។…

Read article
គ្រឹះដ៏រឹងមាំ

កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​មុន ខ្ញុំ និង​ស្វាមី​របស់​ខ្ញុំ បាន​ទៅ​កម្សាន្ត​នៅ​ផ្ទះ​ទឹក​ធ្លាក់ ហ្វលលីង វតធ័រ ជា​ផ្ទះ​នៅ​ទី​ជន​បទ នៅ​រដ្ឋ​ភែនស៊ីវែនា ដែល​ត្រូវ​បាន​រចនា ដោយ​ស្ថាបត្យ​ករ​ឈ្មោះ ហ្វ្រែង លយ រ៉ាយ(Frank Lloyd Wright) ក្នុង​ឆ្នាំ ១៩៣៥។ ខ្ញុំ​មិន​ដែល​ឃើញ​ផ្ទះ​ដែល​ស្អាត​ប្លែក​ដូច​នេះ ពី​មុន​មក​ទេ។ លោក​រ៉ាយ​ចង់​សង់​ផ្ទះ​មួយ​ខ្នង ដែល​ដុះ​ចេញ​ពី​ទេស​ភាព​ធម្ម​ជាតិ ដូច​ជា​រុក្ខ​ជាតិ ហើយ​គាត់​ក៏​បាន​សម្រេច​គោល​ដៅ​របស់​គាត់។ គាត់​បាន​សង់​ផ្ទះ​នោះ នៅ​ជាប់​ទឹក​ធ្លាក់​ដែល​មាន​ស្រាប់ ហើយ​រចនាបថ​របស់​វា ស៊ី​នឹង​រូប​រាង្គ​របស់​ផ្ទាំង​ថ្ម ដែល​លយ​ចេញ នៅ​ក្បែរ​នោះ។ មុគ្គុទេសករ​របស់​យើង​ក៏​បាន​ពន្យល់​ថា សំណង់​ផ្ទះ​នេះ​មាន​សុវត្ថិ​ភាព ដោយសារ​ស្នូល​កណ្តាល​របស់​វា បាន​សង់​នៅ​លើ​ផ្ទាំង​ថ្ម​ធំ​ៗ។ ពេល​ខ្ញុំ​បាន​ឮ​គាត់​និយាយ​ដូច​នេះ ខ្ញុំ​ក៏​បាន​នឹក​ចាំ​ព្រះ​បន្ទូល ដែល​ព្រះ​យេស៊ូវ​ថ្លែង​ទៅ​កាន់​ពួក​សិស្ស​របស់​ទ្រង់។ ក្នុង​សេចក្តី​អធិប្បាយ​នៅ​លើ​ភ្នំ ព្រះ​យេស៊ូវ​បាន​ប្រាប់​ពួក​គេ​ថា អ្វី​ដែល​ទ្រង់​កំពុង​បង្រៀន​ពួក​គេ គឺ​ជា​គ្រឹះ​ដ៏​រឹង​មាំ​នៃ​ជីវិត​របស់​ពួក​គេ។ បើ​សិន​ជា​ពួក​គេ​បាន​ស្តាប់​ព្រះ​បន្ទូល​ទ្រង់ ហើយ​អនុវត្ត​តាម ពួក​គេ​នឹង​អាច​ឈរ​មាំ នៅ​ក្នុង​ខ្យល់​ព្យុះ​ទាំង​អស់។ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​បាន​ឮ ហើយ​មិន​ស្តាប់​បង្គាប់ នឹង​ទទួល​លទ្ធ​ផល ដូច​ផ្ទះ​ដែល​សង់​នៅ​លើ​ដី​ខ្សាច់​(ម៉ាថាយ ៧:២៤-២៧)។ ក្រោយ​មក សាវ័ក​ប៉ុល​ក៏​បាន​បង្រៀន​ផង​ដែរ​ថា ព្រះ​គ្រីស្ទ​គឺ​ជា​គ្រឹះ​របស់​យើង ហើយ​អ្វី​ដែល​យើង​សង់​នៅ​ក្នុង​ទ្រង់ នឹង​ស្ថិត​ស្ថេរ​នៅ​(១កូរិនថូស…

Read article
ការអត់ទោសដែលមិននឹកស្មានដល់

កាល​ខ្ញុំ​នៅ​រៀន​នៅ​មហា​វិទ្យាល័យ ខ្ញុំ​បាន​ទៅ​ធ្វើ​ការ ក្នុង​កសិដ្ឋាន​មួយ ក្នុង​រដ្ឋ​ខូឡូរ៉ាដូ ក្នុង​ពេល​វិស្សម​កាល នៅ​រដូវ​ក្តៅ។ នៅ​ពេល​ល្ងាច​ថ្ងៃ​មួយ ខ្ញុំ​មាន​ការ​អស់​កម្លាំង និង​ឃ្លាន បន្ទាប់​ពី​កាត់​ស្មៅ​ពេញ​មួយ​ថ្ងៃ។ ខ្ញុំ​ក៏​បាន​បើក​ត្រាក់​ទ័រ​ចូល​ទៅ​ក្នុង​ទីធ្លា​កសិដ្ឋាន។ ខ្ញុំ​ក៏​បាន​បត់​ចង្កួត​ទៅ​ខាង​ឆ្វេង មួយ​ទំហឹង​ដៃ ជាន់​ហ្វ្រាំង​ខាង​ឆ្វេង ធ្វើ​ឲ្យ​ត្រាក់​ទ័រ​បត់​ក្បាល​បើក​ជា​វង្វង់​មូល។ ផាល​របស់​វា​ក៏​បាន​ធ្លាក់​ចុះ ប៉ះ​ជើង​ទម្រ​ស៊ីទែន​សាំង​ចំណុះ​២​ពាន់​លីត្រ ធ្វើ​ឲ្យ​សាំង​កំពុប​ចេញ​មក​ក្រៅ។​ ម្ចាស់​កសិដ្ឋាន​ក៏​បាន​ឈរ​ពិនិត្យ​មើល​ហេតុ​ការណ៍​នោះ។​ ខ្ញុំ​ក៏​បាន​ចុះ​ពី​លើ​ត្រាក់​ទ័រ រួច​សុំ​ទោស​គាត់​។ ពេល​នោះ អ្វី​ដែល​ខ្ញុំ​នឹក​ឃើញ​មុន​គេ គឺ​សុំ​ធ្វើ​ការ​ឲ្យ​គាត់ រហូត​ដល់​ចប់​រដូវ​ក្តៅ ​ដោយ​មិន​យក់​ថ្លៃ​ឈ្នួល។ កសិករ​វ័យ​ចំណាស់​នោះ​ក៏​បាន​ឈរ​សម្លឹង​សំណល់​បាក់​បែក​មួយ​សន្ទុះ ហើយ​ក៏​បាន​ដើរ​ទៅ​ផ្ទះ​គាត់។ គាត់​ក៏​និយាយ​មួយ​ៗ​ថា “តោះ​យើង ទៅ​ញាំ​អាហារ​ពេល​ល្ងាច”។ ខ្ញុំ​ក៏​បាន​នឹក​ចាំ​អំ​ពី​រឿង ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល អំពី​យុវជន​វ័យ​ក្មេង​ម្នាក់ ដែល​បាន​ធ្វើ​ខុស​ចំពោះ​ឪពុក​របស់​គាត់។ គាត់​ក៏​បាន​និយាយ​ប្រាប់​ឪពុក​គាត់​ថា “លោក​ឪពុក ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ ហើយ​នឹង​លោក​ឪពុក​មែន។ ខ្ញុំ​នេះ​មិន​គួរ​ឲ្យ​គេ​ហៅ​ជា​កូន​លោក​ឪពុក​ទៀត​ទេ សូម​ទទួល​ខ្ញុំ ទុក​ដូច​ជា​ជើង​ឈ្នួល​លោក​ឪពុក​វិញ​ចុះ”។ ប៉ុន្តែ មុន​ពេល​គាត់​និយាយ​អស់ពាក្យ ឪពុក​គាត់​ក៏​បាន​ហៅ​គាត់​ទៅ​ញាំ​អាហារ​ពេល​ល្ងាច(លូកា ១៥:១៧-២៤)។ នេះ​ជា​ព្រះ​គុណ​ដ៏​អស្ចារ្យ​របស់​ព្រះ​ជា​ម្ចាស់។—DAVID H. ROPER

Read article
ព្រះជាម្ចាស់គង់នៅទីនេះ

នៅ​ផ្ទះ​ខ្ញុំ មាន​ផ្លាក​មួយ ដែល​យើង​បាន​សរសេរ​ពាក្យ​ស្លោក​ពី​លើ​ថា “ទោះ​យើង​ដឹង ឬ​មិន​ដឹង​ក្តី ព្រះ​ទ្រង់​តែង​តែ​គង់​នៅ​ជា​មួយ​ជា​និច្ច”។ លោក​ហូសេ គឺ​ជា​ហោរា​នៅ​គ្រា​សញ្ញា​ចាស់ ដែល​បាន​រស់​នៅ ក្នុង​ចុង​សតវត្សរ៍​ទី​៨ មុន​គ្រីស្ទ​សករាជ(ឆ្នាំ៧៥៥ ដល់ ៧១៥ មុន​គ្រីស្ទ​សក​រាជ)។ គាត់​បាន​សរសេរ​ពាក្យ ដែល​ស្រដៀង​នឹង​ពាក្យ​ស្លោក​នេះ ទៅ​កាន់​សាសន៍​ហេព្រើរ ដោយ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ “ខំ​ទទួល​ស្គាល់​ទ្រង់”(ហូសេ ៦:៣) ព្រោះ​ពួក​គេ​បាន​បំភ្លេច​ទ្រង់(៤:១)។ ខណៈ​ពេល​ដែល​ពួក​គេ​ភ្លេច​ព្រះ​វត្ត​មាន​របស់​ព្រះ​ជា​ម្ចាស់ ពួក​គេ​ក៏​បាន​ចាប់​ផ្តើម​ងាក​ចេញ​ពី​ទ្រង់​(ខ.១២) ហើយ​មិន​យូរ​ប៉ុន្មាន ពួក​គេ​ក៏​លែង​មានព្រះ​អង្គ នៅ​ក្នុង​គំនិត​របស់​ខ្លួន​ទៀត(ទំនុកដំកើង ១០:៤)។ ក្នុង​រឿង​នេះ លោក​ហូសេ​បាន​នាំ​មក​នូវ ការ​ដាស់​តឿន​ដ៏​សាមញ្ញ តែ​សំខាន់ ឲ្យ​យើង​ទទួល​ស្គាល់​ព្រះ​ជា​ម្ចាស់ ដោយ​នឹក​ចាំ ថា ទ្រង់​គង់​នៅ​ក្បែរ​យើង ហើយ​កំពុង​ធ្វើ​ការ​ក្នុង​ជីវិត​យើង ទាំង​ក្នុង​ពេល​មាន​អំណរ ក៏​ដូច​ជា​ពេល​មាន​ទុក្ខ។ ការ​ទទួល​ស្គាល់​ព្រះ​ជា​ម្ចាស់ អាច​មាន​ន័យ​ថា ពេល​ដែល​យើង​បាន​ឡើង​តំណែង នៅ​កន្លែង​ធ្វើ​ការ យើង​ត្រូវ​ទទួល​ស្គាល់ថា ព្រះ​ទ្រង់​ជា​អ្នក​ប្រទាន​ពរ ឲ្យ​យើង​មាន​ប្រាជ្ញា ឲ្យ​សម្រេច​កិច្ច​ការ ទាន់​ពេល​វេលា តាម​ថវិការ​ដែល​បាន​កំណត់​ជា​ដើម។ ម្យ៉ាង​ទៀត បើ​សិន​ជា​យើង​ធ្វើ​ការ​ស្នើ​សុំ​អ្វី​មួយ ហើយ​ត្រូវ​គេ​បដិសេធន៍ នោះ​យើង​អាច​ទទួល​ស្គាល់​ថា​ព្រះ​អង្គ នៅ​តែ​គង់​នៅជា​មួយ​យើង​ជា​និច្ច ដើម្បី​ជួយ​ទ្រ​ទ្រង់​យើង ខណៈ​ពេល​ដែល​យើង​ទុក​ចិត្ត​ថា…

Read article
ការធ្វើបន្ទាល់ដោយភាពស្ងាត់ស្ងៀម

អេមី(Amy) រស់​នៅ​ក្នុង​ប្រទេស ដែល​ហាម​មិន​ឲ្យ​ផ្សាយ​ដំណឹង​ល្អ។ គាត់​បាន​ទទួល​ការ​បណ្តុះ​បណ្តាល ជា​គិលានុបដ្ឋាយិការ។ គាត់​កំពុង​ធ្វើ​ការ​ក្នុង​មន្ទីរ​ពេទ្យ​ធំ​មួយ ដោយ​មាន​នាទី​ជា​អ្នក​ថែ​ទាំ​ទារក​ដែល​ទើប​កើត។ គាត់​មាន​ការ​ប្តូរ​ផ្តាច់​នៅ​ក្នុងអាជីព​របស់​គាត់​ណាស់ បាន​ជា​ការងារ​គាត់​មាន​ភាព​លេច​ធ្លោ ហើយ​ស្រ្តីជា​ច្រើន​មាន​ការ​ងឿង​ឆ្ងល់​ចំពោះ​គាត់។ ពួក​គេ​ក៏បាន​ទទួល​ការ​ប៉ះ​ពាល់​ចិត្ត ឲ្យ​ទៅ​សួរ​គាត់ ជា​លក្ខណៈ​ឯក​ជន​។ ចាប់​តាំង​ពី​ពេល​នោះ​មក អេមី​ក៏​បាន​ចែក​ចាយ​អំពី​ព្រះសង្រ្គោះ​របស់​គាត់ ដោយ​បើក​ចំហរ។ ដោយសារ​គាត់​ធ្វើ​ការងារ​បាន​ល្អ មិត្ត​រួម​ការងារ​ខ្លះ មាន​ការ​ច្រណែន​នឹង​គាត់ ហើយ​ក៏​បាន​ចោទ​គាត់​ថា បាន​លួច​ថ្នាំ​ពេទ្យ។ ថ្នាក់​លើ​របស់​គាត់​មិន​ជឿ​ពួក​គេ​ទេ ហើយ​ទី​បំផុត អាជ្ញាធរ​ក៏​បាន​រក​ឃើញ​អ្នក​បង្ករឿង។ រឿង​នេះ​ក៏​បាន​នាំ​ឲ្យ​ពេទ្យ​ដទៃ​ទៀត​ដែល​ធ្វើ​ការ​ជា​មួយ​គាត់ ចោទ​សួរ អំពី​សេចក្តី​ជំនឿ​របស់​គាត់។ គំរូ​របស់​គាត់ បាន​ធ្វើ​ឲ្យ​ខ្ញុំ នឹក​ចាំ​អំពី​ពាក្យ​របស់​សាវ័ក​ពេត្រុស ដែល​បាន​ចែង​ថា “ឱ​ពួក​ស្ងួនភ្ងា​អើយ … ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ចៀស​ពី​សេចក្តី​ប៉ងប្រាថ្នាខាង​សាច់​ឈាម ដែល​តយុទ្ធ​នឹង​ព្រលឹង​វិញ្ញាណ​ចេញ ទាំង​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ នៅ​ក្នុង​ពួក​សាសន៍​ដទៃ ដើម្បី​នៅ​កន្លែង​ណា ដែល​គេ​និយាយ​ដើម ពី​អ្នក​រាល់​គ្នា ទុក​ដូច​ជា​មនុស្ស​ប្រព្រឹត្ត​អាក្រក់ នោះ​ឲ្យ​គេ​បាន​សរសើរ​ដល់​ព្រះ នៅ​ថ្ងៃ​ដែល​ទ្រង់​យាង​មកប្រោស ដោយ​គេ​ឃើញ​ការ​ល្អ​របស់​អ្នក​រាល់​គ្នា​វិញ”(១ពេត្រុស ២:១១-១២)។ ទី​បន្ទាល់​នៃ​ការ​រស់​នៅ​របស់​យើង នៅ​ផ្ទះ នៅ​កន្លែង​ធ្វើ​ការ ឬ​នៅ​សាលា​រៀន អាច​ជះ​ឥទ្ធិ​ពល​មក​លើ​អ្នក​ដទៃ ពេល​ដែល​យើង​អនុញ្ញាត​ឲ្យ​ព្រះ​ទ្រង់​ធ្វើ​ការ​ក្នុង​យើង។ នៅ​ជុំវិញ​ខ្លួន​យើង គឺ​មាន​មនុស្ស ដែល​កំពុង​តែ​មើល​ការ​និយាយ​ស្តី និង​ប្រព្រឹត្ត​របស់​យើង​។…

Read article