You are here:
ល្អលើសពីពេលណាទាំងអស់

មាន​រឿង​មួយ​ដំណាល​ថា មាន​អ្នក​នេសាទ​ត្រី​សាំម៉ុង​មួយ​ក្រុម បាន​ជួប​ជុំ​គ្នា ក្នុង​ផ្ទះ​សំណាក់​របស់​ជន​ជាតិ​ស្កត់​ឡង់មួយ​កន្លែង បន្ទាប់​ពី​ការ​នេសាទ​ពេញ​មួយ​ថ្ងៃ។ មាន​ពួក​គេ​ម្នាក់​បាន​រៀប​រាប់ អំពី​ការ​នេសាទ​របស់​ខ្លួន ដល់​មិត្ត​ភក្តិ​ទាំង​ឡាយ ដែល​មាន​វត្ត​មាន នៅ​ទី​នោះ ដោយ​ឆ្កា​ដៃ​ឆ្កា​ជើង ហើយ​ដៃ​គាត់​ក៏​បាន​គ្រវាស​ពី​លើ​តុ​ចំ​កែវ​មួយ ប៉ើង​ទៅបុក​នឹង​ជញ្ជាំង បែក​ខ្ទេច ហើយ​ក៏​បាន​ធ្វើ​ឲ្យ​ប្រឡាក់​ជញ្ជាំង​ពណ៌​ស។ បុរស​នោះ ក៏​បាន​សុំ​ទោស​ម្ចាស់​ផ្ទះ​សំណាក់ ហើយ​ក៏​ព្រម​សង​ថ្លៃ​ខូច​ខាត ប៉ុន្តែ គាត់​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ​ នៅ​ពេល​នោះ ព្រោះ​ជញ្ចាំង​បាន​ខូច​ទៅ​ហើយ។ មាន​បុរស​ម្នាក់​ដែល​អង្គុយ​នៅ​ក្បែរ​នោះ ក៏​បាន​និយាយ​ថា “កុំ​បារម្ភ​អី”។ បុរស​នោះ​ក៏​បាន​ក្រោក​ឈរ​ឡើង ​ដក​ឧបករណ៍សម្រាប់​គូរ​គំនូរ​ចេញ​ពី​ហោប៉ៅ​ខោ​គាត់ ហើយ​ក៏​បាន​ចាប់​ផ្តើម​គួរ​រូប​ជុំវិញ​កន្លែង​ប្រឡាក់​ដ៏​អាក្រក់​នោះ។ រូប​គំនូរ​ក្បាលសត្វ​រមាំង​ដ៏​អស្ចារ្យ​ក៏​បាន​លេច​ឡើង បន្តិច​ម្តង​ៗ នៅ​លើ​ជញ្ជាំង​នោះ។ បុរស​នោះ គឺជា​លោក​ម្ចាស់ អ៊ី អេឆ លែនសៀ(E. H. Landseer) ដែល​វិចិត្រករ​រូប​សត្វ​ដែល​ឈាន​មុខ​គេ របស់​ប្រទេស​ស្កត់​ឡង់។ ស្តេច​ដាវីឌ ជា​ស្តេច​ដ៏​ល្បី​ល្បាញ​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​បាន​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៥១។ ទ្រង់​បាននាំ​សេចក្តី​អាម៉ាស់ មក​លើ​ខ្លួន​ឯង និង​មក​លើ​ប្រទេស​ជាតិ​របស់​ទ្រង់ ដោយ​សារ​អំពើ​បាប​របស់​ទ្រង់។ ទ្រង់​បាន​ប្រព្រឹត្តិ​អំពើ​ផឹត​ក្បត់​ជា​មួយ​ភរិយា​របស់​មិត្ត​ភក្តិ​របស់​ទ្រង់ ហើយ​ក៏​បាន​បង្កើត​គម្រោង​សម្លាប់​គាត់ ដែល​ទង្វើរ​ទាំង​ពីរ​នេះ គឺ​សុទ្ធ​តែ​សម​នឹង​ឲ្យ​ទ្រង់​ទទួល​ទោស​ស្លាប់​ដូច​គ្នា។​ ពេល​នោះ ជីវិត​ទ្រង់​ហាក់​ដូច​ជា​ត្រូវ​បាន​បំផ្លាញ​អស់​ហើយ។ ប៉ុន្តែ…

Read article
ការឈរដោយចិត្តក្លាហាន

កាល​អ្នក​ស្រី​ថេរីសា ប្រេគេរ៉ូវ៉ា(Teresa Prekerowa) នៅ​ក្នុង​វ័យ​ជំទង់ ពួក​កង​ទ័ព​ណាហ្ស៊ី បាន​លើក​ទ័ព​ពី​ប្រទេស​អាឡឺម៉ង់ ចូល​ឈ្លាន​ពាន​ប្រទេស​ប៉ូឡូញ ដែល​ជា​ប្រទេស​កំណើត​របស់​គាត់ នៅ​ដើម​ដំបូង​នៃ​សង្គ្រាម​លោក​លើក​ទី២​។ ពេល​នោះ​ជា​ពេល​ចាប់​ផ្តើមនៃ​អំពើ​ប្រល័យ​ពូជ​សាសន៍ នៅ​ពេល​ដែល​អ្នក​ជិត​ខាង​របស់​គាត់ ដែល​ជា​ជន​ជាតិ​យូដា​(ឬ​ជ្វីប) បាន​ចាប់​ផ្តើម​បាត់​ខ្លួន ដោយ​ពួក​ណាហ្ស៊ី​បាន​ចាប់​ខ្លួន។ ដូច​នេះ អ្នក​ស្រី​ថេរីសា និង​ជន​រួម​ជាតិ​ប៉ូឡូញ​របស់​គាត់ បាន​ប្រថុយ​ជីវិត ដើម្បី​ជួយ​សង្រ្គោះ​អ្នក​ជិត​ខាង​ទាំង​នោះ ឲ្យ​រួច​ពី​តំបន់​ដែល​មាន​ការ​រើស​អើង ក្នុង​ទីក្រុង​វ៉រសរ និង​ការ​សម្លាប់​រង្គាល​របស់​ពួក​ណាហ្ស៊ី។ អ្នក​ស្រី​ថេរីសា​ក៏​បាន​ក្លាយ​ជា​អ្នក​ប្រវត្តិ​សាស្រ្ត​សង្គ្រាម និង​ប្រល័យ​ពូជ​សាសន៍ ដ៏​ឈាន​មុខ ប៉ុន្តែ គឺ​ដោយ​សារ​តែ​គាត់​មាន​ចិត្ត​ក្លាហាន នៅ​ក្នុង​ការ​តតាំង​នឹង​ជំនន់​នៃ​ការ​អាក្រក់ នោះ​គេ​ក៏​បាន​រាប់​បញ្ចូល​ឈ្មោះ​គាត់ ទៅ​ក្នុង​បញ្ជី​ឈ្មោះ​មនុស្ស​សុចរិតក្នុង​ចំណោម​ប្រជា​ជាតិ នៅ​ឯ​សារៈ​មន្ទីរ​ប្រល័យ​ពូជ​សាសន៍​យ៉ាត យ៉ាសេម ក្នុង​ទីក្រុង​យេរូសាឡិម។ យើង​ចាំ​បាច់​ត្រូវ​មាន​សេចក្តី​ក្លាហាន ដើម្បី​ឈរ​តតាំង​នឹង​ការ​អាក្រក់។ សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​ជំនុំ នៅ​ទីក្រុង​អេភេសូរ​ថា “ដ្បិត​យើង​រាល់​គ្នា​មិន​មែន​តយុទ្ធ​នឹង​សាច់​ឈាម​ទេ គឺ​នឹង​ពួក​គ្រប់​គ្រង ពួក​មាន​អំណាច និង​ពួក​ម្ចាស់​នៃសេ​ចក្តី​ងងឹត​នៅ​លោកីយ៍​នេះ​វិញ”(អេភេសូរ ៦:១២)។ ជា​ការ​ពិត​ណាស់ ការ​អាក្រក់​ទាំង​អស់​នេះ គឺ​លើស​ពី​លទ្ធ​ភាព​ ដែល​យើង​អាច​តតាំង​ម្នាក់​ឯង ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​ជា​ម្ចាស់​ប្រទាន​ឲ្យ​យើង នូវ​ធន​ធាន​ខាង​វិញ្ញាណ​ដ៏​ចាំ​បាច់(គឺ​គ្រឿង​សឹក​ទាំង​មូល​របស់​ព្រះ) ដើម្បី​ឲ្យ​យើង​អាច “​ឈរ​មាំមួន ទាស់​នឹង​ឧបាយកល​ទាំង​អម្បាលម៉ាន​របស់​អារក្ស”(ខ.១១)។ តើ​ការ​ឈរ​តតាំង ដោយ​ចិត្ត​ក្លាហាន អាច​រាប់​បញ្ចូល​ការ​អ្វី​ខ្លះ? គឺ​អាច​រាប់​បញ្ចូល…

Read article
ការសុំជំនួយ

មាន​ពេល​មួយ​មិត្ត​ភក្តិ​របស់​ខ្ញុំ​បាន​ផ្ញើ​អ៊ីមែល​មក​ខ្ញុំ នៅ​ពេល​យប់​ជ្រៅ។ តាម​ពិត ថ្ងៃ​នោះ ខ្ញុំ​កំពុង​តែ​ធ្វើ​ការ​ថែម​ម៉ោង ដើម្បី​ជួយ​សមាជិក​គ្រួសារ​ម្នាក់ ដែល​កំពុង​មាន​ឈឺ​ធ្ងន់។ ដូច​នេះ ខ្ញុំ​មិន​មាន​ពេល សម្រាប់​ការ​រំខាន​ក្នុង​បណ្តាញ​សង្គម​នោះ​ឡើយ។​ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ នៅ​ពេល​ព្រឹក​បន្ទាប់ ខ្ញុំ​ក៏​បាន​បើក​មើល​សារ​របស់​មិត្ត​ភក្តិ​ខ្ញុំ ហើយ​ក៏​បាន​ឃើញ​សំណួរ​របស់​គាត់។ គាត់​បាន​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​មាន​អ្វី ដែល​អាច​ឲ្យ​គាត់​ជួយ​ដែរ​ឬ​ទេ? ខ្ញុំ​ក៏​មាន​អារម្មណ៍​ខ្មាសអៀន​ ហើយ​ចង់​ឆ្លើយ​ប្រាប់​គាត់​ថា ខ្ញុំ​មិន​មាន​អ្វី ឲ្យ​គាត់​ជួយ​ទេ ពេល​នេះ។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​ដក​ដង្ហើម​ធំ ហើយ​ក៏​បាន​កត់​សំគាល់​ឃើញថា​ ខ្ញុំ​ដូច​ជា​ធ្លាប់​ឮ​សំណួរ​ដូច​នេះ កាល​ពី​មុន​មក។ ព្រះយេស៊ូវ​ក៏​ធ្លាប់​សួរ​សំណួរ​នេះ កាល​ទ្រង់​កំពុង​បំពេញ​ព្រះ​រាជ​កិច្ច​នៅ​លើ​ផែន​ដី។ កាល​ទ្រង់​កំពុង​យាង​តាម​ផ្លូវ ទៅ​កុ្រង​យេរីខូ ទ្រង់​ក៏​បាន​ឮ​បុរស​ពិការ​ភ្នែក​ម្នាក់ ឈ្មោះ​បារទីមេ ស្រែក​ហៅ​ឲ្យ​ទ្រង់​ជួយ។​ ទ្រង់​ក៏​បាន​ឈប់ ហើយ​សួរ​គាត់ នូវ​សំណួរ​ស្រដៀង​នឹង​សំណួរ​របស់​មិត្ត​ភក្តិ​ខ្ញុំ​ថា “តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?” (ម៉ាកុស ១០:៥១)។ សំណួរ​នេះ គឺ​គួរ​ឲ្យ​រំភើប​ចិត្ត​ណាស់។ សំណួរ​នេះ​បាន​បង្ហាញ​ថា ព្រះ​យេស៊ូវ ​ដ៏​ជា​ព្រះ​ដ៏​ប្រោស​ឲ្យ​ជា សព្វ​ព្រះ​ទ័យ​នឹង​ជួយ​យើង។ ប៉ុន្តែ ជំហាន​ដំបូង យើង​ត្រូវ​ទទួល​ស្គាល់​ថា យើង​ត្រូវ​ការ​ទ្រង់ ដែល​នេះ​ជា​ការ​បន្ទាប​ខ្លួន ដើម្បី​ទទួល​ជំនួយ​ពី​ទ្រង់។ លោក​បារទីមេ រស់​ដោយ​សារ​ការ​សុំ​ទាន។ គាត់​ទាល់​ក្រ​ឯក​កោ…

Read article
កន្ទុយឱស ដែលទ្រង់បានកញ្ឆក់ចេញពីភ្លើង

ខណៈ​ពេល​ដែល​ផ្ទះ​កំពុង​តែ​ត្រូវ​ភ្លើង​ឆាប​ឆេះ ស្រ្តី​ដែល​ជា​អ្នក​បម្រើ​ក្នុង​ផ្ទះ ក៏​បាន​ប្រញាប់​រត់​ចេញ​មក​ក្រៅ ទាំង​ភ័យ​ស្លន់​ស្លោ។ នាង​បាន​រត់ ដោយ​ស្រែក​ហៅ​ឈ្មោះ​ជែកគី(Jacky) ដែល​ជា​ក្មេង​អាយុ​៤​ឆ្នាំ។​ ប៉ុន្តែ ជែកគី​មិន​បាន​រត់​តាម​គាត់​ទេ។ មនុស្ស​ម្នាក់​ដែល​បាន​ឈរ​មើល​ហេតុការណ៍​នេះ នៅ​ក្រៅ​ផ្ទះ ក៏​មាន​ប្រតិ​កម្ម​ឆ្លើយ​តប​ភ្លាម​ៗ ដោយ​ឡើង​ឈរ​ពី​លើ​ស្មា​របស់​មិត្ត​ភក្តិ​របស់​គាត់។ គាត់​ក៏​បាន​ឈោង​ទៅ​រក​បង្អួច នៅ​ជាន់​លើ ហើយ​ក៏​បាន​ទាញ​ជែកគី​ចុះ​មក​ក្រោម ដោយ​សុវត្ថិ​ភាព។ គ្រាន់​តែ​បាន​ជួយ​សង្រ្គោះ​ជែកគី​ភ្លាម ដំបូល​ផ្ទះ​ក៏​បាន​បាក់​ចុះ​មក​ក្រោម។​ ម្តាយ​របស់​ក្មេង​តូច​ជែកគី ក៏​បាន​និយាយ​ថា ជែក​គី គឺ​ជា “កន្ទុយ​ឧស ដែល​បាន​កញ្ឆក់​យក​ចេញ​ពី​ភ្លើង​”។ តើ​អ្នក​ដឹង​ទេ​ថា ក្មេង​តូច​ដែល​ជា​កន្ទុយ​ឧស​នោះ គឺ​ជា​លោក​ចន វេសលី(ឆ្នាំ១៧០៣-១៧៩១) ដែល​ជា​បេសក​ជន ដ៏​ល្បី​ល្បាញ។ ត្រង់​ចំណុច​នេះ អ្នក​ស្រី​ស៊ូសានណា វេសលី(Susanna Wesly) ដែល​ជា​ម្តាយ​របស់​គាត់ កំពុង​តែ​ដក​ស្រង់​ពាក្យ​សម្តី​របស់​លោក​សាការី ជា​ហោរា ដែល​បាន​ផ្តល់​ឲ្យ​នូវ​ការ​បក​ស្រាយ​ដ៏​មាន​តម្លៃ អំពី​ចរិត​លក្ខណៈ​របស់​ព្រះ​ជា​ម្ចាស់។ ហោរា​សាការី​បាន​បក​ស្រាយ អំពី​ការ​បើក​សម្តែង​ដែល​ខ្លួន​បាន​ទទួល យ៉ាង​ដូច​នេះ​ថា អារក្ស​សាតាំង​បាន​ឈរ​នៅ​ខាង​ស្តាំ​លោកយេស៊ួ ដែល​ជា​សម្តេច​សង្ឃ ដើម្បី​ចោទ​ប្រកាន់​លោក(៣:១)។ នោះ​ព្រះអម្ចាស់​ក៏​បាន​ស្តី​បន្ទោស​សាតាំង​ថា តើ​លោក​យេសួរ​មិន​មែន​ជា​កន្ទុយ​ឧស ដែល​បាន​កញ្ឆក់​យក​ចេញ​ពី​ភ្លើង​ទេ​ឬ?(ខ.២)។ ព្រះ​អម្ចាស់​ក៏​បាន​ប្រាប់​លោក​យេសួរ​ថា “អញ​បាន​លើក​ចោល​អំពើ​ទុច្ចរិត​ពី​ឯង​ចេញ​ហើយ អញ​នឹង​ប្រដាប់​ខ្លួន​ឯង ដោយ​សំលៀក​បំពាក់​ដ៏​រុង​រឿង​វិញ” (ខ.៤)។​ បន្ទាប់​មក…

Read article
ស្រឡាញ់លើសខ្លួនឯង

នៅ​ក្នុង​រឿង​ប្រលោម​លោក ដែល​អ្នក​ស្រី​អេមីលី ប្រុនតេ(Emily Bronte) បាន​និពន្ធ លោក​វូធើរីង ហាយ(Wuthering Heights)  ជា​បុរស​ម្នាក់ ដែល​បាន​ដក​ស្រង់​ខគម្ពីរ​ជា​ញឹក​ញាប់ ដើម្បី​រិះ​គន់​អ្នក​ដទៃ ហើយ​គេ​ក៏​បាន​ហៅ​គាត់​ថា “ពួក​ផារិស៊ី​ដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់ ដែល​តាំង​ខ្លួន​ជា​អ្នក​សុចរិត ដែល​ប្រើ​ព្រះ​គម្ពីរ​ក្នុង​ផ្លូវ​ខុស ដើម្បី​កោស​យកព្រះ​បន្ទូល​សន្យា​សម្រាប់​តែ​ខ្លួន​ឯង ហើយ​ថ្លែង​នូវ​ពាក្យ​បណ្តាសារ​ដាក់​អ្នក​ជិត​ខាង​របស់​ខ្លួន”។ រឿង​នេះ​អាច​នាំ​ឲ្យ​យើង​នឹក​ចាំ អំពី​មនុស្ស​ម្នាក់​ដែល​យើង​ស្គាល់។ ប៉ុន្តែ តើ​យើង​រាល់​គ្នា មាន​លក្ខណៈ​ដូច​គាត់​ដែរ​ឬ​ទេ? តើ​យើង​ងាយ​នឹង​រិះ​គន់​អ្នក​ដទៃ ចំពោះ​បរាជ័យ​របស់​ពួក​គេ តែ​ដល់​ពេល​ដែល​ខ្លួន​ឯង​បរាជ័យ យើង​ក៏​បាន​ធ្វើការ​ដោះសារ​ឬ? ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ មាន​អ្នក​ខ្លះ​បាន​ធ្វើ​ផ្ទុយ​ពី​នេះ។ ពួក​គេ​សុខ​ចិត្ត​លះ​បង់​ការ​សន្យា ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​ពួក​គេ ហើយ​ថែម​ទាំង​សុខ​ចិត្ត​ត្រូវ​បណ្តា​សារ ឲ្យ​តែ​អ្នក​ដទៃ​បាន​ទទួល​សេចក្តី​សង្រ្គោះ។ សូម​យើង​ពិចារណា​អំពី​លោក​ម៉ូសេ​ចុះ។ គាត់​បាន​ទូល​ដល់​ព្រះ​ជា​ម្ចាស់​ថា គាត់​សុខ​ចិត្ត​ឲ្យ​ព្រះ​ទ្រង់​លុប​ឈ្មោះ​គាត់ ចេញ​ពី​បញ្ជី​របស់​ទ្រង់ ឲ្យ​តែ​ទ្រង់​អត់​ទោស​ឲ្យ​ពួក​អ៊ីស្រាអែល​(និក្ខមនំ ៣២:៣២)។ ពុំ​នោះ​ទេ យើង​អាច​មើល​គំរូ​របស់​សាវ័ក​ប៉ុល ដែល​សុខ​ចិត្ត ឲ្យ “ខ្លួនគាត់​ដាច់​ចេញ​ពី​ព្រះ​គ្រីស្ទ” ឲ្យ​តែ​រាស្រ្ត​របស់​ទ្រង់ ទទួល​ជឿ​ទ្រង់(រ៉ូម ៩:៣)។ ការ​តាំង​ខ្លួន​ជា​មនុស្ស​សុចរិត គឺ​ជា​រឿង​ដែល​តែង​តែ​កើត​មាន​ជា​ធម្មតា ប៉ុន្តែ ព្រះ​គម្ពីរ​បាន​ចែង​អំពី​អ្នក ដែល​បាន​ស្រឡាញ់​អ្នក​ដទៃ លើស​ខ្លួន​ឯង។ ព្រះយេស៊ូវ​បាន​ធ្វើ​ជា​គំរូ​នៃ​សេចក្តី​ស្រឡាញ់​ប្រភេទ​នេះ។ ទ្រង់​បាន​បង្រៀន​ថា “គ្មាន​អ្នក​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ…

Read article
បើកបង្ហាញការអាថ៌កំបាំង

ថ្ងៃ​មួយ នៅ​ពេល​ខ្ញុំ​ត្រឡប់​មក​ពី​ធ្វើ​ការ​វិញ ខ្ញុំ​បាន​ឃើញ​ស្បែក​ជើង​កែង​មួយ​គូរ នៅ​ក្បែរ​ផ្លូវ​ឡាន។ ខ្ញុំ​គិត​ថា ខ្ញុំ​ដឹង​ច្បាស់ថា ស្បែក​ជើង​នោះ ជា​របស់​នរណា។ ដូច្នេះ ខ្ញុំ​ក៏​បាន​ដាក់​វា នៅ​ក្នុង​រោង​ដាក់​ឡាន ទុក​ឲ្យ​លីសា កូន​ស្រី​របស់​ខ្ញុំ ពេល​ដែល​នាង​ត្រឡប់​មក​ផ្ទះ ដើម្បី​មក​ទទួល​កូន​របស់​នាង។ ប៉ុន្តែ នៅ​ពេល​ខ្ញុំ​សួរ​លីសា ខ្ញុំ​ក៏​បាន​ដឹង​ថា វា​មិន​មែន​ជា​របស់​នាង​ទេ។ តាម​ការ​ពិត នៅ​ក្នុង​គ្រួសារ​របស់​យើង គ្មាន​នរណា​ម្នាក់ ថា​ស្បែក​ជើង​នោះ ជា​របស់​ខ្លួន​ទេ ដូច្នេះ ខ្ញុំ​ក៏​យក​វា ទៅ​ទុក​នៅ​កន្លែង​ដើម​វិញ។ នៅថ្ងៃ​បន្ទាប់ ស្បែក​ជើង​នោះ ក៏​បាន​បាត់​ទៅ។ នេះ​ជា​រឿង​ដ៏​អាថ៌​កំបាំង! តើ​អ្នក​ដឹង​ទេ​ថា សាវ័ក​ប៉ុល​បាន​និយាយ​អំពី​ការ​អាថ៌​កំបាំង​មួយ នៅ​ក្នុង​សំបុត្រ​របស់​គាត់? ប៉ុន្តែ ការអាថ៌​កំបាំង​ដែល​គាត់​បាន​រៀប​រាប់ គឺ​ខុស​ពី​រឿង​ស៊ើប​អង្កេត។ ​ឧទាហរណ៍ ក្នុង​បទ​គម្ពីរ អេភេសូរ ជំពូក៣ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍ អំពី​អាថ៌កំបាំង​មួយ ដែល “កាល​នៅ​អស់​ទាំង​គ្រា​ជាន់​មុន មិន​បាន​ប្រទាន​ឲ្យ​ពួក​មនុស្ស​ជាតិ​ស្គាល់​” (ខ.៥) ។​ គាត់​បាន​បក​ស្រាយ​អំពីអាថ៌​កំបាំង​នេះ​ថា កាល​ពី​អតីត​កាល ព្រះ​ជា​ម្ចាស់​បាន​បើក​សម្តែង​អង្គ​ទ្រង់ តាម​រយៈ​សាសន៍​អ៊ីស្រាអែល តែ​ឥឡូវ​នេះ​វិញ ទ្រង់បាន​បើក​សម្តែង តាម​រយៈ​ព្រះ​យេស៊ូវ​ថា…

Read article
ការរើសកួរស្រូវក្នុងស្រែ

មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ ដែល​ជា​ជន​ជាតិ​តង់ហ្សានី មាន​ចក្ខុ​វិស័យ​ចង់​កែ​ប្រែ​ដី​មួយ​កន្លែង ដែល​គេ​បាន​ទុក​ចោល នៅ​ក្នុង​ទីក្រុង​ដូដូម៉ា។ ដោយសារ​គាត់​មើល​ឃើញ​តម្រូវ​ការ​របស់​ស្ដ្រី​មេម៉ាយ​មួយ​ចំនួន ក្នុង​តំបន់​នោះ អ្នក​ស្រី​រស់(Ruth) ចង់​ប្រែ​ក្លាយ​ដីប៉ុន្មាន​ហិចតា​នេះ ទៅ​ជា​កន្លែង​ចិញ្ចឹម​មាន់ និង​ដាំ​ដំណាំ​ផ្សេង​ៗ។ ការ​ដែល​គាត់​មាន​ចក្ខុ​វិស័យ ក្នុង​ការ​បំពេញ​តម្រូវ​ការ​របស់​អ្នក​ដែល​ខ្វះ​ខាត មាន​ឫស​គល់​នៅ​ក្នុង​សេចក្តី​ស្រឡាញ់ ដែល​គាត់​មាន​ចំពោះ​ព្រះ​ជា​ម្ចាស់ ហើយ​នាង​បាន​ទទួល​ការ​បណ្ដាល​ចិត្ត​ មក​ពី​តួ​អង្គ​នាង​រស់ នៅ​ក្នុង​ព្រះ​គម្ពីរ។ នៅ​គ្រា​សញ្ញា​ចាស់ ក្រឹត្យ​វិន័យ​របស់​ព្រះជាម្ចាស់ បាន​អនុញ្ញាត​ឲ្យ​ជន​ក្រីក្រ ឬ​ជន​បរទេស​ច្រូត ឬ​រើស​កួរ​ស្រូវ នៅ​កៀនស្រែ​(លេវីវិន័យ ១៩:៩-១០)។ នាង​រស់(នៅ​ក្នុង​ព្រះ​គម្ពីរ) គឺ​ជា​ជន​បរទេស ហើយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ រើស​កួរ​ស្រូវ​ធ្វើ​ជា​អាហារ សម្រាប់នាង និង​ម្ដាយ​ក្មេក​របស់​នាង។ ទី​បំផុត នាង​រស់ និង​នាង​ណាអូមី​ក៏​បាន​ទទួល​បាន​ជម្រក និង​ការ​ការពារ​ដ៏​ល្អ បន្ទាប់​ពី​បាន​រើស​កួរ​ស្រូវ ក្នុង​ស្រែ​របស់​លោក​បូអូស ដែល​ជា​បងប្អូន​សាច់​ជិត។ នាង​រស់​បាន​ប្រើ​ភាព​វៃ​ឆ្លាត និង​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ នៅ​ពេល​ថ្ងៃ ដោយ​ខំ​រើស​សន្សំ​ទុក​ស្បៀង​អាហារ នៅ​កៀន​ស្រែ​មក ហើយ​ព្រះ​ជា​ម្ចាស់​ក៏​បាន​ប្រទាន​ពរ​ដល់​នាង។ ទឹក​ចិត្ត​ស្រឡាញ់​របស់​នាង​រស់ ដែល​ជា​មិត្តភក្តិ​របស់​ខ្ញុំ និង​ការ​លះ​បង់​របស់​នាង​រស់ ដែល​ជា​តួ​អង្គ​ក្នុង​ព្រះ​គម្ពីរ នាំ​ឲ្យ​ខ្ញុំអរ​ព្រះ​គុណ​ដល់​ព្រះ​ជា​ម្ចាស់ សម្រាប់​ការ​ដែល​ទ្រង់​ថែរក្សា​ជន​ក្រីក្រ និង​អ្នក​ទន់​ខ្សោយ​។ អ្នក​ទាំង​ពីរ​សុទ្ធ​តែ​បាន​បណ្តាល​ចិត្ត​ខ្ញុំ ឲ្យ​ខ្ញុំ​រក​វិធី​ជួយ​អ្នក​ដទៃ ក្នុង​សហគមន៍​របស់​ខ្ញុំ ហើយ​ជួយ​ឲ្យ​បាន​ទូ​លំទូលាយ​ថែម​ទៀត…

Read article
សួរព្រះជាម្ចាស់ជាមុនសិន

ក្នុង​រយៈ​ពេល​ដំបូង​ នៃ​ជីវិត​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ ខ្ញុំ​បាន​ខិត​ខំ​ស្វែង​យល់​ អំពី​ចំណង់​ចំណូល​ចិត្ដ​របស់​ភរិយា​ខ្ញុំ។ តើគាត់​ចង់​ញ៉ាំ​អាហារ​ពេល​ល្ងាច ដ៏​ស្ងប់​ស្ងាត់​នៅ​ផ្ទះ ឬ​ទៅ​ញ៉ាំ​អាហារ នៅ​ភោជ្ជនីយ​ដ្ឋាន​ថ្លៃ​ៗ? តើ​វា​មិន​អី​ទេ​ឬ ដែល​ខ្ញុំ​ទៅ​ចំណាយពេល​ជា​មួយ​មិត្ត​ភក្តិ​ប្រុស​ៗ ឬ​គាត់​រំពឹង​ថា ខ្ញុំ​នឹង​ទុក​ពេល​ទំនេរ ចុង​សប្តាហ៍​សម្រាប់​គាត់?  មាន​ពេល​មួយ ខ្ញុំ​មិន​បាន​ទាយ​ស្មាន និង​ធ្វើ​ការ​សម្រេច​ចិត្ត​តែ​ម្នាក់​ឯង​ទេ ផ្ទុយ​ទៅ​វិញ ខ្ញុំ​ក៏​បាន​សួរ​គាត់​ថា តើ​គាត់​ចង់​បាន​មួយ​ណា? គាត់​ក៏​បាន​ឆ្លើយ ដោយ​ញញឹម​យ៉ាង​កក់​ក្តៅ​ថា ខ្ញុំ​រើស​យក​មួយ​ណា ក៏​បាន​ដែរ។ គាត់​សប្បាយ​ចិត្ត​ណាស់ ដែល​ខ្ញុំ​បាន​គិត​ដល់​គាត់។ ពេល​ខ្លះ ខ្ញុំ​ពិត​ជា​ចង់​ដឹង​ច្បាស់​ថា ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ ហើយ​តើ​ទ្រង់​សព្វ​ព្រះ​ទ័យ ឲ្យ​ខ្ញុំ​ជ្រើស​រើស​ការងារ​មួយ​ណា។ បើ​គ្រាន់​តែ​អធិស្ឋាន​ទូល​សូម​ការ​ដឹក​នាំ និង​អាន​ព្រះ​គម្ពីរ ​គឺ​មិន​ទាន់​គ្រប់​គ្រាន់​ល្មម នឹង​ឲ្យ​ខ្ញុំ​ទទួល​ចម្លើយ​ដ៏​ជាក់​លាក់​ណា​មួយ​ឡើយ។ ប៉ុន្តែ មាន​ចម្លើយ​មួយ ដែល​ខ្ញុំ​ដឹង​ច្បាស់ នោះ​គឺ​ខ្ញុំ​ត្រូវ​ទុក​ចិត្ត​លើ​ព្រះ​អម្ចាស់ ហើយ​ត្រូវ​មាន​ក្ដី​អំណរ​ក្នុង​ទ្រង់ ព្រម​ទាំង​ត្រូវ​ថ្វាយ​គ្រប់​ទាំង​ផ្លូវ​របស់​ខ្ញុំ​ដល់​ទ្រង់ (ទំនុក​ដំកើង ៣៧:៣-៥)។ គឺ​ពេល​នោះ​ហើយ ដែល​ខ្ញុំ​ដឹង​ថា តាម​ធម្មតា ព្រះ​ជា​ម្ចាស់​បាន​ប្រទាន ឲ្យ​យើង​មាន​សេរីភាព ក្នុង​ការ​ជ្រើស​រើស ឲ្យ​តែ​យើង​ព្យាយាម​យក​ផ្លូវ​ទ្រង់​ជា​ទី​មួយ ជា​ជាង​រើស​យក​ផ្លូវ​ខ្លួន​ឯង។ បាន​សេចក្តី​ថា យើង​ត្រូវ​ជម្រុះ​ចោល​ជម្រើស​ណា​ដែល​ខុស ឬទ្រង់​មិន​សព្វ​ព្រះ​ទ័យ ដូច​ជា អំពើ​អសីល​ធម៌…

Read article
ពេលដែលយើងហត់នឿយខ្លាំង

ជួន​កាល ការ​ព្យាយាម​ធ្វើ​រឿង​ដែល​ត្រឹម​ត្រូវ អាច​មាន​ការ​នឿយ​ហត់​ខ្លាំង។ យើង​ប្រហែល​ជា​ឆ្ងល់​ថា តើ​ពាក្យ​សម្តី និងសកម្ម​ភាព ដែល​ខ្ញុំ​បាន​ធ្វើ​ដោយ​បំណង​ល្អ មាន​ប្រយោជន៍​ដែរ​ឬ​ទេ? ខ្ញុំ​មាន​ចម្ងល់​នេះ ក្នុង​ពេល​ថ្មី​ៗ​នេះ គឺ​នៅ​ពេល​ដែល​ខ្ញុំ​បានផ្ញើ​អ៊ីមែល ដោយ​ការ​គិត​ពិចារណា និងការ​អធិ​ស្ឋាន ដើម្បី​លើក​ទឹក​ចិត្ត​មិត្ត​ភក្តិ​ម្នាក់ ប៉ុន្តែ បែរ​ជា​ទទួល​បាន​ការ​ឆ្លើយ​តប ដោយកំហឹង​ទៅ​វិញ។ ខ្ញុំ​ក៏​មាន​ប្រតិកម្ម​ភ្លាម​ៗ ដោយ​ការ​ឈឺ​ចាប់ និង​កំហឹង។ តើ​ហេតុ​អ្វី​បាន​ជា​គេ​យល់​ច្រឡំ ចំពោះ​ខ្ញុំ​យ៉ាង​នេះ? មុន​ពេល​ដែល​ខ្ញុំ​ឆ្លើយ​តប​ដោយ​កំហឹង ខ្ញុំ​ចង​ចាំ​ថា​ យើង​មិន​តែង​តែ​ដឹង​ជា​មុន អំពី​លទ្ធ​ផល (ឬ​លទ្ធ​ផល​ដែល​យើង​ចង់​បាន)  នៅ​ពេល​ដែល​យើង​ប្រាប់​នរណា​ម្នាក់ អំពី​សេចក្តី​ស្រឡាញ់ ដែល​ព្រះយេស៊ូវ​មាន​ចំពោះ​ពួក​គេ​ឡើយ​។ យើង​ធ្វើ​ការ​ល្អ សម្រាប់​អ្នក​ដទៃ ដោយ​សង្ឃឹម​ថា យើង​នឹង​អាច​នាំ​ពួក​គេ​ឲ្យ​មក​រក​ទ្រង់ តែ​ពួក​គេ​អាច​បដិសេធ​យើង។ ពេល​ដែល​យើង​ព្យាយាម​លើក​ទឹក​ចិត្ត​នរណា​ម្នាក់ ដោយ​សុភាព ឲ្យ​ពួក​គេ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ពួក​គេ​អាច​មិន​អើពើ​ចំពោះ​យើង។ បទ​គម្ពីរ​កាឡាទី ជំពូក៦ គឺ​ជា​បទ​គម្ពីរ​ដ៏​ល្អ ដែល​យើង​អាច​ប្រើ នៅ​ពេល​ដែល​យើង​ធ្លាក់​ទឹក​ចិត្ដ ដោយ​សារ​ការ​ឆ្លើយ​តបរបស់​នរណា​ម្នាក់ ចំពោះ​ការ​ប្រឹង​ប្រែង​ដ៏​ស្មោះ​ត្រង់​របស់​យើង។ ក្នុង​បទ​គម្ពីរ​នេះ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ពិចារ​ណា ​ពី​បំណង​ចិត្ត ដែល​យើង​មាន ក្នុង​ការ​និយាយ និង​ធ្វើ​អ្វី​មួយ(ខ.១-៤)។ នៅ​ពេល​ដែល​យើង​បាន​ធ្វើ​ដូច្នេះ​ហើយ គាត់​បាន​លើកទឹក​ចិត្ត​យើង…

Read article
ចំណុចសំខាន់នៃរឿងនេះ មិននិយាយអំពីត្រី

មីហ្កាលូ (Migaloo) គឺ​ជា​ឈ្មោះ ដែល​គេ​បាន​ដាក់​ឲ្យ​ត្រី​បាឡែន​ខ្នង​កោង​មួយ​ក្បាល ដែល​គេ​បាន​ធ្វើ​ការ​សិក្សា ចង​ក្រង​ជា​ឯក​សារ​សត្វ។ គេ​បាន​សង្កេត​ឃើញ​វា​ជា​ច្រើន​ដង នៅ​ក្បែរ​ឆ្នេរ​សមុទ្រ រដ្ឋ​ឃ្វីនលែន ខាង​ត្បូង នៃ​ប្រទេស​អូស្រ្តាលី។ សត្វ​ដ៏​ស្អាត​អស្ចារ្យ​នេះ ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា មាន​ប្រវែង​ជាង​១២ម៉ែត្រ គឺ​ជា​សត្វ​ដ៏​កម្រ​ខ្លាំង​ណាស់ បាន​ជា​ប្រទេស​អូស្ត្រាលី​បាន​អនុម័ត​ច្បាប់ ដើម្បី​ការពារ​វា។ ព្រះ​គម្ពីរ​បាន​ចែង​អំពី “ត្រីធំ”មួយ​ក្បាល ដែល​កម្រ​នឹង​មាន​ណាស់ បាន​ជា​ព្រះ​ទ្រង់​បាន​ប្រើ​វា ជា​ពិសេស ឲ្យ​លេប​ហោរាដែល​គេច​វេស​ពី​ការ​ត្រាស់​ហៅ​របស់​ទ្រង់ (យ៉ូណាស ១:១៧)។ គ្រីស្ទ​បរិស័ទ​ភាគ​ច្រើន បាន​ដឹង​អំពី​រឿង​នេះ។ ព្រះ​ទ្រង់​បាន​បង្គាប់​លោក​យ៉ូណាស ឲ្យ​ទៅ​ប្រកាស អីពី​ការ​ជំនុំ​ជំរះ ដល់​អ្នក​ក្រុង​នីនីវេ។ ប៉ុន្ដែ លោក​យ៉ូណាស​មិន​ចង់​ពាក់​ព័ន្ធ​នឹង​ពួក​អ្នក​ក្រុងនីនីវេ​ទេ ដែល​ពួក​នោះ​មាន​កេរ្តិ៍​ឈ្មោះ​សាហាវ​ឃោរឃៅ ចំពោះ​មនុស្ស​គ្រប់​គ្នា រួម​ទាំង​ពួក​ហេព្រើរ​ផង​ដែរ។ ដូច្នេះ គាត់​ក៏​រត់​គេច​ ពី​ការ​ត្រាស់​ហៅ។ គាត់​ក៏​បាន​ជួប​រឿង​អាក្រក់។ ពេល​សត្វ​ត្រី​លេប​គាត់ គាត់​ក៏​បាន​ប្រែ​ចិត្ដ កាល​នៅ​ក្នុង​ពោះ​ត្រី​នោះ។ នៅ​ទី​បំផុត គាត់​ក៏​បាន​ថ្លែង​ព្រះ​រាជ​សារ​របស់​ព្រះ​ជា​ម្ចាស់​ ដល់​ពួក​អ្នក​ក្រុង​នីនីវេ ហើយ​ពួក​គេ​ក៏​បាន​ប្រែ​ចិត្ដ​ផង​ដែរ(៣:៥-១០)។ នេះ​ជា​រឿង​ដ៏​អស្ចារ្យ​ណាស់ មែន​ទេ? ប៉ុន្តែ រឿង​នេះ​មិន​ទាន់​ចប់​តែ​ត្រឹម​ហ្នឹង​ទេ។  ខណៈ​ពេល​ដែល​ពួក​អ្នក​ក្រុង​នីនីវេ​ប្រែ​ចិត្ត លោក​យ៉ូណាស​ក៏​បាន​រអ៊ូរទាំ។​ គាត់​អធិស្ឋាន​ថា “ឱ​ព្រះយេហូវ៉ា​អើយ…

Read article