បានទទួលកម្លាំងសម្រាប់ធ្វើកិច្ចការនីមួយៗ
ក្នុងគ្រប់ទាំងអស់ ទោះបើការអ្វីដែលអ្នករាល់គ្នានឹងធ្វើ ដោយពាក្យសំដី ឬកិរិយាក៏ដោយ ចូរធ្វើទាំងអស់ ដោយព្រះនាមនៃព្រះអម្ចាស់យេស៊ូវ។ កូល៉ុស ៣:១៧ សៀវភៅលំនាំការអធិស្ឋាន មានចំណងជើងថា សេចក្តីបរិសុទ្ធគ្រប់ពេលវេលា មានគំរូនៃការអធិស្ឋាន អំពីសកម្មភាពផ្សេងៗ ដែលរាប់បញ្ចូលទាំងការអធិស្ឋានសាមញ្ញៗ ដែលមានដូចជាការរៀបចំម្ហូបអាហារ ឬការបោកគក់ខោអាវជាដើម ដែលសុទ្ធតែជាកិច្ចការដ៏ចាំបាច់ ដែលអាចធ្វើឲ្យយើងមានអារម្មណ៍ថា ច្រំដែល ឬគ្មានអ្វីប្លែក។ សៀវភៅនេះបានរំឭកខ្ញុំ អំពីពាក្យពេចន៍របស់លោក ជី ឃេ ឆេស្ទ័រតុន(G. K. Chesterton) ដែលបានសរសេរថា “ជាទូទៅ គេតែងតែអធិស្ឋានមុនពេលញាំអាហារ។ វាជាការល្អហើយ។ តែខ្ញុំអធិស្ឋានសូមព្រះពរ មុនពេលខ្ញុំ គូរគំនូរ ហែលទឹក ហាត់គុណដាវ ហាត់ប្រដាល់ ដើរ លេង រាំ ហើយអធិស្ឋាន មុនពេលខ្ញុំចាប់កាន់ប៊ិកសរសេរផងដែរ”។ ការលើកទឹកចិត្តរបស់គាត់ បានជួយឲ្យខ្ញុំគិតឡើងវិញ អំពីសកម្មភាពដែលខ្ញុំធ្វើជារៀងរាល់ថ្ងៃ។ ជួនកាល ខ្ញុំមានទំនោរទៅរកការបែងចែកសកម្មភាពរបស់ខ្ញុំ ទៅជាសកម្មភាពដែលមានគុណតម្លៃខាងវិញ្ញាណ ដូចជាការអានព្រះបន្ទូល មុនពេលញាំអាហារ និងសកម្មភាពដទៃទៀត ដែលខ្ញុំយល់ឃើញថា មានតម្លៃខាងវិញ្ញាណតិចតួច ដែលមានដូចជាការលាងចាន ក្រោយញាំអាហារជាដើម។…
Read article